បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានកុមារខ្លះមានជំងឺបេះដូងពីកំណើត?

ជំងឺ​បេះដូង​ពី​កំណើត ជា​បញ្ហា​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​នៃ​បេះដូង​​របស់​កុមារ​តាំង​ពី​កំណើត​មក​ម្ល៉េះ ដោយ​ជំងឺ​​ខ្លះ​មាន​លក្ខណៈ​សាមញ្ញ និង​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ស្របពេល​ដែល​ជំងឺ​​ខ្លះ​ទៀត ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចំណាយ​ពេល​យូរ​ឆ្នាំ។ រោគសញ្ញា​នៃ​ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត​ធ្ងន់ធ្ងរ​ ជាទូទៅ​ត្រូវ​បាន​រក​ឃើញ​ក្រោយ​ទារក​សម្រាល​ភ្លាម​ៗ ឬ​នៅ​ពេល​ដែល​ទារក​អាយុ​បាន​ពីរ​បី​ខែ ហើយ​រោគសញ្ញា​ខ្លះ​រួម​មាន​៖ បបូរ​មាត់​ អណ្តាត ឬ​ម្រាម​ដៃ​ស្លេកស្លាំង ដកដង្ហើម​ញាប់ ហើម​ជើង ពោះ ឬ​បរិវេណ​ជុំវិញ​ភ្នែក ពិបាក​ដកដង្ហើម​នៅ​ពេល​ញ៉ាំ​អាហារ ដែល​នាំ​ឱ្យ​ទារក​មិន​សូវ​ឡើង​គីឡូ។ ចំពោះ​ជំងឺ​បេះដូង​ពី​កំណើត​ខ្លះ​ដែល​មិន​សូវ​ធ្ងន់ធ្ងរ អាច​រក​ឃើញ​នៅ​ពេល​​​​ដែល​កុមារ​រាង​ធំ​បន្តិច ព្រម​ទាំង​អាច​មាន​រោគសញ្ញា​ដូចជា៖ ឆាប់​ហត់​នៅ​ពេល​ដែល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា សន្លប់​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា ហើម​ដៃ កជើង ឬជើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​បង្ក អំឡុង​ពេល​ ៦ សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់ និង​ចាប់ផ្តើម​លោត។ សរសៃ​ឈាម​សំខាន់​​ៗ​ដែល​ឆ្លង​កាត់​បេះដូង ក៏​ចាប់ផ្តើម​កកើត​នៅ​អំឡុង​ពេល​នេះ​ដែរ រួម​ទាំង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​ពី​កំណើត។ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង​ពី​កំណើត​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ឬ​បញ្ហា​សុខភាព និង​បរិស្ថាន ក៏​ដូចជា​ទម្លាប់​រស់នៅ​របស់​ម៉ាក់​ៗ​ផ្ទាល់​ ដូចជា​ការ​ជក់​បារី​ជា​ដើម។ [embed-health-tool-heart-rate] កត្តា​ហានិភ័យ​ ​​​ជំងឺ​បេះដូង​ពី​កំណើត​ភាគ​ច្រើន​ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​ដែល​កើត​ឡើង​នៅ​ពេល​បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់​។ ថ្វី​ត្បិត​តែ​យើង​មិន​ដឹង​ពី​មូលហេតុ​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ កត្តា​ទាំង​នេះ អាច​ជា​ហេតុ​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​បេះដូង​ពី​កំណើត៖ ម្តាយ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុង​ពេល​ពពោះ ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មុន​ និង​អំឡុង​ពេល​ពពោះ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

កុមារកើតអូទីស្សឹមខ្សោយបញ្ញា ឬក៏មានសម្ថភាពពិសេស?

ជាធម្មតា កុមារកើតអូទីស្សឹមអាចពិបាកក្នុងការមើលថែ និងប្រាស្រ័យទាក់ទងជាមួយដែលជាហេតុធ្វើឱ្យ​មាន​ការ​លើកឡើងថា  កុមារកើតអូទីស្សឹមខ្សោយបញ្ញា។ ទន្ទឹមនឹងនោះ ក៏មានការលើកឡើងថា កុមារកើតអូទីស្សឹម​កើត​​ក្នុង​លក្ខខណ្ឌពិសេស ដូច្នេះពួកគាត់មានសម្ថភាពពិសេសជាងក្មេងធម្មតា។ តើការលើកឡើង​ទាំងពីរនេះ​ពិត​ដែរ​ឬទេ? លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS បាន​​បកស្រាយ​ថា មិនមានការសិក្សាស្រាវជ្រាវណាបង្ហាញ​ថា ក្មេងអូទីស្សឹមខ្សោយបញ្ញាទេ ប៉ុន្តែក្នុងចំណោមក្មេងអូទីស្សឹម​ក៏​មាន​ក្មេងមួយចំនួនមានបញ្ហាខ្សោយបញ្ញាដែរ បានន័យថា កុមារមាន​ទាំងអូទីស្សឹមមាន​ទាំងបញ្ហា​ខ្សោយ​បញ្ញា​ពីរមុខចូលគ្នា។ ប៉ុន្តែជាលក្ខណៈទូទៅក្មេងអូទីស្សឹម​​មិនខ្សោយបញ្ញាទេ បញ្ញារបស់គាត់អភិវឌ្ឍប្រក្រតី។ មួយវិញទៀត ក្មេងអូទីស្សឹមមួយចំនួនអាចមានភាពវាងវៃ គ្រាន់តែពួកគាត់ពិបាក​យកភាព​វាងវៃ​របស់​ខ្លួន​មក​ប្រើឱ្យត្រូវ បានន័យថាគាត់ឆ្លាត តែគាត់មិន​អាចប្រើភាពឆ្លាតរបស់គាត់ឱ្យត្រូវតាមអ្វីដែលសង្គមត្រូវការ ហើយ​ពេល​ខ្លះគាត់ប្រើភាពវាងវៃរបស់គាត់តែទៅលើអ្វីដែលគាត់ចង់ធ្វើ ឬុមានចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ឧទាហរណ៍ បើយើងធ្លាប់នាំកុមារអូទីស្សឹមជិះតាមផ្លូវណា គាត់ចាំទាំងអស់ ថ្ងៃក្រោយគ្រាន់តែមកដល់ផ្លូវ​ដដែល​​គាត់នឹង​​ស្គាល់​ភ្លាម។ ជាងនេះទៅទៀត មានក្មេងអូទីស្សឹមចន្លោះពី ៥% ទៅ ១០% មានបញ្ញាឆ្លាតវាងវៃជាងក្មេងទូទៅ តែមិនមានន័យថា ក្មេងអូទីស្សឹមទាំងអស់ឆ្លាតជាងក្មេងទូទៅទេ។ តួយ៉ាង អ្នកបង្កើតប្រព័ន្ធអគ្គីសនី Thomas Edison និង រូបវិទូ Albert Einstein សុទ្ធតែគេ​ជឿថាមានបញ្ហាអូទីស្សឹម។ លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS (រូបភាព៖ Hello […]


បញ្ហាសុខភាពកុមារផ្សេងទៀត

សម្គាល់ម៉េចដឹងថា កូនកើតអូទីស្សឹមឬអត់?

