ជំងឺប្រព័ន្ធប្រសាទ

ជំងឺប្រព័ន្ធប្រសាទ - កូន​កាន់​តែ​ធំ កាន់​តែ​ចេះ ម៉ាក់ប៉ា​កាន់​តែ​ស្រលាញ់​ដក​ចិត្ត​មិន​បាន ជា​ការ​ពិត។ ប្រសិន​បើ​កូន​មាន​ជំងឺប្រព័ន្ធប្រសាទ​គួរ​ឲ្យ​បារម្ភ អ្វី​ដែល​ជា​ដំណោះស្រាយ តើ​ប៉ាម៉ាក់ អាច​ជួយ​កូន​ផ្នែក​ណា​ខ្លះឲ្យ​ទាន់​ពេល?

ចំណេះដឹងទូទៅ

ជំងឺប្រព័ន្ធប្រសាទ

កូនមានការអភិវឌ្ឍយឺត អាចមានសញ្ញាទាំងនេះ ប៉ាម៉ាក់គួរសង្កេតមើល

​ប៉ា​ម៉ាក់​អាច​​មាន​ការ​ព្រួយបារម្ភ​ច្រើន​​ ប្រសិនបើ​ដឹង​ថា​កូន​មាន​ការអភិវឌ្ឍលូតលាស់យឺតយ៉ាវ។ យ៉ាង​ណា​មិញ បញ្ហា​​មួយ​នេះ​អាច​ធ្វើការ​ដោះស្រាយ​បាន​ ហើយ​ក៏​មិន​អាច​កំណត់​ពី​ភាព​ឆ្លាតវៃ​នា​ពេល​អនាគត​របស់​ក្មេង​នោះ​ដែរ។ ពិត​ណាស់​ ក្មេង​ម្នាក់​ៗ​​មាន​ការ​លូតលាស់​ និង​ចេះ​ដឹង​ខុស​ៗ​គ្នា ហើយ​ការអភិវឌ្ឍយឺតយ៉ាវ​សំដៅ​លើ​កុមារ​ដែល​មិន​ទាន់​​ទទួល​បាន​ជំនាញ​អភិវឌ្ឍន៍​​ដែល​រំពឹង​ទុក បើ​ធៀប​ទៅ​នឹង​ក្មេង​ដែល​មាន​អាយុ​ស្របាល​គ្នា។ ភាព​យឺតយ៉ាវ​នេះ​ កើត​ឡើង​នៅ​ផ្នែក​នៃ​មុខងារ​​សរសៃ​ប្រសាទ សម្ដី ភាសា ការ​យល់​ដឹង ការ​លេង​ និង​ជំនាញ​សង្គម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​នៃ​ការអភិវឌ្ឍ​យឺតយ៉ាវ ​កត្តា​ដែល​​អាច​រួម​ចំណែក​នៅ​​មុន​ពេល​កូន​​កើត​ អំឡុង​ពេល​សម្រាល និង​ក្រោយ​សម្រាល​ រួម​មាន​៖ លក្ខខណ្ឌ​ហ្សែន​ ឬ​តំណ​ពូជ​ដូចជា​​ជំងឺ​Down syndrome វិបត្តិ​មេតាប៉ូលីស របួស​ខួរ​ក្បាល​ដោយ​សារ​អង្រួន​ ឬ​រលាក់​ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ប៉ះពាល់​នឹង​សារធាតុ​ពុល​មួយ​ចំនួន​ ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​​ផ្សេង​ៗ។   សញ្ញា​ និង​រោគសញ្ញា​នៃ​ការអភិវឌ្ឍយឺតយ៉ាវ ​​​​​សញ្ញា​ និង​រោគសញ្ញា​នៃ​ការអភិវឌ្ឍ​យឺតយ៉ាវ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ ដែល​អាច​កើត​លើ​កុមារ​ ព្រម​ទាំង​មាន​ការ​ប្រែប្រួល​អាស្រ័យ​លើ​លក្ខណៈ​ជាក់លាក់។ ជួនកាល​ ប៉ា​ម៉ាក់​អាច​សង្កេត​ឃើញ​​សញ្ញា​ទាំង​នេះ នៅ​ពេល​ដែល​កូន​នៅ​តូច​ៗ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ទៀត ប៉ា​ម៉ាក់​​ត្រូវ​រង់ចាំ​រហូត​​ទាល់​តែ​កូន​ចូល​រៀន​​។ រោគសញ្ញា​ទូទៅ​ រួម​មាន​៖ រៀន​សូត្រ និង​អភិវឌ្ឍយឺតយ៉ាវ​ជាង​ក្មេង​អាយុ​ស្របាល​គ្នា ចេះ​ក្រឡាប់ អង្គុយ​ វារ ឬ​ដើរ​យឺត​ជាង​ធម្មតា ពិបាក​ក្នុង​ការ​​ទំនាក់ទំនង​ ឬ​ចូលរួម​ក្នុង​សង្គម​ជាមួយ​ក្មេង​ដទៃ​​​ ពិបាក​និយាយ […]

ស្វែងរក ជំងឺប្រព័ន្ធប្រសាទ

ជំងឺប្រព័ន្ធប្រសាទ

គួរដឹង​!​ សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​ក្មេង​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល

ជា​រៀង​រាល់​ឆ្នាំ​ មាន​កុមារ​​រាប់​សែន​នាក់​ដែល​ជួប​ប្រទះ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​​ពី​ការ​ដួល​ លេង​កីឡា​ ឬ​បុក​​ជាមួយ​​នឹង​វត្ថុ​អ្វី​មួយ​។​ ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​​​កើត​ឡើង មិន​ត្រឹម​តែ​​នៅ​ពេល​វត្ថុ​ពីរ​ប៉ះ​ទង្គិច​គ្នា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នៅ​មាន​ចលនា​ដូច​ជា​កន្ត្រាក់​ចុះ​ឡើង​ថែម​ទៀត​ផង​។​ ដូច្នេះ​ហើយ​ ទើប​មួក​សុវត្ថិភាព​មិន​អាច​ការពារ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​នេះ​បាន​។​ ពិត​ណាស់​ មួក​សុវត្ថិភាព​អាច​ការពារ​ការ​បែក​​ឆ្អឹង​លលាដ៍​ក្បាល​ ​និង​ការ​រង​របួស​ដទៃ​ទៀត​ ប៉ុន្តែ​វា​មិន​អាច​ទប់​ក្បាល​ឲ្យ​នៅ​នឹង​បាន​ឡើយ​។​ រោគ​សញ្ញា​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ ការ​ដឹង​ពី​​វត្តមាន​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​គឺ​ជា​រឿង​សំខាន់​មួយ​។​ ​ទោះ​បី​ជា​មិន​មាន​ការ​ព្យាបាល​ជាក់លាក់​ណាមួយ​ ប៉ុន្តែ​ការ​ឲ្យ​កូន​សម្រាក​ទាំង​រាងកាយ​ និង​ផ្លូវ​ចិត្ត​អាច​ជួយ​ឲ្យ​រោគ​សញ្ញា​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស​។​ ម្យ៉ាង​វិញ​ទៀត​ ប៉ា​ម៉ាក់​ចាំបាច់​ការពារ​កូន​ពី​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​បន្ថែម​ទៀត​ ជា​ពិសេស​គឺ​នៅ​អំឡុង​​ពីរ​បី​សប្ដាហ៍​​ ​ឬ​ខែ​ដំបូង​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​រួច​ ពីព្រោះ​ថា​ខួរ​ក្បាល​គឺ​​​កំពុង​​តែ​ជា​សះ​ស្បើយ​។​ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​បន្ថែម​ទៀត វា​អាច​បណ្ដាល​ខូច​ខួរ​ក្បាល​ជា​រៀង​រហូត​​។​ នៅ​ពេល​ខ្លះ​ ​វា​អាច​មាន​សញ្ញា​ភ្លាម​ៗ​បន្ទាប់​ពី​រង​របួស ដែល​បញ្ជាក់​ថា​ក្មេង​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​។​ ​សញ្ញា​ដែល​កើត​ឡើង​ភ្លាម​ៗ​ទាំង​នេះ​មាន​ដូចជា​៖ សន្លប់​ ឬ​ងងុយ​គេង​ខ្លាំង​ ព្រម​ទាំង​ពិបាក​ភ្ញាក់​ពី​គេង​ ឈឺ​ក្បាល​ធ្ងន់ធ្ងរ​ វិល​មុខ​ និង​ពិបាក​ឈរ​ ឬ​ដើរ​ ភ័ន្តច្រឡំ​ ឬ​មិន​ចងចាំ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ ក្អួត​ចង្អោរ​ខ្លាំង​ ប្រសិនបើ​មាន​សញ្ញា​ទាំង​នេះ​កើត​ឡើង​ ប៉ា​ម៉ាក់​ត្រូវ​នាំ​កូន​ទៅ​ជួប​ជា​មួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ សញ្ញា​​​មួយ​ចំនួន​ទៀត​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ ជាមួយ​គ្នា​នេះ​ដែរ​ សញ្ញា​មួយ​ចំនួន​អាច​មាន​ភាព​ស្រពិចស្រពិល​ និង​អាច​បន្ត​រហូត​ដល់​​ជា​ច្រើន​សប្ដាហ៍ ឬ​ជា​ច្រើន​ខែ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​រួច ដែល​មាន​ដូចជា​៖ ឈឺ​ក្បាល​ជាប់​ជា​ប្រចាំ​ ក្អួត​ចង្អោរ​តិចតួច​ជា​ប្រចាំ​ ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ ពិបាក​ក្នុង​ការ​ចងចាំ​ និង​រៀន​អ្វី​ថ្មី​ៗ​ អស់​កម្លាំង​ ថាមពល​ចុះ​ខ្សោយ មាន​អារម្មណ៍​មិន​ល្អ​ ឬ​ឆាប់​ខឹង​ […]


