បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានកុមារខ្លះមានជំងឺបេះដូងពីកំណើត?

ជំងឺ​បេះដូង​ពី​កំណើត ជា​បញ្ហា​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​នៃ​បេះដូង​​របស់​កុមារ​តាំង​ពី​កំណើត​មក​ម្ល៉េះ ដោយ​ជំងឺ​​ខ្លះ​មាន​លក្ខណៈ​សាមញ្ញ និង​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ស្របពេល​ដែល​ជំងឺ​​ខ្លះ​ទៀត ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចំណាយ​ពេល​យូរ​ឆ្នាំ។ រោគសញ្ញា​នៃ​ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត​ធ្ងន់ធ្ងរ​ ជាទូទៅ​ត្រូវ​បាន​រក​ឃើញ​ក្រោយ​ទារក​សម្រាល​ភ្លាម​ៗ ឬ​នៅ​ពេល​ដែល​ទារក​អាយុ​បាន​ពីរ​បី​ខែ ហើយ​រោគសញ្ញា​ខ្លះ​រួម​មាន​៖ បបូរ​មាត់​ អណ្តាត ឬ​ម្រាម​ដៃ​ស្លេកស្លាំង ដកដង្ហើម​ញាប់ ហើម​ជើង ពោះ ឬ​បរិវេណ​ជុំវិញ​ភ្នែក ពិបាក​ដកដង្ហើម​នៅ​ពេល​ញ៉ាំ​អាហារ ដែល​នាំ​ឱ្យ​ទារក​មិន​សូវ​ឡើង​គីឡូ។ ចំពោះ​ជំងឺ​បេះដូង​ពី​កំណើត​ខ្លះ​ដែល​មិន​សូវ​ធ្ងន់ធ្ងរ អាច​រក​ឃើញ​នៅ​ពេល​​​​ដែល​កុមារ​រាង​ធំ​បន្តិច ព្រម​ទាំង​អាច​មាន​រោគសញ្ញា​ដូចជា៖ ឆាប់​ហត់​នៅ​ពេល​ដែល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា សន្លប់​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា ហើម​ដៃ កជើង ឬជើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​បង្ក អំឡុង​ពេល​ ៦ សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់ និង​ចាប់ផ្តើម​លោត។ សរសៃ​ឈាម​សំខាន់​​ៗ​ដែល​ឆ្លង​កាត់​បេះដូង ក៏​ចាប់ផ្តើម​កកើត​នៅ​អំឡុង​ពេល​នេះ​ដែរ រួម​ទាំង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​ពី​កំណើត។ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង​ពី​កំណើត​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ឬ​បញ្ហា​សុខភាព និង​បរិស្ថាន ក៏​ដូចជា​ទម្លាប់​រស់នៅ​របស់​ម៉ាក់​ៗ​ផ្ទាល់​ ដូចជា​ការ​ជក់​បារី​ជា​ដើម។ [embed-health-tool-heart-rate] កត្តា​ហានិភ័យ​ ​​​ជំងឺ​បេះដូង​ពី​កំណើត​ភាគ​ច្រើន​ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​ដែល​កើត​ឡើង​នៅ​ពេល​បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់​។ ថ្វី​ត្បិត​តែ​យើង​មិន​ដឹង​ពី​មូលហេតុ​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ កត្តា​ទាំង​នេះ អាច​ជា​ហេតុ​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​បេះដូង​ពី​កំណើត៖ ម្តាយ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុង​ពេល​ពពោះ ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មុន​ និង​អំឡុង​ពេល​ពពោះ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

