ជំងឺឈាម

ចំណេះដឹងទូទៅ

ជំងឺឈាម

បែកញើសច្រើន ហើយចេញរោគសញ្ញា៤នេះទៀត អាចជាការបង្ករោគក្នុងឈាម

ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​​របស់​យើង​ឆ្លង​មេរោគ​ប្រភេទ​ណា​មួយ ហើយ​រាលដាល​ពាសពេញ​រាងកាយ ព្រម​ទាំង​​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​សរីរាង្គ។ ស្ថានភាព​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដែល​​យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​នេះ គ្នា​យើង​គួរ​តែ​យកចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា យើង​កំពុង​តែ​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម។ រោគសញ្ញា​ទាំង៥​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម ១. ពិបាក​ដកដង្ហើម អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​រោគសញ្ញា​មួយ​ដែល​អាច​កើត​មាន​នោះ គឺ​ការ​ពិបាក​ដកដង្ហើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ស្រៀវស្រាញ ជាមួយ​គ្នា​នេះ​ដែរ ការ​ឆ្លង​មេរោគ​ក្នុង​ឈាម​ អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​ក្នុង​ពេល​តែ​មួយ​ ហើយ​អ្នក​ជំងឺ​ អាច​នឹង​​មាន​រោគសញ្ញា​ស្រៀវស្រាញ​​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត។ ៣. បែក​ញើស​ច្រើន​ជ្រុល ចំណែក​ឯ​ការ​បែក​ញើស​ច្រើន​ជ្រុល​ ក៏​ជា​រោគសញ្ញា​មួយ​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ដូច​គ្នា។ [embed-health-tool-bmr] ៤. ធីងធោង ការ​បង្ក​រោគ​ដោយ​បាក់តេរី អាច​នាំ​ឲ្យ​កើត​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ ពីព្រោះ​វា​អាច​ឆ្លង​ទៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ដោយ​បង្កើត​ជាសង្វាក់ប្រតិកម្ម​ ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អារម្មណ៍​ធីងធោង នោះ​ក៏​អាច​ជា​រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​ដែរ។ ៥. នោម​ឈឺ ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ចំនួន​​ក៏​អាច​លេច​ឡើង ​​ អាស្រ័យ​ទៅ​តាម​​ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ទៅ​ជា​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម។ តួ​យ៉ាង​ដូចជា​ អាការៈ​នោម​ឈឺ ដែល​កើត​ចេញ​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?

