ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ជំងឺផ្លូវដង្ហើម

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ

កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរ​សម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និង​ថែទំាំរបៀបម៉េច? ១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ? អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្ក​អាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់​ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។ [embed-health-tool-vaccination-tool] ២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរ​សម្រាក​ព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូច​ពី​អាលែក​ហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖ ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាង​សម្អាតដៃ​ឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើម​រីក​លូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើម​ក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក) ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា […]


ជំងឺផ្លូវដង្ហើម

ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?

ចេះតែឃើញកូនកណ្តាស់ និងហៀរសម្បោរ ម៉ាក់ប៉ាកុំចេះតែស្មានថាកូនផ្តាយសាយ ព្រោះពេលខ្លះអាការៈទាំងនេះក៏អាចបណ្តាលមកពីកូន​អាលែកហ្ស៊ីច្រមុះដែរ។ តើអាលែកហ្ស៊ីច្រមុះ និងផ្តាសាយខុសគ្នាដូចម្តេច? ជំងឺផ្តាសាយគឺជាការបង្ករោគនៅលើផ្លូវដង្ហើមផ្នែកខាងលើ (ប្រហោងឆ្អឹងជុំវិញច្រមុះ ច្រមុះ និងបំពង់ក) ដោយពពួកវីរុស ហើយកុមារអាចឆ្លងជំងឺផ្តាសាយដោយ៖ ការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺផ្តាសាយ ការប៉ះវត្ថុដែលអ្នកជំងឺផ្តាសាយបានប៉ះ ឬប្រើប្រាស់ ការស្រូបយកវីរុសពីអ្នកជំងឺផ្តាសាយតាមរយៈដំណក់ទឹកដែលជំងឺបានក្អក ឬកណ្តាសទៅក្នុងខ្យល់ ចំណែកអាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុដូចជា លម្អងផ្កា ធូលីដី រោមសត្វ ពពួកមេរោគផ្សិត និងសង្កើចជាដើម ដែលបណ្តាលឱ្យច្រមុះកុមាររលាក និងហើម ព្រមទាំងបង្កឱ្យកុមារ​មានអាការៈ និងរោគសញ្ញាស្រដៀងជំងឺផ្តាសាយ។ ថ្វីត្បិតតែអាលែកហ្ស៉ីច្រមុះ និងផ្តាសាយមានអាការៈស្រដៀងគ្នាច្រើន តែម៉ាក់ប៉ាអាច បែងចែកថាកូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយដោយ៖ ក. អាការៈ និងរោគសញ្ញាអាលែកហ្ស៊ីច្រមុះ តឹងច្រមុះ ឬហៀរសម្បោរ កណ្តាស់ ឈឺក រមាស់ ឬក្រហមភ្នែក សម្បោររាវ និងថ្លា អស់កម្លាំង (ម្តងម្កាល) ក្អក (ម្តងម្កាល) ស្អកក (ម្តងម្កាល) ឈឺក្បាល (ម្តងម្កាល) ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ខ. អាការៈ និងរោគសញ្ញាផ្តាសាយ តឹងច្រមុះ […]


ជំងឺឆ្លង

កូនកើតជំងឺពងបែកមាត់ដៃជើង ប៉ាម៉ាក់គួរថែទាំបែបម៉េច?

