បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានកុមារខ្លះមានជំងឺបេះដូងពីកំណើត?

ជំងឺ​បេះដូង​ពី​កំណើត ជា​បញ្ហា​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​នៃ​បេះដូង​​របស់​កុមារ​តាំង​ពី​កំណើត​មក​ម្ល៉េះ ដោយ​ជំងឺ​​ខ្លះ​មាន​លក្ខណៈ​សាមញ្ញ និង​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ស្របពេល​ដែល​ជំងឺ​​ខ្លះ​ទៀត ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចំណាយ​ពេល​យូរ​ឆ្នាំ។ រោគសញ្ញា​នៃ​ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត​ធ្ងន់ធ្ងរ​ ជាទូទៅ​ត្រូវ​បាន​រក​ឃើញ​ក្រោយ​ទារក​សម្រាល​ភ្លាម​ៗ ឬ​នៅ​ពេល​ដែល​ទារក​អាយុ​បាន​ពីរ​បី​ខែ ហើយ​រោគសញ្ញា​ខ្លះ​រួម​មាន​៖ បបូរ​មាត់​ អណ្តាត ឬ​ម្រាម​ដៃ​ស្លេកស្លាំង ដកដង្ហើម​ញាប់ ហើម​ជើង ពោះ ឬ​បរិវេណ​ជុំវិញ​ភ្នែក ពិបាក​ដកដង្ហើម​នៅ​ពេល​ញ៉ាំ​អាហារ ដែល​នាំ​ឱ្យ​ទារក​មិន​សូវ​ឡើង​គីឡូ។ ចំពោះ​ជំងឺ​បេះដូង​ពី​កំណើត​ខ្លះ​ដែល​មិន​សូវ​ធ្ងន់ធ្ងរ អាច​រក​ឃើញ​នៅ​ពេល​​​​ដែល​កុមារ​រាង​ធំ​បន្តិច ព្រម​ទាំង​អាច​មាន​រោគសញ្ញា​ដូចជា៖ ឆាប់​ហត់​នៅ​ពេល​ដែល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា សន្លប់​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា ហើម​ដៃ កជើង ឬជើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​បង្ក អំឡុង​ពេល​ ៦ សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់ និង​ចាប់ផ្តើម​លោត។ សរសៃ​ឈាម​សំខាន់​​ៗ​ដែល​ឆ្លង​កាត់​បេះដូង ក៏​ចាប់ផ្តើម​កកើត​នៅ​អំឡុង​ពេល​នេះ​ដែរ រួម​ទាំង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​ពី​កំណើត។ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង​ពី​កំណើត​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ឬ​បញ្ហា​សុខភាព និង​បរិស្ថាន ក៏​ដូចជា​ទម្លាប់​រស់នៅ​របស់​ម៉ាក់​ៗ​ផ្ទាល់​ ដូចជា​ការ​ជក់​បារី​ជា​ដើម។ [embed-health-tool-heart-rate] កត្តា​ហានិភ័យ​ ​​​ជំងឺ​បេះដូង​ពី​កំណើត​ភាគ​ច្រើន​ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​ដែល​កើត​ឡើង​នៅ​ពេល​បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់​។ ថ្វី​ត្បិត​តែ​យើង​មិន​ដឹង​ពី​មូលហេតុ​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ កត្តា​ទាំង​នេះ អាច​ជា​ហេតុ​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​បេះដូង​ពី​កំណើត៖ ម្តាយ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុង​ពេល​ពពោះ ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មុន​ និង​អំឡុង​ពេល​ពពោះ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

បើមិនចង់ឲ្យកូនប្រើគ្រឿងអេឡិចត្រូនិកច្រើន ប៉ាម៉ាក់គួរធ្វើរឿងទាំងនេះ

ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ អាចជួយ​ឲ្យ​កុមារ​ទទួល​បាន​សុខភាព​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​កូន​អសកម្ម​ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សុខភាពរបស់កូនជាមិនខាន​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ចំណាយ​ពេល​​អង្គុយ​មើល​ទូរទស្សន៍ លេង​ហ្គេម ប្រើ​កុំព្យូទ័រ សុទ្ធ​តែ​អាច​នាំ​ឲ្យ​​​ប្រឈម​បញ្ហា​ផ្សេង​ៗ​ ដូចជា​ឡើង​ទម្ងន់ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​កាត់បន្ថយ​ការ​មើល​ឧបករណ៍​អេឡិចត្រូនិក​របស់​កូន ដោយ​បង្កើត​ទម្លាប់​កម្សាន្ត​ផ្សេង​ៗ​សម្រាប់​កូន ឬដាក់កំណត់ពេលវេលា​ឲ្យបាន​ច្បាស់​លាស់​។ ១. កំណត់​ម៉ោង​​មើល​វីដេអូ ប៉ា​ម៉ាក់​គួរ​កាត់បន្ថយ​ការ​មើល​ទូរទស្សន៍ កុំព្យូទ័រ និង​វីដេអូ​ហ្គេម មក​ត្រឹម​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​យ៉ាង​ច្រើន​បំផុត ដោយ​ជៀសវាង​ដាក់​ទូរទស្សន៍​ក្នុង​បន្ទប់​កូន​ ឬ​មើល​ទូរទស្សន៍​​អំឡុង​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ជា​ទូទៅ កូន​ៗ​តែង​ចាត់​ទុក​ប៉ា​ម៉ាក់​ជា​គំរូ ហេតុនេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​តែ​ប្រកាន់​ខ្ជាប់​អាកប្បកិរិយា​​វិជ្ជមាន​ និង​សកម្ម​ជានិច្ច ពីព្រោះ​អាកប្បកិរិយា​ទាំង​នេះ អាច​​​​ធ្វើ​ឲ្យ​កូន​យក​តម្រាប់​តាម​ ក៏​ដូចជា​ជួយ​បង្កើន​ទម្លាប់​សកម្ម​ដល់​កូន​ពេញ​មួយ​ជីវិត​របស់​គេ។ [embed-health-tool-due-date] ៣. ឲ្យ​កូន​សាកល្បង​រឿងរ៉ាវ​ថ្មី​ៗ ​ជួនកាល​ ប៉ា​ម៉ាក់​អាច​បង្ខំ​ឲ្យ​កូន​ចូលរួម​លេង​កីឡា និង​​ធ្វើ​សកម្មភាព​ដែល​កូន​មិន​ពេញចិត្ត។ ប៉ុន្តែ តាម​ពិត​ទៅ ការ​ផ្ដល់​ឱកាស​ឲ្យ​កូន​ចាប់​យក​អ្វី​ដែល​ថ្មី​ អាច​បង្កើន​ភាព​រីករាយ​​អំឡុង​ពេល​ដែល​កូន​ធ្វើ​លំហាត់​ប្រាណ។ អត្ថបទគួរអាន៖ ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេក​កូនឱ្យសើច គួរធ្វើម៉េច ពេលឮកូននិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា”? វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់ ចេញសញ្ញាមួយចំនួននេះ បង្ហាញថាកូនមានជំងឺពិបាកផ្ចង់អារម្មណ៍ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម្សៅលាបទារក និងកុមារផ្ទុកសារធាតុអាសបេស្ដុស បង្កគ្រោះថ្នាក់អ្វីខ្លះ?

