ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

សុខភាពកុមារ

ជំងឺទាំងនេះ ឧស្សាហ៍កើតលើកុមារតូចៗក្នុងរដូវរងា ប៉ាម៉ាក់គួរបង្ការបែបណា?

នៅ​ពេល​ដែល​រាងកាយ​យើង​​ប៉ះ​ត្រូវ​អាកាសធាតុ​ត្រជាក់​ វា​នឹង​ច្របាច់​ឈាម​ដើម្បី​រក្សា​កម្តៅ និង​សីតុណ្ហភាព​ក្នុង​រាងកាយ​ ដែល​កត្តា​នេះ អាច​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​ចុះ​ខ្សោយ​ ជា​ពិសេស​​កុមារ​តូចៗ​គឺ​ងាយ​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​មុខ។ [embed-health-tool-baby-poop-tool] តើ​ជំងឺ​ណា​ខ្លះ​ដែល​កើត​លើ​កុមារ​តូច​ៗ​ក្នុង​រដូវ​រងា? ជា​ទូទៅ កុមារ​តូចៗ​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ​នៅ​រដូវ​រងា ប៉ុន្តែ​ជំងឺ​ដែល​ឧស្សាហ៍​កើត​បំផុត​គឺ​ជំងឺ​​ផ្តាសាយ​ធម្មតា​ និង​គ្រុនផ្តាសាយ​ធំ ដែល​បណ្តាល​មក​ពី​វីរុស ហើយ​​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​រយៈ​ខ្យល់​​អាកាស។ រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ធម្មតា​រួម​មាន​ តឹង​ច្រមុះ ហៀរ​សម្បោរ ឈឺ​បំពង់​ក ក្អក និង​ឈឺ​ក្បាល ខណៈ​​កុមារ​ដែល​កើត​ជំងឺ​ផ្តាសាយ​ធំ​មាន​អាការ ដូចជា​គ្រុន​ក្តៅ អស់​កម្លាំង ឈឺ​ចាប់​រាងកាយ និង​ព្រឺរងារ។ ក្រៅ​ពី​ជំងឺ​គ្រុន​ផ្តាសាយ​ ក្មេង​ៗ​ក៏​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត ដូចជា​រលាកទងសួត និង​រលាកសួត ដែល​មាន​រោគសញ្ញា​ រួម​មាន​ក្អក​ ពិបាក​ដកដង្ហើម​ និង​គ្រុន​ក្តៅ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ធ្វើ​ម៉េច​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ? ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​អំឡុង​រដូវ​រងា ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​អនុវត្តន៍​វិធាន​​ដូច​ខាង​ក្រោម​នេះ៖ លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​ ឲ្យ​កូន​ស្លៀកសំលៀក​បំពាក់​​ឲ្យ​បាន​ក្រាស់​ល្អ ព្រម​ទាំង​​មាន​បន្ថែម​ស្រោម​ដៃ ស្រោម​ជើង ឬ​មួក ជៀសវាង​ប៉ះពាល់​ជាមួយ​នឹង​អ្នក​ជំងឺ ញ៉ាំ​ទឹក​ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់​។ ចំណុចសំខាន់ តើ​ជំងឺ​ណា​ខ្លះ​ដែល​កើត​លើ​កុមារ​តូច​ៗ​ក្នុង​រដូវ​រងា? ជា​ទូទៅ កុមារ​តូចៗ​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ​នៅ​រដូវ​រងា ប៉ុន្តែ​ជំងឺ​ដែល​ឧស្សាហ៍​កើត​បំផុត​គឺ​ជំងឺ​​ផ្តាសាយ​ធម្មតា​ និង​គ្រុនផ្តាសាយ​ធំ ដែល​បណ្តាល​មក​ពី​វីរុស ហើយ​​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​រយៈ​ខ្យល់​​អាកាស។ រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ធម្មតា​រួម​មាន​ តឹង​ច្រមុះ ហៀរ​សម្បោរ ឈឺ​បំពង់​ក […]


