ជំងឺឈាម

ចំណេះដឹងទូទៅ

ជំងឺឈាម

បែកញើសច្រើន ហើយចេញរោគសញ្ញា៤នេះទៀត អាចជាការបង្ករោគក្នុងឈាម

ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​​របស់​យើង​ឆ្លង​មេរោគ​ប្រភេទ​ណា​មួយ ហើយ​រាលដាល​ពាសពេញ​រាងកាយ ព្រម​ទាំង​​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​សរីរាង្គ។ ស្ថានភាព​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដែល​​យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​នេះ គ្នា​យើង​គួរ​តែ​យកចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា យើង​កំពុង​តែ​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម។ រោគសញ្ញា​ទាំង៥​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម ១. ពិបាក​ដកដង្ហើម អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​រោគសញ្ញា​មួយ​ដែល​អាច​កើត​មាន​នោះ គឺ​ការ​ពិបាក​ដកដង្ហើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ស្រៀវស្រាញ ជាមួយ​គ្នា​នេះ​ដែរ ការ​ឆ្លង​មេរោគ​ក្នុង​ឈាម​ អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​ក្នុង​ពេល​តែ​មួយ​ ហើយ​អ្នក​ជំងឺ​ អាច​នឹង​​មាន​រោគសញ្ញា​ស្រៀវស្រាញ​​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត។ ៣. បែក​ញើស​ច្រើន​ជ្រុល ចំណែក​ឯ​ការ​បែក​ញើស​ច្រើន​ជ្រុល​ ក៏​ជា​រោគសញ្ញា​មួយ​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ដូច​គ្នា។ [embed-health-tool-bmr] ៤. ធីងធោង ការ​បង្ក​រោគ​ដោយ​បាក់តេរី អាច​នាំ​ឲ្យ​កើត​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ ពីព្រោះ​វា​អាច​ឆ្លង​ទៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ដោយ​បង្កើត​ជាសង្វាក់ប្រតិកម្ម​ ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អារម្មណ៍​ធីងធោង នោះ​ក៏​អាច​ជា​រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​ដែរ។ ៥. នោម​ឈឺ ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ចំនួន​​ក៏​អាច​លេច​ឡើង ​​ អាស្រ័យ​ទៅ​តាម​​ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ទៅ​ជា​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម។ តួ​យ៉ាង​ដូចជា​ អាការៈ​នោម​ឈឺ ដែល​កើត​ចេញ​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?

អត្ថបទផ្សេងទៀតពី ជំងឺឈាម

ជំងឺស្លេកស្លាំង

ស្វែងរក ជំងឺឈាម

ជំងឺអេម៉ូហ្វីលៀ

ជំងឺ​វិបត្តិ​ហូរ​ឈាម​ពី​កំណើត Hemophilia

១. អ្វី​ទៅ​ជា​ជំងឺ Hemophilia? Hemophilia ជា​ជំងឺ​វិបត្តិ​ហូរ​ឈាម​ពី​កំណើត ដែល​កើត​ញឹក​ញាប់​ជាង​គេ​លំដាប់​ទី២ ហើយ​កើត​មាន​ទៅ​លើ​ក្មេង​ប្រុស ឯ​ក្មេង​ស្រី​អាច​ជា​អ្នក​ផ្ទុក ដោយ​មិន​ចេញ​រោគ​សញ្ញា។ Hemophilia ជំងឺ​ត​ពូជ​ពី​ម្តាយ​ទៅ​កូន មិន​មែន​ពី​ឪពុក​ទៅ​កូន​ទេ ៧០% នៃ​ជំងឺ Hemophilia គឺ​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​ដែល​កើត​ជំងឺ Hemophilia ​ជា​ប្រភេទ​ជំងឺ​ហូរ​ឈាម ឬ​ក៏​យើង​ហៅ​ថា ឈាម​ក្រ​កក តែ​មិន​មែន​ជា​ជំងឺ​ឈាម​រាវ​នោះ​ទេ។ ចំណែក ៣០% ទៀត ជំងឺ Hemophilia កើត​ឡើង​ដោយសារ​បម្រែបម្រួល​ទៅ​លើ​ក្រូម៉ូសូម​ដោយ​ខ្លួនឯង។ ២០នាក់​ក្នុង​ចំណោម​មនុស្ស​ប្រុស ១០០.០០០នាក់ មាន​ជំងឺ Hemophilia ហើយ​បច្ចុប្បន្ន​គេ​ប៉ាន់​ប្រមាណ​ថា ១នាក់ ក្នុង​ចំណោម​បុរស ១០.០០០នាក់ កើត​ជំងឺ Hemophilia A កម្រិត​ធ្ងន់ ហើយ ១នាក់ ក្នុង​ចំណោម​បុរស ៥.០០០នាក់ កើត​ជំងឺ Hemophilia B កម្រិត​ធ្ងន់។ នៅ​កម្ពុជា យើង​អាច​ប៉ាន់​ប្រមាណ​ថា មាន​អ្នក​ជំងឺ Hemophilia ប្រហែល ១.៣០០នាក់ មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ ហេតុនេះ​ពួក​គេ​មិន​បាន​ទទួល​ការ​ថែទាំ​ត្រឹម​ត្រូវ​ឡើយ។ យើង​អាច​ប៉ាន់​ប្រមាណ​បាន​ដែរ​ថា មាន​ទារក​កើត​មក​មាន​ជំងឺ […]


