ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធរំលាយអាហារក្មេងមិនល្អ ងាយហើមពោះ ទល់លាមក ត្រូវដោះស្រាយបែបណា?

យើងដឹងហើយថា ក្មេងមានប្រព័ន្ធរំលាយអាហារខ្សោយ គួបផ្សំនឹងម៉ាក់ប៉ាជ្រើសរើសចំណីអាហារ ពិសេសម្សៅទឹកដោះគោឲ្យកូនញ៉ាំមិនត្រូវទៀត ក្រពះពោះវៀនកូនដំណើរមិនបានល្អនោះទេ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា បញ្ហាចោទដែលកើតមានញឹកញាប់នៅពេលប្រព័ន្ធរំលាយក្មេងមានបញ្ហារួមមាន ឈឺពោះ ហើមពោះ ទល់លាមក រាករូស យំរករឿង មិនសូវចង់ញ៉ាំ និងគេង។ ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូធ្វើបែបណា? សម្រាប់វ័យកុមារ ដើម្បីលូតលាស់បានល្អ គឺត្រូវការសរីរាង្គទាំងអស់របស់រាងកាយ មានសុខភាពល្អផងដែរ ហើយអ្វីដែលសំខាន់នោះគឺក្រពះ-ពោះវៀន ព្រោះប្រព័ន្ធរំលាយអាហារជាផ្នែកមួយផ្គត់ផ្គង់ជីវជាតិទៅរាងកាយ។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ផ្នែកប្រដាប់រំលាយអាហារ ។ លើសពីនេះ ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យលូតលាស់ខួរក្បាលរបស់ក្មេងបានប្រក្រតីដែរ។ អនុប្រធានមន្ទីរសម្រាកព្យាបាល Maxi Care រូបនេះបានបញ្ជាក់ថា បើម៉ាក់ប៉ាចង់ឲ្យសុខភាពក្រពះ-ពោះវៀនកូនល្អ ត្រូវការផ្ដល់អាហារដែលមានជីវជាតិត្រឹមត្រូវដល់កូនក្នុងនោះមានដូចជា៖ -អាហារសម្បូរជាតិកាកសរសៃ មានបន្លែ និងផ្លែឈើ -សាច់ ស៊ុត សាច់ត្រី -អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់ -ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ចំណែកអាហារបំប៉នបែបសម្រន់វិញមាន យាអ៊ួរ នំសម្រាប់កូនក្មេង ទឹកដោះគោ ជាដើមដែលម៉ាក់ប៉ាគួរបំប៉នបន្ថែមឲ្យកូនដើម្បីជួយបំពេញជីវជាតិដល់រាងកាយរបស់កូនឲ្យលូតលាស់បានល្អ ហើយម៉ាក់ប៉ាគួរចៀសវាងដែលមាន ជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើន។


ការថែទាំទារក

សង្កេតយ៉ាងម៉េច ទើបដឹងថា អាអូនជាប់គល់អណ្ដាត

ជាប់​គល់​អណ្ដាត ជា​បញ្ហា​មួយ​ឧស្សាហ៍​កើត​លើ​ទារក ម៉ាក់​ប៉ា​ច្បាស់​ជា​ធ្លាប់​បាន​ឮមក​ហើយ។ បញ្ហា​ជាប់​គល់​អណ្ដាត​នេះ ជា​ជំងឺ​ពី​កំណើត​ដែល​ជាលិកា​ក្រោម​អណ្ដាត​ក្មេង​ភ្ជាប់​អណ្ដាត​តឹង​ជាមួយ​ក្រអូម​មាត់​ក្រោម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ។ ជាប់​គល់​អណ្ដាត អាចសម្គាល់បានដោយ៖ ក្មេងពិបាក​កម្រើក​គល់​អណ្ដាត​ប៉ះ​នឹង​អញ្ចាញ​ធ្មេញ​ខាង​លើ ឬ​ពី​ម្ខាង​ទៅ​ម្ខាង ពិបាក​លៀន​អណ្ដាត​ចេញ​មក​ក្រៅ (ពិសេស​លៀនអណ្ដាត​មិន​ផុត​ធ្មេញ​ខាង​ក្រោម) ពេល​អា​អូន​លៀន​អណ្ដាត មាន​សភាព​ផត​ចូល​ក្នុង ឬ​មាន​រូបរាង​ដូច​បេះដូង។ ចំពោះ​មូលហេតុ​បញ្ហា​ជាប់​គល់​អណ្ដាត​អា​អូន​តូចៗ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ តែ​ក្នុង​ករណី​ខ្លះ បញ្ហា​នេះ​អាច​កើត​ឡើង​បាន​អាស្រ័យ​ទៅ​លើ​កត្តា​ហ្សែន​។ ផល​វិបាក​លើក្មេងៗ​ជាប់​គល់​អណ្ដាត ក្មេង​ពិបាក​មឹម ពិបាក​បឺត និង​ងាយ​ឈ្លក់​ពេល​បៅ​ដោះ​ម្ដាយ ឬ​ទឹកដោះ​គោ ប៉ះពាល់​ដល់​ការ​និយាយ ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ។ល។ វិធីព្យាបាល​​ជាប់​គល់​អណ្ដាត វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ និង​កុមារ​រូប​នេះ បន្ត​ឲ្យ​ដឹង​ថា សម្រាប់​ការ​ព្យាបាល គឺ​ត្រូវ​កាត់គល់អណ្ដាត ​ដើម្បី​បន្ធូរ​ជាលិកា​នោះ តែ​ការ​កាត់​មាន​ច្រើន​របៀប​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​ដូចជា៖ – ការ​កាត់​ត្រូវ​ធ្វើ​ចំពោះ​ក្មេង​ដែល​មាន​សុខភាព​ល្អ គ្រប់​គីឡូ និង​មិន​កំពុង​មាន​ជំងឺ​ផ្សេង ព្រោះ​ក្រោយ​ពេល​កាត់​នឹង​មាន​ប៉ះពាល់​ដល់​ការ​ញ៉ាំ​មួយ​រយៈ​ខ្លី -​ ទារក​ចាប់​ពី​អាយុ​៦​ខែ​ឡើង អាច​កាត់​បាន (ឬ អាយុ​ទាប​ជាង​នេះ​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង) – ការ​កាត់​មិន​ធ្វើ​ឲ្យ​អា​អូន​ឈឺ​ចាប់​ខ្លាំង​ទេ។


