ការលូតលាស់មុនអាយុ ៥ឆ្នាំ

ការលូតលាស់ - ឈាន​ចូល​វ័យ​ ​២-៥ឆ្នាំ ជា​ម៉ាក់ជាប៉ា ក៏​ត្រូវ​តាមដាន​ច្រើន​លើ​ផ្នែក​លូតលាស់​ប្រាជ្ញាស្មារតី​កូន​ដែរ។ តើ​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

ការលូតលាស់មុនអាយុ ៥ឆ្នាំ

Gangliosides ៖ អាហារូបត្ថម្ភដ៏សំខាន់សម្រាប់កូនជួយដល់ការលូតលាស់ខួរក្បាល និងការសិក្សា

ប៉ា​ម៉ាក់​ណា​ក៏​មិន​ខុស​គ្នា​ដែរ​ តែង​តែង​ចង់​ឃើញ​កូន​មាន​សុខ​ភាព​ល្អ​ជៀសឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ ពិសេស​មាន​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល​ល្អ បាន​ន័យ​ថា​កូន​មាន​បញ្ញា​ស្មារតី​ល្អ និង​រៀន​បាន​ពូ​កែ ឬ​គេ​ហៅ​ថា​កូន​មាន​ IQ ខ្ពស់ ​។ ប៉ុន្តែ​អ្វី​ដែល​ប៉ា​ម៉ាក់​ចង់​បាន​ទាំង​នេះ​មិន​មែន​កើត​ចេញ​មក​ដោយ​មិន​មានការ​ជួយ​ជ្រោមជ្រែង​ពី​ប៉ា​ម៉ាក់​នោះ​ទេ​។ ​របប​អាហារ​ត្រឹម​ត្រូវ មជ្ឈដ្ឋាន​រស់​នៅ និង​ការ​ហ្វឹក​ហាត់​ខួរ​ក្បាល​ពី​តូច​បាន​ល្អ​ គឺ​ជួយ​ឲ្យ​កូន​មាន​ការ​វិវត្ត​ខួរ​ក្បាល​បាន​ល្អ​ ជួយ​បង្កើន​កម្រិត​ IQ របស់​កូន​​។ ទោះបី​ជា​ខួរ​ក្បាល​ក្មេង​បន្ត​លូត​លាស់​ចាប់​តាំងពី​ទើប​កើត​រហូត​ដល់​វ័យ​ជំទង់​ក្ដី ប៉ុន្តែ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា​ក្នុង​រយៈ​ពេល​​ ៨​ឆ្នាំ​ដំបូង​ជា​ពេល​ដែល​ខួរ​ក្បាល​កូន​ត្រូវ​លូត​លាស់ កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​​ការ​សិក្សា​ សុខ​ភាព​ និង​ជោគជ័យ​នៃ​ជីវិត​នា​ថ្ងៃ​អនាគត។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​ IQ ជា​អ្វី​​​​?​ IQ គឺ​ជា​ខ្នាត​មួយ​ដែល​គេ​វាស់​វែង​ទៅ​សមត្ថភាព​នៃការ​ស្វែង​រក​ហេតុផល និង​ដោះស្រាយ​បញ្ហា ដែល​គេ​គិត​ថា​ក្មេង​មានកម្រិត ​IQ ខ្ពស់​មាន​លទ្ធ​ភាព​ទទួល​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការ​សិក្សា​​។ កម្រិត ​IQ ជាមធ្យម​នៅ​ត្រឹម​ ១០០ ប៉ុន្តែ​ការ​សិក្សា​រក​ឃើញ​ថា​មនុស្ស​ប្រហែល​ជា ៦៨ ​ភាគ​រយ​មាន​ IQ ចន្លោះ​ពី​ ៨៥​ ទៅ ១១៥​។ សម្រាប់​អ្នក​មាន​កម្រិត​ IQ ខ្ពស់​ជាង​ ១៤០ ត្រូវ​គេ​ចាត់ទុក​ថា​ជាមនុស្ស​មាន​ពិ​ន្ទុខ្ពស់​អស្ចារ្យ​ម្នាក់​។ […]

