ការលូតលាស់មុនអាយុ ៥ឆ្នាំ

ការលូតលាស់ - ឈាន​ចូល​វ័យ​ ​២-៥ឆ្នាំ ជា​ម៉ាក់ជាប៉ា ក៏​ត្រូវ​តាមដាន​ច្រើន​លើ​ផ្នែក​លូតលាស់​ប្រាជ្ញាស្មារតី​កូន​ដែរ។ តើ​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

ការលូតលាស់មុនអាយុ ៥ឆ្នាំ

Gangliosides ៖ អាហារូបត្ថម្ភដ៏សំខាន់សម្រាប់កូនជួយដល់ការលូតលាស់ខួរក្បាល និងការសិក្សា

ប៉ា​ម៉ាក់​ណា​ក៏​មិន​ខុស​គ្នា​ដែរ​ តែង​តែង​ចង់​ឃើញ​កូន​មាន​សុខ​ភាព​ល្អ​ជៀសឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ ពិសេស​មាន​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល​ល្អ បាន​ន័យ​ថា​កូន​មាន​បញ្ញា​ស្មារតី​ល្អ និង​រៀន​បាន​ពូ​កែ ឬ​គេ​ហៅ​ថា​កូន​មាន​ IQ ខ្ពស់ ​។ ប៉ុន្តែ​អ្វី​ដែល​ប៉ា​ម៉ាក់​ចង់​បាន​ទាំង​នេះ​មិន​មែន​កើត​ចេញ​មក​ដោយ​មិន​មានការ​ជួយ​ជ្រោមជ្រែង​ពី​ប៉ា​ម៉ាក់​នោះ​ទេ​។ ​របប​អាហារ​ត្រឹម​ត្រូវ មជ្ឈដ្ឋាន​រស់​នៅ និង​ការ​ហ្វឹក​ហាត់​ខួរ​ក្បាល​ពី​តូច​បាន​ល្អ​ គឺ​ជួយ​ឲ្យ​កូន​មាន​ការ​វិវត្ត​ខួរ​ក្បាល​បាន​ល្អ​ ជួយ​បង្កើន​កម្រិត​ IQ របស់​កូន​​។ ទោះបី​ជា​ខួរ​ក្បាល​ក្មេង​បន្ត​លូត​លាស់​ចាប់​តាំងពី​ទើប​កើត​រហូត​ដល់​វ័យ​ជំទង់​ក្ដី ប៉ុន្តែ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា​ក្នុង​រយៈ​ពេល​​ ៨​ឆ្នាំ​ដំបូង​ជា​ពេល​ដែល​ខួរ​ក្បាល​កូន​ត្រូវ​លូត​លាស់ កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​​ការ​សិក្សា​ សុខ​ភាព​ និង​ជោគជ័យ​នៃ​ជីវិត​នា​ថ្ងៃ​អនាគត។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​ IQ ជា​អ្វី​​​​?​ IQ គឺ​ជា​ខ្នាត​មួយ​ដែល​គេ​វាស់​វែង​ទៅ​សមត្ថភាព​នៃការ​ស្វែង​រក​ហេតុផល និង​ដោះស្រាយ​បញ្ហា ដែល​គេ​គិត​ថា​ក្មេង​មានកម្រិត ​IQ ខ្ពស់​មាន​លទ្ធ​ភាព​ទទួល​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការ​សិក្សា​​។ កម្រិត ​IQ ជាមធ្យម​នៅ​ត្រឹម​ ១០០ ប៉ុន្តែ​ការ​សិក្សា​រក​ឃើញ​ថា​មនុស្ស​ប្រហែល​ជា ៦៨ ​ភាគ​រយ​មាន​ IQ ចន្លោះ​ពី​ ៨៥​ ទៅ ១១៥​។ សម្រាប់​អ្នក​មាន​កម្រិត​ IQ ខ្ពស់​ជាង​ ១៤០ ត្រូវ​គេ​ចាត់ទុក​ថា​ជាមនុស្ស​មាន​ពិ​ន្ទុខ្ពស់​អស្ចារ្យ​ម្នាក់​។ […]

ស្វែងរក ការលូតលាស់មុនអាយុ ៥ឆ្នាំ

ការលូតលាស់មុនអាយុ ៥ឆ្នាំ

អ្នកជំនាញណែនាំតិចនិកជួយឲ្យកូនអាយុក្រោម ៥ឆ្នាំ​ លូតលាស់​បាន​ល្អ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​

ក្មេងអាយុក្រោម៥ឆ្នាំ ជា​វ័យ​មួយ​ដែល​អា​អូន​កំពុង​សប្បាយ​នឹង​ការ​លូតលាស់ និង​ជា​វ័យ​ដែល​កូន​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ពិភពលោក​ជុំ​វិញ​ខ្លួន។ ចុះ​ដើម្បី​ឲ្យ​កូន​លូតលាស់​បាន​ល្អ ម៉ាក់​ប៉ា​គួរ​ចិញ្ចឹមកូន​យ៉ាង​ម៉េច​ទើប​ស័ក្ដិសម​នឹង​វ័យ​អូន​? ​ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​កុមារ​លោក​ស្រី កុសល កណិការ បាន​ពន្យល់​បន្ថែម​ថា ដើម្បី​ឲ្យ​កុមារ​តូច​អាយុ​ក្រោម​៥ឆ្នាំ​មាន​ការ​លូតលាស់​ល្អ​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ដូច​ខាង​ក្រោម៖ – ឲ្យ​កុមារ​លេង​ឲ្យ​បាន​ច្រើន​ ​សំដៅ​ដល់​ការ​លេង​ដែលក្មេងៗ​អាច​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ទៅ​តាម​អាយុ​របស់​ពួកគេ – កាត់​បន្ថយ​ការ​ឲ្យ​កុមារ​អង្គុយ​១​កន្លែង ឬ​មិន​ធ្វើ​សកម្មភាព​អ្វី​សោះ​ ដែល​សំដៅ​ដល់​ការ​អង្គុយ​មើល​ទូរស័ព្ទ ឬ​ទូរទស្សន៍ ប៉ុន្តែ​ការ​នាំ​កូន​អាន​សៀវភៅ ឬ​លេង​ល្បែង​ផ្គុំ​រូប​ជាដើម ត្រូវ​បាន​លើក​ទឹក​ចិត្ត ព្រោះ​នេះ​ជា​ពេល​ដែល​ម៉ាក់​ប៉ា​ត្រូវ​បង្កើត​ទំនាក់ទំនង​ជិត​ស្និទ្ធជាមួយ​កូន និង​ជា​សកម្មភាព​ជួយ​បង្កើន​ភាព​វៃ​ឆ្លាត​ដល់​កូន – អនុញ្ញាត​ឲ្យ​កុមារ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ចាប់​ពី​ ១០-១៣​ម៉ោង។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​នូវ​សុខភាព​ល្អ​គ្រប់​ផ្នែក យើង​គួរ​ធ្វើ​អ្វី​ៗ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​តាំង​ពី​ក្មេង​ៗ​មក​។ កុមារ​ភាព គឺ​ជា​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស និង​ជា​ពេល​វេលា ​ដែល​គំរូ​នៃ​ការ​រស់​នៅ​ក្នុង​គ្រួសារ ក្លាយ​ជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​អា​អូន​លូតលាស់​ឆ្ពោះ​ទៅ​រក​ការ​ស្រលាញ់​សុខភាព​ល្អ។ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សកម្មភាព​រាងកាយ កាត់បន្ថយ​ភាព​តានតឹង​របស់​កូន និង​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ចំពោះ​កូន ជួយ​ពង្រឹង​នូវ​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ត និង​ជួយ​ការពារ​កូន​មិន​ឲ្យ​កើត​ជំងឺ​ធាត់ និង​ជំងឺ​ដែល​អាច​កើត​ឡើង​ទៅ​ថ្ងៃ​អនាគត ពេល​កូន​ធំ​ឡើង។


