វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

សម្តេច ហ៊ុន សែន ស្នើឲ្យកែប្រែសេចក្តីសម្រេច ដែលតម្រូវឲ្យពលរដ្ឋចូលទៅខេត្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ

នៅ​រសៀល​នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​ជា​សំឡេង ស្នើ​ឲ្យ​អភិបាល​ខេត្ត​ណា​ដែល​ចេញ​សេចក្តី​សម្រេច​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចូល​ខេត្ត​របស់​ខ្លួន ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ ​រួច​ហើយ ត្រូវ​កែ​ប្រែ​នូវ​សេចក្តី​សម្រេច​នោះ​វិញ​ជា​បន្ទាន់ ដើម្បី​សម្រួល​ឲ្យ​មាន​ការ​ចរាចរណ៍​របស់​ពលរដ្ឋ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​បិទ​បញ្ចប់​ការ​ធ្វើ​ដំណើរ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ក៏​ដូច​ជា​បិទ​បញ្ចប់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​រួច​ហើយ តែ​ដោយ​ពិនិត្យ​ឃើញ​ថា នៅ​ក្នុង​ខេត្ត​ខ្លះបាន​ដាក់​បម្រាម​រហូត​ដល់​កម្រិត ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួន​ឯង​ដែល​ចូល​ទៅ​កាន់​ខេត្ត​ខ្លួន​ចាំបាច់​ត្រូវ​ធ្វើចត្តាឡីស័ក១៤ថ្ងៃ នេះ​មិន​ខុស​ពីការ​បង្កើត​រដ្ឋ ក្នុង​រដ្ឋ នោះ​ទេ។ ចំពោះ​ការ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក សម្តេចថា លុះ​ណា​បុគ្គល​នោះ​សង្ស័យ​ថា មាន​ហានិភ័យ​អាច​នឹង​មាន​កូវីដ-១៩ ដើម្បី​យក​សំណាក ហើយ​ឲ្យធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​មិន​មែន​ធ្វើ​គ្រប់​មនុស្ស​ទាំងអស់​ដែល​ឆ្លងកាត់​ខេត្ត​របស់​ខ្លួន​នោះ​ទេ។


វីរុសកូរ៉ូណា

ទិញទំនិញ ឬចំណីអាហារតាមអនឡាញ បង្ការការឆ្លងកូវីដ គួរប្រយ័ត្នរឿងប៉ុន្មាននេះ

អំឡុង​ពេល​កូវីដ ១៩ វាយលុក ម្នាក់ៗ​ច្បាស់​មិន​ហ៊ាន​ចេញ​ក្រៅ​នោះ​ទេ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ទិញ​ទំនិញ​តាម​អនឡាញ។ ការ​ទិញ​ទំនិញ​តាម​អនឡាញ​ត្បិត​តែ​ជា​ជម្រើស​ល្អ តែ​ពេល​ខ្លះ​ក៏​មាន​ហានីភ័យ​ឆ្លង​កូវីដ ១៩ ដែរ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី០៦ ខែ​ឧសភា ឆ្នាំ​២០២១ នេះ ឯកឧត្តម កើត ឆែ អភិបាល​រង រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​តែង​តែ​ទិញ​ទំនិញ​តាម​អនឡាញ ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ពិសេស​ពេល​ទូរ​ទាត់​លុយ និង​ការ​យក​អាហារ ដោយហេតុថា ​កន្លង​មក​នេះ មាន​ការ​រក​ឃើញ​អ្នក​លក់ និង​ដឹក​ជញ្ជូន​ទំនិញ​តាម​អនឡាញ​ឆ្លង​កូវីដ។ “អ្នក​លក់​អនឡាញ​ក៏​មាន Positive ដែរ បើ​សិន​ជា​បង​ប្អូន​ទិញ​ទំនិញ​តាម​អនឡាញ សូម​ឲ្យ​ប្រយ័ត្ន​ប្រយែង​រឿង​វិធាន​សុខាភិបាល ការ​ទូទាត់​លុយ ការ​យក​អាហារ"។ ចំពោះ​ការ​ទិញទំ​និញ​អន​ឡាញ​នេះ ឯកឧត្តមស្នើឲ្យ​ទិញ​អាហារ​ណា​ដែល​មិនមានហានីភ័យ​ឆ្លង​កូវីដ ឧទាហរណ៍​ថា ទិញ​អាហារ​ណា​អាច​កម្តៅ​បាន អាហារ​ដែល​មាន​គម្រប​បិទ​ជិត ដែល​យើង​អាច​បាញ់​អាល់កុល​ពី​ក្រៅ​បាន ចៀស​វាង​ទិញ​របស់​ណា​ដែល​ទិញ​ភ្លាម​យក​ទៅ​ញ៉ាំ​ភ្លែត។ អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ព្រមាន​ថា​គួរ​ចៀស​វាស​ការ​ប្រើ​ប្រាស់​ក្រដាសប្រាក់​អំឡុង​ពេល​ផ្ទុះ​វីរុស ដើម្បី​ទប់ស្កាត់​ការ​ឆ្លង។ អង្គការ​មួយ​នេះ​ក៏បាន​បន្ថែម​ទៀត​ថា​គួរ​ប្រើ​ប្រាស់​​ការ​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ប្រសិនជា​អាច​ ឬ​ក្រោយ​ពី​ប្រើ​ប្រាស់​ក្រដាសប្រាក់​ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត។


