ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
លោកវេជ្ជបណ្ឌិត ហួ៊យ បញ្ញា ឯកទេសជំងឺទឹនោមផ្អែម និង ក្រពេញអ័រម៉ូននៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា ជំងឺទឹកនោមផ្អែមអាចបង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទដោយសារតែ ប្រព័ន្ធប្រសាទ និង សរសៃឈាមដែលត្រូវចិញ្ចឹមអវយវៈភេទមានការប្រែប្រួល។ ពោលកម្រិតជាតិស្ករក្នុងសរសៃឈាមមានការកើនឡើងរ៉ាំរៃ ធ្វើឲ្យចរន្ដឈាមមិនអាចដំណើរការបានដូចធម្មតា។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ចំពោះបុរសកើតជំងឺទឹកនោមផ្អែម ផលប៉ះពាល់នោះគឺលិង្គពិបាកឡើងរឹង និង អ័រម៉ូនភេទ តេស្ដូស្ដេរ៉ូនត្រូវថយចុះមុនអាយុ។ កត្ដានេះអាចកើតឡើងចន្លោះពី៥០%ទៅ ៧៥%នៃអ្នកជំងឺទឹកនោមផ្អែមជាបុរស។
ចំណែកស្ដ្រីវិញ ផលវិបាកនៃជំងឺទឹកនោមផ្អែម ចំពោះសុខភាពផ្លូវភេទគឺ បាត់បង់ចំណង់ផ្លូវភេទ ឬមានចំណង់ខ្លះដែរ ប៉ុន្ដែពេលរួមភេទមានការឈឺចាប់ ព្រោះប្រដាប់ភេទមានសភាពស្ងួត បញ្ហាទាំងនេះបណ្ដាលមកពី ការឡើងកម្រិតជាតិស្ករក្នុងសរសៃឈាមរ៉ាំរៃ បណ្ដាលឲ្យសរសៃឈាមដែលត្រូវចិញ្ចឹមអវយវៈភេទមិនអាចប្រព្រឹត្ដទៅបានដូចធម្មតា។ បន្ថែមពីនេះទៅទៀត មិនថាតែបុរស ឬស្ដ្រីនោះទេ ឲ្យតែមានភាពស្មុគស្មាញច្រើន ជាមួយនឹងការងារប្រចាំថ្ងៃ ក៏ជាចំណុចប៉ះពាល់ដល់សុខភាពផ្លូវភេទផងដែរ ជាពិសេសស្រីៗតែម្ដង។