អាការៈ ៥យ៉ាង បញ្ជាក់ថាត្រចៀកកូនឆ្លងមេរោគក្រោយចោះត្រចៀក

ក្រោយចោះត្រចៀក (ឬបាញ់ត្រចៀក) ហើយ យ៉ាងហោចណាស់បីបួនសប្តាហ៍​​ទើបត្រចៀក​កូន​​ជា​សះស្បើយ។ ក្នុងអំឡុងពេលនោះ បាក់តេរីអាចឆ្លងចូលក្នុងរន្ធចោះត្រចៀក​ដែលមិនទាន់​ជា​សះ​ស្បើយ និងបង្ករោគ។ បើរន្ធចោះត្រចៀកឆ្លងមេរោគ កូនអាចមានរោគសញ្ញាអ្វីខ្លះ? បង្ក​ឡើងដោយមូលហេតុអ្វីខ្លះ? ហើយម៉ាក់ប៉ាគួរថែទាំបែបណាទើបឆាប់ជា? បើកូនមានអាការៈដូចខាងក្រោម​ បញ្ជាក់ថារន្ធចោះត្រចៀក​​បាន​ឆ្លង​មេរោគ​ហើយ៖ ១. រន្ធចោះត្រចៀកហើម ជាធម្មតាក្រោយពីចោះត្រចៀករួច រន្ធចោះត្រចៀករបស់កូនអាចក្រហម ឬហើមបន្តិចបន្តួច។ ផ្ទុយមកវិញបើបន្ទាប់ពី ៤៨ ម៉ោង អាការៈហើមនៅតែមិនបាត់ រន្ធចោះត្រចៀកអាច​ឆ្លង​មេរោគហើយ។ ២. រន្ធចោះត្រចៀកចេញទឹករងៃ ឬមានខ្ទុះ បើមានការហូរទឹករងៃពណ៌ត្នោត ប្រផេះ ឬមានហូរខ្ទុះពណ៌លឿងលាយបៃតង ហើយមានក្លិនស្អុយផង​ នោះត្រចៀកកូនឆ្លងមេរោគហើយ តែបើមានហូរទឹករងៃពណ៌ថ្លាគឺជារឿងធម្មតាទេ។ ៣. រន្ធចោះត្រចៀកហូរឈាម ការ​ហូរឈាម​ចេញ​ពី​រន្ធចោះ​ត្រចៀកអាចជាសញ្ញាប្រាប់ថា កូន​អាលែកហ្ស៊ី​នឹងវត្ថុធាតុដើមរប​ស់ក្រវិល ហើយបង្កទៅជាផលវិបាក ឬ​ក្រវិលលើត្រចៀកកូនធ្វើឱ្យរន្ធចោះ​ត្រចៀករបួស។ ៤. រន្ធចោះត្រចៀកឈឺមិនបាត់ កូនអាចឈឺត្រចៀកបន្ទាប់ពីចោះត្រចៀករួចនៅថ្ងៃទីមួយ តែបើ​កូនចេះតែឈឺត្រចៀកមិនបាត់​អាចជាសញ្ញានៃការឆ្លងមេរោគ។ [embed-health-tool-vaccination-tool] ៥. ក្តៅខ្លួន បើកូនមានអាការៈក្តៅខ្លួនចាប់ពី ៣៨ អង្សារឡើងទៅ រួមទាំង​មាន​អាការៈដូចរៀបរាប់ខាងលើផង​ តែ​មិន​មានអាការៈផ្តាសាយ ឬរលាកបំពង​កទេ មានន័យថារន្ធចោះត្រចៀកកូនឆ្លង​មេរោគ​ហើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វីធីថែទាំរន្ធចោះត្រចៀកដែលឆ្លងមេរោគ ម៉ាក់ប៉ាគួរធ្វើតាមការណែនាំដូចខាងក្រោមឲ្យបាន​បី​ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​រន្ធចោះត្រចៀកកូនបាន​ជាសះស្បើយល្អ៖ រាល់ពេលប៉ះពាល់ ឬព្យាបាលត្រចៀកកូន ម៉ាក់ប៉ាត្រូវលាង​សម្អាត​ដៃជាមួយសាប៊ូ និង​ទឹកឱ្យ​បាន​ស្អាត​ជាមុនចៀសវាង​ចម្លងមេរោគ​ដល់រន្ធចោះត្រចៀកបន្ថែម។ បន្ទាប់មកម៉ាក់ប៉ាអាចយកសំឡីជ្រលក់សេរ៉ូមប្រៃ ឬទឹកអំបិលដោយ​លាយអំបិលកន្លះ​ស្លាបព្រា​កាហ្វេ​ជាមួយទឹក ១ ពែង ហើយ​កូរ​ឱ្យអំបិលរលាយ រួចមកដាក់លើរន្ធចោះត្រចៀក​កូន​ទាំងខាង​មុខ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

គ្រូពេទ្យប្រាប់ពីប្រការគួរធ្វើ និងចៀសវាងពេលកូនត្រូវពស់ចឹក

អាការៈពស់ចឹកអាចស្រាល ឬធ្ងន់ទៅតាមប្រភេទពស់ដែលចឹក។ បើកូនត្រូវពស់អត់ពិសចឹក អាអូន​អត់មានគ្រោះថ្នាក់អ្វីទេ តែបើអាអូនត្រូវ​ពស់​ពិសចឹក ពិសពស់អាចធ្វើឱ្យអាអូនពិការ ឬគ្រោះថ្នាក់​ដល់​ជីវិត ​បើ​ជួយ​សង្រ្គោះមិនទាន់ពេល។ តើពស់ពិសដែលសម្បូរនៅស្រុកខ្មែរមានប៉ុន្មាន​ប្រភេទ? ពស់ពិសចឹកអាចបង្កឱ្យមានអាការៈអ្វីខ្លះ? ពេលកូនត្រូវ​ពស់ចឹក ឪពុកម្តាយគួរជួយសង្រ្គោះ​បឋម​បែប​ម៉េច ហើយគួរ​ចៀសវាង​អ្វីខ្លះ? លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី៤  បាន​ឱ្យ​ដឹងថា ពស់ពិសដែលយើងជួបប្រទះញឹកញាប់នៅក្នុងស្រុកខ្មែរមាន ១០ ប្រភេទហើយចែកចេញជា ២ ក្រុមដូចជា៖ ពស់ពិសក្រុមទី ១៖ ជាពពួកពស់ដែលចឹកទៅធ្វើឱ្យមានបញ្ហាឈាមមិនកក ហើយមាន ៣ ប្រភេទដូចជា ពស់ពព្លាក់ ពស់​ស្រកាចាស់ និងពស់បៃតង (ពស់ស្លឹកឈើ ឬពស់ធាងត្រាវ)។ ពស់ពិសក្រុមទី ២៖ ជាពពួកពស់ដែលចឹកទៅហើយធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ និងមាន ៧ ប្រភេទដូចជា ពស់​វែក (វែកដំបូក វែកក្របី និងវែករនាម) ពស់ក្រាយបង្កង់សខ្មៅ ក្រាយបង្កង់លឿងខ្មៅ ក្រាយក្បាល​ក្រហម​កន្ទុយក្រហម និងពស់សមុទ្រ។ [embed-health-tool-ovulation] ១. អាការៈពេលកូនត្រូវពស់ពិសចឹក ពស់មានពិសចឹកអាចបង្កឱ្យកុមារមានអាការៈ ឬរោគសញ្ញាដូចជា៖ នៅត្រង់កន្លែងស្នាមចឹកឈឺចាប់ខ្លាំង ហើម ឬអាចរលួយស្បែក ហូរឈាមត្រង់ស្នាមចឹករហូត (ករណីពស់ពិសដែលធ្វើឱ្យឈាមមិន​កក) ធ្លាក់ត្របកភ្នែក អត់ចង់និយាយស្តី ចេះតែងងុយគេង អត់ចង់​ញុំា​អីទាំងអស់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