ជំងឺពងបែកមាត់ដៃជើង (Hand-foot-and-mouth disease) បានឆ្លងលើកុមារច្រើន​គួរឱ្យកត់ សម្គាល់ក្នុងមួយរយៈនេះ។ ជំងឺនេះច្រើនកើតលើកុមារដែលមានអាយុក្រោម ៥ឆ្នាំ។ បើកូនឆ្លងជំងឺ នេះ ម៉ាក់ប៉ាគួរមើលថែដូចម្តេច? លោកវេជ្ជបណ្ឌិត ហួត សុធី ប្រធានផ្នែករោគកុមារ និងទារកនៅមន្ទីរពេទ្យព្រះអង្គ​ឌួងបានលើកឡើងថា ជំងឺពងបែកមាត់ដៃជើងភាគច្រើនជាករណីស្រាល​ហើយអាច​​ជាសះស្បើយនក្នុងរយៈពេលពី ៧-១០ថ្ងៃ ដែលមានរោគសញ្ញាដូចជា៖ ក្តៅខ្លួន ចេញកន្ទួលក្រហមដូចរលាកទឹកក្តៅលើស្បែក ជាទូទៅអាចចេញនៅបាតដៃ  បាត​ជើង ជង្គង់ រន្ធគូទ និងក្នុងមាត់ អត់ញុំាអាហារ ឬបៅ ឈឺក្នុងមាត់ ហៀរទឹកមាត់ លោកវេជ្ជបណ្ឌិត ហួត សុធី  ប្រធានផ្នែករោគកុមារ និងទារកនៅមន្ទីរពេទ្យព្រះអង្គឌួង ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងករណីកូនឆ្លងជំងឺនេះ ម៉ាក់ប៉ាគួរថែទាំតាមការណែនាំដូចខាងក្រោម៖ ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាត្រូវជួយកូនគ្រប់គ្រងកម្តៅ ដោយឱ្យកូនញុំាសេរ៉ូ​ប៉ារ៉ា​សេតា​ម៉ុល ៦ម៉ោងម្តងឱ្យត្រូវកម្រិតតាមគីឡូកូន និងយកកន្សែងជ្រលក់​ទឹកក្តៅឧណ្ហៗរួចពូតទឹកកុំឱ្យស្ងួតពេកជូតត្រង់ក ក្លៀក និងក្រលៀនកូន ព្រោះទីតាំងទាំង ៣នេះជាតំបន់ដែលមានសរសៃ​ឈាម​​ធំៗរ​ត់ឆ្លងកាត់ ជាហេតុធ្វើឱ្យកូនចុះកម្ដៅលឿនជាងធម្មតា។ មួយវិញទៀត ប្រសិនណា​ជូត​ខ្លួនហើយកូនបែរជាញាក់ខ្លាំង ម៉ាក់ប៉ាមានបើកកង្ហា ឬម៉ាស៊ីនត្រជាក់គួរ​បិទ​សិន ករណីកូនមិនអាចញុំាថ្នាំបញ្ចុះកម្តៅបាន ឬញុំាហើយក្អួតមកវិញ […]


ដល់អាយុចូលរៀន

ប៉ាម៉ាក់អាចជួយបង្កើនជំនាញទំនាក់ទំនងក្នុងសង្គមដល់កូន តាមគន្លឹះទាំងនេះ​

ការ​រាប់អាន​មិត្តភ័ក្ដិ​​ថ្មីៗ​ និង​បង្កើត​ទំនាក់ទំនង​ថ្មីៗ​ជាមួយ​អ្នក​ដទៃ ​គឺ​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ ហើយ​ចំណែក​ក្មេង​ៗ​វិញ ​អាច​​នឹង​មាន​អារម្មណ៍​ថា​ នោះ​ជា​រឿង​ដ៏​លំបាក​មួយ​។ អ៊ីចឹង​ហើយ ​ដើម្បី​ជួយ​បង្កើន​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ដល់​កូន​ ប៉ា​ម៉ាក់​គួរ​ចាប់ផ្តើម​បង្រៀន​កូន​តាំង​ពី​នៅ​វ័យ​ក្មេង​ ទើប​ជា​ការ​ប្រសើរ។ ទាំង​នេះ គឺ​ជា​គន្លឹះ​មួយ​ចំនួន​ ដែល​អាច​ជួយ​អភិវឌ្ឍន៍​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ដល់​កូន ១. លើក​ទឹក​ចិត្ត​ឲ្យ​កូន​ចេះ​សម្លឹង​មើល​ភ្នែក​ដៃគូ វិធីសាស្ត្រ​​ដ៏​សាមញ្ញ​មួយ​នេះ អាច​ជួយ​បង្កើន​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ដល់​កូន​ ពីព្រោះ​វា​បង្ហាញ​ថា យើង​កំពុង​តែ​ស្តាប់​ការសន្ទនា ហើយ​​ក៏​កំពុង​ចូលរួម​នៅ​ក្នុង​បរិយាកាស​​សង្គម​ដូច​គ្នា។ មួយ​វិញ​ទៀត ការ​ធ្វើ​បែប​នេះ ​អាច​បង្ហាញ​ពី​ទំនុកចិត្ត​ចំពោះ​ខ្លួន​ឯង ក៏​ដូច​ជា​ការ​ឲ្យ​តម្លៃ​ដល់​ដៃគូ​ម្ខាង​ទៀត​ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. រៀន​សួរ​សំណួរ ​​​​​​អំឡុង​ពេល​សន្ទនា ការ​សួរ​សំណួរ អាច​ជួយ​ឲ្យ​កូន​ភ្ជាប់​ទំនាក់ទំនង​កាន់​តែ​ប្រសើរ។ បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​សួរ​សំណួរ​បើក ជា​ជាង​សួរ​សំណួរ​ដែល​មាន​តែ​ចម្លើយ​បាទ ឬ​ចាស។ ៣. ស្គាល់​ពី​ដែន​កំណត់​របស់​កូន ចំពោះ​កុមារ​ដែល​ចូលចិត្ត​ភាព​​ស្ងប់ស្ងាត់​ អាច​នឹង​ឆាប់​មាន​អារម្មណ៍​នឿយណាយ​ នៅ​ពេល​ដែល​ស្ថិត​នៅ​កន្លែង​អ៊ូអរ និង​មាន​មនុស្ស​ច្រើន។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​មិន​គួរ​បង្ខំ​កូន​ឲ្យ​ព្យាយាម​សម្រប​ខ្លួន​ទៅ​ក្នុង​បរិយាកាស​សង្គម​ដែល​កូន​​មិន​ពេញ​ចិត្ត​ឡើយ ដោយ​គួរ​​ទុក​ឱកាស និង​ពេលវេលា​​ឲ្យ​កូន​​អាច​ចាប់ផ្តើម​បន្តិច​ម្តង​ៗ​ ទៅ​តាម​សមត្ថភាព​ផ្ទាល់​ខ្លួន។ [embed-health-tool-child-growth-chart] ៤. លើក​ទឹក​ចិត្ត​ឲ្យ​កូន​ត្រៀម​ខ្លួន​សម្រាប់​ជំនាញ​សង្គម​កម្រិត​ខ្ពស់ ជំនាញ​សង្គម​កម្រិត​ខ្ពស់​ ដូចជា​ការ​ចរចា ដំណោះស្រាយ​ជម្លោះ និង​ការ​និយាយ​ជា​សាធារណៈ នឹង​មាន​សារៈសំខាន់​នៅ​ពេល​ដែល​កូន​កាន់​តែ​ធំ​ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ចាប់ផ្តើម​បង្ហាត់​បង្រៀន​កូន​តាំង​ពី​វ័យ​ក្មេង​ទៅ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​និយាយ​រឿង និង​និយាយ​ក្នុង​ចំណោម​ក្រុម​មិត្តភ័ក្ដិ ឬ​សាច់ញាតិ ព្រម​ទាំង​បញ្ចេញ​ភាសា​កាយវិការ​នៅ​ពេល​​ធ្វើ​ការ​ទំនាក់ទំនង។ ៥. ធ្វើ​ជា​គំរូ​​ល្អ​ដល់​កូន ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ពង្រឹង​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​​ដល់​កូន​ ប៉ា​ម៉ាក់​ក៏​ចាំបាច់​ត្រូវ​ធ្វើ​ជា​គំរូ​​ដ៏​ល្អ […]