ជំងឺតាឡាសេមៀរ

លម្អិតពីជំងឺគ្រាប់ឈាមក្រហមពីកំណើត Thalassemia ប៉ាម៉ាក់គួរដឹង!

Thalassemia ជា​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ជំងឺ​តំណពូជ​ពី​ឪពុក ឬ​ម្តាយ ឬ​អាច​ទាំង​ម្តាយ​ទាំង​ឪពុក​ដែល​មាន​ជំងឺ​នេះ រួច​បន្ត​ទៅ​កូន ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​អេម៉ូក្លូប៊ីន​តិច​ជាង​ធម្មតា ដែល​មិន​អាច​ដឹក​ជញ្ជូន​អុកស៊ីសែន ទៅ​ចិញ្ចឹម​រាងកាយ​បាន។ "ជំងឺ Thalassemia ស្ថិត​នៅ​លើ​ក្រូម៉ូសូម​របស់​ម្តាយ​ឪពុក​ដែល​បង្ក​កំណើត​ផ្តល់​ទៅ​កូន បើ​ទាំង ២នាក់ (ឪពុក និង​ម្តាយ) មាន​ជំងឺ Thalassemia នោះ​កូន​នឹង​មាន​ឱកាស​កើត​ជំងឺ​នេះ​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ក្នុង​ចំណោម ២នាក់ (ម្តាយ និងឪពុក) មាន​ម្នាក់​មាន​ផ្ទុក​ជំងឺ Thalassemia នេះ នោះ​កូន​នឹង​មាន​ឱកាស​ឆ្លង​ជំងឺ​នេះ ៥០% តែ​ប៉ុណ្ណោះ (៥០% អាច​អត់​អី ឯ ៥០% ទៀត​អាច​កើត​ជំងឺ​នេះ​ដូច​ឪពុក ឬ​ម្តាយ)។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! នៅ​អាស៊ី​អាគ្នេយ៍​អត្រា​អ្នក​កើត​ជំងឺ Thalassemia មាន​ប្រហាក់​ប្រហែល​គ្នា ហើយ​រឹត​ប្រហាក់​ប្រហែល​គ្នា​នោះ គឺ​អត្រា​អ្នកកើត Thalassemia នៅ​ស្រុកខ្មែរ វៀតណាម ឡាវ ថៃ មាន​ពី ៣០-៤០% នៃ​ប្រជាជន​ទូទៅ​ដែល​ផ្ទុក​ជំងឺ​នេះ។ ក្នុង​ចំនួន ៣០-៤០% […]


