ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

របាយការណ៍៖ ម្នាក់ក្នុងចំណោម២នាក់កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម

មនុស្ស​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​២នាក់ទូទាំងពិភព​លោក កំពុង​តែ​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ទឹក​នោមផ្អែម​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់​គេហ​ទំ​ព័រ diabetesatlas.org ដែល​បាន​ចេញផ្សាយ​កាលពីឆ្នាំ​២០២១​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គេនៅ​តែ​អាច​បង្ការ​ជំ​ងឺ​នេះ តាម​រយៈ​ការ​អនុវត្តន៍​វិធី​មួយ​ចំនួន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ស្វែងយល់​ពី​កត្តា​ហានិភ័យ ការ​កត់សម្គាល់ពី​រោគ​សញ្ញា ការផ្លាស់​ប្តូររបប​អាហារ ការ​សម្រក​ទម្ងន់​ដែលផ្តល់​សុខភាព និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ជា​ដើម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដោយឡែក នៅ​កម្ពុជាយើង មនុស្ស​ច្រើន​ជាង​ ៤៣០ ០០០នាក់ ដែល​មាន​អាយុ​២០ ដល់៧៩ឆ្នាំ កំពុង​រស់​នៅ​ជា​មួយនឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម។ នេះបើ​តាម​របាយ​ការណ៍​របស់អង្គការ WHO កាលពីឆ្នាំ២០២០។         បើលោកអ្នកចង់ដឹងថា ខ្លួនអាច​ប្រឈមនឹង​ការកើតជំងឺទឹកនោម​ផ្អែមឬអត់ ចុចលីងនេះ ដើម្បី​វាស់​ដោយឥតគិតថ្លៃឥឡូវនេះ។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​ អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម អ្វីជាគីសលើតម្រងនោម […]

អត្ថបទផ្សេងទៀតពី ជំងឺទឹកនោមផ្អែម

ស្វែងរក ជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ នេះជារោគសញ្ញា និងវិធីថែទាំ