កុមារគ្រប់អាយុចូលរៀន

គន្លឹះ៤យ៉ាង ជួយឲ្យកូនចេះគ្រប់គ្រងពេលវេលា ប្រកបដោយប្រសិទ្ធភាព

ការ​​ចេះ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ គឺ​ជា​បំណិន​ដ៏​មាន​តម្លៃ​សម្រាប់​ជីវិត​​។ ពិត​ណាស់​ ទោះ​បី​ជា​យើង​មាន​ជំនាញ​ផ្ទាល់​ខ្លួន​ហើយ​ក្តី តែ​បើ​យើង​មិន​អាច​បញ្ចប់​ការងារ​ដែល​ទាក់ទង​នឹង​ជំនាញ​នោះ​​ឲ្យ​ទាន់​ពេល​ទេ​នោះ ​គ្រប់​យ៉ាង​នឹង​ប្រែ​​ទៅ​ជា​ឥតប្រយោជន៍​​ទៅ​វិញ។ អ៊ីចឹង​ហើយ​ ការ​ចេះ​គ្រប់គ្រង​ពេលវេលា​​បាន​ត្រឹម​ត្រូវ​ មាន​សារៈសំខាន់​ណាស់​ ​ជា​ពិសេស​នៅ​ពេល​ដែល​យើង​កសាង​វា​តាំង​ពី​នៅ​វ័យ​ក្មេង។ ដូច្នេះ​ហើយ ដើម្បី​បង្រៀន​កូន​ឲ្យ​ចេះ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ ប៉ា​ម៉ាក់​អាច​សាកល្បង​តាម​តិចនិក​ទាំង​៤​ខាង​ក្រោម​នេះ។ ១. បង្កើត​គោលដៅ​ច្បាស់លាស់ និង​ផ្តល់​អាទិភាព​លើ​គោលដៅ​ទាំង​នោះ ប៉ា​ម៉ាក់​ គប្បី​ណែនាំ​​កូន​ឲ្យ​ចេះ​ដាក់​គោលដៅ​​ច្បាស់លាស់​ ដែល​អាច​ជួយ​​កូន​ៗ​ក្នុង​ការ​សម្រេច​កិច្ចការ​ជាក់លាក់​ទាំង​នោះ។ នេះ​ជា​ជំហាន​ទី​១ ដែល​​ជំរុញ​ឲ្យ​កូន​គិត​ពី​អ្វី​ដែល​ខ្លួន​ចង់​សម្រេច​បាន​ ហើយ​ដឹង​ពី​អ្វី​ដែល​​ជា​កិច្ចការ​សំខាន់​បំផុត។ យើង​គួរ​ចំណាយ​ពេល​ជួយ​កូន​​បង្កើត​គោលដៅ​រយៈពេល​ខ្លី និង​វែង ដោយ​បំបែក​គោលដៅ​ទាំង​នោះ​ជា​កិច្ចការ​តូចៗ រួច​ពិភាក្សា​ពី​កិច្ចការ​អាទិភាព ក៏​ដូចជា​ផ្ដោត​ទៅ​លើ​ពេលវេលា​កំណត់​ និង​សារៈសំខាន់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​ពេលវេលា ​​​ការ​កំណត់​ពេលវេលា​ជាក់លាក់​ សម្រាប់​ធ្វើ​កិច្ចការ ឬ​សកម្មភាព​ជាក់លាក់ អាច​ជួយ​​ឲ្យ​កូន​ធ្វើ​កិច្ចការ​នោះ​ជាមួយ​នឹង​ការ​ផ្ដោត​អារម្មណ៍​ពេញលេញ។ ប៉ា​ម៉ាក់​ក៏​អាច​លើក​ទឹក​ចិត្ត​ឲ្យ​កូន​បង្កើត​កាលវិភាគ​ប្រចាំ​សប្តាហ៍ ដែល​រួម​បញ្ចូល​ការ​សម្រាក​ខ្លះ ដើម្បី​កុំ​ឲ្យ​ក្មេង​ៗ​មាន​អារម្មណ៍​ធុញ​ទ្រាន់។ [embed-health-tool-child-growth-chart] ៣. ផ្តល់​អាទិភាព​ចំពោះ​ការងារ​សំខាន់ ការ​ផ្តល់​អាទិភាព​ចំពោះ​កិច្ចការ​សំខាន់​ៗ អាច​ជួយ​ឲ្យ​ការ​គ្រប់គ្រង​ពេលវេលា​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ជួយ​ឲ្យ​កូន​​ដឹង​ថា មិន​មែន​រាល់​កិច្ចការ​ទាំង​អស់​សុទ្ធ​តែ​សំខាន់​នោះ​ទេ ហើយ​កិច្ចការ​ទាំង​នោះ​សុទ្ធ​តែ​មាន​អាទិភាព​ផ្សេង​ៗ​គ្នា។ គួរ​ជំរុញ​ឲ្យ​កូន​ចេះ​ជ្រើសរើស​ធ្វើ​កិច្ចការ​ដែល​មាន​អាទិភាព​ខ្ពស់​ដំបូង​គេ និង​កិច្ចការ​ដែល​មិន​សូវ​សំខាន់​​​ជា​បន្តបន្ទាប់ ទើប​ជា​ការ​ប្រសើរ។ ៤. ជំរុញ​កូន​ឲ្យ​ចេះ​ទទួល​ខុសត្រូវ​​លើ​ការ​គ្រប់គ្រង​ពេលវេលា ពិត​ណាស់ ដើម្បី​ឲ្យ​កូន​ចេះ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ ប៉ា​ម៉ាក់​ត្រូវ​មាន​ចិត្ត​អំណត់​បន្តិច។ លើក​ទឹក​ចិត្ត​ឲ្យ​​កូន​ៗ​ចេះ​គ្រប់គ្រង​កាលវិភាគ​របស់​ខ្លួន​ និង​ទទួល​ខុសត្រូវ​ចំពោះ​ការ​គ្រប់គ្រង​ពេលវេលា​។ ទន្ទឹម​នឹង​នេះ​ដែរ គួរ​ពិនិត្យ​កាលវិភាគ​ជាមួយ​នឹង​ពួកគេ​ឡើង​វិញ​ឲ្យ​បាន​ញឹកញាប់ ផ្តល់​ការ​ណែនាំ និង​​ផ្តល់​ជំនួយ​ក្នុង​ករណី​ចាំបាច់។ មួយ​វិញ​ទៀត […]