វីរុសកូរ៉ូណា

ទើបជាពីកូវីដ-១៩ សុខភាពនៅខ្សោយ ងាយអស់កម្លាំង គួរអនុវត្តតាមវិធីនេះ

អ្នក​ជំងឺ​កូវីដ-១៩​ ដែល​មាន​រោគ​សញ្ញា​ស្រាល ត្រូវ​ការ​ពេល​ព្យាបាល​រយៈពេលខ្លី​យ៉ាង​តិច​២សប្ដាហ៍ ដើម្បី​ជាសះស្បើយ រីឯ​អ្នក​ជំងឺ​កូវីដ-១៩ ករណី​ធ្ងន់ធ្ងរ​ត្រូវ​ការ​ចំណាយ​ពេល​ រាប់​សប្ដាហ៍ រាប់ខែ ដើម្បី​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ។ ប៉ុន្តែ សូម្បី​តែ​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩​ ក៏ដោយ មនុស្ស​មួយ​ចំនួន​នៅ​តែ​បន្ត​មាន​ភាព​ទន់​ខ្សោយ ងាយ​អស់​កម្លាំង​នៅ​ក្នុង​ខ្លួន។ ហេតុ​នេះ យើង​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ទប់ទល់​នឹង​ភាព​ខ្សោយ​បាន​ដោយ​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ៖ តិចនិក​ត្រូវ​ធ្វើ​ក្រោយ​​ជា​សះ​ស្បើយ​ពី​កូវីដ-១៩ ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​ច្រើន ព្រោះ​វា​ជា​ប្រភព​វីតាមីន និង​ជាតិ​រ៉ែ​ល្អៗ​ច្រើន។ បើ​យើង​រក​ផ្លែ​ឈើ​ញ៉ាំ​មិន​បាន យើង​អាច​ញ៉ាំ​ជា​ទឹក​ផ្លែឈើ​ស្រស់​ជំនួស​ក៏​បាន​ដូច​ជា ក្រូច​ច្របាច់ ទឹក​ប៉ោម ឬ​ទឹក​ផ្លែ​ទទឹម​។ល។ វា​ក៏​អាច​បំបាត់​អាការៈ​អស់​កម្លាំង​បាន​ដែរ។ មុន​ពេល​ចូល​គេង គួរ​ញ៉ាំ​ទឹក​ដោះ​គោ​មួយ​កែវ ព្រោះ​វា​ជួយ​ដល់​ឆ្អឹង និង​កម្ចាត់​អាការៈ​អស់​កម្លាំង។ បន្ថែម​អាហារ​សម្បូរ​ប្រូតេអ៊ីន ជាតិ​កាក​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ អាហារ​ប្រភេទ​នេះ​ក៏​ងាយ​ស្រួល​ក្នុង​ការ​រំលាយ មិន​ពិបាក​ដល់​រាងកាយ​ត្រូវ​ប្រើ​ថាមពល​ច្រើន​ដើម្បី​រំលាយ​អាហារ​ទាំង​នោះ។ បន្ថែម​ថ្នាំ ឬ​វីតាមីន​បំប៉ន​ដូច​ជា Vitamin C និង​ជាតិ​ស័ង្កសី ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ចៀស​ផុត​ពី​ភាព​ខ្សោយ (មុន​ប្រើ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន)។ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន តាម​ដែល​រាងកាយ​ត្រូវ​ការ ចៀសវាង​ពី​បញ្ហា​ខ្វះ​ជាតិ​ទឹក ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ​គួរ​បន្ត​សម្រាក​១-២ថ្ងៃ ដើម្បី​ឲ្យ​រាងកាយ​អាច​វិល​ត្រលប់​មក​សុខភាព​ធម្មតា​វិញ ហើយ​យើង​មិន​គួរ​ដាក់​សម្ពាធ​ដល់​រាងកាយ​ភ្លាម​ក្រោយ​ជា​សះ​ស្បើយ​ទេ។ បន្ថែម​ពី​លើ​នេះ បន្ទាប់​ពី​ព្យាបាល​ជា​សះ​ស្បើយ​ហើយ យើង​គួរ​តាមដាន​កម្រិតអុកស៊ីសែន​នៅ​ក្នុង​ខ្លួន រក្សា​គម្លាត​ពី​ក្រុម​គ្រួសារសិន (ចៀស​វាង​វីរុស​កូវីដ-១៩​ លាប់​ឡើង​វិញ) និង​សម្រាក​ក្នុង​ផ្ទះ​ដោយបន្ត​ពាក់​ម៉ាស់​រយៈ​១សប្ដាហ៍ ឬ​លើស​នេះ ក្រោយ​តេស្ដ​អវិជ្ជមាន​ជំងឺ​កូវីដ-១៩។