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ គឺ​​ខុស​គ្នា​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ដោយ​សារ​ភាគ​ច្រើន​ជំងឺប្រភេទនេះ​ច្រើន​កើតលើ​កុមារ​​។មួយ​វិញ​ទៀត​ ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ កើត​ដោយ​សារ​មាន​ការ​រារាំង​ការ​ផលិត​អាំងស៊ុយលីន​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​កើន​ឡើង​ដែល​ផ្ទុយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ កើត​ដោយ​សារ​រាង​កាយ​មិន​អាច​ប្រើប្រាស់​អាំងស៊ុយលីន​បាន​។ អត្ថបទគួរអាន៖  មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន បណ្តោយ​​ឲ្យ​កូន​ញ៉ាំ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន ១- ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១? សញ្ញា​អាសន្ន​មួយ​ចំនួន​នឹង​លេច​ឡើង​ដូចជា៖ នោម​ញឹក មាន​ការ​ក​រោគ​ញឹកញាប់ ចុះ​ទម្ងន់​លឿន​គ្មាន​មូលហេតុ អស់​កម្លាំង​ល្ហិតល្ហៃ​ជា​ប្រចាំ ឃ្លាន​ខុស​ធម្មតា ក្នុង​ករណី​ធ្ងន់ធ្ងរ​វិញ​ប្រសិន​បើយើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​រយៈពេល​យូរ​ហើយ​មិន​ដឹង​ខ្លួន​យើង​នឹង​អាច​ជួប​នឹង​ផល​វិបាកដូចជា៖ មាន​របួស​មិន​ងាយ​សះ​មុខ ស្ពឹក​ចុង​ដៃ​ជើង ខូច​តម្រង​នោម គំហើញ​ធ្លាក់​ចុះ​ឬ​ខ្វាក់ ពេល​នេះ​ហើយ​ដែលយើង​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា។ ២- តើ​យើង​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ដែរ​ឬ​ទេ? ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​១​គឺ​ជា​ជំងឺ​តំណ​ពូជ​។ យើង​​អាច​នឹង​ប្រឈមនឹងកើតជំងឺនេះដែរ​ប្រសិន​បើ​សមាជិក​គ្រួសារ​ណា​ម្នាក់មាន​ជំងឺ​នេះ​ ប៉ុន្តែ​​ក៏​អាច​មាន​កត្តា​ប្រឈម​​​​​​​​​​​សំខាន់​ផ្សេង​ៗ​ទៀតអាចបង្កឲ្យ​កើតជំងឺទឹកនោមផ្អែមប្រភេទ១​​ដូច​ជា៖ មាន​ការ​ប្រឈម​ទៅ​នឹង​មេរោគ​៖ វីរុស Epstein-Barr  វីរុស Coxasackie វីរុស​ស្រឡទែន (mumps virus) និង វិរុស cytomegalovirus. ឆាប់​ញ៉ាំ​ទឹក​ដោះ​គោ​ពេក កង្វះ​វីតាមីន​ D ញ៉ាំ​ទឹក​ដែល​មាន​ជាតិ​នីត្រាត​ច្រើន ប្រញាប់​ឲ្យ​ទារក​ដែល​មាន​អាយុ​មុន​៤​ខែ​និង​ក្រោយ​៧​ខែ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​និង​ជាតិ​គ្លុយតែន​ពេក ម្ដាយ​មាន​ប្រវត្តិ​ក្រឡា​ភ្លើង កើត​មក​មាន​ជំងឺ​ខាន់​លឿង ៣- តើ​មាន​តេស្ត​អ្វី​ដែល​គេ​ប្រើ​សម្រាប់​រក​មើល​ថា​មាន​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ឬ​អត់? សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​គ្រូពេទ្យ​ត្រូវ​ការ​សួរ​ប្រវត្តិ​ជំងឺ​ពី​មុន ពិនិត្យ​កាយ​សម្បទា​ និង​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម​ដូចជា​នៅ​មុន​និង​ក្រោយ​ពេល​បាយ​រួច​ វាស់​ជាតិ​ស្ករ​ក្នុង​អំឡុង​ពេល​៣​ខែ​ម្ដង​(តេស្ត HbA1c) និង​វាស់​ភាព​ឆ្លើយ​តប​នឹង​ជាតិ​ស្ករ។ ការ​តេស្ត​មុខងារ​តម្រងនោម​និង​ជាតិ​ខ្លាញ់​ក៏​ត្រូវ​ធ្វើឡើង​​ក្នុង​ករណី​ខ្លះ​ដែរ។ ៤- តើ​ត្រូវ​គ្រប់​គ្រង​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច? អ្នក​ជំងឺ​ត្រូវ​មាន​លំនឹង​របប​អាហារ​ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ​  និង​មាន​ប្រដាប់​វាស់​ជាតិ​ស្ករ​មួយ​នៅ​ផ្ទះ។ អ្នកជំងឺត្រូវ​ឃ្លាំ​មើល​ពេល​មាន​សញ្ញា​ប្លែក​ដូចជា​នៅ​ពេល​មាន​ជាតិ​ស្ករ​ខ្ពស់​ខ្លាំង​និង​ទាប​ខ្លាំង។ ការ​ប្រើប្រាស់​អាំងស៊ុយលីន​ចាក់​ជា​ប្រចាំ​គឺ​យោង​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​។ អ្នកជំងឺក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សម្អាត​ជើង​ និង​ឆែក​សុខភាព​ភ្នែក​ជា​ប្រចាំ​ដើម្បី​ជៀស​វាង​ផលវិបាក។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ក៏​ដូច​ជា​ប្រភេទ​ដទៃ​ដែរ​គឺ​មិន​អាច​ព្យាបាល​បានទេ។ ទោះ​ជា​ជំងឺនេះ​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​យ៉ាង​ណា​ក៏​ដោយ​ក៏​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​នៅតែ​អាច​គ្រប់​គ្រង​បាន​ដែរ ដោយ​យើងត្រូវរស់​នៅ​ក្នុង​បរិបទ​ពិសេស​និង​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​យើងជាអ្នកជំងឺ​​នឹង​មាន​ជីវិត​ដូច​អ្នក​ដទៃ​អញ្ចឹង​ដែរ។ អត្ថបទពាក់ព័ន្ធ៖​ ថ្នាំខ្លាញ់ត្រីល្អ តើ​អាច​ជួយអ្នកជំងឺទឹកនោមផ្អែម បានប៉ុនណា? ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម ទឹកនោមផ្អែម កុំពិបាកចិត្តខ្លាំងពេក ប្រយ័ត្នកើតជំងឺទុក្ខព្រួយថែមមួយទៀត កុំចេះតែហ៊ាន! កើតជំងឺ​ទឹកនោមផ្អែម មិនអាចស្ត្រេស​ផ្ដេសផ្ដាស​ទេ របៀបថែទាំ និងតាមដានអ្នកជំងឺទឹកនោមផ្អែមប្រភេទ​ទី​២ កូនចៅត្រូវដឹង


ជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម​ប្រភេទ​១ ច្រើន​កើត​លើក្មេងៗ ប៉ាម៉ាក់គួរស្វែងយល់