វ័យកូនចេះដើរនិង​ជិតចូលរៀន

ហ្វឹកហាត់ខួរក្បាលកូនតែខាងឆ្វេងមិនគ្រប់ទេ ខាងស្តាំទៀត ទើបដើរទាន់សម័យកាល

កាល​ពី​សម័យ​មុន​តិចនិក​បង្រៀន​ក្មេងៗ​ផ្តោត​តែ​លើ​ចំណេះដឹង ភាសា លេខ​គណិតវិទ្យា​ជា​ដើម ដែល​ទាំង​អស់​នេះ​ទាក់ទង​នឹង​ការ​ហ្វឹក​ហាត់​ខួរក្បាល​ខាង​ឆ្វេង គេ​និយម​ហៅ​ថា IQ។ ដោយ​ឡែក​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អប់រំ​សម្រាប់​សតវត្ស​ទី​២១ ​លោក​សាស្ត្រាចារ្យ Makoto SHICHIDA ស្ថាបនិក SHICHIDA Method បាន​លើក​ឡើង​ថា ការ​អប់រំ​ខួរក្បាល​ខាង​ស្តាំ​មាន​សារៈសំខាន់ និង​តួនាទី​ចាំបាច់​បំផុត។ លោកថា ការ​អប់រំ​ខួរក្បាល​ស្តាំ គឺ​ជា​អប់រំ​ដែល​នឹង​ជួយ​បណ្តុះ និង​អភិវឌ្ឍ​កុមារ​ដល់​បេះដូង និង​ចិត្ត​គំនិត​របស់​ពួក​គេ ពោល​គឺ​ត្រូវ​ផ្តល់​ឲ្យ​ក្មេង​ចេះ​គិត ពិចារណា​ល្អិត​ល្អន់ វែង​ឆ្ងាយ​ពី​ខ្លួន​ឯង ដែល​ពាក្យ​បច្ចេក​ទេស​ហៅថា EQ ជា​ជាង​ការ​រៀន​សូត្រ​ដោយ​ផ្តោត​តែ​លើ​ចំណេះ​ដឹង និង​ការ​ពិត។ លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA បាន​ពន្យល់​ថា IQ មក​ពី​ពាក្យ​ពេញ​ថា Intelligence Quotient ជា​ពិន្ទុ​សរុប​បាន​មក​ពី​ការ​ធ្វើ​តេស្ត​ស្តង់ដារ​ជា​ច្រើន​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​បញ្ញា​មនុស្ស ដែល​អ្នក​ដែល​មាន IQ ខ្ពស់​ភាគ​ច្រើន​ជា​មនុស្ស​ពូកែ​ខាង​ភាសា​វិទ្យាសាស្ត្រ ឬ​គណិតវិទ្យា​ជា​ដើម។ ក្មេង​ដែល​មាន IQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង។ ចំណែក EQ មក​ពី​ពាក្យ​ពេញ​ថា Emotional Quotient ឬ Emotional Intelligence សំដៅ​ទៅ​លើ​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវ​អារម្មណ៍ គំនិត​ច្នៃ​ប្រឌិត​របស់​មនុស្ស ក្នុង​ការ​ស្គាល់​អារម្មណ៍​ខ្លួន​ឯង […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​តាម​វិធីសាស្ត្រ​ទាំង​នេះ​​​​