៥ សំណួរទាក់ទងនឹងព័ត៌មានពស់ចឹក គ្រប់គ្នាគួរស្វែងយល់ជាចំណេះដឹង

ការត្រូវពស់ចឹក អាចកើត​មាន​នៅតាមទីជនបទ ជាពិសេស​នៅរដូវទឹកឡើង​ដែល​អាច​បណ្តាល​ឱ្យគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះឪពុកម្តាយជាច្រើនតែងតែមានការបារម្ភ និងមានចង្ងល់​ជា​ច្រើន​ទាក់ទង​នឹងព័ត៌មានពស់ចឹក។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី 4 បាន​ស្រាយ​ចម្ងល់​មួយ​ចំនួន​ដែលឪពុកម្តាយតែងចង់ដឹងពី​បញ្ហា​នេះ។ ១. ធ្វើម៉េចដឹងថាកូនត្រូវពស់មានពិស ឬគ្មានពិសចឹក? បើកុមារត្រូវពស់គ្មានពិសចឹក អាអូនអាចឈឺតែបន្តិចទេដូចអង្រ្កងខាំអ៊ីចឹង ហើយនឹង​បាត់ឈឺវិញ​ដែរ និង​មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីទេ។ ផ្ទុយមកវិញបើកូនត្រូវពស់មានពិសចឹកវិញ គ្រាន់តែចឹកភ្លាម​អាអូន​នឹង​ឈឺខ្លាំងណាស់ ហើយក្នុងរយៈពេល ១ ទៅ ២ ម៉ោងនឹងហើមអវយវៈ​ដែលត្រូវពស់ចឹក​ទាំងអស់​តែម្តង។ មួយវិញទៀតបើត្រូវពស់ពិសចឹកហើយបង្កឱ្យឈាមមិនកក នឹងធ្វើ​ឱ្យ​អាអូនហូរឈាមមិនឈប់ បើជាប្រភេទពស់ដែលធ្វើឱ្យប៉ះពាល់សរសៃប្រសាទនឹងធ្វើឱ្យអាអូនធ្លាក់ត្របកភ្នែក អត់ចង់​និយាយ​ស្តី ចេះតែងងុយ​គេង អត់ចង់ញុំាអ្វីទាំងអស់ រកក្អួត ទន់ដៃទន់ជើង រហូតដល់​លែង​ដក​ដង្ហើម (ក្នុងរយៈពេល ១ ទៅ ២ ម៉ោង)។ ២. បើកូនត្រូវពស់ចឹក ហើយមិនទទួលការព្យាបាលបានត្រឹមត្រូវទេអាចផ្តល់ផលវិបាកអ្វីខ្លះ? បើកូនត្រូវពស់មានពិសចឹក ហើយមិនបានទទួលការព្យាបាលបានត្រឹមត្រូវទេអាច​បង្កផលវិបាកច្រើន។ ប្រជាជនខ្មែរភាគច្រើនពេលកូនត្រូវពស់ចឹកច្រើនតែយកកូនទៅឱ្យគ្រូខ្មែរផ្លុំស្តោះ ប៉ុន្តែការ​ព្យាបាល​តាម​បែបបុរាណនេះអាចបញ្ចូលមេរោគបន្ថែមទៅក្នុងខ្លួនអាអូនវិញ ព្រោះក្នុងទឹកមាត់​យើង​មាន​មេរោគ​ច្រើន ហើយថ្នាំរបស់គ្រូខ្មែរក៏អត់បានឆ្លងកាត់ការសម្លាប់​មេរោគដែរ។ ដូច្នេះ​អាណាព្យាបាល​គួរ​ចៀសវាងយកកូនទៅឱ្យគ្រូខ្មែរផ្លុំស្តោះ ត្រូវនាំកូនមកមន្ទីរពេទ្យ។ លើសពីនេះទៅទៀត បើកូនត្រូវពស់មានពិសចឹក កន្លែងដំបៅដែល​ពស់​ចឹកអាចហើម រលួយ ឬ​ចេញ​ពងទឹកហើយក្លាយ ដែលបណ្តាលឲ្យអាអូនក្តៅញាក់ៗ និងអាចបង្កគ្រោះថ្នាក់ដល់ជីវិត។ ម៉្យាងទៀត​ដំបៅនោះអាចទៅ​ជា​រលួយស្អុយរបេះសាច់ជ្រុះ ហើយបើដល់ដំណាក់កាល​នេះ គឺត្រូវ​កាត់​អវយវៈកន្លែងពស់ចឹកហ្នឹងចោលហើយ។ មួយទៀត បើត្រូវពស់ដែលបង្កឱ្យឈាមមិនកកចឹក អាអូននឹងហូរ​ឈាម​រុំារ៉ៃរហូតបែកគ្រាប់ឈាម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

