ការលូតលាស់មុនអាយុ ៥ឆ្នាំ

ការលូតលាស់ - ឈាន​ចូល​វ័យ​ ​២-៥ឆ្នាំ ជា​ម៉ាក់ជាប៉ា ក៏​ត្រូវ​តាមដាន​ច្រើន​លើ​ផ្នែក​លូតលាស់​ប្រាជ្ញាស្មារតី​កូន​ដែរ។ តើ​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

ការលូតលាស់មុនអាយុ ៥ឆ្នាំ

Gangliosides ៖ អាហារូបត្ថម្ភដ៏សំខាន់សម្រាប់កូនជួយដល់ការលូតលាស់ខួរក្បាល និងការសិក្សា

ប៉ា​ម៉ាក់​ណា​ក៏​មិន​ខុស​គ្នា​ដែរ​ តែង​តែង​ចង់​ឃើញ​កូន​មាន​សុខ​ភាព​ល្អ​ជៀសឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ ពិសេស​មាន​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល​ល្អ បាន​ន័យ​ថា​កូន​មាន​បញ្ញា​ស្មារតី​ល្អ និង​រៀន​បាន​ពូ​កែ ឬ​គេ​ហៅ​ថា​កូន​មាន​ IQ ខ្ពស់ ​។ ប៉ុន្តែ​អ្វី​ដែល​ប៉ា​ម៉ាក់​ចង់​បាន​ទាំង​នេះ​មិន​មែន​កើត​ចេញ​មក​ដោយ​មិន​មានការ​ជួយ​ជ្រោមជ្រែង​ពី​ប៉ា​ម៉ាក់​នោះ​ទេ​។ ​របប​អាហារ​ត្រឹម​ត្រូវ មជ្ឈដ្ឋាន​រស់​នៅ និង​ការ​ហ្វឹក​ហាត់​ខួរ​ក្បាល​ពី​តូច​បាន​ល្អ​ គឺ​ជួយ​ឲ្យ​កូន​មាន​ការ​វិវត្ត​ខួរ​ក្បាល​បាន​ល្អ​ ជួយ​បង្កើន​កម្រិត​ IQ របស់​កូន​​។ ទោះបី​ជា​ខួរ​ក្បាល​ក្មេង​បន្ត​លូត​លាស់​ចាប់​តាំងពី​ទើប​កើត​រហូត​ដល់​វ័យ​ជំទង់​ក្ដី ប៉ុន្តែ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា​ក្នុង​រយៈ​ពេល​​ ៨​ឆ្នាំ​ដំបូង​ជា​ពេល​ដែល​ខួរ​ក្បាល​កូន​ត្រូវ​លូត​លាស់ កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​​ការ​សិក្សា​ សុខ​ភាព​ និង​ជោគជ័យ​នៃ​ជីវិត​នា​ថ្ងៃ​អនាគត។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​ IQ ជា​អ្វី​​​​?​ IQ គឺ​ជា​ខ្នាត​មួយ​ដែល​គេ​វាស់​វែង​ទៅ​សមត្ថភាព​នៃការ​ស្វែង​រក​ហេតុផល និង​ដោះស្រាយ​បញ្ហា ដែល​គេ​គិត​ថា​ក្មេង​មានកម្រិត ​IQ ខ្ពស់​មាន​លទ្ធ​ភាព​ទទួល​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការ​សិក្សា​​។ កម្រិត ​IQ ជាមធ្យម​នៅ​ត្រឹម​ ១០០ ប៉ុន្តែ​ការ​សិក្សា​រក​ឃើញ​ថា​មនុស្ស​ប្រហែល​ជា ៦៨ ​ភាគ​រយ​មាន​ IQ ចន្លោះ​ពី​ ៨៥​ ទៅ ១១៥​។ សម្រាប់​អ្នក​មាន​កម្រិត​ IQ ខ្ពស់​ជាង​ ១៤០ ត្រូវ​គេ​ចាត់ទុក​ថា​ជាមនុស្ស​មាន​ពិ​ន្ទុខ្ពស់​អស្ចារ្យ​ម្នាក់​។ […]

ស្វែងរក ការលូតលាស់មុនអាយុ ៥ឆ្នាំ

ការលូតលាស់មុនអាយុ ៥ឆ្នាំ

បារម្ភខ្លាចកូន មិនចេះជុះលើបង្គន់ ម៉ាក់ប៉ាអាចសាកល្បងបង្រៀនកូនតាមតិចនិកនេះ

មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ព្រួយ​បារម្ភ​ថា ពេល​ណា​គួរ​ចាប់​ផ្ដើម​បង្រៀន​កូន​ឲ្យ​ចេះ​ប្រាប់ ឬ​ចេះ​ជុះ​នៅ​លើ​បង្គន់ ព្រោះ​វា​ជា​ដំណាក់​កាល​នៃ​ការ​លូតលាស់​មួយ​ដ៏​សំខាន់​ដែល​ម៉ាក់ប៉ា​ត្រូវ​បង្រៀន​កូន​ៗ​យើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាបត្រ​ពី​បារាំង។ ភាគ​ច្រើន​អា​អូន​អាច​អង្គុយ​ជុះ​នៅ​លើ​បង្គន់​បាន​នៅ​អាយុ​ ១៨​-២៤​ ខែ ចំណែក​ក្មេង​ខ្លះ​អាច​ដល់​អាយុ​ ៣ឆ្នាំ​ឯណោះ។ ការ​បង្រៀន​ឲ្យ​កូន​ជុះ​លើ​បង្គន់ ឬ​ Potty Training មាន​ប្រសិទ្ធភាព​ក៏​អាស្រ័យ​ទៅ​លើ​ការ​លូតលាស់​នៃ​រាងកាយ​របស់​ក្មេង (កុមារ​មាន​កាយ​សម្បទា​រឹង​មាំ អាច​អង្គុយ​លើ​បង្គន់​បាន...) និង​អាកប្បកិរិយា​របស់​ក្មេង (អា​អូន​និយាយ​ស្ដាប់​គ្នា​បាន ចេះ​អង្គុយ​ស្ងៀម) មិន​មែន​អាស្រ័យ​ទៅ​លើ​អាយុ​ទេ។ លោក​ស្រី​បន្ត​ថា ដូច​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​គួរ​ចាប់​ផ្ដើម​បង្រៀន​កូន​ឲ្យ​អង្គុយ​ជុះ​លើ​បង្គន់ និង​មាន​ទម្លាប់​នេះ​ជា​រៀង​រាល់​ព្រឹក ដើម្បី​ចៀស​វាង​បញ្ហា​ទល់​លាមក​លើ​ក្មេង ដោយ​ចាប់​ផ្ដើម​ពី​ការ​ឲ្យ​អា​អូន​អង្គុយ​លើ​កន្ថោរ​តូច​ល្មម ត្រូវនឹងទំហំគូទ លើស​ពី​នេះ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ប្រើ​តិចនិក​សាមញ្ញ​ៗ​រៀប​រាប់​ខាង​ក្រោម​បាន​ដែរ​។ - ឲ្យ​អា​អូន​រៀន​ប្រាប់​ពេល​កន្ទប​សើម ឬ​រៀប​ជុះ - កុំ​បង្ខំ​ឲ្យ​កូន​អង្គុយ​លើ​បង្គន់ បើ​កូន​មិន​ចង់ - ធ្វើ​ជា​ឧទាហរណ៍​ឲ្យ​កូន​មើល (ឧ.ប៉ា​ម៉ាក់​ធ្វើ​ជា​អង្គុយ​នៅ​លើ​បង្គន់​។ល។) - ប្រាប់​ឲ្យ​កូន​ទៅ​អង្គុយ​លើ​កន្ថោរ ពេល​ឃើញ​សញ្ញា​កូន​ប្រឹង អង្គុយ​ចោង​ហោង - ឲ្យ​កូន​រៀន​ស្រាត​ខោ​ដោយ​ខ្លួន​ឯង - ចៀស​វាង​ស្លៀក​ខោ​អាវ​ពិបាក​ដោះ​ចេញ​ឲ្យ​កូន - ឲ្យ​រង្វាន់​តិច​តួច​ដល់​កូន រាល់​ពេល​កូន​ប្រើ​កន្ថោរ (រង្វាន់​ដូច៖ ឲ្យ​សូកូឡា​១គ្រាប់ ថែម​ម៉ោង​លេង ...)។


