ជំងឺ Croup ជាជំងឺទូទៅកើតលើក្មេងមួយ ដែលជាធម្មតាបណ្ដាលមកពីការឆ្លងមេរោគតាមរដូវនាំឲ្យមានការរលាក ឬហើមនៅក្នុងផ្លូវដង្ហើមផ្នែកខាងលើរបស់កុមារ ដែលមានទំហំតូចជាងមនុស្សពេញវ័យ និងក៏ជារោគសញ្ញាមួយរបស់វីរុសអូមីក្រុងកើតឡើងលើក្មេង។
លោក Ballan ពន្យល់បន្ថែមថា croup អាចចែកចេញជារឿងពីរ។ ទីមួយ គឺការក្អកដែលស្ដាប់ទៅដូចព្រុស។ រឿងមួយទៀតនោះគឺ ការដកដង្ហើមឮសំឡេងខ្សឺត ទោះបីជាអាអូនមិនក្អក ប៉ុន្តែពេលដកដង្ហើមចូលមានឮសំឡេង។ ការក្អក និងការដកដង្ហើមចេញចូលឮៗ គឺដោយសារតែខ្យល់ដែលត្រូវបានបង្ខំចេញតាមរយៈការហើមជុំវិញប្រអប់សំឡេង បំពង់ខ្យល់ និងបំពង់សួត។
បើគ្រាន់តែជាជំងឺ Croup តែឯងនោះវាមិនមែនជារឿងថ្មីៗទើបតែជួបនោះទេ ប៉ុន្តែវាអាចគំរាមកំហែងដល់អាយុជីវិត ដោយសារផ្លូវដង្ហើមរបស់កូនអាចបិទ បណ្ដាលឲ្យពិបាកដកដង្ហើមបាន។ ភាគច្រើនជំងឺនេះអាចព្យាបាលនៅផ្ទះបាន ប៉ុន្តែបើអាអូនមានអាការៈពិបាកដកដង្ហើម ក្អកខ្លាំង បបូរមាត់ ស្បែក ឬក្រចកដៃឡើងពណ៌ស្វាយ ត្រូវប្រញាប់ទៅជួបពេទ្យ ព្រោះនេះជាសញ្ញាកូនទទួលបានអុកស៊ីសែនមិនគ្រប់គ្រាន់។