អាហារូបត្ថម្ភ

អង្ករសម្រូប សម្បូរសារធាតុចិញ្ចឹមល្អ ល្អចំពោះការលូតលាស់អាអូនតូចៗ

អង្ករ​សម្រូប ត្រូវ​បាន​ចាត់​ទុក​ជា​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​ល្អ​សម្រាប់​សុខភាព​យើង​ច្រើន បើ​ញ៉ាំ​វា​ជា​ប្រចាំ​ជំនួស​បាយ​អង្ករ​ធម្មតា។ ស្រប​គ្នា​នេះ អង្ករ​សម្រូប​ក៏​ស័ក្ដិសម​ជា​អាហារូបត្ថម្ភ​សម្រាប់​ទារក និង​កូន​ក្មេង​តូច​ៗ​ដែរ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​ថា អង្ករ​សម្រូប ឬ ​Brown rice ជា​អង្ករ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​អង្ករ​ធម្មតា ព្រោះ​វា​ឆ្លង​កាត់​ការ​កិន​តិច​តួច​ជាង​អង្ករ​ធម្មតា។ អង្ករ​សម្រូប​សម្បូរ​ទៅ​ដោយ​ពពួក​វីតាមីន B (សំខាន់​សម្រាប់​ប្រព័ន្ធ​ប្រសាទ) កាបូអ៊ីដ្រាត ជាតិ​កាក​សរសៃ ជាតិ​ខ្លាញ់ ប្រូតេអ៊ីន សូដ្យូម ប៉ូតាស្យូម។ល។ អត្ថប្រយោជន៍អង្ករសម្រូបចំពោះក្មេង វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា ចំពោះ​ផល​ប្រយោជន៍​នៃ​អង្ករ​សម្រូប​លើ​កុមារ​តូចៗ ដូច​នឹង​មនុស្ស​ធំ​ដែរ​ដូច​ជា៖ – ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ – ជួយ​ដល់​ការ​លូតលាស់​រាងកាយ – ជួយ​ដល់​ការ​ឡើង​ទម្ងន់​ល្អ។ ម៉ាក់​ប៉ា​អាច​ឲ្យ​អា​អូន​ញ៉ាំ​អង្ករ​សម្រូប​បាន ចាប់​ពី​អាយុ​៦ខែ​ឡើង​ទៅ ពោល​គឺ​យើង​អាច​ផ្ដល់​បាយ​សម្រូប ឬ​បបរ​សម្រូប​ឲ្យ​អាអូន​ញ៉ាំ​បាន ពេល​កូន​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​បន្ថែម​ពី​លើ​ការ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹកដោះគោ​។ ​ លោក​ស្រី​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា សម្រាប់​អង្ករ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ចាត់​ទុក​ជា​អាហារ​ដែល​មាន​ជាតិ​ស្ករ​ល្អ។ពេល​យើង​ញ៉ាំ​អង្ករ​សម្រូប​ចូល​ទៅ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​លំពែង​យើង​បញ្ចេញ​អ័រម៉ូន​អ៊ាំងស៊ុយលីន​យឺត ជាង​ញ៉ាំ​អង្ករ​ធម្មតា។ នេះ​មានន័យ​ថា អង្ករ​សម្រូប​អាច​ជួយ​យើង​រក្សា​ជាតិស្ករ​ក្នុង​ខ្លួន​មិន​ឲ្យ​ឡើង​លឿន​ខ្លាំង។ ហេតុនេះ​ហើយ អង្ករ​សម្រូប​មិន​មែន​ផ្ដល់​ប្រយោជន៍​តែ​ដល់​ក្មេងៗ​ទេ មនុស្ស​ចាស់​ធម្មតា ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ញ៉ាំ​វា​ដូច​គ្នា។