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ឈប់ខឹងរឿងកូនគូសពេញជញ្ជាំងទៅ ក្មេងចូលចិត្តគំនូរ​នឹងបាន​ប្រយោជន៍ទាំងនេះ

ប៉ា​ម៉ាក់​មួយ​ចំនួន​ទំនង​ជា​ធ្លាប់​ខឹង ឬ​ខ្លះ​អាច​ដល់​ថ្នាក់​វាយ​កូន​ផង​ក៏​ថា​បាន ពេល​កូន​យក​ដីស ឬ​ខ្មៅ​ដៃ​ពណ៌​ទៅ​គូរ​ជញ្ជាំង ឬ​លើ​របស់​តាំង​ផ្សេងៗ។ ប៉ា​ម៉ាក់​ទាំង​ឡាយ​បើ​ធ្លាប់​ធ្វើ​បែប​នេះ​ គួរ​កែប្រែ​គំនិត និង​គួរ​រក​វិធី​ផ្ដល់​ឱកាស​ឲ្យ​កូន​គូរ​រូប ឬ​ផាត់​ពណ៌​លើ​ក្រ​ដាស ឬ​សៀវ​ភៅ​វិញ​។ ប៉ា​ម៉ាក់​ដឹង​ទេ កូន​​យើង​ដែល​ជិត​ដល់​វ័យ​ចូល​សាលា ក៏​អាច​ចាប់​ផ្ដើម​រៀន​ពី​សិល្បៈ​គំនូរ​បាន​ដូច​គ្នា។ ការសិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ក្មេងៗ​ពិតជា​សប្បាយ​រីក​រាយ​នឹង​ការ​គូសវាស​នេះ​ណាស់។ មួយ​វិញ​ទៀត​ក្មេង​ចូល​ចិត្ត​គូរ​រូប​ផាត់ពណ៌​នេះ​ជួយ​ពួក​គេ​អភិវឌ្ឍ​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ​របស់​ពួកគេ។ ខាង​ក្រោយ​នេះ​ជា​អត្ថប្រយោជន៍​ចំនួន​បួន​យ៉ាង​ដែល​ក្មេង​ចូល​ចិត្ត​គូរ​រូប ឬ​ផាត់​ពណ៌​​អាច​នឹង​ទទួល​បាន​។ ១. បង្កើន​សមត្ថភាព​សម្រាប់​វ័យសិក្សា ក្មេងៗ​ដែល​ចូល​ចិត្ត​ខាង​សិល្បៈគំនូរ​ ផាត់ពណ៌​គឺ​ជួយ​ធ្វើ​ឲ្យ​ពួកគេ​​​ដុះ​ចេញ​នូវ​ចំណង់ចំណូលចិត្ត​ខាង​សិល្បៈ​តាំង​ពីក្មេង​វ័យ និង​ថែម​ទាំង​ជួយ​ឲ្យ​ពួកគេ​​វាងវៃ​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​ទៀត​ផង។ សកម្មភាព​មួយ​ចំនួន​ដូចជា​កាត់​រូប គូររូប ឬ​ផាត់ពណ៌ សុទ្ធជា​សកម្មភាព​ដែល​អាច​ជួយ​ឲ្យ​ក្មេង​មាន​ជំនាញ​ខាង​សិល្បៈ។ ការ​សិក្សា​មួយ​បង្ហាញ​ថា ក្រៅពី​អ្វី​ទាំងនេះ ក្មេង​ដែល​ចូលចិត្ត​ខាង​សិល្បៈគំនូរ​ ក៏​បាន​ផ្ដល់​ផល​ប្រ​យោជន៍​ទៅ​លើ​ការ​សិក្សា​របស់​ពួកគេ​ពេល​ដល់​វ័យ​ចូល​រៀន​ដែរ គឺថា​ក្មេង​ទាំងនោះ​នឹង​មាន​សមត្ថ​ភាព​ខាង​សរសេរ ខាង​អក្សរ​សាស្រ្ត គណិតវិទ្យា និង​វិទ្យាសាស្រ្ត​ថែម​ទៀត​ផង​។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ? មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់ ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង ៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន ២. ជួយ​ក្មេង​សម្ដែង​អារម្មណ៍​ចេញ​មក​ក្រៅ កូន​ក្មេង​អាច​ប្រើ​ប្រាស់​សិល្បៈ​ក្នុង​ការ​ជួយ​ពួកគេ​បង្ហាញ​អារម្មណ៍​បាន​តាម​វិធី​ច្រើន​យ៉ាង ក្រៅ​តែ​ពី​ការ​និយាយ។ ក្មេង​ខ្លះ​មិន​សូវ​ជា​ចេះ​និយាយ តែ​បើ​តាម​សិល្បៈ​គំនូរ​ពួកគេ​បែរជា​ពូកែ​គូរ និង​បាន​បង្ហាញ​អារម្មណ៍​របស់​ពួកគេ​ក្នុង​នោះ​ទៅ​វិញ។ ក្រៅពី​នេះ​សិល្បៈ​មួយ​នេះ​ក៏​បាន​ជួយ​ឲ្យ​ក្មេង​បាន​ស្រមើ​ស្រម៉ៃ និង​មាន​ការ​ចង់​ដឹង​ចង់​ឮ​កាន់តែ​ខ្ពស់​ផង​ដែរ។ ៣. បង្កើត​គំនិត​ច្នៃប្រឌិត ក្មេងៗ​ដែល​មាន​ការ​ស្រមើ​ស្រមៃ និង​ការ​ចង់​ដឹង​ចង់​ឮ គឺមាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​ក្នុង​អាជីព​ទៅ​ថ្ងៃ​អនាគត​ពេល​ពួកគេ​ធំ​ពេញ​វ័យ ព្រោះ​កត្តា​ទាំងពីរ​នេះ​ធ្វើ​ឲ្យ​ក្មេង​ចេះ​គិត និង​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នានា។ ការ​សិក្សា​មួយ​​របស់​International Child Art […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ប៉ាម៉ាក់ត្រូវដឹងចំណុចទាំង ៥ នេះ ពេល​រៀបចំអាហារសម្រន់ឲ្យ​កូន​អាយុ១-៣​ ឆ្នាំញ៉ាំ

