ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការបំបៅដោះ

ជំទាវ ជូ ប៊ុនអេង សោកស្ដាយជាខ្លាំង ករណីមិនលើកទឹកចិត្តឲ្យស្ត្រីបំបៅដោះកូនម៉ោងធ្វើការ

នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ លោក​ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ប្រធាន​ក្រុម​ការងារ​យេនឌ័រ​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស(គ.ជ.ប.ជ) បាន​បង្ហាញ​ភាព​សោក​ស្ដាយ​ចំពោះ​ទង្វើ​របស់​លោក​អធិការ​នគរបាល​ស្រុក​សៀម​ប៉ាង ក្រោយ​ហៅ​ប៉ូលីស​ស្រី​ម្នាក់​បំបៅ​ដោះ​កូន​ម៉ោង​ធ្វើការ មក​ធ្វើ​កិច្ចសន្យា ថា​ប៉ះពាល់​ដល់​កិត្តិយស​នគរបាល និង​ស្ត្រី​ខ្មែរ។ លោក​ជំទាវ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ដែល​លោក​អធិការ​បាន​ប្រើ​ឥរិយាបទ​បែប​នេះ និង​មិន​បាន​វែក​ញែក​ឲ្យ​បាន​ច្បាស់​ពី​កំហុស និង​ពី​គុណ​សម្បត្តិ។ ក្នុង​ស្ថានភាព​ជា​ស្ត្រី​ដែល​មាន​ភារកិច្ច​ទទួល​ខុសត្រូវ​ទ្វេ​ដង លើស​ពី​បុរស គឺ​បំពេញ​ការងារ​ស្នូល​ក្នុង​អង្គភាព​ស្ថាប័ន​ផង និង​ត្រូវ​ចិញ្ចឹម​បីបាច់​កូន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ដល់​ពេញ​វ័យ ក៏​នាង​មិន​បាន​បោះ​បង់​កូន និង​ការងារ​ស្នូល​ដែរ បើ​ទោះ​បី​ជា​បុរស ស្វាមី ឬ​ថ្នាក់​ដឹក​នាំ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​នាង​ថែ​ទាំ​កូន​ក៏​ដោយ។ “នេះ​ជា​ទង្វើ​ដែល​ខ្ញុំ​ជា​ស្ត្រី​ម្នាក់ សូម​គោរព​កោត​សរសើរ នូវ​ឆន្ទៈ ដ៏​មុះមុត ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​មន្ត្រី​ជា​ស្ត្រី ទោះ​ជា​ប្រឈម​នឹង​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ។" លោក​ជំទាវ ជូ ប៊ុនអេង បាន​អំពាវនាវ​ឲ្យ​ឯក​ឧត្តម​អភិបាល លោក​ជំទាវ​អភិបាល​រង លោក​ស្នង​ការ និង​ថ្នាក់​ដឹង​នាំ​ទាំង​អស់ ពិនិត្យ​ករណី​នេះ និង​រិះ​រក​វិធី​លើក​ទឹក​ចិត្ត លោក​ស្រី​អនុ​សេនីយ​ទោ​រូប​នេះ និង​ស្ត្រី​ជា​មន្ត្រី​រាជការ​ដទៃ​ទៀត តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំ​បាក់​ទឹក​ចិត្ត និង​បាន​ជូន​ពរ​ដល់​ស្ត្រី​គ្រប់រូប​ចៀស​ផុត​ពី​អំពើ​ហឹង្សា ការ​មាក់ងាយ មិន​ឲ្យ​តម្លៃ​ផ្សេងៗ។


ការបំបៅដោះ

ក្រសួងលើកកម្ពស់ ការបំបៅកូនដោយទឹកដោះម្ដាយ ព្រោះគ្មានផលិតផលណាអាចប្រៀបបាន

ក្រសួង​សុខាភិបាល​បាន​ចូលរួម​លើក​ទឹកចិត្ត​ឲ្យ​ស្រ្តី​បំបៅកូន​ដោយ​ទឹកដោះម្តាយ​តាម​គ្រប់​រូបភាព។ ក្រសួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា តាម​ភស្តុតាង​វិទ្យសាស្ត្រ ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក និង​កុមារ​នៅ​គ្រប់​កាលៈ​ទេសៈ​ណា​ទាំង​អស់។ គ្មាន​ផលិតផល​ណា​មួយ ដែល​ល្អ​ប្រសើរ​ជាង​ទឹក​ដោះ​ម្ដាយ​នោះ​ទេ។ អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ជីវិត​ទារក ទឹក​ដោះ​ម្ដាយ​ជា​អាហារ​សំខាន់​សម្បូរ​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់​ដែល​ទារក​ត្រូវការ ដោយ​មិន​បាច់​ថែម​អាហារ ឬ​ទឹក​អ្វី​បន្ថែម​ឡើយ។ ក្រសួង​បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​មាន​ប្រូតេអ៊ីន ជាតិ​ស្ករ​ឡាក់តូស ជាតិ​ខ្លាញ់ ជាតិ​ទឹក ជាតិ​រ៉ែ​ខនិជ ជីវ​ជាតិ​អា បេ សេ ដេ ជាតិ​ដែក ប៉ូតាស្យូម កាល់ស្យូម ដែល​សុទ្ធ​តែ​ជួយ​ដល់​ការ​អភិវឌ្ឍ ការ​លូតលាស់​រាង​កាយ ផ្ដល់​កម្លាំង​ថាមពល ទ្រទ្រង់​រចនា​សម័្ពន្ធ​កោសិកា​រាងកាយ ថែ​រក្សា​សីតុណ្ហភាព និង​ជា​ភ្នាក់​ងារ​ដ៏​សំខាន់​សម្រាប់​ការពារ​កុមារ​ពី​ជំងឺ​នានា។ បន្ថែម​ពី​លើ​នេះ ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ក្នុង​អំឡុង​ពេល​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល​រួច​អាច​ទប់​ស្កាត់​មរណភាព​ទារក​បាន ២០% កុមារ​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​អំឡុង​ពេល​៦​ខែ​ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាក​រូស​បាន​១១​ដង និង​ជំងឺ​រលាក​សួត​បាន​១៥​ដង បើ​ប្រៀប​ធៀប​ជាមួយ​ក្មេង​ដែល​មិន​បាន​បៅ​ទឹក​ដោះ​ម្ដាយ។ ​ក្រសួង​សុខាភិបាល​បន្ត​ថា ការ​មិន​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល និង​សតិ​បញ្ញា​ស្មារតី​របស់​កុមារ។ ម្យ៉ាង​វិញ​ទៀត កុមារ​ដែល​មិន​បាន​ទឹក​ដោះ​ម្ដាយ​ពេញ​លេញ​មាន​ទំហំ​ខួរក្បាល​តូច​ជាង​ក្មេង​ដែល​បាន​បៅ​ដោះ​ម្ដាយ​ពេញ​លេញ ហើយ​ភាព​ឆ្លាត​វៃ ឬ​ IQ របស់​ក្មេង​មិន​បាន​បៅ​ដោះ​ម្ដាយ​បាន​ពេញ​លេញ​បាត់​បង់​ចំនួន២.៦នៃ​IQ បើ​ធៀប​នឹង​ក្មេង​ដែល​បាន​ទឹក​ដោះ​ម្ដាយ។ ស្រប​គ្នា​នេះ ការ​បំបៅ​កូន​ដោយ​ផលិតផល​ជំនួស​ទឹក​ដោះ​ម្ដាយ​រួម​ទាំង​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​អាច​បង្ក​ហានិភ័យ​ជា​ច្រើន​ដល់​ក្មេង​ដូច​ជា៖ ជំងឺ​រាក ជំងឺ​សួត ជំងឺ​ហឺត ពិន្ទុ​ភាព​ឆ្លាត​វៃ​ចុះ​ខ្សោយ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះ​ដូង ធាត់​ជ្រុល។ល។ ដោយ​ហេតុ​នេះ ក្រសួង​សុខាភិបាល​បាន​គាំ​ទ្រ ជំរុញ និង​ការពារ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ម្ដាយ​ដោយ​ឲ្យ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល […]


