ការលូតលាស់មុនអាយុ ៥ឆ្នាំ

ការលូតលាស់ - ឈាន​ចូល​វ័យ​ ​២-៥ឆ្នាំ ជា​ម៉ាក់ជាប៉ា ក៏​ត្រូវ​តាមដាន​ច្រើន​លើ​ផ្នែក​លូតលាស់​ប្រាជ្ញាស្មារតី​កូន​ដែរ។ តើ​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

ការលូតលាស់មុនអាយុ ៥ឆ្នាំ

Gangliosides ៖ អាហារូបត្ថម្ភដ៏សំខាន់សម្រាប់កូនជួយដល់ការលូតលាស់ខួរក្បាល និងការសិក្សា

ប៉ា​ម៉ាក់​ណា​ក៏​មិន​ខុស​គ្នា​ដែរ​ តែង​តែង​ចង់​ឃើញ​កូន​មាន​សុខ​ភាព​ល្អ​ជៀសឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ ពិសេស​មាន​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល​ល្អ បាន​ន័យ​ថា​កូន​មាន​បញ្ញា​ស្មារតី​ល្អ និង​រៀន​បាន​ពូ​កែ ឬ​គេ​ហៅ​ថា​កូន​មាន​ IQ ខ្ពស់ ​។ ប៉ុន្តែ​អ្វី​ដែល​ប៉ា​ម៉ាក់​ចង់​បាន​ទាំង​នេះ​មិន​មែន​កើត​ចេញ​មក​ដោយ​មិន​មានការ​ជួយ​ជ្រោមជ្រែង​ពី​ប៉ា​ម៉ាក់​នោះ​ទេ​។ ​របប​អាហារ​ត្រឹម​ត្រូវ មជ្ឈដ្ឋាន​រស់​នៅ និង​ការ​ហ្វឹក​ហាត់​ខួរ​ក្បាល​ពី​តូច​បាន​ល្អ​ គឺ​ជួយ​ឲ្យ​កូន​មាន​ការ​វិវត្ត​ខួរ​ក្បាល​បាន​ល្អ​ ជួយ​បង្កើន​កម្រិត​ IQ របស់​កូន​​។ ទោះបី​ជា​ខួរ​ក្បាល​ក្មេង​បន្ត​លូត​លាស់​ចាប់​តាំងពី​ទើប​កើត​រហូត​ដល់​វ័យ​ជំទង់​ក្ដី ប៉ុន្តែ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា​ក្នុង​រយៈ​ពេល​​ ៨​ឆ្នាំ​ដំបូង​ជា​ពេល​ដែល​ខួរ​ក្បាល​កូន​ត្រូវ​លូត​លាស់ កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​​ការ​សិក្សា​ សុខ​ភាព​ និង​ជោគជ័យ​នៃ​ជីវិត​នា​ថ្ងៃ​អនាគត។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​ IQ ជា​អ្វី​​​​?​ IQ គឺ​ជា​ខ្នាត​មួយ​ដែល​គេ​វាស់​វែង​ទៅ​សមត្ថភាព​នៃការ​ស្វែង​រក​ហេតុផល និង​ដោះស្រាយ​បញ្ហា ដែល​គេ​គិត​ថា​ក្មេង​មានកម្រិត ​IQ ខ្ពស់​មាន​លទ្ធ​ភាព​ទទួល​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការ​សិក្សា​​។ កម្រិត ​IQ ជាមធ្យម​នៅ​ត្រឹម​ ១០០ ប៉ុន្តែ​ការ​សិក្សា​រក​ឃើញ​ថា​មនុស្ស​ប្រហែល​ជា ៦៨ ​ភាគ​រយ​មាន​ IQ ចន្លោះ​ពី​ ៨៥​ ទៅ ១១៥​។ សម្រាប់​អ្នក​មាន​កម្រិត​ IQ ខ្ពស់​ជាង​ ១៤០ ត្រូវ​គេ​ចាត់ទុក​ថា​ជាមនុស្ស​មាន​ពិ​ន្ទុខ្ពស់​អស្ចារ្យ​ម្នាក់​។ […]

ស្វែងរក ការលូតលាស់មុនអាយុ ៥ឆ្នាំ

ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ៣៣៖ ចេះស្រមៃ​ខ្លាច​ខ្មោច​ បិសាច ឬ​សត្វ​នាគ​ជាដើម