ជំងឺឈាមផ្សេងទៀត

ដឹងប្រភេទ​ក្រុម​ឈាម​ អាច​ទាយ​ដឹង​ពី​ហានិភ័យ​សុខភាព

ជា​ទូ​ទៅ​ ប្រភេទ​ក្រុម​ឈាម​របស់​យើង​ អាច​ទទួល​បាន​មក​ពី​ប៉ា​ម៉ាក់​របស់​យើង​ផ្ទាល់​។​ យ៉ាង​ណា​មិញ​ វា​មាន​ការ​លាយ​បញ្ចូល​គ្នា​ច្រើន​នៃ​ប្រភេទ​ក្រុម​ឈាម ឧទាហរណ៍​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​យើង​មាន​ក្រុម​ឈាម​ប្រភេទ​O​ដូច​គ្នា​ កូន​នឹង​មាន​​ឈាម​ប្រភេទ​នេះ​ដែរ​។ ប៉ុន្តែ​ បើ​ប៉ា​ម៉ាក់​មាន​ឈាម​ប្រភេទ​Bដូច​គ្នា​ កូន​​អាច​នឹង​មាន​ឈាម​ប្រភេទ​O ឬ​B។ រី​ឯ​ប៉ា​ម៉ាក់​ដែល​មាន​ឈាម​ប្រភេទA និង​B កូន​អាច​នឹង​មាន​ឈាម​ប្រភេទ​ណាមួយ​​ក្នុង​ចំណោម​ក្រុម​ឈាម​ទាំង​ពីរ​។ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ប្រភេទ​​ក្រុម​ឈាម​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​យល់​ច្បាស់​​ពី​ការ​​បរិច្ចាគ​ ឬ​ទទួល​ឈាម​ពី​អ្នកណា​ម្នាក់​ប្រកប​​ដោយ​សុវត្ថិភាព​នោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​​​​ដឹង​អំពី​ហានិភ័យ​នៃ​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ជាក់លាក់​​មួយ​ចំនួន​ផង​ដែរ​។​ ១. ​ជំងឺ​បេះដូង ​ក្នុង​ចំណោម​ក្រុម​ឈាម​ទាំង​៨ អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទO មាន​ហានិភ័យ​ទាប​បំផុត​​នៃ​ជំងឺ​បេះដូង​។ រី​ឯ​អ្នក​ដែល​មាន​ឈាម​ប្រភេទ​AB និង​B គឺ​មាន​ហានិភ័យ​ខ្ពស់​បំផុត​នៃ​​ជំងឺ​បេះដូង​ ព្រម​ទាំង​មាន​​អត្រា​ខ្ពស់​នៃ​ការ​រលាក​ផង​ដែរ​។ ដូចនេះ​ហើយ​ គ្នា​យើង​​ដែល​មាន​ក្រុម​ឈាម​​ប្រភេទ​ទាំង​នេះ​ ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពាក់ព័ន្ធ​នឹង​សុខភាព​បេះដូង​របស់​ខ្លួន​។ ២. ជំងឺ​មហារីក ​​​​​​យោង​តាម​ការ​សិក្សា​ជា​ច្រើន​ បាន​បង្ហាញ​ថា​ ​អ្នក​ដែល​មាន​ឈាម​ប្រភេទ​A និង​AB អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​​​ជំងឺ​មហារីក​ក្រពះ។​ បន្ថែម​ពី​នេះ​ទៀត​ ​ប្រសិន​បើ​​យើង​មាន​ឈាម​ប្រភេទ​A, B និង​AB យើង​ក៏​​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​លំពែង​ផង​ដែរ។​ ​ហេតុ​ដូច្នេះ​ហើយ​ សម្រាប់​អ្នក​ដែល​មាន​​ក្រុម​ឈាម​ខាង​លើ​ គួរ​តែ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ណា​ដែល​​​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​​ ដើម្បី​ចៀសវាង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​​​ដែល​ពិបាក​ព្យាបាល​មួយ​ប្រភេទ​​នេះ​។ ៣. ​ស្រ្តេស​ ​ប្រសិន​បើ​យើង​មាន​ក្រុម​ឈាម​ប្រភេទ​A ​យើង​ប្រហែល​ជា​​​​ពិបាក​ក្នុង​ការ​​​គ្រប់គ្រង​បញ្ហា​ស្រ្តេស​​ជាក់​ជា​មិន​ខាន​​ ដោយ​សារ​តែ​ក្រុម​ឈាម​ប្រភេទ​នេះ​ ​ ច្រើន​តែ​មាន​អ័រម៉ូន​Cortisol ដែល​​ជា​​អ័រម៉ូន​ស្រ្តេស​ ខ្ពស់​នៅ​​ក្នុង​រាងកាយ​។​ ហេតុ​នេះ​ហើយ​ ​​​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​A​ គួរ​​ស្វែងរក​វិធីសាស្ត្រ​សមស្រប​ក្នុង​ការ​កាត់​បន្ថយ​ការ​ថប់​បារម្ភ​ ​ក៏​ដូចជា​ស្រ្តេស​ឲ្យ​បាន​ទាន់​ពេលវេលា​ ដូចជា​ការ​ស្ដាប់​ចម្រៀង​ […]