ទារក

កូនតូចចូលចិត្ត​លៀន​អណ្ដាត​ចេញ​​ក្រៅ​ ​ព្រោះ​ហេតុផល​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទារក​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​​ណាស់​ នៅ​ពេល​ដែល​ពួក​គេ​លៀន​អណ្ដាត​ចេញ​ក្រៅ​ ប៉ុន្តែ​​អាកប្បកិរិយា​បែប​នេះ​ អាច​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ងឿងឆ្ងល់​ថា​អា​អូន​ចង់​បាន​អី​ ​ឬ​អាច​មាន​បញ្ហា​សុខភាព​ដែរ​ឬ​យ៉ាង​ណា​។​ តាម​ពិត​ទៅ​កូន​ចូលចិត្តលៀនអណ្ដាត​ចេញក្រៅ​ ​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​គ្រាន់​តែ​បញ្ជាក់​ពី​តម្រូវ​ការ​ ក៏​ដូច​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​​យើង​ប៉ុណ្ណោះ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុកដាក់​តាមដាន​​​​ពី​ស្ថានភាព​របស់​កូន​ ដើម្បី​កត់សម្គាល់​ពី​សញ្ញា​ព្រមាន​​ណា​មួយ​ភ្លាម​ៗ​។ យ៉ាង​ណា​មិញ ​អា​អូន​លៀន​​អណ្ដាត​ អាច​មក​ពី​ពួក​គេ​ចង់​ប្រាប់​ប៉ា​ម៉ាក់​អំពី​រឿងរ៉ាវ​ទាំង​នេះ​។ ១. ឃ្លាន​ ​​​ទារក​មាន​​ភាព​​ភ្ញោច​​នៃ​ការ​ជញ្ជក់​ខ្លាំង ហើយ​​ការ​លៀន​អណ្ដាត​ចេញ​មក​ក្រៅ អាច​មក​ពី​ពួក​គេ​ចង់​ប្រាប់​ប៉ា​ម៉ាក់​ថា​​ពួក​គេ​ឃ្លាន​អាហារ​។​ ​ជា​ទូទៅ​ អា​អូន​មិន​ចាប់ផ្ដើម​យំ​ភ្លាម​ៗ​ឡើយ​នៅ​ពេល​ដែល​​ខ្លួន​​ឃ្លាន​។​ ជំនួស​មក​វិញ​ ពួក​​គេ​អាច​ព្យាយាម​ផ្ដល់​តម្រុយ​ឲ្យ​ប៉ា​ម៉ាក់​​ដឹង​ជា​មុន​។​ ​បន្ថែម​ពី​នេះ​ ​ទារក​អាច​ព្យាយាម​លូក​ដៃ​ចូល​ក្នុង​មាត់​ វៃ​បបូរ​មាត់​ ឬ​​ផ្អៀង​ទៅ​រក​សុដន់​ម៉ាក់​ៗ​ ឬ​ដប​ទឹក​ដោះ​គោ​។​ ២. ​ឆ្អែត​ ជា​មួយ​គ្នា​នេះ​ដែរ​ ​អា​អូន​អាច​លៀន​អណ្ដាត​​ ដើម្បី​បង្ហាញ​ថា​ខ្លួន​លែង​ចង់​ញ៉ាំ​អាហារ​ត​ទៅ​ទៀត​ហើយ​។​ ដើម្បី​​ញែក​ឲ្យ​ដាច់​ពី​អាកប្បកិរិយា​ដែល​អា​អូន​ឃ្លាន​ ប៉ា​ម៉ាក់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ភាសា​កាយវិការ​របស់​ទារក​។​ ប្រសិនបើ​ទារក​ព្យាយាម​​រុញ​អាហារ​ចេញ​ ខឹង​ ឬ​ចាប់ផ្ដើម​យំ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា​អា​អូន​ញ៉ាំ​ឆ្អែត​ហើយ​។ ​​៣. លេង​ តាំង​ពី​តូច​​មក​ ទារក​យក​តម្រាប់​តាម​ការ​បញ្ចេញ​ទឹក​មុខ​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន។​ ​ពួក​គេ​អាច​គិត​ថា​វា​គឺ​ជា​ការ​លេង​​ ជាពិសេស​ប្រសិនបើ​មនុស្ស​ធំ​បង្ហាញ​​កាយវិការ​មួយ​ចំនួន​ទៅ​កាន់​ពួក​គេ​។​ ការ​លៀន​អណ្ដាត​មក​ក្រៅ អាច​ជា​​​វិធី​ក្នុង​ការ​ចាប់ផ្ដើម​លេង​ល្បែង​របស់​ទារក​ និង​ចូលរួម​​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​មនុស្ស​ដ​ទៃ​។ ​​​​៤. មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​អាហារ​រឹង​ ​ទោះ​បី​ជា​ទារក​អាច​ចាប់ផ្ដើម​​ញ៉ាំ​អាហារ​រឹង​នៅ​ពេល​ដែល​ពួក​គេ​អាយុ​បាន​៦​ខែ​ក៏​ដោយ​​ ទារក​មួយ​ចំនួន​​​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ផ្លាស់ប្ដូរ​​​របប​អាហារ​របស់​ខ្លួន​នៅ​ឡើយ​។ ដូច្នេះ​ហើយ​ អា​អូន​អាច​លៀន​អណ្ដាត​ដើម្បី​រុញ​អាហារ​នោះ​ចេញ​។ សភាវគតិ​នេះ​រារាំង​ទារក​មិន​ឲ្យ​​​ឈ្លក់​អាហារ​​ ប្រសិនបើ​ពួក​គេ​មិន​ទាន់​​ចេះ​ញ៉ាំ​អាហារ​រឹង​។ ៥. ដក​ដង្ហើម​តាម​មាត់​ ជា​ធម្មតា​ ទារក​ដក​ដង្ហើម​តាម​ច្រមុះ​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ដែល​អា​អូន​​កើត​ជំងឺ​ផ្ដាសាយ ឬ​មាន​​ក្រពេញ​អាមីដាល់​​ធំ (Large Tonsils) […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់ដឹងអត់! កូន​អាយុ​ប៉ុន្មាន​ទើប​អាច​ផឹក​កាហ្វេ​បាន?