សុខភាពកុមារ

កង្វះសារធាតុចិញ្ចឹមពីអាហារទាំង៥ប្រភេទ អាចធ្វើឱ្យក្មេងអភិវឌ្ឍខួរក្បាលយឺតយ៉ាវ

ប៉ា​ម៉ាក់​ដឹង​អត់​ថា កុមារ​តូចៗ​រៀន​សូត្រ​ពី​អ្វី​​ៗ​ជុំវិញ​ខ្លួន​ឆាប់​រហ័ស​ណាស់​ គឺ​មុន​ពេល​ដែល​អា​អូន​ចេះ​ដើរ​ និង​និយាយ​ទៅ​ទៀត។ ជាក់ស្តែង កោសិកា​ខួរ​ក្បាល​អភិវឌ្ឍ​​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​ៗ​ទៅទៀត ហើយ​​នៅ​អាយុ​ពី​១​ឆ្នាំ ដល់​៣​ឆ្នាំ ខួរ​ក្បាល​របស់​កូន​មាន​សមត្ថភាព​យល់​ដឹង​​លឿន​ក្នុង​ការ​ធ្វើ​កិច្ចការ​​​ផ្សេងៗ​។ ក្នុង​រយៈ​ពេល​នេះ​ដែរ សារធាតុ​ចិញ្ចឹម​ដើរ​តួនាទី​យ៉ាង​សំខាន់​ តែ​បើ​កូន​មិន​បាន​ទទួល​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​វិញ​នោះ កុមារ​អាច​នឹង​រង​ការ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​ ការ​ចងចាំ និង​សមត្ថភាព​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ។ សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​​ខួរ​ក្បាល​ទារក​មាន​អ្វី​ខ្លះ? សារធាតុ​ចិញ្ចឹម​ទាំង​អស់​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​ និង​ការ​បំពេញ​មុខងារ​​របស់​ខួរ​ក្បាល​កុមារ ហើយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​កុមារ​តូច​ៗ​មិន​អាច​ខ្វះ​បាន​ មាន​ដូចជា៖ កូលីន ហ្វូឡេត អ៊ីយ៉ូត ជាតិដែក អាស៊ីដខ្លាញ់អូមេហ្គា-៣ ប្រូតេអ៊ីន វីតាមីន A, D, B6 និង B12 ស័ង្កសី របបអាហារ​សម្រាប់​ទារក​ និង​កុមារ​តូច​ៗ​សម្រាប់​ការអភិវឌ្ឍ​ខួរ​ក្បាល ១. ស៊ុត ស៊ុត​មាន​សារធាតុ​ចិញ្ចឹម​ និង​ជា​អាហារ​ដែល​ពេញនិយម​សម្រាប់​កុមារ​តូច​ៗ។ ជាមួយ​​នឹង​សារធាតុ​ចិញ្ចឹម​ដែល​ល្អ​បំផុត​សម្រាប់​ខួរ​ក្បាល​ ដូចជាកូលីន វីតាមីន ​B12 និង​ប្រូតេអ៊ីន ដែល​ធ្វើ​ឱ្យ​ស៊ុត​ក្លាយ​ជា​អាហារ​​ជំនួយ​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​ និង​បង្កើន​ការ​យល់​ដឹង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. គ្រឿង​សមុទ្រ ត្រី​មាន​ខ្លាញ់ និង​គ្រឿង​សមុទ្រ​ដទៃ​ទៀត មាន​គុណប្រយោជន៍​ខ្ពស់​សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​ ប៉ុន្តែ​ប៉ា​ម៉ាក់​មិន​គួរ​ឱ្យកូន​តូចៗ​ញ៉ាំ​គ្រឿង​សមុទ្រ​ដែល​មាន​​ជាតិ​បារត​ខ្ពស់​ ដូចជា​ត្រី​ធូណា​នោះ​ទេ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​ក្មេង។ ជំនួស​មក​វិញ យើង​អាច​ផ្តល់​អាហារ​មាន​ជាតិ​បារត​ទាប​ […]


