វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

ទិញចំណីអាហារតាមអនឡាញ ប្រឈមនឹងការឆ្លងកូវីដ-១៩ កម្រិតណា?

តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ​កន្លង​មក វីរុស​កូវីដ-១៩​ អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​តាម​រយៈ​ដំណក់​ទឹក​តូច​ៗ​ចូល​ផ្លូវ​ដង្ហើម​ពេល​យើង​ក្អក និយាយ ឬ​កណ្ដាស់។ មិន​តែ​ប៉ុណ្ណោះ វីរុស​នេះ​អាច​រស់​នៅ​លើ​ផ្ទៃ​វត្ថុ​ផ្សេងៗ​បាន​រយៈ​ពេល​យូរ​គួរ​សម ដែល​អាច​ធ្វើ​ឲ្យ​យើង​ឆ្លង​វីរុស​កូវីដ-១៩ ​ក្រោយ​យក​ដៃ​ទៅ​ប៉ះ​មុខ​មាត់ ឬ​​កាន់​វត្ថុ​អស់​នោះ​បាន។ ចុះ​​កូវីដ-១៩​ អាចចម្លងតាមរយៈ​ចំណី​អាហារ ឬ​ការ​វេច​ខ្ចប់​អាហារ​ដឹកតាម​អនឡាញ ឬ​អត់? យោង​តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​ប្រឆាំង និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​អាមេរិក (CDC) ហានិភ័យ​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ តាម​រយៈ​អាហារ​យើង​ចម្អិន​ផ្ទាល់ ឬ​អាហារ​វេច​ខ្ជប់​ពី​អាហារដ្ឋាន​មក​មាន​ភាគរយ​ទាប​ណាស់។ បច្ចុប្បន្ន នៅ​មិន​ទាន់​មាន​ភស្ដុតាង​ច្បាស់​លាស់​ណា​មួយ​បញ្ជាក់​ថា អាហារ​ជា​ប្រភព​មួយ​ក្នុង​ការ​ចម្លង​វីរុស​កូវីដ-១៩ ​នៅ​ឡើយ​ទេ។ CDC អា​មេរិក​បន្ត​ថា ការ​ឆ្លង​វីរុស​នេះ​តាម​រយៈ​កំប៉ុង ឬ​សម្ភារៈ​ប្រើ​សម្រាប់​វេចខ្ចប់​អាហារ​ក៏​មាន​កម្រិត​ទាប​ដូច​គ្នា ទោះ​បី​ជា​មាន​ករណី​អ្នក​រៀបចំ​ម្ហូប​អាហារ​វិជ្ជមាន​កូវីដ-១៩​ ក៏​ដោយ និង​គ្មាន​ភស្ដុតាង​ណា​អាច​បញ្ជាក់​ថា យើង​អាច​ឆ្លង​វីរុស​កូវីដ-១៩​ តាម​រយៈ​ការ​ប៉ះពាល់​ថង់ ឬ​សម្ភារៈ​វេចខ្ចប់​អាហារ​ដែរ។ បន្ថែម​ពី​លើ​នេះ CDC អាមេរិក​បាន​ណែនាំឲ្យ​លាង​ដៃ​ជាមួយ​សាប៊ូ​ និង​ទឹកស្អាត ឬ​ប្រើ​ជែល​អាល់កុល​លាង​ដៃ​ជានិច្ច ក្រោយ​ពេល​ទិញ​អ៊ីវ៉ាន់ មុន និង​ក្រោយ​ពេល​ចម្អិន ឬ​ញ៉ាំ​អាហារ។ល។ ជា​ពិសេសមិន​ត្រូវ​យក​ថ្នាំ​សម្លាប់​មេរោគ​លើ​ផ្ទៃ​រឹង ទៅ​បាញ់ ឬ​សម្លាប់​មេរោគ​លើ​អាហារ​ដែល​វេច​ខ្ចប់​ដោយ​ថង់​ប្លាស្ទិច ឬ​ក្រដាសទេ។ ម៉្យាង​វិញ​ទៀត ក្រៅ​ពី​ការ​លាង​ដៃ យើង​ក៏​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ និង​ការ​ណែនាំ​ពី​ការ​ចម្អិន ឬ​រៀប​ចំ​ម្អូប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ចៀសវាង​ជំងឺ​ឆ្លង​តាម​អាហារ​បាន។


វីរុសកូរ៉ូណា

អ្នកមានជំងឺប្រចាំកាយទាំងនេះ ត្រូវថែខ្លួនឲ្យបានល្អ តែភ្លាត់ឆ្លងកូវីដ ពិបាកសង្រ្គោះណាស់

ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ផ្លូវ​ដង្ហើម​សាហាវ​មួយ​ដែល​កំពុង​រាតត្បាត​នៅ​ក្នុង​ប្រទេស​យើង​មិន​ស្រាកស្រាន ហើយ​គ្នា​យើង​ច្បាស់​ជា​ដឹង​ពី​សមត្ថភាព​ឆ្លង​ពី​ជំងឺ​នេះ​ថា វា​ពិត​ជា​ឆ្លង​បាន​លឿន និង​ឆ្លង​មនុស្ស​មិន​រើស​វ័យ​ទៀត។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​របស់​មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​អាមេរិក (CDC) មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយមួយចំនួន បើ ឆ្លង​កូវីដ-១៩ អាច​ធ្វើ​ឲ្យ​សុខភាព​ធ្លាក់​ធ្ងន់ធ្ងរ​បាន។ ហានិភ័យ​នៃ​ការ​វិវត្តិ​ទៅ​ជា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​ជំងឺ​កូវីដ-១៩ ​អាច​នឹង​កើន​ឡើង​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ និង​មាន​បញ្ហា​សុខភាព ពិសេស​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ប៉ុន្មាន​ខាង​ក្រោម​នេះ កាន់​តែ​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់ បើ​ឆ្លង​កូវីដ-១៩​ ដូចជា៖ មនុស្ស​វ័យ​ចំណាស់៖ កម្រិត​គ្រោះ​ថ្នាក់​នៃ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ទៅ​តាម​វ័យ បើ​វ័យ​កាន់​តែ​ចាស់ ហានិភ័យ​សុខភាព​ក្នុង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក៏​កាន់​តែ​ខ្ពស់ ជា​ពិសេស​មនុស្ស​ចាស់​មាន​អាយុ​ ៨៥​ឆ្នាំ​ឡើង។ ជំងឺសួត៖ ជំងឺ​កូវីដ-១៩ វាយ​ប្រហារ​ទៅ​លើ​សួត​របស់​អ្នក​ជំងឺ ហេតុ​នេះ​ហើយ អ្នក​ដែល​មាន​បញ្ហា​សួត​ដូច​ជា ហឺត រលាក​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​មហារីក​សួត អាច​ប្រឈម​នឹង​បញ្ហា​ធ្ងន់​ពេល​កើត​ជំងឺ​កូវីដ-១៩។ ជំងឺ​បេះដូង៖ បញ្ហា​បេះ​ដូង​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ បើ​ឆ្លង​ជំងឺ​កូវីដ-១៩ ពិសេស​អ្នក​មាន​ជំងឺ​ខ្សោយ​បេះដូង ។ ជំងឺ​ទឹកនោម​ផ្អែម និង​ធាត់៖ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​ប្រភេទ២ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ-១៩ ហើយ​ជំងឺ​ធាត់ ឬ​អ្នក​ធាត់​លើស​ទម្ងន់​ក៏​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ-១៩​ដូច​គ្នា។ ជំងឺ​មហារីក៖ អ្នក​ជំងឺ​មហារីក​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ហានិភ័យ​នៃ​គ្រោះ​ថ្នាក់​ក៏​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ជំងឺ​មហារីក និង​វិធី​ព្យាបាល​។ ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ៖ ប្រព័ន្ធភាពស៊ាំ​ប្រៀប​បាន​នឹង​ទាហ៊ាន​ចាំ​ការពារ​រាងកាយ​ពី​មេរោគ ឬ​វីរុស​ផ្សេង​ៗ ចូល​មក​វាយ​លុក​ក្នុង​ខ្លួន​យើង។ ប្រសិន​បើ​យើង​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ច្បាស់​ណាស់​ថា […]


វីរុសកូរ៉ូណា

ថ្ងៃនេះបំបែកកំណត់ត្រាហើយ រកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងសហគមន៍ ៨៨០នាក់

