brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ជំងឺអាថ៌កំបាំងមួយ បានសម្លាប់កុមារជាង៥០នៅប្រទេសកុងហ្គោ

ជំងឺអាថ៌កំបាំងមួយ ដែលដំបូងត្រូវបានគេរកឃើញថា បានកើតលើកុមារ៣នាក់ ក្រោយពីបានបរិភោគសត្វប្រចៀវ បានសម្លាប់កុមារច្រើនជាង៥០នាក់ នៅភាគពាយ័ព្យនៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ South China Morning Post។

ជំងឺអាថ៌កំបាំងមួយ បានសម្លាប់កុមារជាង៥០នៅប្រទេសកុងហ្គោ

លោក Serge Ngalebato នាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Bikoro ដែលជាមជ្ឈមណ្ឌលតាមដានប្រចាំតំបន់នោះ បានបញ្ជាក់ថា ចន្លោះពេលនៃការចាប់ផ្តើមនៃចេញរោគសញ្ញា ដែលរួមមានគ្រុនក្តៅ ក្អួត និងហូរឈាមខាងក្នុងខ្លួន និងការស្លាប់ គឺមានតែរយៈពេល 48 ម៉ោងប៉ុណ្ណោះ ក្នុងករណីស្លាប់ភាគច្រើនរបស់កុមារទាំងនោះ។

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន

ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)

ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក

ហើយលោកបានបញ្ជាក់ថា ការវិវឌ្ឍដ៏រហ័សបែបនេះ ជារឿងដ៏គួរឱ្យព្រួយបារម្ភ។

រោគសញ្ញាដែលនាំឱ្យមានការហូរឈាមទាំងនេះ ហាក់មានទំនាក់ទំនងជាទូទៅទៅនឹងមេរោគដ៏សាហាវដែលគេស្គាល់ដូចជា អេបូឡា គ្រុនឈាម Marburg និងគ្រុនលឿង ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា មិនមានការទងទងនឹងជំងឺទាំងនោះឡើយ បើផ្អែកលើការធ្វើតេស្តគំរូជាច្រើន ដែលប្រមូលបានរហូតមកដល់ពេលនេះ។

ការផ្ទុះឡើងនៃជំងឺឆ្លងក្នុងប្រទេសកុងហ្គោនាពេលថ្មីៗនេះ បានចាប់ផ្តើមកាលថ្ងៃទី 21 ខែមករា ដោយមានករណីឆ្លងចំនួន 419 ករណី ហើយ 53 នាក់បានស្លាប់។

វីរុសថ្មី

អង្គការសុខភាពពិភពលោកហៅកាត់ថា WHO ប្រចាំនៅទ្វីបអាហ្វ្រិក បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ការផ្ទុះការឆ្លងជំងឺថ្មីនេះ បានចាប់ផ្តើមនៅក្នុងភូមិ Boloko បន្ទាប់ពីកុមារបីនាក់បានស៊ីសត្វប្រចៀវហើយបានស្លាប់ក្នុងរយៈពេល 48 ម៉ោងក្រោយមក។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន ជំងឺដ៏អាថ៌កំបាំងមួយទៀតដែលស្រដៀងនឹងជំងឺគ្រុនផ្តាសាយ ក៏បានសម្លាប់មនុស្សជាច្រើននាក់ ក្នុងប្រទេសសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ នេះផងដែរ៕

ចំណុចសំខាន់

ជំងឺអាថ៌កំបាំងមួយ ដែលដំបូងត្រូវបានគេរកឃើញថា បានកើតលើកុមារ៣នាក់ ក្រោយពីបានបរិភោគសត្វប្រចៀវ បានសម្លាប់កុមារច្រើនជាង៥០នាក់ នៅភាគពាយ័ព្យនៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ South China Morning Post។
លោក Serge Ngalebato នាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Bikoro ដែលជាមជ្ឈមណ្ឌលតាមដានប្រចាំតំបន់នោះ បានបញ្ជាក់ថា ចន្លោះពេលនៃការចាប់ផ្តើមនៃចេញរោគសញ្ញា ដែលរួមមានគ្រុនក្តៅ ក្អួត និងហូរឈាមខាងក្នុងខ្លួន និងការស្លាប់ គឺមានតែរយៈពេល 48 ម៉ោងប៉ុណ្ណោះ ក្នុងករណីស្លាប់ភាគច្រើនរបស់កុមារទាំងនោះ។

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 26/02/2025