អត្ថបទផ្សេងទៀតពី ជំងឺឈាម

ជំងឺស្លេកស្លាំង

ស្វែងរក ជំងឺឈាម

ជំងឺស្លេកស្លាំង

លើសជាតិដែក អាចកើតជំងឺ​ទឹកនោមផ្អែម និងបង្កបញ្ហាថ្លើម

ទាំង​អស់​គ្នា​​ប្រាកដ​ជា​ដឹង​ហើយ​ថាជាតិ​​ដែក មាន​ក្នុង​សាច់ ​បន្លែ​ ផ្លែ​ឈើ មាន​ប្រយោជន៍​សម្រាប់​​គ្នា​យើង​មាន​បញ្ហា​ស្លេក​ស្លាំង ដោយ​សារ​ខ្វះ​​គោលិកា​ឈាម​ក្រហម តែ​យ៉ាង​ណា ការ​ស្រាវជ្រាវ​ថ្មីក៏​បាន​​បង្ហាញ​ថា ការ​ញ៉ាំ​​ជាតិ​ដែកហួស​កម្រិត បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​មួយ​ចំនួន។ ការ​ស្រាវជ្រាវ​រួម​គ្នា​​រវាង​សាកលវិទ្យាល័យ​ South Australia ​ប្រទេស​អូស្រ្តាលី ជា​មួយ​នឹងមហាវិទ្យាល័យ Imperial College London នៃ​ចក្រភព​អង់គ្លេស ​រក​ឃើញ​ពី​គុណវិបត្តិ​ និង​គុណសម្បត្តិ​របស់​ជាតិ​ដែក​។ ជា​លទ្ធផល ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ជាតិ​ដែក​ជួយ​ប្រឆាំង​ជំងឺ​ខ្វះ​ឈាម​ក្រហម​ និង​កាត់​បន្ថយ​​ហានិភ័យ​កូលេស្តេរ៉ូល​អាក្រក់ ប៉ុន្តែ​នៅ​ក្នុង​ករណី​​ស្រូប​យក​ជាតិ​ដែក​ច្រើន​ពេក បែរ​ជា​វិវត្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម រលាក​ស្បែក (ក្លាយ​ដំបៅ​ពេល​របួស) និង​បង្ក​ឲ្យ​​មាន​បញ្ហា​​ថ្លើម​ទៅ​វិញ។ លោក​សាស្រ្តាចារ្យ Beben Beyamin អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ ​បាន​និយាយ​ថា៖ “ពួក​យើង​បាន​ប្រើ​វិធី​សាស្រ្ត​​គណនា​ស្ថិតិ​​ជំងឺ​ដែល​​​មាន​ទំនាក់​ទំនង​ទៅ​លើ​សារធាតុ​នេះ ហើយ​​កំពុងពិនិត្យ​លើ​ករណី​ជំងឺ​ប្រមាណ ​៩០០​ មុខ​ទៀត​ ពាក់​ព័ន្ធ​ជាតិ​ដែកនេះ​”។ លោក​សាស្រ្តាចារ្យ​​បន្ថែម​ទៀត​ថា លទ្ធផល​នេះ​ពិតជា​គួរ​ឲ្យ​កត់​សម្គាល់​ថា ជាតិ​ដែក​អាច​​បង្ក​ជា​ជំងឺ​ដូច​បាន​រៀប​រាប់​ខាង​លើ។ យ៉ាង​ណា​ លោក​ និង​ក្រុម​ស្រាវជ្រាវ ក៏​កំពុង​បន្ត​ការ​សិក្សា​លើ​បញ្ហា​នេះ ដោយ​​នឹង​បន្ត​ពិសោធនៅ​តាម​គ្លីនិក។ ជាតិ​ដែក​មាន​សារៈសំខាន់​ណាស់​សម្រាប់មនុស្ស​គ្រប់​វ័យ ទាំង​ប្រុស ទាំង​ស្រី ​ពិសេសស្រីៗ​​មាន​ផ្ទៃពោះ និង​​បំបៅ​ដោះ​កូន។ អត្ថបទពាក់ព័ន្ធ៖ ថ្នាំ​ជាតិ​ដែក ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ ជាតិ​ដែកសម្បូរនៅ​ក្នុង​ប្រភព​អាហារ​ ដូច​ជា​ សាច់​គោ ថ្លើម​មាន់ […]


ជំងឺស្លេកស្លាំង

Fanconi Anemia (ជំងឺស្លេកស្លាំង Fanconi)