ពិត​ណាស់​ ក្មេង​ៗ​ចាំបាច់​ត្រូវ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​អារម្មណ៍​ស្រស់ស្រាយ​។​ ជាក់​ស្ដែង​​ ការ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ល្អ​ក៏​ធ្វើ​ឲ្យ​កុមារ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ និង​ពោរពេញ​ទៅ​ដោយ​ភាព​ជឿជាក់​ផង​ដែរ​។ បង្រៀន​​ឲ្យ​កូន​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ ​​​​​​យើង​រាល់​គ្នា​ត្រូវការ​​ថែទាំ​ខ្លួន​ប្រាណ​ឲ្យ​ស្អាត​ល្អ ដើម្បី​កម្ចាត់​មេរោគ​ និង​បាក់តេរី​ ក៏​ដូចជា​ជៀសផុត​ពី​ជំងឺ​ផ្សេង​ៗ​។​ ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ស្អាត​ក៏​ជួយ​ឲ្យ​យើង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ដោយ​កម្ចាត់​ចោល​បញ្ហា​ផ្សេង​ៗ​ដូចជា​​មាន​ក្លិន​មាត់​ ​និង​ក្លិន​ខ្លួន​មិន​ល្អ​ជាដើម។​ ចំពោះ​កុមារ​ មូលដ្ឋាន​នៃ​ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​មាន​ដូចជា៖ លាង​សម្អាត​ដៃ​ ខ្ទប់​មាត់​រាល់​ពេល​ក្អក​ ងូត​ទឹក​ជា​ទៀងទាត់​ ដុស​សម្អាត​ និង​ប្រើ​​ខ្សែ​​ទាក់​ធ្មេញ​ ​ប៉ា​ម៉ាក់​គប្បី​ជួយ​ណែនាំ​កូន​ឲ្យ​អនុវត្ត​ទម្លាប់​អនាម័យ​ផ្ទាល់​ខ្លួន​ល្អ​ ពីព្រោះ​ថា​ទម្លាប់​ទាំង​នេះ​នឹង​កាន់​តែ​មាន​សារសំខាន់​នៅ​ពេល​ដែល​កុមារ​កាន់​តែ​ធំ​ទៅ​ៗ និង​​ឈាន​ចូល​ដល់​វ័យ​ជំទង់​។​ ជា​ទូ​ទៅ​ ការ​បង្រៀន​ក្មេង​ឲ្យ​ចេះ​ថែទាំ​ខ្លួន​ប្រាណ​ នៅ​ពេល​ដែល​ពួក​គេ​ចូល​ដល់​វ័យ​ជំទង់​នឹង​កាន់​តែ​មាន​​​ការ​ពិបាក​ជាង​មុន​​មិន​ខាន​។ លាង​សម្អាត​ដៃ​ ​មេរោគ​ភាគ​ច្រើន​​សាយ​ភាយ​​តាមរយៈ​ការ​ប៉ះពាល់​ដៃ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​លាង​សម្អាត​ដៃ​ជា​ញឹកញាប់​ ដើម្បី​ការពារ​ខ្លួន​ និង​អ្នក​ដទៃ​ពី​ជំងឺ​ផ្សេងៗ​។ ចូរ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​៖ នៅ​ពេល​ដែល​ដៃ​កខ្វក់​ មុន​ពេល​ញ៉ាំ​អាហារ​ ឬ​រៀបចំ​អាហារ​ បន្ទាប់​ពី​ប៉ះពាល់​សាច់​ឆៅ​ រួម​ទាំង​សាច់​មាន់​ និង​សាច់​គោ​ បន្ទាប់​ពី​ប៉ះពាល់​វត្ថុ​រាវ​ណាមួយ​ ដូចជា​ឈាម​ ទឹក​នោម​ ឬ​កម្អួត ​​បន្ទាប់​ពី​ប៉ះពាល់​សត្វ​ បន្ទាប់​ពី​ញើស​សំបោរ​ កណ្ដាស់​ ឬ​ក្អក​ បន្ទាប់​ពី​ចេញ​ពី​បង្គន់​ ងូត​ទឹក​ ​កុមារ​ត្រូវការ​ងូត​ទឹក​សម្អាត​ខ្លួន​ជា​ទៀងទាត់​។​ ដូច​នេះ ប៉ា​ម៉ាក់​គប្បី​ណែនាំ​ឲ្យ​កូន​ងូត​ទឹក​​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ពេល​ព្រឹក​ព្រលឹម​ និង​នៅ​មុន​ពេល​ចូល​គេង​​។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ត្រូវ​ប្រាកដ​ថា​កូន​បាន​លាង​សម្អាត​ខ្លួន​ប្រាណ​សព្វ​ល្អ រួម​ទាំង​​ក្លៀក​ និង​នៅ​បរិវេណ​ប្រដាប់​បន្ត​ពូជ​ ក៏​ដូចជា​គូទ​ ហើយ​ពួក​គេ​ត្រូវ​ជូត​សម្អាត​ខ្លួន​ឲ្យ​ស្ងួត​ល្អ​ មុន​ពេល​ស្លៀក​សំលៀក​បំពាក់​។ ​សំលៀក​បំពាក់ និង​ស្បែក​ជើង​ ​កុមារ​ត្រូវការ​ផ្លាស់ប្ដូរ​សំលៀក​បំពាក់​ជា​រៀងរាល់​ថ្ងៃ​ ទោះ​បី​ជា​សំលៀក​បំពាក់​នោះ​មិន​​មាន​ក្លិន​មិន​ល្អ​ក៏​ដោយ​ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