៥ សំណួរម៉ាក់ប៉ាតែងចង់ដឹងពីការប្រកាច់លើកុមារ

ការប្រកាច់គឺជាសញ្ញាមួយនៃការកន្រ្តាក់សាច់ដុំរបស់សារពាង្គកាយដោយអចេតនាដែល​បណ្តាលមក​ពីការភ្ញោចមិនធម្មតានៃកោសិការប្រសាទរបស់ខួរក្បាល ហើយឧស្សាហ៍កើតលើកុមារ​តូចៗដែល​ធ្វើឱ្យម៉ាក់ប៉ាមានការព្រួយបារម្ភ។ តើព័ត៌មានសំខាន់ៗអ្វីខ្លះ​ដែលម៉ាក់ប៉ាគួរដឹងពីការ​ប្រកាច់​​លើ​កុមារ? លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិក​នៃមន្ទីរពេទ្យកុមារគន្ធ​បុប្ផា​បានបកស្រាយពីសំណួរទាំង ៥ ដែលម៉ាក់ប៉ាតែងតែចង់ដឹងពីការប្រកាច់លើកុមារដូចខាងក្រោម៖ ១. រោគសញ្ញា​គួរ​ដឹង? - មុនពេលប្រកាច់៖ ពេលខ្លះកុមារគ្មានរោគសញ្ញាអ្វីគួរកត់សម្គាល់ទេ តែពេលខ្លះអាអូនអាច​មាន​អារម្មណ៍ថាមិនស្រួលក្នុងខ្លួន​ (ធំក្លិនប្លែក ព្រិលភ្នែក ស្ពឹកដៃស្ពឹកជើង​ ឬថប់ដង្ហើមជាដើម)។ - ពេលប្រកាច់៖ កុមារបាត់ស្មារតី មានកន្រ្តាក់អវយវៈណាមួយ ដូចជាកន្ត្រាក់តែដៃម្ខាង ឬបញ្ឈ​រតែ​គ្រាប់​ភ្នែក ឬកន្ត្រាក់ទាំងដៃទាំងជើង សាច់ដុំមុខ ថ្គាម ធ្វើឱ្យខាំអណ្តាត លែងដកដង្ហើម ឡើង​ស្លេស្ម បែកពពុះមាត់ ហៀរទឹកមាត់ ស្វាយបបូរមាត់ ឬមានលេចនោម ឬលាមក។ - ក្រោយពេលប្រកាច់៖ កុមារខ្លះដឹងខ្លួនវិញធម្មតា ខ្លះទៀតនៅសន្លប់បាត់ស្មារតីក្នុងរយៈពេលខ្លី។​​ បន្ទាប់ពីដឹងខ្លួនឡើងវិញ ​កុមារអាចនៅសន្លឹម ឬអាចមានទន់ដៃជើងក្នុងរយៈពេលខ្លី។ ២. ពេលកុមារប្រកាច់ មានផលវិបាកសុខភាពអ្វីទេ? ផលវិបាកសុខភាពដែលអាចកើតមានពេលកុមារកំពុងប្រកាច់មាន៖ - មានរបួស ឬមានគ្រោះថ្នាក់ផ្សេងៗដូចជា​ ខាំអណ្តាត ដួលបោកក្បាល លង់ទឹក (ពេលកុមារ​កំពុង​ហែលទឹក ហើយប្រកាច់) - ឈ្លក់អាហារចូលក្នុងបំពង់ខ្យល់ ពេលដែលប្រកាច់កើតមានពេលកុមារកំពុងញុំាអារហារ​ ហើយ​ធ្វើ​ឱ្យ​រលាកសួត ឬស្ទះដង្ហើមស្លាប់ភ្លាមៗ - បើកុមារប្រកាច់ញឹកញាប់អាចធ្វើឱ្យមានវិបត្តិផ្លូវចិត្តដូចជា បាក់ទឹកចិត្ត ឬមានអារម្មណ៍​ឆាប់​មួរម៉ៅ - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចេះវិធីនេះ​ជួយកូនបានទាន់ពេល និង​សុវត្ថិភាព បើមានអាការៈប្រកាច់

ប្រកាច់គឺជាអាការៈដែលធ្វើឱ្យកុមារកន្រ្តាក់សាច់ដុំរាងកាយ ហើយអាចបណ្តាលឱ្យអាអូនរបួស ឬគ្រោះថ្នាក់ដល់ជីវិត បើម៉ាក់ប៉ាមិនដឹងពីវិធីសង្រ្គោះ​បឋម។ ហេតុអ្វីបានជាកុមារប្រកាច់? ពេល​អាអូន​ប្រកាច់ម៉ាក់​ប៉ា​គួរធ្វើបែបម៉េច? គួរចៀសវាងអីខ្លះ? លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិក​នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា​បាន​លើកឡើងថា មូលហេតុសំខាន់ៗដែលធ្វើ​​ឱ្យកុមារប្រកាច់រួមមាន៖ ទារកកើតមកខ្សោយ ឬសន្លប់ក្នុងអំឡុងពេលសម្រាល មានហូរឈាមក្នុងខួរក្បាល ឆ្លងមេរោគចូលទៅក្នុងឈាម ធ្វើឱ្យរលាកស្រោមខួរក្បាល  ឬរលាក​ខួរក្បាល ខួរក្បាលមិនធម្មតាពីកំណើត មានជំងឺEpilepsie (ជំងឺស្កន់ ឬ ជំងឺឆ្កួតជ្រូក) ប្រកាច់ដោយសារក្តៅខ្លួនខ្លាំង (៣៩ អង្សា) លើកុមារមួយចំនួនដែលមានអាយុ ពី ៦ ​ខែ ដល់ ៥ ឆ្នាំ​ មានដុំសាច់ក្នុងខួរក្បាល  វិបត្តិមេតាបូលីក និងអេឡិចត្រូលីតដូចជា​ជាតិស្ករ កាល់ស្យូម ជាតិសូដ្យូមក្នុងឈាមចុះទាបខ្លាំ​ងពេក គ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរដែលធ្វើឱ្យហើមខួរក្បាល ឬមានកកឈាមក្នុងខួរក្បាល សម្ពាធឈាមឡើងខ្ពស់ខ្លាំង ១. ពេលកុមារប្រកាច់ ម៉ាក់ប៉ាគួរធ្វើដូម្តេច? ក. ប្រការគួរធ្វើ - ត្រូវដាក់កុមារឱ្យគេងក្នុង​ស្ថានភាពសុវត្ថិភាព គឺដាក់ឱ្យអាអូនគេង​ផ្អៀង​នៅ​លើទីរាប ក្បាលទាបជាងដងខ្លួន និងងើយឡើងលើបន្តិចដើម្បីសម្រួលឱ្យស្លេស្ម ឬទឹកមាត់​ហូរ​ចេញ​មកក្រៅ - ពិនិត្យមើលផ្លូវដង្ហើម ព្រោះអាចស្ទះដោយសារស្លេស ហើយបើមានត្រូវ​បូម ឬយកម្រាមដៃ​កៀរ​ស្លេសចេញ - ផ្តល់ថ្នាំទប់ប្រកាច់តាមរន្ធគូទ ប្រសិនបើឪពុកម្តាយអាចធ្វើបាន - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនបៀមបាយរាល់ថ្ងៃបណ្ដាលមកពីអ្វី? ប៉ះពាល់ដល់កម្រិតណា?