គេ​ជឿ​ថា​អាយុ​ចន្លោះ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ​ ក្មេង​លូត​លាស់​ និង​វិវត្ត​ស្មារតី​លឿន​បំផុត។ ដូចនេះ​ហើយ នេះ​​ជា​ពេល​សំខាន់​ដែល​ត្រូវ​ផ្តល់​សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​ចាំបាច់​ដល់​ក្មេង​ឲ្យ​​បាន​គ្រប់​គ្រាន់។ ម្យ៉ាងទៀត ក៏​ជា​ពេល​ដ៏​សម​ស្រប​ក្នុង​ការ​ទម្លាប់​ក្មេង​ឲ្យ​​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព​ផង​ដែរ។ យ៉ាង​ណា​មិញ រឿង​នេះ​​មិន​មែន​ជា​ការ​ងាយ​​ស្រួល​ឡើយ​ក្នុង​ការជ្រើស​និង​ឲ្យ​​​កូន​ញ៉ាំ​អាហារ​សម្រន់​​បាន​ល្អ ​និង​ត្រឹម​ត្រូវ​នោះ។ ខាង​ក្រោម​នេះជា​ចំណុច​ទាំង ៥​ ដែល​ជួយ​ប៉ាម៉ាក់​ក្នុង​ការ​រៀបចំ​​អាហារ​សម្រន់ឲ្យ​កូន​។ ១-ជ្រើសរើសអាហារ​ល្អ​សម្រាប់​សុខភាព ការ​ឲ្យ​កូន​​ញ៉ាំ​អាហារ​សម្រន់​ជាវិធី​ងាយ​ស្រួល​ក្នុង​ការ​បំបាត់​ភាព​ឃ្លាន​របស់​ក្មេង។ ក្មេង​ខ្លះ​ងាយ​ញ៉ាំ​អាហារ​ ទោះ​គេ​ចូលចិត្ត​លេង​ច្រើន​​ក៏​ដោយ ឯ​ក្មេង​ខ្លះ​ទៀត​ក៏​រើស​អាហារ​មិន​ញ៉ាំ​ច្រើន​នោះ​ទេ។ ពពួក​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ និង​ការ​ញ៉ាំ​អាហារ​សម្រន់​ឲ្យ​ទៀង​ពេល​អាច​ជួយ​ធ្វើ​ឲ្យ​​ក្មេង​មិន​សូវ​ឃ្លាន​ខ្លាំង​ទម្រាំ​ដល់​ពេល​បាយ។ យើង​អាច​ជ្រើស​រើស​ពពួក​ផ្លែឈើ បន្លែ ពពួក​អាហារ​ធ្វើ​ពី​អង្ករ​សម្រូប និង​អាហារ​ដែលសម្បូរ​​ទៅ​ដោយ​កាល់ស្យ៉ូម ដែល​នេះ​ជួយ​ឲ្យ​​ក្មេង​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង។ អ្ន​កជំនាញ​ខាង​អាហារ​ក៏​បាន​ណែនាំ​ផង​ដែរ​ថា ក្មេង​នៅ​អាយុ​នេះ​គួរ​ញ៉ាំ​អាហារ​បីពេល​ក្នុង​មួយ​ថ្ងៃ និង​អាហារ​សម្រន់​ឲ្យ​​ពីរ​ឬ​បី​ពេល​ក្នុង​មួយ​ថ្ងៃ​បន្ថែម​ពី​លើ​នេះ ។ ប៉ាម៉ាក់​អាច​ឲ្យ​កូន​​ញ៉ាំ​អាហារ​សម្រន់​នៅ​ពេល​ព្រឹក ថ្ងៃ​រសៀល និង​ក្រោយ​បាយ​ល្ងាច (បើ​សិន​ជា​ចាំ​បាច់)។​ អត្ថបទពាក់ព័ន្ធ៖ កូនតូចរាក ឬក្តៅខ្លួន អាចឲ្យញ៉ាំទឹកផ្លែឈើបានអត់? ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ អាការៈក្អួតធម្មតា និងក្អួតគ្រោះថ្នាក់លើទារក ម៉ាក់ប៉ាគួរចេះសម្គាល់ កូនរាកក្រៅពីលេបថ្នាំ ផឹកអូរ៉ាលីត ទឹកផ្លែឈើមួយនេះក៏ជួយបានច្រើន កូនៗ​ទល់លាមកដោយសាររបបអាហារ តើប៉ាម៉ាក់គួរធ្វើម៉េច? ២- រក​អាហារ​ដែល​ត្រឹមត្រូវ​ ក្មេង​តូចៗ​អាយុ​១ទៅ​៣ឆ្នាំ ​មិន​ទាន់​ចេះ​ទៅ​ទិញ​ស្ករ​គ្រាប់​ខ្លួន​ឯង​ទេ។ ម្ល៉ោះ​ហើយ​ការ​សម្រេច​ចិត្តរបស់​ប៉ាម៉ាក់ ​​គឺ​មាន​ឥទ្ធិពល​ណាស់​អំឡុង​ពេល​នេះ។ យើង​ត្រូវ​យក​ឱកាស​នេះ ទម្លាប់​កូន​ឲ្យ​​ញ៉ាំ​របស់​ដែល​ល្អ​សម្រាប់​សុខ​ភាព។ ផ្លែ​ឈើ​ស្រស់​សម្បូរ​​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​មុខ (វីតាមីន សារធាតុ​រ៉ែ ប្រូតេអ៊ីន និង​សារធាតុ​សរសៃ)។ យើង​មិន​គួរ​ឲ្យ​ក្មេង​ញ៉ាំ​អាហារ​​កញ្ចប់ អាហារ​កំប៉ុង​ដែល​​មាន​ស្ករ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ប៉ាម៉ាក់មានកូន​អាយុចន្លោះ១-២ ឆ្នាំ គួរដឹង​តិចនិកចិញ្ចឹម​កូន​ទាំងនេះ