វិធីអប់រំកូនបែបអហិង្សា ៣យ៉ាង ប៉ាម៉ាកគួរស្វែងយល់

ការ​ដាក់​ទណ្ឌកម្ម​ដោយ​វាយ​ពេល​កូន​ធ្វើ​ខុស​ ទំនង​ជា​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​នោះ​ទេ​។ ការសិក្សា​ខ្លះ​បង្ហាញ​ថា​ប៉ា​ម៉ាក់​វាយ​កូន​ព្រោះ​តែ​កូន​និយាយ​កុហក ​នឹង​ធ្វើ​ឲ្យ​កូន​កាន់តែ​ចេះ​និយាយ​កុហក​ថែម​ទៀត ដើម្បី​រួច​ផុត​ពីការ​វាយ​របស់​ប៉ា​ម៉ាក់​។ ខាង​ក្រោម​នេះ​ជា​តិច​និក​អប់​រំ​កូន​ដោយ​មិន​ប្រើ​ហិង្សា​មួយ​ចំនួន​ ប៉ាម៉ាក់​គួរ​ពិចារណា​អនុវត្ត​មុន​ឈានដល់​ដាក់ទណ្ឌកម្ម​កូន​។ ១. សួរ​សិន​មុន​​ដាក់​ទណ្ឌកម្ម​ ប៉ា​ម៉ាក់​កុំ​ឃើញ​កូន​ធ្វើ​ខុស ឬ​ធ្វើ​មិន​ត្រូវ​ចិត្ត​ខ្លួន ក៏​សម្រេច​ចិត្ត​វាយ​ដាក់​ទណ្ឌ​កម្ម​កូន​ភ្លាម​ៗ​ដែរ​នោះ​។ ដូច​គ្នា​ដែរ ក៏​មិន​គួរ​ស្រែក​ដាក់​កូន​ភ្លាម​ៗ​ដែរ​ ពេល​ឃើញ​គេ​ធ្វើ​ខុស ការ​ស្រែក​គំហក​ដាក់​កូន​ ដូច​ជា​យើង​ធ្វើ​ឲ្យកូន​​ភ័យ និង​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​កូន​ដែរ​។ ប៉ា​ម៉ាក់​ត្រូវ​សួរ​នាំ​កូន​ជាមុន​សិន​ ថា​មក​ពី​អ្វី​បាន​ជា​គេ​ធ្វើ​ខុស ឬ​ធ្វើ​ទង្វើ​បែប​ហ្នឹង​។ ពេល​ខ្លះ​កូន​មិន​បាន​ដឹង​ទេ​ថា​អ្វី​ដែល​គេ​កំពុង​ធ្វើ​គឺ​ជា​កំហុស ឬ​អាច​ថា​គេ​យល់​ខុស​ក៏​ថា​បាន​។ ប៉ា​ម៉ាក់​ត្រូវ​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្បាស់ ទើប​អាច​ជួយ​កូន​កែ​តម្រូវ​កំហុស និង​ដឹង​ថា​ទង្វើ​ដែល​គេ​ធ្វើ​ជា​រឿង​មិន​ល្អ ហើយ​លើក​ក្រោយ​មិន​ធ្វើ​កំហុស​ទៀត​។ ប៉ា​ម៉ាក់​ក៏​អាច​ប្រាប់​កូន​ដែរ​ពេល​កូន​ធ្វើ​ខុស អាច​និយាយ​​ថា៖ «​ប៉ា ឬ​ម៉ាក់​ខឹង​កូន» ដើម្បី​ឲ្យ​កូន​ដឹង​ថា​ទង្វើ​របស់​គេ​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​មិន​សប្បាយ​ចិត្ត​ ជា​ជាង​វាយ​កូន​។ ២. ប្រាប់​ហេតុ​ផល​ដល់​កូន​ កូន​ធំ​បន្តិច​អាច​និយាយ​ស្ដាប់​គ្នា​បាន និង​អាច​ដឹង​ពី​កំហុស​ប្រើ​ប៉ា​ម៉ាក់​ពន្យល់​ប្រាប់។ ពន្យល់​កូន​ឲ្យ​ដឹង​ពី​អារម្មណ៍​អ្នក​ដទៃ បើ​កូន​បាន​ធ្វើ​ទង្វើ​មិន​ល្អ​លើ​អ្នក​ផ្សេង។​ ឧទាហរណ៍​ថា ប៉ា​ម៉ាក់​​អាច​ឲ្យ​កូន​គិត ថា​តើ​ក្មេង​ដទៃ​​មាន​អារម្មណ៍​បែប​ណា បើ​កូន​បំផ្លាញ​ប្រដាប់​លេង​របស់​គេ​ ជាង​ជាង​ស្រែក​សម្លុត​ ឬ​វាយ​កូន​ពេល​ធ្វើ​ខុស​។ សំខាន់ ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ដឹង​ពី​ផល​កើត​ចេញពី​ទង្វើ​របស់​គេ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​បារម្ភ ឬ​មិន​សប្បាយ​ចិត្ត​។   ៣. គិត​ឲ្យ​បាន​​ច្រើន​ដង មុន​សម្រេច​ចិត្ត​វាយ​កូន ប៉ា​ម៉ាក់​ត្រូវ​គិត​ឲ្យ​បាន​ច្រើន​ដង​ដែរ ថា​ពិត​ជា​​ត្រូវ​ប្រើ​ទណ្ឌ​កម្ម​ប្រភេទ​នេះ?​ ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា មិន​មែន​រាល់​កំហុស​ដែល​កូន​ធ្វើ​សុទ្ធ​តែ​ដល់​ថ្នាក់​ត្រូវ​ដាក់​ទណ្ឌ​កម្ម​ដោយ​វាយ​ដំ​នោះ​ទេ​។ ឧទាហរណ៍​ថា កូ​ន​បាន​ធ្វើ​ខុស​ពី​អ្វី​ដែល​បាន​និយាយ​គ្នា មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​ដាក់​ទណ្ឌ​កម្ម​កូន​ទេ នេះ​អាច​ថា​កូន​បាន​រៀន​វិធី​ថ្មី​សម្រាប់​ខ្លួន​គេ​។ ដូច​គ្នា​ដែរ ពេល​ខ្លះ​ប៉ា​ម៉ាក់​ត្រូវ​គិត​ឡើង​វិញ​ដែរ​ថា […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ប៉ាម៉ាក់​មាន​ទម្លាប់​ទាំង​នេះ ធ្វើ​ឲ្យ​កូនចរិតមិនល្អពេលធំឡើង

ពិត​ណាស់​ថា​ គ្មាន​ប៉ាម៉ាក់​ណា​ចង់​ឲ្យ​កូន​មាន​ចរិត​មិន​ល្អ​នោះ​ទេ តែ​ទង្វើ​សាមញ្ញ​ៗ​របស់​ប៉ាម៉ាក់មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​កូន​ខូច​បាន​។ តើ​ទង្វើ​ទាំង​នោះ​មាន​អ្វី​ខ្លះ? ស្វែង​យល់​ទាំង​អស់​គ្នា​។​ ១. មិ​ន​ធ្វើ​តាម​ការ​និយាយ​ បើ​ប៉ាម៉ាក់​ថា​មិន​ឲ្យ​របស់​អ្វី​មួយ​ដល់​កូន​ហើយ សូម​ធ្វើ​ឲ្យ​បាន​។ ប៉ាម៉ាក់​ខ្លះ​ថា​មិន​ឲ្យ​កូន​ញ៉ាំ​ស្ករ​គ្រាប់​ទេ តែ​ពេល​កូន​ខឹង​គប់​របស់​របរ​ចោល ក៏​ប្ដូរ​ចិត្ត​ឲ្យ​កូន​ញ៉ាំ​វិញ។ ការ​ធ្វើ​ដូច​នេះ ធ្វើ​ឲ្យ​កូន​ដឹង​ចិត្ត​ប៉ាម៉ាក់​ថា​ពេល​គេ​ខឹង គេ​នឹង​បាន​អ្វី​ដែល​ត្រូវ​ការ ហើយ​អ្វី​ដែល​ប៉ាម៉ាក់​និយាយ​មិន​យក​ជា​ការ​នោះ​ទេ​។ ដូច​គ្នា​ដែរ ប៉ា​ម៉ាក់​ខ្លះ​ទៀត បាន​គំរាម​កូន​ថាបើ​មិន​ធ្វើ​តាម​​នឹង​មិន​បាន​របស់​នេះ​របស់​នោះ មិន​ឲ្យ​មើល​ទូរសព្ទ ឬ​មិន​បាន​ដើរ​លេង​ជា​ដើម​។ ប៉ុន្តែ​នៅ​​ពេល​កូន​មិន​ធ្វើ​តាម​ ប៉ាម៉ាក់​នៅ​តែ​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ប្រាប់​កូន​ដដែល​។ ការ​​ធ្វើ​ដូច​នេះ ធ្វើ​ឲ្យ​កូន​ដឹង​ថា​ ទោះ​បី​ជា​គេ​មិន​ស្ដាប់​តាម​ប៉ា​ម៉ាក់ ក៏​គេ​មិន​ទទួល​ពិន័យ​អ្វី​ដែរ​។​ ​​២.​រក​លេស​ជំនួស​កូន​ ពេល​កូន​ធ្វើ​ខុស​អ្វី​មួយ ប៉ា​ម៉ាក់​ខ្លះ​ខំ​រក​លេស​ជំនួស​កូន​ថា​មកពី​កូន​នៅ​តូច​ពេក មកពី​កូន​មិន​ដឹង ឬ​មកពី​កូន​ឃ្លាន​ជា​ដើម​។ ការ​រក​លេស​ជំនួស​កូន​នេះ​ នឹង​ធ្វើ​ឲ្យ​កូន​មិន​ចេះ​ទទួល​ស្គាល់​កំហុស ហើយ​យូរ​ៗ​ទៅ​​កូន​នឹង​លែង​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​ខ្លួន​​។​​ ៣. ចូល​ចិត្ត​ស្រែក​ដាក់​កូន​ ប៉ា​ម៉ាក់​ខ្លះ​ទំនង​ជា​គិត​ថា​ការ​ស្រែក​គំហក​ដាក់​កូន​ធ្វើ​ឲ្យ​កូន​ស្ដាប់​ឮ និង​ធ្វើ​តាម ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មាន​ប្រសិទ្ធភាព​រយៈពេល​ខ្លី​ប៉ុណ្ណោះ មិន​បាន​យូរ​អង្វែង​ទេ និង​ថែមទាំង​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប៉ាម៉ាក់​និង​កូន​ល្អក់​កករ​នឹងគ្នា​ទៅ​វិញ​។ និយាយ​ជាមួយ​កូន​ដោយ​សម្ដីទន់​ភ្លន់ តែ​ច្បាស់​លាស់ នឹង​ធ្វើ​ឲ្យ​កូន​យល់ ហើយ​អាច​ពង្រឹង​ទំនាក់ទំនង​ប៉ា​ម៉ាក់ និង​កូន​បាន​រឹង​មាំ​ល្អ​ទៀត​ផង​។ ដូច​គ្នា​ដែរ ប៉ា​ម៉ាក់​ខ្លះ​ទៀត ចូល​ចិត្ត​គំរាម​ដាក់​ទណ្ឌកម្ម​កូន បើ​ហ៊ាន​ធ្វើ​ខុស​អ្វី​មួយ តែ​ជាក់​ស្ដែង​ពេល​កូន​ធ្វើ​ខុស​បែរ​ជា​មិន​ដាក់ទោស​ នាំ​ឲ្យ​កូន​ដឹង​ថា​គេ​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ធ្វើ​តាម​ការ​បង្គាប់ ឬ​ណែនាំ​របស់​ប៉ា​ម៉ាក់​នោះ​ដែរ​។ ៤. វាយ​កូន​ ការ​សិក្សា​បាន​រក​ឃើញ​ថា​ ការ​អប់រំ​កូន​ដោយ​ការ​វាយ​ដំ នឹង​ធ្វើ​ឲ្យ​កូន​អាច​ក្លាយ​ជា​មនុស្ស​ហិង្សា​ពេល​ធំឡើង កូន​បាត់​បង់​ការ​ចេះ​អាណិត​អាសូរ និង​អាច​មាន​ចារិត​ឫកពា​មិន​សូវ​ចុះ​សម្រុង​ក្នុង​សង្គម​ផង​ដែរ​។ ការ​អប់​រំ​កូន​ដោយ​រំពាត់ មិន​មាន​ប្រសិទ្ធ​ភាព​យូរ​អង្វែង​ទេ តែ​នឹង​ធ្វើ​ឲ្យ​កូន​រក​វិធី​គេច​ពី​ការ​ត្រូវ​រំពាត់​ទៅ​វិញ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ទារកចាប់ពីកើតភ្លាមរហូតដល់ ២ ឆ្នាំ គួរឲ្យគេងប៉ុន្មានម៉ោង?