ផលិតផលម្សៅលាបទារក និង​កុមារ ១២ប្រភេទ រក​ឃើញ​ថាមានផ្ទុកសារធាតុគ្រោះថ្នាក់ អាសបេស្ដុស (Asbestos) នេះ​បើ​តាម​ការបញ្ជាក់​របស់ អគ្គនា​យក​ដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ផលិតផលនាំចូលទាំងនោះផលិតដោយក្រុមហ៊ុនចំនួន៥ និង នាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ឆ្លងកាត់ការយកសំណាកគំរូពិសោធន៍ស្វែងរកសារធាតុពុលដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់ ពិសេសទារក និង​កុមារ ក.ប.ប បង្ហាញថា ផលិតផលជំនួន១២មុខជាប្រភេទម្សៅលាបទារក និង កុមារ មានផ្ទុកសារធាតុ អា​សបេស្ដុស ជាធាតុអាចបង្កគ្រោះថ្នាក់កើតជំងឺមហារីកចំពោះអ្នកប្រើប្រាស់។ ក.ប.ប បានបញ្ជាក់ទៀតថា សារធាតុនេះគឺមិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងវិស័យ គ្រឿងសម្អាងជាដាច់ខាតព្រោះបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ពិសេសបង្កឲ្យកើតជាជំងឺមហារីកបាន។ មកទល់ពេលនេះរដ្ឋា​ភិបាលបានសម្រេចចាត់វិធានការ តម្រូវឲ្យក្រុមហ៊ុន ប្រមូលផលិតផលទាំងនេះពីផ្សារមកវិញ និងផ្អាកដំណើរការក្រុមហ៊ុនបណ្ដោះអាសន្ន នឹងរង់ចាំការសម្រេចបន្ដទៀត។ តើសារធាតុអាសបេស្ដុសជាអ្វី? អាសបេស្ដុស គឺជាសារធាតុរ៉ែចម្រុះដែលបង្កើតឡើងពីធម្មជាតិ វាមានរាងជាសរសៃតូចៗល្អិត ស្វិត រឹងមាំ អាចធន់នឹង កម្ដៅ ពន្លឺ ការកកិត និងមិនចម្លងអគ្គិសនី។ វាមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ក្នុងវិស័យដូចជា គ្រឿងសំណង់ យានយន្ដ ជ័រប្លាស្ទិក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន

អាការៈក្តៅខ្លួនឧស្សាហ៍កើតលើកុមារតូចៗណាស់ដែលបណ្តាលឱ្យសីតុណ្ហភាព​រាងកាយក្មេងឡើង​កម្ដៅ​ដល់ ៣៨ អង្សាសេ ឬលើសពីនេះ។ ពេលកូនតូចក្តៅខ្លួន ម៉ាក់ប៉ាតែងតែចង់ឱ្យកូនឆាប់ថយកម្តៅព្រោះខ្លាច​កូនប្រកាច់ ឬមាន​ផល​ប៉ះពាល់​ខួរក្បាល។ យ៉ាងណាមិញ ពេលកូនក្តៅខ្លួន ម៉ាក់ប៉ា មួយចំនួនបែរជាអាចសាងកំហុសដោយមិនដឹងខ្លួន។ តើកំហុសទាំងនោះមានអ្វីខ្លះ ហើយមានផលប៉ះពាល់បែបណាខ្លះ? ១. ជូតខ្លួនឱ្យកូនជាមួយទឹកត្រជាក់ ឬទឹកកក លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ​បាន​ឱ្យដឹងថា ការយកទឹកកកទៅជូតឱ្យកូនក្នុងបំណងឱ្យ​សីតុណ្ហភាព​ខ្លួនកូនចុះត្រជាក់​លឿន​ គឺ​គ្រោះថ្នាក់​ណាស់ ព្រោះថា​អាចធ្វើឱ្យកូន​ប្រកាច់។ ពេលកូនក្តៅខ្លួនខ្លាំង អាចឡើងដល់ ៣៩ អង្សាសេ ហើយទឹកកកគឺ ០ អង្សាសេ ប្រៀបដូចជាយើងយកដែកដែល​ដុត​ក្តៅទៅជ្រលក់ទឹកអ៊ីចឹង​ដែរ​។ ម៉ាក់ប៉ាអាចយកទឹកក្តៅ​ឧណ្ហៗ​ មាន​សីតុណ្ហភាព​រង្វង់​ ៣០​អង្សាសេ (ត្រូវ​ទាប​ជាង​កម្ដៅ​ខ្លួន​កូន) មកជូតខ្លួនឱ្យកូន​​ ដើម្បី​ចៀសវាងធ្វើ​ឱ្យកូនស្រៀវ ឬព្រឺរងា ព្រោះពេលក្តៅខ្លួន កូនចាញ់រងា។ លោក​ថា ការ​ជូត​ខ្លួន​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ល្អ​ជាង​ការ​ជូន​ខ្លួន​ជាមួយ​ទឹក​ត្រជាក់​ធម្មតា​។​ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារនៃមន្ទីរពេទ្យកុមារជាតិ ២. មិនហ៊ានងូតទឹកឱ្យកូនព្រោះខ្លាចទឹកចូលសួត លោកវេជ្ជបណ្ឌិតបានបន្តថា សួតរបស់យើងមិនអាចទឹកចូលដោយសារ​ងូតទឹកទេ ហើយការ​មាន​ទឹក​ក្នុងសួត​បានន័យក្មេងរលាកសួតព្រោះមេរោគ​ចូលក្នុងសួត។ លោក​បន្ត​ថា