ជំងឺផ្លូវដង្ហើម

វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស

ការលាងច្រមុះកូនជាមួយសេរ៉ូមប្រៃជាវិធីសាស្រ្តដ៏មានប្រសិ្ធទ្វភាពក្នុងការបន្ធូរអាការហៀរសំបោរ និងតឹងច្រមុះកូន ដោយសារផ្តាសាយ ផ្តាសាយធំ ឬអាលែកហ្ស៊ីជាមួយអាកាសធាតុជាដើម ដែលធ្វើឱ្យកូនពិបាកដកដង្ហើម ញុំា និងគេង ព្រោះកុមារតូចៗមិនទាន់ចេះញើស សម្បោរចេញដោយខ្លួនឯងទេ។ យើងគួរធ្វើម៉េចលាងច្រមុះកូនជាមួយសេរ៉ូមប្រៃឱ្យត្រឹមត្រូវតាមបចេ្ចកទេស? លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ស្ទង់​មតិ និង​បទ​ពិសោធន៍​ផ្ទាល់​បាន​បង្ហាញ​ថា ការ​លាង​ច្រមុះ​គឺ​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្ធូរ​អាការតឹង​ច្រមុះ​បាន​ល្អ​ជាង​ការ​ឆ្ពង់​។ ការលាងច្រមុះកូនជាមួយ​សេរ៉ូម​ប្រៃ​​គឺជាការបាញ់​​សេរ៉ូម​ប្រៃ​ពីរន្ធ​ច្រមុះ​ម្ខាងដើម្បីរំលាយ សម្បោរ ​ឬស្លេស្មដែលកកស្ទះនៅក្នុងរន្ធច្រមុះចេញ មកក្រៅតាម​រន្ធច្រមុះម្ខាង​ទៀត។ យើងអាចលាងច្រមុះកូនជាមួយសេរ៉ូមប្រៃដោយប្រើ​សឺរ៉ាំងនៅពេលកូនចេះអង្គុយ​ (អាចចាប់ពី៦ខែឡើង ដោយមានការជួយទប់)។ ម្យ៉ាងទៀត ចាប់ពី៦ខែឡើងកូនអាចចេះដកដង្ហើមតាមមាត់ហើយ បើសិនក្នុងករណីកូនមិនអាចដកដង្ហើមតាមច្រមុះបាន។ ១. សម្ភារសម្រាប់ប្រើក្នុងការលាងច្រមុះកូនដូចជាសេរ៉ូម​ប្រៃ សម្ភារចាំបាច់សម្រាប់ប្រើក្នុងការលាងច្រមុះកូនមានដូចជា សេរ៉ូម​ប្រៃ​ សឺរ៉ាំង និង​ក្បាល​បាញ់ ក្រដាសជូតមាត់ កាធុន​ ឬចានដែកសម្រាប់ត្រងសម្បោរ ឬ​ស្លេស្ម និងសេរ៉ូមប្រៃដែលធ្លាក់ ឬ ហៀរចេញពីច្រមុះ ឬមាត់កូន។ ២. លេខ​សឺរ៉ាំង និងបរិមាណសេរ៉ូមប្រៃដែលត្រូវប្រើក្នុងពេលលាងរន្ធប្រមុះកូនម្ខាង កូនកើតមិនគ្រប់ខែអាយុក្រោម២ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំង លេខ៣ និងសេរ៉ូមប្រៃ១មីល្លីលីត្រ កូនអាយុក្រោម២ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំងលេខ១០ និងសេរ៉ូមប្រៃចន្លោះពី១-៣មីល្លីលីត្រ កូនអាយុ២-៥ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំងលេខ១០ និងសេរ៉ូមប្រៃ ៣មីល្លីលីត្រ កូនអាយុចាប់ពី៥ឆ្នាំឡើង៖ ម៉ាក់ប៉ាអាច​សឺរ៉ាំងលេខ១០ […]


រោគសញ្ញាទូទៅ

បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?

Flu B ជា​ប្រភេទ​វីរុស​គ្រុន​ផ្តាសាយ​ ដែល​កើត​​តែ​លើ​មនុស្ស​យើង​ប៉ុណ្ណោះ ហើយ​រោគសញ្ញា​នៃ​ជំងឺ​នេះ​ រួម​មាន​គ្រុន​ក្តៅ ក្អក និង​ឈឺ​ក្បាល។ Flu B ក៏​ជា​ជំងឺ​ឆ្លង​​តាម​រដូវ​កាល​ ដូច​ទៅ​នឹង ​Flu A ដែរ​ ហើយ​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។ ជា​ទូទៅ Flu B​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ហើយ​អាច​បណ្តាល​ឲ្យ​​កុមារ​កើត​មាន​រោគសញ្ញា​ទាក់ទង​នឹង​រាងកាយ​​ទាំង​មូល​។ រោគសញ្ញា​ផ្លូវ​ដង្ហើម​មាន​អ្វី​ខ្លះ? នៅ​ពេល​ដែល​វីរុស​នេះ​ប៉ះពាល់​លើ​ផ្លូវ​ដង្ហើម​ កុមារ​តូច​ៗ​​នឹង​មាន​រោគសញ្ញា​ដូចជា៖ តឹង​ចម្រុះ ក្អក​ ហៀរ​សំបោរ កណ្តាស់ ឈឺ​ក។ រោគសញ្ញា​ទាំង​នេះ ស្រដៀង​ទៅ​នឹង​ការ​បង្ករោគ​លើ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​ ប៉ុន្តែ​វា​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ជាង ហើយ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ ដូចជា​​ជំងឺ​រលាក​ទងសួត ឬ​រលាក​សួត ហើយ​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​សម្រាប់​​ក្មេង​ដែល​មាន​ជំងឺ​ហឺត​ស្រាប់​។ ចំណែក​រោគសញ្ញា​ដែល​កើត​លើ​រាងកាយ​មាន​ដូចជា៖ គ្រុន​ក្តៅ ឈឺ​សាច់ដុំ ឈឺក្បាល និង​អស់​កម្លាំង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប្រសិនបើ​កូន​កើត​ជំងឺ​ Flu B តើ​ប៉ាម៉ាក់​គួរ​ធ្វើ​បែបណា? ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​ថ្នាំ​បំបាត់​ក្តៅ​ខ្លួន​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ឬ​ប្រើប្រាស់​សេរ៉ូ​ក្អក ឬ​ស្ព្រៃយ៍​បាញ់​បំបាត់​ឈឺ​ក​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ។ [embed-health-tool-vaccination-tool] ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​? ក្នុង​ករណី​ដែល​កូន​​មាន​អាការៈ​ទាំង​នេះ ប៉ា​ម៉ាក់​កុំ​បង្អង់​យូរ​ គួរ​នាំកូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ក្តៅ​ខ្លួន​ខ្លាំង ដកដង្ហើម​ខ្លី​ៗ ពិបាក​ដង្ហើម។ អត្ថបទគួរអាន៖ […]