ជំងឺប្រព័ន្ធប្រសាទ

ក្រោយដួលចំក្បាល បើកូនលេចចេញសញ្ញាទាំងនេះអាចមានឈាមកកក្នុងខួរក្បាល

ពេល​កូន​នៅ​តូច​តែង​ជួប​ឧបទ្ទវហេតុ​ដួល​ប៉ះ​ទង្គិច​ត្រូវ​ក្បាល​សឹង​តែ​គ្រប់គ្នា ព្រោះ​ចាប់ពី​វ័យ ៨ ខែ​ទៅ ៥ ឆ្នាំ​កូន​កំពុង​ពេញ​រពឹស ហើយទោះ​ជា​យើង​មាន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ណា​ក៏​ពិបាក​គេចផុតដែរ។ ដូចនេះ​ហើយ​អាណាព្យាបាល​តែងតែ​លើក​ជា​សំណួរ​ថា តើ​ក្រោយ​គ្រោះថ្នាក់​កូន​មាន​រោគសញ្ញា​បែប​ណា ទើប​នាំ​កូន​ទៅ​ពេទ្យ? វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ក្រោយ​កូន​មាន​គ្រោះថ្នាក់​ប៉ះ​ចំ​ក្បាល ម៉ាក់ប៉ា​ត្រូវ​តាមដាន​អាការៈ​កូន​ឲ្យ​បាន​ដិតដល់។ ករណី​កូន​ត្រឹម​របួស​សើស្បែក​មិន​បាច់​ភិតភ័យ​ពេក​ទេ គ្រាន់តែ​រក​អ្វី​ត្រជាក់​មកស្អំ​ពី​លើ​ឲ្យ​បាត់​ពក ជាំ ឬ​បើ​របក​ស្បែក​អាច​យក​ស្បែក​លាប​របួស​បាន។ តែ​បើ​ក្នុង​ករណី​ត្រូវ​ខ្លាំង ហើយ​កូន​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខាងក្រោម​នេះ​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​ណែនាំ​ឲ្យ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​ប្រញាប់៖ - បែក​ក្បាល​ហូរ​ឈាម​ខ្លាំង - សន្លឹម​មិន​លេង - មិន​កម្រើក ឬ​មិន​ដឹង​ខ្លួន - សន្លប់ - វិលមុខ - យំ​ព្រោះ​ឈឺចាប់​ខ្លាំង - ក្អួត - ក្ដោប​ក្បាល ព្រោះ​ឈឺចាប់ - ពិបាក​ដក​ដង្ហើម - មាន​អាការៈ​កន្ត្រាក់​ៗ - ច្រឡំ ឬ​វង្វេងវង្វាន់ - ប្រស្រី​ភ្នែក​រីក​មិន​ស្មើគ្នា - ខ្សោយ​អវយវៈ​មួយ​ចំហៀង អាការៈ​ដែល​បាន​រៀបរាប់​ខាង​លើ​សុទ្ធតែ​ជា​សញ្ញា​នៃ​ឈាម​កក​ក្នុង​ខួរក្បាល និង​ការ​ប៉ះពាល់​ចំ​សរសៃ​ប្រសាទ​ណា​មួយ។ ជម្រើស​ល្អ​ពេល​កូន​មាន​គ្រោះថ្នាក់ ដំបូង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​អ្នក​មាន​ជំនាញ​ព្យាបាល និងវិនិច្ឆ័យ​ពី​ស្ថានភាព​របួស ជាជាង​ទុក​ចោល ហើយគិត​ថា​មិន​អី នាំ​ឲ្យ​មាន​កូន​មាន​បញ្ហាកាន់តែធ្ងន់។ មួយ​វិញ​ទៀត​បើ​សង្កេត​ឃើញ​ថា របួស​ធំ​ពេក ទោះ​គ្រូពេទ្យ​ថា​មិន​ថ្វី យើង​អាច​យក​កូន​ទៅ​ថត​ស្កេន​បាន ដើម្បី​កុំឲ្យ​ជាប់​មន្ទិល​សង្ស័យ។


ជំងឺប្រព័ន្ធប្រសាទ

អូនតូចកើតជំងឺរលាកខួរក្បាល ច្រើនបង្កឡើងដោយមេរោគ ៣ ក្រុមនេះ

នៅ​ជុំ​វិញ​ខ្លួន​យើង ពោរ​ពេញ​ទៅ​ដោយ​មេរោគ​ជា​ច្រើន​រាប់​មិន​អស់​ដែល​យើង​មើល​នឹង​ភ្នែក​ទទេ​មិន​ឃើញ។ មេរោគ​ទាំង​នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្លង​ជំងឺ ហើយ​អ្នក​ដែល​ងាយ​ឆ្លង​ជាង​គេ​នោះ គឺ​ទារក និង​អា​អូន​តូចៗ ដែល​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ធ្ងន់​ស្រាល​ផ្សេងៗ ដូច​ជា ក្ដៅ​ខ្លួន ផ្ដាសាយ ឬ​ក៏​អូនតូចកើតជំងឺ​រលាក​ខួរ​ក្បាល​តែម្ដងក៏មាន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ដូច​ម្ដេច​ដែល​ហៅ​ថា រលាក​ខួរ​ក្បាល? តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ផ្នែក​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ពាក្យ​ថា​ជំងឺ​រលាក​ខួរ​ក្បាល​មាន​ន័យ​ថា ជា​ការ​រលាក​នៃ​សាច់​ខួរ​ក្បាល​របស់​យើង​ដែល​បង្ក​ឡើង​ដោយ​មេរោគ។ ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា មេរោគ​មាន​ច្រើន​ប្រភេទ​ណាស់ យើង​មិន​អាច​រាប់​វា​អស់​ទេ ក៏​ប៉ុន្តែ​មេរោគ​ដែល​បង្ក​ជំងឺ​រលាក​ខួរក្បាល​ត្រូវ​បាន​ចែក​ចេញ​ជា ​៣​ ក្រុម​គឺ៖ ទី១- បាក់តេរី ទី២- វីរុស ទី៣- ពពួក​ផ្សិត។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​ស្រី​បន្ត​ថា ជា​ទូទៅ អា​អូន​ដែល​កើត​ជំងឺ​រលាក​ខួរ​ក្បាល​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ពពួក​វីរុស បន្ទាប់​មក​ក្រុម​បាក់តេរី តាម​ពី​ក្រោយ​ដោយ​ពពួក​ផ្សិត។ ចំពោះ​ការ​កើត​រលាក​ខួរ​ក្បាល​ដែល​បង្ក​ឡើង​ដោយ​ពពួក​ផ្សិត គឺ​កើត​ទៅ​លើ​ក្មេង​ដែល​មាន​សុខភាព​ខ្សោយ​ខ្លាំង​មែន​ទែន ជាពិសេស​ក្មេង​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ជំងឺ​អេដស៍។ល។ វេជ្ជបណ្ឌិត​ឯក​ទេស​រោគ​កុមារ​រូប​នេះ ឲ្យ​ដឹង​ថា បើ​កូន​មាន​ជំងឺ​រលាក​ខួរ​ក្បាល ហើយ​ម៉ាក់​ប៉ា​យក​ទៅ​ពេទ្យ​ព្យាបាល​ទាន់​ពេល​វេលា និង​ត្រឹម​ត្រូវ អា​អូន​អាច​ជា​សះ​ស្បើយ​ត្រលប់​មក​សភាព​ធម្មតា​វិញ។ ប៉ុន្តែ ក្នុង​ករណី​ដែល​កូន​មិន​ទទួល​បាន​ព្យាបាល​ត្រឹម​ត្រូវ ឬ​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ទាន់​ពេល​វេលា​ទេ វា​នឹង​ផ្ដល់​ផល​ពិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ដល់​កូន​នោះ​គឺ ពិការភាព។ នេះ​មាន​ន័យ​ថា មេរោគ​រលាក​ខួរក្បាល​ទៅ​បំផ្លាញ​កោសិកា​ផ្នែក​ណា​មួយ​នៃ​ខួរ​ក្បាល (ឧទាហរណ៍.បើ​ចំ​កន្លែង​និយាយ អា​អូន​អត់​អាច​និយាយ​បាន […]