អាហារូបត្ថម្ភទារក

អាហារ​ទាំង​នេះ​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​កូនតូច

ពិត​ណាស់​ ប្រូតេអ៊ីន​​គឺ​ចាំបាច់​ណាស់​នៅ​ក្នុង​របប​អាហារ​របស់កូន​ ពីព្រោះ​វា​ជួយ​ដល់​សុខភាព​នៃ​​កោសិកា​ ជាលិកា​ និង​សរីរាង្គ​​ខណៈ​ពេល​ដែល​ទារក​​កំពុង​លូតលាស់​។​ ​ប្រភព​ខ្លះ​នៃ​ប្រូតេអ៊ីន​​ ត្រូវ​បាន​ចាត់​ទុក​ថា​​​ជា​ប្រូតេអ៊ីន​ពេញលេញ​ ប៉ុន្តែ​ខ្លះ​ទៀត​ត្រូវ​រួម​បញ្ចូល​ជាមួយ​នឹង​អាហារ​ដែល​​មាន​​ជាតិ​ប្រូតេអ៊ីន​ដូច​គ្នា​។ ជា​ទូ​ទៅ​ ប្រភព​ប្រូតេអ៊ីន​ពេញលេញ​ជា​ច្រើន​​ គឺ​ជា​អាហារ​ដែល​​ស័ក្ដិសម ​សម្រាប់​ទារក ដែល​អាច​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់​ពួក​គេ​បាន​ នៅ​ពេល​​កូន​មាន​វ័យ​សម​ល្មម​។ ​​​១. ស៊ុត​ ស៊ុត​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រូតេអ៊ីន​ពេញលេញ​ ហើយ​ម៉ាក់​ៗ​ក៏​អាច​វាយ​ស៊ុត​ផ្នែក​​ក្រហម​ឲ្យ​ម៉ត់​ល្អ​ និង​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់​កូន​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ស៊ុត​​ផ្នែក​ស​ ​មិន​គួរ​ឲ្យ​ទារក​ញ៉ាំ​ឡើយ​ លុះត្រាតែ​ពួក​គេ​​អាយុ​បាន​មួយ​ខួប​សិន។​ នៅ​ក្នុង​ករណី​ដែល​សមាជិក​ក្នុង​គ្រួសារ​​អាលែកហ្ស៊ី​ជាមួយ​នឹង​ស៊ុត​ ម៉ាក់​ៗ​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ និង​តាមដាន​ថា​តើ​ទារក​មាន​ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​ដែរ​ឬ​យ៉ាង​ណា​។​ ២. អាហារ​​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ ​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ដូច​ជា​​ទឹក​ដោះ​គោ​ ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​ គឺ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ដ៏​ច្រើន​សន្ធឹកសន្ធាប់។​ ម៉ាក់​ៗ​គប្បី​ផ្ដល់​អាហារ​ប្រភេទ​នេះ​ដល់​កូន​ នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​៨​ខែ​ឡើង​ទៅ​។​​​ប្រសិនបើ​​អា​អូន​កើត​មាន​រោគ​សញ្ញា​អាលែកហ្ស៊ី​ ​ម៉ាក់​ៗ​ត្រូវ​បញ្ឈប់​ការ​ផ្ដល់​អាហារ​ប្រភេទ​នេះ​ដល់​ពួក​គេ​ភ្លាម​ៗ​។ បន្ថែម​ពី​នេះ​ ទារក​ដែល​មាន​អាយុ​ក្រោម​១​ឆ្នាំ​ គួរ​តែ​បន្ត​បំបៅ​ទឹក​ដោះ​គោ​ ឬ​ទឹក​ដោះ​ម្ដាយ​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ ហើយ​នៅ​ពេល​ដែល​កូន​អាយុ​បាន​១​ខួប​ឡើង​ទៅ​ ម៉ាក់​ៗ​គួរ​ផ្ដល់​ទឹក​ដោះ​គោ​ស្រស់​ដល់​កូន​ ដែល​ជា​ប្រភព​ប្រូតេអ៊ីន​ពេញលេញ​ដ៏​ល្អ​បំផុត​។​ មួយ​វិញ​ទៀត​ ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​អាច​ជា​អាហារ​សម្រន់​ ឬ​ជា​អាហារ​សុខភាព​ ដើម្បី​ជួយ​បំពេញ​តម្រូវការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​សម្រាប់​កូន​។ ៣. សាច់​មាន់​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​សាច់​មាន់​មាន​រសជាតិ​ស្រាល​ជាង​សាច់​ដទៃ​​ទៀត​ ហើយ​វា​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ពេញ​លេញ​ដ៏​ល្អ​មួយ​សម្រាប់​​​កូនតូច​​​ផង​ដែរ​​។ ចូរ​កាត់​សាច់​មាន់​ជា​ដុំ​តូច​ៗ​ ដើម្បី​កុំ​ឲ្យ​កូន​​ស្លាក់​។​ ​មាន់​ដុត​ អាំង​ ​គឺ​ជា​បច្ចេកទេស​ចម្អិន​ដែល​មិន​បន្ថែម​ខ្លាញ់​ និង​កាឡូរី​​មិន​ចាំបាច់​ទៅ​ក្នុង​អាហារ​របស់​កូន​ និង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​កូន​​។​​​