និយមន័យ១- អ្វី​ទៅ​ជា ​ជំងឺ​ស្លេក​ស្លាំង Fanconi? ជំងឺ​ស្លេកស្លាំង Fanconi សំដៅ​លើ​ជំងឺ​ត​ពូជ​ដែល​បណ្ដាល​មក​ពី​ខ្សោយ​ខួរ​ឆ្អឹង។ ខួរ​ឆ្អឹង មាន​នាទី​បង្កើត​គោលិកា​ឈាម ៣ ប្រភេទ​ក្នុង​រាងកាយ រួម​មាន កោសិកា​ឈាម​ក្រហម (សម្រាប់​ដឹក​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកា និង​សរីរាង្គ​ផ្សេងៗ) គោលិកា​ឈាម​ស (សម្រាប់​ប្រឆាំង នឹង​ការ​បង្ក​រោគ) រីឯ​ប្លាកែត (ភ្នាក់ងារ​ធ្វើ​ឲ្យ​ឈាម​កក)។ ជា​ធម្មតា កោសិកា​ឈាម​នឹង​ងាប់ទៅ​វិញ ជំនួស​ដោយ​កោសិកា​ថ្មី​បង្កើត​ដោយ​ខួរ​ឆ្អឹង។ ប៉ុន្តែ​ករណី​ខ្សោយ​ខួរ​ឆ្អឹង ការ​ផលិត​កោសិកាឈាម​ថ្មី ជំនួស​កោសិកា​ដែល​ងាប់​មិន​អាច​គ្រប់គ្រាន់​ឡើយ។ មូល​ហេតុ​នេះ ធ្វើ​យើង​មាន​ជំងឺ​ស្លេកស្លាំង Fanconi ជា​ជំងឺ​ធ្ងន់ធ្ងរ និង​បង្ក​ផល​វិបាក​យូរ​អង្វែង​ដូចជា៖ – ស្លេកស្លាំង – រាងកាយ​មិន​ប្រក្រតី​ពី​កំណើត – មហារីក។ ២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? ជំងឺ​ស្លេកស្លាំង Fanconi ជា​ប្រភេទ​ជំងឺ​កើត​ឡើង​ញឹកញាប់​ជាង​គេ ក្នុង​ចំណោម​ករណី​ខ្សោយ​ខួរ​ឆ្អឹង​ពី​កំណើត។ ពិភាក្សា​ជាមួយ​គ្រួពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- រោគសញ្ញា​ជំងឺ​ស្លេកស្លាំង Fanconi ជំងឺ​ស្លេកស្លាំង Fanconi ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​តាំង​ពី​ពេល​កើត ឬ​ឆាប់​បំផុត​បន្ទាប់​ពី​ចាប់​កំណើត ព្រោះ​ប៉ះពាល់​ខួរ​ឆ្អឹង​ ដែល​មាន​នាទី​សំខាន់​ដើម្បី​ផលិត​គ្រាប់​ឈាម។ នៅ​ពេល​យើង មិន​មាន​គ្រាប់​ឈាម​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ចាប់​ផ្ដើម​មាន​បញ្ហា​ដូច​ខាង​ក្រោម៖ – ស្លេកស្លាំង (Aplastic anemia)៖ លេច​ចេញ​តាម​រយៈ​ការ​អស់​កម្លាំង​បណ្ដាល​មក​ពី​កង្វះ​គ្រាប់​ឈាម​ក្រហម ហើយ​រោគ​សញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​នេះ រួម​មាន វិលមុខ ឈឺ​ក្បាល […]