ស្វែងរក ការលូតលាស់មុនអាយុ ៥ឆ្នាំ

ការលូតលាស់មុនអាយុ ៥ឆ្នាំ

តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស

បច្ចុប្បន្ន​នេះ ក្មេងណា​ក៏​ដូច​ក្មេង​ណា សឹង​តែ​​គ្រប់​វ័យ ​សុទ្ធ​តែ​មាន​បញ្ហា​ត្រចៀក​ ដោយ​សារ​តែ​ការ​កកើតអាចម៍​ត្រចៀក​ច្រើន​ពេក។ ប៉ាម៉ាក់ៗ​ជាច្រើន ​តែង​ព្យាយាម​កាវ​អាចម៍​ត្រចៀក​កូន ដោយ​វិធី​ផ្សេងៗ ទាំង​មិន​ដឹងថា បើ​ប្រហែស​តែ​បន្តិចកូន​នឹង​មាន​បញ្ហា​ត្រចៀក​ភ្លាម។ ទោះ​យើង​កាវ​អាចម៍​ត្រចៀក​យ៉ាង​ប្រុង​ប្រយ័ត្ន មិន​មែន​ដាច់​រលាត់​ក៏​ដោយ ប៉ុន្តែ​បើ​គ្មាន​អនាម័យ ក្មេង​នឹង​មាន​បញ្ហា​ត្រចៀក​ដដែល ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ខ្លះៗ​ឲ្យ​ប៉ាម៉ាក់​បាន​ដឹង។ ១- ហានិភ័យពេល​កាវ​អាចម៍ត្រចៀកក្មេង ការ​ប្រើ​ឧបករណ៍​ត្បាររចៀក​ អាច​បណ្តាល​ឲ្យ​អាចម៍​ត្រចៀក​ចូលជ្រៅ​ទៅ​ក្នុង​ត្រចៀក​បាន​ បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅក្នុង​ត្រចៀក។ លើស​ពី​នេះ​ទៀត ​អាច​ប៉ះ​ពាល់​ដល់​ក្រដាស​ត្រចៀក​ដោយ​អចេតនា​បាន ដូច្នេះបើ​មាន​ការ​ព្រួយ​បារម្ភ​ប៉ះ​ពាល់​ដល់​ក្រដាស​ត្រចៀក ​គួរ​ទៅរក​អ្នក​ឯកទេស​ ដើម្បី​បាន​ការ​ណែនាំ​ក្នុង​ការ​ប្រើ​ទឹក​ថ្នាំ Hydrogen peroxide ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ការ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ ត្រូវ​តែ​ធ្វើ​មុន​គេ។ ២- របៀបយកអាចម៍ត្រចៀកចេញបានត្រឹមត្រូវ ខាង​ក្រោម​នេះ ​គឺ​ជា​វិធី​ត្រឹម​ត្រូវ​ដើម្បី​កាវ​​យក​អាចម៍​ត្រចៀក​ចេញឲ្យ​ក្មេងៗ។ – ការ​រៀប​ចំ៖ កំណាត់​ទន់​មួយ​កំណាត់ ដប​កញ្ចក់ ទឹក​អ៊ីដ្រូហ្ស៊ែន​ពែ​អុកស៊ីត (Hydrogen peroxide) ដុំ​សំឡី​ត្បារ​ត្រចៀក – របៀបយកអាចម៍​ត្រចៀក៖ ជំហានទី ១៖ ជ្រលក់​កំណាត់​ទន់​ចូល​ក្នុង​ទឹក​ក្តៅ​ឧណ្ឌ​ៗ ប្រើ​វា​លាង​សម្អាត​អាចម៍​ត្រចៀកនៅ​ជុំវិញ​ត្រចៀក​ខាង​ក្រៅ​។ សូម​កុំ​ញុក​ក្រណាត់​ចូល​ក្នុង​ត្រចៀក ព្រោះ​ជា​ទូទៅ​អាចម៍​ត្រចៀក​នឹង​ចេញ​មក​ក្រៅ​ដោយ​ខ្លួន​ឯង។ ជំហានទី ២៖ អាចម៍​ត្រចៀក​ គឺ​ស្ថិត​នៅ​ក្នុងត្រចៀក​ ដូច្នេះ​​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​ផ្តល់​សេវា​ថែទាំ​សុខ​ភាព​ ដើម្បី​ទទួល​បាន​ដំបូន្មាន​ក្នុង​កាវយក​វា​ចេញ​ឲ្យ​បាន​ស្អាត​ល្អ។ ប៉ា​ម៉ាក់ ​អាច​ប្រើប្រដាប់​កាវ​​អាចម៍​ត្រចៀកតូច​មួយ ឬ​ក្នុង​ករណី​ចាំ​បាច់​ ​អាច​ប្រើ​ថ្នាំ​ទឹក​បន្តក់​ក្នុង​ត្រចៀក​បាន។ ជំហានទី ៣៖ យប​ដប​កញ្ចក់​មួយ​ លាង​សម្អាត​ឲ្យ​ស្អាត​ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់

ទម្លាប់​របស់​ក្មេងៗ គឺ​ចូល​ចិត្ត​លេង​ច្រើន ឲ្យ​តែ​មាន​របស់​របរ​លេង ឬ​មាន​គ្នា​នៅ​ក្បែរ ទោះ​ឲ្យ​លេង​ពេញ​មួយ​ថ្ងៃ​ក៏​មិន​ធុញ​ទ្រាន់​ដែរ។ ម៉ាក់​ប៉ា​ត្រូវចាំថា ការ​លេង​របស់​ក្មេង​មិន​អត់​ប្រយោជន៍​នោះ​ទេ ជួយ​ក្មេង​បាន​ច្រើន​ណាស់ ឲ្យ​តែ​យើង​ដឹង​ពី​របៀប​នៃ​ការ​លេង កំណត់​ពេល​វេលា​លេង​ឲ្យ​ច្បាស់​លាស់ និង​ចេះ​ជ្រើស​របស់​លេង​ដែល​មាន​ប្រយោជន៍​ចំពោះ​កូន។ អ្នកគ្រូ សន សុចិន្ដា បង្រៀននៅសាលាឯកជនថ្នាក់មត្តេយ្យ នៅភ្នំពេញ ថា ការ​លេង​របស់​ក្មេង មិន​ត្រឹម​តែ​ជា​ការ​កម្សាន្ត​ដើម្បី​តែ​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាជា​ឧបករណ៍​បង្រៀន​ដ៏​សំខាន់​ផង​ដែរ។ តាម​រយៈ​ការ​លេង ក្មេង​នឹង​រៀន​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ និង​អភិវឌ្ឍ​ជំនាញ អារម្មណ៍​ផ្លូវកាយ ផ្លូវចិត្ត។ ទោះ​ជា​ការ​លេង​ផ្តល់​ប្រយោជន៍​ច្រើន​ក្តី តែអ្នកគ្រូ សន​ សុចិន្ដា ណែនាំ​ថា ក្នុង ១ ថ្ងៃ ម៉ាក់​ប៉ា​អាច​ឲ្យ​ពេលវេលា​កូន​ពី ៣០​ នាទីទៅ ១ ម៉ោង ដើម្បី​លេង​កម្សាន្ត។ បើ​ច្រើន​ពេក កូនៗ​នឹង​វក់​លេង លែង​ខ្វល់​ពី​ពេលវេលា​រៀន​សូត្រ ឬ​ស្វែង​យល់​ពី​អ្វីៗ​ផ្សេង​ទៀត។ អត្ថប្រយោជន៍​នៃ​ការ​លេង​របស់​ក្មេង៖ ១- ជួយ​សកម្មភាព​រាងកាយ ការ​រត់​លេង ដើរ​លេង ឬ​លេង​កីឡា​ផ្សេងៗ ជួយ​អភិវឌ្ឍ​សកម្មភាព​រាងកាយ ធ្វើ​ឲ្យ​មាន​តុល្យភាព​រាង​កាយ។ ការ​ចំណាយ​ពេល​ដើម្បី​បញ្ចេញ​​ថាមពល​រាងកាយ​តាម​បែប​ធម្មជាតិ ជួយបញ្ចេញជាតិពុលពីខ្លួនដោយការបញ្ចេញញើស ជួយចលនាចង្វាក់បេះដូងនិងដង្ហើម ពង្រឹងសាច់ដុំនិងឆ្អឹងបានល្អ ជួយ​ឲ្យ​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​ក្មេង​ឲ្យ​ប្រសើរ គេង​លក់​ស្កប់​ស្កល់។ ២- ជួយ​ផ្លូវ​អារម្មណ៍ អំឡុង​ពេល​លេង មិន​ថា​លេង​ម្នាក់​ឯង ឬ​មាន​គ្នា​នោះ​ទេ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