ការថែទាំទារក

ញ៉ាំ​វីតាមីន​E ​អំឡុង​ពេល​បំបៅ​ដោះ​ ផ្ដល់​ប្រយោជន៍​ច្រើនដល់កូន

សារធាតុ​ចិញ្ចឹម​ដែល​ម៉ាក់​ៗ​ញ៉ាំ​អំឡុង​ពេល​​បំបៅ​ដោះ​ ​ជះ​ឥទ្ធិពល​ដ៏​ធំធេង​សម្រាប់​ទារក​ ហើយ​អាហារ​​ដែល​កូន​ទទួល​បាន​ដំបូង​បង្អស់​គឺ​ទឹក​ដោះ​ដំបូង​ ដែល​សម្បូរ​​ទៅ​ដោយ​វីតាមីន​E។​ នៅ​ពេល​ដែល​ទារក​កាន់​តែ​ធំ​ទៅ​ៗ​ ពួក​គេ​​នៅ​តែ​ត្រូវការ​វីតាមីន​​E តាម​រយៈ​ការ​បំបៅ​ដោះ​។​ ពិត​ណាស់​ ​វីតាមីន​E ​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ទារក​ ​ហើយ​​ម៉ាក់​ៗ​ក៏​​ត្រូវ​​ញ៉ាំ​អាហារ​បំប៉ន​​ដែល​ផ្សំ​ពី​​វីតាមីន​E  បន្ថែម​ ដើម្បី​លើក​កម្ពស់​សុខភាព​ និង​សុខុមាលភាព​របស់​កូន​ផង​ដែរ​​។ ១. ជួយ​ការពារ​​ជំងឺ​ស្លេកស្លាំង វីតាមីន​E​​ ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​មួ​យ ដែល​អាច​ជួយ​ការពារ​​ទារក​ពី​ការវិវត្តន៍​ទៅ​ជា​ស្លេកស្លាំង​ បន្ទាប់​ពី​​កើត​។​ ជំងឺ​ស្លេក​ស្លាំង​នេះ​ដែរ​ គឺ​ជា​ការ​​ថយ​ចុះ​នៃ​កោសិកា​ឈាម​ក្រហម​ ដែល​ផ្ទុក​អុកស៊ីសែន​ពាសពេញ​រាងកាយ​របស់​ទារក​។​ ការ​វិវត្ត​នៃ​ភាព​ស្លេកស្លាំង​ អាច​​​បណ្ដាល​ឲ្យ​ទារក​អស់​កម្លាំង​ខ្លាំង​ ក៏​ដូចជា​ស្រ្តេស​សរីរាង្គ​ខាង​ក្នុង​របស់​ពួក​គេ​។​ ប្រសិនបើ​រាងកាយ​របស់​ម៉ាក់​ៗ​​មាន​វីតាមីន​E​ទាប​ កូន​អាច​មាន​ឱកាស​កើត​ជំងឺ​​ស្លេកស្លាំង​ខ្ពស់​។​ ក្នុង​ករណី​ខ្លះ​ ការ​ញ៉ាំ​​វីតាមីន​E​ បន្ថែម​ អាច​ជួយ​បង្កើន​កម្រិត​វីតាមីន​E គ្រប់គ្រាន់​ដែល​រាងកាយ​របស់​ទារក​ត្រូវការ​ជា​ចាំបាច់​។​ ២. ការពារ​ភ្នែក​ និង​សួត​ ​ជាមួយ​គ្នា​នេះ​ដែរ វីតាមីន​E គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដ៏​អស្ចារ្យ​ ហើយ​ប្រសិនបើ​កូន​របស់​យើង​​ទទួល​បាន​វីតាមីន​Eគ្រប់គ្រាន់​ ពួក​គេ​មិន​ងាយ​រង​របួស​សួត​ និងស្រទាប់​​រេទីន​​ឡើយ។​ នៅ​ក្នុង​ករណី​ដែល​​កម្រិត​វីតាមីន​E​ទាប​ វា​អាច​ដាក់​កំហិត​ដល់​​​បរិមាណ​អុកស៊ីសែន​​ដែល​ចូល​ទៅ​កាន់ស្រទាប់​​រេទីន និង​សួត ដោយ​បង្ក​ជា​​របួស​ ប្រសិនបើ​យើង​មិន​អាច​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ទេ​នោះ​។​ ៣. ជំរុញ​ការ​អភិវឌ្ឍ​សាច់​ដុំ​ ​បន្ថែម​ពី​នេះ​ ​វីតាមីន​E ​អាច​ជួយ​ការពារ​សាច់ដុំ​ សរសៃ​ឈាម​បេះដូង​ និង​សរសៃ​ប្រសាទ​របស់​អា​អូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​។​ ជាក់​ស្ដែង​ វីតាមីនE​ ​ចាំបាច់​បំផុត​សម្រាប់​ការ​ធ្វើ​មេតាប៉ូលីស​ត្រឹមត្រូវ​ ហើយ​ប្រសិនបើ​ទារក​ខ្វះ​វីតាមីន​E ​វិញ​នោះ​ ពួក​គេ​អាច​មាន​បញ្ហា​ចុះ​ខ្សោយ​សាច់​ដុំ​ដែល​កំពុង​លូតលាស់​។​ […]