ទម្លាប់​មិន​ល្អ​មួយ​ដែល​ក្មេង​ភាគ​ច្រើន​មាន ហើយ​ទម្រាំ​កែ​បាន​ពិបាក​ដូច​ពុះ​ទុរេន​នោះ​គឺ បៀម​បាយ។ កូន​បៀម​បាយ ជា​កង្វល់​ដែល​ម៉ាក់​ប៉ា​បញ្ចុក​បាយ​កូន​ត្រូវ​ក្រពុល​មុខ​ជា​មួយ ទម្រាំ​តែ​អស់​មួយ​ចានៗ ជួន​កាល​បញ្ចុក​កូន​បណ្ដើរ វាយ​កូន​បណ្ដើរ ដើម្បី​កុំ​ឲ្យ​បៀម​បាយ។ ហេតុ​អ្វី​បាន​កូន​បៀម​បាយ​ពេល​ញ៉ាំ​អាហារ​ម្ដងៗ? ១. បញ្ហា​ជី​វ​ហា​វិញ្ញាណ ក្មេង​មួយ​ចំនួន​ធំ​បៀម​បាយ​ដោយ​សារ​ពួក​គេ​មិន​ចូល​ចិត្ត​អាហារ​នោះ ឬ​ខ្លះ​ភ្លេច​ខ្លួន​ថា​ក្នុង​មាត់​នៅ​មាន​អាហារ​សល់។ វា​កើត​ឡើង​នៅ​ពេល​អូន​តូច​មាន​បញ្ហា​ជី​វ​ហា​វិញ្ញាណ ទើប​បណ្ដាល​ឲ្យ​អា​អូន​បៀម​បាយ​ច្រើន​ក្នុង​មាត់ ដើម្បី​ទទួល​អារម្មណ៍​ថា​មាន​អាហារ​ក្នុង​នោះ។ ២. ជំនាញ​ប្រើ​សាច់​ដុំ​មាត់ ហេតុ​ផល​កូន​បៀម​បាយ​មួយ​ទៀត​នោះ​ក៏​ព្រោះ​តែ​កូន​មាន​បញ្ហា​ប្រើ​ប្រាស់​សាច់​ដុំ​ប្រអប់​មាត់។ ការ​ប្រើ​សាច់​ដុំ​មាត់ ទាក់​ទង​នឹង​ការ​សម្រប​សម្រួល​នៃ​សាច់ដុំ​នៅ​ក្នុង​មាត់ រួម​ទាំង​ការ​ផ្លាស់​ទី​អណ្ដាត ដើម្បី​ជួយ​ក្នុង​ការ​លេប និង​ទំពា​អាហារ ក៏​ដូច​ជា​ការ​បិទ​មាត់​ដើម្បី​ធានា​ថា មិន​មាន​អ្វី​ហៀរ​ចេញ​មក​ក្រៅ។ ប្រសិន​បើ​កូន​តូច​មាន​ជំនាញ​ប្រើ​សាច់​ដុំ​មាត់​ខ្សោយ ពួក​គេ​អាច​មាន​បញ្ហា​ពិបាក​លេប ឬ​ដក​អាហារ​ចេញ​ពី​ក្នុង​មាត់។ ៣. ឈឺ​ចាប់​ពេល​លេប​អាហារ វា​អាច​ផ្ដើម​ចេញ​ពី​ការ​ឈឺ​បំពង់​ក ហើម​បំពង់​ក ដែល​បណ្ដាល​ឲ្យ​កូន​ឈឺ​ពេល​លាប​អាហារ​ចូល​ទៅ ជា​ហេតុ​បណ្ដាល​ឲ្យ​ក្មេង​ខ្លះ​មិន​ហ៊ាន​លេប ក៏​កូន​បៀម​បាយ​ក្នុង​មាត់។ បើកូនបៀមបាយ អាអូនមិនបានទទួលអាហាររូបត្ថមគ្រប់គ្រាន់ ធ្វើអោយកូនមិនលូតលាស់ល្អ ពុកធ្មេញ ឬខូចធ្មេញ និងអាចរលាកបំពង់ក ឬច្រាលអាស៊ីដក្រពះឡើងមកដោយសារក្រពះកូនមិនមានអាហារកិនដែលអាចឲ្យកូនងាយប្រឈមរលាកក្រពះ។ វេជ្ជ. ចាន់ ស៊ីណេត ដោះ​ស្រាយ​បែប​ណា​ទៅ? ១. បង្ហាញពីរបៀបញ៉ាំត្រឹមត្រូវ៖ បង្រៀន​កូន​ឲ្យ​ញ៉ាំ​អាហារ​សន្សឹម​ៗ ម្ដង​មួយ​ជំហាន ចាប់​តាំង​ពី​ការ​ញ៉ាំ ការ​ទំពា រហូត​ដល់​ការ​លេប​អាហារ​ចូល។ ២. សម្អាត​ធ្មេញ៖ ម៉ាក់​ប៉ា​ក៏​ត្រូវ​បង្រៀន​កូន​ដុស​សម្អាត​ធ្មេញ​ឲ្យ​ទៀង​ទាត់​ក្នុង​មួយ​ថ្ងៃ ដើម្បី​កម្ចាត់​រាល់​កាក​សំណល់​ក្នុង​មាត់ ចៀសវាង​បញ្ហា​ធ្មេញ​កើត​ឡើង។ ៣. ជួប​ជាមួយ​ទន្ត​បណ្ឌិត៖ កូន​បៀម​បាយ​ក្នុង​មាត់​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ ហេតុ​នេះ​ហើយ​ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ពិនិត្យ​មាត់​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់។ អានបន្ថែម៖ ខ្លាចដង្កូវស៊ីធ្មេញកូន? ការពារបញ្ហាពុកធ្មេញ​ ជាមួយតិចនិកប៉ុន្មាននេះ ក្មេងៗពេលណាបាក់ធ្មេញព្រៃ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឡើងពងបែកក្នុងមាត់ ម៉ាក់ប៉ាអាចជួយតាមវិធីណាខ្លះ?