អូទីស្សឹមកំពុង​កើត​ច្រើន​លើកុមារ​ជុំ​វិញ​ពិភពលោក ខណៈ​នៅ​ស្រុក​ខ្មែរ​យើង​ កុមារ​កើត​អូទីស្សឹម​ក៏មាន​ចំនួន​គួរ​ឱ្យ​កត់​សម្គាល់ដែរ។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ក្នុង​ចំណោម​ក្មេង​១០០នាក់ មានក្មេងម្នាក់កើតអូទីស្សឹម។ តើអូទីស្សឹមជាអ្វី?​ ម៉ាក់ប៉ាអាច​សង្កេតម៉េចដឹងថា កូន​កើត​អូទីស្សឹម​ឬអត់? លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS បានឱ្យដឹងថា អូទីស្សឹមជាបញ្ហាពីកំណើតទាក់ទងនឹងការ​អភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទខួរក្បាល ដែល​អាចខុសប្រក្រតី​នៅ​កន្លែង​ណាមួយ ហើយធ្វើឱ្យតួនាទីមួយចំនួនរបស់ខួរក្បាល និងតួនាទីមួយចំនួន​ដែលប្រព្រឹត្ត​ទៅ​ជាមួយខួរក្បាល​មាន​បញ្ហា។ លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS​ (រូបភាព៖ Helloគ្រូពេទ្យ) ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញាណអូទីស្សឹមលើកុមារ សញ្ញាណអូទីស្សឹមមានរហូតដល់ទៅជាង ៥០ ឯណោះ ហើយអាចខុសៗគ្នាពីក្មេង​ម្នាក់ទៅក្មេងម្នាក់ទៀត។ ដោយ​ឡែកជាលក្ខណៈរួម កុមារអូទីស្សឹមអាចប្រឈមមុខនឹងបញ្ហាធំៗមួយ​ចំនួន​​។​ ក. អាកប្បកិរិយា កុមារអាចមានអាកប្បកិរិយាច្រងេងច្រងាង ងាយឆេវឆាវ ម៉ួម៉ៅ តប់ប្រមល់ ឬបោកប្រាស់របស់របរ​ជាដើម។ ក្នុង​លក្ខខណ្ឌ​ធ្ងន់ធ្ងរ កុមារអូទីស្សឹមអាចធ្វើបាបខ្លួនឯង វាយដំ ខាំ ​បោចសក់ ឬបោកក្បាលខ្លួនឯង ឬរលាស់ដៃ។ ខ. ទំនាក់ទំនងសង្គម កុមារអូទីស្សឹមអាចខ្សោយទំនាក់ទំនងសង្គម បានន័យថា បើយើងហៅគាត់ គាត់​អាចដើរចេញ​ដោយ​មិន​ខ្វល់​ជាមួយ​យើងទេ មិនចេះលេងជាមួយក្មេងដទៃ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

សញ្ញាទាំង៩បញ្ជាក់ថាកូនឆាប់មានប្រតិកម្មខាង​ផ្លូវចិត្ត ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេង​ដែល​​ឆាប់​មានប្រតិកម្ម អាច​​មាន​ប្រតិកម្ម​នឹង​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន និង​មាន​អត្តចរិត​ខុស​ប្លែក​ពី​ក្មេង​ឯ​ទៀត​។ ក្មេង​ប្រភេទ​នេះ ងាយ​​រំជើបរំជួល តែង​អាណិត​គេ សុភាព​រាបសា និង​ឆ្ងល់​ច្រើន។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​អៀនខ្មាស​ ឬ​ភ័យ​ខ្លាច​ច្រើន ប៉ុន្តែ​ត្រូវ​ការ​ក្តី​ស្រលាញ់​ និង​ការ​គាំទ្រ​ពី​ប៉ា​ម៉ាក់​ ដើម្បី​ឲ្យ​ខ្លួន​មាន​ភាព​ជឿជាក់​​នឹង​សមត្ថភាព​ខ្លួន​ឯង។ បើ​កូន​របស់​ប៉ា​ម៉ាក់​ជា​ក្មេង​ដែល​​ឆាប់​អន់​ចិត្ត ឬ​ងាយប្រតិកម្ម​នឹង​រឿង​អ្វី​មួយ​ យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​អារម្មណ៍​របស់​កូន។ [embed-health-tool-child-growth-chart] សញ្ញា​ទាំង៩​បញ្ជាក់​ថា​កូន​ជា​ក្មេង​ដែល​​ឆាប់​មានប្រតិកម្មខាងផ្លូវចិត្ត​ ពូកែ​អាណិត​អ្នក​ដទៃ និយាយ​ច្រើន ​ចូលចិត្ត​នៅ​តែ​ម្នាក់​ឯង ខិតខំ​ប្រឹង​ប្រែង​បំពេញ​កិច្ចការ​របស់​ខ្លួន ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ជឿ​លើ​អារម្មណ៍​របស់​ខ្លួន យល់​ដឹង​ពី​ចិត្ត​មនុស្ស​ច្បាស់​ ស្រលាញ់​សត្វ​ សួរ​សំណួរ​ច្រើន មិន​ចូលចិត្ត​​មើល​រឿង​បែប​រន្ធត់​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប៉ា​ម៉ាក់​អាច​ជួយ​កូនដោយ​វិធី​ណា? ស្វែង​យល់​ពី​អារម្មណ៍​របស់​កូន​ ទោះ​ជា​ប៉ា​ម៉ាក់​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​កូន​ឆាប់​អន់​ចិត្ត ឬ​ងាយ​មាន​ប្រតិកម្មខាង​ផ្លូវចិត្ត​ក៏ដោយ​​ ក៏​យើង​មិន​គួរ​ព្យាយាម​ផ្លាស់ប្ដូរ​កូន​ដែរ ពីព្រោះ​ទង្វើ​នេះ​ធ្វើ​ឲ្យ​ក្មេង​កាន់​តែ​រក្សា​គម្លាត​ពី​យើង​ និង​មាន​អារម្មណ៍​ថា​ខ្លួន​ខុស​ឆ្គង​កាន់​តែ​ខ្លាំង ប្រាប់​ឲ្យ​កូន​ដឹង​ថា​យើង​នៅ​តែ​ស្រលាញ់​ និង​យក​ចិត្ត​ទុក​ចិត្ត​ចំពោះ​កូន ជួយ​ណែនាំ​កូន​​​ឲ្យ​រៀន​ធ្វើ​ការ​សម្រេច​ចិត្ត និង​ចេះ​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ដទៃ បង្រៀន​កូន​ឲ្យ​ចេះ​គ្រប់គ្រង​អារម្មណ៍ ដូចជា​ដកដង្ហើម​ឲ្យ​វែងៗ​នៅ​ពេល​ដែល​ប្រឈម​នឹង​រឿងរ៉ាវ​តក់ស្លុត​ណា​មួយ ក្នុង​ករណី​ដែល​ប៉ា​ម៉ាក់​មិន​នៅ​ក្បែរ​កូន ផ្ដោត​ទៅ​លើ​ភាព​ខ្លាំង​របស់​កូន និង​ជួយ​កូន​ក្នុង​ការ​ហ្វឹកហាត់​ខ្លួន​ឲ្យ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់​តែ​ខ្លាំង។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ? […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កុមារខ្វះជាតិដែក អាចមានបញ្ហាស្មារតី គួរប្រញាប់បំពេញឡើងវិញ

​កង្វះ​ជាតិ​ដែក​​អាច​ធ្វើ​ឱ្យ​កុមារ​ប្រឈម​នឹង​​បញ្ហា​លូតលាស់​របស់​រាង​កាយ និង​បញ្ញា​ស្មារតី ហើយ​អាច​ធ្វើ​ឲ្យ​កុមារ​មាន​ជំងឺ​ស្លេក​ស្លាំង​ទៀត​ផង​។ ​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក ជា​បញ្ហា​មួយ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​លើ​កុមារ​ ដោយ​សារ​តែ​ពួក​គេ​មិន​បាន​ទទួល​ជាតិ​ដែក​គ្រប់​គ្រាន់​ពី​របប​អាហារ​។ តើ​ជាតិ​ដែក​​មាន​សារសំខាន់​បែប​ណា​ចំពោះ​កុមារ? ​ជាតិ​ដែក​ជួយ​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ និង​ជួយ​សាច់​ដុំ​រក្សា​ទុក និង​ប្រើ​ប្រាស់​អុកស៊ីសែន​ផង​ដែរ​។​ បើ​សិន​ជា​កុមារ​មាន​របប​អាហារ​មិន​មាន​ជាតិ​ដែក​គ្រប់គ្រាន់​ នោះ​ពួក​គេ​នឹង​អាច​វិវត្ត​ទៅ​ជា​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​។ បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ គឺ​ជា​បញ្ហា​ទូ​ទៅ​មួយ​ដែល​ឧស្សាហ៍​កើត​មាន​លើ​កុមារ​។ បញ្ហា​ខ្វះ​ជាតិ​ដែក​អាច​មាន​កម្រិត​ផ្សេងៗ​គ្នា​​ដោយ​ចាប់​តាំង​ពី​កម្រិត​ស្រាល ដល់​កម្រិត​ខ្វះ​ជាតិ​ដែក​បណ្ដាល​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​។ ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក គឺ​ជា​បញ្ហា​សុខភាព​មួយ​ដែល​ឈាម​មិន​មាន​កោសិកា​ឈាម​ក្រហម​គ្រប់​គ្រាន់​។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ នឹង​ធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​បញ្ហា​លូត​លាស់​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី​។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! កុមារ​ប្រភេទ​ណា​ងាយ​ប្រឈម​បញ្ហា​ខ្វះ​ជាតិ​ដែក?​ ​ទារក និង​កុមារ​ដែល​មាន​ហានិភ័យ​​ខ្ពង់​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​​រួម​មាន​៖ ​ទារក​កើត​មិន​គ្រប់​ខែ ឬ​មាន​ទម្ងន់​មិន​ត្រូវ​ស្តង់ដារ​ ក្មេង​ដែល​ផឹក​ទឹក​ដោះ​គោ ឬទឹក​ដោះ​ពពែ​មុន​អាយុ​១​ឆ្នាំ ទារក​បំបៅ​ដោះ​ដែល​មិន​បាន​ទទួល​អាហារ​បន្ថែម​ក្រៅ​ក្រោយ​អាយុ​ ៦ខែ ទារក​ដែល​បៅ​ទឹកដោះគោម្សៅ​មិន​មាន​បន្ថែម​ជាតិ​ដែក​ កុមារ​​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ដូចជា​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ ​កុមារ​ដែល​មិន​ព្រម​​ញ៉ាំ​អាហារ​​​មាន​ជាតិ​ដែក​ កុមារ​ធាត់​លើស​ទម្ងន់​ ដូច​គ្នា​ដែរ ក្មេង​ស្រី​វ័យ​ជំទង់​ ក៏​ប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​ដែរ ដោយសារ​រាង​កាយ​បាត់​បង់​ឈាម​ច្រើន​នៅ​ពេល​មក​រដូវ​ម្ដងៗ​។ ជាទូទៅ​រោគ​សញ្ញា​ខ្វះ​ជាតិ​ដែក​មាន​ដូច​ជា​ស្លេកស្លាំង អស់កម្លាំង ហត់ ខ្សោយ​ មាន​បញ្ហា​អាកប្បកិរិយា និង​ងាយ​ឆ្លង​មេរោគ​ជា​ដើម​។ បើ​សិន​ជា​កូន​មាន​ចេញ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ទាំង​នេះ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​។ អត្ថបទគួរអាន៖ ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ក្រោយ​រួមភេទ​រយៈពេល​ប៉ុន្មាន​ ទើប​មានការបង្កកំណើត? ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កត្តាប្រឈមទាំងនេះ អាចនាំឲ្យកូនកើតជំងឺលើសឈាមទាំងវ័យក្មេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​លើស​ឈាម​ ឬ​សម្ពាធ​ឈាម​ខ្ពស់​ មិន​ត្រឹម​តែ​កើត​លើ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​កុមារ​ក៏​ប្រឈម​នឹង​ជំងឺ​នេះ​ដែរ។ ជាក់ស្ដែង ជំងឺ​លើស​ឈាម​កើត​លើ​កុមារ បណ្ដាល​មក​ពី​កត្តា​បែបបទ​រស់នៅ​មួយ​ចំនួន​​ដូចជា​លើស​ទម្ងន់ ស្រូប​យក​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ឬ​កង្វះ​ការ​ធ្វើ​លំហាត់​ប្រាណ។ មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​នៃ​ជំងឺ​លើស​ឈាម​កើត​លើ​កុមារ យោង​តាម​លោក​វេជ្ជបណ្ឌិត Sudhir, U គ្រូពេទ្យ​ផ្នែក​​ពិគ្រោះ​ជំងឺ​ រោគ​កុមារ និង​ទារក​នៃ​មន្ទីរពេទ្យ​ Motherhood ប្រទេស​ឥណ្ឌា ​បាន​ឲ្យ​ដឹង​ថា ជំងឺ​លើស​ឈាម​កើត​លើ​កុមារ ច្រើន​តែ​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដូចជា​​ខូច​បេះដូង ​ផលវិបាក​តម្រង​នោម​ វិបត្តិ​អ័រម៉ូន ឬ​បញ្ហា​ហ្សែន។ កត្តា​ផ្សេង​ទៀត រួម​មាន​របប​អាហារ​មិន​ត្រឹមត្រូវ ​ធាត់​ជ្រុល កម្រិត​កូលេស្តេរ៉ុល​ខ្ពស់​ ឬ​កង្វះ​លំហាត់​ប្រាណ។ បន្ថែម​ពី​នេះ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ជំងឺ​លើស​ឈាម​លើ​កុមារ​​ដែល​កើត​ឡើង​ដោយ​មិនដឹងមូលហេតុ  និង​កើត​ឡើង​ដោយ​សារជំងឺ ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ជំងឺ​លើស​ឈាម​លើ​កុមារ​​​កើត​ឡើង​ដោយមិនដឹងមូលហេតុ ធាត់​ជ្រុល មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​លើស​ឈាម មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ឬ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អតុល្យភាព កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​នៅ​ក្នុង​រាងកាយ​ ញ៉ាំ​ប្រៃ​ខ្លាំង ជំងឺ​លើស​ឈាម​លើ​កុមារ​​ដែល​កើត​ឡើង​ដោយ​ជំងឺ ​​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ បញ្ហា​បេះដូង បញ្ហា​ក្រពេញ​ទីរ៉ូអ៊ុត វិបត្តិ​ដំណេក​ ប្រើប្រាស់​ថ្នាំ​ជាក់លាក់​មួយ​ចំនួន [embed-health-tool-child-growth-chart] ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​របស់​កុមារ ថ្វី​ត្បិត​តែ​ជំងឺ​លើស​ឈាម​កើត​ឡើង​ជា​ទូទៅ​ក៏​ពិត​មែន​ ប៉ុន្តែ​ប៉ា​ម៉ាក់​ក៏​អាច​គ្រប់គ្រង​ជំងឺ​នេះ តាម​រយៈ​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​មួយ​ចំនួន​របស់​កូន ដែល​រួម​មាន​៖ បញ្ចូល​របប​អាហារ​​ល្អ​ៗ​ រួម​មាន​បន្លែ​ ផ្លែឈើ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កុមារខ្វះជាតិដែក អាចមានការលូតលាស់ខួរក្បាលយឺតយ៉ាវ

បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ​អាយុ​ក្រោម​ ២ឆ្នាំ​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល ពោល​គឺ​ធ្វើ​ឱ្យការលូតលាស់ខួរក្បាលមានការយឺតយ៉ាវ​។ មិនត្រឹម​តែ​ប៉ុណ្ណោះ អង្គការ​សុខភាព​ពិភព​លោក​លើក​ឡើង​ថា ការ​តាម​ដាន​ដឹង​ថា​ស្រ្តី​ពពោះ និង​កុមារ​តូច​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​គឺ​ជា​រឿង​សំខាន់។ បើ​តាម​អង្គការ​សុខ​ភាព​ពិភព​លោកដដែល បញ្ហា​នេះ​នឹង​បង្ក​ជា​ផល​អវិជ្ជមាន​ដល់​កុមារ​នៅ​ពេល​ធំ​ឡើង​ ដូច​ជា​ជួប​បញ្ហា​រៀន​មិន​សូវ​បាន​ល្អ​ជាដើម​។ ​ដូច​គ្នា​ដែរ ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ក៏​រង​ផល​ប៉ះពាល់​ដែរ បើ​សិន​ជា​ម្ដាយ​ពេល​ពពោះ​នៅ​ត្រីមាស​ទី​៣ ជួប​បញ្ហា​ខ្វះ​ជាតិ​ដែក​។​ ការ​ពិនិត្យ​សុខ​ភាព​ពេលព​ពោះ ដើម្បី​បាន​ដឹង​ថា​ខ្លួន​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​ឬ​យ៉ាងណា គឺ​ជា​រឿង​ចាំ​បាច់​​ដើម្បី​ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ចៀស​ផុត​ពី​ផល​វិបាក​នានា​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ទំនាក់​ទំនង​រវាង​ជាតិ​ដែក និង​ខួរ​ក្បាល​កុមារ​​​​ ការសិក្សា​នា​ពេល​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា​ស្រ្តី​កំពុង​ពពោះ​ដែល​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​​​ ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​ការ​លូត​លាស់​ខួរ​ក្បាល​បាន​ល្អ ហើយ​ក្មេង​ដែល​កើត​ពី​ម្ដាយ​មាន​បញ្ហា​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ពេល​កំពុង​ពពោះ​វិញ​ គឺ​ប្រឈម​នឹង​បញ្ហា​អភិវឌ្ឍ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​។ ជាតិ​ដែក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​សារសំខាន់​សម្រាប់​ដំណើរ​ការ​កោសិកា និង​សរីរាង្គ​ផ្សេង​ទៀត និង​សំខាន់​បំផុត​សម្រាប់​ការ​លូតលាស់​ខួរ​ក្បាល​ ក្នុង​ដំណាក់​កាល​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ផលិត​សម្បក​ណឺរ៉ូន និង​ការ​ធ្វើ​មេតាប៉ូលិស​លើ​ថាមពល និង​តំណ​ភ្ជាប់​ប្រព័ន្ធ​ប្រសាទ​។​ [embed-health-tool-bmi] កង្វះ​ជាតិ​ដែក​​លើ​កុមារ ពិសេស​ ១ ០០០​ថ្ងៃ​ដំបូង គិត​តាំង​ពី​ចាប់​កំណើត​ក្នុង​ផ្ទៃ នឹង​អាច​ធ្វើ​ឲ្យ​កុមារ​មាន​ផលវិបាក​រយៈពេល​វែង​ ដូច​ជា​ជួប​បញ្ហា​ធ្លាក់​ចុះ​បញ្ញា​ស្មារតី និង​បញ្ហា​អាកប្បកិរិយា ជា​ដើម​។ បញ្ហា​ទាំង​នេះ​បើ​សិន​ជា​កើត​លើ​កុមារ នោះ​នឹង​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​សិក្សា​រៀន​សូត្រ ឬ​រៀន​សូត្រ​មិន​បាន​ល្អ​ដូច​ក្មេង​ដទៃ​និង​ខ្សោយ​ការ​ផ្ចង់​អារម្មណ៍​​ជា​ដើម។​​ ការបង្ការ​បញ្ហា​ខ្វះ​ជាតិ​ដែក​ សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កុមារ​តូច​ជា​ក្រុម​មនុស្ស​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក ព្រោះ​ថា​ ក្នុង​ដំណាក់​កាល​នេះ​​ទាំង​ស្រ្តី​មាន​ផ្ទៃពោះ និង​កុមារ​តូច​ត្រូវ​ការ​ជាតិ​ដែក​ខ្ពស់​ដើម្បី​ទ្រទ្រង់​ដល់​ការ​លូត​លាស់​។ ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​ទទួល​បាន​ជាតិ​ដែក​តាម​រយៈ​របប​អាហារ និង​ថ្នាំ​គ្រាប់​ជាតិ​ដែក​ដែល​គ្រូពេទ្យ​បាន​ណែនាំ​។​ ការ​រក្សា​ជាតិ​ដែក​បាន​ត្រឹម​ត្រឹម​ត្រូវ​អំឡុង​ពេល​ពពោះ កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​លើ​កូន​ក្នុង​ផ្ទៃ និង​ក្រោយ​សម្រាល​។ អត្ថបទគួរអាន៖  ចង់បានឆ្អឹងរឹងមាំ លូតលាស់ល្អ កុំភ្លេចរបបអាហារទាំងនេះ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុអ្វីម៉ាក់ប៉ាមិនគួរឱ្យកូនញុំាអាហារច្រើនមុនពេលចូលគេង?