តើល្អទេ ឲ្យកូនចូលរៀនតាំងពី​អាយុ ៣ ឬ៤ ឆ្នាំ?​

ប៉ាម៉ាក់​ភាគច្រើន នៅ​បច្ចុប្បន្ន​នេះ បញ្ជូន​កូនតូច​ទៅ​សាលារៀន ឬ​មត្តេយ្យសិក្សា ទាំង​មិន​ទាន់​គ្រប់​អាយុ ដោយសារ​ចង់​ឲ្យ​កូន​តូច​រៀន​ឆាប់ចេះ ស្គាល់​វិន័យ សម្រប​ខ្លួន​ជាមួយ​ក្មេង​ដទៃ រួមជាមួយ​ប៉ាម៉ាក់​រវល់​នឹង​ការងារ អត់មាន​ពេល​មើលថែ​កូន​ផងដែរ។ តើការ​បញ្ជូន​កូនតូច​ទៅ​រៀនទាំង​មិន​ទាន់​គ្រប់​អាយុ​ដូច្នេះ ផ្ដល់​ការ​វិវត្ត​អ្វីខ្លះ? ដើម្បី​ឆ្លើយ​នឹង​សំនួរ​នេះ យើង​ពិនិត្យ​លើ​ការសិក្សា​មួយ​របស់​អាមេរិក ក្រោម "គម្រោង​ការ​ត្រៀម​ខ្លួន​ចូលរៀន Chicago” ដែល​បាន​សិក្សា​លើ​ការ​ចូលរៀន​របស់​កុមារ ៤៦៦​នាក់ អាយុ ៣-៤​ឆ្នាំ អស់​រយៈពេល ១០​ឆ្នាំ។ កុមារ​តូចៗ​ចំនួន​ពាក់កណ្ដាល បាន​ចូលរៀន​ជាមួយ​គ្រូមាន​វិជ្ជាជីវៈ​ខ្ពស់ និង​បាន​បង្រៀន​ពី​យុទ្ធសាស្ត្រ​វិន័យ​បែប​វិជ្ជមាន រួមជាមួយ​ការ​ផ្ដល់​ជំនួយ​គ្រប់គ្រង​បញ្ហា​ស្ត្រេស​នៅ​ក្នុង​ថ្នាក់​រៀន។ ចំណែក​ពាក់កណ្ដាល​ទៀត ចូលរៀន​ក្នុង​ថ្នាក់​ដែល​មាន​កម្មវិធី​សិក្សា​ធម្មតា។ អ្នកស្រាវជ្រាវ រកឃើញ​ថា កុមារ​តូចៗ​ដែល​មាន​រៀន​ជាមួយ​គ្រូមាន​វិជ្ជាជីវៈ មាន​វិន័យ​ផ្ទាល់ខ្លួន​ល្អ និង​មាន​មូលដ្ឋាន​ក្នុង​សិក្សា​ល្អ ជាង​កុមារ​ដែល​រៀន​ក្នុង​ថ្នាក់​មាន​កម្មវិធី​សិក្សា​ធម្មតា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អ្នកនាំពាក្យ​សមាគមន៍​ផ្នែក​កុមារ​អាមេរិក P. Gail Williams បញ្ជាក់​ថា ការចូលរៀន​មុន​គ្រប់​អាយុ មាន​អត្ថប្រយោជន៍​ជាច្រើន ដោយ​វាជួយ​ឲ្យ​កុមារ​តូចៗ រៀន​ពី​ការ​ទំនាក់ទំនង​ជាមួយ​ក្មេង​ផ្សេងទៀត។ កុមារ​តូចៗ ចូលចិត្ត​លេង​ជាមួយ​គ្នា ហើយ​តាមរយៈ​ការ​លេង​នេះ វា​ជួយ​ឲ្យ​កុមារ​រៀន​និយាយ​ពាក្យ​សម្ដី​ជាមួយ​កុមារ​ផ្សេង​ទៀត។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