កូន​អាយុ​ប៉ុន្មាន​ទើប​អាច​ផឹក​កាហ្វេ​បាន? ប៉ាម៉ាក់​មួយ​ចំនួន​ទំនង​ជា​មាន​ចម្ងល់​លើ​រឿង​នេះ​ដែរ​ហើយ។ បើ​និយាយ​ដល់​កាហ្វេ​ អាច​ថា​ក្មេង​ខ្លះ​មិន​បាន​ញ៉ាំ​កាហ្វេ​មែន តែ​ក្មេង​ទាំង​នោះ​បាន​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​តាម​រយៈ​ភេសជ្ជៈ​កំប៉ុង នំចំណី​ផ្សេងៗ ​និង​ស្ករគ្រាប់​មាន​ជាតិ​កាហ្វេ​អ៊ីន​ជា​ដើម​។ ១. ក្មេង​អាយុ​ប៉ុន្មាន​អាច​ផឹក​កាហ្វេ? ​អង្គការ​សុខភាព​ជា​ច្រើន រួម​ទាំង​វិទ្យាស្ថាន​ជំងឺ​កុមារ​អាមេរិក​(American Academy of Pediatrics) ផង បាន​ណែ​នាំ​ថា​ក្មេង​មាន​អាយុ​តិច​ជាង​១២​ឆ្នាំ ​មិន​គួរ​ផឹក​កាហ្វេ ឬ​ញ៉ាំ​អាហារ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​នោះ​ទេ​។ សម្រាប់​ក្មេង​មាន​អាយុ​ចាប់​ពី​១២​ឆ្នាំ​ឡើង ការ​ញ៉ាំ​អាហារ ឬ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​គួរ​លើស​ពី​៨៥​ទៅ​១០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ បើ​គិត​ជា​កាហ្វេ​ឆុង​ស្រាប់​មិន​គួរ​លើស​ជាង​២៣០​មិល្លី​លីត្រ​​ក្នុង​មួយ​ថ្ងៃ។ ថ្វី​បើ​នៅ​សហរដ្ឋ​អាមេរិក​បាន​ណែ​នាំ​បែប​នេះ​មែន នៅ​ប្រទេស​កាណាដា បាន​ចេញ​ជា​គោលការណ៍​មួយ​សម្រាប់​កុមារ​ក្នុង​ការ​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​។ ប៉ា​ម៉ាក់​អាច​ពិនិត្យ​បរិមាណ​កាហ្វេ​អ៊ីន​លើ​សម្បក​កញ្ចប់​អាហារ ឬ​កំប៉ុង​ភេសជ្ជៈ​​នីមួយៗ​ដើម្បី​ដឹង​ពី​បរិមាណ​កាហ្វេ​អ៊ី​មាន​ក្នុង​ផលិត​ផល​ទាំង​នោះ​។​ ក្មេង​អាយុ​ ៤-៦​ឆ្នាំ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៤៥មិល្លីក្រាម ​ក្មេង​អាយុ​ ៧-៩​ឆ្នាំ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៦២,៥មិល្លីក្រាម ក្មេង​អាយុ​ ១០-១២​ឆ្នាំ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៨៥មិល្លីក្រាម ក្មេង​វ័យ​ជំទង់​ ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​មិន​លើស​ពី​៨៥​ទៅ​១០០​មិល្លីក្រាម​។ ២. កាហ្វេ​អ៊ីន​ប៉ះពាល់​សុខ​ភាព​ក្មេងៗ​បែប​ណា​? អាហារ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​អាច​មាន​គ្រោះ​ថ្នាក់​សម្រាប់​​ក្មេងៗ ហើយ​ការ​ញ៉ាំ​ច្រើន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​។ កាហ្វេអ៊ីន​មាន​ច្រើន​នៅ​ក្នុង​ផលិត​ផល​អាហារ​ និង​ភេសជ្ជៈ​ ដូច​ជា​ទឹកក្រូច កាហ្វេ តែ​ ​សូកូឡា ការ៉េម និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។​ ​ទោះបី​ជា​ការ​សិក្សា​លើ​ផល​ប៉ះពាល់​របស់​កាហ្វេ​អ៊ីន​លើ​កុមារ តែ​គេ​បាន​ដឹង​ថា​វា​អាច​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល និង​សរីរាង្គ​ផ្សេងទៀត​។ ការសិក្សា​មួយ​ចេញ​ផ្សាយ​កាល​ឆ្នាំ ២០១៤ សិក្សា​លើ​ក្មេង​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​មាន​អាយុ​ពី​៨ទៅ៩ឆ្នាំ និង​ពី​១៥​ទី​១៧ ឆ្នាំ។ ក្មេង​ និង​ក្មេង​វ័យ​ជំទង់​ទាំងនោះ​បាន​ទទួល​ផល​រំខាន ដោយ​​​កាហ្វេ​អ៊ីន​មាន​​ឥទ្ធិពល​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ឃើញអាអូនចុកពោះ ក្អួត អាចកើតជំងឺពោះវៀនលូនចូលគ្នា