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? ដោយសារ​តែ​ការ​ស្រមើស្រមៃ​ច្រើន​កូន​យើង​​​អាច​​​ខ្លាច​ដូចជា បិសាច នាគ ខ្មោច​ និង​ភាព​ងងឹត​ជា​ដើម តែ​​​នេះ​​​ជារឿង​ធម្មតា​ អត់​មាន​អី​ចម្លែក​ទេ។ ​ក្មេង​ប៉ុណ្ណេះ​ចេះ​រាប់​លេខ ឬ​អក្សរ​​បន្តិចម្តងៗ​ហើយ ដែល​ដំបូង​គឺ​គេ​រាប់​ជំហាន​ជើង​របស់​គេ។ ក្មេង​អាច​ដឹង​ថា​បន្ទាប់​ពី លេខ១ គឺ​នៅ​មានលេខ​បន្ទាប់​ទៀតទោះ​បី​គេ​មិន​ទាន់​ច្បាស់​ក៏​ដោយ។ នៅអាយុ ២ឆ្នាំ ក្មេង​ចេះ​រាប់​បាន​ដល់​ លេខ​២ ឬ​ក៏ លេខ៣ តែ​បើ​គេ​អាច​រាប់​បាន​ដល់ ១០ ក៏​មិន​ប្រាកដ​ថា​គេ​ចេះ​លេខ​ទាំង​នោះ​ច្បាស់​ទាំង​អស់​ដែរ។ ២- ជួយកូនបែបណា? ដើម្បី​​សម្រួល​អារម្មណ៍​កូន​​គួរ៖ – កុំ​មើល​ងាយ​ ​ចំអក​ ឬ​បន្លាច​កូន – ដាក់​អំពូលភ្លើងតាម​ផ្លូវ​ដើរ​ ឬ​ជណ្តើរ​ដើម្បី​កុំ​ឲ្យ​កូន​ខ្លាច – កុំ​ស៊ី​ជម្រៅ​ពេក ពន្យល់​កូន​មួយៗ​ថា​បិសាច​មិន​អាច​រស់​នៅក្នុង​ទូ​ខោអាវ​បាន​ទេ។ មើល​ជុំ​វិញ​បន្ទប់​តាម​រូបភាព​ដែល​កូន​​ឃើញ វា​ប្រហែល​ជា​មាន​ស្រមោល​អ្វី​ម្យ៉ាង​ដែល​មាន​រាង​ស្រដៀង​នឹង​សំបុក​ពីងពាង​ទើប​ធ្វើ​ឲ្យ​កូន​​​ខ្លាច។ -ផ្តល់​ក្តី​ស្រលាញ់​ដល់​កូន​ឲ្យ​បាន​ច្រើន ជួនកាល​ភាពភ័យ​ខ្លាច​របស់​កូន​បណ្តាល​មក​ពី​អារម្មណ៍​ខ្វះ​ភាព​កក់ក្តៅ គេ​ចង់​បាន​ការ​ឱប​​ថើប​ពី​យើង។ ទម្លាប់​នៅ​ជាមួយ​កូន បំពេកូន​មុនពេល​គេង​ពិត​ជា​សំខាន់​ណាស់។ កុំ​ទុក​កូនចោល មុន​គេ​គេង​លក់។ វិធី​ល្អ​ក្នុង​ការ​បង្រៀន​គណិតវិទ្យា​ដល់កូន​​​មិន​មែន​ការ​បង្រៀន​រាប់​លេខ បូកដក​លេខ​អ្វី​នោះ​ទេ។ វិធីដែល​ល្អ​គឺ​ត្រូវ​អាន​សៀវភៅ​ឲ្យ​កូន​ដើម្បី​ឲ្យ​គេ​ចាប់​យក​ពាក្យ​ និង​សញ្ញា​នៅតាម​ទំព័រសៀវភៅ។ រក​ល្បែង​ផ្គុំរូប​ដែល​មាន​រាង​ខុសៗ​គ្នា​ដូចជា រង្វង់ ការ៉េ ត្រីកោណ​ជាដើម។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? នោមដាក់ពូក​គឺ​ជា​បញ្ហា​ដែល​ក្មេង​ជួប​ញឹកញាប់ បណ្តាល​ឲ្យ​កូន​យើង​ភ្ញាក់​កណ្តាល​យប់​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ហេតុ​អី​បាន​ជា​ក្មេង​ភាគច្រើន​នោម​ដាក់ពូក​រាល់​យប់ជាពិសេស​ក្មេង​ប្រុស និង​ក្មេង​ដែល​ទើប​រៀន​ប្រើ​កន្ថោរ។ វា​អាច​មក​ពី​ដេក​លក់​ស្រួលពេក ប្លោកនោម​នៅតូច ការ​វិវត្ត​យឺត​នៃ​ប្រព័ន្ធ​ប្រសាទ​កណ្តាល ហើយ​វា​ក៏​អាច​ជា​បញ្ហា​តំណ​ពូជ​ផង​ដែរ។ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ២៩៖ ចាំ​កាន់​តែ​ច្រើន ហើយ​របស់​គេ​អ្នក​ណា​ក៏​ប៉ះអត់បាន​ដែរ

