backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 09, 2023

ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា

បញ្ហាស្បែកក្នុងខែរងាដែលតែងតែកើតញឹកញាប់លើកុមាររួមមាន ស្បែក​ស្ងួត បែកស្រកា រមាស់​ស្បែកកើតត្រអកជាដើម។ នេះក៏ដោយសារ​ស្បែកកុមារ​នៅខ្ចីដែលជាហេតុធ្វើឱ្យស្បែកក្មេងងាយ​នឹងបាត់បង់សំណើមនៅពេល​ធ្លាក់ខ្យល់។ ដូចនេះដើម្បីការពារកូនជាទីស្រឡាញ់​​ពីការមាន​បញ្ហា​ស្បែក​ក្នុងខែរងា ម៉ាក់ប៉ាគួរធ្វើអ្វីខ្លះ?

១. ងូតទឹក

កាត់បន្ថយពេលវេលាងូតទឹកកូនមិនឱ្យហួសពី ១០ នាទី ព្រោះការងូតទឹកយូរអាចធ្វើឱ្យស្បែកស្ងួត។ ម៉្យាងទៀត បើម៉ាក់ប៉ាងូតទឹកក្តៅឱ្យកូន ទឹកគួរតែក្តៅឧណ្ហៗ កុំឲ្យ​ក្ដៅពេក​ ព្រោះការងូតទឹកក្តៅមិន​ត្រឹមតែ​ធ្វើឱ្យស្បែកកូនស្ងួតទេ ហើយថែមទំាងធ្វើឱ្យស្បែកកូនងាយប្រតិកម្មនិងរមាស់ទៀត។

២. ជ្រើសរើសសាប៊ូដុសខ្លួន

ម៉ាក់ប៉ាគួរជ្រើសរើសសាប៊ូដុសខ្លួនដែលមិនសូវមានជាតិកាត់ខ្លាំង ឬគ្មានក្លិនក្រអូប ព្រោះសារធាតុ​ទាំងនេះអាចធ្វើឱ្យជាតិប្រេងលើស្បែកកូនបាត់បង់ដែលធ្វើឱ្យស្បែកកូនស្ងួត រមាស់និង​មាន​ប្រតិកម្ម។

៣. ចៀសវាងជូតខ្លួនកូនឱ្យស្ងួត

ក្រោយពីងូតទឹករួច ម៉ាក់ប៉ាអាចយកកន្សែងធ្វើពីកប្បាសទន់ៗមកផ្តិតខ្លួនឱ្យកូន តែចៀសវាង​ជូតខ្លួន​កូន​ឱ្យស្ងួត ព្រោះការជូតខ្លួនឱ្យកូនខ្លាំង​ៗ​ក៏អាចធ្វើឱ្យស្បែកកូនបាត់បង់ជាតិប្រេង​ដែរនិងអាចធ្វើឱ្យ​ស្បែក​កូនរលាក។

៤. ផ្តល់សំណើមដល់ស្បែកកូន

បន្ទាប់ពីផ្តិតខ្លួនកូនហើយ ទាន់ពេលស្បែកកូនមិនទាន់ស្ងួតល្អ ម៉ាក់ប៉ាអាចលាបឡេ  ក្រែមឬក្រមួន​លើស្បែកកូនដើម្បីរក្សាសំណើមឱ្យស្បែក។ ម៉ាក់ប៉ាអាចលាបឡេ ក្រែមឬក្រមួនឱ្យកូនក្នុងមួយថ្ងៃ​ពីរដង​ដើម្បីកាត់បន្ថយ បញ្ហាស្ងួត ស្ងួតឬរមាស់ស្បែក។ លើសពីនេះទៅទៀត ម៉ាក់ប៉ាក៏គួរ​ជ្រើសរើស​ឡេ ក្រែមឬក្រមួនផ្តល់សំណើមដែលគ្មានក្លិនក្រអូប​និងផលិតពីវត្ថុធាតុដើម​ដែលមិន​ប៉ះពាល់​ស្បែកកូន។

លាបឡេ

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៥. ពង្រឹងសុខភាពពោះវៀន

ប្រសិនបើសុខភាពពោះវៀនកូនមិនល្អ មានន័យថាបាក់តេរីល្អក្នុងពោះវៀនថយចុះ ហើយរាងកាយ​កូន​ក៏មិន​អាចបញ្ចេញ​កាក​សំណល់បានល្អដែរ។ ដូច្នេះ​ជាតិ​ពុល នឹងត្រូវស្រូបដោយចរន្ត​ឈាម ហើយ​ត្រូវបញ្ចេញតាមរន្ធញើសក្នុងស្បែកដែលអាច​បណ្តាល​ឱ្យកូនមានបញ្ហាស្បែកដូចជា​ឡើង​កន្ទួល​រមាស់ កើតត្រអកឬរលាកស្បែកជាដើម។

ម៉ាក់ប៉ាអាចពង្រឹងសុខភាពពោះវៀនកូនតាមរយៈផ្តល់អាហារសម្បូរបាក់តេរីល្អ (Probiotics) ដូចជា​ទឹកដោះគោជូរ​និងគីមឈឺជាដើម និងអាហារដែលមានជាតិ​សរសៃខ្ពស់ (Prebiotics) រួមមានគ្រាប់​ធញ្ញជាតិ បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើនិងសណ្តែក។

មួយវិញទៀតបើកូននៅញុំាទឹកដោះគោម្សៅ ម៉ាក់ប៉ាអាចឱ្យកូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែល​ជា​ការ​សំយោគ​បញ្ចូល​គ្នា​រវាង​ Prebiotics និង Probiotics ដើម្បីជួយ​ឲ្យ​ក្រពះ​ពោះវៀន​កូន​មាន​សុខភាព​ល្អ មាន​ប្រព័ន្ធ​ភាពសុំា​​រឹងមាំ​ និងអភិវឌ្ឍខួរក្បាលបានល្អ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ដើម្បីការពារកូនជាទីស្រឡាញ់ពីការមានបញ្ហាស្បែកក្នុងខែរងា ម៉ាក់ប៉ាគួរ៖
  • ងូតទឹកឱ្យកូនមិនឱ្យហួសពី ១០ នាទី
  • ដុសខ្លួនឱ្យកូនជាមួយសាប៊ូមិនសូវមានជាតិកាត់ខ្លាំង ឬគ្មានក្លិនក្រអូប
  • បន្ទាប់ពីងូតទឹករួច គ្រាន់តែយកកន្សែងមកផ្តិតខ្លួនឱ្យកូនបានហើយ
  • បន្ទាប់ពីងូតទឹករួច លាបឡេផ្តល់សំណើមឱ្យកូន
  • ពង្រឹងសុខភាពពោះវៀនកូនដោយផ្តល់អាហារសម្បូរបាក់តេរីល្អ និងអាហារមានជាតិ​សរសៃខ្ពស់

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម