ជំងឺឈាម

ចំណេះដឹងទូទៅ

ជំងឺឈាម

បែកញើសច្រើន ហើយចេញរោគសញ្ញា៤នេះទៀត អាចជាការបង្ករោគក្នុងឈាម

ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​​របស់​យើង​ឆ្លង​មេរោគ​ប្រភេទ​ណា​មួយ ហើយ​រាលដាល​ពាសពេញ​រាងកាយ ព្រម​ទាំង​​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​សរីរាង្គ។ ស្ថានភាព​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដែល​​យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​នេះ គ្នា​យើង​គួរ​តែ​យកចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា យើង​កំពុង​តែ​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម។ រោគសញ្ញា​ទាំង៥​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម ១. ពិបាក​ដកដង្ហើម អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​រោគសញ្ញា​មួយ​ដែល​អាច​កើត​មាន​នោះ គឺ​ការ​ពិបាក​ដកដង្ហើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ស្រៀវស្រាញ ជាមួយ​គ្នា​នេះ​ដែរ ការ​ឆ្លង​មេរោគ​ក្នុង​ឈាម​ អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​ក្នុង​ពេល​តែ​មួយ​ ហើយ​អ្នក​ជំងឺ​ អាច​នឹង​​មាន​រោគសញ្ញា​ស្រៀវស្រាញ​​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត។ ៣. បែក​ញើស​ច្រើន​ជ្រុល ចំណែក​ឯ​ការ​បែក​ញើស​ច្រើន​ជ្រុល​ ក៏​ជា​រោគសញ្ញា​មួយ​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ដូច​គ្នា។ [embed-health-tool-bmr] ៤. ធីងធោង ការ​បង្ក​រោគ​ដោយ​បាក់តេរី អាច​នាំ​ឲ្យ​កើត​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ ពីព្រោះ​វា​អាច​ឆ្លង​ទៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ដោយ​បង្កើត​ជាសង្វាក់ប្រតិកម្ម​ ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អារម្មណ៍​ធីងធោង នោះ​ក៏​អាច​ជា​រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​ដែរ។ ៥. នោម​ឈឺ ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ចំនួន​​ក៏​អាច​លេច​ឡើង ​​ អាស្រ័យ​ទៅ​តាម​​ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ទៅ​ជា​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម។ តួ​យ៉ាង​ដូចជា​ អាការៈ​នោម​ឈឺ ដែល​កើត​ចេញ​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?

អត្ថបទផ្សេងទៀតពី ជំងឺឈាម

ជំងឺស្លេកស្លាំង

ស្វែងរក ជំងឺឈាម

ជំងឺឈាមផ្សេងទៀត

ការបង្ករោគក្នុងឈាមបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ការ​បង្ក​រោគ​ក្នុង​ឈាម​ ឬ​ Sepsis កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​មាន​ប្រតិកម្ម​ខុស​ប្រក្រតី​ចំពោះ​ការ​ឆ្លង​មេរោគ។ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​សុខភាព​មួយ​នេះ ប្រព័ន្ធ​ភាព​ស៊ាំ​​ដែល​​ការពារ​យើង​ពី​មេរោគ នឹង​បញ្ចេញ​​សារធាតុ​គីមី​ជា​ច្រើន​ចូល​ទៅ​ក្នុង​ឈាម ដោយ​បង្ក​ជា​ការ​រលាក​ ដែល​អាច​នាំ​ឲ្យ​ខូច​សរីរាង្គ។ ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​បង្ក​រោគ​ក្នុង​ឈាម​ អាច​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​សរីរាង្គ​ភ្លាម​ៗ​ ដូចជា​សួត តម្រង​នោម និង​ថ្លើម​ជា​ដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​ ការ​ឆ្លង​បាក់តេរី​​ ជា​កត្តា​ចម្បង​មួយ​ដែល​នាំ​ឲ្យ​​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម​ ប៉ុន្តែ​បញ្ហា​មួយ​​នេះ ​ក៏​អាច​កើត​ឡើង​ដោយ​សារ​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដូច​គ្នា នៅ​ពេល​ដែល​បាក់តេរី ប៉ារ៉ាស៊ីត ផ្សិត​ ឬ​មេរោគ​ចូល​ក្នុង​រាងកាយ​ ​និង​សូម្បី​តែ​ការ​ឆ្លង​តាម​សាច់​ដុះ​នៅ​គល់​ក្រចក​។​​ [embed-health-tool-heart-rate] ​​​​ការ​បង្ក​រោគ​ក្នុង​ឈាម​កើត​ឡើង​ភាគ​ច្រើន​ចំពោះ​៖ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដោយ​សារ​ជំងឺ​អេដស៍ ឬ​មហារីក​ ឬ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ប្រឆាំងការរលាក មាន​ផ្ទៃពោះ​ ​មាន​វ័យ​ក្មេង​ពេក ​មាន​វ័យ​ចំណាស់ និង​​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ ​ទទួល​ការ​​វះកាត់ ប្រើ​បំពង់​ជំនួយ​ការ​ដកដង្ហើម មាន​ជំងឺ​ទឹក​នោម​ផ្អែម​ មាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ រលាក​សួត រលាក​ស្រោម​ខួរក្បាល ក្រិន​ថ្លើម​ ឬ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​ ដោយ​សារ​តែ​ការ​បង្ក​រោគ​ក្នុង​ឈាម​ ចាប់ផ្ដើម​​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ ដូច្នេះ​ហើយ​ យើង​អាច​នឹង​មាន​រោគសញ្ញា​ផ្សេង​ៗ​​ជា​ច្រើន​។ ប៉ុន្តែ​ សញ្ញា​ដំបូង​ រួម​មាន​ដកដង្ហើម​ញាប់ និង​វង្វេង​ស្មារតី។ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត […]