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? ក្មេង​តែងតែ​ឈ្លោះ​គ្នា​ដណ្ដើម​របស់​លេង ព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​នរណា ប៉ះពាល់​របស់​គេ ហើយ គេ​មិន​ចូលចិត្ត​ចែក​របស់​គ្នា​លេង​នោះ​ទេ។ កូន​យើង​អាច​ចង់​ញ៉ាំ​របស់​ដដែលៗ ស្លៀក​ខោ​អាវ​ដដែលៗ ឬ​ធ្វើអ្វី​មួយ តាម​លំដាប់​លំដោយ ។ ត្រូវ​ចាំ​ថា គេ​កំពុង​តែ​ព្យាយាម​ស្វែង​យល់​ពី​ពិភពលោក និង​ការ​រក្សា​ទុក​របស់​ឲ្យ​នៅ​ដដែល ជារ​បៀប​ដែល​គេ​អនុវត្ដ​គ្រប់គ្រង​អារម្មណ៍ និង​គិត​ឲ្យ​ល្អិតល្អន់​ក្នុង​ដំណាក់​កាល​លូតលាស់​នេះ។ ព្រោះ​តែ​ធ្លាប់​ឆ្លង​កាត់ និង​ទម្លាប់ បាន​ធ្វើ​ឲ្យ​អូន​តូច​បង្កើត​បាន​ទំនាក់​ទំនង​ថ្មី​ក្នុង​ខួរក្បាល ធ្វើឲ្យគេ​ឆាប់ចាំ​រូបភាព​ផ្សេងៗ ដូចជា រូបរាង​តុក្កតា ខ្លាឃ្មុំ ផ្លូវ​ទៅផ្ទះ ម៉ូតូ ឬ​ឡាន​របស់​ម៉ាក់ប៉ា អាហារ​ញ៉ាំ ម្សិលមិញ​ជាដើម។ ២- ជួយកូនរបៀបណា? ចៀសវាង កុំឲ្យ​កូន​មាន​ជម្លោះ​គួរ ៖ – បង្រៀន​ឲ្យ​ចេចែក​រំលែក និង​ប្រើ​ពាក្យ “ចែករំលែក” – ប្រាប់​ឲ្យកូន​មើល​គម្រូ​ក្មេងធំៗ ដែល​ចេះ​ចែក​របស់​គ្នា – ជួយ​កូន​ឲ្យ​ឆាប់ចាំ​ដោយ​សួ​រអ្វី ដែល​គេ​ធ្លាប់​ដឹង ឬចាំ – លើក​សរសើរ​ពេល​ពួកគេ​ចែក​របស់​គ្នា – យក​របស់​លេង​ដែល​កូន​ចូលចិត្ត​លាក់ ពេល​មាន​ក្មេង​ដទៃ​មក​លេង ព្រោះ​ក្មេង​អាច​នឹង មិន​ចង់​ឲ្យ​នរណា​ប៉ះ​របស់​គេ​ស្រលាញ់។ – ឲ្យ​កូន​លេង​អ្វី ដែល​ទាក់ទង​សម្មភាព​នៃ​ការ​ចែក​រំលែក​គ្នា ដោយ​ឲ្យ​ពួកគេ​ធ្វើ​បាន​ខ្លួន​ឯង ដូចជា លេង​ដីឥដ្ឋ ឬ​គូរគំនូរ។ – ឃាត់ ឬ​បញ្ឈប់​កូន កុំឲ្យ​ឈ្លោះ​គ្នា​ដណ្ដើម​របស់​លេង។ គួរ​និយាយ​បន្លប់ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ២៨៖ លោក​កូន ចេះចាប់អារម្មណ៍​ជាមួយ​ក្មេងៗ​ជុំវិញ​ខ្លួន​ហើយ

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? មិន​ថា​កូន​​​ជាក្មេង​​រួសរាយ ​ឬពូកែ​អៀនប្រៀន​​ទេ ពួក​គេនឹង​ចាប់​ផ្ដើម​ចេះចាប់អារម្មណ៍​ជាមួយ​ក្មេងៗនៅជុំ​វិញ​ខ្លួន​ហើយ។ មិត្ត​ភាពដែល​​គេ​​មាន ជាមិត្តភាព​ពិតប្រាកដ​មួយ​​ដែល​វាជាយានជួយ​ឲ្យក្មេង​មតេ្តយ្យ​អភិវឌ្ឍការប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​បាន​ និងមាន​គ្នា​លេង​កំដរ​ផង មិន​ថា​ក្មេងៗជិត​ខាង ឬ​នៅ​សាលា​ទេ។ អ្នកជំនាញ​បានឲ្យ​ដឹងថាក្មេង​ខ្លះ​រៀនឆាប់​ចេះ​ជាងក្មេង​ដែលមានអាយុ​ដូច​​គ្នា។ ប៉ុន្ដែចំពោះ​ក្មេងជាច្រើនទៀតភាពប៉ិន​​ប្រសប់​របស់ពួក​គេមានទាល់​តែ​ចូលដល់​ថ្នាក់​បឋមសិក្សា។ កូន​​នឹង​លែង​សូវរពឹស គេ​អាច​លេង​ជាមួយ​របស់តូចៗហើយ​​​ចេះឡើង​ចុះ​ជណ្ដើរ​ខ្លួន​ឯង។ អូនតូច​អាច​ផ្ដោតអារម្មណ៍​ទៅលើ​អ្វី​មួយ​បានយូរយ៉ាង​ហោចប្រហែល ២០​នាទី។ ២- ជួយកូនរបៀបណា? -ដាក់​កូន​នៅ​កន្លែង​មានក្មេង​តិច ព្រោះ​ថា​កន្លែង​ដែល​មានក្មេង​ច្រើន​រញ៉េរញ៉ៃ ហើយអាច​បង្កជា​ជម្លោះ​បាន។ វិធី​ដែល​ល្អ គឺ​ក្មេងធំៗមាន​ទំនាក់​ទំនង​ល្អ​​ពេលធ្វើការជា​ក្រុម​ជាមួយក្មេង​ដែល​មាន​អាយុ​ស្រករ​គ្នា។ -ទុក​ពេល​លេង​ឲ្យខ្លីជា​ពិសេស​ពេល​លេង​ជា​មួយ​មិត្ត​ថ្មី កុំឲ្យ​លេង​លើស​ពី​កន្លះ​ម៉ោង​ទៅ​១​ម៉ោង​កន្លះ។ -ដាក់​ក្មេង​គ្រប់​អាយុ​ចូលគ្នា​ដែលកូនអាយុ​ ២ឆ្នាំ ដើម្បី​រៀន​ពីក្មេង​ដទៃ។ -ចៀសវាងរបស់លេងបើអាច ព្រោះ​បើ​លេង​ជាមួយ​ក្មេងៗ​ផ្សេង​មាន​របស់​កាន់​ក្នុង​ដៃ អាច​បង្ក​ជា​ជម្លោះ។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? បើ​អង្កេត​មើល​កូន​ ហើយ​ចាប់​អារម្មណ៍​ថា​គេ​មានអារម្មណ៍ធុញធប់ គួរតែទៅ​ពិគ្រោះជាមួយ​គ្រូពេទ្យ​​ភ្លាម។ ៤- ត្រូវដឹងអីខ្លះ? អាច​មិន​ទាន់​ច្បាស់​លាស់​ពី​ពេលវេលា​ជាក់លាក់ ថា​តើ​ពេល​ណា​​​​​គួរ​​យក​កូន​ទៅ​​​ចូល​រៀន​សាលា​មតេយ្យ។ មុន​យក​កូន​ចូលរៀន ក្រៅ​ពី​ទីតាំង ពេលវេលា​រៀន​សូត្រ និង​តម្លៃ​សិក្សា​ហើយ នៅ​មាន​ចំណុច​មួយ​ចំនួន​គួរ​ពិចារណា៖ -ត្រូវ​ប្រាកដ​ថា​សាលារៀន ស្អាត​​មានអនាម័យ​។​ សាលារៀនគឺ​ជា​កន្លែង​សម្បូរមេរោគ​ ហើយ​​ងាយ​​ឆ្លងជំងឺ​ផ្សេងៗ​ ដូច​ជា​ជម្ងឺពងបែកដៃ​ជើង​-​មាត់​​ និងឆ្លងចៃ​លើក្បាល​ជាដើម។ យើង​​​គួរ​ឧស្សាហ៍​លាង​សម្អាត​​របស់ក្មេង​លេង ​ឬ​​គ្រែ។ -មុន​សម្រេច​ចិត្ត​ដាក់​កូន​ចូល​សាលា គួរ​ទៅ​សិក្សា និង​លួច​មើល​​ក្នុង​សាលា​សិន​ថា​តើ បរិយាកាស​ម៉េច​ដែរ? មានកន្លែងលេង​អត់? ​បន្ទប់រៀនធំឬទេ? អាច​ដាក់​បាន​សិស្ស​ប៉ុន្មាន​នាក់? -ពិភាក្សា​ជាមួយគ្រូ​ព្រោះ​សំខាន់ក្នុង​ការបង្កើត​ទំនាក់ទំនងល្អជាមួយ​គ្រូ​ដើម្បីងាយស្រួល​សាកសួរ​ពីសុខ​ទុក្ខ និង​តាមដាន​ស្ថានភាព​កូន ទាំង​ការ​សិក្សា ការ​លេង ឬ​សុខភាព​ពេល​ឈឺ​ថ្កាត់​ជា​ដើម។ ការព្រួយបារម្ភ៥- រឿងអីខ្លះត្រូវបារម្ភ? មើលទូរទស្សន៍ ឬ​ទូរសព្ទ​ច្រើន​លើសកម្រិត​​ពេក ក្មេង​​អាច​វិវត្តផ្នែក​ភាសាយឺត លើសគីឡូ និង​ពិបាក​ផ្ដោត​អារម្មណ៍។ ព្យាយាម​កំណត់​ការ​លេង​ទូរសព្ទ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ៣២៖ ដល់​ពេល​វក់​លេង​បាយឡុកបាយឡ និង​បញ្ចូល​សំឡេង​តុក្កតា ធ្វើ​ដូច​មែន​ទែន