កូនបង ស្រលាញ់ចូលចិត្តប្អូនតាំងពីក្នុងពោះ បើម៉ាក់ៗធ្វើបែបនេះ

​ទារក​នៅ​ក្នុង​ផ្ទៃ​អាច​ដឹង​អារម្មណ៍​ដែល​ម៉ាក់​ៗ​ធ្វើ​ទាំងអស់ ដូចនេះ​ហើយ​បាន​ជា​ពេទ្យ​ណែនាំ​ឲ្យ​យើង​និយាយ​លេង និង​បើក​ចម្រៀង​ឲ្យ​កូន​ស្ដាប់ ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​មិន​សប្បាយ​ចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ទន្ទឹម​នឹង​នេះ បើ​អ្នក​មាន​កូន​បង​ពូកែ​ច្រណែន និង​ចង់​ឲ្យ​ពួកគេ​ស្រលាញ់​គ្នា​តាំងពី​មិន​ទាន់​ឃើញ​មុខ គួរ​បង្រៀន ៤ យ៉ាង។ នេះ​ជា​ការ​រៀបរាប់​របស់​អ្នកគ្រូ​ពេទ្យ សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល៖ ១- បង្រៀន​កូន​ឲ្យ​ស្ទាប​ពោះ កូន​ដែល​ធ្លាប់​មាន​តែ​ឯង​ ប្រាកដជា​ទទួល​បាន​ការ​ស្រលាញ់​ច្រើន ហើយ​បើ​ដឹង​ថា​ម៉ាក់​ប៉ា​មាន​កូន​មួយ​ទៀត អាច​នឹង​តូច​ចិត្ត​ច្រើន។ ជំហាន​ដំបូង​យើង​ត្រូវ​យក​ដៃ​កូន​បង​មក​ស្ទាប​ពោះ និងប្រាប់​ថា​ប្អូន​កំពុងតែ​ចង់​លេង​ជាមួយ ប្រសិនបើ​គេ​ស្ទាប​ចំ​ពេល​ទារក​កំពុងតែ​ធាត់​ទៀត​នោះ គេ​អាច​មាន​អារម្មណ៍​ថា​មាន​គ្នា​កំពុងតែ​លេង​ ហើយ​រង់ចាំ​ប្អូន​យ៉ាង​អន្ទះសា។ ២- ប្រាប់​កូន​ឲ្យ​យក​របស់​លេង​មក​ជិត​ពោះ បន្ទាប់ពី​បង្រៀន​កូន​ឲ្យ​ប៉ះ​ពោះ​រួច អ្នក​គួរតែ​ប្រាប់​ឲ្យ​កូន​ធំ​យក​របស់​លេង​ផ្សេង​ៗ​មក​ក្បែរ​ខ្លួន និង​បង្រៀន​កូន​ឲ្យ​ចែក​រំលែក​របស់​មួយ​ចំណែក​ដល់​ប្អូន។ ក្មេង​នៅ​ពេល​ដឹង​ថា មានគ្នាចង់លេង​ជាមួយ ប្រាកដជា​រំភើប​។ ការ​បង្រៀន​កូន​ឲ្យ​ចេះ​ចែករំលែក កូន​អាច​ចេះ​ស្រលាញ់​បងប្អូន​ខ្លួន​ឯងខ្លាំង និង​ត្រៀម​របស់របរខ្លះៗទុក​ជា​កាដូ​ឲ្យ​ប្អូន។ អត្ថបទពាក់ព័ន្ធ៖ មានពេលនៅក្បែរកូន គួរតែឆ្លៀតបង្រៀនរឿង ៤ យ៉ាងនេះ ៣- ប្រាប់​កូន​ឲ្យ​បង្រៀន​ប្អូន នៅ​ផ្ទះ​ម៉ាក់​ៗ​ប្រាកដជា​មាន​ពេល​បង្រៀន​កូន ឆ្លៀត​ពេល​នេះ​យើង​គួរតែ​ប្រាប់​កូន​បង​ឲ្យ​ទៅ​និយាយ​បង្រៀន​កូន​ក្នុង​ពោះ​យើង​បាន។ កាយវិការ​បែប​នេះ កូន​ឆាប់​ជិតស្និទ្ធ ចេះ​ស្រលាញ់​ប្អូន ហើយ​ប្រសិនបើ​គេ​ចេះ​អ្វី​ថ្មី​នឹង​មក​និយាយ​ប្រាប់។ ៤- ឲ្យ​និយាយ​ជាមួយ​ប្អូន​ក្នុង​ពោះ នៅ​ពេល​គេ​ចេះ​លេង និង​ធ្លាប់​បង្រៀន​ប្អូន ជំហាន​បន្ទាប់​គួរតែ​ប្រាប់​ឲ្យ​កូន​មក​និយាយ​លេង​ជាមួយ​ប្អូន ហើយ​ឲ្យ​កូន​ដាក់​ត្រចៀក​ក្បែរ​ពោះ។ នៅ​ពេល​ឮ​សំឡេង​ផ្សេង​ៗ​ចេញ​ពី​ពោះ​ យើង​​ប្រាប់​កូន​ថា ប្អូន​កំពុងតែ​និយាយ​ឆ្លើយ​តបហើយ ដូចនេះយើងជាបងគួរតែឱប ថើបពោះជា​ការ​ឆ្លើយតបទៅវិញ ពេលនោះ​កូន​នឹង​កាន់តែ​ចង់​និយាយ​ជាមួយ​ច្រើន​ឡើង​ៗ ហើយ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​ឲ្យ​ប្អូនទ្វេដង។   ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