ការថែទាំទារក

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!

ជ្រាំងអណ្តាតអាចធ្វើឱ្យកូនតូចមិនចង់បៅ ឬថយការបៅដោយសារ ឈឺមាត់ រញ៉ាំរញ៉ូវពិបាកលួងជាដើម ហើយច្រើនកើតលើទារក ជាពិសេសទារកអាយុក្រោម ៦ ខែ។ ចឹងម៉ាក់ៗគួរធ្វើម៉េច ការពារកូនតូចកុំឱ្យជ្រាំងអណ្តាត? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ​បាន​ឱ្យដឹង​ថា ជ្រាំងអណ្តាតគឺជាការឆ្លងមេរោគផ្សិតនៅលើអណ្តាត និងក្នុងមាត់ដែលបង្កឱ្យមានការរលាកនៅក្នុង និងជុំវិញមាត់កូនតូច។            ជ្រាំងអណ្តាតអាចធ្វើឱ្យ៖ ​មាត់ទារកមាន​សភាព​ក្រហម និងឈឺក្រហាយ ឡើង​សៗ​ក្ដាំងលើអណ្តាត និងក្នុងក្រអូមមាត់ (បបូរមាត់ កន្ថើង ថ្ពាល់ផ្នែកខាងក្នុងមាត់) ​ដែលមិន​អាច​ជូត​ចេញ​បាន ទារកមិន​ចង់បៅ ឬ​ញ៉ាំ​អាហារ​ ទារករញ៉ាំរញ៉ូវ ទារកប្រេះស្បែកគែមបបូរមាត់ ទារករលាកគូទ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​វេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកូនតូចពីជ្រាំងអណ្តាតម៉ាក់ៗគួរ៖ ១. បើបំបៅកូនដោយទឹកដោះ ត្រូវសម្អាតក្បាលដោះ និងជូតឱ្យស្ងួតបន្ទាប់ពីបំបៅម្តងៗ លាងសម្អាត និងសម្លាប់មេរោគម៉ាស៊ីនបូមទឹកដោះ រក្សាទឹកដោះដែលបានបូម ឬច្របាច់រួចក្នុងទូរទឹកកក ចាំដល់ពេលបំបៅកូន ចាំយកចេញ ដើម្បីការពារមេរោគផ្សិតដុះលូតលាស់ ២. បើបំបៅកូនដោយម្សៅទឹកដោះគោ ត្រូវលាងសម្អាត និងសម្លាប់មេរោគកំប៉ុងទឹកដោះគោ បន្ទាប់ពីបំបៅកូនរួចម្តងៗ ៣. […]


សុខភាពកុមារ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]