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? ឥឡូវ​នេះ​កូន​​​កំពុង​តែ​វក់​នឹង​ការ​លេង​​ជាមួយ​តុក្កតា ប្រៀប​តុក្កតា​ដូចជា​មនុស្សដែល​មាន​ឈ្មោះ ជាគ្រួសារ ត្រូវ​ញ៉ាំ​អាហារ​ និង​ងូត​ទឹក​ឲ្យ​ជាដើម។ ម៉ាក់ប៉ា​ក៏​អាច​ឃើញ​គេ​យក​កន្សែង​ពាក់​ធ្វើ​ជា​វីរបុរស ឬ​ព្រះនាង និយាយ​ឃ្លោងឃ្លាដូច​ក្នុង​រឿង​ផង​ដែរ។ ២- ជួយកូនបែបណា? វិធី​ដ៏​ល្អ​ដើម្បី​ជំរុញការ​អភិវឌ្ឍ​ផ្នែក​ភាសា​របស់​ក្មេង​គឺពាក្យ​ជួន។ ការ​និយាយ​ពាក្យ​ជួន ​ជួយ​ការ​យល់ដឹង​របស់​កូន​​ដែល​ឲ្យ​គេ​អាច​បែងចែង​រវាង​ពាក្យនឹងពាក្យ​ព្រម​ទាំង​បង្កើន​ការ​ចងចាំ​ពាក្យ​ថ្មីៗ​ទៀតផង។ វិធី​នេះ​ជម្រុញ​ការ​ចងចាំ​ផ្នែកសំឡេង ការ​រៀន​អាន។ មិនតែ​ប៉ុណ្ណោះ ​កូន​​អាច​​សប្បាយ​ ពេល​​​បាន​អាន​ ឬ​ច្រៀង​ពាក្យ​ទាំង​នោះ។ វត្ថុ​ផ្សេងៗ​ក៏​ជួយ​ឲ្យ​គេ​បង្កើន​ការ​ស្រមើស្រមៃ​ផង​ដែរតែ​ក្មេង​អាយុ ២ឆ្នាំ មិន​ទាន់​ស្គាល់​អ្វី​ជាអ្វី​ច្បាស់​នៅឡើយ​ទេ តែ​ក្មេង​ភាគ​ច្រើន​ចូលចិត្ត​លេង​បាយឡុកបាយឡរ​ ជាង​របស់​ផ្សេងៗ។ រឿង​ព្រេង​និទានក៏​ជា​ចំណុច​ល្អ​ គួរ​និទាន ឬ​បើកយូធូប ឲ្យ​កូន​ស្ដាប់។ ឆ្លង​កាត់​តាម​សាច់​រឿង គេ​នឹង​ព្យាយាម​ស្វែងយល់ ឬ​សួរ​សំណួរ​យើង ហើយ​ក៏​​អាច​ជំនះ​ភាព​ភ័យ​ខ្លាច​ ដោយ​មិន​ដឹង​ខ្លួន​បាន។ ក្នុង​រឿង​ព្រេង​ទាំង​នោះ​បាន​ប្រាប់​​គេ​ថា​អំពើ​ល្អតែង​ឈ្នះ​អំពើរ​អាក្រក់ មនុស្ស​ល្អ​តែង​ឈ្នះ​បិសាច​ជាដើម។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ប្រសិនជាកូន​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​នោះ​ ប៉ាម៉ាក់​​គួរ​តែ​ប្រុង​ប្រយ័ត្ន ទោះ​ជា​កាល​លើកទីមួយ​ស្រាល​ក៏ដោយ តែ​លើកបន្ទាប់​អាច​ធ្ងន់ធ្ងរ​ខ្លាំង​បាន។ ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ដំណោះស្រាយ។ គ្រូពេទ្យ​អាច​នឹង​ឲ្យ​ឧបករណ៍ Epinephrine auto-injector បើ​កាល​ណា​កូន​​​មាន​ប្រតិកម្ម​ម្តង​ទៀតព្រម​ទាំង​បង្ហាញ​របៀប​ប្រើ។ ឧបករណ៍​នេះ​អាច​ចាក់​ និង​កំណត់​កម្រិត Epinephrine ​បាន។ ៤- ត្រូវដឹងអីខ្លះ? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ បើ​កូន​​​មិន​ស្តាប់​សម្តីយើង​​សោះ មិន​ព្រម​មើល​ភ្នែក​ ឬ​អត់​សម្លឹង​មុខ​យើង។ គ្រូពេទ្យ​អាច​​​​ពិនិត្យ​ ការ​ស្តាប់ ​និង​តាមដាន​ការ​លូតលាស់​កូន​យើង។ ការព្រួយបារម្ភ៥- រឿងអីខ្លះគួរបារម្ភ? លួង​កូន​ឲ្យ​គេង​ពេល​ថ្ងៃ​ខ្លះទៅ​ទើប​អាច​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​លេង​មិន​សូវ​ហត់​ហើយ​អាច​គេង​ពេល​យប់​បាន​ស្រួល​ផង។ បើ​កូន​អត់​គេង​ថ្ងៃ​ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ៣១៖ ចង់​បញ្ចេញ​គំនិត ហើយ​ស្រែក​ខ្លាំងៗ​ចង់​ឲ្យ​ម៉ាក់ប៉ា​ចាប់​អារម្មណ៍