ជាទូទៅ ពងបែកក្នុងមាត់កើតនៅក្នុងបបូរមាត់ លើអណ្តាត អញ្ចាញធ្មេញ ឬសាច់ថ្ពាល់ខាងក្នុង​ដែល​បណ្តាលឱ្យអាអូនមានការឈឺផ្សាក្នុងមាត់ និងពិបាកក្នុងការញុំាអាហារ ឬនិយាយ។ ហេតុអ្វី​បាន​ជាអាអូនឡើងពងបែកក្នុងមាត់? ហើយពេលអូនតូចឡើងពងបែកក្នុងមាត់ ម៉ាក់​ប៉ាអាចជួយ​កាត់​បន្ថយអាការៈតាមវិធីណាខ្លះ? លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹង​ថា មូលហេតុដែលបណ្តាល​ឱ្យ​អាអូន​ឡើងពងបែកក្នុងមាត់អាចមានដូចជា៖ អាលែកហ្ស៊ីនឹងអ្វីមួយជាពិសេស ថ្នាំដុសធ្មេញដែលមានជាតិហឹរ ឬក្រហាយខ្លាំង កង្វះជាតិទឹក កង្វះអនាម័យមាត់ធ្មេញ ឆ្លងវីរុស Coxsackie ឬ EV71 (ជំងឺពងបែកបាតដៃបាតជើង) កង្វះវីតាមីនដូចជា អាស៊ីដ​ហ្វូលិក​ វីតាមីន B12 ឬជាតិ​ដែក លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​ថា​បើអាអូនមានអាការៈឈឺខ្លាំង គ្រូពេទ្យនឹងចេញថ្នាំបំបាត់ការឈឺចាប់ ឬបំបាត់រលាកដូចជា ពពួក​សេរ៉ូ​អ៊ីបុយប្រូហ្វែន ឬពពួកថ្នាំលាប Oral Aid ដើម្បីឱ្យពងបែកក្នុងមាត់ស្ពឹកលែងឈឺ ហើយ​បើ​អាអូន​រលាកដោយសារ​បាក់តេរី គ្រូពេទ្យនឹងចេញថ្នាំផ្សះឱ្យ។ [embed-health-tool-due-date] ខាងក្រោមនេះជាប្រការគួរចៀសវាង និង​គួរធ្វើដើម្បីកាត់បន្ថយអាការៈ​ឈឺចាប់ដោយសារពងបែកក្នុងមាត់៖ ឱ្យអាអូនញុំាទឹកឱ្យបានច្រើនដើម្បីបំពេញជាតិទឹក ចៀសវាងឱ្យអាអូនញុំាអាហារក្តៅ ជូរ ហឹរ ប្រៃ ផ្អាប់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលទម្លាក់ព្រូនឱ្យកូន អ្នកផ្ទះផ្សេងទៀតគួរទម្លាក់ដែរឬទេ?