គ្រូពេទ្យហាមមិនឱ្យងូតទឹកឱ្យកូនពេលក្តៅខ្លួនដោយសារ ពេលងូតទឹកត្រជាក់អាចបណ្តាលឱ្យកូនរងា​ដែលអាចធ្វើឱ្យកូនប្រកាច់ បើកូន​ក្តៅខ្លួនខ្លាំង។ យ៉ាងណា លោក​ថា ម៉ាក់ប៉ាអាច​ងូតទឹកក្តៅ​ឧណ្ហៗ​ឱ្យកូនបាន​ ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួនកូន។ [embed-health-tool-vaccination-tool] ៣. ស្លៀកពាក់ឱ្យកូនច្រើនជាន់ ឬដណ្តប់ភួយឱ្យកូន ពេលកុមារក្តៅខ្លួន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកម៉ាក់ប៉ាគួរដឹង ជួយការពារកុំឱ្យកូនដុះធ្មេញច្រពើស

ធ្មេញច្រពើសទាក់ទងនឹងងាំធ្មេញដែលធ្មេញរត់មិនត្រង់ជួរ ដូចជាធ្មេញមានចេញក្រៅ ចូលក្នុង ហើយធ្មេញខ្លះនៅលើ និងធ្មេញខ្លះនៅក្រោម។ ហេតុអ្វីបានជាកូនដុះធ្មេញស្រុកមកច្រពើស? ធ្មេញ​ច្រពើសអាចបណ្តាល ឱ្យកុមារមានបញ្ហាសុខភាពអ្វីខ្លះ? ហើយម៉ាក់ប៉ាអាចការពារកូនពីការដុះធ្មេញ​ច្រពើសបាន​ដោយវិធីណា? ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញអេឡេហ្គង់​បាន​ឱ្យ​ដឹងថា ជាទូទៅធ្មេញច្រពើសកើតឡើងដោយសារបញ្ហាក្រអូមមាត់។ កុមារមួយចំនួនកើតមក​មាន​ឆ្អឹង​ថ្គាម​តូច តែធ្មេញមានទំហំធំៗ  ដែល​ប្រៀប​ដូច​ជា​បន្ទប់តូចមួយហើយ​មានមនុស្សច្រើនដែរ​។ ដូច្នេះធ្មេញ​​ត្រូវ​តែ​ដុះ​ប្រជ្រៀតគ្នា ហើយត្រូវតែមានធ្មេញខ្លះដុះមកក្រៅ និងធ្មេញ​ខ្លះដុះទៅក្នុងប្រជ្រៀតគ្នា​ទៅវិញ​ទៅមក។ ១. វិធីការពារកូនកុំឱ្យដុះធ្មេញច្រពើស ដើម្បីការពារកូនដុះធ្មេញស្រុកមកកុំឱ្យច្រពើស ម៉ាក់ប៉ាគួរយកចិត្តទុក​ដាក់ចាប់តាំងពី​អំឡុង​ពេល​កូន​ដុះធ្មេញថ្មី (ធ្មេញស្រុក)។ បើឃើញពន្លកធ្មេញថ្មីកូនដុះចេញ តែធ្មេញទឹកដោះមិនទាន់រង្គើ ម៉ាក់ប៉ា​ត្រូវនាំកូន​មក​ជួបគ្រូពេទ្យដើម្បីពិនិត្យមើលថា ធ្មេញទឹកដោះនោះដល់អាយុដែល​ត្រូវដក​ចេញ​ហើយឬនៅ? ដូច្នេះគ្រូពេទ្យអាចដកធ្មេញទឹកដោះនោះចេញ​បានទាន់ពេល ដើម្បីទុកកន្លែងឱ្យ​ធ្មេញ​ថ្មីដុះ​ចេញមកឱ្យត្រង់ជួរ។ [embed-health-tool-vaccination-tool] ២. ផលវិបាកនៃការមានធ្មេញច្រពើស ជាទូទៅ បើកុមារមានធ្មេញច្រពើសនឹងមានបញ្ហា៖ ពិបាកសម្អាតធ្មេញ៖ អាចបណ្តាលឱ្យកុមារងាយកើតរោគពុកធ្មេញ (ដង្កូវស៊ីធ្មេញ) និងរលាក​អញ្ចាញ​ធ្មេញ។ ងាំធ្មេញទំពារ៖ កាលណាងាំធ្មេញអត់ត្រូវគ្នា កុមារមានការពិបាកក្នុងការទំពារ​ដែលធ្វើឱ្យទំពារ​អាហារ​មិនម៉ដ្ឋ ហើយបណ្តាលឱ្យមានបញ្ហាក្រពះ។ នៅពេលធ្មេញខុសងាំ វៀចជួរ ទម្រង់មុខ​កុមារក៏អាច​មាន​បញ្ហាដែរដោយអាចវៀចមុខ វៀចចង្កា និងមានបញ្ហាសន្លាក់ថ្គាមនៅថ្ងៃអនាគត (ហាមាត់​ឮសូរខ្លឹកៗ) ។ ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ​អេឡេហ្គង់ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. វិធីកែខៃធ្មេញច្រពើស វិធីកែខែធ្មេញច្រពើសក្មេងបែងចែកចេញជា ២ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អាហារទាំងនេះ ជួយកូនៗបំបាត់ភាពតានតឹង មានផ្លូវចិត្តរឹងមុំា