បញ្ហាការលូតលាស់

ទារក ឬក្មេងតូចៗមើលទូរសព្ទច្រើនពេក ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ?

ទារក​ និង​ក្មេង​តូច​ៗ ដែល​ចំណាយ​ពេល​ច្រើន​មើលអេក្រង់​ទូរសព្ទ ឬ​ iPad មាន​ឱកាស​ខ្ពស់​​ប្រឈម​នឹង​ការអភិវឌ្ឍ​យឺតយ៉ាវ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​នៃ​ពេទ្យកុមារ (JAMA)។ នៅ​ក្នុង​ការ​សិក្សា​នេះ​ដែរ​ មាន​កុមារ​ចូលរួម​ចំនួន​៧.០៩៧​នាក់ ដែលមាន​ក្មេង​ប្រុស​​ចំនួន​ ៣.៦៧៤​​នាក់​ (៥១.៨%) និង​ក្មេង​ស្រី​ចំនួន​ ៣.៤២៣​នាក់ (៤៨.២%) ហើយ​អ្នក​ជំនាញ​ផ្តោត​​ទៅ​លើ​ចំនួន​ម៉ោង ដែល​ក្មេង​ៗ​ចំណាយ​ទៅ​លើ​ទូរស័ព្ទ​ដៃ មើល​ទូរទស្សន៍ ឬ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​ផ្សេង​ទៀត ជាមួយនឹង​ទំនាក់ទំនង​រវាង​​​ការ​អភិវឌ្ឍន​សមត្ថភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាកម្ពស់ធៀបទម្ងន់ (BMI) ចុចទីនេះ! ស្រប​ពេល​ដែល​កុមារ​ភាគ​ច្រើន​ មើល​ឧបករណ៍​អេឡិចត្រូនិក​​តិច​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ កុមារ​ចំនួន​៤​%ចំណាយ​ពេល​ច្រើន​ជាង​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ទំនាក់ទំនង​រវាង​​រយៈពេល​មើលឧបករណ៍​អេឡិចត្រូនិក និង​ការ​អភិវឌ្ឍ​យឺតយ៉ាវ កើត​មាន​កាន់​តែ​ខ្ពស់​ទៅ​លើ​ក្មេង​ប្រភេទ​នេះ។ ការ​សិក្សា​បាន​រក​ឃើញ​ថា ត្រឹម​អាយុ​២​ឆ្នាំ ទារក​ដែល​ចំណាយ​ពេល​រហូត​ដល់​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ នៅ​មុខ​អេក្រង់​ទូរស័ព្ទ ឬ iPad ប្រឈម​នឹង​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ផ្នែក​ទំនាក់ទំនង និងការ​​ដោះស្រាយ​បញ្ហា​ច្រើន​ជាង​ក្មេង​ធម្មតា​ចំនួន​៣ដង ខណៈ​ពេល​កុមារ​ដែល​ចំណាយ​៤​ម៉ោង ឬ​ច្រើន​ជាង​នេះ អាច​ប្រឈម​នឹង​បញ្ហា​អភិវឌ្ឍន៍​យឺតយ៉ាវ​​រហូត​ដល់​ ៥.៧៨​ដង​ នៅ​ពេល​ដែល​ក្មេង​មាន​វ័យ​​កាន់​តែ​​ច្រើន​។ លើស​ពី​នេះ ជំនាញ​លើ​ការ​បញ្ជា​របស់​រាងកាយ​​ក៏​មាន​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ចំនួន​១.៧៤​ដង ស្រប​​ពេល​ដែល​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ថយ​ចុះ​រហូត​ដល់​២​ដង​ផង​ដែរ។ [embed-health-tool-due-date] ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​គូសបញ្ជាក់​ថា ការ​អភិវឌ្ឍ​យឺតយ៉ាវ​នេះ មិន​មែន​បណ្តាល​មក​ពី​ការ​មើល​ឧបករណ៍អេឡិចត្រូនិក​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ទារក​ខកខាន​ក្នុង​​ការ​ទំនាក់ទំនង​ជាមួយ​នឹង​ប៉ា​ម៉ាក់​ ក៏​ដូចជា​អ្នក​ផ្សេង​ទៀត​។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? […]


ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]


ទារក

ជៀសវាងថើបត្រចៀកទារក បើមិនចង់ឲ្យអាអូនស្តាប់លែងឮរៀងរហូត

ការ​ថើប​នៅ​លើ​ត្រចៀក​ទារក​ អាច​បណ្តាល​ឲ្យ​​អា​អូន​ស្តាប់​លែង​ឮជា​រៀង​រហូត​ ​ឬ​ហៅ​ថា​ជា​ជំងឺ “Cochlear kiss injury”។ ជាក់ស្តែង ការ​ថើប​នៅ​លើ​រន្ធ​ត្រចៀក បង្កើត​សម្ពាធ​អវិជ្ជមាន​ដែល​ទាញ​ភ្នាស tympanic ចេញ​មក​ខាង​ក្រៅ និង​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់ទី​នៃ​រចនាសម្ព័ន្ធ​ត្រចៀក​ផ្នែក​កណ្តាល​។ កត្តា​នេះ​ហើយ ទើប​សារធាតុ​រាវ​នៃ​ត្រចៀក​ផ្នែក​ខាង​ក្នុង​នឹង​លេច​ធ្លោយ ព្រម​ទាំង​បំផ្លាញ​​កោសិកា​រោម Cochlear។ រោគសញ្ញា​នៃ​ជំងឺ​នេះ មាន​ដូចជា​ស្តាប់​មិន​ឮ ហឹង​ត្រចៀក ប្រតិកម្ម​ទៅ​នឹង​សំឡេង និង​ចង្អោរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ ជំងឺ Cochlear kiss injury អាច​បណ្តាល​ឲ្យ​ទារក​ស្តាប់​លែង​ឮ​ជា​រៀង​រហូត។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ទារក​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល និង​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ បញ្ហា​ស្តាប់​មិន​ឮ អាច​នឹងជា​សះស្បើយ​មក​វិញ​ដោយ​ការ​ចាក់​ថ្នាំ ​intra tymapnic steroid injections នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Vasanthi Anand ជា​គ្រូពេទ្យ​ផ្នែក​ Senior Cochlear Implant និង​វេជ្ជបណ្ឌិត Ashwini Nagaraj Gowda ជា​គ្រូពេទ្យ​ផ្នែក​សោតវិញ្ញាណ​ប្រចាំ​មន្ទីរពេទ្ យ​Rainbow Children's Hospital។ ចំពោះ​កុមារ​ដែល​កើត​ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​មាន​ការ​និយាយ​ស្តី​យឺតយ៉ាវ […]


ទារក

ទារកយំមិនបាត់សោះនៅពេលយប់ អាចមកពីមូលហេតុទាំង ៦ នេះ

ប៉ា​ម៉ាក់​អាច​មាន​អារម្មណ៍​ធុញ​ថប់​ នៅ​ពេល​ដែល​កូន​តូច​យំ​មិន​ឈប់​​នៅ​ពេល​យប់​ ហើយ​យើង​ក៏​មិន​ដឹង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​កូន​គេង​លក់​វិញ។ ពិត​ណាស់​ អា​អូន​តូចក៏​ត្រូវ​ការ​គេង​ដូចជា​ប៉ា​ម៉ាក់​ដែរ។ អ៊ីចឹង​ហើយ​ ដើម្បី​ឲ្យ​កូន​គេង​បាន​ស្កប់ស្កល់​ យើង​គួរ​ស្វែង​យល់​ពី​មូលហេតុ​ទូទៅ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​កូន​យំ និង​គន្លឹះ​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព។ មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​កូន​យំ​នៅ​ពេល​យប់ ១. ឃ្លាន ទារក​តូច​ៗ ត្រូវ​ការ​បៅ​ឲ្យ​បាន​​ច្រើន​ដង​ ពីព្រោះ​ក្រពះ​អា​អូន​នៅ​តូច​ខ្លាំង។ ជា​ទូទៅ ទារក​ទើប​កើត​ភ្ញាក់​ដើម្បី​បៅដោះ​នៅ​ពេល​យប់​ញឹកញាប់​ដូច​ទៅ​នឹង​ពេល​ថ្ងៃ ហើយ​ការ​គេង​របស់​កូន​ក៏​មិន​ខុស​គ្នា​ច្រើន​ រវាង​ពេល​ថ្ងៃ និង​ពេល​យប់​ដែរ។ ប៉ុន្តែ នៅ​ពេល​ចូល​ដល់​អាយុ​៣​ខែ អា​អូន​នឹង​គេង​បាន​យូរ​ជាង ហើយ​គម្លាត​ក្នុង​ការ​បៅ​នៅ​ពេល​យប់​​ក៏​យូរ​ជាង​មុន​ដូច​គ្នា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ហើម​ពោះ មួយ​វិញ​ទៀត អា​អូន​អាច​លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​អំឡុង​ពេល​បំបៅ​ដោះ ដែល​ធ្វើ​ឲ្យ​កូន​មាន​អាការៈ​មិន​ស្រួល​ខ្លួន។ ដើម្បី​បញ្ឈប់​បញ្ហា​មួយ​នេះ ប៉ា​ម៉ាក់​គួរ​ដាក់​ឲ្យ​កូន​អង្គុយ​ ឬ​​ដាក់​​កូន​បញ្ឈរ​ឲ្យ​ត្រង់​នៅ​ពេល​បំបៅ​។ យើង​ក៏​អាច​កាត់បន្ថយ​បញ្ហា​ទល់​​ខ្យល់​ក្រោយ​បំបៅ​រួច ដោយ​ដាក់​កូន​បញ្ឈរ​នៅ​លើ​ភ្លៅ និង​ទះ​ខ្នង​កូន​​ថ្នម​ៗ​ដើម្បី​បណ្តេញ​ខ្យល់​ចេញ​ពី​បំពង់​អាហារ។ ៣. ដុះ​ធ្មេញ ជា​ធម្មតា អា​អូន​ចាប់ផ្តើម​ដុះ​ធ្មេញ​នៅ​ចន្លោះ​​អាយុ​៦​ខែ ហើយ​ការ​ដុះ​ធ្មេញ​នេះ អាច​បង្ក​ការ​ឈឺចាប់​ និង​ធ្វើ​ឲ្យ​កូន​ក្តៅ​ខ្លួន​ផង​ក៏​មាន។ យ៉ាង​ណា​មិញ មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺចាប់​នៅ​ពេល​ដុះ​ធ្មេញ ដោយ​ឲ្យ​កូន​ខាំ​ប្រដាប់​ត្រដុស​ធ្មេញ  ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​សម្រាប់​កុមារ ឬ​ញី​អញ្ចាញ​របស់​កូន​ថ្នមៗ​ដោយ​ប្រើ​ម្រាម​ដៃ​ស្អាត។ [embed-health-tool-due-date] ៤. ចុក​ពោះ ប្រសិនបើ​ទារក​មាន​សុខភាព​ល្អ ប៉ុន្តែ​យំ​នៅ​ពេល​យប់​ដោយ​គ្មាន​មូលហេតុ​​លើស​ពី​៣​ម៉ោង​ក្នុង​ថ្ងៃ និង​យ៉ាង​ហោច​ណាស់​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ កូន​អាច​មាន​អាការៈ​ចុក​ពោះ។ បញ្ហា​នេះ អាច​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​អា​អូន​មាន​អាយុ​ចន្លោះ​ពី​៣ ទៅ​៤​ខែ។ ៥. ទល់​លាមក ជាមួយ​គ្នា​នេះ បញ្ហា​ទល់​លាមក​​អាច​ធ្វើ​ឲ្យ​ទារក​យំ​រករឿង ប៉ុន្តែ​អា​អូន​នឹង​លែង​អី​វិញ នៅ​ពេល​ដែល​បន្ទោបង់​រួច។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