ម៉ាក់ប៉ា​ដែល​មាន​កូន​អាយុ​ ១-២ ​ឆ្នាំ​អាច​នឹង​មាន​អារម្មណ៍​ពិបាក​ក្នុង​ការ​ថែទាំ​កូន​ ព្រោះ​ក្មេង​ចន្លោះ​អាយុ​នេះ​​នៅ​បន្ត​លូតលាស់ ហើយ​​តម្រូវការ​ប្រចាំ​ថ្ងៃ និង​សកម្មភាព​ក៏​ផ្លាស់ប្ដូរ​ដែរ។ ដូចនេះ​ហើយ​អត្ថបទ​នេះ​នឹង​លើក​ឡើង​ពីគន្លឺះ​ខ្លះៗ​សម្រាប់​ម៉ាក់ប៉ា​ក្នុង​ការ​ថែទាំ​កូន​អាយុ​ ១-២ ​ឆ្នាំ​។ របប​អាហារ យោង​តាម​សមាគម​សុខភាព​បេះដូង​អាមេរិក (AHA) ចំនួន​កាឡូរី​ដែល​ក្មេង​ត្រូវការ​ប្រចាំ​ថ្ងៃ ​គឺ​មាន​ភាព​ខុសគ្នា​ទៅ​តាម​ក្មេង​នីមួយៗ និង​សកម្មភាព​របស់​ពួក​គេ។ ប៉ុន្តែ​ AHA បាន​សន្មត​ថា​ក្មេង​អាច​នឹង​ត្រូវការ​កាឡូរី​ចន្លោះ​ពី​ ៩០០-១២០០ ​កាឡូរី​ក្នុង​មួយ​ថ្ងៃ។ ភាគច្រើន​ក្មេង​អាយុ​ ១​ ឆ្នាំ​ត្រូវការ​ប្រហែល​ ១ ០០០ ​កាឡូរី​ក្នុង​មួយ​ថ្ងៃ ហើយ​កាឡូរី​នេះ​ត្រូវ​បាន​បែង​ចែក​ក្នុង​អាហារ​បី​ពេល និង​អាហារសម្រន់​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ។ ពេល​ខ្លះ​ក្មេង​អាច​នឹង​ញ៉ាំ​​ច្រើន​នៅ​ពេល​ព្រឹក និង​មិន​ឃ្លាន​នៅ​អាហារ​ពេល​ល្ងាច​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​អាច​នឹង​មាន​ភាព​ខុស​ប្លែក ​ដែល​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ។ ជាទូទៅ ក្មេង​ដែល​មិន​មាន​អាលែកហ្ស៊ី​នឹង​អាហារ​​គួរ​មាន​របប​អាហារ​ដែល​មាន​សាច់ ពពួក​សណ្ដែក គ្រាប់​ធញ្ញជាតិ ទឹកដោះគោ បន្លែ និង​ផ្លែឈើ។ សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក​ក៏​បាន​ផ្តល់​តិចនិក​ខ្លះ៖​ គួរ​ឲ្យ​កូន​ផឹក​ទឹក ឬ​ទឹកដោះគោ និង​ចៀសវាង​ទឹក​ផ្លែឈើ​ព្រោះ​ទឹក​ផ្លែឈើ​មាន​ជាតិ​ស្ករ​ខ្ពស់ គួរ​ផ្តល់​អាហារសម្រន់​ល្អៗ​ដូចជា​ផ្លែឈើ​ស្រស់ និង​ផ្លែឈើ​ក្រៀម។ ការ​ធ្វើ​សកម្មភាព ក្មេង​គួរ​ធ្វើ​សកម្មភាព​យ៉ាង​តិច​ ៣០​ នាទី​ក្នុង​មួយ​ថ្ងៃ។ សកម្មភាព​ទាំង​នេះ​មិន​ចាំបាច់​ជា​សកម្មភាព​ស្មុគស្មាញ​អ្វី​ទេ​ ដោយ​ម៉ាក់ប៉ា​ចំណាយ​ពេល​នាំ​កូន​ចេញ​ទៅ​ក្រៅ ឬ​ដើរ​នៅ​តាម​សួន​ក៏​បាន​ដែរ។ តាម​ពិត​ទៅ​ការ​ធ្វើ​សកម្មភាព​មិន​មែន​ជា​រឿង​ពិបាក​សម្រាប់​ក្មេង​ទេ ​ព្រោះ​ការ​លេង​គឺ​ជា​ការ​ធ្វើ​សកម្មភាព​សម្រាប់​ពួកគេហើយ​។ ម៉្យាងទៀត​ការ​លេង​អាច​ជួយ​ក្មេង​ឲ្យ​រៀន​ពី​ពណ៌ តួ​លេខ ការ​ដោះ​ស្រាយ​បញ្ហា និង​គំនិត​ច្នៃ​ប្រឌិត​របស់​ពួកគេ។ ក្មេង​មួយ​ចំនួន​នឹង​ពិបាក​ក្នុង​ការ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍ និង​ផ្ដោត​​ទៅ​លើ​រឿង​អ្វី​មួយ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

អូនៗអាចងើបតោងឈរនៅអាយុប៉ុន្មាន? ម៉ាក់ប៉ាគួរប្រយ័ត្នអ្វីខ្លះ?

ជា​ទូទៅ​កុមារ​ទាំង​អស់​តែង​តែមាន​ការ​វិវត្ត​​លើ​រាង​កាយ​តាម​លំដាប់ ​ដែលប៉ាម៉ាក់​​​អាច​ដឹង​ជា​មុន​បាន។ ឧទាហរណ៍​​កូន​យើង​​អាច​​ចេះ​ក្រឡាប់​មុន​ពេល​​​ចេះ​​វារ ឬ​កូន​​​អាច​​អូស​​វត្ថុ​មួយ ​ទៅ​វត្ថុ​មួយ​ទៀត​បាន​មុន​ពេល​ដែល​ពួក​គេ​អាច​ដើរ និង​លោត​ដោយ​គ្មាន​ជំនួយ​ពី​យើង​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​មែន​គ្រប់​កុមារ​ទាំង​អស់​សុទ្ធ​តែអាច​វិវត្តតាម​លំដាប់​លំដោយ​បែប​នេះ​ដែរ។ វា​សំខាន់​ណាស់​ក្នុង​ការ​រក្សា​កូន​ឲ្យ​មាន​ការ​វិវត្ត​ទាំង​នេះ។ ១- តើពេលណាទើបកូនតូចយើង​រៀនងើបឈរ និងដើរ? នៅ​ពេល​កូន​យើង​​មាន​អាយុ ១៨ខែ​ ពួក​គេ​នឹង​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​តោង​ឈរ។ នៅ​ពេល​នេះ​ ពួក​គេ​ក៏​​រៀន​ពី​របៀប​ដើរ​រួច​ជា​ស្រេច​ដោយ​ធ្វើ​ការ “ រុញ​ច្រាន” នូវ​វត្ថុ​ផ្សេង​ៗ។ អូនៗ​​អាច​នឹង​មាន​ការ​រំភើប និង​រីក​រាយ​ក្នុង​ការ​រក្សា​លំនឹង​ដោយ​ការ​តោង​នឹងរបស់​អ្វី​មួយ​ ឬ​តោង​នឹង​ជញ្ជាំង​​​ទាប​ៗ និង​ការ​ដើរ​តែ​ឯង។ អូនៗ​ក៏​នឹង​ចូល​ចិត្ត​ក្នុង​ការ​តោង​ឡើង​ខ្ពស់​ហើយ​បន្ទាប់​មក​​​អាច​មើល​ឃើញ​ពី​ពិភព​លោក​នៅ​ទីតាំង​ដែល​ពួក​គេ​បាន​នៅ។ អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម រឿង​ប៉ាម៉ាក់ត្រូវដឹងរឿងនេះពេលអូនៗមាន​របួសក្បាលថាគ្រោះថ្នាក់ស្រាល ឬធ្ងន់កម្រិតណា ម៉េចបានពេលក្មេងក្ដៅខ្លួន សុលចូលទៅ ឆាប់ត្រជាក់ជាងលេបថ្នាំ? ប៉ា​ម៉ាក់​​អាច​សម្គាល់​ឃើញ​កូន​វារ​ឡើង​លើ​កៅអី​ បន្ទាប់​មក​បង្វែរ​ខ្លួន​មើល​ជុំ​វិញ​រួច​អង្គុយ​ចុះ​វិញ។ យើង​​ក៏​កុំ​ភ្លេច​សរសើរ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​សមិទ្ធិ​ផល​របស់​កូន​​ផង​ ព្រោះ​កូន​អាច​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពីយើង​​បាន។ អ្វី​ដែល​សំខាន់​នោះ​គឺយើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រក្សា​របស់​នៅ​ផ្ទះ​​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​តូច​​ដើរ​​លេង​ក្នុង​ផ្ទះ។ ​វា​អាច​មាន​គ្រោះ​ថ្នាក់​​បាន​នៅ​ពេល​ដែល​កូន​​ឡើង​ទៅ​លើ​គ្រឿង​សង្ហារឹម​ ដើម្បី​មើល​ទៅ​ខាង​ក្រៅ​បង្អួច ឬ​បើក​ទ្វារ​ជំហរ។ ការ​រៀន​ដើរ និង​ការ​រក្សា​ជំហរ​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​លូត​លាស់​លើ​រាង​កាយ​របស់​កូន​ ​ដូច​ជា​ឲ្យ​មាន​ភាព​រឹង​មាំ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​អភិវឌ្ឍ​ដល់​ផ្នែក​ផ្លូវ​ចិត្ត និង​ជួយ​ដល់​ការ​រំញោច​ខួរ​ក្បាល​ផង​ដែរ។ ២- ការលើកទឹកចិត្តឲ្យកូនចេះតោងងើបឈរ និងចេះរក្សាជំហរដោយមានសុវត្ថិភាព នៅ​ពេល​ដែល​កូន​យើង​ចាប់​ផ្តើម​រៀន​ចេះ​ងើប​ឈរ​ដើរ និង​ចេះ​រក្សា​ជំហរ​នោះ​ ការ​មាន​ដុំ​ពក ស្នាម​ជាំ និង​ការ​មាន​របួស​តិច​តួច​​គឺ​មិន​អាច​ចៀស​ផុត​បាន​ទេ។ អ្វី​ដែល​​ត្រូវ​ធ្វើ​នោះ ​គឺ​ត្រូវ​ប្រាកដ​ថា​​យើងនៅ​ជិតកូន​​គ្រប់​ពេល​វេលា​ ហើយ​ព្យាយាម​មើល​​កុំ​ឲ្យ​កូន​ធ្វើ​អ្វី​ដែល​មាន​គ្រោះ​ថ្នាក់​ទាំង​នៅ​ផ្ទះ ឬ​នៅ​សួន​កុមារ។ នៅ​ក្នុង​ផ្ទះ​យើង​​ត្រូវ​រៀប​ចំ​ទុក​គ្រឿង​សង្ហារឹម​ដែល​ទាបៗ​​ឲ្យ​នៅ​ឆ្ងាយ​ពី​បង្អួច ​ដើម្បី​កុំ​ឲ្យ​កូន​តោង​ចេញ​ទៅ​ក្រៅបាន។ យើង​ក៏​កុំ​ភ្លេច​ទប់​នូវ​គ្រឿង​សង្ហារឹម​ណា​ដែល​អាចដួល​​រំលំ​ឲ្យ​នៅ​ជាប់​ជញ្ជាំង​ មាន​ដូច​​ជា​តុ​ដាក់​សៀវ​ភៅ​ជាដើម​ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ពេលកូន​មានអារម្មណ៍ខឹង គប់របស់របរចោល តើប៉ាម៉ាក់​គួរ​ណែនាំ​​បែបណា?​