ម៉ាក់ៗ​ជា​ច្រើន​មាន​ចម្ងល់​ទាក់ទិននឹង​ម៉ោង​គេង​របស់​កូន ​ព្រោះ​កូន​ខ្លះ​គេង​ច្រើន​ជាង​ម៉ឹម ឬ​កូន​ខ្លះ​ទៀត​ម៉ឹម​ច្រើន​ជាង​គេង។ វេជ្ជបណ្ឌិត ហ៊ាង រតនា នឹង​បង្ហាញ​ពី​ម៉ោង​គេង​ត្រឹមត្រូវ​របស់​ទារក​ទើប​នឹង​កើត​ភ្លាម​រហូត​ដល់​កូន​មាន​អាយុ​ ២​ឆ្នាំ។ - ទារក​ទើប​កើត​-៣ខែ គួរ​ឲ្យ​គេង ១៤ ទៅ ១៧ ម៉ោង/ថ្ងៃ - ទារក​អាយុ​ចន្លោះ ៤-១១ខែ គួរឲ្យ​គេង ១២ ទៅ ១៦ ម៉ោង/ថ្ងៃ - ទារក​អាយុ ចន្លោះ ១២- ១៦ខែ គួរ​ឲ្យ​គេង ១០ ទៅ ១២ ម៉ោង/ថ្ងៃ - ទារក​អាយុ ១៧-២៤​ខែ គេង​ឲ្យ​បាន ១០ ម៉ោង/ថ្ងៃ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា​ក្មេង​ទើប​កើត​គេង ២ ឬ ៣​ម៉ោង​ត្រូវ​លើក​មក​បំបៅ​ម្ដង បើ​ទោះ ជា​កូន​មិន​ឃ្លាន​ក៏​ដោយ។ មួយ​វិញ​ទៀត នៅ​ការ​ម៉ឹម​តែ​មួយ​មុខ​មិន​អាច​ជួយ​ឲ្យ​សុខភាព​កូន​រឹងមាំ​ឡើយ​ទាល់​តែ​គេង​បានគ្រប់​គ្រាន់​តាម​តម្រូវ​ការ​ដែរ​ទើប​ទារក​លូតលាស់​បាន​ល្អ។ លោក​បាន​បន្ត​ថា ក្មេង​ទើប​កើត​គេង​យូរ​ណាស់​ហើយ​វ័យ​កាន់​តែ​ធំ​ ការ​គេង​ក៏​ចាប់​ផ្ដើម​បន្ថយ​បន្តិច​ម្ដង ៗ រហូត​ដល់​អាយុ​២ ឆ្នាំ ​ក្មេង​ខ្លះ​លែង​ចង់​គេង​ថ្ងៃ​ហើយ ឬ​គេង​តែ​ម្ដង​ប៉ុណ្ណោះ រហូត​ដល់​យប់​ទើប​ចូល​គេង​ដូច​មនុស្សធំ។ ប៉ុន្តែ​មិន​គួរ​ទម្លាប់​ឲ្យ​កូនចូល​គេង​យប់​ជ្រៅ​ម៉ោង​១០ ឬ​ម៉ោង១១ ឡើយ​ព្រោះ​ចូល​គេង​វេលា​នោះ​កូន​គេង​មិន​ស្កប់​ទេ​ យ៉ាង​ច្រើន​ត្រឹម​ម៉ោង​៨ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច

ពេល​ដែល​មិន​បាន​អ្វី​តាម​បំណង អា​អូន​ខ្លះ​ចាប់​ផ្ដើម​ស្រែក​យំ បោក​ខ្លួន ទន្ត្រំ​ដៃ​ជើង បើ​និយាយ​សាមញ្ញ​គឺ​ក្មេង​​ខូច ក្បាល​រឹង។ ម៉ាក់​ប៉ា​ដែល​កូន​មាន​ចរិត​បែប​នេះ មាន​ផល​ពិបាក​ច្រើន​ក្នុង​ការ​កែ​ចរិត​កូន​ចេញ ហើយ​ម៉ាក់​ប៉ា​នៅ​ស្រុក​យើង​ភាគ​ច្រើន បើ​កូន​ខូច​​ហើយ និយាយ​មិន​ស្ដាប់ មាន​តែ​ចាត់​ការ​តាម​ធម៌​ក្ដៅ​ទេ​ទើប​បាន តែ​ធម៌​ក្ដៅ​មិន​មែន​ជា​មធ្យោបាយ​ល្អ​ទេ។ ចុះ​មាន​វិធី​ណា​ផ្សេង ល្អ​សម្រាប់​ដោះ​ស្រាយ​ជាមួយ​ក្មេង​ៗ​ក្បាល​ខូច​អត់? ធម្មតា ចរិត​ក្មេងៗ​ខូច​មិន​មែន​កើត​ឡើង​មក​ពី​ធម្មជាតិ​ទេ មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឲ្យ​អា​អូន​មាន​ចរិត​កោង​កាច​បែប​នេះ​ដូច​ជា ក្មេង​ឃ្លាន ហត់ ចង់​បាន​ចំណាប់​អារម្មណ៍ ជាដើម។ ប៉ុន្តែ បើ​ចរិត​កូន​កាន់​តែ​កាច ឬ​ប៉ះពាល់​ទៅ​ដល់​អ្នក​ក្បែរ​ខ្លួន យើង​ត្រូវ​តែ​ដោះ​ស្រាយ កែ​ចរិត​កូន​ចេញ​ភ្លាម​ដោយ៖ ១. ព្យាយាម​ទប់​អារម្មណ៍ នៅ​ពេល​ដែល​កូន​កិក​កុក​ច្រើន ពី​មួយ​ពេល​ទៅ​មួយ​ពេល យើង​ច្បាស់​ជា​ល្វីង​មុខ ខឹង​កូន​ទប់​លែង​បាន​មិន​ខាន។ តែ​ទោះ​យ៉ាង​ណា យើង​ត្រូវ​ព្យាយាម​រក​ដំណោះ​ស្រាយ​ណា​ល្អ មក​ដោះ​ស្រាយ​ជាមួយ​កូន ចៀស​វាង​ប្រើ​កម្លាំង​ធ្ងន់​ៗ​លើ​កូន មុខ​គេ​មុខ​ឯង។ ២.និយាយ​ជាមួយ​កូន ព្យាយាម​និយាយ​ស្រួល​បួល​ជាមួយ​កូន ពន្យល់​កូន​ពី​ទង្វើ​មិន​ល្អ​ដែល​កូន​កំពុង​ធ្វើ ឬ​អាច​ឲ្យ​កូន​ដឹង​ថា ម៉ាក់​ប៉ា​មិន​ចូល​ចិត្ត​អ្វី​ដែល​កូន​កំពុង​ធ្វើ​ទេ​ក៏​ល្អ។ មួយ​វិញ​ទៀត យើង​អាច​ជំរុញ​ឲ្យ​កូន ប្រាប់​ហេតុ​ផល​ថា​ហេតុអ្វី​បាន​កូន​បញ្ចេញ​ចរិត​មិន​ល្អ​បែប​នេះ ទុក​ឱកាស​ឲ្យ​កូន​ពន្យល់​ពី​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​កូន​អន់​ចិត្ត។ ការ​ធ្វើ​បែប​នេះ បង្ហាញ​ថា យើង​ស្ដាប់​ហេតុ​ផល​កូន និង​ជួយ​ដោះ​ស្រាយ​បញ្ហា​ដោយ​ស្រួល​បួល។ ៣.មាន​ភាព​វិជ្ជមាន​ចំពោះ​ទង្វើ​ល្អៗ បើ​កូន​ចាប់ផ្ដើម​បញ្ចេញ​ចរិត​មិន​ល្អ យើង​អាច​និយាយ​ប្រាប់​ថា ចរិត​បែប​នេះ​មិន​ល្អ ម៉ាក់​ប៉ា​មិន​ពេញ​ចិត្ត ហើយ​បន្ថែម​ដោយ​ការ​សរសើរ​ពី​ចរិត​កូន​ធ្វើ​ដែល​យើង​ពេញ​ចិត្ត។ ឧ. ម៉ាក់​ប៉ា​ចូល​ចិត្ត​ពេល​កូន​មាន​ចរិត​ស្លូត​បូត ឬ​ពេល​កូន​មិន​យំ មិន​កិក​កុក គួរ​ឲ្យ​ស្រលាញ់​ជាង។ល។ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ចង់ឲ្យអាអូនលូតលាស់ដោយភាពរីករាយ ម៉ាក់ប៉ាអាចសាកល្បងតិចនិកចិញ្ចឹមកូនបែបនេះបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ម៉ាក់​ប៉ា​ណា​ក៍​ដូច​គ្នា​ដែរ សុទ្ធ​តែ​ចង់​ឲ្យ​កូនៗ​លូត​លាស់​បាន​ល្អ និង​សម្រេច​ទៅ​តាម​បំណង​ដែល​កូន​ប្រាថ្នា ជា​ពិសេស​គឺ​កូន​លូត​លាស់​ពោរ​ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​ភាព​សប្បាយ​រីក​រាយ។ តែ​បើ​ចង់​ឲ្យ​កូន​ធំ​ដឹង​ក្ដី​ដោយ​ភាព​វិជ្ជមាន និង​សប្បាយ​រីក​រាយ យើង​ជា​ម៉ាក់​ប៉ា​គួរ​ចិញ្ចឹម​បី​បាច់​កូន​ដោយ​របៀប​ណា​ទើប​ល្អ? ទាក់​ទង​នឹង​ការ​ចិញ្ចឹម​កូន​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ប៉ា​ម៉ាក់​គ្រប់​រូប មាន​និយម​ន័យ​នៃ​ពាក្យ​ភាព​វិជ្ជមាន​ខុស​ៗ​គ្នា ហើយ​របៀប​នៃ​ការ​ចិញ្ចឹម​កូន​ក៏​មិន​ដូច​គ្នា​ទាំង​អស់​ដែរ។ ប៉ុន្តែ បើ​យើង​ចង់​ឲ្យ​កូន​ធំ​ធាត់​ដោយ​ភាព​វិជ្ជមាន ឬ​ក្លាយ​ជា​ក្មេង​ក្លាហាន ម៉ាក់​ប៉ា​គួរ៖ ទី១. បណ្ដោយ​កូន​ខ្លះ (កុំ​ទម្រើស​កូន) ទី២. កុំ​ឲ្យ​កូន​លេង​គ្រឿង​អេ​ឡិច​ត្រូ​និច​ច្រើន ទី៣. លើក​ទឹក​ចិត្ត​កូន ទី៤. ឲ្យ​កូន​ដោះ​ស្រាយ​បញ្ហា​ដោយ​ផ្ទាល់។ល។ លោក​បន្ត​ថា ចំពោះ​ភាព​វិជ្ជមាន​នៃ​ការ​លូតលាស់​របស់​កូន​តូច​ៗ​ពាក់​ព័ន្ធ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ អ៊ីចឹង​ហើយ​ទើប​យើង​ត្រូវ​ឧស្សាហ៍​និយាយ​ជាមួយ​កូន​ក្នុង​ពោះ ឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​ល្អ​អំឡុង​ពេល​ពពោះ ឬ​ឲ្យ​ម៉ាក់​ៗ​ចៀស​វាង​មើល​រឿង ឬ​ជួប​ប្រទះ​ហេតុ​ការណ៍​ធ្វើ​ឲ្យ​ភ័យ ឬ​ពិបាក​ចិត្ត​ជាដើម។ បន្ថែម​ពី​លើ​អ្វី​ដែល​វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ​បាន​រៀប​រាប់​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ធ្វើ​តាម​វិធី​ប៉ុន្មាន​នេះ ដើម្បី​ចិញ្ចឹម​កូន​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ និង​ក្លាហាន​បាន​ដូចជា៖ - ចេះ​សរសើរ ពេល​កូន​ធ្វើ​បាន​ល្អ (តែ​កុំ​ហួស​ហេតុ) - ទទួល​យក​ទាំង​ភាព​ជោគ​ជ័យ និង​បរាជ័យ​របស់​កូន - បង្រៀន​កូន​ឲ្យ​ស្គាល់​ពី​ការ​ដឹង​គុណ - បង្រៀន​កូន​ពី​ទំនួល​ខុស​ត្រូវ។ល។​ មុន​នឹង​ចង់​ឲ្យ​កូន​លូត​លាស់​ដោយ​ក្ដី​រីករាយ ម៉ាក់​ប៉ា​ក៏​ត្រូវ​ប្រាកដ​ផង​ដែរ​ថា យើង​ផ្ដល់​ជា​គំរូ​ល្អ​ទៅ​ដល់​កូន បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​កូនៗ និង​បរិយាកាស​នៅ​ក្នុង​គ្រួសារ​មិន​អាប់​អួ។ល។ ប៉ា​ម៉ាក់​ដែល​មាន​ភាព​សប្បាយ​រីករាយ​ច្រើន កូន​ៗ​ក៏​ពោរ​ពេញ​ដោយ​ក្ដី​រីករាយ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