ជំងឺឈាមផ្សេងទៀត

វិបត្តិឈាមជាអ្វី? មានរោគសញ្ញាយ៉ាងម៉េចខ្លះ?

វិបត្តិ​ឈាម​ជា​ជំងឺ​កម្រ​មួយ​ដែល​ប៉ះពាល់​​ដល់​ការ​គ្រប់គ្រង​កំណក​ឈាម​របស់​រាងកាយ​។ ប្រសិនបើ​ឈាម​មិន​កក​ដូច​​ប្រក្រតី​​ទេ​នោះ យើង​អាច​ប្រឈម​នឹង​ការ​ចេញ​ឈាម​ច្រើន​ជ្រុល​ នៅ​ពេល​ដែល​រង​របួស ឬ​ធ្វើការ​វះកាត់​​ជា​ដើម។ ដំណើរការ​នៃ​​កំណក​ឈាម​ ជា​ប្រូតេអ៊ីន​នៅ​ក្នុង​ឈាម​ដែល​​​ធ្វើ​ការ​ជាមួយ​នឹង​កោសិកា​តូច​ៗ​ ហៅ​ថា​ប្លាកែត​ ដើម្បី​​បង្កើត​បាន​ជា​កំណក​ឈាម​។ រាល់​បញ្ហា​ណាមួយ​ដែល​ប៉ះពាល់​ដល់​មុខងារ​ ឬ​​ដំណើរការ​នៃ​កំណក​ឈាម​ ឬ​ប្លាកែត គឺ​សុទ្ធ​តែ​​អាច​នាំ​ឲ្យ​​កើត​វិបត្តិ​ឈាម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! វិបត្តិ​ឈាម​នេះ អាច​​​បណ្ដាល​មក​ពី​តំណ​ពូជ ឬ​​វិវត្តន៍​នៅ​ពេល​ដែល​យើង​មាន​ការ​លូតលាស់ ហើយ​រោគសញ្ញា​​រួម​មាន​ ឧស្សាហ៍​មាន​ស្នាម​​ជាំ មក​រដូវ​ច្រើន​ជ្រុល និង​ឈាម​ច្រមុះ។ វិបត្តិ​ឈាម​មួយ​ចំនួន​ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​យើង​ និង​ខ្លះ​ទៀត អាច​នាំ​ឲ្យ​​មាន​ផលវិបាក​ផ្សេង​ៗ។ ថ្វី​ត្បិត​តែ​​ក្នុង​ករណី​ខ្លះ យើង​មិន​ចាំបាច់​​ធ្វើការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ប្រសិន​បើ​យើង​ត្រូវ​ធ្វើ​ការ​វះ​កាត់ ឬ​​អំឡុង​ពេល​មាន​ផ្ទៃពោះ ដើម្បី​បញ្ចៀស​បញ្ហា​ហូរ​ឈាម​នៅ​ពេល​អនាគត។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?


ជំងឺឈាមផ្សេងទៀត

ចេញឈាមខាងក្នុងស្បែកបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ការ​ចេញ​ឈាម​នៅ​​ខាង​ក្នុង​ស្បែក​​ កើត​ឡើង​នៅ​ពេល​ដែល​សរសៃ​ឈាម​តូច​ៗ​បែក​នៅ​​ក្រោមស្បែក​។ សរសៃ​ឈាម​ដែល​ខូច​ទាំង​នេះ អាច​មើល​ទៅ​ដូចជា​ចំណុច​ក្រហម​តូច​ៗ ឬ​​មាន​ពណ៌​ស្វាយ​ ខៀវ ឬ​ខ្មៅ ដែល​ជា​ទូទៅ​​មាន​លក្ខណៈ​ស្រាល​ និង​អាច​ជា​សះស្បើយ​​​ក្នុង​រយៈពេល ​២​សប្ដាហ៍​។ អ្នក​ណា​ខ្លះ​​ប្រឈម​នឹង​​ការ​ចេញ​ឈាម​នៅ​ខាង​ក្នុង​ស្បែក? ជា​ទូទៅ យើង​​ម្នាក់​ៗ​សុទ្ធ​តែ​អាច​​មាន​ស្នាម​ជាំ (​ដែល​ជា​ប្រភេទ​​នៃ​ការ​ចេញ​ឈាម​នៅ​ក្នុង​ស្បែក​ទូទៅ​បំផុត​​)​។ ប៉ុន្តែ​ ​អ្នក​ខ្លះ​អាច​ងាយ​កើត​មាន​ស្នាម​ជាំ ក្នុង​នោះ​រួម​មាន​៖ អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង​៦៥​ឆ្នាំ ប្រើប្រាស់​ថ្នាំ​ពង្រាវ​ឈាម ប្រើប្រាស់​អាហារ​បំប៉ន​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​ចេញ​ឈាម​ ដូចជា​ពពួក​វីតាមីន​E អ្នក​មាន​ស្បែក​ស អ្នក​លេង​កីឡា ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! បញ្ហា​សុខភាព​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​យើង​ងាយ​កើត​មាន​ស្នាម​ជាំ ឬ​​ចេញ​ឈាម​ មាន​ដូចជា៖ ជំងឺ​ឈាមក្រកក ជំងឺ​មហារីក​ឈាម​ ជំងឺ​ថ្លើម​ ជំងឺ​Lupus វិបត្តិ​ប្លាកែត កង្វះ​វីតាមីន​K ។ ​​​​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​​ចេញ​ឈាម​នៅ​ក្នុង​ស្បែក​? ការ​រង​របួស​ ជា​មូលហេតុ​ទូទៅ​បំផុត​​ដែល​នាំ​ឲ្យ​ចេញ​ឈាម​នៅ​ក្នុង​ស្បែក។ កត្តា​ផ្សេង​ទៀត​ មាន​៖ ប្រឹង​យំ ក្អក ឬ​ក្អួត​ ពាក់​ស្បែក​ជើង សំលៀកបំពាក់​ ឬ​វ៉ែនតា ​មិន​មាន​ផាសុកភាព រោគសញ្ញា​នៃ​ការ​ចេញ​ឈាម​ក្នុង​ស្បែក​មាន​អ្វី​ខ្លះ? ​ជួនកាល​ រោគសញ្ញា​តែ​មួយ​គត់​​នៃ​ការ​ចេញ​ឈាម​ក្នុង​ស្បែក​​ គឺ​ការ​ប្រែ​ពណ៌​ស្បែក​ ដោយ​មាន​ស្នាម​ពណ៌​ក្រហម​ ខ្មៅ ខៀវ​ ឬ​ស្វាយ ហើយ​ស្នាម​ជាំ​ខ្លះ​ទៀត​ […]


