ទោះជាយ៉ាងនេះក្ដី ប្រការនេះមិនមែនមានន័យថាការឆ្លងពីមនុស្សទៅមនុស្សមិនកើតឡើងនោះទេ។ ក្រុមអ្នកស្រាវជ្រាវថា ដោយសារតែសំណាកមានចំនួនតិចពេក គេមិនទាន់អាចធ្វើការសន្និដ្ឋានបានច្បាស់លាស់នៅពេលនេះឡើយ។
ចង់គណនា BMI ចុចទីនេះ!
យើងគួរបារម្ភអត់ទាក់ទងនឹងជំងឺនេះ?
លោកវេជ្ជបណ្ឌិតGandhi ជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ និងជាប្រធានផ្នែករងនៃផ្នែកមេរោគអេដស៍ ជំងឺឆ្លង និងវេជ្ជសាស្ត្រសកលនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូមានប្រសាសន៍ថា វីរុសLangyaជាវីរុសថ្មីមួយដែលទាមទារឲ្យមានការសិក្សាបន្ថែមទៀត។ យ៉ាងណាមិញ ដោយសារតែពុំមានការឆ្លងពីមនុស្សទៅមនុស្សនៅឡើយ ដូច្នេះ វីរុសនេះមិនបង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់មនុស្សឡើយ ហើយលោកសង្ឃឹមថាវីរុសនេះនឹងអាចទប់ស្កាត់បាន ដោយកាត់បន្ថយការប៉ះពាល់ជាមួយនឹងសត្វ។

អត្ថបទគួរអាន៖
ចំណែកលោកវេជ្ជបណ្ឌិតArmand Balboni ជានាយកប្រតិបត្តិនៃក្រុមហ៊ុនជីវៈឱសថសាស្ត្រជំងឺឆ្លងAppili Therapeutics បានឲ្យដឹងថា វីរុសថ្មីនេះមិនមានលក្ខណៈស្រដៀងនឹងវីរុសកូវីដ-១៩ឡើយ ប៉ុន្តែយើងនៅតែប្រុងប្រយ័ត្នជានិច្ចចំពោះវីរុសបង្កឡើងពីពពួកសត្វប្រភេទថ្មីណាមួយ ពីព្រោះវាបំប្លែងខ្លួនយ៉ាងឆាប់រហ័ស។
ចំណុចសំខាន់
វីរុសLangya ជាប្រភេទវីរុសដែលបង្កឡើងដោយឆ្លងពពួកសត្វ និងទើបតែរកឃើញថ្មីៗនេះ នៅប្រទេសចិន។ វីរុសនេះមានរោគសញ្ញាដូចជា គ្រុនក្តៅ អស់កម្លាំង ក្អក ឈឺសាច់ដុំ ឈឺក្បាល និងក្អួត។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវឲ្យដឹងថា បច្ចុប្បន្ននេះ វីរុសនេះពុំមានការចម្លងពីមនុស្សទៅមនុស្សនៅឡើយ។ ប៉ុន្តែយើងគួរតែប្រុងប្រយ័ត្នជានិច្ចចំពោះប្រភេទវីរុសប្រភេទណាមួយដែលបង្កឡើងដោយពពួកសត្វ ពីព្រោះវាអាចមានការបំប្លែងយ៉ាងឆាប់រហ័ស ដូចជាវីរុសកូវីដ-១៩ជាដើម។