ម៉ាក់ប៉ា​មិន​ត្រឹម​តែ​មាន​តួនាទី​ចិញ្ចឹម​ថែទាំ​កូន​ទេ ប៉ុន្តែ​ម៉ាក់ប៉ា​ក៏​មាន​ទំនួល​ខុស​ត្រូវ​ជួយ​ដល់​ការ​វិវត្ត​ភាព​វៃ​ឆ្លាត​របស់​កូន​រួម​ទាំង​​ភាព​វៃ​ឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍​ដែរ។ ភាព​វៃ​ឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍​គឺ​​អាចកំណត់​សមត្ថភាព​ក្នុង​ការ​បង្ហាញ និង​គ្រប់គ្រង​អារម្មណ៍​​របស់​កូន​ទៅ​កាន់​អ្នក​ដទៃ ។ ជំនាញ​នេះ​កូន​អាច​រៀន​បាន​នៅ​គ្រប់​វ័យ​ដោយ​ម៉ាក់ប៉ា​អាច​ជួយ​កូន​បាន។ ១. បង្រៀន​ពី​ការបង្ហាញអារម្មណ៍​ កូន​ត្រូវ​ដឹង​ពី​របៀប​ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​។ ម៉ាក់ប៉ា​អាច​ជួយ​កូន​ដោយ​​ប្រាប់​កូន​ពី​អារម្មណ៍​នីមួយៗ​ ប្រសិន​បើ​មាន​ការ​សង្ស័យ​ថា​កូន​កំពុង​មាន​អារម្មណ៍​ណា​មួយ​នោះ។ នៅ​ពេល​កូន​អារម្មណ៍​មិន​ល្អ​ពេល​លេង​ហ្គេម​ចាញ់ ម៉ាក់ប៉ា​អាច​និយាយ​ប្រាប់​កូន​ពី​អារម្មណ៍​របស់​ពួកគេ​ថា​ មើល​ទៅ​មាន​អារម្មណ៍​ខឹង ឬ​មិន​សប្បាយ​ចិត្ត។ ពាក្យ​បង្ហាញ​ពី​អារម្មណ៍​ដូចជា​ខឹង មិន​សប្បាយ​ចិត្ត អៀន និង​ឈឺចាប់​ អាច​ជួយ​ឲ្យ​កូន​រៀន​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គេ​បាន​។ ម៉ាក់ប៉ា​ក៏​ត្រូវបង្រៀនកូន​បង្ហាញ​ពី​អារម្មណ៍​​ល្អ​​ដែរ​ដូចជា​សប្បាយ​ចិត្ត និង​រំភើប​ជា​ដើម។ ២. បង្ហាញ​ការ​យល់​ចិត្ត​ នៅ​ពេល​កូន​មិន​សប្បាយ​ចិត្ត​​ ម៉ាក់ប៉ា​គួរ​ចៀសវាង​ប្រើ​ពាក្យ​សម្ដី​ណា​​ដែល​អាច​បង្រៀន​កូន​ថា​ការ​មាន​អារម្មណ៍​បែប​នេះ​គឺជា​រឿង​មិន​ត្រឹមត្រូវ។ មធ្យោបាយ​ដែល​ល្អ​គឺ​ទទួល​ដឹង​ពី​អារម្មណ៍​របស់​កូន និង​បង្ហាញ​ពី​ការ​យល់​ចិត្ត​ទោះបីជា​ម៉ាក់ប៉ា​មិន​ដឹង​ពី​មូលហេតុ​ក៏​ដោយ។ ប្រសិនជា​កូន​យំ​នៅ​ពេល​ម៉ាក់ប៉ា​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អ្វី​មួយ​ ម៉ាក់ប៉ា​អាច​បង្ហាញ​ថា​ខ្លួន​យល់​ពី​អារម្មណ៍​នេះ និង​ប្រាប់​ពី​មូលហេតុ​ដល់​កូន។ នៅ​ពេល​កូន​ដឹង​ថា​ម៉ាក់ប៉ា​ដឹង​ពី​អារម្មណ៍​របស់​ពួកគេ នោះ​កូន​នឹង​មិន​ស្រែក ឬ​យំ​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​នៅ​ពេល​ខឹង​ទេ​។ ៣. ប្រាប់​ពី​វិធី​បង្ហាញ​អារម្មណ៍​ មុន​នឹង​កូន​អាច​បង្ហាញ​អារម្មណ៍​របស់​ខ្លួន កូន​ត្រូវ​ដឹង​ពី​វិធី​ដែល​បង្ហាញ​អារម្មណ៍​ត្រឹមត្រូវ​សិន​ ដូចជា​ការ​និយាយ​ប្រាប់​ពី​អារម្មណ៍​ពួកគេ ឬ​គូរ​រូប​បង្ហាញ​ជាដើម។ ប៉ុន្តែ​ការ​បង្ហាញ​អារម្មណ៍​ដោយ​ការ​យំ ឬ​គប់​របស់​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ វិធី​ដែល​ល្អ​ក្នុង​ការ​បង្រៀន​កូន​ឲ្យ​ចេះ​បង្ហាញ​អារម្មណ៍​គឺ​ម៉ាក់ប៉ា​អនុវត្ត​ការ​បង្ហាញ​អារម្មណ៍​ជា​គំរូ​ដល់​កូន។ ម៉ាក់ប៉ា​អាច​ប្រើ​ការសន្ទនា​រាល់ថ្ងៃ​ជាមួយ​​កូន​​ដើម្បី​បង្រៀន​​កូន​បាន។ ៤. បង្រៀន​កូន​ពី​ការ​គ្រប់គ្រង​អារម្មណ៍ នៅ​ពេល​កូន​ដឹង​ពី​អារម្មណ៍​របស់​ខ្លួនឯង ពួកគេ​ត្រូវ​រៀន​ពី​វិធី​គ្រប់គ្រង​អារម្មណ៍​ទាំង​នោះ។ ការ​ដឹង​ពី​វិធី​បន្ធូរ​អារម្មណ៍ លើក​ទឹក​ចិត្ត​ខ្លួនឯង ឬ​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​អាច​នឹង​មាន​ការ​លំបាក​សម្រាប់​កូន​តូច​។ ប៉ុន្តែ​ម៉ាក់ប៉ា​អាច​បង្រៀន​កូន​បាន​នូវ​តិច​និក​មួយ​ចំនួន​ដូចជា​ការ​ដក​ដង្ហើម​វែងៗ​ពេល​ខឹង​ជាដើម។ ម៉្យាងទៀត ម៉ាក់ប៉ា​អាច​ជួយ​កូន​បង្កើត​សកម្មភាព​ផ្សេងៗ​ដើម្បី​គ្រប់​គ្រង​អារម្មណ៍​របស់​ពួកគេ​ដូចជា​ការ​ផាត់​ពណ៌ អាន​សៀវភៅ និង​ស្តាប់​ចម្រៀង។​ ៥. បង្រៀន​កូន​ដោះស្រាយ​បញ្ហា ការ​ដោះស្រាយ​បញ្ហា​ក៏​ជា​ផ្នែក​មួយ​នៃ​ភាព​វៃឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍​ដែរ។ ក្រោយ​ពី​ដឹង​អារម្មណ៍​របស់​ខ្លួន កូន​ក៏​ត្រូវ​ដឹង​ពី​វិធី​ដោះស្រាយ​​បញ្ហា​ដោយ​ខ្លួនឯង។ នៅ​ពេល​កូន​ជួប​ប្រទះ​នឹង​បញ្ហា ឬ​អារម្មណ៍​ខឹង​ទៅ​លើ​រឿង​អ្វី​មួយ ម៉ាក់ប៉ា​អាច​ក្លាយ​ខ្លួន​ជា​អ្នក​ណែនាំ​​កូន​​ដោយ​ជួយ​ពួកគេ​ក្នុង​ការ​​រក​ដំណោះស្រាយ​​ទៅ​លើ​បញ្ហា​នោះ​។ អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​គឺ​ឲ្យ​កូន​និយាយ​ពី​គំនិត​របស់​ពួក​គេ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន

ការ​ចិញ្ចឹម​ថែទាំ​កូន​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ដោយថា​ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​ជួប​ប្រទះ​ការ​លំបាក​ច្រើន។ ដូចនេះ​អ្នក​ជំនាញ​ជា​ច្រើន​បាន​ចែក​រំលែក​បទពិសោធន៍​មួយ​ចំនួន​ទៅ​លើ​ការ​ចិញ្ចឹម​មើល​ថែទាំ​កូន និងជួយ​ឲ្យ​យើង​​ក្លាយ​ជា​ម៉ាក់ប៉ា​ល្អ​ជាង​មុន។ ១. កុំ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​ច្រើន អ្នក​ជំនាញ​បាន​លើកឡើង​ថា​ម៉ាក់ប៉ា​គួរ​ចម្អិន​ម្ហូប​ដែល​ល្អ​សម្រាប់​សុខភាព​ឲ្យ​កូន។ ក្នុង​ករណី​នេះ ម៉ាក់ប៉ា​មិន​ចាំ​បាច់​បារម្ភ​ថា​កូន​ញ៉ាំ​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព ឬ​បរិមាណ​អាហារ​តិចឬនោះ​ទេ។ ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​បង្ខំ​កូន​ឲ្យ​ញ៉ាំ​ព្រោះ​គិត​ថា​កូន​កំពុង​ឃ្លាន ប៉ុន្តែ​យក​ល្អ​គួរ​កុំ​បង្ខំ​កូន​បែប​នេះ។ ត្រង់ចំណុចនេះ ប៉ា​ម៉ាក់អាច​ឲ្យ​កូន​ជ្រើស​រើស​អាហារ​ដែល​ពួក​គេ​ចូលចិត្ត តែ​ក៏​ត្រូវ​ប្រាដក​ថា​ល្អ​ចំពោះ​សុខភាព​ដែរ។​ ២. ឲ្យ​កូន​ចូលរួម​ក្នុង​ការ​ជួប​ជាមួយ​គ្រូពេទ្យ អ្នក​ជំនាញ​និយាយ​ថា​កូន​ក្មេង​គួរ​រៀន​ពី​ការ​ជួប​ជាមួយ​គ្រូពេទ្យ និង​អាច​ផ្តល់​ព័ត៌មាន​ដល់​គ្រូពេទ្យ​ដោយ​ខ្លួន​ពួកគេ។ ក្មេង​មាន​អាយុ​៦ឆ្នាំ​ឡើង​អាច​ចាប់ផ្ដើម​ឆ្លើយ​សំណួរ​អំឡុង​ពេល​ពិនិត្យ​សុខភាព​បាន​​​ហើយ ដូចនេះ​ម៉ាក់ប៉ា​មិន​គួរ​ឆ្លើយ​គ្រប់​សំណួរ​ជំនួស​កូន​ទេ។ អត្ថបទពាក់ព័ន្ធ៖  វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បម្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់ ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត ៣. យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​កូន ទារក​ទើប​នឹង​កើត​តែង​បៅ​ញឹកញាប់។ ប្រសិនជា​ម៉ាក់ប៉ា​ត្រូវ​ដាស់​កូន​ឲ្យ​បៅ ឬ​ពួកគេ​បៅ​តិច​ជាង​ធម្មតា កូន​អាច​នឹង​ឈឺ។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អាការៈ​មួយ​ចំនួន​ដូចជា​បែកញើស​ពេល​កំពុង​បៅ ការ​យំ​មាន​ភាព​ខុស​ប្លែក ឬ​គេង​ច្រើន​ជាង​ធម្មតា។ ៤. បង្កើត​ទំនុក​ចិត្ត​ដល់​កូន​តាំង​ពី​ក្មេង គ្រូពេទ្យ​មួយ​ចំនួន​បាន​ណែនាំ​ថា​ក្មេង​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​គឺ​ជា​ក្មេង​មាន​ភាព​សប្បាយ​រីករាយ​ជាង​ក្មេង​ដទៃ​។ ការ​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​ជួយ​ក្មេង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ​ជាង​មុន​។ ម៉ាក់​ប៉ា​អាច​ជួយ​កូន​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​បាន​តាមរយៈ​ការ​ផ្តល់​ការ​សរសើរ​ដល់​កូន​ទៅ​លើ​កិច្ចការ​ដែល​គេ​ធ្វើ​បាន​តាម​វ័យ​របស់​គេ និង​និយាយ​ពាក្យ​អរគុណ​ទៅ​កាន់​ពួក​គេ ហើយ​ត្រូវ​ចំណាយ​ពេល​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ ជាហេតុនាំ​ឲ្យ​​កូន​ដឹង​ថា​ពួកគេ​សំខាន់​សម្រាប់​ម៉ាក់ប៉ា។ ៥. ទប់ទល់​នឹង​កំហឹង​របស់​កូន នៅ​ពេល​មិន​បាន​អ្វី​ដូច​ចិត្ត កូន​នឹង​ចាប់​ផ្ដើម​ស្រែក តើ​ម៉ាក់ប៉ា​គួរ​ធ្វើ​យ៉ាង​ណា​ក្នុង​ស្ថានការណ៍​នេះ​? វិធី​ដែល​ល្អ​ក្នុង​ការ​បញ្ឈប់​កំហឹង​កូន​ក្មេង​គឺ​កុំ​ខ្វល់​ជាមួយ​ពួកគេ។ ប្រសិន​ជា​ពួកគេ​នៅ​កន្លែង​មាន​សុវត្ថិភាពហើយ​ ម៉ាក់ប៉ា​អាច​មើល​ទៅ​កន្លែង​ផ្សេង ឬ​ធ្វើមិន​ចាប់អារម្មណ៍​លើ​ពួកគេ​​។ ក្មេង​នឹង​ឈប់​ស្រែក​ព្រោះ​ពួកគេ​ដឹង​ថា​ពួកគេ​មិន​ទទួល​បាន​ចំណាប់​អារម្មណ៍​ដែល​ខ្លួន​ចង់​បាន។ ទោះយ៉ាងណា​វិធី​នេះ​អាច​នឹង​មាន​ការ​លំបាក​​បន្តិច​សម្រាប់​ម៉ាក់ប៉ា​ក្នុង​ការ​អនុវត្ត​​ដំបូងៗ។