ការថែទាំទារក

ឃើញ​សញ្ញា​ទាំង​៤ បញ្ជាក់​ថា​ម៉ាក់​ៗ​ថែទាំ​ស្បែក​អា​អូន​ត្រឹមត្រូវ

ស្បែក​ទារក​​ គឺ​ទន់​ខ្សោយ​ណាស់​ ហើយ​អាច​បាត់បង់​សំណើម​រហូត​ដល់​៥​ដង​លឿន​ជាង​ស្បែក​របស់​​មនុស្ស​ពេញ​វ័យ​។​ កត្តា​នេះ​មាន​ន័យ​ថា​ ស្បែក​របស់​ក្មេង​ងាយ​​កើត​មាន​បញ្ហា​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​កន្ទួល​​រមាស់​ រលាក​ ​ក៏​ដូចជា​ធ្វើ​ឲ្យ​ទារក​យំ​មិន​បាត់​។​ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​ដឹង​ថា​ស្បែក​របស់​ទារក​មាន​សុខភាព​ល្អ​ ឬ​អត់​ ម៉ាក់​ៗ​អាច​​សង្កេត​មើល​​សញ្ញា​ទាំង​៤​នេះ​ ដោយ​​តាមដាន​សញ្ញា​ក៏​ដូចជា​ចាត់​វិធានការ​កែខៃ​ ប្រសិនបើ​ចាំបាច់​។ ​​​១. ​ស្បែក​​ទារក​​មាន​ជាតិ​ទឹក​ និង​ទន់​ល្មើយ​ សូម្បី​តែ​ក្រោយ​ពេល​ងូត​ទឹក​រួច ​សញ្ញា​ច្បាស់​បំផុត​​ដែល​បញ្ជាក់​ថា​ ស្បែក​ទារក​មាន​សុខភាព​ គឺ​អា​អូន​មាន​ស្បែក​ទន់​ល្មើយ​នៅ​ពេល​ប៉ះ ដែល​បង្ហាញ​ថា​​​ស្បែក​ពួក​គេ​មាន​សំណើម​គ្រប់គ្រាន់​។​ ​ម៉ាក់​ៗ​គួរ​ពិនិត្យ​មើល​​កម្រិត​ជាតិ​សំណើម​ឲ្យ​បាន​ច្រើន​ដង​ ជាពិសេស​គឺ​បន្ទាប់​ពី​ទារក​ងូត​ទឹក​រួច​។​ ជាក់​ស្ដែង​ ទារក​ជា​ច្រើន​ដែល​មាន​ស្បែក​​ទន់​​ល្មើយ​ អាច​នឹង​បាត់បង់​សំណើម​​យ៉ាង​ឆាប់​រហ័ស​ បន្ទាប់​​ពី​ងូត​ទឹក​រួច​ ដែល​​កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​សាប៊ូ​ និង​ទឹក​ដែល​មាន​សីតុណ្ហភាព​​ក្ដៅ​។ ស្បែក​ស្ងួត​​អាច​ធ្វើ​ឲ្យ​​ក្មេង​រលាក​ស្បែក​ រញ៉ាំ​រញ៉ូវ​ ឬ​មិន​ចូលចិត្ត​ងូត​ទឹក​។ ដំណោះស្រាយ​​៖ ចូរ​ផ្ដល់​សំណើម​ដល់​ស្បែក​របស់​ទារក​ឲ្យ​បាន​ច្រើន​ដង ​ជា​ពិសេស​នៅ​អំឡុង​ និង​ក្រោយ​ពេល​ងូត​ទឹក​រួច​ និង​មុន​ពេល​ចូល​គេង​។ ២. ទារក​មិន​មាន​កន្ទួល​រមាស់​ និង​មុន​លើ​ស្បែក​ ​​ជា​ធម្មតា​ ទារក​អាច​កើត​មាន​បញ្ហា​មុន​​​ដោយ​សារ​តែ​អ័រម៉ូន​មាន​ផ្ទៃ​ពោះ​ ដែល​​ទទួល​បាន​ពី​ម៉ាក់​ៗ​។​ ប៉ុន្តែ​បញ្ហា​នេះ​ មិន​មាន​អ្វី​គួរ​បារម្ភ​នេះ​ទេ​ ពីព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​​ខ្លួន​​ឯង​។​ ក្រៅ​ពី​នេះ​ ​ចំពោះ​ទារក​ដែល​​ស្បែក​មាន​សុខភាព​ល្អ​ គឺ​ពុំ​មាន​កន្ទួល​ ​​ឬ​មុន​ឡើយ​ ហើយ​ថែម​ទាំង​ស្បែក​មាន​ភាព​ទន់​ល្មើយ​ ​ស្អាត​ល្អ​ និង​ស្រស់​ថ្លា​ថែម​ទៀត​ផង​។​ ​​ដំណោះស្រាយ​​៖ ប្រសិនបើ​ស្បែក​របស់​ទារក​កើត​មាន​កន្ទួល​រមាស់​ ស្នាម​អុជ​ ឬ​ពង​លើ​ស្បែក​ ម៉ាក់​ៗ​គួរ​តែ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ ដើម្បី​​ទទួល​​បាន​ការ​ព្យាបាល​សម​ស្រប​។​ […]


ការថែទាំទារក

​ប្រេង​ល្ង​គ្រោះ​ថ្នាក់​​​សម្រាប់​ទារក​? អាច​ញ៉ាំ​បាន​នៅ​អាយុ​ប៉ុន្មាន​?