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? ក្នុង​ចំណោម​​ពាក្យ​ទាំង​អស់​ដែល​កូន​​រៀន គេ​ចូលចិត្ត​និយាយ​ពាក្យ​ថា “អត់” ឬ “ទេ” ច្រើន​ជាង​គេ។ តើ​ហេតុ​អី​ទៅ​ណ៎? ចម្លើយ​គឺ​ដោយសារ​ក្មេង​នៅ​អាយុ​នេះ​ចាប់​ផ្តើម​មាន​អារម្មណ៍​ចង់​បញ្ចេញ​គំនិត​ផ្ទាល់​ខ្លួន តែ​ពេល​ខ្លះ​គេ​នៅ​តែ​ថា “ទេ” ទោះ​បី​ជា​មាន​ន័យ​ថាព្រម​ក៏​ដោយ។ មួយ​វិញ​ទៀត​គេ​ក៏​ចូលចិត្ត​និយាយ​ពាក្យ​នេះ​ពេល​ដែល​គេ​ខឹង​ ឬ​ធុញ​ថប់​ខ្លាំង​ដែរ។ កូន​យើង​​ក៏​ចាប់​ផ្តើម​រៀន​និយាយ​ខ្លាំងៗ ​ឮៗ​ ព្រោះ​គេ​​​គិត​ថា​ប៉ាម៉ាក់​នឹង​ចាប់​អារម្មណ៍លើ​សំឡេង​គេ។ ២- ជួយកូនបែបណា? ចូរ​ផ្តល់​ជម្រើសដល់​កូន​ដូចជាសួរ​កូន​ថា “​ពាក្យ​ផ្ទុយ​នឹង​ ទេ គឺ​ពាក្យ​អ្វី​ទៅ​កូន?” ” ចាស៎/បាទ” “កូន​អាច​និយាយ​ថា​ ទេ បាន​តែ​កូន​ក៏​គួររៀន​និយាយ បាទ/ចាស៎ ដែរ” “ហើយ​បើ​កូន​មិន​ច្បាស់​កូន​អាច​និយាយ​ថា ប្រហែលដែរ” ម្យ៉ាង​ទៀត​​​គួរ​ណែនាំ​កូន​ឲ្យ​ និយាយ​សុភាពរាបសារ នេះ​ជា​ជំហាន​ដំបូង​ដែល​ធ្វើ​ឲ្យ​កូន​​​ធំ​ដឹង​ក្តី​បាន​ល្អ។ សុខភាព ​និងសុវត្ថិភាព៣- ពិភាក្សាជាមួយ៉ពេទ្យរឿងអីខ្លះ? ការ​រក​ជំងឺ Autism និង​ភាព​យឺតយ៉ាវ​ក្នុង​ការ​លូតលាស់​ផ្សេងទៀតជា​រឿង​ដែល​ត្រូវ​ធ្វើ​ក្នុង​អំឡុងពេល​នេះ។ ចូរ​ពិគ្រោះជាមួយ​គ្រូពេទ្យ​ប្រសិន​ជា​យើង​ឃើញ៖ – មិន​ចេះ​មើល​ភ្នែក​ចំ – មិន​ចង់​ឲ្យ​គេ​ប៉ះ មិន​ចង់​ជួបអ្នក​ផ្សេង – គ្មាន​ចំណាប់​អារម្មណ៍ ឬ​មាន​តិច – មាន​ការ​រំញោច​តិច ឬ​ច្រើន​ពេក​ដូចជា​សំឡេង ​និង​ការ​ប៉ះ​ជាដើម – អសមត្ថភាព​ក្នុង​ការ​រៀន​ភាសា​ និង​ជំនាញ​ផ្សេងៗ – មិន​ស្គាល់​ទឹកមុខ មិន​អាច​ធ្វើ​ទំនាក់ទំនង​តាម​ទឹក​មុខ​បាន – មិន​ចេះ​លេង​តុក្កតា​ ឬ​លេង​ខុស​របៀប (មិន​លេង​ធ្វើ​ម្ហូប​បែរ​ជា​រៀប​តុក្កតា​ជាជួរ ជាដើម) – […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ២៥៖ លោក​កូន​ចាប់​ផ្ដើម​ចេះ​ស្អប់ ចេះចាំ សួរ​មិន​ឈប់