ជំងឺវិបត្តិគ្រាប់ឈាមប្លាកែត

អ្នក​ខ្វះ​កោសិកា​គ្រាប់​ឈាម​ក្រហម ​​អាហារ​ទាំងនេះ​អាច​ជួយ​បាន

តើ​គ្នា​យើង​​ធ្លាប់​មាន​អារម្មណ៍​​ហេវហត់​ ​និង​អស់​កម្លាំង​ដែរ​ទេ?​ ​អាការៈ​នេះ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​ (Anemia)។​ ជាក់ស្ដែង​ ជំងឺ​ស្លេកស្លាំង​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​ឈាម​ក្រហម (RBC) ​យើង​មាន​កម្រិត​ទាប​។ ប្រសិន​បើ​កោសិកា​ឈាម​ក្រហម​មាន​កម្រិត​ទាប​ រាងកាយ​យើង​ត្រូវ​​​​ធ្វើការ​កាន់​តែ​ច្រើន​ឡើង​ ដើម្បី​​​ផ្ដល់​អុកស៊ីសែន​​ទៅ​ពាសពេញ​រាងកាយ​។ ​​​ជា​ការ​ពិត​ណាស់​​ ​ជំងឺ​ស្លេកស្លាំង​​អាច​នាំ​មក​នូវ​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ទៀត​​ ហេតុ​ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​បង្កើន​កោសិកា​ឈាម​ក្រហម​​​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​​សម​ល្មម​​​​។​ សារធាតុ​ចិញ្ចឹម​ទាំង​៤​ ដែល​​ជួយ​បង្កើន​​ចំនួន​កោសិកា​ឈាម​ក្រហម​​​ យើង​អាច​បង្កើន​​កម្រិត​កោសិកា​ឈាម​ក្រហម​ ដោយ​ការ​ញ៉ាំ​នូវ​អាហារ​ដែល​​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ទាំង​៤​នេះ​។ ១. ជាតិ​ដែក ​ជា​ទូទៅ​ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​​ជាតិ​ដែក​ នឹង​បង្កើត​ការ​ផលិត​នៃ​កោសិកា​ឈាម​ក្រហម​នៅ​ក្នុង​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ អាហារ​ទាំងនេះ​ រួម​មាន​៖ សាច់​ក្រហម​ ដូចជា​សាច់​គោ សាច់​ជ្រូក ថ្លើម​ ក្រលៀន​ បន្លែ​បៃតង​ និង​ផ្លែឈើ​ក្រៀម​ ស៊ុត​ក្រហម​​​ ២. វីតាមីន B-12 អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន B-12 មាន​ដូចជា៖ សាច់​ក្រហម​ ដូចជា​សាច់​គោ សាច់​ជ្រូក ត្រី ទឹកដោះ​គោ​ និង​ឈឺស​ ស៊ុត ៣. អាស៊ីដ​ហ្វូលិក (Folic Acid) ការ​បន្ថែម​វីតាមីន​ B ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ​គឺ​ពិត​ជា​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ B-9 (អាស៊ីដហ្វូលិក)​ រួម​មាន​៖ សណ្ដែក បន្លែ​បៃតង​ ដូចជា​​ស្ពៃ​ខ្មៅ​ […]


ជំងឺឈាមផ្សេងទៀត

ជំងឺ​ឆ្លងមេរោគក្នុងឈាម គ្នា​យើង​ធ្លាប់ឮអត់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម ជា​ភាសា​បច្ចេក​ទេស (Septicemia) អាច​ហៅបាន​ថា Bacteremia (បាក់តេរី​ក្នុង​ឈាម) ឬ blood poisoning (ពុល​ឈាម)  ដោយ​សម្ដៅ​​លើ​ការ​ឆ្លង​បាក់តេរី​តាម​រយៈ​សួត ឬ​ស្បែក ហើយ​បាក់តេរី​ទាំង​នោះ​ បន្ត​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ នេះ​ជា​ករណី​គ្រោះថ្នាក់ ព្រោះ​បាក់តេរី និង​ជាតិ​ពុល​របស់​វា អាច​ធ្វើ​ដំណើរ​នៅ​ក្នុង​ឈាម ហើយ​សាយភាយ​ទៅ​គ្រប់​កន្លែង​ក្នុង​រាងកាយ​ទាំងមូល។ ជំងឺ​ឆ្លង​មេរោគ​ក្នុង​ឈាម​នេះ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ភ្លាមៗ ដូច្នេះ​ត្រូវ​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ នឹង​បង្ក​ផល​វិបាក​បង្ក​ទៅ​ជា​​ការ​ឆ្លង​មេរោគ​ពេញ​រាងកាយ ហៅ​ថា​ជំងឺ Sepsis។ ជំងឺ Sepsis និង​ឆ្លង​មេរោគ​ក្នុង​ឈាម មិន​ដូច​គ្នា​ទេ ព្រោះ Sepsis គឺ​ជា​ជំងឺ​ស្មុគ​ស្មាញ​ជាងឆ្លង​មេរោគ​ក្នុង​ឈាម ដោយ​សារជំងឺ​នេះ អាច​ធ្វើ​ឲ្យ​ឈាម​កក​ក្នុង​សរសៃ​ឈាម នាំ​ឲ្យ​ស្ទះ​អុកស៊ីសែន​​​រត់​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេង​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ និង​ខូច​សរីរាង្គ​ទាំង​នោះ។ នៅ​ពេល​មាន​ជំងឺ​ Sepsis សម្ពាធ​ឈាម​ចុះ​ទាប​ខ្លាំង (septic shock) ជា​ករណី​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឱ្យ​ស្លាប់​បាន។​ ចំពោះ​រោគ​សញ្ញា​ដំបូងៗ​នៃ​ការ​ឆ្លង​រោគ​នេះ​ មាន​ដូចជា ក្ដៅ​ខ្លួន​ខ្លាំង ញាក់ ខ្សោយ​កម្លាំង និង​បែក​ញើស​ជោក […]