ជំងឺ​ពោះវៀន​លូន​ចូល​គ្នា ជា​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ​ដែល​ផ្នែក​មួយ​នៃ​ពោះវៀន​រុល​ចូល​ទៅ​ក្នុង​ផ្នែក​មួយ​ទៀត​នៅ​ជាប់​គ្នា​នៃ​ពោះវៀន។ ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​នេះ ភាគ​ច្រើន​កើត​ឡើង​នៅ​លើ​កូន​ក្មេង​អាយុ​ក្រោម​៣​ឆ្នាំ ហើយ​វា​មាន​រោគ​សញ្ញា​មួយ​ចំនួន​ម៉ាក់​ប៉ា​ពិបាក​ស្មាន​ដល់ និង​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​កូន​ថែម​ទៀត។ ជំងឺ​ពោះវៀន​លូន​ចូល​គ្នា ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ស្ទះ​ពោះវៀន​លើ​អា​អូន​អាយុ​តិច​ជាង​៣ឆ្នាំ ប៉ុន្តែ មូលហេតុ​នៃ​ការ​កើត​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​លើ​ក្មេង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។ ចំណែក​មនុស្ស​ធំ​ពេញ​វ័យ​កម្រ​នឹង​កើត​ជំងឺ​នេះ​ណាស់។ រោគ​សញ្ញា​នៃ​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា សញ្ញា​ដំបូង​នៃ​ការ​កើត​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​នៅ​លើ​ទារក​មាន​សុខភាព​ល្អ​កើត​មាន​ភ្លាម​ៗ​មួយ​រំពេច យំ​ខ្លាំង​ដែល​បង្ក​ឡើង​ដោយ​ការ​ឈឺ​ពោះ។ ការ​ឈឺ​ចាប់​នៃ​ជំងឺពោះវៀន​នេះ​មាន​សភាព​ឈឺ​បាត់​ៗ​រយៈពេល​ ១៥-២០​នាទី​នៅ​លើក​ដំបូង ហើយ​វា​កាន់​តែ​ឈឺ​ញឹកញាប់ និង​ខ្លាំង​ទៅ​ៗ​តាម​ពេល​វេលា។ រោគ​សញ្ញា​ទូទៅ​ដទៃ​ទៀត​នៃ​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​លើ​ក្មេង​មាន​ដូច​ជា៖ លាមក​លាយ​សម្បោរ និង​លាយ​ឈាម ក្អួត​ពណ៌​ខៀវ ឬ​លឿង រាករូស មាន​ដុំ​ពោះ​នៅ​ផ្នែក​ខាង​ស្ដាំ ពេល​ស្ទាប ស្លេក​ស្លាំង តឹង​ពោះ គ្មាន​កម្លាំង​កំហែង។ មិនមែន​ក្មេង​ទាំង​អស់​ដែល​កើត​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​នេះ សុទ្ធតែ​ចេញ​គ្រប់​រោគ​សញ្ញា​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ទេ។ ក្មេង​ខ្លះ​មិន​បង្ហាញ​ការ​ឈឺ​ចាប់ ជុះ​មក​មិនមាន​លាយ​ឈាម ឬ​គ្មាន​ដុំ​ពោះវៀន​ពេល​ស្ទាប រីឯ​ក្មេង​រាង​ធំ​បន្តិច​ខ្លះ​កើត​ជំងឺ​នេះ បង្ហាញ​ការ​ឈឺ​ចាប់ តែ​មិន​មាន​រោគ​សញ្ញា​ដទៃ។ គ្រោះ​ថ្នាក់​នៃ​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​អាច​នាំ​ឲ្យ​ធ្លាយ​ពោះវៀន ការ​ឆ្លង​មេរោគ និង​ការ​ស្លាប់​របស់​ជាលិកា​ពោះវៀន​បាន។ លើស​ពី​នេះ ជំងឺ​នេះ​ធ្វើ​ឲ្យ​អាហារ ឬ​សារធាតុ​រាវ​មិន​អាច​ឆ្លង​កាត់​ពោះវៀន​បាន និង​អាច​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​មួយ​នៃ​ពោះវៀន​ដែល​រង​ផល​ប៉ះពាល់​ដែរ។ ពេល​ណា​គួរ​ជួប​ពេទ្យ? ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​ទាមទារ​ឲ្យ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ព្យាបាល ព្រោះ​វា​ជា​បញ្ហា​ធ្ងន់ធ្ងរ ហេតុ​នេះ​ហើយ បើ​ម៉ាក់​ប៉ា​ឃើញ​កូន​បង្ហាញ​រោគ​សញ្ញា​ដូច​ខាង​លើ ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​ឆាប់។ ពិសេស​បើ​ចំពោះ​ទារក​ដែល​មាន​ការ​ឈឺ​ពោះ ទាញ​ជង្គង់​របស់​ពួក​គេ​ផ្អឹប​នឹង​ដើម​ទ្រូង នៅ​ពេល​អា​អូន​យំ។