ពេទ្យជំនាញណែនាំ​ម៉ាក់ប៉ាឱ្យទម្លាក់ព្រូន​ឱ្យកុមារ​ឱ្យ​បាន​ទៀងទាត់ ព្រោះ​ព្រូនរស់នៅក្នុងពោះវៀន ហើយបឺតយកសារធាតុចិញ្ចឹមពីអាហារដែលអាអូនញុំា ឬឈាមដែល​ធ្វើឱ្យកូន ខ្វះសារធាតុចិញ្ចឹម ខ្វះ​ឈាម ព្រមទាំងប៉ះពាល់ដល់ការលូតលាស់ និង​បញ្ញា​ស្មារតី​។  ចុះពេលពេលទម្លាក់ព្រូនឱ្យអាអូន អ្នកផ្ទះទាំងអស់គួរទម្លាក់ដែរឬទេ? លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹងថា ប្រសិនបើក្នុងគ្រួសារ​មាន​សមាជិកគ្រួសារណាម្នាក់ឆ្លងព្រូន សមាជិក​គ្រួសារផ្សេងទៀតងាយនឹងឆ្លងព្រូនដែរណាស់ ដូច្នេះ​ពេលទម្លាក់​ព្រូនឱ្យកូនៗ ម៉ាក់ប៉ា និងសមាជិកគ្រួសារផ្សេងទៀតក៏គួរទម្លាក់​ដំណាលគ្នាដែរ ចៀសវាងឆ្លងទៅឆ្លងមក។ ម៉ាក់ប៉ាអាចទម្លាក់ព្រូនឱ្យអាអូនបាននៅពេលអាអូនមានអាយុចាប់​ពី ២ ឆ្នាំឡើងទៅ ហើយ​គួរ​ទម្លាក់​រៀងរាល់ ៦ ខែទៅមួយឆ្នាំម្តង។ ពេលវេលាញុំាថ្នាំទម្លាក់ព្រូនល្អបំផុតគឺនៅម៉ោង ៤ ឬ ៥ ព្រឹក មុន​ញុំា​អាហារដែលជាពេលក្រពះអាអូននៅទទេ។ បើចង់ឱ្យកាន់តែមាន​ប្រសិទ្ធិភាព​ទៀត ម៉ាក់ប៉ាគួរ​​កុំឱ្យ​អាអូន​​ញុំាច្រើន​ពេកនៅពេលល្ងាច ដើម្បីឱ្យក្រពះពោះវៀន​អាអូន​ទំនេរ​ល្អ ហើយជាតិថ្នាំជ្រាបបានល្អ។ ម្យ៉ាងទៀត ព្រូនកំពុងឃ្លានដែរ អ៊ីចឹងពពួកព្រូននឹងនាំគ្នា​ស៊ីជាតិ​ថ្នាំ​បានច្រើន​បើ​កូន​ញ៉ាំ​ថ្នាំ​នៅពេក​ព្រឹក ហើយ​ពោះទទេ​។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ នៅបន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តា សំណង់ ១២ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លើសពីនេះទៅទៀត ពេលញុំាថ្នាំទម្លាក់ព្រូន ម៉ាក់ប៉ាគួរឱ្យអាអូនញុំាទឹកតែបន្តិចបានហើយ រួចរងចាំ ២ ម៉ោងក្រោយចាំឱ្យអាអូនញុំាអាហារ។ ជាទូទៅ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទឹកនោមកូនឆ្អេះ ឬមានក្លិនឆួលខ្លាំងមកពីមូលហេតុអ្វី?

ទឹកនោមជាសារធាតុរាវដែលតម្រងនោមបញ្ចេញមកក្រៅរាងកាយ ហើយ​ជាទូទៅមានក្លិនឆ្អេះ ប៉ុន្តែ​មិនមានក្លិនឆួលខ្លំាងទេ។ បើទឹកនោម​អាអូន​មានក្លិនឆួលខ្លាំង មានបញ្ហាដែរឬទេ? ឬបណ្តាល​មក​ពី​ចំណីអាហារ? ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអាចបណ្តាលឱ្យទឹកនោម​អាអូន​ឆ្អេះ ឬមានក្លិន​ឆួល​ខ្លាំង៖ ១. ខ្វះជាតិទឹក ទឹកនោមផ្សំឡើងពីជាតិទឹក និងកាកសំណល់មួយចំនួន។ ប្រសិនរាងកាយ​អាអូនខ្វះជាតិទឹក ទឹកនោម​នឹងមានកាកសំណល់ច្រើនជាងជាតិទឹក ដែលអាចធ្វើឱ្យទឹកនោមមានក្លិនឆួលខ្លាំង។ ដូច្នេះ ម៉ាក់ប៉ា​អាច​ពិនិត្យ​ពណ៌​ទឹកនោម​របស់​អាអូនដើម្បី​បញ្ជាក់​ថា មាន​​ខ្វះ​ជាតិ​ទឹក​ដែរ​ឬ​អត់។ បើទឹកនោមអាអូនមានពណ៌លឿងចាស់ បញ្ជាក់ថាខ្វះជាតិទឹកហើយ។ ម៉ាក់ប៉ាគួរឱ្យ​អាអូនញុំាទឹកឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញជាតិទឹកក្នុងខ្លួន។ [embed-health-tool-ovulation] ២. ទល់លាមក ការទល់លាមកអាចធ្វើឱ្យប្លោកនោម កូនមិនអាចបញ្ចេញទឹកនោមអស់ពីប្លោកនោម ហើយ​ទឹកនោម​ដែលនៅសេសសល់អាចប្រែទៅជាមាន​ក្លិនឆួលខ្លាំង ព្រោះនៅក្នុងប្លោកនោមយូរពេក។ ដូច្នេះម៉ាក់ប៉ាអាចឱ្យអាអូនញុំាបន្លែ ផ្លែឈើឱ្យបានច្រើន ជាពិសេសល្ហុងទុំដើម្បីកាត់បន្ថយអាការៈ​ទល់លាមក។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញុំាអាហារ វីតាមីន ឬថ្នាំមួយចំនួន អាហារដូចជាទំពាំងបារាំង ខ្ទឹមបារាំង ខ្ទឹមស ការី ឬត្រីសាល់ម៉ុនជាដើម និងថ្នាំដូចជា វីតាមីន ឬ ថ្នាំផ្សះ​ជាដើមក៏អាចធ្វើឱ្យទឹកនោមមានក្លិន​ឆួលដែរ។ ពេលអស់ជាតិអាហារ វីតាមីន ឬថ្នាំទាំងនេះ​ទឹកនោមអាអូននឹងប្រែមកសភាពដើមវិញហើយ។ ៤. ឆ្លងមេរោគផ្លូវទឹកនោម បើអាអូនមានអាការៈបន្ថែមដូចជាឈឺ ឬផ្សាពេលនោម នោមញឹកញាប់ ទឹកនោមល្អក់ ឬក្តៅខ្លួន អាអូនអាចឆ្លងមេរោគផ្លូវទឹកនោមដែលកើតឡើងដោយសារបាក់តេរីឆ្លងចូលទៅក្នុងប្រព័ន្ធទឹកនោមតាមរយៈបង្ហួរនោម ហើយបន្ទាប់មកចាប់ផ្តើមបំបែកខ្លួននៅក្នុងប្លោក​នោម។ បើទឹកនោម​អាអូនមានក្លិនឆួលខ្លាំង ហើយមានអាការៈគួរឱ្យបារម្ភ ម៉ាក់ប៉ាគួរនាំអាអូនទៅជួបពេទ្យ។ អត្ថបទគួរអាន៖ ហេតុផល ៤ យ៉ាង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មានកូនតូចទៅវត្តទៅវ៉ាថ្ងៃបុណ្យភ្ជុំ កុំប្រហែសរឿងប៉ុន្មាននេះ