មូលហេតុចម្បងៗ ធ្វើឲ្យកូនក្មេងងាយកើតអំបៅអំបែក

អំបៅ​អំបែក កើត​ឡើង​ដោយ​សារ​មេរោគ និង​បាក់តេរី ចូល​ទៅ​ក្នុង​ក្រដាស​ត្រចៀក ធ្វើ​ឲ្យ​រលាក​ក្រដាស​ត្រចៀក ហើយ​យូរៗ​ទៅ​បង្ក​ជា​ខ្ទុះ ធ្លាយ​ចេញ​ពី​ត្រចៀក​កណ្តាល​មក​ក្រៅ។ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​ក្មេង​ឧស្សាហ៍​កើត​ជំងឺ​អំបៅអំបែក នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។ ១- ត្បារត្រចៀក មិន​ថា កូន​ក្មេង ឬ​​មនុស្ស​ចាស់​នោះ​ទេ ដាច់​ខាត​មិន​ត្រូវ​ត្បារ​ត្រចៀក​នោះ​ទេ កាល​ណា​យើង​យក​របស់​អ្វី​មួយ​ទៅ​ត្បារ​ត្រចៀក គឺ​ដូច​យក​មេរោគ​ទៅ​ចូល​ក្នុង​ត្រចៀក​កណ្តាល។ អ្វី​ដែល​គ្រោះថ្នាក់ គឺ​ការ​យក​របស់​រឹង​ទៅ​ត្បារ​ត្រចៀក ដូចជា រោមស្លាបមាន់ ឈើស្រួច ឬ​ក៏​ដែក​រឹង អាច​ធ្វើ​ឲ្យ​ដាច់​រហែក​ក្រដាស​ត្រចៀក រលាក​ត្រចៀក កើត​អំបៅអំបែក និង​​​​ប៉ះពាល់​​ដល់​​ការ​ស្តាប់​ឮ ឬថ្លង់។ អត្ថបទពាក់ព័ន្ធ៖ កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី? ២- បំបៅ​កូន​ឈ្លក់ ពេល​បំបៅ​ដោះ​ម៉ាក់ៗ​ត្រូវ​ប្រយ័ត្ន​បន្តិច បើ​កូន​ឧស្សាហ៍​ឈ្លក់ ឬ​ហៀរ​ទឹកដោះ ឬ​ទឹកដោះ​គោ​ចូល​ត្រចៀក​កូន​នោះ ត្រូវ​ជូត​សម្អាត​ចេញ​ភ្លាម បើ​មិន​អ៊ីចឹង​ទេ​ទៅ​ជា​បង្ក​រោគ​ក្នុង​ត្រចៀក កើត​ជំងឺ​អំបៅ​អំបែក។ អត្ថបទពាក់ព័ន្ធ៖ ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ? ៣- ទឹក​ចូល​ត្រចៀក ក្មេងៗ​ដែល​ចូល​ចិត្ត​ហែល​ទឹក ងាយ​នឹង​កើត​បំបៅ​អំបែក ម្យ៉ាង​ទៀត​ការ​ងូត​ទឹក​ឲ្យ​កូន​ក៏​ដូចគ្នា បើ​មិន​ប្រយ័ត្ន​ ទឹក​ចូល​ត្រចៀក។ ពេល​ទឹក​ចូល​ដំបូង​ធ្វើ​ឲ្យ​រលាក​លើ​ក្រដាស​ត្រចៀក បើ​យើង​ព្រម​ព្យាបាល​ត្រឹមត្រូវ បន្ត​ទុកយូរ ទៅ​ជា​ធ្លាយ​ក្រដាស​ត្រចៀក បង្ក​ទៅ​ជា​ខ្ទុះ ធ្លាយ​ពី​ត្រចៀក​ផ្នែក​កណ្តាល​ចេញ​មក​ក្រៅ។ ៤- កើត​ជំងឺ​ផ្តាសាយ​ញឹកញាប់ ក្មេង​ដែល​កើត​ជំងឺ​ផ្តាសាយ​ញឹក​ញាប់ ងាយ​កើត​ជំងឺ​អំបៅ​អំបែក​ដែរ ដោយសារ​មេរោគ​ឆ្លង​តាម​រយៈ​រន្ធ​មួយ​ពី​បំពង់ក […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ការសិក្សា៖ ក្មេងៗកើតពីម៉ាក់ប៉ាវ័យចាស់ៗ មានឥរិយាបថល្អ

ដោយសារការសិក្សាចំណាយ​ពេលយូរ ហើយ​ទម្រាំ​ធ្វើការបាន​សល់លុយ​ខ្លះទៀត គ្នាយើង​ខ្លះ ទាល់តែ​អាយុ ២០​ ក្រាស់ ឬចូលដល់ ៣០​ហើយ ទើប​សម្រេច​រៀបការ។ ទម្រាំ​មាន​កូនម្នាក់ៗ ចាស់ៗអស់​ហើយ តែ​ការសិក្សា​មួយរកឃើញ​ថា ក្មេងៗដែល​កើតពី​ម៉ាក់ប៉ា​វ័យ​ចាស់ៗ​ដូច្នេះ មាន​ឥរិយាបថល្អ។ ការ​រកឃើញ​លទ្ធផលនេះ គឺ​តាមរយៈ​ការ​វិភាគ​លើ​ឥរិយាបថ​កុមារ​ហូឡង់ ៣២.៨០០​នាក់ រហូត​ដល់​ពួកគេ​អាយុពី ១០-១២ ​ឆ្នាំ ដោយ​កុមារ​ទាំង​នេះកើតនៅ​កើត​ក្រោយ​ឆ្នាំ​១៩៨០។ ការ​វាយ​តម្លៃ​ឥរិយាបថ​កុមារ​ទាំង​នេះ ធ្វើឡើង​ដោយ​ប៉ា ម៉ាក់ គ្រូបង្រៀន និង​កុមារ​ខ្លួនឯង តាមរយៈ​កម្រង​ការវាយ​តម្លៃ​ដែល​មាន​ស្ដង់ដារ។ ក្នុង​ការសិក្សា​នេះ អាយុម៉ាក់​ក្មេងបំផុត ១៦ ​ឆ្នាំ និង​ចាស់បំផុត ៤៨​ឆ្នាំ ចំណែក​ប៉ាវិញ ក្មេង​បំផុត ១៧ ​ឆ្នាំ និង​ចាស់បំផុត ៦៨​ឆ្នាំ។ លោកសាស្ត្រាចារ្យ Dorret Boomsma មកពី​សាកលវិទ្យាល័យ Vrije Universiteit Amsterdam និង​ជាអ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា ម៉ាក់ប៉ា​វ័យ​ចាស់ៗ កើតកូន​មាន​ឥរិយាបថល្អ ប្រហែល​ដោយសារ​ពួកគេ មាន​ធនធាន​ច្រើន និង​កម្រិត​ការអប់រំ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ ចំណុច​ធ្វេស​ប្រហែស​របស់​ម៉ាក់ប៉ា​សម័យ​ថ្មី​ ធ្វើ​​ឲ្យ​​កូនតូច​​ឧស្សាហ៍​ឈឺ មានកូនតូចចង់ដើរ​លេង​សប្បាយ ​ត្រូវចេះ​តិចនិក​សាមញ្ញ​ទាំងនេះ​ តែយ៉ាងណា អ្នកស្រាវជ្រាវក៏បាន​លើកឡើង​ដែរថា ស្រីៗ​កាន់តែចាស់ អត្រា​មានពពោះ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

អ្វីជា Prebiotics ហើយហេតុអ្វីពេលកូនទើបចេះដើរ ត្រូវការចាំបាច់បំផុត?

ម៉ាក់ប៉ា​ច្បាស់​ជា​ធ្លាប់​ឮ​ពាក្យ Prebiotics តាម​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ម្សៅ​ទឹកដោះ​ជា​ញឹក​ញាប់។ ចុះ​មាន​ឆ្ងល់​អត់ អីទៅជា Prebiotics? Prebiotics សំខាន់​យ៉ាង​ចំពោះ​ទារក ពិសេស​កូន​ទើប​ចេះ​ដើរ? ១- អ្វីទៅជា Prebiotics? Prebiotics គឺ​ជា​បណ្តុំ​​អាហារ​សរសៃ​ពិសេស​​មួយ (កាបូអ៊ីដ្រាត) សម្រាប់​ជំរុញ​​ឲ្យ​មានការ​លូតលាស់ Probiotics ដែល​ជា​បាក់តេរី​ល្អ​ជួយ​ទ្រទ្រង់​រាង​កាយ និង​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​នៃ​បាក់តេរី​អាក្រក់​នៅ​ក្នុង​ពោះវៀន​មនុស្ស។ បើ​គ្មាន Prebiotics ទេ នោះ Probiotics ក៏​មិន​អាច​រស់រាន​បាន​ដែរ ដោយ​សារ​តែ​គ្មាន​ថាមពល និង​អាហារ​បំប៉ន​គ្រប់​គ្រាន់។ ២- អ្នកណា​ខ្លះ​ត្រូវ​ការ Prebiotics ជា​ចាំបាច់? មនុស្ស​គ្រប់​វ័យ​ត្រូវ​ការ Prebiotics ប៉ុន្តែ​អ្នក​ត្រូវ​ការ Prebiotics ជា​ចាំបាច់​នោះ គឺ​ទារក​ទើប​កើត ពិសេស​កូន​ក្មេង​ដែល​ទើប​ចេះ​ដើរ​តេះតះ អាយុ​ចាប់​ពី​ ១-២ឆ្នាំ។ ហេតុអី​ពេល​កូន​ទើប​ចេះ​ដើរ ត្រូវ​ការ Prebiotics ចាំបាច់​បំផុត? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយ​ថា៖ ទី១ កូន​ក្មេង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ពោះវៀន​ក៏​នៅ​ខ្ចី ងាយ​រងការ​វាយ​​ប្រហារ​​ដោយ​​មេរោគ​អាក្រក់​ផ្សេងៗដែល​បង្ក​ឲ្យ​ឆ្លង ឬ​កើត​ជំងឺ​ផ្សេងៗ។ ផ្ទុយ​មក​វិញ​ កាលណា​ពួក​គេ​ទទួល​បាន Prebiotics គ្រប់គ្រាន់ នាំ​ឲ្យ​សម្បូរ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន រារាំង​នូវ​ការ​កើត​ជំងឺ​ផ្សេងៗ ទោះ​ជា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​នៅ​ខ្សោយ​ក្តី។ ទី២ កូន​ក្មេង​ទើប​ចេះ​ដើរ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?