ជំងឺឈាមផ្សេងទៀត

Hematoma (ដុំឈាមកក)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​ដុំឈាម​កក? ដុំ​ឈា​មកក ជា​ទូទៅ​សំដៅ​លើ​ការ​ប្រមូល​ផ្ដុំ​ឈាម​ នៅ​ក្រៅ​សរសៃ ភាគ​ច្រើន​កើត​ឡើង​ដោយសារ​មាន​របួស​នៅ​ស្រទាប់​សរសៃ​ឈាម នាំ​ឲ្យ​ឈាម​ហូរ​ចេញ​ពី​សរសៃ​ឈាម (អាក់ទែ វ៉ែន ឬសសៃឈាមតូចៗ) ​ចូល​ទៅ​ក្នុង​ជាលិកា​នៅ​ជុំវិញ។ ករណី​កំណក​ឈាម​មានតិច ឬ​ច្រើន អាស្រ័យ​លើ​លំហូរ​ឈាម និងកន្លែង​មាន​​ហូរឈាម​សកម្ម ឬ​កំពុង​ហូរ​ឈាម។ ២- កើត​ឡើង​ញឹកញាប់​ដែរទេ? ជា​ប្រភេទ​ជំងឺ​កើត​ឡើង​ញឹកញាប់​ណាស់។ គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ព័ត៌មាន​លម្អិត។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ជំងឺ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់ ​និង​រលាក ហើយ​រោគសញ្ញា​អាស្រ័យ​លើ​ទី​កន្លែង ​និង​ទំហំ​​​កំណក​ឈាម មាន​ទាំង​ការហើម ​និង​រលាក បណ្ដាល​ឲ្យ​តំបន់​ជិតៗ​រង​ផល​ប៉ះពាល់ ខណៈ​រោគសញ្ញា​កើត​មាន​ជា​ញឹកញាប់​ដូច​ជា៖ – ឡើង​ក្រហម – មុខ​របួស​មិន​រឹង – ឡើង​ក្ដៅ – ឈឺ – ហើម អាច​មាន​រោគសញ្ញា​ផ្សេង​ទៀត​​មិន​បាន​រៀបរាប់​ខាងលើ​ ដូច្នេះបើ​មាន​ចម្ងល់​ សូម​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ៤- ពេលណាគួរ​ទៅ​ជួប​ពេទ្យ? ជំងឺ​នេះ​ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​បើ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ ពេល​ទំហំ​របួស​កាន់​តែ​រីក​ឡើង។ ឧទាហរណ៍ ឈាម​កក​ក្នុង​ខួរក្បាល ឬ​ឈាមកក​ក្រៅ​ខួរក្បាល ជា​ទូទៅ​ត្រូវ​សង្គ្រោះ​បន្ទាន់ ឬវះកាត់យ៉ាង​យក​ចិត្ត​ទុកដាក់ ជា​ពិសេស​មាន​បញ្ហា​ខាងផ្នែក​សរសៃ​ប្រសាទ​តែម្តង។ ម្យ៉ាង​ទៀត​ម្នាក់ៗ​​ពុំ​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​ល្អបំផុតត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- អ្វីខ្លះ​ជា​មូលហេតុ​បង្ក? ជា​ទូទៅ​បណ្ដាល​មកពី​ការ​ប៉ះ​ទង្គិច​បង្ក​ជា​របួស​ដូចជា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ការ​ទង្គិច​តិចតួច ក្អក និង​កត្តា​ផ្សេងៗ​ទៀត​យើង​មិន​ដឹង​ជា​មុន។ ពេល​ឈាម​នៅ​ក្នុង​សរសៃ ជា​ធម្មតា​និង​លំហូរ​ឈាម​មិន​ធ្វើ​ឲ្យ​កក ឬ​ស្ទះ​ទេ ប៉ុន្តែ​នៅ​ពេល​ឈាម​ធ្លាយ​ចេញ​មក​ក្រៅ​សរសៃ​ នឹង​បង្ក​ទៅ​ជា​កំណក​ភ្លាមៗ ហើយ​ចរន្ត​ឈាម​ហូរ​កាន់​តែ​លឿន កំណក​​កាន់​តែ​រីក​ធំ។ ថ្នាំព​ង្រាវ​ឈាមមាន​ដូចជា Aspirin […]


ជំងឺស្លេកស្លាំង

Hemochromatosis (​លើស​ជាតិ​ដែក​ក្នុង​ឈាម)