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? ពេល​ជិត​ដល់​អាយុ​អាច​ចូល​រៀន​បាន ក្មេងៗ​តែង​តែ​មាន​ការ​ស្រមើស្រមៃ​ជា​ច្រើនដែល​ជា​រឿង​ល្អ​ប្រសិន​ជា​គេ​មិន​ស្រមៃ​ពី​ភាព​ភ័យ​ខ្លាច​នោះ។ នៅ​អាយុ ២ឆ្នាំ ក្មេង​អាច​ដឹង​ក្តី​ខ្លះ​ហើយ​ដូចជា គេ​អាច​បង្កើត​រូបភាព​ក្នុង​អារម្មណ៍​របស់​គេ។ គេ​ចេះ​ស្អប់ពេល​យើង​​ទុក​គេ​ចោល ឬ​ឲ្យ​នៅ​ជាមួយ​មនុស្ស​ប្លែក​មុខ ឬ​ចងចាំ​ការ​ឈឺ​ចាប់​ពេល​ចាក់​វ៉ាក់សាំងជាដើម។ ខួរក្បាល​​​ក្មេង​នៅ​អាយុ​នេះ​ប្រៀបដូចជា​សំបុក​ឃ្មុំ​ដែល​ពោរពេញ​ដោយ​គំនិត​ថ្មី​ៗជាច្រើន​ដែល​ជួយ​គេ​ឲ្យ​យល់​ពី​សំណួរ “អ្វី​ទៅ? ហេតុអីទៅ? របៀបណា​ទៅ?” ជា​ដើម។ កូន​យើង​​ចាប់​ផ្តើម​សួរ​សំណួរ​​ជា​ច្រើន តែ​កុំ​ធុញ​កូន ព្យាយាម​ឆ្លើយ​ទៅ ព្រោះ​គេ​កំពុង​តែ​ចង់​ដឹង​ចង់​យល់​ពី​អ្វី​ៗ​ជុំ​វិញ​ខ្លួន បែប​នេះ​គេ​នឹង​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​​យើង​​ក៏​ដូច​ជា​រៀន​ពាក្យ​ថ្មី​ផង​ដែរ។ ពេលនេះ​គេ​អាច​ឈប់ពាក់​ខោ​ទឹក​នោម​បាន​ហើយ​មែន​ទេ? តាមពិត​ទៅ​ក្មេង​អាយុ ២ឆ្នាំ ភាគ​ច្រើន​ពុំ​ទាន់​ចេះ​ប្រើ​កន្ថោរ​នៅឡើយ​ទេ តែ​យើង​​អាច​​ចាប់​ផ្ដើម​​បង្រៀន​គេ​បានហើយ។ ២- ជួយកូនរបៀបណា? – ឲ្យ​កូន​​​លេង​សម្តែង​ធ្វើ​ជា​ពេទ្យជាមួយ​តុក្កតា យើង​​អាច​ទិញ​កាបូប​តូចៗ​ដាក់​ស្តេតូស្កុប ប្រដាប់​វាស់​កម្តៅ​ឲ្យ​កូន​លេង​បាន។ – ពន្យល់​របៀប​ធ្វើ​អ្វី​មួយ​ដល់កូន “​ពេល​ចូល​​បណ្ណាល័យ ដំបូង​យើង​ទៅ​តុ​ធំ​នោះ ប្រាប់​ឈ្មោះ​កូន​ទៅ​គេ​ហើយ​យើង​នឹង​អាច​ទៅ​អង្គុយ​អាន​សៀវភៅ​បាន​ហើយ!” – បី​កូន​ដាក់​លើ​ភ្លៅ​យើង ​ពេល​ដែល​ត្រូវ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​ឬ​ចាក់​ថ្នាំ – កុំ​កុហកកូន! កុំ​និយាយ​ថា “​ចាក់​តែ​បន្តិច​ទេ អត់​ឈឺ​ទេ!” – កុំកុហកកូន ដូចជា “​ម៉ាក់​អត់​យក​កូន​ទៅ​ចាក់​ថ្នាំ​ទេ!” បើ​​​កំពុង​តែនាំ​កូន​ទៅ​ចាក់​ថ្នាំ​មែន​នោះ – ធ្វើ​ចិត្ត​សប្បាយ​ឲ្យ​បាន​ច្រើន ព្រោះ​កូន​យើង​អាច​ដឹង​ទឹកមុខ និង​ពាក្យ​សម្តីបាន។ ចំពោះ​ក្មេង​រពឹស ចង់​ចេះ​ចង់​ដឹង​វិញ៖ – កុំ​ហាម​កូន​កុំ​ឲ្យ​ដើរ​រុករក​ក្នុង​ផ្ទះ – នាំ​កូន​ទៅ​កន្លែង​ថ្មី​ដូចជា សួនសត្វ អាងទឹក​ជាដើម – ទម្លាប់​ទិញ​សៀវភៅ​ទុក​ដាក់​ជិតៗ​ខ្លួន – ឲ្យ​កូន​លេង​របស់​ពញ្ញាក់​អារម្មណ៍​ដូចជា ដី​ឥដ្ឋ ខ្សាច់ និង​ឧបករណ៍​ភ្លេង​ជាដើម។   សុខភាព […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ២៤៖ អាអូន​អាចស្លៀកពាក់ ឬ​ដោះ​ខោអាវ​ខ្លួន​ឯង​បានហើយ