ជំងឺស្លេកស្លាំង

ត្រូវ​ចេះ​សង្កេត បើ​ចេញ​រោគសញ្ញាទាំងនេះ អាចជាជំងឺស្លេកស្លាំងដោយខ្វះជាតិដែកហើយ​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ជំងឺ​​ស្លេក​​ស្លាំងដោយសារខ្វះ​​ជាតិ​ដែក​ ជា​​ជំងឺឧស្សាហ៍​កើត​មាន​បំផុតមួយ​​ក្នុង​​ចំណោមជំងឺស្លេកស្លាំង​ទាំងអស់​។ វា​​ជា​​ជំងឺ​​មួយ​​ប្រភេទ​ ​​បណ្តាល​​មក​​ពី​​កង្វះ​​កោ​សិ​កា​​គ្រាប់​​ឈាម​​ក្រហមដែល​​ជា​​អ្នក​​នាំ​​អុក​​ស៊ី​សែន​​ទៅ​​កាន់​​កោ​សិកា​ទាំង​អស់​​ក្នុង​​រាង​​កាយ។ ដូចឈ្មោះ​របស់​ជំងឺ​ដែរ ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ​ បណ្តាល​មក​ពី​កង្វះ​ជាតិដែក​។ ពេល​ក្នុង​ខ្លួន​ខ្វះ​ជាតិ​ដែក ​នឹង​មិន​អាច​ផលិត​សមាស​ធាតុ​ម្យ៉ាង​នៅ​ក្នុង​គ្រាប់​ឈាម​ក្រហម ដែល​​​ជា​អ្នក​​​ដឹក​​អុក​ស៊ី​ហ្សែន​មាន​ឈ្មោះ​ថា អេម៉ូ​ក្លូ​ប៊ីន។ ជា​លទ្ធ​ផល​ រាងកាយ​យើង​នឹង​អស់​កម្លាំង ​ពិបាក​ដក​​ដង្ហើម។ យើង​អាច​បង្គ្រប់​ជាតិដែក​ក្នុង​ខ្លួនបាន តាម​រយៈ​អាហារ ឬ​ថ្នាំ​បំប៉ន។ ពេល​ខ្លះ​ ចាំ​បាច់​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ និង​ព្យាបាល​ជំងឺ​ស្លេក​ស្លាំងដោយសារ​ខ្វះ​ជាតិដែកនេះ ​ពិសេស​បើពេទ្យ​សង្ស័យ​ថា មាន​ហូរ​ឈាម​នៅ​សរីរាង្គ​ខាង​ក្នុង។ រោគ​សញ្ញា​​ជំងឺស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​​ មាន​ដូច​ជា៖ – អស់​កម្លាំង​ខ្លាំង​ – ខ្សោយ​ – ស្លេក​ស្លាំង – ឈឺ​ទ្រូង​ បេះដូង​ដើរ​លឿន​ ឬ​ហត់​ – ឈឺ​ក្បាល​ វិល​មុខ​ ឬ​ធេង​ធោង​ – ត្រជាក់​ចុង​ដៃ​ចុង​ជើង​ – រលាក​ ឬឈឺ​អណ្ដាត​ – ក្រចក​ផុយ​ – មាន​អារម្មណ៍​ឃា្លន ​​តែអាហារ​គ្មាន​​ជាតិ​​ – មិន​ឃ្លាន​អាហារ​​ ​ពិសេស​ចំពោះ​ក្មេង និង​ទារក​មាន​ជំងឺ​កង្វះ​ជាតិ​ដែក។ បើ​យើង ឬ​កូន​មាន​រោគ​សញ្ញា​ ​សង្ស័យ​​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​​ជាតិ​ដែក​ ​គួរ​ទៅ​ជួប​ពេទ្យ​។​ ជំងឺ​ស្លេក​ស្លាំង​ដោយ​សារខ្វះ​ជាតិ​ដែក មិន​មែន​ជា​ជំងឺអាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​បាន​នោះ​ឡើយ។​ ហេតុនេះ ​​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ គឺ​ប្រសើរ​ជាង​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ដោយ​ខ្លួន​ឯង​ […]