ជំងឺឈាមផ្សេងទៀត

គន្លឹះ៥យ៉ាង ជួយបន្សុទ្ធឈាម និងបណ្តេញជាតិពុលចេញពីរាងកាយ

ឈាម​​មាន​មុខងារ​សំខាន់​ខ្លាំង​នៅ​​​ក្នុង​រាងកាយ​របស់​យើង​ ដោយ​​​បញ្ជូន​អុកស៊ីហ្សែន​ និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​កោសិកា​​ពាន់​លាន។ មួយ​វិញ​ទៀត​ ឈាម​ដឹកនាំ​កាកសំណល់​ពី​​សរីរាង្គ​​បន្សាប​ជាតិ​​ពុល ចេញ​ពី​រាងកាយ​ ព្រម​ទាំង​គ្រប់គ្រង​សីតុណ្ហភាព PH ទឹក​នៅ​ក្នុង​រាងកាយ​ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​ឈាម​​គ្មាន​ជាតិពុល និង​ដើម្បី​​ឲ្យ​មុខងារ​រាងកាយ​​ដំណើរការ​បាន​ត្រឹមត្រូវ យើង​គួរ​តែ​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​ ដើម្បី​បន្សុទ្ធ​ឈាម​។ ១. ហាត់​ប្រាណ​ជា​ទៀងទាត់​ ពិត​ណាស់​ ការ​ហាត់​ប្រាណ​អាច​ជួយ​​ពង្រឹង​​សរីរាង្គ​សំខាន់​ៗ​​នៃ​រាងកាយ​។ មិន​តែ​ប៉ុណ្ណោះ លំហាត់​ប្រាណ​គ្រប់​ទម្រង់​ អាច​ធ្វើ​ឲ្យ​​ចរន្ត​ឈាម​ក្នុង​រាងកាយ​ប្រសើរ​ឡើង​ បង្កើន​ការ​ផលិត​ញើស និង​ការ​ដកដង្ហើម​ ដែល​​ទាំង​នេះ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ​។ នៅ​ពេល​ដែល​ឈាម​ចរាចរ​ពាសពេញ​រាងកាយ​កាន់​តែ​ច្រើន​ ថ្លើម​ និង​កូន​កណ្ដុរ​នឹង​ដំណើរការ​កាន់​តែ​​​ល្អ​ដូច​គ្នា​​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ញ៉ាំ​ទឹក​ឲ្យ​​គ្រប់គ្រាន់​ ការ​ញ៉ាំ​ទឹក​ជា​វិធីសាស្ត្រ​ងាយ​ស្រួល​បំផុត​ ក្នុង​ការ​បន្សុទ្ធ​ឈាម ដោយ​បណ្ដេញ​ជាតិ​ពុល​ និង​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ទាំងអស់​ចេញ​ពី​រាងកាយ។​ លើស​ពី​នេះ ទឹក​ផ្ទុក​សារធាតុ​Curcumin ​ដែល​ជួយ​ការពារ​ថ្លើម​ ដោយ​កម្ចាត់​មេរោគ និង​ធ្វើ​​ឲ្យ​ការ​រំលាយ​អាហារ​មាន​ភាព​ប្រក្រតី។​ [embed-health-tool-heart-rate] ​​​​​៣. បន្លែ​ ជាមួយ​គ្នា​​នេះ​ដែរ​ យើង​គួរ​តែ​បញ្ចូល​បន្លែ​ក្នុង​របប​អាហារ​ដូចជា Broccoli ស្ពៃ​ក្ដោប​ និង​ឆៃថាវ ដើម្បី​ជួយ​បន្សុទ្ធ​ឈាម​។ ក្រៅ​ពី​នេះ យើង​ចាំបាច់​បន្ថែម​បន្លែ​ស្លឹក​បៃតង​ទើប​ជា​ការ​ប្រសើរ​។ ៤. ក្រូច​ឆ្មារ ​បន្ថែម​ពី​នេះ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​ អាច​ជួយ​ជំរុញ​ការ​បំបែក​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ និង​កាត់បន្ថយ​ការឈឺតម្រងនោម បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៅ​ទៀត​ វីតាមីន​ […]


ជំងឺវិបត្តិគ្រាប់ឈាមប្លាកែត

ប្លាកែតជាអ្វី? ហេតុអ្វីពេលខ្លះបរិច្ចាគឈាម ត្រូវការតែប្លាកែត?