ថ្ងៃទី ២៨ មេសា ២០២១​ កម្ពុជាបន្តរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន ៨៨០នាក់ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំងអស់។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល តួលេខឆ្លងកូវីដ ១៩ ទាំង ៨៨០នាក់​នោះរួមមាន ភ្នំពេញ ៥១៨​នាក់ ខេត្តព្រះសីហនុ ១៨៧​នាក់ កណ្តាល ៧៣​នាក់ កំពង់ចាម ៣៩នាក់​ បន្ទាយមានជ័យ​​ ៣៦នាក់​ កំពង់ស្ពឺ​ ៩នាក់​ តាកែវ​ ៥​នាក់ កំពង់ធំ ៤​នាក់ កំពង់ឆ្នាំង​ ៣នាក់​ ព្រៃវែង​​ ២នាក់​ ពោធិ៍សាត់​ ១នាក់​ កោះកុង​ ១​នាក់ តសៀមរាប​ ១នាក់ និងត្បូងឃ្មុំ​ ១នាក់។ ក្នុង​​សេចក្តី​​ជូន​​ព័ត៌មាន​​របស់​​ក្រសួង​​សុខាភិបាល​​ឯណោះ​​វិញ បាន​​បង្ហាញ​​ថា​ ក្រៅ​​ពី​​ករណី​​វិជ្ជមាន ៨៨០នាក់ ក៏​​មាន​​ករណី​​ជា​​សះស្បើយ ២៨៨នាក់ និងស្លាប់ ៣នាក់។ ស្ថានភាព​ជំងឺ​កូវីដ ១៩ គិត​ត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ – […]


វីរុសកូរ៉ូណា

ខេត្តកំពង់ចាម រកឃើញកម្មករជិត ៤០នាក់ ឆ្លងកូវីដ ១៩

អាជ្ញាធ​រខេត្ត​កំពង់ចាម រក​ឃើញ​កម្មករ-កម្មការិនី ចំនួន ៣៨នាក់ វិជ្ជមាន​កូវីដ-១៩។ ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ចេញនៅថ្ងៃទី​២៩ មេសា ២០២១នេះ បញ្ជាក់​ថា កម្មករ-កម្មការិនីទាំង ៣៨នាក់នោះ​ធ្វើការ​នៅរោងចក្រ ស៊ិកផ្លើស ស្រុកមុខកំពូល ខេត្តកណ្តាល និង​រោងចក្រ ៧អ៊ិនជី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួមទាំងកុមារីម្នាក់អាយុ ៤ឆ្នាំ ឆ្លងពីម្តាយ។ កម្មករ-កម្មការិនីទាំង ៣៨នាក់ ដែល​រក​ឃើញ​វិជ្ជមានកូវីដ ១៩ នោះ រស់នៅ​ស្រុក​កងមាស ២៤នាក់ ស្រុកបាធាយ ៦នាក់ ស្រុកស្រីសន្ធរ ៨នាក់។ ខាងក្រោមនេះ​ជា​សេចក្តី​ជូន​ដំណឹង​លម្អិត និង​អត្ត​សញ្ញាណ​កម្មករ​ដែល​បាន​រក​ឃើញ​វិជ្ជមានកូវីដ ១៩។


វីរុសកូរ៉ូណា

ព្រឹកមិញនេះ អាជ្ញាធរបន្តយកសំណាកកម្មករជិត ៣ពាន់នាក់ ក្នុងរោងចក្រ ១០ នៅអង្គស្នួល

អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​បន្ត​ចុះ​យក​សំណាក ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ ក្នុង​រោងចក្រ​ចំនួន១០ នៅ​ស្រុក​អង្គស្នួល ដែល​មាន​កម្មករ និង​និយោជិត ជិត ៣ពាន់នាក់ នៅ​ព្រឹក​ថ្ងៃទី២៩ មេសា ២០២១នេះ។ ថ្លែងក្នុង​ឱកាស​នោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្ដាល បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល មន្ទីរ​ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​អាជ្ញាធរស្រុក​អង្គស្នួល ត្រូវ​សហការ​គ្នា យក​ចិត្ត​ទុកដាក់​ក្នុង​ការ​យក​សំណាក​របស់​បងប្អូន​កម្មករ កម្មការនី និង​និយោជិត ដែល​កំពុង​បម្រើ​ការងារ​នៅ​ស្រុក​អង្គស្នួល ជាង​នេះ​ទៀត​អាជ្ញាធរ​ស្រុក ត្រូវ​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល។