ជំងឺប្រព័ន្ធប្រសាទ

កូនពកក្បាល ធ្វើម៉េចទើបឆាប់ស្រក? អាចស្អំរបស់ក្តៅៗបានទេ?

ម៉ាក់​ៗដែល​មាន​កូន​តូច​ប្រាកដជា​ដឹង និង​ជួប​ប្រទះ​បញ្ហា​កូន​ជល់ ឬ​ដួល​ប៉ះទង្គិច​ត្រូវ​ក្បាល​រហូត​បណ្ដាល​ឲ្យ​ពក ជាំ ខៀវ ហើយ​ក្ដៅ​កង្វល់​របស់​អាណាព្យាបាល គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដុំ​ពក​នោះ​ស្រក​ទៅ​វិញ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ចែក​រំលែក​ចំណេះដឹង​ករណី​នេះ​ថា បើ​ត្រឹម​ស្រាល​សើស្បែក មិន​បោក​ក្បាល​ខ្លាំង​ខ្ទាំ ហូរ​ឈាម ឬ​មាន​ឈាម​កក យើង​អាច​យក​ទឹក​កក ឬ​របស់​ណា​ដែល​ត្រជាក់​យក​ទៅ​ស្អំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​កន្លែង​របួស និង​ធ្វើឲ្យ​ស្រក​បន្តិច​ម្ដង​ៗ រហូត​ដល់​ក្រាប​ស្មើ​វិញ ប្រសិនបើ​យើង​មានពេលវេលាគ្រប់គ្រាន់ គួរស្អំឲ្យយូរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងកុមារ   លោក​បន្ត​ទៀត ពេល​កូន​មាន​វ័យ​ធំ​បន្តិច​ចាប់ពី ៣-៤ ឆ្នាំ​ឡើង​ទៅ ក្រោយ​ស្អំ​របស់​ត្រជាក់​រួច អាច​ប្រើ​ជា​ប្រេង​លាប​រឹត​ដែល​មាន​ជាតិ​សាលីស៊ីឡាត​បាន វា​មាន​ប្រសិទ្ធភាព​កាន់តែ​លឿន​ជាង​ស្អំ​តែ​មួយ​មុខ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ករណី​​ដួល​ខ្លាំង​រហូត​មាន​ហូរ​ឈាម​សូម​កុំ​ប្រើ​របស់​ក្ដៅ​ដូចជា​បាយ ពងមាន់ពងទា ទៅ​ស្អំ ព្រោះការហូរឈាម​ប្រាកដជា​ដាច់​សរសៃ​ឈាមតូច​ណា​មួយហើយ ដូចនេះ​បើ​យើង​ស្អំ​អ្វី​ដែល​ក្ដៅ​ទៅ ធ្វើឲ្យ​សរសៃ​ឈាម​កាន់តែ​រីក​ធំ។ វិធី​ដ៏​ត្រឹមត្រូវ​គឺ​ត្រូវ​តែ​យក​អ្វី​ត្រជាក់​ទៅ​ស្អំ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់ កាត់​បន្ថយ​ការ​ហូរ​ឈាម បង្រួម​សរសៃ​ឈាម និង​ទឹក​រងៃ​ពី​ខាង​ក្នុង​។ បន្ទាប់ពី​ស្អំ​រួច​ប្រហែល ១ ម៉ោង​យើង​អាច​ស្អំ​ជាមួយ​របស់​ក្ដៅ​បាន​ហើយ ព្រោះ​វា​ជួយ​ឲ្យ​ឈាម និង​ទឹក​រងៃ​អាច​រលាយ​បាន​ខ្លះ។ មួយ​វិញ​ទៀត​មិន​ថា​តែ​ដុំ​ពកទេ បើ​មាន​អាការៈ​ជាំ ហើម ការ​ស្អំ​របស់​ត្រជាក់​គឺ​ល្អ​ជាង។ លោក​បន្ថែម​ទៀត​ថា […]