ការថែទាំទារក

ដ្បិតក្មេងងាយរលាកបំពង់ក តែតិចនិកបង្ការអត់ពិបាកទេ សាមញ្ញបំផុត

រលាក​បំពង់ក​ជា​ជំងឺ​ដែល​យាយី​លើ​កុមារ​តូចៗ​ញឹក​ញាប់ បើ​តាម​ការ​សិក្សា​កុមារ​ម្នាក់​អាច​នឹង​មាន​ជំងឺ​រលាក​បំពង់ក ៣-៨ដង/ឆ្នាំ។ តើ​មូលហេតុ​អី​បាន​ក្មេង​រលាក​បំពង់ក​ញឹក​ញាប់? ម៉ាក់ប៉ា​គួរ​ធ្វើ​បែប​ណា ដើម្បី​បង្ការ​កូនៗ​ពី​ជំងឺ​រលាក​បំពង់ក? បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យគន្ធបុប្ផា  រលាក​បំពង់ក​ច្រើន​កើត​លើ​កុមារ អាយុ ៦ខែ-៦ឆ្នាំញឹកញាប់ជាងគេ។ ១. មូលហេតុ​នាំ​ឲ្យ​ក្មេង​កើត​ជំងឺ​រលាក​បំពង់ក – កត្តា​អនាម័យ (ក្មេង​ឧស្សាហ៍​បៀមដៃ ឬ​យក​របស់​របរ​មិន​ស្អាត​ផ្សេងៗ​ដាក់​ចូល​ក្នុង​មាត់) – ក្មេង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​រឹងមាំ (កើត​មិន​គ្រប់​ខែ មិន​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្សេងៗ) – ក្មេង​មាន​អាលែកហ្សី​នៅ​ផ្លូវ​ដង្ហើម – ក្មេងមាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ​ក្នុង​ក្រពះ​មក​បំពង់ក ​- មានជំងឺ​រួមផ្សំ​ផ្សេង​ទៀត។ ២. វិធី​បង្ការ​ជំងឺ​រលាក​បំពង់ក ទោះបី​ជា​ក្មេង​ងាយ​នឹង​រលាក​បំពង់ក​ក្តី តែ​បើ​ម៉ាក់ប៉ាធ្វើបានប៉ុន្មានចំណុចងាយៗនេះ អាច​កាត់​បន្ថយ​ពី​ការ​រលាក​បំពង់ក​លើ​កូនៗ​បាន។ – រក្សា​អនាម័យ ឧស្សាហ៍​លាង​ដៃ​កូន​​ជាមួយ​នឹង​សាប៊ូ អាល់កុល ឬ​ជែល – ឧស្សាហ៍​លាង​សម្ភារៈ​ក្មេង​លេង – នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​មុខ​តាម​កម្មវិធី​ជាតិ – ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦ខែ – ផ្តល់​ចំណី​អាហារ​​មាន​ជីវជាតិ​ទៅកូន – ចៀស​វាង​ការ​បញ្ចុក​ចំណី​អាហារ​កុមារ ២-៣នាក់ ដោយ​ប្រើ​ចាន ឬ​ស្លាបព្រា​តែ១ ​- មិន​ត្រូវ​ឲ្យ​កុមារ​នៅ​ក្បែរ​អ្នក​ជំងឺ ពិសេស​អ្នក​ជក់​បារី។


ការលូតលាស់អាយុ ៦ឆ្នាំ

ស្រលាញ់កូនឲ្យដឹងចិត្តពេក អាចទឹកភ្នែកដោយសារកូន?

ការ​ស្រលាញ់​កូន ផ្ដល់​ឲ្យ​តាម​គ្រប់​តម្រូវ​ការ​កូន​ចង់​បាន ជា​អ្វី​ៗ​ដែល​ម៉ាក់​ប៉ា​គ្រប់​រូប​ព្យាយាម​បំពេញ​ឲ្យ​កូន ក្នុង​នាម​ជា​ឪពុក​ម្ដាយ។ ក្នុង​ការ​ចិញ្ចឹម​កូន ម៉ាក់​ប៉ា​តែង​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ឲ្យ​កូន​សប្បាយ​ចិត្ត រហូត​មាន​មតិ​មួយ​លើក​ឡើង​ថា ស្រលាញ់​កូន​ឲ្យ​ដឹង​ចិត្ត​ពេក អ្នក​ពិបាក និង​ទឹក​ភ្នែក​ជា​ម៉ាក់​ប៉ា។ តើ​ការ​លើក​ឡើង​បែប​នេះ​ខុស ឬ​ត្រូវ? ឆ្លើយ​តប​នឹង​មតិ​ខាង​លើ លោក​ស្រី សរ មុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា​កម្ពុជា បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​បែប​នេះ មាន​ទាំង​ខុស មាន​ទាំង​ត្រូវ។ ការ​ស្រលាញ់​កូន​មិន​មាន​អ្វី​ខុស​ទេ ប៉ុន្តែ​អ្វី​ដែល​មិន​សម​គួរ​នោះ​គឺ​ពាក្យ​ថា ស្រលាញ់​កូន​ពេក ពោល​គឺ​ការ​ស្រលាញ់​កូន​ជ្រុល​ពេក អាច​បណ្ដាល​ឲ្យ​កូន​ខូច​បាន។ ម៉ាក់​ប៉ា​ខ្លះ​ដោយ​សារ​តែ​ស្រលាញ់​កូន​ពេក មិន​ហ៊ាន​ប្រដៅ មិន​ណែនាំ​ពេល​កូន​ធ្វើ​ខុស​ទេ ខ្លាច​កូន​យំ​អន់​ចិត្ត។ ការ​បង្ហាញ​ក្ដី​ស្រលាញ់​បែប​នេះ​ដល់​កូន ពិត​ជា​ធ្វើ​ឲ្យ​កូន​ខូច​ដូច​ចាស់ៗ​និយាយ​ពិតមែន។ ផ្ទុយ​ទៅ​វិញ លោក​ស្រី​បន្ត​ទៀត​ថា ភាព​ខុស​របស់​មតិ​មួយ​នេះ គឺ​ការ​ស្រលាញ់​កូន​ធ្វើ​ឲ្យ​ក្មេង​ខូច។ តាម​ពិត​ទៅ ឲ្យ​តែ​ម៉ាក់​ប៉ា​ស្រលាញ់​កូន​ត្រឹម​ត្រូវ មិន​មាន​អ្វី​ខុស​ទេ។ ការ​ស្រលាញ់​កូន​ក៏​មាន​បែប​បទ​ដែរ វា​មិន​មែន​គ្រាន់​តែ​ជា​ពាក្យ​និយាយ​ចេញ​តែ​ពី​មាត់​ទេ ការ​ស្រលាញ់​កូន​ក៏​អាស្រ័យ​ទៅ​លើ​ទង្វើ​ម៉ាក់​ប៉ា​បង្ហាញ​ឲ្យ​កូន​ឃើញ​ដែរ។ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​ផ្ដល់​របស់​របរ​ថ្លៃ​ៗ ស្អាតៗ​ឲ្យ​កូន​គ្រប់​ពេល​ទើប​ហៅ​ថា​សេចក្ដី​ស្រលាញ់​ទេ។ ទង្វើ​តូច​តាច​រាល់​ថ្ងៃ​របស់​ម៉ាក់​ប៉ា​ដូចជា នៅ​ក្បែរ​កូន ចាំ​អប់រំ​ណែនាំ​ពេល​កូន​ខុស អធ្យាស្រ័យ​កំហុស​របស់​កូន សរសើរ​លើក​ទឹក​ចិត្ត​កូន ក៏​ផ្ដល់​អារម្មណ៍​ថា​ស្រលាញ់​ទៅ​ដល់​កូន​បាត់​ទៅ​ហើយ។ ការ​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កូន​បែប​នេះ ធានា​ថា​កូន​មិន​ខូច​ដូច​មតិ​ខាង​លើ​លើក​ឡើង​ទេ។ នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា​កម្ពុជា​បន្ថែម​ពី​លើ ធម្មជាតិ​ក្មេង​គ្រប់​រូប ត្រូវ​ការ​ណាស់​សេចក្ដី​ស្រលាញ់ និង​ភាព​កក់​ក្ដៅ​ពី​ប៉ា​ម៉ាក់។ […]