វីរុសកូរ៉ូណា

ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ យូរប៉ុនណាទើបរាងកាយមានអង់ទីករការពារ?

បច្ចុប្បន្ន វ៉ាក់សាំង​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​សុខភាព​យើង​ពី​ជំងឺ​កូវីដ-១៩។ នេះ​មិន​មែន​មាន​ន័យ​ថា ក្រោយ​ចាក់​ភ្លាម​រាងកាយ​អាច​ទប់ទល់​នឹង​វីរុស​បាន​ភ្លាម​នោះ​ទេ ព្រោះ​វ៉ាក់សាំង​ត្រូវ​ចំណាយ​ពេល​ដើម្បី​បង្កើត​បង្កើត​អង់ទីករ​ការពារ​សុខភាព​យើង​ពី​ជំងឺ​កូវីដ-១៩។ ចុះ​ក្រោយ​ចាក់​វ៉ាក់សាំង​រួច រយៈ​ពេល​យូរ​ប៉ុនណា​ទើប​រាងកាយ​មាន​អង់ទីករ​ការពារ? មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា វ៉ាក់សាំង​ត្រូវ​ការ​ពេល​២-៣សប្ដាហ៍​សម្រាប់​រាងកាយ​ពង្រឹង​ប្រព័ន្ធភាពស៊ាំ និង​បង្កើត​ T-lymphocytesនិង B-lymphocytes ឆ្លើយ​តប​ទៅ​នឹង​វីរុស​កូវីដ-១៩​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច​រាល់។ ដូច​នេះ​ហើយ យើង​នៅ​តែ​អាច​ឆ្លង​វីរុស​កូវីដ-១៩ ចន្លោះ​ពេល​១-២សប្ដាហ៍​ក្រោយ​ចាក់​វ៉ាក់សាំង​រួច ព្រោះ​វ៉ាក់សាំង​មិន​ទាន់​ផលិត​របាំង​ការពារ​វីរុស​ក្នុង​រាងកាយ​យើង​គ្រប់គ្រាន់​នៅ​ឡើយ។ CDC អាមេរិក​បន្ត​ថា ចំពោះ​ប្រភេទ​វ៉ាក់សាំង​ផ្សេង​គ្នា ការ​ឆ្លើយ​តប​ទៅ​នឹង​វីរុស​ដើម្បី​ផ្ដល់​ការ​ការពារ​ដល់​សុខភាព​យើង ក៏​ខុស​គ្នា​ទៅ​តាម​នោះដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្រប់​ប្រភេទ​នៃ​វ៉ាក់សាំង​ទាំង​សុទ្ធតែ​ផ្ដល់​ការចងចាំ​នៃ T-lymphocytes និង B-lymphocytes ដើម្បី​ឲ្យ​រាងកាយ​ប្រយុទ្ធ​នឹង​វីរុស​កូវីដ-១៩ ក្នុង​ករណី​យើង​ឆ្លង​នា​ថ្ងៃ​អនាគត។ តែ​យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា សមត្ថភាព​នៃ​ការ​បង្កើត​អង់ទីករ​ការពារ​វីរុស​កូវីដ-១៩ ​បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​រួច ក៏​អាស្រ័យ​ទៅ​លើ​កត្តា​មួយ​ចំនួន​របស់​អ្នក​ចាក់​ដែរ​ដូច​ជា បញ្ហា​សុខភាព វ័យ ជាដើម។ ជាទូទៅ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង ដំណើរ​ការ​នៃ​ការ​បង្កើត​ប្រព័ន្ធភាពស៊ាំ​អាច​បង្ក​ជា​រោគសញ្ញា​សាមញ្ញ​មួយ​ចំនួន​ដូច​ជា ក្ដៅខ្លួន ឈឺ​ក្បាល ងងុយគេង។ល។ ដែល​ជា​សញ្ញា​បញ្ជាក់​ថា រាងកាយ​កំពុង​បង្កើត​អង់ទីករ​ការពារ​យើង​ពី​វីរុស​កូវីដ-១៩។