តាម​ទំនៀម​ទម្លាប់​យើង ដល់​រដូវ​បុណ្យ​ទាន​ដូច​ពិធីបុណ្យភ្ជុំបិណ្ឌ ក្មេង​ចាស់​ក្នុង​ផ្ទះ​តែង​តែ​ជួប​ជុំ​គ្រួសារ​ទៅ​វត្ត​ដើម្បី​ធ្វើ​បុណ្យ​ជុំ​គ្នា។ ពេល​ធ្វើ​បុណ្យ​ជុំ​គ្រួសារ គ្នា​យើង​ច្បាស់​ជា​មាន​អារម្មណ៍​ថា​សប្បាយ និង​ជ្រះ​ថ្លាហើយ ​តែ​បើ​នាំ​កូន​តូច​ទៅ​វត្ត​តាម មិន​ត្រូវ​ធ្វេស​​ប្រហែស​រឿង​ប៉ុន្មាន​នេះ​ទេ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. ឲ្យ​កូន​នៅ​កន្លែង​មាន​ផ្សែង​ធូប​យូរ វត្ត​ណា​ក៏​ដូច​វត្ត​ណា​ដែរ ឲ្យ​តែ​ពេល​បុណ្យ​ទាន​ផ្សែង​ធូប​ហុយ​ឡើង​អ័ព្ទ មើល​មនុស្ស​ម្នា​មិន​ចង់​ឃើញ​ទេ។ ទាក់​ទង​នឹង​ផ្សែង​ធូប​នេះ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ធូប​ត្រូវ​បាន​គេ​ផលិត​ឡើង​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ និង​ផ្សំ​ជាមួយ​សារធាតុ​គីមី​ច្រើន​ប្រភេទ។ ផ្សែង​ដែល​ចេញ​ភាយ​ក្រោយ​ត្រូវ​កម្ដៅ មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​យ៉ាង​ដូចជា​បញ្ហា​ផ្លូវ​ដង្ហើម រលាក​ទង​សួត រលាកបំពង់ក ហើយ​ការ​ស្រូប​យក​ជាតិ​ធូប​នេះ គ្រោះថ្នាក់​ជាង​ផ្សែង​បារី​ទៅ​ទៀត។ យូរៗ​ទៅ​វា​នឹង​បង្ក​ទៅ​ជា​ជំងឺ​មហារីក​សរីរាង្គ​ផ្សេង​ៗ។ ២. មិន​ពាក់​ម៉ាស់​ឲ្យ​កូន វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ណែនាំ ម៉ាក់​ប៉ា​ថា ពេល​ទៅ​វត្ត​កុំ​ភ្លេច​ពាក់​ម៉ាស់​ឲ្យ​កូន ព្រោះ​ថ្ងៃ​ចូល​ឆ្នាំ​អ្នក​ណា​ៗ​ក៏​ទៅ​វត្ត​ធ្វើ​បុណ្យ​ដែរ។ ដ្បិត​តែ​តាម​ករណី​វិជ្ជមាន​កូវីដ ១៩ ឬ​វីរុស​អូមីក្រុង​របស់​ក្រសួង​សុខាភិបាល​ធ្លាក់​ចុះ​ក្ដី យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ទេ ព្រោះ​កូវីដ ១៩ មិន​ភ្លេច​យើង​ឡើយ ដូច្នេះ​បើ​អាច​គួរ​បន្ត​អនុវត្ត​វិធានការ ៣ការពារ ៣កុំ។ ទន្ទឹមនឹងនេះ បើ​អាអូនមានអាយុក្រោម ២ ឆ្នាំ អ្នកជំនាញមិនណែនាំឲ្យពាក់ម៉ាស់ទេ ព្រោះកូននៅតូចពេក អាចប្រឈមនឹងការពិបាកដកដង្ហើម។ ៣. ឲ្យ​កូន​លេង​ជាមួយ​សត្វ​អនាថា​ក្នុង​វត្ត ធម្មតា នៅ​ក្នុង​វត្ត​សម្បូរ​សត្វ​ឆ្កែ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