ការលូតលាស់មុនអាយុ ៥ឆ្នាំ

កូនពូកែតមាត់ត្រូវចេះដោះស្រាយ​តាមវិធីនេះ មិនមែនស្រែកដាក់កូនវិញទេ

ម៉ាក់ប៉ា​តែង​និយាយ​ប្រៀន​ប្រដៅ​កូន​នៅ​ពេល​កូន​តូច​ធ្វើ​ខុស​អ្វី​មួយ។ ប៉ុន្តែ​ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​និយាយ​​ជាមួយ​កូន​ព្រោះ​ពេលខ្លះកូន​បាន​តមាត់​មក​វិញ​ដែរ​។ តើ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​បែបនេះ? ១. កុំ​ប្រើ​សំឡេង​ខ្លាំង​និយាយ​ទៅ​វិញ នៅ​ពេល​ដែល​កូន​តមាត់​នឹង​ម៉ាក់ប៉ា ម៉ាក់ប៉ា​អាច​នឹង​ពិបាក​ក្នុង​ការ​ទប់អារម្មណ៍។ ប៉ុន្តែ​ទោះ​យ៉ាង​ហ្នឹង​ក៏​ដោយ ម៉ាក់​ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​និយាយ​ស្តី​របស់​ខ្លួន។ យើង​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ដោយ​បង្ហាញ​ពី​ការ​គោរព និង​មិន​ត្រូវ​ឲ្យ​កូន​តមាត់​គ្រប់ពេល​ទេ។ យក​ល្អ​គួរ​ប្រដៅ​ពួក​គេ​ដោយ​ប្រាប់​​ថា​អាកប្បកិរិយា​ណា​មិន​សមរម្យ និង​ឲ្យ​ឱកាស​​ក្នុង​ការ​កែ​ប្រែ។ ម៉្យាងទៀត យើង​​មិន​គួរ​ស្រែក​ទៅ​កូន​វិញ​នៅ​ពេល​កូន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទេ​ តែ​គួរ​និយាយដោយ​ចិត្ត​ត្រជាក់។ ២. បង្ហាញ​ពី​ផល​វិបាក យើង​ជាប៉ាម៉ាក់​ត្រូវ​ឲ្យ​អូនៗដឹង​​ថា​គេ​នឹង​ទទួល​បាន​លទ្ធផល​បែប​ណា​នៅ​ពេល​ពួកគេ​និយាយ​ត​មាត់​ទៅ​ម៉ាក់​ប៉ា​។ ដូចនេះ​ម៉ាក់​ប៉ា​​ត្រូវ​បង្ហាញ​ឲ្យ​ច្បាស់​ថា​អាកប្បកិរិយា​បែប​នេះ​គឺមិន​សមរម្យ និង​ទទួល​យក​មិន​បាន។ ម៉ាក់ប៉ា​ក៏​អាច​បង្ហាញ​ដល់​កូន​តូច​នូវ​ផល​វិបាក​ពី​អាកប្បកិរិយា​របស់​ពួកគេ​ដោយ​កំណត់​ម៉ោង​លេង​របស់​ពួកគេ ឬ​កិច្ចការ​អ្វី​ផ្សេង​ទៀត​ជាដើម។ អត្ថបទពាក់ព័ន្ធ៖  វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បម្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់ ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត ៣. ព្យាយាម​យល់​ពី​បញ្ហា​របស់​កូន កូន​អាច​នឹង​កំពុង​រៀន​គ្រប់គ្រង​អាកប្បកិរិយា​របស់​ពួកគេ ប៉ុន្តែ​ពេល​ខ្លះ​អាចនឹង​​មិន​ដឹង​ថា​គួរ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​យ៉ាង​ម៉េច។ ម៉ាក់ប៉ា​ក្រោយ​ពី​ណែនាំ​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​កូន ក៏​គួរ​ព្យាយាម​យល់​ពី​បញ្ហា​ដែល​ពួកគេ​អាច​មានដែរ​។ ជា​ធម្មតា នៅ​ពេល​ក្មេង​តមាត់​ ពួកគេ​បង្ហាញ​ពី​កំហឹង ការ​អាក់​អន់​ចិត្ត និង​ភាព​ភ័យ​ខ្លាច។ ដូចនេះ​ម៉ាក់ប៉ា​គួរ​ចំណាយ​ពេល​យ៉ាង​តិច​១៥​នាទី​​​និយាយ​​ជាមួយ​កូន​រាល់ថ្ងៃ។ ៤. ឲ្យ​កូន​បង្ហាញ​ពី​គំនិត​ផ្ទាល់​ខ្លួន​ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា​ប្រសិន​ជា​កូន​បង្ហាញ​ពី​គំនិត​របស់​ពួកគេ​ទៅ​លើ​អ្វី​មួយ នេះ​ជា​ការ​ល្អ​មួយ។ ប៉ុន្តែ​ពួកគេ​គួរ​បង្ហាញ​ដោយអាកប្បកិរិយា​ធម្មតា និង​សមរម្យ។ ដូចនេះ​នៅ​ពេល​ពួកគេ​កំពុង​និយាយយើង​​មិន​គួរ​និយាយកាត់ ឬ​បញ្ឈប់​កូន​មិន​ឲ្យ​និយាយ​ទេ​ ព្រោះ​ថាការ​អនុញ្ញាតឲ្យ​កូន​និយាយ​អាច​ជួយ​ឲ្យ​កូន​​បង្ហាញ​គំនិត​ផ្ទាល់​ខ្លួន​​បាន។ ប៉ុន្តែ​ម៉ាក់ប៉ា​គួរ​បង្ហាញ​ដល់​កូន​ថា​នឹង​ស្តាប់​នូវ​​អ្វី​ដែល​ពួកគេ​និយាយ​នៅ​ពេល​អារម្មណ៍​ស្ងប់ និង​ការ​គោរព។ ៥. សរសើរ​កូន​ទៅ​លើ​អាកប្បកិរិយា​ល្អ ប្រសិនជា​កូន​ឈប់​តមាត់​ និង​បង្ហាញ​ការ​ដឹង​គុណ​ ម៉ាក់ប៉ា​អាច​ផ្តល់​រង្វាន់​ដល់​ពួកគេ​ដោយ​ការ​ឱប ការ​សរសើរ ឬ​អរគុណ​ជា​ដើម។ យ៉ាងណាមិញ ត្រូវ​ប្រាកដ​ថា​កូន​យល់​​នូវ​អ្វី​ដែល​​ម៉ាក់ប៉ា​សរសើរ​មិន​មែន​មាន​ន័យ​ថា​គេ​អាច​បាន​អ្វី​គ្រប់​យ៉ាង​តាម​​ត្រូវ​ការនោះ​​ទេ។