រាល់​ពេល​មាន​ការ​បញ្ចូល​ឈាម ​គ្រូ​ពេទ្យ​អាច​និយាយ​ថា​ត្រូវ​ការ​ប្លាកែត​ សម្រាប់​អ្នក​ជំងឺ តើ​ប្លាកែត​ជា​អ្វី? ប្លាកែត​ជា​សមាស​ធាតុ​តូច​បំផុត​មួយ​នៅ​ក្នុង​ឈាម​ជួយ​ទប់​ស្កាត់​ការ​ហូរ​ឈាម​។ ប្លាកែត​ចង​គ្នា​ជា​សម្ព័ន្ធ​ដើម្បី​បង្កក​ឈាម​ការពារ​ឈាម​ហូរ​ច្រើន​ចេញ​តាម​មុខ​របួស​។ ១. មុខងារ​របស់​ប្លាកែត​ ប្លាកែត​មាន​មុខ​ងារ​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​ហូរ​ឈាម​ច្រើន​។ ពេល​មនុស្ស​យើង​មាន​របួស ប្លាកែត​នឹង​ចង​គ្នា​ជា​សម្ព័ន្ធ​នៅ​ត្រង់​មុខ​របួស​ដើម្បី​បិទ​សរសៃ​ឈាម ដែល​គេ​ហៅ​ថា​ដំណើរ​ការ​នៃ​ការ​​បង្កក​ឈាម​ជួយ​ការ​ពារ​កុំ​ឲ្យ​ឈាម​ហូរ​ចេញ​ច្រើន​ពី​រាង​កាយ​។ ប្លាកែត និង​កោសិកា​ឈាម​ស​មាន​១​ភាគ​រយ​នៅ​ក្នុង​ឈាម ខណៈ​ផ្លាស្មា​មាន​រហូត​ដល់​៥៥​ភាគ​រយ និង​កោសិកា​ឈាម​ក្រហម​មាន​៤៤​ភាគ​រយ​។ ប្លាកែក​អាច​មាន​ត្រឹម​តែ​មួយ​ក្នុង​​ចំណោម​កោសិកា​ឈាម​ក្រហម​ចំនួន​២០​ ហើយ​ក្នុង​ឈាម​មួយ​ដំណក់​អាច​មាន​ប្លាកែត​ប្រហែល​​១០​ពាន់​ប្លាកែត​។ ប្លាកែត​កើត​ចេញ​ពី​ខួរ​ឆ្អឹង ហើយ​កោសិកា​ធំជាង​គេ​នៅ​ក្នុង​ខួរ​ឆ្អឹង​ឈ្មោះ​ថា ​megakaryocytes ជា​អ្នក​បង្កើត​ប្លាកែត​។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. បរិច្ចាគ​ប្លាកែត​ យើង​អាច​បរិច្ចាគ​ប្លាកែត​ឲ្យ​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ប្លាកែត​បាន​ ហើយ​វិធី​នៃ​ការ​បរិច្ចាគ​គឺ​ប្រហាក់​ប្រហែល​គ្នា​នឹង​ការ​បរិច្ចាគ​ឈាម​ផ្លាស្មា​ដែរ​។​ ពេល​បូម​ឈាម​ដើម្បី​បាន​ប្លាកែត គ្រូពេទ្យ​នឹង​បូម​យក​ឈាម​ពី​ដៃ​ម្ខាង​របស់​យើង​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន ហើយ​ម៉ាស៊ីន​ក៏​បែង​ចែក​សមាស​ធាតុ​របស់​ឈាម​។ ម៉ាស៊ីន​នឹង​ដក​យក​ប្លាកែត​ពី​ក្នុង​ឈាម ហើយ​សមាសធាតុ​ឈាម​ផ្សេង​ទៀត​ដែល​នៅ​សល់​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​រាង​កាយ​យើង​វិញ​តាម​រយៈ​សរសៃឈាម​វ៉ែន​នៅ​ដៃ​ម្ខាង​ទៀត​។​ ការ​បរិច្ចាគ​ប្លាកែត ជួយ​ដល់​អ្នក​មាន​ជំងឺ​រ៉ាំ​រ៉ៃ ដូច​ជា​មហារីក ឬ​របួស​ធ្ងន់ធ្ងរ​។​​​ ៣. បញ្ហា​ពេល​ប្លាកែត​ខ្ពស់​ពេក ឬ​ទាប​ពេក ចំនួន​ប្លាកែត​ធម្មតា​ក្នុង​ខ្លួន​មនុស្ស​ពេញ​វ័យ​នៅ​ចន្លោះ​ពី​ ១៥០ ០០០ ទៅ​៤៥០ ០០០​ប្លាកែត​ក្នុង​មួយ​មីក្រូលីត្រ​ឈាម​។ ក្នុង​ករណី​ចំនួន​ប្លាកែត​ច្រើន​ជាង​ ៤៥០ ០០០ ឬ​តិច​ជាង ១៥០ ០០០ យើង​អាច​មាន​បញ្ហា​ប្លាកែត​ហើយ​។ នៅ​ពេល​ប្លាកែត​មាន​ចំនួន​តិច​ពេក យើង​នឹង​មិន​មាន​ប្លាកែត​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​មាន​កំណក​ឈាម​នៅ​ត្រង់​មុខ​របួស​នោះ​ទេ​ ហើយ​បើ​មាន​របួស​យើង​នឹង​បាត់​បង់​ឈាម​ច្រើន​ និង​ពិបាក​ក្នុង​ការ​ឃាត់​ឈាម​។ ចំនួន​ប្លាកែត​ទាប​ពេក​អាច​ធ្វើ​ឲ្យ​បាត់​បង់​ឈាម​ច្រើន ហូរ​ឈាម និង​ហូរ​ឈាម​ក្នុង​រាង​កាយ​ […]


