ឈាមមានមុខងារសំខាន់ខ្លាំងនៅក្នុងរាងកាយរបស់យើង ដោយបញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់កោសិកាពាន់លាន។ មួយវិញទៀត ឈាមដឹកនាំកាកសំណល់ពីសរីរាង្គបន្សាបជាតិពុល ចេញពីរាងកាយ ព្រមទាំងគ្រប់គ្រងសីតុណ្ហភាព PH ទឹកនៅក្នុងរាងកាយ និងជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធភាពស៊ាំ។
ដូច្នេះហើយ ដើម្បីឲ្យឈាមគ្មានជាតិពុល និងដើម្បីឲ្យមុខងាររាងកាយដំណើរការបានត្រឹមត្រូវ យើងគួរតែអនុវត្តគន្លឹះមួយចំនួនខាងក្រោម ដើម្បីបន្សុទ្ធឈាម។
១. ហាត់ប្រាណជាទៀងទាត់
ពិតណាស់ ការហាត់ប្រាណអាចជួយពង្រឹងសរីរាង្គសំខាន់ៗនៃរាងកាយ។ មិនតែប៉ុណ្ណោះ លំហាត់ប្រាណគ្រប់ទម្រង់ អាចធ្វើឲ្យចរន្តឈាមក្នុងរាងកាយប្រសើរឡើង បង្កើនការផលិតញើស និងការដកដង្ហើម ដែលទាំងនេះដើរតួនាទីសំខាន់ក្នុងការបញ្ចេញជាតិពុលពីរាងកាយ។ នៅពេលដែលឈាមចរាចរពាសពេញរាងកាយកាន់តែច្រើន ថ្លើម និងកូនកណ្ដុរនឹងដំណើរការកាន់តែល្អដូចគ្នា។
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២. ញ៉ាំទឹកឲ្យគ្រប់គ្រាន់
ការញ៉ាំទឹកជាវិធីសាស្ត្រងាយស្រួលបំផុត ក្នុងការបន្សុទ្ធឈាម ដោយបណ្ដេញជាតិពុល និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ទាំងអស់ចេញពីរាងកាយ។ លើសពីនេះ ទឹកផ្ទុកសារធាតុCurcumin ដែលជួយការពារថ្លើម ដោយកម្ចាត់មេរោគ និងធ្វើឲ្យការរំលាយអាហារមានភាពប្រក្រតី។
៣. បន្លែ
ជាមួយគ្នានេះដែរ យើងគួរតែបញ្ចូលបន្លែក្នុងរបបអាហារដូចជា Broccoli ស្ពៃក្ដោប និងឆៃថាវ ដើម្បីជួយបន្សុទ្ធឈាម។ ក្រៅពីនេះ យើងចាំបាច់បន្ថែមបន្លែស្លឹកបៃតងទើបជាការប្រសើរ។
៤. ក្រូចឆ្មារ
បន្ថែមពីនេះ ទឹកក្ដៅឧណ្ហៗជាមួយនឹងក្រូចឆ្មារ អាចជួយជំរុញការបំបែកខ្លាញ់នៅក្នុងរាងកាយ និងកាត់បន្ថយការឈឺតម្រងនោម បានយ៉ាងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត វីតាមីន និងសារធាតុរ៉ែនៅក្នុងក្រូចឆ្មារ អាចជួយបន្សុទ្ធឈាម និងប្រព័ន្ធរាងកាយទាំងមូលបានយ៉ាងមានប្រសិទ្ធភាព។
![ទឹកក្រូចឆ្មារ](https://cdn.hellokrupet.com/wp-content/uploads/2021/12/shutterstock_1388458799.jpg)
អត្ថបទគួរអាន៖
៥. គេងឲ្យបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់មានសារសំខាន់ណាស់ ពីព្រោះមុខងារជាច្រើនរបស់រាងកាយ ក៏ដូចជាការជួសជុលរាងកាយ កើតឡើងនៅអំឡុងពេលគេង។ ហេតុនេះហើយ យើងគួរតែគេងយ៉ាងតិចឲ្យបាន៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ។
ចំណុចសំខាន់
ឈាមមានមុខងារសំខាន់ខ្លាំងនៅក្នុងរាងកាយរបស់យើង ដោយបញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់កោសិកាពាន់លាន។ ដើម្បីបណ្តេញជាតិពុលចេញពីក្នុងឈាម ក៏ដូចជាធ្វើឲ្យមុខងាររាងកាយមានដំណើរការប្រក្រតី យើងគួរតែហាត់ប្រាណជាទៀងទាត់ ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ បញ្ចូលបន្លែក្នុងរបបអាហារ ញ៉ាំទឹកក្រូចឆ្មារ និងគេងឲ្យបានគ្រប់គ្រាន់។