សុខភាពកុមារ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

រដូវ​កាល​បុណ្យ​ទាន​ ការ​ដើរ​លេង​កំសាន្ត​ជួប​ជុំ​គ្រួសារ​ គឺ​ជា​ការ​ផ្តល់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ភាព​កក់​ក្តៅ​ដល់​ក្រុម​គ្រួសារ​ទាំង​មូល។ យ៉ាង​ណា​មិញ សម្រាប់​ប៉ា​ម៉ាក់​ដែល​នាំ​កូន​ៗ​ដើរ​លេង​ អំឡុង​ពេល​មាន​មនុស្ស​ច្រើន​កុះករ​ គួរ​យល់​ដឹង​ពី​វិធី​បង្ការ និង​ដោះស្រាយ​ភ្លាម​ៗ នៅ​ពេល​ដែល​កុមារ​ជួប​បញ្ហា​ខ្យល់​គរ។ ជា​ទូទៅ ប្រសិនបើ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ មាន​ការ​ធ្លាក់​ចុះ កុមារ​អាច​ប្រឈមនឹង​បញ្ហា​ខ្យល់​គរ។ ជាក់ស្តែង អាការៈ​មួយ​នេះ​កើត​ឡើង​ដោយ​សារតែ​កង្វះ​ជាតិ​ទឹក ឈរ​យូរ​ពេក កម្តៅ បញ្ហា​សុខភាព ថប់​បារម្ភ ស្រ្តេស ឬ​ឃ្លាន​ជា​ដើម។ ​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! សញ្ញា និង​រោគ​សញ្ញា​នៃ​អាការៈ​ខ្យល់​គរ​កើត​លើ​កុមារ វិល​មុខ និង​ធីងធោង បែកញើស​ ចង្អោរ ចង្វាក់​បេះដូង​លោត​ញាប់ ងងឹត​មុខ ញ័រ​ដៃ និង​ស្លេកស្លាំង ក្នុង​ករណី​ដែល​កុមារ បម្រុង​នឹង​ខ្យល់​គរ ប៉ា​ម៉ាក់​អាច​អនុវត្តន៍​វិធីសាស្រ្ត​ដូច​ខាង​ក្រោម៖ ដាក់​ឲ្យ​កូន​អង្គុយ​ចុះ ឬ​គេង​ភ្លាម​ៗ​ នៅ​ពេល​ដែល​កុមារ​មាន​អាការៈ​ធីងធោង បង្កើន​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដោយ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ នៅ​​ពេល​​សីតុណ្ហភាព​​ក្តៅ​ខ្លាំង ប៉ុន្តែ គួរ​ជៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ ឬ​កាហ្វេអ៊ីន ពីព្រោះ​ភេសជ្ជៈ​ប្រភេទ​នេះ ​ធ្វើ​ឲ្យ​ក្មេង​ខ្សោះ​ជាតិ​ទឹក​កាន់​តែ​ខ្លាំង ណែនាំ​ឲ្យ​កូន​ងើប​អង្គុយ ឬ​ក្រោក​ឈរ​ឡើង​យឺតៗ ពីព្រោះ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ភ្លាម​ៗ អាច​នាំ​ឲ្យ​កើត​មាន​អាការៈ​ខ្យល់​គរ ប្រសិនបើ​ក្មេង​ឧស្សាហ៍​ខ្យល់​គរ សន្លប់ ឬ​វិល​មុខ […]


ទារក

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ជាធម្មតា កុមារ តែង​តែ​ប៉ះ​ពាល់នឹង​ពពួកមេរោគជាច្រើន ដែល​តម្រូវ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ ឬ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ ​របស់​ពួកគេ​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ទប់​ទល់​នឹង​មេរោគ និង​ជំងឺឆ្លង​ផ្សេង​ៗ​។ ការ​មាន​ប្រព័ន្ធ​ការ​ពារ​រឹង​មាំ មិន​ត្រឹម​តែ​​ជួយ​ឲ្យ​កូន​តូច​របស់​អ្នក អាចទប់ទល់នឹង​ជំ​ងឺ​ទូទៅ​ជាច្រើន​ដែល​តែង​តែ​កើត​លើ​កុមារ ដូច​ជា ផ្តា​សាយ បញ្ហា​រាករូស និង​ការ​បង្ករោគត្រង់ត្រចៀក ប៉ុណ្ណោះទេ ប៉ុន្តែ ក៏​ជួយ​ឲ្យ​កុមារ​មាន​សុខភាព​ល្អ និង​លូត​លាស់​តាម​ស្តង់​ដារ ផងដែរ​។ ហេតុនេះ តើ​កត្តាអ្វីខ្លះ​ដែល​ជួយ​​ដល់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​របស់​កុមារ និង​ជួយ​ឲ្យ​កុមារលូត​លាស់​បានល្អ? បើ​ទោះ​បី​កត្តាហ្សេន ចូលរួម​មួយ​ផ្នែក​ក៏​ដោយ ប៉ុន្តែ អាហារូបត្ថម្ភ ដើរតួនាទីយ៉ាង​សំខាន់​ក្នុងការ​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ជួយ​ឲ្យ​កុមារ​មាន​ការលូត​លាស់​បានល្អ​ និង​អភិវឌ្ឍខួរក្បាល​បាន​ពេញ​លេញ បន្ទាប់​ពី​ទឹក​ដោះម្តាយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ? ដើម្បី​ជួយ​ឲ្យ​កូន​មាន​សុខ​ភាពល្អ មាន​ការ​លូតលាស់​តាម​ស្តង់ដារ ពិសេស​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​រឹង​មាំ អាច​ទប់​ទល់​នឹង​ជំ​ងឺ​បាន ប៉ា​ម៉ាក់ គួរបញ្ចូលសារធាតុ​សំខាន់​ៗ​មួយ​ចំនួន​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ពេល​កូន​អាច​ញ៉ាំ​អាហារ​រឹង​មាំ ដោយ​សារ​ធាតុ​ទាំង​នោះ​មាន​ដូច​ជា Prebiotic, Probiotic, DHA និង Ara, Taurine និង Choline​។ [embed-health-tool-vaccination-tool] តើ Prebiotic និង Probiotic ជាអ្វី? Probiotics […]