វីរុសកូរ៉ូណា

ដឹងពីសកម្មភាពគួរធ្វើ និងមិនគួរធ្វើ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

ការ​ចាក់​វ៉ាក់សាំង គឺ​ជា​វិធានការ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​យើង​ជំងឺ​កូវីដ-១៩ រួម​ផ្សំ​ជាមួយ​នឹង​ការ​ពាក់ម៉ាស់ លាង​ដៃ​នឹង​សាប៊ូ​ជាដើម។ ខាង​ក្រោម​នេះ ជា​សកម្មភាព​ដែល​គួរ និង​មិន​គួរ​ធ្វើ​មុន​ពេល​ចាក់ និង​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ហើយ គ្នា​យើង​គួរ​កត់​ចំណាំ​ដើម្បី​ឲ្យ​រាងកាយ​ឆ្លើយ​តប​បាន​ល្អ​ជាមួយ​វ៉ាក់សាំង​កូវីដ-១៩។ សកម្មភាព​គួរ​ធ្វើ ១. ត្រៀម​ទប់ទល់​ផល​រំខាន៖ ធម្មតា ក្រោយ​ចាក់​វ៉ាក់សាំង​រួច រាងកាយ​យើង​នឹង​បញ្ចេញ​អាការៈ​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​មុខ​ម្ជុល វិល​មុខ​។ដែល​នេះ​ជា​បញ្ហា​ទូទៅ មិន​មាន​អី​គួរ​ឲ្យ​បារម្ភ ហើយ​យើង​អាច​លេប​ថ្នាំ​បំបាត់​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​បាន ក្នុង​ករណី​ឡើង​កម្ដៅ។ ២. ពាក់ម៉ាស់៖ ការ​ពាក់​ម៉ាស់​នៅ​តែ​ជា​វិធាន​ការ​ល្អ​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភាគរយ​នៃ​ការ​ឆ្លង​កូវីដ-១៩ ​ឲ្យ​នៅ​ទាប។ ម៉្យាង​នៅ​ពេល​ដែល​ដល់​កន្លែង​ចាក់​វ៉ាក់សាំង យើង​នឹង​ជួប​មនុស្ស​ច្រើន ជាហេតុ​​យើងចាំបាច់​ត្រូវ​ពាក់​ម៉ាស់ និង​បន្ត​រក្សា​គម្លាត។ ៣. ពាក់​អាវ​ដៃ​ខ្លី៖ យើង​ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​លើ​ស្មា​ ដូច​នេះ​ហើយ​គួរ​តែ​ពាក់​អាវ​ដៃ​ខ្លី រលុងៗ ងាយ​ស្រួល​ក្នុង​ការ​លាត់​ដៃ​អាវ​ឲ្យ​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង។ សកម្មភាព​មិន​គួរ​ធ្វើ ១. បង្ហោះ​រូប​កាត​វ៉ាក់សាំង​លើ​បណ្ដាញ​សង្គម៖ នៅ​លើ​កាត​វ៉ាក់សាំង​កូវីដ-១៩​ មានព័ត៌មានមួយចំនួន ដូចជាឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ប្រភេទ​ថ្នាំ​វ៉ាក់សាំង​ដែល​យើង​ចាក់ ទីតាំង​កន្លែង​ចាក់ និង​ថ្ងៃ​ខែ​ឆ្នាំ​ដែល​យើង​ទទួល​វ៉ាក់សាំង ដែល​អាច​ធ្វើ​ឲ្យ​ងាយ​ស្រួល​មាន​ការ​បន្លំ​អត្តសញ្ញាណ។ ២. បោះចោល ឬ​ធ្វើ​ឲ្យ​បាត់​កាត៖ សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​លើក​ទី​១​រួច ដើម្បី​ចាក់​លើក​ទី​២បាន ត្រូវ​បង្ហាញ​កាត​ឲ្យ​អ្នក​រៀប​ចំ​ពិនិត្យ។ បើ​សិន​យើង​មិន​មាន​បង្ហាញ​កាត​ទេ​នោះ ក្រុម​គ្រូពេទ្យ​នឹង​បដិសេធ​មិន​ចាក់​ឲ្យ​យើង​ទេ។ ណា​មួយ កាត​វ៉ាក់សាំង​កូវីដ-១៩ អាច​ចាំ​បាច់​ពេល​យើង​ធ្វើ​ដំណើរ ឬ​ចូល​រួម​កន្លែង​មនុស្ស​ច្រើន​។ល។ ៣. ចាក់​វ៉ាក់សាំង​ដទៃ​ក្រោយ​វ៉ាក់សាំង​កូវីដ-១៩៖ CDC អាមេរិក​បាន​ណែនាំ​ឲ្យ​ចាំ​រយៈ​ពេល​១៤​ថ្ងៃ​ ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​សិន […]