និយមន័យ១- អ្វី​​ជា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម? លើស​ជាតិ​ដែក​ក្នុង​ឈាម​ នៅ​ពេល​រាងកាយ​ស្រូប​យក​ជាតិ​ដែក​ច្រើន​លើស​កម្រិតពី​អាហារ​យើង​ញ៉ាំ។ ជាតិ​ដែក​ច្រើន​លើស​លុប និង​ស្តុក​ទុក​ក្នុង​សរីរាង្គ​ជា ពិសេស​ថ្លើម បេះដូង និង​លំពែង។ មនុស្ស​ភាគ​ច្រើន​គិត​ថា ជាតិ​ដែក​ជា​សារធាតុ​ចាំ​បាច់​ទ្រទ្រង់​សរីរាង្គ មាន​ច្រើន​ក្នុង​ខ្លួន​ច្បាស់​ជា​ល្អ​ ប៉ុន្តែ​ជាក់​ស្តែង ផ្ទុកជាតិ​ដែក​ច្រើន​ពេក​អាច​នាំឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត ពិសេស​បង្ក​ទៅ​ជាជំងឺ​ថ្លើម បេះដូង និង​ទឹកនោម​ផ្អែម​ទៀត​ផង។ ប្រភេទ​ជំងឺ​តែង​ប្រទះ​ញឹកញាប់​បំផុត ​លើស​ជាតិដែក​តពូជ (Primary Hemochromatosis)។ ករណី​ខ្លះ​យើង​អាច​កើតជំងឺនេះ ​ដោយសារ​ការ​បញ្ចូល​ឈាម​ច្រើន បញ្ហា​ទាក់ទង​និង​ឈាម បញ្ហា​ថ្លើម និង​ញៀន​ស្រា ហៅ​ថា Secondary Hemochromatosis។ កត្តា​ហ្សែន​ជា​មូល​ហេតុ​ចម្បង​បង្ក​ជា​ជំងឺ​នេះ​ ប៉ុន្តែ​ភាគ​តិច​ណាស់កើត​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ដោយ​សារ​ហ្សែន​ អាច​វិវត្តទៅ​ជា​ធ្ងន់ធ្ងរ ខណៈរោគ​សញ្ញា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​តំណ​ពូជ ​តែង​លេច​ឡើង​នៅ​វ័យ​កណ្តាល។ ២- កើត​ឡើង​ញឹកញាប់ដែរទេ? ពិត​ណាស់ គឺ​កើត​មាន​ញឹក​ញាប់ ភាគ​ច្រើនកើតលើ​ប្រុសៗ​ ព្រោះផ្ទុកជាតិ​ដែក​​ច្រើន​ជាងស្រីៗ ដោយ​សារ​ស្រីៗតែង​បញ្ចេញ​ជាតិ​ដែក​មួយ​ចំនួន​តាម​ឈាម​រដូវ​ និង​ពេល​មាន​ផ្ទៃ​ពោះ។ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? រោគសញ្ញា​មិន​បញ្ចេញ​ឲ្យយើងដឹងទេ ​រហូតយើងឈានចូលវ័យ ៤០ ឆ្នាំឡើង ពិសេសបើ​យើង​មាន​ជំងឺ​នេះ​តំណ​ពូជ។ ​ពេល​ជាតិ​ដែក​ឡើង​ដល់​កម្រិត ទើប​រោគ​សញ្ញា​បញ្ចេញ​ឲ្យ​យើង​ដឹង។ ជា​ទូទៅ​រោគសញ្ញា​លេច​ចេញ​លឿន​មាន៖ – ឈឺ​សន្លាក់ – ឈឺ​ពោះ – ហត់ – ខ្សោយ​កំលាំង រោគ​សញ្ញា​លេច​ចេញ​យឺត​មាន៖ – ទឹក​នោម​ផ្អែម – បាត់​ចំណង់​ផ្លូវ​ភេទ – លិង្គ​ខ្សោយ – ខ្សោយ​បេះដូង – ខ្សោយ​ថ្លើម នៅ​មាន​សញ្ញា​ខ្លះ​មិន​បាន​រៀបរាប់​ខាង​លើ។ បើ​​មាន​ចម្ងល់​រោគសញ្ញា​ណា​មួយ សូម​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ។ ៤- […]


ជំងឺឈាមផ្សេងទៀត

Home Blood Pressure Test (តេស្ត​សម្ពាធ​​ដោយ​ខ្លួន​ឯង)