ទារក

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

ប្រព័ន្ធ​ការ​ពារ​រាងកាយ ឬ​ប្រព័ន្ធភាព​ស៊ាំ ត្រូវ​បាន​ផ្គុំឡើង​ដោយបណ្តាញកោ​សិកា ជាលិកា និងសរីរាង្គជាច្រើន ជុំ​វិញ​រាង​កាយ​របស់​យើង​។ តួនាទីដ៏ចម្បងរបស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​ផ្សេង​ៗ និង​​បង្កើត​ឲ្យ​មាន​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​។ ហើយបើ​តាម​ការ​ស្រាវ​ជ្រាវ​ជាច្រើន​បង្ហាញ​ថា ទី​តាំង​ដ៏សំខាន់​របស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ក្រពះពោះ​វៀន​តែម្តង ឬ​ហៅ​ថា មីក្រូប្យូតាក្នុងក្រពះពោះវៀន (Gut Microbiota) ដោយមីក្រូប្យូតានេះ គឺ​ជា​បាក់តេរីល្អ​រាប់​លាន​ដែល​រស់​នៅ​ក្នុង​ប្រព័ន្ធ​​រំ​លាយ​អាហារ និងបង្កើត​បាន​ទៅ​ជា Prebiotics និង Probiotics​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ដោយសារ​តែ​ទំនាក់ទំនងនេះហើយ ទើប​កុមារ​ដែល​ខ្សោយ​ក្រពះពោះវៀន រមែង​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ ហើយ​ការ​មានប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ​នេះ នាំ​ឲ្យ​កុមារឧស្សាហ៍ឈឺ មាន​បញ្ហា​ផ្លូវ​ដង្ហើម រាករូស ចុកពោះ ឬហើមពោះ ការលូតលាស់ផ្នែក​បញ្ញាស្មារតី និងរាងកាយយឺតយ៉ាវ និងងាយ​អាលែកហ្ស៊ី​ ជា​ដើម។​ ហេតុនេះ ដើម្បីជួយ​ធ្វើ​ឲ្យ​​ទាំង​សុខភាព​ក្រពះពោះវៀន និង​ប្រព័ន្ធ​​ការ​ពារ​រាង​កាយ​របស់​កុមារ មាន​សុខភាព​ល្អ និង​រឹង​មាំ ក៏ដូច​ជា ជួយ​ដល់​ការអភិវឌ្ឍជា​ទូទៅ​របស់​កុមារ ការ​បញ្ចូល​សារធាតុ Prebiotics និង Probiotics​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ពេលកូន​មាន​អាយុ​២ឆ្នាំ គឺ​ជា​ដំណោះស្រាយ​ដ៏ត្រឹម​ត្រូវ​។ តើ​សារធាតុ Prebiotics និង Probiotics […]


ជំងឺឆ្លង

វិធីជួយកូនពេលកើតស្រឡទែនប៉ាម៉ាក់គួរដឹង

ជំ​ងឺស្រឡទែន នៅតែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន ហេតុនេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។    ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖  ១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន? ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។  វីរុសស្រឡទែន ២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន? ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។ ៣. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