ជំងឺស្លេកស្លាំង

ការផលិតគ្រាប់ឈាមក្រហមនឹងថយចុះ បើមានជំងឺអស់នេះ

គ្រាប់​ឈាម​ក្រហម​ជា​គ្រាប់​ឈាម​ដែល​សម្បូរ​ជាង​គេ​នៅ​ក្នុង​រាង​កាយ​យើង ក្នុង​ចំណោម​គ្រាប់​ឈាម​ដទៃ​ទៀត (គ្រាប់​ឈាម​ស ប្លាកែត...)។ ប៉ុន្តែ បើ​យើង​ខ្វះ​គ្រាប់​ឈាម​ក្រហម​នៅ​ក្នុង​ខ្លួន​វិញ យើង​អាច​ប្រឈម​នឹង​បញ្ហា​ច្រើន ហើយ​ជំងឺ​ខាង​ក្រោម​នេះ អាច​ជា​មូល​ហេតុ​នៃ​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​ថយ​ចុះដែរ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា គ្រាប់​ឈាម​ក្រហម​មាន​នាទី​ដឹក​នាំ​អុកស៊ីសែនសម្រាប់​ផ្គត់ផ្គង់ និង​ចិញ្ចឹម​គ្រប់​សរីរាង្គ​របស់​មនុស្ស។ បើ​យើង​មាន​បញ្ហា​កង្វះ​គ្រាប់​ឈាម​ក្រហម វា​អាច​ប៉ះពាល់​ដល់​បញ្ហា​សុខភាព និង​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​​ជីវិត។ ក្នុង​ករណី​ដែល​រាងកាយ​ផលិត​​គ្រាប់​ឈាម​ក្រហម​ថយ​ចុះ វា​អាច​បណ្ដាល​មក​ពី​ជំងឺ​មួយ​ចំនួន​នេះ​៖ ១. កង្វះ​អាហារូបត្ថម្ភ (ខ្វះ​ជាតិ​ដែក វីតាមីនB12។ល។) ២. ជំងឺ​ក្រពេញ​អ័រម៉ូន​ទីរ៉ូអ៊ីត ៣.  ជំងឺ​ខ្សោយ​តម្រងនោម ៤. ជំងឺ​មហារីក​គ្រាប់​ឈាម ៥. ជំងឺ​មហារីក​ផ្សេងៗ ៦. ជំងឺ​ខ្សោយ​ខួរ​ឆ្អឹង (បណ្ដាល​មក​ពី​សារជាតិ​ពុល​មួយ​ចំនួន​ដូច ការ​ប្រើ​ថ្នាំ​មិន​ត្រឹម​ត្រូវ ថ្នាំ​បាញ់​ដំណាំ។ល។) ប្រសិន​បើ​ផលិត​ភាព​ឈាម​ក្រហម​ថយ​ចុះ នោះ​យើង​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម​មួយ​ទៀត ហើយ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បាត់​បង់​គ្រាប់​​ឈាម​ក្រហម​អាច​ដោយ​សារ៖ - ការ​ហូរ​ឈាម​ច្រើន (របួស) - ការ​រលាក​ផ្សេងៗ​ដោយ​សារ បាក់តេរី វីរ៉ុស ប៉ារ៉ាស៊ីត ឬ​ពពួក​ផ្សិត - វិបត្តិ​អ័រម៉ូន បណ្ដាល​ឲ្យ​ធ្លាក់​ឈាម (ចំពោះ​ស្ត្រី) - ឬ ​ស្ត្រី​ពពោះ។ ចំពោះ​អ្នក​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម​នឹង​មាន​ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង​បាន​ដូច ស្លេក​ស្លាំង​ខុស​ពី​ធម្មតា ហេវ​ហត់ អស់​កម្លាំង ល្ហិត​ល្ហៃ ឧស្សាហ៍​វិល​មុខ ឈឺ​ក្បាល មាន​អារម្មណ៍​ធេងធោង ញ័រ​ទ្រូង បេះ​ដូង​លោត​ញាប់ ចុក​ទ្រូង ដង្ហក់ ឆាប់​ហត់​ខុស​ធម្មតា។ ហេតុ​ដូច​នេះ […]