រោគសញ្ញាទូទៅ

បារម្ភកូនក្អកស្លេស្ម តឹងចម្រុះពេលគេង សាកល្បងដោះស្រាយតាមតិចនិកប៉ុន្មាននេះ

អាការៈ​ក្អកស្លេស្ម តឹងច្រមុះ កើត​លើ​ក្មេងៗ​អាច​បណ្ដាល​មក​ពី​កត្តា​ច្រើន ដូច​ជា​ផ្ដាសាយ​ធម្មតា ផ្ដាសាយ​ធំ ឆ្លង​មេរោគ ឬ​ជំងឺ​ហឺត​ជា​ដើម។ មាន​អា​អូន​មួយ​ចំនួន​ឈឺ​ក្អក​ឡើង​ស្លេស្ម និង​តឹង​ច្រមុះ ពិបាក​គេង​នៅ​ពេល​យប់ ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​បារម្ភ​ខ្លាំង ព្រោះ​អា​អូន​ឈឺ​ហើយ ដោយ​សារ​ក្អក​ខ្លាំង គេង​យប់​អត់​បាន​ទៀត។ តើ​មាន​វិធី​ណា​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ កុំ​ឲ្យ​នាំ​ទុក្ខ​ដល់​កូន​ឬ​អត់? ភាគ​ច្រើន អាការៈ​ក្អក​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់។ ពេល​អា​អូន​ឈឺ​ផ្ដាសាយ ទឹក​សម្បោរហៀរ​ចេញ​ពី​ប្រហោង​ច្រមុះ​ខាង​ក្នុង​ចូល​ទៅ​បំពង់​ក បណ្ដាល​ឲ្យ​កូន​ក្អក​ពេល​យប់។ ម៉្យាង ជំងឺ​ហឺត​ក៏​អាច​បណ្ដាល​ឲ្យ​អា​អូន​ក្អក​នៅ​ពេល​យប់​ដែរ ដោយសារ​ផ្លូវ​ដង្ហើម​ងាយ​ទទួល​ផល​រំខាន​ពេល​យប់។ តិចនិក​ដោះ​ស្រាយ​បញ្ហា​កូន​ក្អក និង​តឹង​ច្រមុះ​ពេល​យប់ អាការៈ​ក្អក បើ​អា​អូន​កើត​ជំងឺ​ហឺត ម៉ាក់​ប៉ា​ត្រូវ​ត្រៀម​បំពង់​ហឺត ឬ​ថ្នាំហឺត​តាម​វេជ្ជបញ្ជា​នៅ​ក្បែរ​ខ្លួន ទុក​ពេល​អា​អូន​ធ្វើ​ទុក្ខ​ពេល​យប់ ឲ្យ​អា​អូន​ញ៉ាំ​ទឹក​ត្រជាក់ ដើម្បី​សម្រួល​បំពង់ក​កូន (ទឹក​ត្រជាក់​គ្មាន​ទឹក​កក) ឬឲ្យ​កូន​ញ៉ាំ​ទឹក​ក្ដៅ​លាយ​ជាមួយ​ទឹក​ឃ្មុំ(២ កូន​ស្លាប​ព្រា​កាហ្វេ) ព្រោះ​វា​អាច​រំលាយ​ស្លេស្ម​ក្នុង​បំពង់​ក​បាន (ក្មេងអាយុលើ១ឆ្នាំ ទើប​អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន) បន្ថែម​ខ្នើយ​ឲ្យ​អា​អូន​ដាក់​ក្បាល​ឲ្យ​ខ្ពស់ ទប់​ស្កាត់​ផល​រំខាន​ដល់​បំពង់ក​ តឹង​ច្រមុះ ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​កូន​គេង ពេល​កូន​មាន​អាការៈ​តឹង​ច្រមុះ មធ្យោ​បាយ​ដំបូង ​គឺបន្តក់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន​ទាំង​សង​ខាង។ វិធី​នេះ​អាច​ជួយ​សម្រួល​ការ​កក​ស្ទះ​សម្បោរ​ដែល​មាន​នៅ​ក្នុង​ច្រមុះ​កូន នៅ​ពេល​​តឹង​ច្រមុះ ហៀរសម្បោរ វា​អាច​កក​ទៅ​ជា​អាចម៍ច្រមុះ​ដែល​អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម ដូចនេះ ម៉ាក់​ប៉ា​គួរ​សម្អាត​អាចម៍​ច្រមុះ​កូន​ជាប្រចាំ ដើម្បី​ឲ្យ​កូន​ងាយ​ស្រួល​ដកដង្ហើម​ ពេល​ណា​គួរ​នាំ​កូន​ជួប​គ្រូពេទ្យ? បន្ថែម​ពី​លើ​អាការៈ​ក្អក​ស្លេស្ម និង​តឹង​ច្រមុះ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ក្នុង​ករណី​អា​អូន​មាន​រោគ​សញ្ញា​ដូច​ជា ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​លឿន (ខំ​ប្រឹង​ដក​ដង្ហើម) បបូរ​មាត់ មុខ អណ្ដាត​ឡើង​ស្លេក ឬ​ស្វាយ ក្ដៅ​ខ្លួន​ខ្លាំង […]