ជា​ទូ​ទៅ​ ប្រេង​ល្ង​អាច​មាន​សុវត្ថិភាព​សម្រាប់​ទារក​មួយ​ចំនួន​ ហើយ​វា​ថែម​ទាំង​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ នៅ​ពេល​ដែល​យើង​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ដែល​មាន​តុល្យភាព​។​ ប្រេង​ប្រភេទ​នេះ​ អាច​ប្រើប្រាស់​បាន​ជា​ច្រើន​បែប​ និង​ងាយស្រួល​ក្នុង​ការ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់​ទារក​។​ ប៉ា​ម៉ាក់​គួរ​ឲ្យ​អា​អូន​ញ៉ាំ​នៅ​ពេល​ណា​? ​​ជា​ធម្មតា​ ទារក​ចាប់​ពី​អាយុ​៦​ខែ​ឡើង​ គឺ​អាច​ញ៉ាំ​ប្រេង​ល្ង​បាន​ហើយ​ ប៉ុន្តែ​អ្នក​ជំនាញ​ខ្លះ​ បាន​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​រង់ចាំ​ដល់​អា​អូន​អាយុ​បាន​មួយ​ឆ្នាំ​សិន​ ពី​ព្រោះ​​​ប្រព័ន្ធ​​រំលាយ​អាហារ​របស់​ទារក​ អាច​នឹង​មិន​ទាន់​ទទួល​យក​បាន​នៅ​ឡើយ​។​ យ៉ាង​ណា​មិញ​ ប្រេង​ល្ង​អាច​​​មាន​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ ដូច្នេះ​ហើយ​ មុន​អាយុ​៦​ខែ​ ទារក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​វា​បាន​ ប្រសិនបើ​ម៉ាក់​ៗ​បញ្ចូល​ប្រេង​ល្ង​ទៅ​ក្នុង​របប​​អាហារ​ប្រចាំ​ថ្ងៃ​។ អាលែកហ្ស៊ី​ ​ប្រសិនបើ​ទារក​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ ឬ​មាន​សមាជិក​ក្នុង​គ្រួសារ​ដែល​អាលែកហ្ស៊ី​ជាមួយ​នឹង​ប្រេង​ល្ង ចូរ​​ជៀសវាង​បញ្ចូល​ប្រេង​ល្ង​ទៅ​ក្នុង​អាហារ​របស់​អា​អូន​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី ដែល​ពុំ​មាន​អាលែកហ្ស៊ី​ទេ​នោះ ចូរ​ឲ្យ​កូន​ញ៉ាំ​អាហារ​​ដែល​ប្រើ​ប្រាស់​ប្រេង​ល្ង។ ដើម្បី​ឲ្យ​យើង​អាច​សង្កេត​ឃើញ​ពី​រោគ​សញ្ញា​អាលែកហ្ស៊ី​ យើង​ពីនិត្យ​មើល​ដូចជាមាន​​ កន្ទាល​ត្រអាក​ ​កន្ទួល​រមាស់​ ​និង​ពិបាក​ដក​ដង្ហើម​ជាដើម​។​ បន្ថែម​ពី​នេះ​ ប្រសិនបើ​កូន​​មាន​ជំងឺ​ហឺត​ និង​ត្រអក​ ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​​ប្រេង​ល្ង​ឡើយ​។​ អត្ថប្រយោជន៍​សុខភាព​ ​​​​​ការ​បញ្ចូល​ប្រេង​ល្ង​​ទៅ​ក្នុង​របប​អាហារ​របស់​ទារក​ នឹង​បង្កើន​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ដែល​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​​របស់​ទារក​។ ជាក់​ស្ដែង​ ប្រេង​ល្ង​មាន​ផ្ទុក​វីតាមីន​E ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដែល​ជួយ​ការពារ​​បេះដូង​របស់​ទារក​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ ដោយ​​ប្រឆាំង​នឹង​ការ​ខូចខាត​ ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី។ ជាមួយ​គ្នា​នេះ​ដែរ​ ប្រេង​ល្ង​ក៏​មាន​ផ្ទុក​វីតាមីន​K ​​ដែល​ទារក​ត្រូវ​ការ​នៅ​ក្នុង​បរិមាណ​សម​ល្មម​ ដើម្បី​ទទួល​បាន​កំណក​ឈាម​ល្អ​។​ លើស​ពី​នេះ​ ប្រេង​ល្ង​ក៏​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ ដែល​ជួយ​ឲ្យ​កុមារ​លូតលាស់​ និង​ការពារ​ពួក​គេ​ពី​ជំងឺ​បេះដូង​នៅ​ពេល​អនាគត​ផង​ដែរ​។


ការបំបៅដោះ

ក្មេងបៅទឹកដោះគោឡើងគីឡូលឿនជាងក្មេងបៅដោះម្ដាយ?

ទារក​ដែល​បៅ​ដោះ​ ​លូត​លាស់​លឿន​ក្នុង​រយៈពេល​បី​ទៅ​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​ទី​១ ហើយ​បន្ទាប់ពី​នេះ​នឹង​មាន​ការ​លូត​លាស់​យឺត​បន្តិច​វិញ​​នៅ​ខែ​បន្ត​បន្ទាប់​ក្នុង​ឆ្នាំ​ទី​១​នេះ។ ជា​ទូទៅ​កូន​ដែល​បៅ​ដោះ​ម្ដាយ​នៅ​អាយុ​មួយ​ឆ្នាំ​ច្រើន​មាន​គីឡូ​ទាប​ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ។ យ៉ាងណា នៅ​ពេល​ឈាន​ដល់​អាយុ​ពីរ​ឆ្នាំ​ ក្មេង​បៅ​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ នឹង​អាច​មាន​ទម្ងន់​ប្រហាក់​ប្រហែល​គ្នា​វិញ​។ អ្នក​ជំនាញ​មិន​ទាន់​ដឹង​មូល​ហេតុ​ច្បាស់​នៅឡើយ​ទេ​ទាក់​ទង​នឹង​រឿង​នេះ តែ​អ្នក​ជំនាញ​ទាំង​នោះ​អះអាង​ថា​រឿង​នេះ​ជា​រឿង​ធម្មតា និង​គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ​។ មូល​ហេតុ​មួយ​ដែល​អ្នក​ជំនាញ​ជឿ​ថា​ធ្វើ​ឲ្យ​ក្មេង​បៅ​ដោះ​ម្ដាយ​ឡើង​គីឡូ​យឺត គឺ​ក្មេង​បៅ​ដោះ​ម្ដាយ​មាន​ទម្លាប់​ឈប់​បៅ​ពេល​មាន​អារម្មណ៍​ថា​ឆ្អែត តែ​ក្មេង​បៅ​ទឹក​ដោះ​គោ​វិញ​មាន​ទម្លាប់​បៅ​ទឹក​ដោះ​គោ​ទាល់​តែ​អស់ពី​ក្នុង​ដប។ ចំណុច​មួយ​ទៀត គឺ​ប្រូតេអ៊ីន​នៅ​ក្នុង​ម្សៅទឹក​ដោះ​គោ​មាន​ច្រើន​ប្រភេទ​ជាង​ក្នុង​ទឹក​ដោះ​ម្ដាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ការ​ធ្វើ​មេតាប៉ូលិស​ក្នុង​រាង​កាត​ក្មេង​បៅ​ទឹក​ដោះ​គោ​។ ដូច​គ្នា​ដែរ ស្ថាប័ន​ស្រាវជ្រាវ​របស់​គណៈកម្មការ​អឺរ៉ុប បាន​លើក​ឡើង​ដែថា​កម្រិត​ប្រូតេអ៊ីន​ក្នុង​ទឹក​ដោះម្ដាយ​មាន​ទាប​ជាង​ទឹក​ដោះ​គោ​ម្សៅ​នេះ​ហើយ ដែល​នាំឲ្យ​កូន​បៅ​ដោះ​ម្ដាយ​ឡើង​គីឡូ​យឺត​ជាង​ក្មេង​បៅ​ទឹក​ដោះ​គោ​។ ការ​សិក្សា​ដដែល​បង្ហាញ​ថា​ ក្រោយ​អាយុពីរ​ឆ្នាំ ទោះ​ក្មេង​បៅ​ទឹក​ដោះ​គោ​ម្សៅ​​មិន​ថា​មាន​ប្រូតេអ៊ីន​ទាប ឬ​ខ្ពស់​ទេ ពួកគេ​នឹង​មាន​កម្ពស់​ប្រហាក់​ប្រហែល​គ្នា តែថា​ក្មេង​បៅ​ទឹកដោះ​គោ​ម្សៅ​មាន​ប្រូតេអ៊ីន​ខ្ពស់​មាន​ទម្ងន់​ធ្ងន់​ជាង។ អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​គឺ​ ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​ប្រូតេអ៊ីន​ទាប នឹង​មាន​ទម្ងន់​ប្រ​ហាក់​ប្រហែល​គ្នា​នឹង​ក្មេង​ដែល​បៅ​ដោះ​ម្ដាយ​ដែរ​។