និយមន័យ១- អ្វី​ជា​តេស្ត​វាស់​សម្ពាធ​​ដោយ​ខ្លួន​ឯង? តេស្ត​វាស់​សម្ពាធ​​ដោយ​ខ្លួន​ឯង​ អាច​ឲ្យ​យើង​តាម​ដាន​សម្ពាធ​ឈាម​ខ្លួន​ឯង​ដោយ​ផ្ទាល់​ពេល​នៅ​ផ្ទះ។ ​វាស់​សម្ពាធ​ឈាម គឺ​វាស់​ទៅ​លើ​កម្លាំង​ឈាម​រត់​នៅ​ក្នុង​សរសៃ​អាក់ទែរ។ ​ភាគ​ច្រើន​គេ​ប្រើ​ឧបករណ៍​វាស់​សម្ពាធ​​ស្វ័យ​ប្រវត្តិ​ ​ដោយ​ឧបករណ៍​នេះ​ធ្វើ​ការ​បំប៉ោង​ស្នប់​ដៃ​​នៅ​ជុំវិញ​ដើម​ដៃ​ ដើម្បី​បញ្ឈប់​ចរន្ត​ឈាម​ហូរក្នុង​សរសៃ​អាក់ទែរ​បណ្ដោះ​អាសន្ន។ ពេល​ខ្យល់​ធ្វើ​ការ​បញ្ចេញ​វិញ​យឺតៗ​ពី​ស្នប់​ដៃ ឧបករណ៍​នឹង​កត់​ត្រា​ទុក​សម្ពាធ​ឈាម​ហូរ​ ហើយ​ចាប់​ផ្ដើម​ម្ដង​ទៀត។ កត់​ត្រាសម្ពាធ​ឈាម​ហូរ​បែង​ចែក​ជា​ពីរ​គឺ៖ – លេខ​តំណាង​ទី ១ ជា​ចំនួន​សម្ពាធ​ឈាម​ពេល​បេះដូង​កន្ត្រាក់​រួម​តូច (សម្ពាធ​ឈាម​ខាង​លើ)។ – លេខ​តំណាង​ទី ២ ជា​ចំនួន​សម្ពាធ​ឈាម​​ទាប​បំផុត​នៅ​ពេល​បេះដូង​សម្រាក (សម្ពាធ​ឈាម​ខាង​ក្រោម)។ សម្ពាធ​ទាំង​ ២​ ​ត្រូវ​បាន​គិត​ជា មីល្លីម៉ែត្រ​បារត (mm Hg) ​ខណៈ​ការ​វាស់​ស្ទង់​សម្ពាធ​ឈាម គឺ​កត់​​ទុក​ជា​សម្ពាធ​ឈាម​លើ និងសម្ពាធ​ឈាម​ក្រោម ។ ឧទាហរណ៍ ​បើ​សម្ពាធ​ឈាម​លើ ១២០ មិល្លីម៉ែត្រ​បារ៉ត និង​សម្ពាធ​ឈាម​ក្រោម​ ៨០ មិល្លីម៉ែត្រ​បារ៉ត ឧបរណ៍​នឹង​បង្ហាញ ១២០/៨០ មាន​ន័យ​ថា ១២០​ លើ​ ៨០។ ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​ដោយ​ស្វ័យ​ប្រវត្តិ ម៉ាស៊ីន​ស្វ័យប្រវត្តិ ​ដំណើរ​ការ​ដោយ​ថ្ម​ពិល ​និង​ប្រើ​មីក្រូហ្វូន​ ដើម្បី​ពិនិត្យ​ឈាម​រត់​ក្នុង​សរសៃ​អាក់ទែរ។ ស្នប់​ដៃ​រុំ​ព័ទ្ធ​ជុំវិញ​ដើម​ដៃ ​នឹង​ធ្វើ​ការ​បំប៉ោង​ និង​បន្ធូរ​ខ្យល់​ចេញ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​យើង​ចុច​ប៊ូតុង​ចាប់​ផ្ដើម។ ប្រភេទ​ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​ស្វ័យ​ប្រវត្តិ ​អាច​រក​ទិញ​បាន​នៅ​ក្នុង​ផ្សារ​ទំនើប និង​ឱសថស្ថាន​នានា។ ចំពោះ​ម៉ាស៊ីន​វាស់​សម្ពាធ​ឈាមនៅ​ចុង​ម្រាម​ដៃ​ ឬ​ក​ដៃ ភាគ​ច្រើនមាន​លទ្ធផល​មិន​ច្បាស់លាស់​ ហើយ​គ្រូពេទ្យ​ក៏​មិន​ណែនាំ​ឲ្យ​ប្រើប្រាស់​នោះ​ទេ។ ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​ប្រើ​ដៃ សម្រាប់​គំរូ​ប្រើ​ដៃ​នេះ ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ឧបករណ៍​គ្រូពេទ្យ​ប្រើប្រាស់​ជា​ទូទៅ ហៅ​ថា​ Sphygmomanometer ​ភាគ​ច្រើន​ឧបករណ៍​ទាំង​នេះ […]