វីរុសកូរ៉ូណា

កូវីដ ១៩ រាតត្បាតដល់ ២០៦ រោងចក្រ ក្នុងនោះមានកម្មករឆ្លងជាង១ពាន់នាក់ឆ្លង

មាន​រោងចក្រ​កាត់ដេរ​ចំនួន ២០៦ និង​មាន​កម្មករ​ចំនួន ១៦៧៣នាក់ បាន​ឆ្លង​កូវីដ ១៩ គិត​ត្រឹម​ថ្ងៃទី២៨ មេសា ២០២១ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ។ ថ្លែង​ក្នុង​សន្និសីទ​ការសែត ស្តី​ពី​ការ​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ កាល​ព្រឹកមិញ​នេះ ឯកឧត្តម​បាន​បញ្ជាក់​ថា រោងចក្រ​ទាំង ២០៦ ដែល​មាន​កម្មករ​កម្មការិនី​ឆ្លងកូវីដ ១៩ នោះ រួមមាន ​ភ្នំពេញ​ ​១​៣​៤​រោងចក្រ​ ​ខេត្ត​កណ្តាល ២​៣​រោងចក្រ តាកែវ ២​៦​រោងចក្រ ព្រះ​សី​ហ​នុ ១​៦​រោងចក្រ ស្វាយរៀង​៤​រោងចក្រ កំពង់ឆ្នាំង ១​រោងចក្រ និង​កំពង់ចាម១​រោងចក្រ។ ក្នុងចំណោម​កម្មករ​កាត់​ដេរដែលឆ្លងជំងឺ​កូវីដ ១​៩​ទាំង ១​៦​៧​៣​នាក់ មាន​នៅ​រាជធានី​ភ្នំពេញ​​ច្រើនជាង​គេ​ដល់ទៅ​១៥​៩​៨​នាក់ រីឯ​កម្មករ​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​មាន​ជាង ១ម៉ឺននាក់។​


វីរុសកូរ៉ូណា

អ្នកជំងឺជាង ៨០០នាក់ ព្យាបាលនៅកោះពេជ្រ ជាសះស្បើយពីកូវីដ ១៩

អ្នក​ជំងឺកូវីដ ១៩ ​ដែល​បាន​សម្រាក​ព្យាបាល​កូវីដ ១៩ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ចំនួន ៨៣៤នាក់ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ ១៩។ បើ​តាម​លោក​ជំទាវ ពេជ ចន្ទមុន្នី ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ TYDA ឲ្យដឹង​នៅ​លើ​បណ្តាញ​សង្គម នាថ្ងៃទី២៧ ខែមេសា អ្នក​ជំងឺ​ទាំង​ជាង ៨០០នាក់​បាន​ជា​សះ​ស្បើយ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​បន្ត​នៅ​ផ្ទះ​ចំនួន ១៤ថ្ងៃ​បន្ត​ទៀត។ "ខ្ញុំ​សូមផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​បាន​ជា​សះស្បើយ​ហើយ​ត្រលប់​ទៅ​ផ្ទះវិញ​នោះ សុំ​មេត្តា​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​បន្ត និង​បន្ត​អនុវត្ត​នូវ​ដំបូន្មាន​របស់​គ្រូពេទ្យ និង​ត្រូវ​ត្រលប់​មក​យក​សំណាក​វិញ​នៅ​ថ្ងៃ​ទី១៣"។


វីរុសកូរ៉ូណា

តំបន់ក្រហម មានតែក្នុងសង្កាត់មួយចំនួន នៃខណ្ឌចំនួន៥នេះប៉ុណ្ណោះ

នៅ​ព្រលប់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បែង​ចែក​តំបន់​ក្រហម លឿងទុំ និងលឿង ជាផ្លូវការ។ ក្នុង​នោះ​តំបន់​ក្រហម មាន​តែ​ក្នុង​សង្កាត់​មួយ​ចំនួន ក្នុង​ខណ្ឌ៥ ខាង​ក្រោមនេះ​ប៉ុណ្ណោះ។ ១. ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧) ២. ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ) ៣. ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យ៣ និងសង្កាត់បឹងទំពន់ទី១ ៤. ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១ ៥. ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១។ តំបន់​ក្រហម សំដៅ​លើ​ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍​ធ្ងន់ធ្ងរ។


វីរុសកូរ៉ូណា

ការបែងចែកតំបន់ក្រហម លឿងទុំ និងលឿង នៅភ្នំពេញចេញផ្លូវការហើយ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រលប់​នេះ បាន​ប្រកាស​ជាផ្លូវការ​ស្តី​ពី​ការ​កំណត់​តំបន់​ក្រហម លឿងទុំ និង​តំបន់​លឿង ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ។ បើ​តាម​ឯកឧត្តម គឹម សន្តិភាព អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បើ​ទោះបី​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​អំពី​ភូមិសាស្ត្រ​ក្នុង​តំបន់​បិទ​ខ្ទប់​ជា តំបន់ក្រហម តំបន់លឿងទុំ និង​តំបន់​លឿង​រួចហើយ​ក៏​ដោយ ក៏​វិធានការ​ដែល​ត្រូវ​យក​មក​អនុវត្ត​សម្រាប់​តំបន់​នីមួយៗទាំង​នោះ មាន​ប្រសិទ្ធ​ភាព​អនុវត្ត​ចាប់​ពី​ម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