ការថែទាំទារក

ហេតុអ្វី​ទារក​ជុះ​មានឈាម​? ​គួរ​ដោះស្រាយ​បែប​ណា​?

រយៈពេល​ពីរ​បី​ខែ​ដំបូង​ បន្ទាប់​ពី​ទារក​កើត​មក​ ប៉ា​ម៉ាក់​អាច​សង្កេត​ឃើញ​ថា​លាមក​របស់​ពួក​គេ​មាន​ពណ៌​ត្នោត​ លឿង​ និង​ពណ៌​បៃតង​ ដែល​ជា​ពណ៌​ធម្មតា​​​។​ ប៉ុន្តែ​ ​ប្រសិនបើ​​ទារក​ជុះមាន​ឈាម​ មិន​ថា​តិច ឬ​ច្រើន​នោះ​ទេ​ វា​អាច​​ជា​សញ្ញា​បង្ហាញ​ពី​បញ្ហា​សុខភាព​របស់​ទារក​។ យ៉ាង​ណា​មិញ​ ​លាមក​ដែល​មាន​ពណ៌​ក្រហម​អាច​មិន​មែន​ជា​ឈាម​​ទាំង​អស់​​ឡើយ​​ វា​អាច​បណ្ដាល​មក​ពី​ការម៉ាក់ៗ​​ញ៉ាំ​អាហារ​ដែល​មាន​ពណ៌​ក្រហម​ ដូចជា​ប៉េងប៉ោះ​ ឬ​​ទឹក​ផ្លែ​ឈើ​កិន​ជា​ដើម​។​ នៅ​ក្នុង​ករណី​ដែល​ទារក​ជុះ​មាន​ឈាម​ ឬ​ជុះ​មក​មាន​ពណ៌​ក្រហម​ជា​​ប្រចាំ​ ប៉ា​ម៉ាក់​គប្បី​​ព្យាយាម​​កំណត់​មូលហេតុ​ និង​ស្វែងរក​ការ​​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​​។​ ​​១. ទល់​លាមក​ បញ្ហា​ទល់​លាមក​កម្រ​កើត​លើ​ទារក​ណាស់​ ប៉ុន្តែ​វា​អាច​កើត​ឡើង​ដោយ​សារ​តែ​អាលែកហ្ស៊ី​ប្រូតេអ៊ីន​ទឹក​ដោះ​គោ ការ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​រឹង ​ឬ​កង្វះ​ជាតិ​ទឹក​។​ រោគ​សញ្ញា​នៃ​ការ​ទល់​លាមក​ រួម​មាន​ពុំ​ជុះ​រយៈពេល​យូរ​ លាមក​រឹង​ និង​តឹង​ពោះ​ជាដើម​។​ បន្ថែម​ពី​នេះ​ ការ​ទល់​លាមក​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាត់​រន្ធ​គូថ​ ដែល​បណ្ដាល​ឲ្យ​​លាមក​មាន​ឈាម​ផង​ដែរ​។​ ប្រសិនបើ​ប៉ា​ម៉ាក់​សង្ស័យ​ថា​ កូន​មាន​បញ្ហា​ទល់​លាមក​ ចូរ​សាកល្បង​ផ្លាស់ប្ដូរ​របប​អាហារ​របស់​ទារក​ ដោយ​​បន្ថែម​អាហារ​ដែល​មាន​ជាតិ​សរសៃ​ ឬ​ឲ្យ​កូន​ញ៉ាំ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ ២. ​ការ​ឆ្លង​មេរោគ ការ​ជុះ​ឈាម​របស់​ទារក​ អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​បាក់តេរី​ និង​ប៉ា​រ៉ា​ស៊ីត​មួយ​ចំនួន​ ពីព្រោះ​តែ​ការ​ឆ្លង​មេរោគ​នេះ​ អាច​បង្ក​ជា​ការ​រលាក​ និង​រលាត់​ពោះវៀន​​តិចតួច​ ​ដែល​ធ្វើ​ឲ្យ​មាន​ឈាម​ចេញ​មក​ក្រៅ​​។​ ​ជា​ទូទៅ​ អាការៈ​រាគ​រូស​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​ ដូច្នេះ​ហើយ​ ប្រសិនបើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​កូន​រាគ​ឈាម​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។ ​៣. អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ នៅ​ក្នុង​ករណី​ដែល​ប៉ា​ម៉ាក់​សម្គាល់​ឃើញ​ទារក​ជុះ​មក​មាន​ឈាម​ បន្ទាប់​ពី​ផ្លាស់ប្តូរ​របប​អាហារ​របស់​ពួក​គេ​ វា​អាច​ជា​សញ្ញា​នៃ​អាលែកហ្ស៊ី​ជាមួយ​នឹង​អាហារ​ដែល​បង្ក​ឲ្យ​​រលាក​ពោះវៀន​ធំ​ និង​ធ្វើ​ឲ្យ​​ឈាម​ហូរ​ចូល​ទៅ​ក្នុង​លាមក​។​ អាហារ​ទូទៅ​ដែល​បណ្ដាល​ឲ្យ​ទារក​អាលែកហ្ស៊ី​មាន​ដូចជា ទឹក​ដោះ​គោ​ […]