ជំងឺវិបត្តិគ្រាប់ឈាមស

មូលហេតុចម្បង២យ៉ាង បណ្ដាលឲ្យកើតជំងឺមហារីកគ្រាប់ឈាមស

អ្នក​ណាៗ​ក៏​ដឹង​ដែរ​ថា ជំងឺ​មហារីក ជា​ជំងឺ​សាហាវ​មួយ​ដែល​ពិបាក​ក្នុង​ការ​ព្យាបាល ប្រសិន​បើ​កើត​មាន​ហើយ​នោះ។ ចំពោះ​ជំងឺ​ប្រភេទ​នេះ វា​អាច​កើត​បាន​នៅ​គ្រប់​កន្លែង​លើ​រាងកាយ​របស់​យើង សូម្បី​តែ​ឈាម​ក៏​អាច​កើត​ជំងឺ​មហារីក​ឈាម​បាន​ដែរ។ ចុះ​មាន​ដឹង​អត់​ថា ជំងឺ​មហារីក​គ្រាប់​ឈាម​ស​បណ្ដាល​មក​ពី​កត្តា​អី? ឆ្លើយ​តបនឹង​សំនួរ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ កោសិកា​មហារីក​គ្រាប់​ឈាម​រីក​ដុះ​ដាល​ដោយ​ឯក​រាជ្យ មិន​អាច​គ្រប់​គ្រង​បាន​ទេ។ វា​រំខាន​ទៅ​ដល់​ការ​ផលិត​គ្រាប់​ឈាម​ក្រហម ធ្វើ​ឲ្យ​អ្នក​ជំងឺ​ខ្វះ​ឈាម​ក្រហម ហើយ​បើ​មិន​បញ្ចូល គ្រាប់​ឈាម​ក្រហម ឲ្យ​អ្នក​ជំងឺ​ទេ អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ប្រឈម​នឹង​ការ​ស្លាប់​បាន។ ចំណែក​មូល​ហេតុ​សំខាន់​ចំនួន២ ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​គ្រាប់​ឈាម​នេះ​រួម​មាន៖ ទី១. អ្នក​ជំងឺ​មាន​ជំងឺ​នេះ​ពី​កំណើត​តែ​ម្ដង ដោយ​សារ​នៅ​ពេល​បង្ក​កំណើត​មាន​ហ្សែន​មួយ​ប្រភេទ​ជា​ក្រូម៉ូស្យូម​មិន​ល្អ។ តែ​ជំងឺ​នេះ​មិន​មែន​ជា​ជំងឺ​តំណ​ពូជ ឬ​សួ​ពូជ​នោះ​ទេ។ ទី២. បរិស្ថាន​នៃ​ការ​រស់​នៅ ការ​ស្រូប​យក​សារធាតុ​ពុល​ផ្សេងៗ​ដូច​ជា សារធាតុ​គីមី​ពុល​មាន​នៅ​ក្នុង​ថ្នាំ​លាប ផ្ទះ ឧស្សាហកម្ម និង​កាំ​រស្មី ជាដើម។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា យើង​អាច​រក​ឃើញ​ថា អ្នក​ជំងឺ​កើត​មហារីក​គ្រាប់​ឈាម ប្រសិន​បើ​អ្នក​ជំងឺ​ចេញ​សញ្ញា​ដូច​ជា ស្លេក​ស្លាំង ឆាប់​ហត់ មាន​ចេញ​ឈាម​នៅ​តាម​អញ្ចាញ​ធ្មេញ ហើយ​ស្បែក​មាន​លក្ខណៈ​ជាំ​ខុស​ពី​ធម្មតា។ ផល​រំខាន​មួយ​ចំនួន​ទាក់​ទង​ទៅ​ដល់​ប្លាកែត​ដែល​ជា​គ្រាប់​ឈាម​ម៉្យាង​ដែល​មាន​តួ​នាទី សម្រាប់​ទប់​ឈាម​កុំ​ឲ្យ​ហូរ ធ្វើ​ឲ្យ​ឈាម​ចុះ​ខុស​ពី​ធម្មតា។ លោក​បាន​បញ្ជាក់​ថា ប្រ​ជា​ជន​យើង​ភាគ​ច្រើន​តែង​ហៅ ជំងឺ​មហារីក​គ្រាប់​ឈាម​ស​នេះ ទៅ​ជា​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម ចឹង​ហើយ នៅ​ពេល​គួរ​ឈប់​ហៅ​ថា ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម ព្រោះ​វា​មិន​ត្រឹម​ត្រូវ ហើយ​ស្ដាប់​ទៅ​ហាក់​ដូច​ជា គ្រាប់​ឈាម​ស៊ី​គ្រាប់​ឈាម​គ្នា​ឯង។