មូលហេតុ​ ៥ យ៉ាង ប៉ាម៉ាក់​គួរ​ឧស្សាហ៍​នាំកូន​ដើរលេងក្រៅ​ផ្ទះ

បច្ចុប្បន្ន​កុមារ​ជា​ច្រើន​កំពុង​តែ​វក់​ជាមួយ​នឹង​ទូរសព្ទ​ ​សម្ភារៈ​អេឡិចត្រូនិក ឬ​ឧបករណ៍​កម្សាន្ត​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​មាន​នៅ​ក្នុង​ផ្ទះ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ក្មេង​ៗ​​មិន​មាន​សកម្មភាព​ច្រើន​ឡើយ។ ដោយ​សកម្មភាព​ទាំង​នេះ​ ហើយ​ក្មេង​ៗ​អាច​​ប្រឈម​មុខ​ជា​ខ្លាំង​ជាមួយ​នឹង​បញ្ហា​សុខភាព​ដូច​ជា កើន​ទម្ងន់ បញ្ហា​សាច់ដុំ និង​ឆ្អឹង ហើយ​នឹង​បញ្ហា​ទំនាក់​ទំនង​ក្នុង​ការ​ចូល​រួម​ក្នុង​សង្គម​ទៀត​ផង។ អត្ថបទ​ខាង​ក្រោម​នេះ បង្ហាញ​ពី​អត្ថប្រយោជន៍​ចំនួន​៥​ ដែល​ម៉ាក់​ប៉ា​ទាំង​ឡាយ​ គួរ​បណ្ដោយ​កូន​ឲ្យ​លេង​ខាង​ក្រៅ​ផ្ទះ​ឲ្យ​បាន​ច្រើន​។ ១- ជួយ​ឲ្យ​សារពាង្គ​កាយ​កុមារ​រឹង​មាំ សួន​កំសាន្ត​ខាង​ក្រៅ​ផ្ទះ​គឺ​ជា​កន្លែង​ល្អ​បំផុត ដែល​កុមារ​អាច​រត់​លេង​បាន​យ៉ាង​ប្រសើរ​។ ក្មេងៗ​អាច​មាន​សកម្មភាព​ជា​ច្រើន​នៅ​ខាង​ក្រៅ​ដូច​ជា លោត រត់ តោង រុញ​វត្ថុ​អ្វី​មួយ ឬ លេង​បាល់​ជា​ដើម។ រាល់​សកម្មភាព​ទាំង​នេះ គឺ​មិន​ត្រឹម​តែ​ដូច​ជា​ការ​ហាត់​ប្រាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច​ជួយ​ពួក​គេ​បង្កើន​ជំនាញ​ផ្សេងៗ​ទៀត​ផង។ ការ​លេង​នៅ​ខាង​ក្រៅ​នេះ នឹង​ជួយ​កូន​យើង​​​ឲ្យ​ដុត​កាល់ឡូរី​បាន​ច្រើន ធ្វើឲ្យ​កូន​ចៀស​​ផុត​ពីការ​ធាតុ​ឡើង​ទម្ងន់​ខ្លាំង និង​ជួយ​ឲ្យ​ឆ្អឹង ​និង​សាច់​ដុំ​កាន់​តែ​រឹង​មាំ​ទៀត​ផង។ ការ​លេង​នៅ​ខាង​ក្រៅ​ពេល​ថ្ងៃ គឺ​កុមារ​នឹង​បាន​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​បាន​កាន់​តែ​ច្រើន នាំ​ឲ្យ​រាងកាយ​ផលិត​វីតាមីន D បាន​កាន់​តែ​ច្រើន ដែល​វីតាមីន​នេះ​គឺ​មាន​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ឆ្អឹង​ និង​សាច់ដុំ ហើយ​អាច​ជួយ​ឲ្យ​ចៀស​​ផុត​ពី​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ទៀត​ផង។ ២-បង្កើន​ទំនាក់ទំនង​ល្អក្នុង​សង្គម កុមារ​ដែល​លេង​នៅ​ខាង​ក្រៅ ច្រើន​មាន​ទំនាក់​ទំនង​ល្អ និង​សប្បាយ​រីករាយ​ច្រើន​នៅ​ក្នុង​សង្គម។ នៅ​ខាង​ក្រៅ​កូន​យើង​ អាច​លេង​ល្បែង​ជាមួយ​នឹង​កុមារ​ដទៃ ហើយ​អាច​ចែក​រំលែក​ និង​អាច​អភិវឌ្ឍអត្តចរិតបាន​​ល្អ ។ ក្មេង​ៗ​​អាច​រៀន​ពី​ពិភព​ខាង​ក្រៅ​នៅ​ជុំវិញ​ខ្លួន​របស់​គេ ហើយ​បង្កើត​ឬ​ស្វែង​រក​អ្វី ដែល​ថ្មី​ដើម្បី​អាច​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ប្រសើរ​ទៅ​មុខ។ ក្នុង​ការ​សិក្សា​មួយ បាន​រក​ឃើញ​ថា កុមារ​ដែល​លេង​នៅ​ខាង​ក្រៅ​ច្រើន ភាគ​ច្រើន​គឺ​មាន​ទំនាក់​ទំនង​ល្អ ហើយ​ភាគ​ច្រើន​គឺ​អាច​រៀន​ដល់​មហាវិទ្យាល័យ និង​ភាគ​តិច​ដែល​ឈាន​ដល់​ប្រើ​ប្រាស់​គ្រឿង​ញៀន ធាត់​លើស​ទម្ងន់ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