ការញុំាអាហារច្រើនមុនពេលចូលគេងបានក្លាយជាទម្លាប់ក្នុងសម័យកាល ជឿនលឿននិងមមាញឹកនេះទៅហើយ ដោយសារអាហារពេលល្ងាចតែងតែបរិបូរ ព្រោះជាអាហារជួបជុំគ្រួសារ​បន្ទាប់​ពីបំពេញ​ភារកិច្ចពេញមួយថ្ងៃ ប៉ុន្តែការញុំាអាហារច្រើនមុនពេលចូលគេងផ្តល់ផលប៉ះពាល់ច្រើន។ តើការ​ញុំា​អាហារច្រើនមុនពេលចូលគេងប៉ះពាល់សុខភាពកូនអ្វីខ្លះ? ក្មេងគួរញុំាអាហារពេលល្ងាចនៅ​ម៉ោង​ប៉ុន្មាន? ចុះបើកូនឃ្លាននៅពេលយប់ ម៉ាក់ប៉ាគួរធ្វើម៉េច? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា ការញុំាអាហារច្រើនមុន ពេល​ចូលគេងអាចធ្វើឱ្យកូនប្រឈម​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង​។ ក. ធាត់ ការញុំាអាហារច្រើនមុនពេលចូលគេងធ្វើឱ្យរាងកាយកូនគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីដុតបំផ្លាញកាឡូរីដែលបានពីអាហារ ព្រោះកូនមិនបានបញ្ចេញសកម្មភាពរាងកាយ។ ហេតុនេះហើយ​កាឡូរី​ដែល​លើសនឹងក្លាយជា​ជាតិខ្លាញ់ស្តុកក្នុងខ្លួន ហើយបណ្តាលឱ្យកូនធាត់លើសទម្ងន់។ ខ. ច្រាលទឹកអាស៊ីដក្រពះ ការចូលគេងភ្លាមបន្ទាប់ពីញុំាឆ្អែតអាចបង្កឱ្យទឹកអាស៊ីដក្នុងក្រពះច្រាល​​ចូលបំពង់អាហារ រួច​បណ្តាល​ឱ្យកូនក្រហាយទ្រូង។ [embed-health-tool-vaccination-tool] គ. ប៉ះពាល់ដល់ដំណេក ការញុំាច្រើនមុនពេលចូលគេងអាចធ្វើឱ្យកូនគេងមិនលក់ឬពិបាកគេង ហើយធ្វើឱ្យកូនគេង​មិន​បាន​គ្រប់គ្រាន់ ព្រោះឆ្អែតខ្លាំងនិង​ដោយសារ​ច្រាលទឹកអាស៊ីដក្រពះ​ដែល​ធ្វើឱ្យ​កូនមានអាការៈ​ក្រហាង​ទ្រូង ពិបាកក្នុងខ្លួន។ ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់ការចង​ចាំ អារម្មណ៍និងស្មារតី​របស់​កូន ហើយអាចធ្វើឱ្យកូនមិនសូវមានកម្លាំង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោកវេជ្ជបណ្ឌិតក៏បានបន្ថែមថា ដើម្បីចៀសវាងបញ្ហាទាំងនេះ ម៉ាក់ប៉ាគួរឱ្យកូនញុំាអាហារ​ពេល​ល្ងាច ២-៣ ម៉ោងមុនពេលកូនចូលគេងដើម្បី​ឱ្យក្រពះពោះវៀនរំលាយអាហារបានល្អ។ បើសិនកូនឃ្លានពេលយប់ ហើយចង់ញុំាអាហារម៉ាក់ប៉ាអាច​ឱ្យកូនញុំា​អាហារ​សម្រន់​តិចតួច​ដែល​ងាយ​រំលាយនិងជួយឱ្យកូនគេងលក់ស្រួលដូចជា ផ្លែឈើ ជាពិសេសចេក ទឹកដោះគោ ទឹកដោះ​គោ​ជូរ ឬគ្រាប់ផ្លែឈើជាដើម។ បើកូននៅញុំាទឹកដោះគោម្សៅ ម៉ាក់ប៉ាគួរឱ្យកូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែល​ជា​ការ​សំយោគ​បញ្ចូល​គ្នា​រវាង​ Prebiotics និង Probiotics ជួយ​ឱ្យ​ក្រពះពោះវៀន​កូន​មាន​សុខភាព​ល្អ គេងលក់ស្កប់ មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​រឹងមាំ​និងអភិវឌ្ឍខួរក្បាលបានល្អ។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ផ្ដល់អាហារទាំងនេះឲ្យកូនញ៉ាំ ជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន

ហេតុអ្វីកូនគួរញុំាអាហារជួយកាត់បន្ថយការរលាកក្នុងខ្លួន? ការរលាកក្នុងខ្លួនគឺជាការឆ្លើយតបរបស់រាងកាយទៅនឹងការវាយប្រហារ​ដូចជាការឆ្លងមេរោគ របួស ប៉ះពាល់សារធាតុគីមីឬជំងឺជាដើម ប៉ុន្តែការរលាកក្នុងខ្លួនមានទាំងល្អនិងអាក្រក់ ហើយការរលាកក្នុងខ្លួនដែលអាក្រក់អាចបង្កផលវិបាកសុខភាពជាច្រើនដល់កូន។ ការលាកក្នុងខ្លួនមានទាំងល្អនិងអាក្រក់ដែលចែកចេញជាពីរប្រភេទ​គឺ៖ ក. ការរលាកក្នុងខ្លួនស្រួចស្រាល់ ការរលាកក្នុងខ្លួនស្រួចស្រាល់ជារឿងល្អ ព្រោះកើតឡើងនៅពេលប្រព័ន្ធភាព​សុំាការពារ​រាងកាយ​ពី​បាក់តេរី វីរុសឬការរបួសជាដើម កុំឱ្យរាងកាយ​មានការខូចខាត​កាន់តែខ្លាំង​ឬជួយព្យាបាលរាងកាយ​ឱ្យឆាប់ជា។ ឧទាហរណ៍ ពេលកូនគ្រុនផ្តាសាយ កូនអាចក្តៅខ្លួនដោយសារប្រព័ន្ធភាព​សុំា​កូន​កំពុង​ប្រយុទ្ធប្រឆាំងនឹងមេរោគ។ [embed-health-tool-vaccination-tool] ខ. ការរលាកក្នុងខ្លួនរុំារ៉ៃ ភាពធាត់លើសទម្ងន់ ភាពតានតឹង ការគេងមិនគ្រប់គ្រាន់និងការ​ញ៉ាំអាហារដូចជាអាហារបំពង អាហារ​ឬភេជ្ជៈផ្អែមៗ សាច់ក្រហម អាហារកែច្នៃ អាហារហ្វាសហ្វូតច្រើន​ ឬជំងឺប្រព័ន្ធភាពសុំាវាយ​ប្រហារខ្លួន​ឯង​ ក៏បណ្តាល​ឱ្យ​មានការរលាកក្នុងខ្លួនកូនដែរ។ ការ​រលាក​បន្តកើត​ឡើងយូរៗទៅកូននឹង​មាន​ការ​រលាក​ក្នុង​ខ្លួនរុំារ៉ៃ ហើយបណ្តាលឱ្យកោសិកា ជាលិកា សន្លាក់ សរសៃឈាមនិងសរីរាង្គ​ដែលមាន​សុខភាព​ល្អខូចដែលអាចបង្ក​ឱ្យ​​កូនកើតជំងឺដូចជាមានបញ្ហា​អាលែកហ្ស៊ី បាក់ទឹកចិត្ត ទឹកនោមផ្អែម ឈឺសន្លាក់ ឬ​ជំងឺបេះដូងជាដើម ដែល​អ្វី​ទាំងនេះ​អាចកើតឡើងនៅ​ពេល​កូន​ធំពេញវ័យ​ឬមានអាយុ​ច្រើន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អាហារជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន តាមការសិក្សាបានឱ្យដឹងថារបបអាហារមួយចំនួនអាចជួយកាត់បន្ថយការរលាកក្នុងខ្លួនកូនបាន ហើយ​ជួយឱ្យកូនមានសុខភាពល្អទៀតផង។ ប​ន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ៖ មិនត្រឹមតែសម្បូរសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលជួយ​កាត់​បន្ថយ​ការរលាកក្នុងខ្លួនកូនទេ ថែមទាំងសម្បូរ​ជាតិសរសៃ (Prebiotics) ទៀតផង អាស៊ីដអូមេហ្កា-៣៖ ប្រេងអូលីវ ផ្លែបឺរ ត្រីសាល់ម៉ុន គ្រាប់ផ្លែឈើដូចជាគ្រាប់អាល់ម៉ុន វ៉ុលណាត់ ស្វាយចន្ទី។ល។ បាក់តេរីល្អ (Probiotics)៖ យ៉ាអួរ ជ្រក់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មិនចង់ឱ្យកូនមានបញ្ហាអាលែកហ្ស៊ី ម៉ាក់ប៉ាគួរធ្វើម៉េច?

អាលែកហ្ស៊ីគឺជាប្រតិកម្មរបស់ប្រព័ន្ធភាពសុំាជាមួយសារធាតុមួយចំនួនរួមមាន លម្អងផ្កា ធូលីដី រោមសត្វ ជាតិជ័រ ឬអាហារដូចជាស៊ុត ទឹកដោះ​គោស្រស់ សណ្តែកដី គ្រាប់ផ្លែឈើ គ្រឿងសមុទ្រ ស្រូវសាលី និងសណ្តែក​សៀង​ជាដើម។ ហេតុអ្វីបានជាក្មេងខ្លះមានបញ្ហាអាលែកហ្ស៊ី តែក្មេងខ្លះ​មិន​មាន? ម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីបង្ការកូនកុំឱ្យមានបញ្ហាអាលែកហ្ស៊ី? អាលែកហ្ស៊ីកើតឡើងនៅពេលប្រព័ន្ធភាពសុំាជួបជាមួយសារធាតុដូចខាងលើតាមរយៈការស្រូបចូល​តាមច្រមុះ មាត់ ចាក់បញ្ចូល ឬប៉ះពាល់ជាមួយស្បែក។ រោគសញ្ញាអាលែកហ្ស៊ីអាចរួមមាន៖ កណ្តាស់ ហៀរសំបោរ ឬពិបាកដកដង្ហើម ភ្នែកឡើងក្រហម ឬហៀរទឹកភ្នែក ក្អួត ឈឺពោះ ឬរាក ឡើងកន្ទួល រមាស់ ឬកើតត្រអក ហើមមុខ មាត់ អណ្តាត វិលមុខ ឈឺក្បាល ឬសន្លប់ មូលហេតុបង្កអាលែកហ្ស៊ីលើកុមារ ក. កត្តាតំណពូជ ក្មេងអាចមានហានិភ័យខ្ពស់ក្នុងការមានបញ្ហាអាលែកហ្ស៊ី បើមានប្រវត្តិ​គ្រួសារដែលកើតហឺត ត្រអក ឬមានបញ្ហាអាលែកហ្ស៊ី។ ខ. អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនកើតឡើងនៅពេលបាក់តេរីល្អៗក្នុងពោះវៀនថយចុះ ហើយបាក់តេរី​អាក្រក់​កើនឡើង។ ដោយសារ​​​ប្រព័ន្ធភាពសុំាប្រហែល ៧០% គឺស្ថិតនៅក្នុងពោះវៀន ដូច្នេះ​បាក់តេរី​ល្អៗក្នុងក្រពះពោះវៀនធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធភាពសុំាដើម្បីសម្រេចថា សារធាតុ​ដែល​ចូល​ក្នុង ឬមកប៉ះនឹងរាងកាយជាសត្រូវ​ឬ​អត់។ នៅពេលក្រពះពោះវៀនមានបញ្ហាអតុល្យភាពបាក់តេរី ប្រព័ន្ធភាពសុំាបាត់បង់សមត្ថភាព​ក្នុង​ការ​បែងចែកអ្វីជាសត្រូវរបស់រាងកាយ។ ដូច្នេះប្រព័ន្ធភាពសុំាក៏គិតថាសារធាតុ​ដូចរៀបរាប់ខាងលើ​ជា​សត្រូវ ហើយក៏វាយលុកដែលបណ្តាលឱ្យកូនមានបញ្ហាអាលែកហ្ស៊ីដូចជា រលាកស្បែក រលាក​ប្រហោង​ឆ្អឹងច្រមុះ រលាកផ្លូវដង្ហើម ឬប្រព័ន្ធរំលាយអាហារ។ [embed-health-tool-vaccination-tool] គ. […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនញុំាហ្វាសហ្វូតញឹកញាប់ប៉ះពាល់អ្វីខ្លះ? កែខៃម៉េច?