ទារក

តិចនិក​សម្អាត​អណ្ដាត​កូន ជួយ​ថែទាំ​អនាម័យ​មាត់​ធ្មេញ​

ទោះ​បី​ជា​ទារក​ដែល​ទើប​នឹង​កើត​​នៅ​មិន​ទាន់​ដុះ​ធ្មេញ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ប៉ា​ម៉ាក់​ក៏​ចាំបាច់​ត្រូវ​ថែទាំ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​កូន​ៗ​ផង​ដែរ​។​ ពិត​ណាស់​ ប៉ា​ម៉ាក់​ភាគ​ច្រើន​តែង​តែ​ងឿង​ឆ្ងល់​អំពី​វិធីសាស្ត្រ​ក្នុង​ការ​សម្អាត​អណ្ដាត​ឲ្យ​ទារក​ដែល​ទើប​នឹង​កើត​ ហើយ​កិច្ចការ​នេះ​កាន់​តែ​ពិបាក​ថែម​ទៀត​ នៅ​ពេល​ដែល​អា​អូន​យំ​ នៅ​ពេល​ដែល​យើង​សម្អាត​អណ្ដាត​ឲ្យ​ពួក​គេ​។​ ហេតុ​អី​​ប៉ា​ម៉ាក់​ត្រូវ​សម្អាត​អណ្ដាត​ឲ្យ​កូន​? ​​​​​​កិច្ចការ​ចម្បង​​នៃ​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​​ជា​រៀង​រាល់​ថ្ងៃ​​របស់​ទារក​ គឺ​ជា​ការ​សម្អាត​អណ្ដាត​របស់​ពួក​គេ​។​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​សម្អាត​អណ្ដាត​ត្រឹមត្រូវ​ជា​ប្រចាំ​ វា​អាច​ជួយ​បញ្ចៀស​ខ្យល់​ដង្ហើម​មិន​ល្អ​ និង​ការ​ប្រមូល​ផ្ដុំ​បាក់តេរី​ ​ព្រម​ទាំង​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​មាត់​ធ្មេញ និង​​ជំងឺ​អញ្ចាញ​ធ្មេញ​ផង​ដែរ​។ ប៉ា​ម៉ាក់​គប្បី​សម្អាត​ និង​ម៉ាស្សា​មាត់​របស់​កូន​ ទោះ​បី​ជា​ពួក​គេ​មិន​ទាន់​ដុះ​ធ្មេញ​​ក៏​ដោយ​ ពីព្រោះ​វា​អាច​ជួយ​ដល់​ដំណើរការ​ដុះ​ធ្មេញ​ និង​ធានា​អនាម័យ​មាត់​​ធ្មេញ​បាន​ល្អ​។ ​ប៉ា​ម៉ាក់​គួរ​សម្អាត​អណ្ដាត​កូន​បែប​ណា​?​ ​​​​​​មិន​ថា​កូន​របស់​ប៉ា​ម៉ាក់​ដុះ​ធ្មេញ​ ហើយ​ឬ​ក៏នៅ​នោះ​ទេ​​ ​ការ​ថែ​ទាំ​មាត់​ធ្មេញ​​ ដោយ​ការ​សម្អាត​មាត់​ និង​អណ្ដាត​ គឺ​ជា​រឿង​ដែល​ប៉ា​ម៉ាក់​មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ​។​ ដើម្បី​សម្អាត​អណ្ដាត​ទារក​ឲ្យ​បាន​ត្រឹមត្រូវ​ យើង​គួរ​អនុវត្តន៍​តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​នេះ​។ ១. ​សម្អាត​ដៃ​​ប៉ា​ម៉ាក់​ជា​មុន​សិន​ មុន​នឹង​ចាប់ផ្ដើម​ការ​សម្អាត​​អណ្ដាត​ឲ្យ​ទារក​ ជំហាន​ដំបូង​ ប៉ា​ម៉ាក់​ត្រូវ​លាង​សម្អាត​ដៃ​របស់​ខ្លួន​ជា​មុន​សិន​។ បន្ទាប់​មក​ យើង​អាច​យក​ស្បៃ​ ឬកុំប្រេស ឬ​កំណាត់​ស្អាត​រុំ​​ម្រាម​ដៃ​ ​ឬ​​ប្រើ​ឧបករណ៍​សម្អាត​អណ្ដាត​​សម្រាប់​ទារក​ដែល​មាន​លក់​នៅ​លើ​ទី​ផ្សារ។​ ២. ជ្រលក់​ស្បៃ​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ ប្រសិនបើ​យើង​ប្រើ​ស្បៃ​ ចូរ​ជ្រលក់​ស្បៃ​​​​ទៅ​ក្នុង​​ទឹក​ក្តៅ​ឧណ្ហៗ​ និង​រុំ​វា​ជុំវិញ​ម្រាម​ដៃ​របស់​យើង​។​ បន្ទាប់​មក​ ចូរ​ដាក់​ទារក​​​ឲ្យ​ស្ថិត​ក្នុង​ទីតាំង​ដែល​មាន​ផាសុកភាព​ ដោយ​ឱប​កូន​នៅ​ដៃ​ម្ខាង​ ហើយ​ប្រើ​ដៃ​ម្ខាង​ទៀត​ ដើម្បី​សម្អាត​មាត់​របស់​អា​អូន​។ ​ចូរ​លូក​ដៃ​ទៅ​ក្នុង​មាត់​របស់​ទារក​ថ្នមៗ​ និង​កៀរ​ជា​រាង​រង្វង់​។​ ក្រោយ​ពី​សម្អាត​អណ្ដាត​រួច​ ចូរ​ធ្វើ​ការ​ម៉ាស្សា​ធ្មេញ​របស់​ទារក​ (បើ​ទារក​មាន​ធ្មេញ​) និង​អញ្ចាញ​​ថ្នម​ៗ​។​ ​៣. សម្អាត​កម្ទេចកំទី​នៅ​ជាប់​ធ្មេញ អញ្ចាញ​ធ្មេញ បន្ថែម​ពី​នេះ​ ​ប៉ា​ម៉ាក់​ក៏​អាច​ប្រើ​ឧបករណ៍​សម្អាត​អញ្ចាញ​ធ្មេញ​ ដើម្បី​កម្ចាត់​ចោល​នូវ​កម្ទេចកំទី​​ផ្សេង​ៗ ដែល​នៅ​តោង​ជាប់​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ​របស់​ទារក​​។ […]