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ប៉ាម៉ាក់ដឹងទេ? កូន​ស្រីស្និទ្ធនឹងប៉ាពេលធំឡើង​អាចបានចំណុចល្អទាំងនេះ

ប៉ា​មាន​តួនាទី​សំខាន់​ក្នុង​ការ​លូតលាស់​របស់​កូន​តាំង​ពី​កើត​រហូត​ដល់​ពេល​ពេញ​វ័យ ជាពិសេស​កូន​ស្រី។ យោង​តាម​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Oxford កូន​ស្រី​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប៉ា​គឺ​មា​បញ្ហា​ផ្លូវចិត្ត​តិច​នៅ​ពេល​ពេញ​វ័យ ហើយ​ក៏​ជួយ​ឲ្យ​កូន​ស្រី​ធំឡើង​ក្លាយ​ជា​មនុស្ស​ឯករាជ្យ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ អត្ថបទ​នេះ​នឹង​បង្ហាញ​អំពី​ឥទ្ធិពល​របស់​ប៉ា​មក​លើ​កូន​ស្រី​នៅ​ពេល​ពេញ​វ័យ។ ១. មើល​ថែ​កូន​តាំង​ពី​ក្មេង បច្ចុប្បន្ន​ប៉ា​មាន​ឱកាសច្រើនក្នុងការ​​មើល​ថែ​កូនស្រី​តាំង​ពី​ថ្ងៃ​ដំបូង​ដោយ​ប៉ា​អាច​ជួយ​រៀបចំទឹកដោះគោឲ្យ​កូន​បៅ​ ផ្លាស់​ខោ​ទឹកនោម ងូតទឹក ដាក់​កូន​ឲ្យ​គេង និង​លួង​កូន​ពេល​យំ។ ការ​ធ្វើ​បែប​នេះ​បង្កើត​ចំណង​រវាង​ប៉ា និង​កូន​ស្រី​ដែល​នេះ​អាច​ជួយ​ដល់​ទំនាក់ទំនង​នៅ​ថ្ងៃ​ខាង​មុខ។ អត្ថបទពាក់ព័ន្ធ៖ ៦ ជំនាញគួរបង្រៀនកូនតាំងពីតូច បើចង់ឲ្យក្មេងធំឡើងក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ ប៉ាម៉ា់ក់ចង់ឲ្យ​កូនធំឡើង​មានចរិតល្អ គួរចៀសវាងចំណុចទាំងនេះ​ ហេតុអ្វីកូនតូចចូលចិត្តសួរសំណួរមិនចេះអស់មិនចេះហើយ? ប៉ាម៉ាក់គួរឆ្លើយបែបណា? ៤ ចំណុច ម៉ាក់ប៉ាធ្វើ អាចប៉ះពាល់ដល់អារម្មណ៍កូនៗ ២. ជួយ​ដល់​ផ្លូវ​អារម្មណ៍​ នៅ​ពេល​ដែល​កូន​ស្រី​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប៉ា ពួកគេ​តែង​មាន​ហានិភ័យ​ទាប​ក្នុង​ការ​កើត​មាន​ជំងឺ​ថប់បារម្ភ ឬ​ជំងឺ​បាក់ទឹកចិត្ត ហើយ​ក៏​អាច​ដោះស្រាយ​បញ្ហា​ស្ត្រេស​បាន​ល្អ​ដែរ។ ប្រសិនជា​ប៉ា​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូន​ស្រី​ និង​ធ្វើ​ឲ្យ​កូន​អាច​និយាយ​ប្រាប់​ពី​អារម្មណ៍​របស់​ពួកគេ នោះ​ប៉ា​បាន​ជួយ​កូន​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ល្អ​នៅ​ថ្ងៃ​អនាគត។ ៣. បង្កើន​ទំនុក​ចិត្ត​ដល់​កូន ការ​ចូលរួម​របស់​ប៉ា​ក្នុង​ជីវិត​កូន​ស្រី​ និង​ការ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​កូន​គឺ​មាន​ភាព​សំខាន់​ព្រោះ​អាច​ជួយ​ឲ្យ​កូន​បង្កើន​ទំនុកចិត្ត​លើ​ខ្លួន​ឯង និង​មាន​គំនិត​វិជ្ជមាន​លើ​ខ្លួន​ឯង។ ដើម្បី​ជួយ​ដល់​កូន​ស្រី ប៉ា​គួរ​លើក​ទឹកចិត្ត​កូន​ដោយ​ពាក្យ​សម្ដី នៅ​ក្បែរ​ពួកគេ គោរព​អារម្មណ៍​ពួកគេ និង​ផ្តល់​ចំណាប់​អារម្មណ៍​ទៅ​លើ​ចំណូល​ចិត្ត​របស់​ពួកគេ។ ទាំង​នេះ​អាច​ជួយ​ឲ្យ​កូន​ស្រី​កម្ចាត់​គំនិត​អវិជ្ជមាន និង​បង្កើន​ភាព​ជឿជាក់​លើ​សមត្ថភាព​របស់​ពួកគេបាន។ ៤. ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​កូន​ស្រី ប៉ា​គឺ​ជា​មនុស្ស​ម្នាក់​ដែល​បង្ហាញ​កូនស្រី​ថា​អ្វី​ជា​ការ​គោរព និង​អ្វី​ជា​ការ​ស្រលាញ់។ ប៉ា​ក៏​បុគ្គល​សំខាន់​បង្ហាញ​ឲ្យ​កូន​ដឹង​ថា​តើ​បុរស​អាច​គោរព​ស្ត្រី​យ៉ាង​ម៉េច​ខ្លះ ជាពិសេសប៉ា​បាន​ផ្ដល់​តម្លៃ​ឲ្យ​​ម៉ាក់​របស់​ពួកគេបែប​ណា​។ កូនស្រី​នឹង​​ឃើញ​ និង​ចាំ​ទង្វើ​ទាំង​អស់​របស់​ប៉ា​មិន​ថា​ការ​ប្រាស្រ័យ​ទាក់ទង ឬ​ការ​គោរព​ទៅ​លើ​ស្ត្រី​។ សម្រាប់​ក្មេង​ស្រី ទំនាក់​ទំនង​ជាមួយ​ប៉ា​ពេល​ក្មេង​បង្កើត​ការ​យល់​ឃើញ​ថា​ពួកគេ​អាច​រំពឹង​អ្វី​ខ្លះ​ពី​ដៃគូ​របស់​ពួកគេនៅ​ថ្ងៃអនាគត។ ការ​សិក្សា​បាន​បង្ហាញ​ថា​ស្ត្រី​តែង​មាន​ទំនាក់ទំនង​ស្នេហាល្អ​​ជា​មួយ​បុរស​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ប៉ា​របស់​ពួកគេ។ អត្ថបទគួរអាន៖ ៥ តិចនិក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