បណ្ដោយកូនឲ្យលេងតាមចិត្តមិនមែនរឿងអាក្រក់ទេ តែវាមានប្រយោជន៍ច្រើនសម្រាប់​អាអូន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! មាន​ប៉ា​ម៉ាក់​មួយ​ចំនួន​ធំ​គិត​ថា ការ​ដែល​បណ្ដោយ​ឲ្យ​កូន​ធ្វើ​តាម​ចិត្ត ដូច​បង្រៀន​កូន​ឲ្យ​ខូច​អ៊ីចឹង ព្រោះ​បើ​ធ្វើ​ដូច​នេះ​កូន​នឹង​លែង​ខ្លាច​ហើយ។ តែ​បើ​តាម​អ្នក​ជំនាញ ការ​ដែល​ឲ្យ​កូន​លេង​អ្វី​ដែល​កូន​ចង់​លេង មាន​ប្រយោជន៍​ច្រើន​ជាង​រឹត​ត្បិត​ការ​សប្បាយ​រីក​រាយ​របស់​កូន។ បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ ម៉ាក​ប៉ា​មិន​គួរ​យល់​ច្រឡំ​រវាង​ការ​លេង​ដោយ​សេរី​ជាមួយ​នឹង​ការ​ដែល​មាន​ការ​បង្ហាត់​បង្ហាញ។ ក្មេងៗ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​លេង​ដោយ​សេរី ហើយ​បើ​យើង​បណ្ដោយ​ឲ្យ​កូន​លេង​អ្វី​ដែល​កូន​ចង់​លេង នឹង​មាន​ប្រយោជន៍​ដូច​ជា៖ - កាត់​បន្ថយ​អត្រា​ដែល​កូន​រញ៉េរញ៉ៃ​ជាមួយ​យើង​បាន​ច្រើន (ម៉ាក់ប៉ា​អាច​មាន​ពេល​ធ្វើ​កិច្ចការ​ផ្សេង​ទៀត) - បង្វែរ​ចំណាប់​អារម្មណ៍​ពី​ការ​មើល​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ - ជា​ឱកាស​ឲ្យ​កូន​ស្វែង​យល់​ពី​ខ្លួន​ឯង (ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន) - បង្កើន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ - បង្រៀន​ខួរ​ក្បាល​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា - រក្សា​សុខភាព​ផ្លូវ​ចិត្ត​កុមារ បន្ថែម​ពី​លើ​នេះ ការ​ជំរុញ​កូន​ៗ​ឲ្យ​ធ្វើ​អ្វី​ដែល​កូន​ចង់ នឹង​ធ្វើ​ឲ្យ​កូន​ៗ​សប្បាយ​ចិត្ត ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​ខួរ​ក្បាល​បញ្ចេញ​ដូប៉ាមីន ដែល​ជា​សារធាតុ​គីមី​ម៉្យាង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត។ ម៉្យាង​ទៀត កូន​អាច​ដឹង​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន ឬ​អាច​ចាប់​ផ្ដើម​ដឹង​ពី​ជំនាញ​ដែល​ខ្លួន​មាន​ក៏​ថា​បាន។ វេជ្ជបណ្ឌិត​ទទួល​សញ្ញាប័ត្រ​ពី​បារាំង​រូប​នេះ​បន្ត​ថា ការ​ដែល​បណ្ដោយ​ឲ្យ​កូន​លេង​តាម​ចិត្ត​ចង់​មិន​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ ការ​លេង​របស់​កូន​ខ្លះ​អាច​នឹង​ប្រឡូក​ប្រឡាក់​រញ៉េរញ៉ៃ។ ហើយ​ម៉ាក់​ប៉ា​ជា​ច្រើន​ខឹង​កូន​នៅ​ពេល​ដែល​កូន​ធ្វើ​ឲ្យ​ផ្ទះ​រញ៉េរញ៉ៃ ឬ​ប្រឡាក់​ប៉ូកប៉ាក​ក្នុង​ផ្ទះ។ ទោះ​យ៉ាង​នេះ​ក្ដី អ្វី​ដែល​ម៉ាក់​ប៉ា​ត្រូវ​ធ្វើ​គឺ​ជួយ​រៀប​ចំ​កន្លែង​លេង​ឲ្យ​កូន ដើម្បី​កាត់​បន្ថយ​ការ​ប្រឡាក់​រញ៉េរញ៉ៃ​នោះ ឬ​យើង​អាច​បង្រៀន​កូន​ឲ្យ​សម្អាត​ក្រោយ​ខ្លួន​ឯង​បន្ទាប់​ពី​រាយ​បាយ​ហើយ​។ នេះ​ក៏​ដូច​ជា យើង​បង្រៀន​កូន​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​លើ​បញ្ហា​ដែល​ខ្លួន​ឯង​បង្ក​ឡើង​ដែរ។ ​​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