ជំងឺរលាកសន្លាក់ដោយការឆ្លងរោគ បង្កឲ្យមានការឈឺចាប់នៅក្នុងសន្លាក់។ ជំងឺនេះ អាចកើតឡើងនៅពេលមានការឆ្លងរោគពីផ្នែកណាមួយនៃរាងកាយ រាលដាលទៅដល់សន្លាក់ ឬសារធាតុរាវនៅជុំវិញសន្លាក់។ មេរោគបង្កឲ្យរលាកសន្លាក់អាចចូលទៅក្នុងរាងកាយយើងអំឡុងពេលវះកាត់ ឬតាមរយៈមុខរបួស។ ការឆ្លងរោគនៅសន្លាក់នេះ ជាធម្មតាកើតមានលើសន្លាក់តែមួយប៉ុណ្ណោះ។
– រោគសញ្ញានៃជំងឺរលាកសន្លាក់ដោយការឆ្លងរោគ៖
- ហើម និងឈឺចាប់សន្លាក់
- គ្រុនក្ដៅ និងគ្រុនរងា