ជំងឺឈាមផ្សេងទៀត

សញ្ញាទាំងនេះបញ្ជាក់ថារចន្តឈាមរត់មិនល្អ នេះជាវិធីកែខៃ

ប្រព័ន្ធឈាម (រចន្តឈាម) មាននាទីដឹកនាំឈាមពីបេះដូងដែលផ្ទុកទៅដោយអុកស៊ីសែន និង សារធាតុ​ចិញ្ចឹមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយរួមទាំងសរីរាង្គសំខាន់ៗ ហើយដឹកនាំឈាម​ត្រលប់​ទៅកាន់​បេះដូងវិញ។ លំហូរ​ឈាម​ក៏​ជួយ​ដឹកជញ្ជូន​កាកសំណល់​ចេញពី​ជាលិកា​រាងកាយ​ទៅកាន់​តម្រងនោម និង​សួត​ដែរ។ ចុះមានរឿងអ្វីកើតឡើង​បើ​ចន្តឈាមរត់មិនល្អ? ហើយយើងគួរបង្កើន​ចរន្ត​ឈាមរត់តាមវិធីណា? នៅពេលចន្តឈាមរត់មិនល្អ កោសិកានៅក្នុងរាងកាយយើងមិនអាចទទួលបានអុកស៊ីសែន និង​សារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការ ដែល​ធ្វើឱ្យកោសិកាទាំងនោះមិនអាចដំណើរការបានល្អ ឬ​ងាប់ និងអាច​បណ្តាលឱ្យសរីរាង្គសំខាន់ៗខូចទៀតផង។ ជាលទ្ធផលយើងអាចមានអាការៈដូចជា៖ មានស្បែកស្លេកស្លាំង ឬស្ងួត មានក្រចកផុយ អស់កម្លាំង ឬខ្សោយ មិនអាចផ្តោតអារម្មណ៍ ឬភ្លេចភ្លាំង ជ្រុះសក់ ត្រជាក់ចុងដៃចុងជើង ឬស្ពឹកដៃស្ពឹកជើង ងាប់លិង្គ ក្រជាពីរបួស ហើម រមួលក្រពើ ប៉ោងសរសៃវ៉ែន ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យចរន្តឈាមរត់បានល្អ៖ ១. ហាត់លំហាត់ប្រាណជំនួយបេះដូង លំហាត់ប្រាណជំនួយបេះដូង ឬលំហាត់ប្រាណបែបអ៊ែរ៉ូបិកដូចជា ការរត់ ដើរលឿនៗ ហែលទឹក ជិះកង់ រាំ ចែវទូក លើក​ទម្ងន់ លោតអន្ទាក់ជាដើមគឺជាលំហាត់ប្រាណបែបដុតបំផ្លាញជាតិខ្លាញ់ ពង្រឹងសាច់ដុំបេះដូង និងបង្កើនចង្វាក់បេះដូង​ ធ្វើឱ្យ បេះដូង​យើង​ច្របាច់ឈាមបន្ថែម​ដើម្បី​ចែកចាយទៅគ្រប់ផ្នែកនៃរាងកាយ។ ២. ញុំាទឹកឱ្យបានគ្រប់គ្រាន់ ឈាមរបស់យើងមួយភាគធំគឺផ្សំពីទឹក ហើយបើរាងកាយយើងគ្មានជាតិទឹកគ្រប់គ្រាន់ទេ បរិមាណ​ឈាម​របស់យើងថយចុះ ហើយបណ្តាលឱ្យសរីរាង្គសំខាន់ៗ​នៅក្នុងរាងកាយមិនអាចទទួល​បាន​អុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ។ [embed-health-tool-heart-rate] ៣. បញ្ឈប់ការជក់បារី ជាតិនីកូទីននៅក្នុងបារីអាចបំផ្លាញជញ្ជាំងសរសៃឈាម និងសរសៃ​ឈាម​បេះដូង ធ្វើឱ្យឈាម​យើង​ខាប់ និងបណ្តាលឱ្យមានកំណកកំបោរនៅក្នុងសរសៃឈាមវ៉ែន។ ៤. ចៀសវាងអង្គុយយូរ ការអង្គុយយូរអាចធ្វើបន្ថយល្បឿនឈាមរត់ […]


ជំងឺឈាមផ្សេងទៀត

គួរដឹងរឿងនេះ! ប្រការគួរ និងមិនគួរធ្វើបន្ទាប់ពីបរិច្ចាគឈាមរួច

ការបរិច្ចាគឈាមអាចជួយសង្រ្គោះជីវិតជាច្រើន និងជួយឱ្យយើងមានសុខភាព​ល្អទៀតផង​។ បន្ទាប់​ពីបរិច្ចាគឈាមរួច រាងកាយយើង​នឹងផលិតឈាមឡើងវិញជាបន្តបន្ទាប់ ប៉ុន្តែភ្លាមៗបន្ទាប់​ពី​បរិច្ចាគ​ឈាមរួច គ្នា​យើងខ្លះ​អាចវិលមុខ អស់កម្លាំង ឬចង្អោរដោយសារបាត់បង់ឈាម។ ដូច្នេះ​ដើម្បី​ចៀសពីផលរំខានដូចខាងលើ យើងគួរធ្វើ និងគួរចៀសវាងអ្វីខ្លះ? ១. ប្រការគួរធ្វើ បន្ទាប់ពីគ្រូពេទ្យដកម្ជុលចេញ និងយកសំឡីជ្រលក់អាល់កុល​ទប់​ឈាមឱ្យយើង យើងគួរ​សង្កត់​ក​ន្លែង​បូមឈាមរយៈពេល ៥ នាទី ដើម្បីកាត់បន្ថយការហើម និងឡើងជាំ សម្រាកនៅមជ្ឈមណ្ឌលផ្តល់ឈាមយ៉ាងហោចណាស់ ២០ នាទី រក្សាបង់បិទរបួសលើដៃពីរបីម៉ោង ញុំាទឹកឱ្យបានច្រើនដើម្បីគ្រប់គ្រងសម្ពាធឈាម ញុំាអាហារសម្រន់ ញុំាអាហារសម្បូរជាតិដែកដូចជា បន្លែស្លឹកបៃតង សណ្តែក ដំឡូងជ្វា ទំពាំងបាយជូរក្រៀម ឪឡឹក សាច់គោ ឬគ្រឿងសមុទ្រជាដើម ព្រោះ​រាងកាយយើងត្រូវការជាតិដែក​ដើម្បីផលិតកោសិកាឈាម​ក្រហម ហើយជាតិដែកជួយឱ្យរាងកាយយើងឆាប់មានកម្លាំងឡើងវិញ។ ញុំាអាហារសម្បូរវីតាមីន C ដូចជា បន្លែស្លឹកបៃតង ប៉េងប៉ោះ ខាត់ណាខៀវ ម្ទេសហាវៃ ផ្លែឈើអម្បូរក្រូច គីវី ឬល្ហុងជាដើមព្រោះអាច​ជួយ​​ឱ្យរាងកាយយើងស្រូបយកជាតិដែកបានល្អ។ ស្វែងរកជំនួយ ប្រសិនបើយើងខ្សោយ មានការឈឺចាប់ ឬជាំកន្លែង​បូមឈាមខ្លាំង ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. […]