ការមានសុខភាពផ្លូវចិត្តល្អមិនត្រឹមតែជួយឱ្យកុមារអភិវឌ្ឍខួរក្បាលបាន​ល្អ មានគំនិតសុទ្ធិដ្ឋិនិយម និងអាចប្រាស្រ័យទាក់ទងជាមួយអ្នកនៅជុំវិញបានល្អទេ ថែមទាំងជួយឱ្យក្មេងមាន​សុខភាពល្អ​ទៀត​ផង។ តើកត្តាអ្វីខ្លះអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារ? ហើយរបបអាហារអ្វីខ្លះ​អាចជួយ​កាត់​បន្ថយ​ភាពតាន​តឹងរបស់កូនៗបាន? ក្នុងជីរភាពរស់នៅប្រចាំថ្ងៃមានរឿងសាមញ្ញជាច្រើនដែលអាចធ្វើឱ្យកុមារ​មានភាពតានតឹង ប៉ុន្តែ​បើ​កុមារជួបភាពតានតឹងខ្លាំងក្នុងរយៈពេលយូរ និងមិនបានរំសាយចេញ ឬបំបាត់ សុខភាពផ្លូវចិត្ត​កុមារ​នឹង​មានភាពប៉ះពាល់ដែលធ្វើឱ្យក្មេងធុញធប់ ល្វើយ គេងមិនលក់ យល់សប្តអាក្រក់ គេងសង្កៀត​ធ្មេញ មិនឃ្លានអាហារ មួម៉ៅ ច្របូកច្របល់ ឬបាក់ទឹកចិត្តជាដើម៖ ១. អាយុ ០ ខែដល់ ១ ខួប ចាប់តាំងពីកើតអ្វីទារកត្រូវការមុនគេគឺការចម្អែតក្រពះដោយបំបៅទឹកដោះ ឬទឹកដោះគោម្សៅ និង​ភាព​កក់ក្តៅដោយត្រូវការសម្លៀកបំពាក់ និងការថ្នាក់ថ្នមពីម៉ាក់ប៉ា។ បើតម្រូវការទារកមិន​ត្រូវបាន​បំពេញ​ទាន់ពេល ខួរក្បាលទារកនឹងបញ្ចេញអ័រម៉ូនស្រេ្តសដែលធ្វើឱ្យទារកមានភាពតានតឹង មិន​សប្បាស​ចិត្ត រួចក៏យំ។ ឧទាហរណ៍ បើម៉ាក់ៗ​​មិនបានបំបៅទារកទៀងពេល ទារកនឹងយំដោយ​សារ​ឃ្លាន។ ២. អាយុ ១ ខួបដល់ ៣ ខួប ទារកអាចមានភាពតានតឹងដោយសារជួប ឬត្រូវរៀនអ្វីថ្មីៗដូចជា រៀនដើរ ប្រើកន្ថោរ ស្លៀកពាក់ មាន​ប្អូនម្នាក់ទៀត ម៉ាក់ប៉ាទៅធ្វើការបាត់មិនសូវរវល់ជាមួយ ឬរលាកគូទជាដើម។ [embed-health-tool-due-date] ៣. អាយុ ៣ ខួបដល់ ៥ ខួប ជាពេលដែលត្រូវរៀនធ្វើអ្វីៗជាច្រើនដូចជារៀននិយាយ ត្រូវចូលសាលា​មតេ្តយ្យ ត្រូវជួបមជ្ឈដ្ឋាន​ខាងក្រៅ ត្រូវបងប្អូន ឬមិត្តភ័ក្តធ្វើ​បាប ឬ​អត់​លេងជាមួយ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ខែភ្លៀងអាចបង្កជំងឺប៉ុន្មានមុខនេះដល់កូន ម៉ាក់ប៉ាគួរប្រយ័ត្នខ្ពស់

ខែភ្លៀង ឬរដូវវស្សាធ្វើឱ្យអាកាសធាតុប្រែប្រួលមិនទៀងដូចជា បន្តិចក្តៅ បន្តិចស្រទំ បន្តិចភ្លៀង បន្តិចត្រជាក់ បន្តិចក៏ក្តៅវិញ មានជំនន់ទឹកភ្លៀង និងទឹកដក់ជាដើមដែលជាកត្តា​ងាយបង្កឱ្យ​កុមារ​ឈឺ ព្រោះប្រព័ន្ធការពាររាងកាយក្មេងនៅខ្សោយ។ តើជំងឺឧស្សាហ៍កើតលើកុមារ​នៅខែភ្លៀង​មាន​អ្វីខ្លះ? ហើយម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីការពារកូនពីជំងឺ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឱ្យ​ដឹង​ថា ជំងឺឧស្សាហ៍កើតលើកុមារ​នៅ​រដូវ​វស្សារួមមាន៖ ១. ជំងឺបង្កដោយមូស ជំងឺបណ្តាលមកពីមូសខ្លាញីខាំ មានជំងឺគ្រុនឈាម និងគ្រុនឈីកដែលបង្កឱ្យមានរោគសញ្ញា​ដូចជា​ក្តៅ​ខ្លួន​មានស្នាមអុចៗក្រហមលើស្បែក ឈឺក្បាល ចង់ក្អួត ឬក្អួត ឈឺពោះ ឈឺសាច់ដុំ និង​សន្លាក់​ដៃជើង។ ​ឯជំងឺគ្រុនចាញ់បង្កឡើង​ដោយ​មូសដែក​គោញីខាំ ហើយមានរោគ​សញ្ញា​​ដូចជា គ្រុន រងារ​ញាក់ បែកញើស ក្អួតចង្អោរ និង​វង្វេង​វង្វាន់ ឬសន្លប់ (ក្នុងករណីធ្ងន់ធ្ងរ )។ ២. ជំងឺរលាកផ្លូវដង្ហើម ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស ហើយមានជំងឺដូចជា ផ្តាសាយ ផ្តាសាយធំ​ រលាក​ច្រមុះ រលាកបំពង់ក ​រលាកទងសួត ហើមសួត និងរលាក​​​សួតជាដើមដែលបណ្តាលឱ្យកុមារមាន​អាការៈ​ដូចជា ក្តៅខ្លួន ហៀរ​សម្បោរ តឹងច្រមុះ កណ្តាស់ ឈឺក្បាល ណែនទ្រូង ឬឈឺទ្រូង ដក​ដង្ហើម​​​ញាប់ ក្អក ឡើងស្លេស្ម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

នេះជាដំណាក់កាលកូន​ត្រូវដូរធ្មេញទឹកដោះ ម៉ាក់ប៉ាគួរដឹង

ជាទូទៅធ្មេញទឹកដោះ ឬធ្មេញព្រៃរង្គើបាក់ ហើយធ្មេញស្រុក (ធ្មេញថ្មី) នឹងដុះមកវិញនៅពេលកុមារមាន​អាយុ​ចាប់​ពី ៥ ឆ្នាំកន្លះដល់ ១២ ឆ្នាំកន្លះ។ តើធ្មេញទឹកដោះណានឹងរង្គើបាក់មុនគេ ហើយ​បន្ទាប់​មក​ធ្មេញ​ទឹកដោះណាខ្លះ? ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាល​ធ្មេញអេឡេហ្គង់​បាន​បក​ស្រាយ​ថា ជាទូទៅធ្មេញទឹកដោះ​នឹងរង្គើ​បាក់នៅ​ផ្នែកខាងមុខជួរខាងក្រោមមុន បន្ទាប់មកនឹងរង្គើ​បាក់នៅផ្នែក​ខាងមុខជួរខាងលើ។ ធ្មេញទឹកដោះទាំងអស់មានចំនួន​២០ គឺ ខាងលើ១០ និង ខាងក្រោម​១០ ហើយ​ធ្មេញ​ទាំងនេះ​នឹងរង្គើបាក់តាមដំណាក់កាល និងអាយុកាលរបស់ធ្មេញ​នីមួយៗ។​ ធ្មេញចបកាប់ធំ៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ៦ ទៅ ៧ ឆ្នាំ ធ្មេញទឹកដោះដែលស្ថិតនៅជាប់ធ្មេញចប់កាប់ធំ នឹងរង្គើបាក់នៅចន្លោះអាយុពី ៧ ទៅ ៨ ឆ្នាំ ធ្មេញថ្គាមធំទីមួយដែលស្ថិតនៅជាប់ធ្មេញចង្កូម៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ៩ ទៅ ១១ ឆ្នាំ ធ្មេញថ្គាមធំចុងក្រោយ៖ នឹងរង្គើបាក់នៅចន្លោះអាយុពី ១០ ទៅ ១២ ឆ្នាំ ធ្មេញចង្កូម៖ ដូរក្រោយគេគឺនៅចន្លោះអាយុពី ១០ ទៅ ១២ ឬ ១៣ឆ្នាំ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទន្តពេទ្យណែនាំតិចនិកដកធ្មេញទឹកដោះឱ្យកូន ដោយសុវត្ថិភាព

ធ្មេញទឹកដោះ ឬធ្មេញព្រៃរង្គើនៅពេលធ្មេញស្រុក (ធ្មេញថ្មី) ចាប់ផ្តើមដុះចេញ ដោយសារ​ធ្មេញស្រុកដុះនៅក្រោមឫសធ្មេញទឹកដោះដែលធ្វើឱ្យឫសធ្មេញទឹកដោះរលាយ ហើយសឹករហូតនៅសល់តែក្បាល​ធ្មេញជាប់នឹងសាច់អញ្ចាញ។ តើកុមារដូរធ្មេញនៅអាយុប៉ុន្មាន? ម៉ាក់ប៉ាគួរជួយដកធ្មេញទឹក​ដោះ​បែបណាទើបមិនឆ្លងមេរោគ? ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ​អេឡេហ្គង់​បានឱ្យ​ដឹង​ថា ជាទូទៅធ្មេញទឹកដោះរង្គើបាក់នៅពេលកុមារ​មានអាយុចាប់ពី ៥ ឆ្នាំកន្លះដល់ ១២ ឆ្នាំកន្លះ។ ១. ពេលធ្មេញទឹកដោះរង្គើ ម៉ាក់ប៉ាគួរធ្វើម៉េចដើម្បី​ឱ្យធ្មេញ​កូនរង្គើខ្លាំងឆាប់បាក់? បើម៉ាក់ប៉ាចង់ជួយឱ្យធ្មេញទឹកដោះកូនរង្គើខ្លាំងឆាប់បាក់ ម៉ាក់ប៉ាអាចជួយអង្រួន​ធ្មេញកូន​តាម​ចលនា​រុញធ្មេញចេញក្រៅចូលក្នុងបាន