ជំងឺប្រព័ន្ធប្រសាទ

បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម

ក្មេងៗ​អាយុ​ចាប់​ពី​៣​ឆ្នាំ​ឡើង​ទៅ​រពឹស​ណាស់ ឆ្ងល់​ច្រើន សួរ​ច្រើន លេង​ច្រើន ហើយ​ការ​លេង​ច្រើន​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​ក្មេង​ដួល​បាក់​ដៃ-ជើង ឬ​ប៉ះ​ទង្គិច​បោក​ក្បាល​អ៊ីចឹង​ទៅ។ ធម្មតា បើ​កូន​បោក​ក្បាល​ម៉ាក់​ប៉ា​គ្រាន់​យក​ថ្នាំ​លាប ឬ​យក​អី​មក​ស្អំ។ ចំពោះ​បញ្ហាខាងលើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា បញ្ហា​ក្មេង​ដួល​ប៉ះ​ទង្គិច​ក្បាល គឺ​ជា​រឿង​ទូទៅ​ដែល​ក្មេង​ស្ទើរ​តែ​គ្រប់​រូប​ធ្លាប់​ឆ្លង​កាត់។ ការ​ដែល​ដួល​នេះ ភាគ​ច្រើន​វា​គ្រាន់​តែ​ធ្វើ​ឲ្យ​ពក​ក្បាល​បន្តិច​បន្តួច កម្រ​ឲ្យ​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់។ ទោះ​យ៉ាង​នេះ​ក្ដី ម៉ាក់​ប៉ា​អាច​សម្គាល់​សញ្ញា​គួរ​ឲ្យ​បារម្ភ​ដែល​អាច​បញ្ជាក់​ពី​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​ក្បាល​របស់​កូន​ ព្រោះ​ជួនកាលវាអាចបង្កជាគ្រោះថ្នាក់ធ្ងន់ ហើយសញ្ញាទាំងនោះមានដូច​ជា៖ - បោក​ក្បាល​ហូរ​ឈាម​ខ្លាំង (​ហូរឈាមមិនឈប់) - ពក​រឹង​នៅ​កន្លែង​ប៉ះ​ទង្គិច​លើ​ក្បាល - ជាំ ឬ​ហើម​ខ្លាំង - ក្អួតលើស​ពី​ម្ដង - កូន​ចេះ​តែ​ងងុយ​គេង ឬ​សន្លឹម - ពិបាក​ដក​ដង្ហើម - ត្អូញប្រាប់ឈឺក្បាល - ប្រកាច់។ល។ រោគ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ភាគ​ច្រើន​លេច​ឡើង​ចាប់​ពី ​២៤-៤៨​ម៉ោង បន្ទាប់​ពី​កូន​ប៉ះ​ទង្គិច​ក្បាល​ហើយ។ វេជ្ជបណ្ឌិតរូបនេះ បន្ត​ថា បើ​កូន​មាន​ចេញ​រោគ​សញ្ញា​ខាង​លើ ឬ​មាន​សញ្ញា​អ្វី​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ព្រួយ​បារម្ភ​ខ្លាំង យក​ល្អ គួរ​នាំ​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ការ​ប៉ះ​ទង្គិច​ត្រង់​ក្បាល​អាច​គ្រោះ​ថ្នាក់​ខ្លាំង​រហូត​អាច​មាន​ឈាម​កក ឬ​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម​ខួរ​ក្បាល​បាន។


ជំងឺប្រព័ន្ធប្រសាទ

បើចេញសញ្ញាបែបនេះកុំទុកយូរ កូនអាចកើតជំងឺរលាកខួរក្បាល

ជា​ទូទៅ អា​អូន​តូច​ៗ ងាយ​ឈឺ​ជំងឺ​ផ្សេងៗ​ញឹក​ញាប់​ដូច​ជា ផ្ដាសាយ គ្រុន​ក្ដៅ​អី​ធម្មតា គ្រាន់​តែលេបថ្នាំ​ក៏​អាច​ជា​ដែរ។ ប៉ុន្តែ ពេល​ខ្លះ​​កូនៗ​អាច​មាន​បញ្ហា​សុខភាព​គួរ​ឲ្យ​បារម្ភ​ដែល​ម៉ាក់​ប៉ាគួរ​យក​ចិត្ត​ទុក​ដាក់​ ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ខ្លាំង​ដូច​ជំងឺ​រលាក​ខួរ​ក្បាល​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ធម្មតា ក្មេង​តូចៗ​ដែល​កើត​ជំងឺ​រលាក​ខួរ​ក្បាល ភាគ​ច្រើន​ចេញ​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​ស្រាល​ៗដែរ តែ​ប្រសិន​បើ​កូន​ចេញ​រោគ​សញ្ញា​ដូច​ការ​រៀប​រាប់​ខាង​ក្រោម​នេះ ម៉ាក់​ប៉ា​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ​មាន៖ រោគ​សញ្ញាជំងឺរលាកខួរក្បាល​ទូទៅ៖ - ឈឺ​ក្បាល - ក្ដៅ​ខ្លួន - ចង់​ក្អួត រោគ​សញ្ញា​អាសន្នជំងឺរលាកខួរក្បាល៖ - មិន​ស្រួល​ខ្លួន - មិន​ឆ្លើយ​តប​ដូច​ធម្មតា - ហត់ៗ អស់​កម្លាំង ខ្សោយ - ត្អូញ​ឈឺ​ក្បាល​ញឹក​ញាប់ - ប្រកាច់។ល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ក្នុង​ករណី​ដែល​កូន​ចេញ​សញ្ញា​អស់​នេះ ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូ​ពេទ្យ​ជំនាញ​ជា​បន្ទាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និងព្យាបាល​ទាន់​ពេល ចៀស​វាង​អាការៈ​កូន​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា អា​អូន​តូចៗ​ដែល​កើត​ជំងឺ​រលាក​ខួរ​ក្បាល​នេះ មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ហើយ​ក្រោយ​ពី​កើត​ជំងឺ​នេះ វា​អាច​បណ្ដាល​ឲ្យ​កូនៗ​ទៅ​ជា៖ - ពិការ​អវយវៈ - ពិការ​ប្រាជ្ញា - មាន​ភាគ​រយ​ខ្ពស់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ។ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា កូន​ៗ​ដែល​កើត​ជំងឺ​រលាក​ខួរ​ក្បាល​នេះ ភាគ​ច្រើន​បណ្ដាល​មក​ពី​មូល​ហេតុ​ដូច​ជា ខ្វះ​អនាម័យ ឆ្លង​មេរោគ ខ្វះ​អាហារូបត្ថម្ភ និង​ចាក់​វ៉ាក់សាំង​មិន​គ្រប់​គ្រាន់​ជាដើម។   ពី​ជំងឺរលាកខួរក្បាលផ្សេងទៀត៖ មក​ដឹងលម្អិត​ពី​រោគសញ្ញា​​ជំងឺ​រលាកស្រោមខួរ​លើ​កូន​ក្មេង ជំងឺរលាកស្រោមខួរមួយប្រភេទ អាចមានផលវិបាក​យូរ​ទោះព្យាបាល​ជាសះស្បើយ […]