មិន​ថា​តែ​មនុស្ស​ធំ​ទេ កូន​ក្មេង​ក៏​មាន​អាចម៍​ត្រចៀក​ដែរ ក្មេង​ខ្លះ​មាន​អាចម៍​ត្រចៀក​រាវ ឯ​ខ្លះ​ទៀត​អាចម៍​ត្រចៀក​រឹង។ ពេល​ត្រចៀក​កូន​មាន​អាចម៍​ ម៉ាក់ៗ​តែង​យក​សំឡី​ត្បារ​ត្រចៀក​ទន់​ទៅ​ត្បារ​ដើម្បី​សម្អាត តែ​តាម​ក្បួន​ពេទ្យ​មិន​តម្រូវ​ឲ្យ​ត្បារ​ត្រចៀក​នោះ​ទេ។ មិន​ថា កូន​ក្មេង ឬ​​មនុស្ស​ចាស់​នោះ​ទេ ដាច់​ខាត់​មិន​ត្រូវ​ត្បារ​ត្រចៀក​នោះ​ទេ កាល​ណា​យើង​របស់​អ្វី​មួយ​ទៅ​ត្បារ​ត្រចៀក គឺ​ដូច​យក​មេរោគ​ទៅ​ចូល​ក្នុង​ត្រចៀក​កណ្តាល។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។ ត្រចៀក​បែង​ចែក​ចេញ​ជា ៣ ទី១ ជា​ត្រចៀក​ផ្នែក​ខាង​ក្រៅ ដែល​មាន​ស្លឹក​ត្រចៀក និង​រន្ធ​ត្រចៀក ទី២ ត្រចៀក​កណ្តាល មាន​កូន​ឆ្អឹង​សម្រាប់​បំពង​សំឡេង ​អាច​ធ្វើ​ឲ្យ​ឮ​សំឡេង ហើយ​មាន​រន្ធ​មួយ​ចេញ​ពី​ត្រចៀក​កណ្តាល​ចូល​មក​បំពង់ក និង​ទី៣ ត្រចៀក​ផ្នែក​ខាង​ក្នុង ដែល​មាន​តួនាទី​ស្តាប់ ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​លំនឹង។ លោក​វេជ្ជបណ្ឌិត ឯកទេសត្រចៀក​ រូប​នេះ បន្ថែម​ថា ការ​យក​អ្វី​​មួយ​ទៅ​ត្បារ មិន​ថា​សំឡី ឬ​របស់​រឹងៗ​នោះ​ទេ អាច​ធ្វើ​ឲ្យ​ដាច់​រហែក​ក្រដាសត្រចៀក និង​​អាច​​ប៉ះពាល់​​ដល់​​ការ​ស្តាប់​ឮ ឬថ្លង់។ កាលណា​យើង​សម្អាត​ត្រចៀក​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​រមាស់ ងាយ​នឹង​កើត​ផ្សិត។ អត្ថបទពាក់ព័ន្ធ៖  អាមេរិក បង្កើត App ទូរស័ព្ទ ពិនិត្យ​បញ្ហា​ត្រចៀក​​ក្មេងៗ ព្យាបាល​ត្រចៀក វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ

ករណី​លង់​ទឹក ងាយ​នឹងកើត​​លើ​ក្មេងៗណាស់ ទោះ​ទឹករាក់​ក៏ដោយ ក៏​អាច​លង់​ដែរ។ ប៉ាម៉ាក់គួរ​ស្វែង​យល់​ពី​អាការៈ និង​វិធីសង្គ្រោះ​បឋម​ ដើម្បីជួយ​ក្មេងឲ្យបាន​ទាន់​ពេល។ ១- អ្វី​ជា​សញ្ញា​លង់​ទឹក? លង់ទឹក​ សំដៅ​នៅ​ពេល​សួត​ពេញ​ដោយ​ទឹក ធ្វើ​ឲ្យ​​ជន​រង​គ្រោះសន្លប់​បាត់​ស្មារតី ​មិន​កម្រើក ​មិន​មាន​សកម្មភាព​នៅ​ក្នុង​ទឹក។ ពេល​ខ្លះ ករណី​​លង់​ទឹក ជា​ហេតុការណ៍​កើត​ឡើង​យ៉ាង​​ស្ងៀម​ស្ងាត់ ជន​រង​គ្រោះ​​អាច​មាន​អាការៈ​ល្ហិតល្ហៃ អណ្ដែត ឬ​លិច​ក្នុង​ទឹក ទាំងមិនដឹងខ្លួន។ មនុស្ស​លង់​ទឹក ជា​ទូទៅ​ក្បាល​នឹង​លេច​ចេញ​លឹមៗ​នៅ​លើ​ផ្ទៃ​ទឹក ហើយ​មាត់​របស់​គេ​ច្រើន​បើក​ធំ។ ជន​រង​គ្រោះ​ច្រើន​តែ​ព្យាយាម​ដើម្បី​ផ្ងារ​ឡើង ការដកដង្ហើម​របស់​ជន​រង​គ្រោះ​​លឿន​ៗ តែ​ខ្លីៗ ហើយ​ភ្នែក​បើក​ធំៗ និង​មាន​អារម្មណ៍​ភ័យ​ខ្លាច។ បើ​សិន​គេ​នៅ​តែ​បង្ខំ​ហែល​ទឹក នោះ​កម្លាំង​គេ​នឹង​ចុះ​ខ្សោយ ធ្វើ​ឲ្យ​មិនអាចហែល​បាន ឬ​ហែល​ផុត​គ្រោះ​ថ្នាក់នោះ​ឡើយ។ ២- វិធី​សង្គ្រោះ​ ពេល​​​មនុស្ស​លង់​ទឹក – វិធី​​សង្គ្រោះ៖ ត្រូវ​ចាប់​ផ្ដើម​បញ្ចូល​ដង្ហើម​តាម​មាត់​ និង​មាត់​ភ្លាមៗ កាន់​តែ​លឿន​កាន់​តែ​ល្អ សង្កត់បេះដូង ដើម្បី​ឲ្យ​ចលនា​ឈាម​រត់​ទៅ​កាន់​ខួរ​ក្បាល ដើម្បី​ខួរ​ក្បាល​ទទួល​បាន​អុក​ស៊ី​ហ្សែន​។ ត្រូវសង្កត់​បេះដូង ៣០ ដង ទើប​បញ្ចូលដង្ហើមតាម​មាត់ ២ ដង ដោយ​វិធី​នេះ​ត្រូវ​ធ្វើ​ភ្លាម​ៗ ទោះ​ជា​នៅ​លើ​ទូក កំពុង​ពាក់​អាវ​សង្គ្រោះក៏​ដោយ ឬ​នៅ​ពេល​យើង​បាន​ជួយ​​យក​ជន​រង​គ្រោះ​មក​ដល់​កន្លែង​គោក ឬ​មាន​ទឹក​រាក់។ ប្រសិន​បើ​ជន​រង​គ្រោះ​ជាក្មេង វិធី​សង្គ្រោះ​នេះ​ គួរ​​ធ្វើ​រហូត​ទាល់​តែ​ទៅ​ដល់​មន្ទីរពេទ្យ ជា​ពិសេស​ បើ​ក្មេងនៅ​ក្នុង​ទឹក​យូរ (​ពិសេស​ទឹក​ត្រជាក់​ខ្លាំង)។ – […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