តែ​ត្រូវលាងសម្អាតដៃឱ្យបានស្អាតជាមុន​សិនចៀសវាង​ចម្លង​មេរោគចូល​ក្នុងមាត់កូន។ លើសពីនេះទៅទៀត ម៉ាក់ប៉ាក៏អាចប្រាប់ឱ្យកូន​យក​អណ្តាតរុញ​ធ្មេញលេងដើម្បីជំរុញធ្មេញទឹកដោះឱ្យឆាប់បាក់បានដែរ។ ២. ពេលធ្មេញទឹកដោះរង្គើ ម៉ាក់ប៉ាគួរជួយដកធ្មេញឱ្យកូនតាមវិធី​ណា និងនៅពេលណា​ទើប​មាន​សុវត្ថិភាព? ម៉ាក់ប៉ាអាចជួយដកធ្មេញទឹកដោះឱ្យកូនក្នុងករណីធ្មេញទឹកដោះនោះរង្គើខ្លាំងដោយលាងសម្អាតដៃជាមុន រួចប្រើដៃចាប់ទាញក្បាលធ្មេញដែល​ជាប់នឹងសាច់អញ្ចាញ ឬប្រើវិធីទាក់ខ្សែអំបោះដោយ​ចង​ខ្សែអំបោះជាមួយក្បាលធ្មេញ រួចទាញកន្រ្តាក់ឱ្យខ្លាំងដើម្បីឱ្យក្បាលធ្មេញរបេះចេញ។ ម៉ាក់ប៉ាគួរ​ដក​ធ្មេញ​ឱ្យកូននៅពេលព្រឹក ឬពេលថ្ងៃដើម្បីងាយស្រួលក្នុងការតាមដានការហូរឈាមរបស់កូន។ ៣. បន្ទាប់ពីដកធ្មេញទឹកដោះ ម៉ាក់ប៉ាគួរធ្វើបែបម៉េចដើម្បី​ជួយ​​ទប់​ឈាម​ និងការពារកុំឱ្យឆ្លង​មេរោគ? បន្ទាប់ពីជួយដកធ្មេញឱ្យកូនហើយ ម៉ាក់ប៉ាអាចមូរកំប្រេស ឬសម្លីដែលបានសម្លាប់មេរោគហើយ​ឱ្យ​ណែន ហើយឱ្យកូនខាំឱ្យនៅ​កន្លែង​ចន្លោះធ្មេញដែលបានដករួចឱ្យជាប់យ៉ាងហោចណាស់ ១៥ នាទីទើបអាចដកចេញ។ បន្ទាប់​ពីដក​សំឡីចេញហើយ ម៉ាក់ប៉ាត្រូវហាមកូនកុំឱ្យយកដៃទៅប៉ះចន្លោះធ្មេញដែលបានដករួច ចៀសវាង​បង្កឱ្យមានការឈឺចាប់ ហូរឈាម ឬឆ្លងមេរោគជាដើម។ ជាងនេះទៅទៀត ដើម្បី​កាត់​បន្ថយ​ការឈឺចាប់ ម៉ាក់ប៉ាអាចឱ្យកូនញុំាថ្នាំ​បំបាត់ការឈឺចាប់ទៅតាមអាយុ និងគីឡូរបស់កូនបាន។ ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញ​អេឡេហ្គង់ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អាការៈ ៥យ៉ាង បញ្ជាក់ថាត្រចៀកកូនឆ្លងមេរោគក្រោយចោះត្រចៀក

ក្រោយចោះត្រចៀក (ឬបាញ់ត្រចៀក) ហើយ យ៉ាងហោចណាស់បីបួនសប្តាហ៍​​ទើបត្រចៀក​កូន​​ជា​សះស្បើយ។ ក្នុងអំឡុងពេលនោះ បាក់តេរីអាចឆ្លងចូលក្នុងរន្ធចោះត្រចៀក​ដែលមិនទាន់​ជា​សះ​ស្បើយ និងបង្ករោគ។ បើរន្ធចោះត្រចៀកឆ្លងមេរោគ កូនអាចមានរោគសញ្ញាអ្វីខ្លះ? បង្ក​ឡើងដោយមូលហេតុអ្វីខ្លះ? ហើយម៉ាក់ប៉ាគួរថែទាំបែបណាទើបឆាប់ជា? បើកូនមានអាការៈដូចខាងក្រោម​ បញ្ជាក់ថារន្ធចោះត្រចៀក​​បាន​ឆ្លង​មេរោគ​ហើយ៖ ១. រន្ធចោះត្រចៀកហើម ជាធម្មតាក្រោយពីចោះត្រចៀករួច រន្ធចោះត្រចៀករបស់កូនអាចក្រហម ឬហើមបន្តិចបន្តួច។ ផ្ទុយមកវិញបើបន្ទាប់ពី ៤៨ ម៉ោង អាការៈហើមនៅតែមិនបាត់ រន្ធចោះត្រចៀកអាច​ឆ្លង​មេរោគហើយ។ ២. រន្ធចោះត្រចៀកចេញទឹករងៃ ឬមានខ្ទុះ បើមានការហូរទឹករងៃពណ៌ត្នោត ប្រផេះ ឬមានហូរខ្ទុះពណ៌លឿងលាយបៃតង ហើយមានក្លិនស្អុយផង​ នោះត្រចៀកកូនឆ្លងមេរោគហើយ តែបើមានហូរទឹករងៃពណ៌ថ្លាគឺជារឿងធម្មតាទេ។ ៣. រន្ធចោះត្រចៀកហូរឈាម ការ​ហូរឈាម​ចេញ​ពី​រន្ធចោះ​ត្រចៀកអាចជាសញ្ញាប្រាប់ថា កូន​អាលែកហ្ស៊ី​នឹងវត្ថុធាតុដើមរប​ស់ក្រវិល ហើយបង្កទៅជាផលវិបាក ឬ​ក្រវិលលើត្រចៀកកូនធ្វើឱ្យរន្ធចោះ​ត្រចៀករបួស។ ៤. រន្ធចោះត្រចៀកឈឺមិនបាត់ កូនអាចឈឺត្រចៀកបន្ទាប់ពីចោះត្រចៀករួចនៅថ្ងៃទីមួយ តែបើ​កូនចេះតែឈឺត្រចៀកមិនបាត់​អាចជាសញ្ញានៃការឆ្លងមេរោគ។ [embed-health-tool-vaccination-tool] ៥. ក្តៅខ្លួន បើកូនមានអាការៈក្តៅខ្លួនចាប់ពី ៣៨ អង្សារឡើងទៅ រួមទាំង​មាន​អាការៈដូចរៀបរាប់ខាងលើផង​ តែ​មិន​មានអាការៈផ្តាសាយ ឬរលាកបំពង​កទេ មានន័យថារន្ធចោះត្រចៀកកូនឆ្លង​មេរោគ​ហើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វីធីថែទាំរន្ធចោះត្រចៀកដែលឆ្លងមេរោគ ម៉ាក់ប៉ាគួរធ្វើតាមការណែនាំដូចខាងក្រោមឲ្យបាន​បី​ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​រន្ធចោះត្រចៀកកូនបាន​ជាសះស្បើយល្អ៖ រាល់ពេលប៉ះពាល់ ឬព្យាបាលត្រចៀកកូន ម៉ាក់ប៉ាត្រូវលាង​សម្អាត​ដៃជាមួយសាប៊ូ និង​ទឹកឱ្យ​បាន​ស្អាត​ជាមុនចៀសវាង​ចម្លងមេរោគ​ដល់រន្ធចោះត្រចៀកបន្ថែម។ បន្ទាប់មកម៉ាក់ប៉ាអាចយកសំឡីជ្រលក់សេរ៉ូមប្រៃ ឬទឹកអំបិលដោយ​លាយអំបិលកន្លះ​ស្លាបព្រា​កាហ្វេ​ជាមួយទឹក ១ ពែង ហើយ​កូរ​ឱ្យអំបិលរលាយ រួចមកដាក់លើរន្ធចោះត្រចៀក​កូន​ទាំងខាង​មុខ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

គ្រូពេទ្យប្រាប់ពីប្រការគួរធ្វើ និងចៀសវាងពេលកូនត្រូវពស់ចឹក

អាការៈពស់ចឹកអាចស្រាល ឬធ្ងន់ទៅតាមប្រភេទពស់ដែលចឹក។ បើកូនត្រូវពស់អត់ពិសចឹក អាអូន​អត់មានគ្រោះថ្នាក់អ្វីទេ តែបើអាអូនត្រូវ​ពស់​ពិសចឹក ពិសពស់អាចធ្វើឱ្យអាអូនពិការ ឬគ្រោះថ្នាក់​ដល់​ជីវិត ​បើ​ជួយ​សង្រ្គោះមិនទាន់ពេល។ តើពស់ពិសដែលសម្បូរនៅស្រុកខ្មែរមានប៉ុន្មាន​ប្រភេទ? ពស់ពិសចឹកអាចបង្កឱ្យមានអាការៈអ្វីខ្លះ? ពេលកូនត្រូវ​ពស់ចឹក ឪពុកម្តាយគួរជួយសង្រ្គោះ​បឋម​បែប​ម៉េច ហើយគួរ​ចៀសវាង​អ្វីខ្លះ? លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី៤  បាន​ឱ្យ​ដឹងថា ពស់ពិសដែលយើងជួបប្រទះញឹកញាប់នៅក្នុងស្រុកខ្មែរមាន ១០ ប្រភេទហើយចែកចេញជា ២ ក្រុមដូចជា៖ ពស់ពិសក្រុមទី ១៖ ជាពពួកពស់ដែលចឹកទៅធ្វើឱ្យមានបញ្ហាឈាមមិនកក ហើយមាន ៣ ប្រភេទដូចជា ពស់ពព្លាក់ ពស់​ស្រកាចាស់ និងពស់បៃតង (ពស់ស្លឹកឈើ ឬពស់ធាងត្រាវ)។ ពស់ពិសក្រុមទី ២៖ ជាពពួកពស់ដែលចឹកទៅហើយធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ និងមាន ៧ ប្រភេទដូចជា ពស់​វែក (វែកដំបូក វែកក្របី និងវែករនាម) ពស់ក្រាយបង្កង់សខ្មៅ ក្រាយបង្កង់លឿងខ្មៅ ក្រាយក្បាល​ក្រហម​កន្ទុយក្រហម និងពស់សមុទ្រ។ [embed-health-tool-ovulation] ១. អាការៈពេលកូនត្រូវពស់ពិសចឹក ពស់មានពិសចឹកអាចបង្កឱ្យកុមារមានអាការៈ ឬរោគសញ្ញាដូចជា៖ នៅត្រង់កន្លែងស្នាមចឹកឈឺចាប់ខ្លាំង ហើម ឬអាចរលួយស្បែក ហូរឈាមត្រង់ស្នាមចឹករហូត (ករណីពស់ពិសដែលធ្វើឱ្យឈាមមិន​កក) ធ្លាក់ត្របកភ្នែក អត់ចង់និយាយស្តី ចេះតែងងុយគេង អត់ចង់​ញុំា​អីទាំងអស់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