ការថែទាំទារក

ទារកលៀនផ្ចិត ឬផ្ចិតដុះផ្លែ បណ្ដាលមកពីពេទ្យកាត់ផ្ចិតមិនស្អាត ឬយ៉ាងណា?

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឃើញ​ករណី​លៀន​ផ្ចិត​នៅ​លើ​ទារក  ដែលផ្ចិតអាអូនប៉ោងមក​ក្រៅ​ខុស​ប្រក្រតី។ ក្នុង​ករណី​ដូច​គ្នា​ដែរ​នេះ ផ្ចិត​ទារក​ក៏​អាច​ជួប​បញ្ហា​​ផ្លែ ដែល​អាច​ធ្វើ​ឲ្យ​ផ្ចិត​អា​អូន​ប៉ោង​ចេញ​ក្រៅ​ដូច​លៀន​ផ្ចិត​ដែរ។ ចុះ​មូល​ហេតុ​អ្វី​បណ្ដាល​ឲ្យ​ទារក​លៀន​ផ្ចិត ឬ​ដុះ​ផ្លែ​ផ្ចិត? មូលហេតុ​ផ្ចិត​លៀន៖ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទារក​ផ្ចិត​លៀន​បណ្ដាល​មក​ពី​សាច់ដុំ​នៅ​ជុំ​វិញ​ពោះ​នោះ​ខ្សោយ និង​ស្ដើង​ពី​កំណើត។ បើ​ទារក​មាន​សាច់ដុំ​ពោះ​រឹងមាំ​ល្អ សាច់​ដុំ​នោះ​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់ ទប់កុំ​ឲ្យ​ទឹក ឬ​ពោះវៀន​លាន​ចេញ​ក្រៅ​បាន។ ប៉ុន្តែភាគ​ច្រើនបញ្ហា​លៀន​ផ្ចិត​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង ក្នុង​រយៈ​ពេល​យ៉ាង​យូរ ១២-១៨​ខែ​ក្រោយ​សម្រាល ព្រោះ​សាច់ដុំ​ពោះ​កូន​ចាប់​ផ្ដើម​រឹងមាំ​ខ្លាំង​បន្តិច​ម្ដងៗ។ ទារក​ដែល​ប៉ោង​ផ្ចិត​ចេញ​មក​ក្រៅ មាន​តិច​តួច​បំផុត​ដែល​ផ្ចិត​មិន​ប្រែ​មក​ធម្មតា​វិញ។ មូល​ហេតុ​ផ្ចិត​ដុះ​ផ្លែ៖ ផ្ចិត​ផ្លែ​កើត​ឡើង ក្រោយ​ទារក​ជ្រុះ​ស្អាត​ហើយ តែ​មាន​សាច់​ដុះ​លើស​ចំ​កណ្ដាល​ផ្ចិត​ពី​កំណើត។ ទារក​ដែល​មាន​ផ្ចិត​ដុះ​ផ្លែ យើង​ត្រូវ​សម្អាត​តំបន់​នោះ​ឲ្យ​ស្ងួត ហើយ​ករណី​ចាំបាច់​ត្រូវ​ប្រើ​ទឹក​ថ្នាំ​បន្ថែម ដើម្បី​ជូត​តំបន់​ផ្ចិត​។ ជា​ធម្មតា ផ្លែ​ផ្ចិត​នឹង​រួម​តូច​ស្វិត​ទៅ​វិញ​ដោយ​ឯកឯង​ដោយ​មិន​ចាំបាច់​ព្យាបាល​អ្វី​នោះ​ទេ តែ​ក្នុង​ករណី​ដែល​ឃើញ​ថា ​ផ្លែ​ផ្ចិត​កូន​នៅ​តែ​ប៉ោង​ចេញ​ក្រៅ​ក្នុង​រយៈ​ពេល​យូរ គ្រូពេទ្យ​អាច​ព្យាបាល​បាន​ដោយ​ការ​ដុត​បំបាត់​ផ្លែ​នោះ។ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ករណី​ទារក​លៀន​ផ្ចិត ឬ​ផ្លែ​ផ្ចិត កើត​ឡើង​ដោយ​សារ​តែ​សាច់​ដុំ​ពោះ​របស់​អា​អូន​មិន​រឹង​មាំ មិន​អាច​ទប់​ទឹក ឬ​ពោះ​វៀន​កុំ​លៀនចេញ​ក្រៅ​បាន​ប៉ុណ្ណោះ មិន​មែន​ដោយ​សារ​តែ​ក្រោយ​កើត ក្រុម​គ្រូពេទ្យ​កាត់​ផ្ចិត​កូន​មិន​ស្អាត​ទេ។ ករណី​ទាំង​២​ខាង​លើ​នេះ សុទ្ធ​តែ​កើត​ឡើង​ពី​កំណើត​របស់​ទារក​ទាំង​អស់ មិន​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ថែ​ទាំ​ទារករបស់​ក្រុម​គ្រូពេទ្យ​ទេ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