ជំងឺស្លេកស្លាំង

Iron Deficiency Anemia (ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​ស្លេកស្លាំង​ដោយសារខ្វះ​ជាតិដែក? ជំងឺ​​ស្លេក​​ស្លាំងដោយសារខ្វះ​​ជាតិ​ដែក​ ជា​​ជំងឺឧស្សាហ៍​កើត​មាន​បំផុតមួយ​​ក្នុង​​ចំណោម​​ជំងឺ​​ស្លេក​​ស្លាំង​ ទាំងអស់​។ វា​​ជា​​ជំងឺ​​មួយ​​ប្រភេទ​ ​​បណ្តាល​​មក​​ពី​​កង្វះ​​កោ​សិ​កា​​គ្រាប់​​ឈាម​​ក្រហមដែល​​ជា​​អ្នក​​នាំ​​អុក​​ស៊ី​ហ្សែន​ទៅ​​កាន់​​កោ​សិកា​ទាំង​អស់​​ក្នុង​​រាង​​កាយ។ ដូចឈ្មោះ​របស់​ជំងឺ​ដែរ ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ​ បណ្តាល​មក​ពី​កង្វះ​ជាតិដែក​។ ពេល​ក្នុង​ខ្លួន​ខ្វះ​ជាតិ​ដែក ​នឹង​មិន​អាច​ផលិត​សមាស​ធាតុ​ម្យ៉ាង​នៅ​ក្នុង​គ្រាប់​ឈាម​ក្រហម ដែល​​​ជា​អ្នក​​​ដឹក​​អុក​ស៊ី​ហ្សែន​មាន​ឈ្មោះ​ថា អេម៉ូ​ក្លូ​ប៊ីន។ ជា​លទ្ធ​ផល​ រាងកាយ​យើង​នឹង​អស់​កម្លាំង ​ពិបាក​ដក​​ដង្ហើម។ យើង​អាច​បង្គ្រប់​ជាតិដែក​ក្នុង​ខ្លួនបាន តាម​រយៈ​អាហារ ឬ​ថ្នាំ​បំប៉ន។ ពេល​ខ្លះ​ ចាំ​បាច់​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ និង​ព្យាបាល​ជំងឺ​ស្លេក​ស្លាំងដោយសារ​ខ្វះ​ជាតិដែកនេះ ​ពិសេស​បើពេទ្យ​សង្ស័យ​ថា មាន​ហូរ​ឈាម​នៅ​សរីរាង្គ​ខាង​ក្នុង។ ២- ​ជំងឺ​ស្លេកស្លាំង​ដោយសារខ្វះ​ជាតិដែក កើត​​ឡើង​​ញឹកញាប់​ដែរទេ? កង្វះ​ជាតិ​ដែក​​ កើត​មាន​ច្រើន ​ជា​ពិសេស​ចំពោះអ្នកញ៉ាំ​​អាហារគ្មាន​ជាតិ​ដែក​គ្រប់​គ្រាន់។​ គប្បី​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញា​ជំងឺស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​​មាន​អ្វីខ្លះ? រោគ​សញ្ញា​​ជំងឺស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​​ មាន​ដូច​ជា៖ – អស់​កម្លាំង​ខ្លាំង​ – ខ្សោយ​ – ស្លេក​ស្លាំង – ឈឺ​ទ្រូង​ បេះដូង​ដើរ​លឿន​ ឬ​ហត់​ – ឈឺ​ក្បាល​ វិល​មុខ​ ឬ​ធេង​ធោង​ – ត្រជាក់​ចុង​ដៃ​ចុង​ជើង​ – រលាក​ ឬឈឺ​អណ្ដាត​ – ក្រចក​ផុយ​ – មាន​អារម្មណ៍​ឃា្លន ​​តែអាហារ​គ្មាន​​ជាតិ​​ – មិន​ឃ្លាន​អាហារ​​ ​ពិសេស​ចំពោះ​ក្មេង និង​ទារក​មាន​ជំងឺ​កង្វះ​ជាតិ​ដែក។ មុន​ដំបូង​ ជំងឺ​ស្លេក​ស្លាំងដោយ​សារខ្វះ​ជាតិ​ដែក​ អាច​មាន​លក្ខណៈ​ស្រាល​ នាំ​​ឲ្យ​យើង​មិន​បាន​ចាប់​អារម្មណ៍​។​ ប៉ុន្តែ​ ពេល​ជំងឺ​​វិវត្តទៅ​ជាធ្ងន់ធ្ងរ​ រោគ​សញ្ញា​នឹង​ស្ដែង​ចេញ​ច្បាស់​ៗតែម្តង។​ អាច​មាន​​រោគសញ្ញា​ខ្លះ​មិន​បាន​រ៉ាយ​រ៉ាប់​នៅ​ខាង​លើ​។ បើចម្ងល់ពាក់ព័ន្ធរោគ​សញ្ញា​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ​​៤- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