គន្លឹះទាំង៥ជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ និងបង្ការជំងឺឆ្លងនៅរដូវភ្លៀង

ចូល​ដល់​រដូវ​ភ្លៀង​នេះ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​​លើ​សុខភាព​របស់​កូនៗ ពីព្រោះ​ក្មេង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ដូចជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ គ្រុន​ក្តៅ និង​ជំងឺ​បំពង់​ក​ជា​ដើម។ ហេតុ​នេះ​ហើយ​ ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។ គន្លឹះ​ទាំង​៥​ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ១. ឲ្យ​កូន​ញ៉ាំ​របប​អាហារ​ល្អៗ ក្មេង​ៗ​តែង​គិត​ថា អាហារ​សុខភាព​មិន​សូវ​ឆ្ងាញ់​ប៉ុន្មាន​ទេ ប៉ុន្តែ​​ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​គំនិត​របស់​កូន​ ដោយ​សាកល្បង​រូបមន្ត​ធ្វើ​ម្ហូប​ថ្មី​ៗ និង​​សម្បូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម​ល្អៗ។ មួយ​វិញ​ទៀត គួរ​ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន​ ដោយ​ជំនួស​មក​វិញ​នូវ​ពពួក​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។ ២. ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​កាត់បន្ថយ​ម៉ោង​លេង​ទូរស័ព្ទ ឬ iPad។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់ បែបបទ​រស់នៅ​ល្អ គឺ​ត្រូវ​រួម​បញ្ចូល​នូវ​ការ​គេង​គ្រប់គ្រាន់ និង​ស្កប់ស្កល់។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ចូល​គេង​ឲ្យ​ទៀង​ម៉ោង និង​ជៀសវាង​ប្រើប្រាស់​ទូរស័ព្ទ​​ដៃ​នៅ​កៀក​នឹង​ម៉ោង​គេង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. រក្សា​អនាម័យ​ល្អ ការ​លាង​សម្អាត​ដៃ​ជា​ប្រចាំ អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​ និង​ការ​រាលដាល​នៃ​ជំងឺ​ឆ្លង​ផ្សេងៗ។ អ៊ីចឹង​ហើយ​ ​ប៉ា​ម៉ាក់​ចាំបាច់​ឲ្យ​កូន​ឧស្សាហ៍​លាង​សម្អាត​ដៃ​ ជា​ពិសេស​នៅ​មុន​ពេល​ញ៉ាំ​អាហារ ក្រោយ​ចេញ​ពី​បន្ទប់​ទឹក​ ក្រោយ​ប៉ះពាល់​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ក្រោយ​លេង​នៅ​ខាង​ក្រៅ ក្រោយ​ក្អក ឬ​កណ្ដាស់​ជា​ដើម។ [embed-health-tool-child-growth-chart] ៥. ការ​ចាក់​ថ្នាំ​បង្ការ ពិត​ណាស់​ ការពារ​ប្រសើរ​ជាង​ព្យាបាល។ ដូច​នេះ យើង​គួរ​ឲ្យ​កូន​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​ដែល​ចាំបាច់​ទៅ​តាម​អាយុ​របស់​ក្មេង​។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