ជំងឺប្រព័ន្ធប្រសាទ

នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល

ជំងឺ​អុតស្វាយ ជា​ជំងឺ​នៅ​លើ​ស្បែក ដែល​មនុស្ស​គ្រប់​រូប​ត្រូវតែ​កើត​វា​ម្ដង។ បើ​ទោះ​ជា​វា​កើត​នៅ​លើ​ស្បែក​ក៏​ពិត​មែន តែ​អុតស្វាយ​ផ្ដល់​ផល​វិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​កើត​លើ​កុមារ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ គ្មាន​អង់ទីក័រ​ការពារ​ពី​ម្តាយ និង​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ជំងឺ​អុតស្វាយ​បណ្ដាល​មក​ពី​មេរោគ​ឈ្មោះ Varicella Zoster ដែល​បង្ក​ឲ្យ​មាន​ពងបែក​នៅ​លើ​ស្បែក។ ប្រសិនបើ​អ្នក​ជំងឺ​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ ឬ​យឺតយ៉ាវ​នោះ​នឹង​កើត​មាន​ផល​វិបាក​ច្រើន​ដូចជា ដំបៅ​ស្បែក​ក្លាយ​ជា​ធ្ងន់ធ្ងរ​ពេល​មាន​ឆ្លង​មេរោគ​ពី​ខាងក្រៅ​បន្ថែម រលាក​សួត រលាក​ខួរក្បាល​ ក្ដៅ​ខ្លួន​ខ្លាំង ចេញ​ពង​បែក​ច្រើន ឬ​មាន​ការ​ហូរ​ឈាម​តាម​ពងបែក រហូត​ប៉ះពាល់​សរីរាង្គ​សំខាន់​ៗ​ដទៃ​ទៀត​ដូចជា រលាក​ថ្លើម ខួរក្បាល កក​ឈាម​ក្នុង​សរសៃឈាម ពិការ​អវយវៈ ឬ​បញ្ញា​ស្មារតី​ជា​ដើម។ ទោះជាយ៉ាងណាវេជ្ជបណ្ឌិតរូបនោះបាន​បញ្ជាក់​​ថា ជំងឺរលាក​ស្រោម​ខួរ អាច​បណ្ដាល​មក​ពី​មេរោគ​ជាច្រើន​ផ្សេង​ៗ​គ្នា មិនមែនកើតអុតស្វាយសុទ្ធតែនាំឲ្យរលាកខួរក្បាលនោះទេ ហើយវ៉ាក់សាំង​ដែល​យើង​យក​កូន​ទៅ​ចាក់​តាម​ការ​កំណត់​របស់​រដ្ឋ​នោះក៏មិនមែន​ការពារ​រលាក​ស្រោម​ខួរ គ្រប់​មុខ​នោះ​ទេ។ គ្រាន់តែការចាក់វ៉ាក់សាំង ពិតជាអាចការពាររលាកខួរក្បាលដែលបង្កពីមេរោគអុតស្វាយបានពិតមែន។ គ្រូពេទ្យ​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ បន្ត​ទៀត​ថា បើ​និយាយ​ពី​អត្ថប្រយោជន៍​វ៉ាក់សាំង​អុតស្វាយ​វិញ គឺ​អាច​ការពារ រលាក​សួត រលាក​ខួរក្បាល និង​ស្រោម​ខួរក្បាល ព្រោះ​កោសិកា​ខួរក្បាល​តែង​ប៉ះពាល់​ ហើយ​វា​មិន​អាច​មក​ដូច​ដើម​បាន​ទេ។ ក្រៅ​ពី​នោះ​បើ​ចាក់​ហើយ​ចេញ ក៏​ស្បែក​គ្មាន​សភាព​ធ្ងន់ធ្ងរ ឬ​ចេញ​ក្ដាំង​សុសសាច់​ដែរ។ ដូចនេះ​ហើយ​ម៉ាក់ប៉ា​គួរតែ​គិតគូរ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង ឬ​មិន​ដូច្នោះ​ទេ​គួរតែ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ទើប​ជំងឺ​អស់​នោះ​មិន​ផ្ដល់​ផល​អាក្រក់​ចំពោះ​សុខភាព។