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ គឺមាន​លក្ខណៈ​​ខុស​គ្នា​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ដោយ​សារ​ថា​ភាគ​ច្រើន​​ជំងឺនេះរក​ឃើញ​លើ​កុមារ។ មួយ​វិញ​ទៀត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ​គឺ​កើតឡើង​ដោយ​សារ​មាន​ការ​រារាំង​ការ​ផលិត​អាំងស៊ុយលីន​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​កើន​ឡើង​ដែល​ផ្ទុយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ​កើត​ឡើងដោយ​សារ​រាង​កាយ​មិន​អាច​ប្រើប្រាស់​អាំងស៊ុយលីន​បាន​។ អត្ថបទគួរអាន៖  មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន បណ្តោយ​​ឲ្យ​កូន​ញ៉ាំ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន ១- តើ​អ្វី​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១? អ័រម៉ូន​អាំងស៊ុយលីន​គឺ​ផលិត​ដោយសារ​លំពែង​ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម។ នៅ​ពេល​ដែល​លំពែង​មិន​អាច​ផលិត​អ័រម៉ូន​នេះ​បាន​ទេ​ ជាតិ​ស្ករ​នឹង​កើន​ឡើង​បង្ក​ជា​ជំងឺ​ទឹក​នោម​ផ្អែម​។ ជំងឺ​នេះ​អាច​បណ្ដាល​មក​ពី​ការ​បម្រែបម្រួល​សេនេទិច​ហើយ​ក៏​អាច​មាន​ការ​ចូលរួម​ពី​កត្តា​បរិស្ថាន​ដែល​បង្ក​ជំងឺ​ផង​ដែរ។ ២- ផលវិបាក​ដែល​អាច​កើត​មាន​ឡើងជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ក្នុង​ករណី​អ្នកជំងឺមិន​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​ប្រភេទ​១​ឬ ប្រភេទ​២នេះ ​ស្ថានភាពអ្នកជំងឺ​​នឹង​បង្ក​ឲ្យ​រលួយ​សាច់​កោសិកា​ដែល​ជា​បញ្ហា​ជួប​ប្រទះ​ពេល​រាង​កាយ​របស់​យើង​មិន​អាច​ទទួល​យក​គ្លុយកូស​ហើយ​នឹង​ស្លាប់​ជា​បន្ត​បន្ទាប់។ ផលវិបាក​ដែល​ប៉ះពាល់​ដល់​ជីវិត​នោះ​គឺ​បញ្ហា Diabetic ​ketoacidosis។ ក្នុង​ករណី​នេះ​ជាតិ​កេតូន​ក្នុង​ឈាម​កើន​ឡើង​ធ្វើ​ឲ្យ​ជាតិ​អាស៊ីដ​បង្ក​ការ​រំខាន​ដល់​សរីរាង​ផ្សេង​ៗ​ដូចជា​ខួរ​ក្បាល​ជាត​ដើម។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​ចោទ​ជា​បញ្ហា​ដល់​សរីរាង្គ​ដទៃ​ទៀត​ដូចជា៖ – បេះដូង៖ ជំងឺ​ទឹក​នោម​ផ្អែម​នឹង​បង្កើន​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​ជំងឺ​បេះដូង​ សរសៃ​ឈាម​ដូចជា​ជំងឺ​សរសៃ​ឈាម​បេះដូង​បេះដូង បញ្ហា​ឈឺ​ទ្រូង​ គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល សរសៃ​ឈាម​រួម​តូច ​និង​លើស​សំពាធ​ឈាម។ – សរសៃប្រសាទ៖ កាល​ណា​ជាតិ​ស្ករ​ឡើង​ខ្លាំង​ក្នុង​ឈាម​​នឹង​ធ្វើ​ឲ្យ​សរសៃ​ប្រសាទ​ខូចខាត ដូចជា​ស្ពឹក​ៗ​ ក្រហាយ​ឈីប​ៗ​និង​មាន​ការ​ឈឺ​ចាប់​ដែល​ជា​ទូទៅ​ចាប់​ផ្ដើម​ពី​ចុង​ម្រាម​ជើង​ ឬ​ចុង​ម្រាម​ដៃ​ហើយ​សាយ​ភាយ​ទៅ​តំបន់​ផ្សេង​ទៀត។យើង​​អាច​បាត់​បង់​ញាណ​ទាំង​អស់​ពេល​ដែល​យើង​អាច​មិន​គ្រប់​គ្រង​ជាតិ​ស្ករ​បាន​ល្អ។ ការ​ខូចខាត​ទៅ​លើ​សរសៃ​ប្រសាទ​វិញ្ញាណ​អាច​ធ្វើ​ឲ្យ​មាន​អាការ​ចង្អោរ​រក​ក្អួត រាក ឬ​ទល់​លាមក​និង​អាច​ឈាន​ទៅ​ដល់​បាត់​ចំណង់​ផ្លូវ​ភេទ​ទៀត​ផង។ – តម្រងនោម៖ តម្រងនោម​ផ្ទុក​ទៅ​ដោយ​សរសៃ​ឈាម​ល្អិត​ៗរាប់​លាន​ត្របាញ់​គ្នា​សម្រាប់​ច្រោះ​ជាតិ​ពុល​ក្នុង​ឈាម។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធ​ចម្រោះ​នេះ​។ ការ​ខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ​អាច​ឈាន​ទៅ​ដល់​ខ្សោយ​តម្រង​នោម​ឬ​ខូច​តម្រងនោម​តំណាក់​កាល​ចុង​ក្រោយ​តែ​ម្ដង​ក៏​មាន​ ហើយ​ទី​បំផុត​គឺ​ត្រូវ​ការ​លាង​ឈាម​និង​ប្ដូរ​ក្រលៀន​ថែម​ទៀត។ – ភ្នែក៖ ជំងឺ​ទឹក​នោម​ផ្អែម​បំផ្លាញ​សរសៃ​រ៉េទីន​ដែល​អាច​ធ្វើ​ឲ្យ​ខ្វាក់ភ្នែក​បាន​ និង​មាន​បញ្ហា​គំហើញ​ផ្សេង​ទៀត​ដែល​មាន​ដូច​ជា​បាយ​ភ្នែក​និង​សំពាធ​ក្នុង​គ្រាប់ភ្នែក​។ – បញ្ហា​ស្បែក​និង​មាត់៖ ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​ឲ្យ​យើង​​ងាយ​មាន​បញ្ហា​ស្បែក​ដូចជា​ការ​ក​រោគ​ដោយ​បាក់តេរី​ និង​ផ្សិត​ជាដើម។ – បញ្ហា​ពេល​មាន​គភ៌៖ លើស​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ម្ដាយ​ក៏​ដូចជា​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ។ អ្នកជំងឺ​ប្រឈម​នឹង​ការ​រលូត​កូន កូន​មិន​លូត​លាស់​ និង​កូន​មាន​បាត់បង់​អវយវៈ​នៅ​ពេល​ដែល​ជាតិ​ស្ករ​គ្មាន​លំនឹង។ ចំពោះ​ម្ដាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ងាយ​មាន​ជាតិ​កេតូន​និង​អាស៊ីដ​ច្រើន​(ketoacidosis) […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោម​ផ្អែម ញ៉ាំតាម​របៀប​នេះជួយបន្ថយជាតិស្ករបាន