ការលូតលាស់ ​និងអាកប្បកិរិយា១- កូនចេះអីខ្លះ? អាអូន​អាយុ​បាន ២ឆ្នាំ ហើយ ​មាន​រឿង​ជា​ច្រើន​ដែល​គេ​បាន​ឆ្លង​កាត់​ទម្រាំ​បាន​ធំ​ប៉ុននេះ។ ឥលូវ​គេ​ចេះ​ដោះ​ខោអាវ​ខ្លួន​ឯង ចេះ​ស្លៀកពាក់​ខ្លួន​ឯង ​ហើយ​ក៏​ចេះ​ចង់​ពាក់​ខោអាវ​ណា​ដែល​ខ្លួន​ចូល​ចិត្ត​ទៀត​ផង។ ​ទាំង​នេះ​បង្ហាញ​ពី​ការ​ចេះ​សម្រប​ខ្លួន និង​ឯករាជ្យ​ភាព​របស់​គេ។ ឯ​ចលនា​របស់​កូនឥលូវ​ក៏​រឹងមាំ​ជាង​មុន​ដែរ។ កូន​យើង​អាច​ឈរ​ជើង​ពីរ​ជាប់​ដោយ​ខ្លួន​ឯង​បាន អាច​ឱន​រើស ឬយក​អីវ៉ាន់បាន។ ម្យ៉ាង​ទៀតនោះ​គេ​ក៏​អាច​ហក់​ និង​ឈរ​ចំទើត​ជើង​បាន​ទៀត​ណ៎! នៅ​អាយុ​នេះ​កូន​​​អាច​យល់​ដឹង​ពី​វត្ថុ​ជុំវិញ​ខ្លួន ក៏​ដូច​ជា​អាច​ធ្វើ​តាម​ការ​បង្គាប់​ដូច​ជា “​ចូរ​កូន​យក​បាល់​មក​ខាង​នេះ!” ឬ “មើល​ទៅ​លើ​គ្រែ” ជាដើម។ ២- ជួយកូនរបៀបណា? ដំបូង​ឡើយ​អ្នក​គួរ​ជួយ​កូន​ឲ្យ​ចេះ​ពាក់​ខោអាវ​ខ្លួន​ឯង ​ដោយ​ទិញ​សម្លៀកបំពាក់​ដែល​មាន​ឡេវ​តិច មាន​ទំពក់​ដែល​ងាយ​ក្នុង​ការ​ពាក់​ដោយ​ខ្លួន​គេ។ យក​ល្អ​ម៉ាក់ៗ​គួរ​ជ្រើសរើស​ខោ​ចង្កេះ​កៅស៊ូ អាវ​ស៊ក ស្បែក​ជើង​មាន​ស្កុត​បិទបើក។ ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ក្មេង​ដែល​ទើប​នឹង​រៀន​ស្លៀកពាក់​ខ្លួន​ឯង។ ម៉ាក់ប៉ា​ក៏​អាច​បង្រៀន​កូន​ឲ្យ​រៀន​យល់​ដឹង​រឿង​ដូច​ជា៖ -បង្រៀន​កូន​ឲ្យ​ដឹង​ពី​ទី​កន្លែងដំបូងប្រាប់​កូន​ឲ្យ​យក​តុក្កតា​ដាក់​លើ​តុ បន្ទាប់​មក​ក្រោម​កៅអី ហើយ​ឲ្យ​យក​មក​ឲ្យ​យើង។ -សួរ​សំណួរ​ទៅកូន​ដូចជា “​ចាប​រស់​នៅ​ឯណា?” “​តើ​យន្ត​ហោះ​ហោះ​នៅ​ទីណា?” “​ឯណាទ្វារ?” កុំ​រំពឹង​ខ្ពស់​ពី​កូន​ពេក គេ​នៅ​តូច​ណាស់។ ចូរ​បង្កើត​វា​ជា​ទម្លាប់​ដើម្បី​សន្ទនា​ប្រចាំ​ថ្ងៃ។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ​ជា​រឿង​សំខាន់​ក្នុង​ការ​នាំ​កូន​អាយុ ២ឆ្នាំ ទៅ​ពិនិត្យ​សុខភាព​ដើម្បី​តាមដាន​ការ​លូតលាស់ និងជំងឺ​ផ្សេងៗ។ ម៉ាក់ប៉ា គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​ដូច​ខាង​ក្រោម៖ -ទម្លាប់​​គេង៖ នៅ​អាយុ​នេះ​ក្មេង​ភាគ​ច្រើន​គេង​ប្រហែល ១១​ម៉ោង នៅពេល​យប់ ហើយ​គេង​ថ្ងៃ​ប្រហែល​ជា ២ម៉ោង ។ ក្មេង​ខ្លះវិញ​មិន​គេង​ថ្ងៃ​ទេ តែ​គេងយប់​ច្រើន​វិញ។ សូម​ប្រាប់គ្រូពេទ្យបើ​កូន​យើង​ឧស្សាហ៍​ភ្ញាក់ពេល​យប់ យល់​សប្តិ​មិន​ល្អ។ គ្រូពេទ្យ​អាច​ណែនាំ​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​គេ​បាន។ -ទម្លាប់ញ៉ាំ​៖ តែ​កូនឃើញ​ក្មេង​ដទៃ​ញ៉ាំ​នំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