ជំងឺប្រព័ន្ធប្រសាទ

ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី

ម៉ាក់​ប៉ា​ណា​ដែល​មិន​ចង់​ឲ្យ​កូន​ខ្លួន​ឯង​ឆ្លាត មាន​បញ្ញា​ខ្ពស់នោះ? ម៉ាក់​ប៉ា​ខ្លះ​ខំ​ប៉ូវ​អាហារ​ល្អៗ ពេលកូន​កើត​មក ខ្លាច​កូន​ខ្សោយ ប្រាជ្ញា​មិន​ល្អ តែ​ទោះ​ប៉ូវ​ប៉ុនណា បើ​កូន​កើត​មក​យក​ជំងឺ​ពី​កំណើត​ប៉ុន្មាន​ខាង​ក្រោម​នេះ​មក​ជាមួយ ដឹង​តែ​ប្រាជ្ញា​កូន​មាន​បញ្ហា​ខុស​ពី​ក្មេង​ដទៃ​ហើយ។ ជំងឺ​ពី​កំណើត​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ក្មេង​ខ្សោយ​ប្រាជ្ញា? លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី​បាន​ឲ្យ​ដឹង​ថា ជំងឺ​ដែល​អាច​ឲ្យ​ទារក​បាត់​បង់​ការ​លូត​លាស់​ផ្នែក​ប្រាជ្ញា ស្មារតី​ខុស​ពី​ក្មេង​ធម្មតា គឺ​មាន​ចំនួន​៧មុខ​ដូច​ជា៖ ១.ទារក​មាន​ជំងឺ​ពី​កំណើត​លើ​ការ​បម្លែង​ជាតិ​សាច់​ក្នុង​ខ្លួន៖ ធ្វើ​ឲ្យកូន​ខ្សោយ​ប្រាជ្ញា អាច​ពិការ និង​មាន​ភាព​មិន​ធម្មតា​លើ​សាច់​ខួរក្បាល។ ២.ទារក​មាន​ជំងឺ​ខ្សោយ​ក្រពេញ​ពី​កំណើត៖ ដែល​ធ្វើ​ឲ្យ​ខ្សោយ​ប្រាជ្ញា​ខ្លាំង យឺត​យ៉ាវ​ការ​គិត កូន​អាច​តឿ ខ្សោយ​ត្រចៀក កើត​លឿង​ស្បែក ស្បែក​ស្ងួត អណ្ដាត​ធំ សាច់​ដុំ​ទន់ ទល់​លាមក និង​សំឡេងយំស្អកៗ។ ៣.ទារក​មាន​វិបត្តិ​ទៅ​លើ​ការ​បម្លែង​ជាតិ​ស្ករ៖ ធ្វើ​ឲ្យទារក​បៅ​មិន​សូវ​បាន ក្អួត រាក​ខ្សោយ​ថ្លើម ថ្លើម​រីក​ធំ ឧស្សាហ៍​មាន​ហូរ​ឈាម ហើម​ខ្លួន ទាច​ទឹក និង​កើត​លឿង។ ៤.ទារក​មាន​វិបត្តិ​ទៅ​ការ​បម្លែង​លើ​ក្រុម​វីតាមីនB៖ ធ្វើ​ឲ្យ​ទារក ប្រកាច់ ថ្លង់ ខ្វាក់ និង​អាច​ពិការ។ លើស​ពី​នេះ ទារក​អាច​យឺត​យ៉ាវ​ក្នុង​ការ​លូត​កម្ពស់ និង​ពិបាក​ឡើង​គីឡូ ឬ​ឡើង​កន្ទួល​ពេញ​ស្បែក ជ្រុះ​សក់ និង​ឧស្សាហ៍​សន្លប់។ ៥.ទារក​មាន​ភាព​មិន​ធម្មតា​ទៅលើ​មុខងារ​ក្រពេញ​លើ​តម្រងនោម៖ ធ្វើ​ឲ្យ​អ័រម៉ូន​ខ្លះ​លើស ខ្លះ​មិន​គ្រប់។ ទារក​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ទឹក និង​មាន​ភាព​មិន​ធម្មតា​លើ​ប្រដាប់​ភេទ។ ៦.ទារក​មាន​ភាព​មិន​ធម្មតា​ពី​កំណើត​លើ​សួត៖ សួត​ចេញ​ជាតិ​ខាប់​លើស​លប់​ក្នុង​សួត រំខាន​ដល់​ការ​ដក​ដង្ហើម ក្អក […]


ជំងឺប្រព័ន្ធប្រសាទ

ក្មេងទល់លាមកមានមូលហេតុច្រើនយ៉ាង មិនមែនតែអាហារទេ

ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា គឺ​កូន​ឧស្សាហ៍​ទល់​លាមក ពេល​ខ្លះ​ចេះ​តែ​ឆ្ងល់ កូន​ញ៉ាំ​បន្លែ​ដែរ តែ​ម៉េច​​ក៏​​នៅ​តែ​ទល់​លាមក? បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center កាលណា​ក្មេង​ជុះ​តិច​ជាង ឬ​ស្មើ២ដង/សប្តាហ៍ ឬ​លាមក​កូន​ជុះ​មាន​ទំហំ​ខុស​ធម្មតា ​និង​រឹង​ខុស​ធម្មតា មាន​ន័យ​ថា កូន​មាន​ជំងឺ​ទល់​លាមក។ ចំពោះ​មូលហេតុ​នាំ​ឲ្យ​ក្មេង​ទល់​លាមក លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូបនេះ​បញ្ជាក់​ថា មិនមែន​មក​ពី​កត្តា​ចំណី​អាហារ​មួយ​មុខ​ទេ គឺ​មាន​កត្តា​រួមផ្សំ​ច្រើន​យ៉ាង។ ១. មាន​ជំងឺ កាលណា​ក្មេង​មាន​ជំងឺ ដូចជា​ជំងឺ​ពោះវៀន​រីក​ធំ​ពី​កំណើត អាច​មាន​ដុំ​សាច់​នៅ​ក្នុង ឬ​ក្រៅ​ពោះវៀន សង្កត់​ពោះវៀន នាំ​ឲ្យ​ការ​បញ្ចេញ​លាមក​មិន​ប្រក្រតី ឬ​កូន​អាច​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​មិន​អាច​បញ្ជា​ទៅ​ខួរក្បាល​បាន​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​ទល់លាមក​ដែរ។ ២. ញ៉ាំ​ទឹក និង​បន្លែ​មិន​គ្រប់គ្រាន់ ក្រៅ​ពី​មាន​ជំងឺ ផល​វិបាក​ដែល​បណ្តាល​មក​ពី​កត្តា​ចំណី​អាហារ​ក៏​នាំ​ឲ្យ​ក្មេង​ទល់​លាមក​ដែរ។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ថា ក្មេង​មិន​សូវ​ញ៉ាំប​ន្លែ ញ៉ាំ​តែ​សាច់ ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ជួប​បញ្ហា​ពិបាក​បន្ទោរ​បង់​ញឹក​ញាប់។ ៣. មិន​សូវ​មាន​សកម្ម​រាងកាយ ការ​ធ្វើ​សកម្មភាព​រាងកាយ​ក៏​ពាក់ព័ន្ធ​នឹង​បញ្ហា​ទល់​លាមក​ដែរ ដូចជា​ក្មេង​មិន​សូវ​មាន​សកម្មភាព មួយ​ថ្ងៃៗ​អង្គុយ​មើល​តែ​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬ iPad ក៏​ជា​កត្តា​ប្រឈម​ធ្វើ​ឲ្យ​ទល់​លាមក​ដូចគ្នា។ ៤. ទប់​លាមក​ញឹក​ញាប់ ជា​ធម្មជាតិ​របស់​ក្មេង ចូល​ចិត្ត​លេង​ច្រើន ហើយ​កាលណា​បាន​លេង​ច្រើន​សប្បាយ ​ពេល​ឈឺ​ជុះ ពួក​គេមិន​ទៅ​ជុះ​ភ្លាមៗ​នោះ​ទេ ជក់​លេង ខំប្រឹង​ខ្ជឹប ឬ​ទប់​លាមក។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ពេល​ឈឺ​ជុះ​ធម្មតា ក្មេង​មិន​ទៅ​ជុះ […]