អូនៗចូលចិត្តបោកក្បាលខ្លួន​ឯង គួរឲ្យ​បារម្ភអត់?

ជា​ម៉ាក់​គេ​ចឹង​ហើយ បារម្ភ​នោះ​បារម្ភ ពិសេស​អាអូន​ទើប​ចេះ​ដើរ តិច​ដួល តិច​បោក​ក្បាល​ បើអាច​សុខ​ចិត្ត​ឈឺ​ជំនួស មិន​អ៊ីចឹង​គ្នា​យើង? ប៉ុន្តែ​កាន់​តែ​បារម្ភ​ខ្លាំង ដួល​ប៉ះ​ទង្គិច​ក្បាល​ញយ​ខ្លាច​ដូច​ខួរ​ក្បាល​ពេល​អូនៗ​ធំឡើង។ កុំ​បារម្ភ​អី ប៉ះ​ទង្គិច​ក្បាល​បន្តិច​បន្តួច​ញយ សម្រាប់​ក្មេង​តូចៗ​ជារឿង​ធម្មតា​ទេ។ អត្ថបទ "Hello គ្រូពេទ្យ" មួយ​នេះ នឹង​ស្រាយ​ចម្ងល់ ក៏​ដូច​ជាប្រាប់​ពី​មូល​ហេតុ​នៅ​ពី​ក្រោយ​រឿងនេះ​ឲ្យគ្នា​យើង​បាន​ដឹង។ តាម​ការ​សិក្សា ២០% ករណីប៉ះ​ទង្គិច​ ឬបោក​ក្បាល​ចំពោះ​ក្មេង​នៅ​កំពុង​ចេះ​ដើរ​តេះតោះ គឺជា​ចេតនា​ក្មេង​ប៉ុណ្ណោះ។ ក្មេងៗ​ភាគ​ច្រើន ចាប់​ផ្តើម​មាន​ការ​ហ្វឹកហាត់​បែប​នេះ តាំង​ពី​ពួក​គេ​មាន​អាយុ​ប្រមាណ ៦ខែ ហើយ​ករណី​ប៉ះ​ទង្គិច ឬបោក​ក្បាល​ញឹក​ញាប់​បំផុត គឺ​ចន្លោះវ័យ ១៨-២៤ ខែ។ ទម្លាប់​នេះ​អាច​យូរ​បន្តិច​រហូត​ដល់​វ័យ ៣ ឆ្នាំ។ ជា​ធម្មតា អាអូន​តែង​រពឹស ជាង​មីអូន ជាហេតុ​ដួល​បោក​ក្បាល​ ច្រើន​ជាង​មី​អូន​ដល់ ៣ ដង​ឯណោះ ហើយ​មាន​មូល​ហេតុ​ជា​ច្រើន​ទៀត​ដែល​ក្មេង​តូចៗ ចូលចិត្ត​បោក​ក្បាល​អំឡុង​ទើប​ចេះ​ដើរ​តេះ​តោះ​មាន​ដូចជា៖ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១- រំងាប់ចិត្ត ទោះ​ដូច​ជា​ចម្លែក​បន្តិច​មែន តែ​ក្មេង​ចេះ​ដើរ​តេះតះ​ជា​ច្រើន​នាក់​បាន​ប្រើ​ក្បាល​ការ​សម្រាក។ ភាគ​ច្រើន អូនៗ​តែង​បោក​ក្បាល​ខ្លួន​ឯង នៅ​ពេល​គេង​លក់ ឬ​នៅ​ពេល​ពាក់​កណ្តាល​យប់ អំឡុង​ពេល​ភ្ញាក់​ឡើង​ដោយ​ចៃដន្យ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