ជំងឺស្លេកស្លាំង

តម្រូវការជាតិដែកប្រចាំថ្ងៃ តាមវ័យ និងភេទម្នាក់ៗត្រូវបំពេញឲ្យបានគ្រប់គ្រាន់

ស្ត្រី​មាន​ផ្ទៃពោះ ៣ ខែ​ដំបូង​ពិតជា​ត្រូវការ​ថ្នាំ​ជាតិ​ដែក ដើម្បី​ផលិត​អេម៉ូគ្លូប៊ីន​ទ្វេដង ដែល​វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម។ អេម៉ូក្លូប៊ីន មាន​តួនាទី​ផលិត​គ្រាប់​ឈាម​បន្ថែម​ដល់​កូន​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ជាតិ​ដែក​គឺ​ជា​អ្វី​ដែល​ស្រី​ៗ​មាន​ផ្ទៃពោះ​ត្រូវការ​ដើម្បី​បង្កើន​គ្រាប់​ឈាម​ក្រហម កាត់​បន្ថយ​ភាព​ស្លេកស្លាំង និង​ហានិភ័យ​ផ្សេងៗ​ ពេល​សម្រាល​កូន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជាតិ​ដែក​មិន​ត្រឹម​តែ​ជួយ​មិន​ឲ្យ​ស្លេកស្លាំង​តែ​មួយ​មុខ​ទេ វា​ក៏​ជួយ​បង្កើន​កម្រិត​ថាមពល ធ្វើឲ្យ​មុខងារ​សាច់ដុំ​ប្រសើរ​ឡើង មាន​ និង​បង្កើន​សុខភាព​ខួរក្បាល​ផង​ដែរ។ បើ​ទោះ​ជា​យើង​មិន​មាន​ផ្ទៃពោះ​ក៏​ដោយ ក៏​ប៉ុន្តែ​យើង​ម្នាក់​ៗ​សុទ្ធតែ​ត្រូវការ​ជាតិ​ដែក​ដូច​គ្នា គ្រាន់តែ​មិន​ច្រើន​ពេក​ដូច​​ស្ត្រី​ពពោះ ហើយ​ខាងក្រោម​គឺជា​បរិមាណ​ជាតិដែក​ទៅ​តាម​វ័យ និង​ភេទ។ - បុរស​ដែល​មាន​សុខភាព​ល្អ​ជា​មធ្យម​ចាប់ពី ១៩ ឆ្នាំ​ឡើង​ទៅ​ត្រូវការ​ជាតិ​ដែក ៨ មីល្លីក្រាម​/ថ្ងៃ។ - ស្ត្រី​អាយុ​ពី ១៩-៥០ ឆ្នាំ ត្រូវការ​ជាតិ​ដែក ១៨ មិល្លីក្រាម/ថ្ងៃ។ - សេចក្ដី​ត្រូវការ​របស់​ស្ត្រី​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៨ មីក្រាម​/ថ្ងៃ បន្ទាប់ពី​អាយុ ៥១ ឆ្នាំ​ទៅ។ - ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ជាតិ​ដែក​ច្រើន​ជាង​ប្រហែល ២៧ មិល្លីក្រាម/ថ្ងៃ។ - ស្ត្រី​ពេល​មក​រដូវ ត្រូវការ​ជាតិ​ដែក ១៩ មិល្លីក្រាម/ថ្ងៃ ដើម្បី​បំពេញ​គ្រាប់​ឈាម​ឡើង​វិញ។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ ៣ ខែ​ដំបូង​អាច​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់​តាមរយៈ​ថ្នាំ​គ្រាប់​ជាតិ​ដែក ដែល​ត្រូវ​លេប ១ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