ជំងឺប្រព័ន្ធប្រសាទ

ក្មេងទើបចេះតោងឈរ ដើរ ឧស្សាហ៍ដួល ប៉ះពាល់ដល់ខួរក្បាលអត់?

បញ្ហា​នេះ​ម៉ាក់​ប៉ា​ណា​ក៏​ព្រួយបារម្ភ​ដែរ ព្រោះ​កូន​ទើប​តែ​ចេះ​តោង​ឈរ និង​ដើរ​ថ្មី​ៗ ជួប​ច្រើន​ដង​ខ្លាំង​ណាស់​ដូចជា​ធ្លាក់​ពី​លើ​ទី​ខ្ពស់ ដួល​បោក​ក្បាល។ ដើម្បី​ស្រាយ​ចម្ងល់​នេះ​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ករណី​នេះ​គេ​បែងចែក​ច្រើន​តាំង​ពី​ស្បែក ឆ្អឹង និង​សរីរាង្គ​សំខាន់​ៗ​ខាង​ក្នុង។ គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​បាន​បន្ត​ថា ការ​ប៉ះពាល់​បណ្ដាល​មកពី​ដួល​នោះ​ច្រើន​កម្រិត​ណា ក៏មិន​សំខាន់ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ខ្លាំង​កម្រិត​ណា ព្រោះ​ទារក​ខ្លះ​ប៉ះ​ញឹក​មែន តែ​ត្រឹម​សើស្បែក ឬ​អ្នក​ខ្លះ​ទៀត​មិន​ញឹកញាប់​ទេ ប៉ុន្តែ​ត្រូវ​ខ្លាំង​រហូត​ដល់​បាក់​ឆ្អឹង ខ្ទាំ ឬ​ក៏​ដាច់​សរសៃ​ឈាម​ខួរក្បាល​ក៏​មាន​។ លោក​ក៏​បាន​បែងចែក​ការ​ដួល​នោះ​ជា ៥ ដំណាក់កាល ដែល​ក្នុង​នោះ​រាប់​មាន​ការ​ដួល ធ្លាក់​ពី​លើ​កាំជណ្ដើរ មាន​របស់​អ្វី​ធ្លាក់​ចំ​ជា​ដើម៖ ១- ប្រសិនបើ​សន្លប់ នេះ​បញ្ជាក់​ថា​កូន​មាន​អាការៈ​ធ្ងន់ធ្ងរ​ហើយ ២- ភ្នែក​ឡើង​ជាំ​ដូច​ភ្នែក​ខ្លាឃ្មុំ​ផេនដា មាន​ន័យ​ថា​កូន​បាក់​ឆ្អឹង​ច្រមុះ ឬផ្នែក​​ណា​មួយ​ហើយ ៣- កូន​ហូរ​ឈាម​តាម​ត្រចៀក ក៏​ជា​រឿង​មិន​ល្អ​ដែរ ៤- កូន​ហូរ​ឈាម​តាម​ច្រមុះ ស្ថិត​ក្នុង​ករណី​គួរឲ្យ​បារម្ភ​ខ្លាំង​ ៥- កូន​ក្អួត ដោយ​ក្អួត​ជាប់ ក៏​ជា​សញ្ញា​ប៉ះពាល់​ដល់​ខួរក្បាល​ផ្នែក​ខាង​ក្នុង ឬ​ខ្ទាំ រោគសញ្ញា​ប៉ុន្មាន​ខាង​លើ​នេះ តម្រូវ​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​តាមដាន។ ក្នុង​ករណី​ខ្លះ​ក្មេង​ជួប​គ្រោះថ្នាក់​ធ្ងន់​ភ្លាម​មិន​ទាន់​លេចចេញ​សញ្ញា​គួរឲ្យ​សង្ស័យ​ឡើយ ហើយ​គ្រូពេទ្យ​តាមដាន​រហូត​ដល់​មួយ​សប្ដាហ៍ ទើប​អាច​សន្និដ្ឋាន​ថា​ប៉ះពាល់ ឬ​អត់។ អត្ថបទពាក់ព័ន្ធ៖  របួសភ្នែក ក្មេងងាយរងគ្រោះបំផុត ប៉ាម៉ាក់គួរតែប្រយ័ត្ន! ក្មេង​តូចៗ​រពឹសណាស់ ងាយ​ប៉ះទង្គិច​ក្បាល អ៊ីចឹង​ប៉ាម៉ាក់​ត្រូវ​ដឹង​ធ្វើ​ម៉េច​ហើយ! ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​ខាង​លើ​បន្ត​ថា ប្រសិនបើ​ការ​ដួល​នោះ​ប៉ះ​ក្បាល​ត្រឹម​ជាំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