វីរុសកូរ៉ូណា

សារៈសំខាន់កាតចាក់វ៉ាក់សាំងកូវីដ-១៩ យើងគួរដឹង

ការ​ចាក់​វ៉ាក់សាំង​គឺ​ជា​វិធានការ​សំខាន់​ក្នុង​ការ​ការពារ​ខ្លួន​យើង និង​មនុស្ស​ជុំ​វិញ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ក៏​ដូច​ជា​ចូល​រួម​បំបាត់​ជំងឺ​នេះ​ពី​ពិភព​លោក​។ ក្រោយ​ពេល​យើង​ចាក់​វ៉ាក់សាំង​រួច យើង​នឹង​ទទួល​បាន​កាត​ពណ៌​ផ្ទៃមេឃ​មួយ ដែល​ជា​ភស្តុតាង​បញ្ជាក់​ថា​យើង​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​ហើយ។ កាត​វ៉ាក់សាំង​កូវីដ-១៩ ប្រៀប​បាន​ដូច​ជា​លិខិត​បញ្ជាក់​ថា​យើង​បាន​ចាក់​វ៉ាក់សាំង​រួច​ដែល​ក្នុង​នោះ​មាន​ផ្ទុក​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ប្រភេទ​វ៉ាក់សាំង​យើង​ទទួល​បាន និង​ពេល​វេលា​ដែល​យើង​ទទួល​បាន​វ៉ាក់សាំង។ បច្ចុប្បន្ន​កាត​នេះ ជា​ភស្តុតាង​ចម្បង​នៃ​ការ​ចាក់​វ៉ាក់សាំង ហើយ​រដ្ឋ​មួយ​ចំនួន​ដូច​ជា New york នៃ​សហរដ្ឋអាមេរិក កំពុង​អភិវឌ្ឍ​លិខិត​ឆ្លង​ដែន​វ៉ាក់សាំង​ឌីជីថល (Digital Vaccine Passport) និង​ជើង​ជិះ​កប៉ាល់ ឬ​ក្រុមហ៊ុន​អាកាសចរណ៍​អាច​នឹង​ត្រូវ​ការ​កាត​វ៉ាក់សាំង​កូវីដ-១៩ មុន​នឹង​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​បាន។ ក្រោយ​ពេល​ទទួល​បាន​កាតហើយ យើង​គួរ​ថត​រួប​កាត​ទុក​ក្នុង​ទូរស័ព្ទ ការពារ​ពេល​ដែល​យើង​វង្វេង​កន្លែង​ដាក់ ឬ​បាត់​កាត​នោះ។ យើង​ត្រូវ​រក្សា​វា​ទុក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ត្រឹមត្រូវ និង​មិន​ត្រូវ​ថត​កាត​វ៉ាក់សាំង​កូវីដ-១៩ បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធើណែត​ផ្ដេសផ្ដាស​ទេ។ កត់​ចំណាំ​ទុក​នូវ​ទីកន្លែង​ណា ពេលវេលា​ណា​ដែល​យើង​គួរ​យក​កាត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​តាម​ខ្លួន។ បន្ទាប់​ពី​ទទួល​បាន​កាត​ហើយ យើង​គួរ​រក្សា​ទុក​វា​ឲ្យ​បាន​ល្អ ចៀសវាង​ការ​ច្រឡំ​កន្លែង​ដាក់ ឬ​បាត់​កាត​បញ្ជាក់​ពី​ការ​វ៉ាក់សាំង​កូវីដ-១៩​នេះ ព្រោះ​វា​អាច​ជា​ភស្ដុតាង​ចាំបាច់​សម្រាប់​យើង​ពេល​ត្រូវ​ធ្វើ​ដំណើរ ឬ​ទៅ​ទី​កន្លែង​មនុស្ស​ច្រើន​។ល។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