ជំងឺឈាមផ្សេងទៀត

អ្នកខ្វះគ្រាប់ឈាមក្រហម អាចសាកល្បងអាហារទាំង ៣ប្រភេទនេះ

របប​អាហារ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ជួយ​បង្កើន​ការ​ផលិត​កោសិកា​​គ្រាប់​ឈាម​ក្រហម​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ជួប​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​​ ឬ​មាន​កោសិកា​គ្រាប់​ឈាម​ក្រហម​​តិចតួច​ ​ដោយ​សារ​​កង្វះ​សារធាតុ​ចិញ្ចឹម។ ប្រសិនបើ​យើង​​ឧស្សាហ៍​ប្រឈម​នឹង​បញ្ហា​កោសិកា​ឈាម​ក្រហម​ទាប​ អម​ជាមួយ​នឹង​​រោគសញ្ញា​ដូចជា អស់កម្លាំង ខ្សោយ​ ដកដង្ហើម​ខ្លី​ៗ ចង្វាក់​បេះដូង​លោត​ញាប់​ ឬ​វិលមុខ​ យើង​គួរ​បំពេញ​​បន្ថែម​គ្រាប់​ឈាម​ក្រហម​ជាមួយ​នឹង​ការ​ញ៉ាំ​អាហារ​​ល្អ​ៗ​ទាំង​នេះ​។ ​​១. អាហារ​សម្បូរ​ជាតិ​ដែក​ ខួរ​ឆ្អឹង​របស់​យើង​ត្រូវការ​ជាតិ​ដែក​ ដើម្បី​បង្កើត​Hemoglobin ជា​ប្រូតេអ៊ីន​ដែល​មាន​ជាតិ​ដែក​នៅ​ក្នុង​កោសិកា​​គ្រាប់​ឈាម​ក្រហម​ និង​មាន​តួនាទី​ផ្ទុក​អុកស៊ីសែន​ ក៏​ដូចជា​កាបូនឌីអុកស៊ីត​។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​បំពេញ​ជាតិ​ដែក​​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ជាមួយ​នឹង​៖ សាច់​គ្មាន​ខ្លាញ់៖ សាច់​គោ សាច់​ចៀម​ គ្រឿង​ក្នុង​សត្វ​៖ថ្លើម​ តម្រង​នោម​ គ្រឿង​សមុទ្រ៖ អ័យស្ទ័រ មឹក ក្ដាម​ ត្រី៖ ត្រី​សាឌីន បន្លែ៖ ផ្សិត ដំឡូង​បារាំង​​ជាមួយ​សំបក​ ស្ពៃ​ពួយ​ឡេង គីម​ឈី ផ្លែឈើ៖ ផ្លែ​ប៉េស​ក្រៀម​ ផ្លែ​ព្រូន​ ផ្លែ​ទម្លាប់​ គ្រាប់​ធញ្ញជាតិ៖ គ្រាប់​អាល់ម៉ុន ​គ្រាប់​ស្វាយ​ចន្ទី​ គ្រាប់​ពូជ៖ ​គ្រាប់​ល្ពៅ​ គ្រាប់​ផ្កា​ឈូក​រ័ត្ន គ្រាប់​ជី​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. អាហារ​​សម្បូរ​វីតាមីន​B12 ជាមួយ​គ្នា​នេះ​ដែរ កង្វះ​វីតាមីន​B12 […]


ជំងឺវិបត្តិគ្រាប់ឈាមស

សញ្ញាបញ្ជាក់ថាគ្រាប់ឈាមសចុះទាប បើដឹងចុះហើយតើគួរបង្កើនបែបណា?