ហ្វាសហ្វូតដូចជា សាំងវិច បឺហ្គឺ មាន់បំពង ដំឡូងបំពង ភីសាជាដើមបានក្លាយជាអាហារពេញ​និយម​របស់កុមារក្នុងសម័យទំនើបនេះ។ ប៉ុន្តែម៉ាក់ប៉ាមានដឹងទេថា កូនញុំាហ្វាសហ្វូត​ញឹកញាប់​ប៉ះពាល់សុខភាពម៉េចខ្លះ ហើយម៉ាក់ប៉ាគួរស្រោចស្រង់បែបណា? ផលប៉ះពាល់នៃការញុំាហ្វាសហ្វូតញឹកញាប់លើកុមារ ក. មានបញ្ហាអាលែកហ្ស៊ី កុមារដែលញុំាហ្វាសហ្វូតលើសពី ៣ ដងក្នុងមួយសប្តាហ៍មានហានិភ័យខ្ពស់កើត​ជំងឺអាលែកហ្ស៊ី​ដែលប៉ះពាល់ដល់ផ្លូវដង្ហើមដូចជា ហឺត ត្រអក អាលែកហ្ស៊ីច្រមុះជាដើម។ នេះ​ក៏​ ដោយសារ​ហ្វាសហ្វូត​មានផ្ទុកជាតិខ្លាញ់មិនល្អខ្ពស់ដែលបង្កឱ្យមានការរលាកជញ្ជាំងពោះវៀន និងក្នុង​រាងកាយ​រុំារ៉ៃ។ ខ. មានបញ្ហាប្រព័ន្ធរំលាយអាហារ ភាគច្រើនហ្វាសហ្វូតជាអាហារបំពង មានប័រ ឬឈឺសច្រើនដែលជាប្រភេទ​ខ្លាញ់អាក្រក់។ ការញុំា​ខ្លាញ់​អាក្រក់ច្រើនបណ្តាលឱ្យក្រពះផលិតជាតិអាស៊ីដច្រើនដែលធ្វើឱ្យក្រពះរលាក និងពិបាក​កិន​អាហារ។ ម្យ៉ាងទៀត ហ្វាសហ្វូតមានផ្ទុកជាតិម្សៅកែច្នៃខ្ពស់ និងមានជាតិសរសៃទាប​ដែលជាហេតុ​ធ្វើ​ឱ្យ​កូន​ជួប​បញ្ហាទល់លាមក ឈឺពោះ និងហើមពោះ ហើយអាចបង្កទៅជាឫសដូងបាត។ មួយវិញទៀត ជាតិម្សៅកែច្នៃក្នុងហ្វាសហ្វូតក៏ជួយដល់ការលូតលាស់បាក់តេរីអាក្រក់ក្នុងពោះវៀន ហើយធ្វើឱ្យក្រពះពោះវៀនមានបញ្ហាអតុល្យភាពបាក់តេរី។ គ. គ្មានថាមពល ហ្វាសហ្វូតសម្បូរជាតិម្សៅកែច្នៃដែលងាយរំលាយនិងស្រូបយកដោយរាងកាយ ដូច្នេះ​ជាតិស្ករ​ក្នុង​ឈាមកូនឡើងខ្ពស់លឿន ហើយជំរុញឱ្យលំពែងផលិតអាំងស៊ុយលីន​បន្ថែមដើម្បី​ទប់​ជាតិស្ករ។ កូននឹងមានអារម្មណ៍ឆ្អែតបន្ទាប់ពីញុំាហ្វាសហ្វូតរួច តែបន្តិចក្រោយមកនឹងល្វើយ​គ្មាន​កម្លាំង ដោយសារការឡើងចុះជាតិស្ករក្នុងឈាមខ្លាំង និងលឿននេះ ​បូករួមនឹងហ្វាសហ្វូត​មាន​សារធាតុ​ចិញ្ចឹមតិចតួចដែលធ្វើឱ្យកម្រិតថាមពលរបស់កូនថយចុះយ៉ាងឆាប់រហ័ស។ ឃ. ប៉ះពាល់សុខភាពផ្លូវចិត្ត ហ្វាសហ្វូតមានផ្ទុកជាតិម្សៅខ្ពស់ដែលធ្វើឱ្យមានបំរែបំរួលជាតិស្ករក្នុង​ឈាម​ខ្លាំង។ បើសិនជាតិស្ករ​ក្នុងឈាមកូនធ្លាក់ចុះខ្លាំង កូនអាចមានបញ្ហាថប់បារម្ភ ច្របូកច្របល់ និងអស់កម្លាំង។ ម្យ៉ាងទៀត ការញុំាហ្វាសហ្វូត​ច្រើនអាចធ្វើឱ្យកូនជួបបញ្ហាកង្វះសារធាតុចិញ្ចឹម និងមានបញ្ហាអតុល្យភាព​អ័រម៉ូនដែលអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្ត។ [embed-health-tool-bmr] ង. លើសសម្ពាសឈាម ភាគច្រើនហ្វាសហ្វូតមានផ្ទុកអំបិលខ្ពស់ដែលបង្កើនហានិភ័យ​លើស​សម្ពាធ​ឈាម ហើយយូរៗទៅ​អាចបង្កឱ្យសរសៃឈាមឡើងរឹង ឬត្បៀត និង​បណ្តាលឱ្យគាំងបេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល និងខ្សោយ​បេះដូង។ ច. មានជំងឺបេះដូង ជាតិខ្លាញ់អាក្រក់ខ្ពស់ក្នុងហ្វាសហ្វូតធ្វើឱ្យកម្រិតជាតិខ្លាញ់ និងកូលេស្តេរ៉ូល​ក្នុងឈាមកូនកើនឡើង ហើយបង្កឱ្យស្ទះសសៃឈាម។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