ទារក

ហេតុអ្វី​ទារក​យំ​ ក្រោយ​បំបៅ​ដោះ​រួច​? ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​?

ប៉ា​ម៉ាក់​ច្បាស់​ជា​បាន​ដឹង​ហើយ​ថា​ ទារក​តែងតែ​យំ​​ នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន​។​ ប៉ុន្តែ​ ​ប្រសិនបើ​​ទារក​យំ​ ក្រោយ​ពី​បំបៅ​ដោះ​រួច​ ជា​ពិសេស​ ពួកគេ​ហាក់​ដូចជា​ពិបាក​ចិត្ត​ និង​​យំ​មិន​បាត់​សោះ​ ​វា​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដល់​ប៉ា​ម៉ាក់​​។​ ដោយ​សារ​តែ​បញ្ហា​នេះ​ ធ្វើ​ឲ្យ​ទាំង​ម៉ាក់​ និង​អា​អូន​មាន​អារម្មណ៍​តប់​ប្រមល់ និង​ធុញ​ថប់​ ដូច្នេះ​ហើយ​ ការ​ស្វែង​រក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​​ទារក​យំ​ក្រោយ​បំបៅ​ដោះ​រួច​​ ​មាន​សារសំខាន់​ណាស់​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ១. ចុកពោះ  ​​​​​​ជា​ទូទៅ​ រោគ​ចុក​ពោះ​នេះ​កើត​ឡើង​ចំពោះ​ទារក​ដែល​មាន​អាយុ​ក្រោម​៣​ខែ​ ​ដែល​យំ​ខ្លាំង​​យ៉ាង​ហោច​ណាស់​ពីរ​២ទៅ​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​យំ​នេះ​មាន​រយៈពេល​ពី​៣​ថ្ងៃ​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​។​ ទារក​​ម្នាក់​ក្នុង​ចំណោម​៥​នាក់​កើត​មាន​រោគ​ចុក​ពោះ​នេះ​ និង​ពុំ​មាន​មូលហេតុ​​ច្បាស់​លាស់​ណាមួយ​​ដែល​នាំ​​ឲ្យ​ទារក​មាន​អាការៈ​នេះ​ឡើយ​។​ វា​អាច​ដោយ​សារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក​កំពុង​តែ​អភិវឌ្ឍ​ ហើយ​ពួកគេ​​ទទួល​បាន​ហ្គាស​ ឬ​មិន​អាច​រំលាយ​​ទឹក​ដោះ​គោ​បាន​ពេញ​លេញ​។ ទារក​អាច​​មាន​រោគ​ចុក​ពោះ​នេះ​ ​ប្រសិនបើ​ពួក​គេ​យំ​​ដោយ​គ្មាន​មូលហេតុ​ ហើយ​ក្ដាប់​ដៃ​​ណែន​ ក៏​ដូចជា​​ថ្ពាល់ឡើង​ក្រហម​។​ បន្ថែម​ពី​នេះ​ ពួក​គេ​អាច​ចំកោង​ខ្នង និង​ទាញ​ជង្គង់​ទៅ​ជិត​នឹង​ពោះ​។​ ដំណោះស្រាយ៖ អាការៈ​ចុក​ពោះ​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ នៅ​ក្នុង​រយៈពេល​ប្រហែល​៦សប្តាហ៍​ ហើយ​ជា​ទូទៅ​ វា​​នឹង​បាត់​ទៅ​ទាំង​ស្រុង​នៅ​ខែ​ទី​៤។​ ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ពុំ​មាន​ការ​ព្យាបាល​ចំពោះ​អាការៈ​ចុក​ពោះ​នេះ​ទេ​ ក្រៅ​ពី​​កម្ចាត់​រាល់​កត្តា​បង្ក​ទាំង​អស់​ប៉ុណ្ណោះ​។ ​​​​​​​​​​​​​២. ច្រាល​អាស៊ីដ  ​ការ​ចា្រល​អាស៊ីដ​ គឺ​ជា​​បញ្ហា​មួយ​ដែល​សាច់ដុំ​ខ្ជិប​​​មិន​លូតលាស់​  ​នៅ​ចុង​បំពង់​អាហារ​ មិន​អាច​ទប់ទល់​នឹង​ក្រពះ​​ដែល​ផ្ទុក​អាហារ​ ដែល​កត្តា​នេះ​​បណ្ដាល​ឲ្យ​អាហារ​ រួម​​ជាមួយ​នឹង​ទឹក​ក្រពះហូរ​ចេញ​​ពី​ក្រពះ​ចូល​ទៅ​ក្នុង​បំពង់​អាហារ​។​ ​ការ​ចាល់​អាស៊ីដ​នេះ​ ក៏​អាច​បង្ហាញ​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​រោគ​ឈឺ​ពោះ​ផង​ដែរ​។​ ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​ការ​ចាល់​អាស៊ីដ​នេះ​ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​រោគ​សញ្ញា​របស់​ទារក​ ហើយ​ប្រសិនបើ​មាន​សភាព​ធ្ងន់ធ្ងរ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