កោសិកាឈាមសមាននាទីជួយរាងកាយយើងប្រយុទ្ធប្រឆាំងនឹងជំងឺ ឬមេរោគផ្សេងៗ ហើយខួរឆ្អឹងយើងផលិតកោសិកាឈាមសប្រហែល ១០០ ពាន់លានក្នុងមួយថ្ងៃ។ ពេលគ្រាប់ឈាមសចុះទាប​យើងអាចមានអាការៈម៉េច​ខ្លះ? គួរបង្កើនតាមវិធីណា? ប្រសិនបើលទ្ធផលរាប់គ្រាប់ឈាមបញ្ជាក់ថា គ្រាប់ឈាមសយើងតិចជាង ៤០០០/មីក្រូលីត្រ មាន​ន័យថា គ្រាប់ឈាមសយើងចុះទាប ហើយអាចបណ្តាល​មកពីជំងឺមួយចំនួន ឬកង្វះអាហារូបត្ថម្ភ។ នៅពេលគ្រាប់ឈាមសចុះទាប យើងអាចមានអាការៈដូចជា៖ គ្រុនក្តៅ និងឆ្លងមេរោគម្តងហើយម្តងទៀត គ្រុនរងា ឆ្លងមេរោគក្នុងប្លោកនោម ដែលអាចបណ្តាលឱ្យឈឺចាប់ពេល​នោម ឬនោមញឹក ឆ្លងមេរោគក្នុងសួតដែលបណ្តាលឱ្យក្អក និងពិបាកដកង្ហើម ដំបៅមាត់ រលាកប្រហោងឆ្អឹងច្រមុះ និងតឹងច្រមុះដែលបណ្តាលឱ្យឈឺក្បាល ឬវិលមុខ ឆ្លងមេរោគលើស្បែក អស់កម្លាំង បែកញើស ឈឺខ្លួន ឈឺ​ក ប្រព័ន្ធភាពសុំាយើងនឹងចុះខ្សោយ នៅពេលគ្រាប់ឈាមសចុះទាប ដូច្នេះ​យើង​អាច​បង្កើន​គ្រាប់​ឈាម​​សតាមរយៈ៖ ១. វីតាមីន C ជាទូទៅការញុំាវីតាមីន C ២០០ មីល្លីក្រាមក្នុងមួយថ្ងៃអាចជួយរាងកាយ​យើងក្នុងការផលិត​កោសិកា​ឈាមស និងពង្រឹងប្រព័ន្ធភាពសុំាហើយ។ អាហារសម្បូរវីតាមីន C មានដូចជា ផ្លែឈើអម្បូរក្រូច ត្របែក ល្ហុង ម្ទេស​ហាវៃ ប្រូខូលី ស្ពៃក្តោបជាដើម។ ២. ស័ង្កសី តាមការសិក្សាបានឱ្យដឹងថាថា កង្វះជាតិស័ង្កសីអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ។ អាហារ​សម្បូរ​ជាតិស័ង្កសី រួមមាន អយស្ទ័រ សាច់គោ ស្ពៃពួយឡេង […]


ជំងឺតាឡាសេមៀរ

អ្នកកើតជំងឺ Thalassemia អាចប្រឈមផលវិបាកទាំងនេះច្រើន

ជំងឺ Thalassemia ស្ថិតនៅលើក្រូម៉ូសូមរបស់ម្តាយឪពុកដែលបង្កកំណើតផ្តល់ទៅកូន បើទាំង២នាក់ (ឪពុក និងម្តាយ) មានជំងឺ Thalassemia នោះកូននឹងមានឱកាសកើតជំងឺនេះដែរ។ នេះ​បើ​តាម​លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ។ លោក​បន្ត​ថា ផ្ទុយទៅវិញ បើក្នុងចំណោម ២នាក់ (ម្តាយ និងឪពុក) មានតែម្នាក់មានផ្ទុកជំងឺ Thalassemia នេះ នោះកូននឹងមានឱកាសឆ្លងជំងឺនេះ ៥០% តែប៉ុណ្ណោះ (៥០% អាចអត់អី ឯ ៥០% ទៀតអាចកើតជំងឺនេះដូចឪពុក ឬម្តាយ)។ ផល​ពិបាក​នៃ​ជំងឺ Thalassemia - កើត​ជំងឺ Thalassemia កម្រិត​មធ្យម-ធ្ងន់ធ្ងរ​អាច​ជួប​ផល​ពិបាក​ដូច​ជា៖ លើស​ជាតិ​ដែក៖ អ្នក​កើត​ជំងឺ​នេះ​អាច​មាន​ជាតិ​ដែក​ច្រើន​ពេក​នៅ​ក្នុង​ខ្លួន មិន​ថា​មក​ពី​ជំងឺ ឬ​ពី​ការ​បញ្ចូល​ឈាម​ញឹក​ញាប់​ទេ។ ការ​មាន​ជាតិ​ដែក​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ខូច​បេះដូង ថ្លើម និង​ប្រព័ន្ធ​អង់ដូគ្រីន (endocrine) រួមមាន​ក្រពេញ​ផលិត​អ័រម៉ូន ដែល​គ្រប់គ្រង​ដំណើរ​ការ​នានា​ទូទាំង​រាងកាយ។ ឆ្លង​មេរោគ៖ អ្នក​កើត Thalassemia មាន​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ពិសេស​ប្រសិន​បើ​អ្នក​បាន​ដក​លំពែង​ចេញ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ - ក្នុង​ករណី​ធ្ងន់ធ្ងរ thalassemia […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