វិធីសាស្រ្ត​​ថ្មី​តែ​សាមញ្ញ​ ​​ជួយ​ឱ្យ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ថយ​ចុះ ដោយ​ពុំ​បាច់​​​​​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​ចាក់​អាំង​ស៊ុយ​លីន​ ត្រូវ​អ្នក​វិទ្យាសាស្រ្ត​​រក​ឃើញ និង​​ណែ​នាំ​។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​ប្រទេស​អ៊ីស្រាអែល​ បាន​​រក​ឃើញ​ថា វិធី​សាមញ្ញ​​​ដែល​​អាច​អនុវត្ត​បាន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​គឺ ការ​កម្រិត​​អាហារ​​ត្រឹម​​តែ​បី​ពេល​​សម្រាប់​១​ថ្ងៃ (មិន​ឱ្យ​លើស​ពី​បី​ពេល​) ដោយ​ក្នុង​នោះ​​អាហារ​ទាំង​បី​ពេល​នោះ គប្បី​​ទទួល​ទាន​​ឱ្យ​​ទៀង​ទាត់​ពេល​​វេលា។ អនុវត្តតាម​វិធី​នេះ​ក្នុង​រយៈ​ពេល​បី​​ខែ​ អាច​ជួយ​បន្ថយ​ការ​ពឹង​ផ្អែក​ខ្លាំង​​លើ​ការ​​ចាក់​អាំង​ស៊ុយ​លីន​​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​បាន​ ដោយ​មាន​ប្រសិទ្ធ​ភាព​។ អ្នក​វិទ្យាសាស្រ្ត​បាន​ពន្យល់​ថា ដោយ​សារ​វិធី​សាស្រ្ត​​កំណត់​នេះ គឺ​ជួយ​ឱ្យ​អ្នក​​កើតជំងឺ​ទឹក​នោម​ផ្អែម ​​​ស្រកទម្ងន់​ខ្លះ ព្រម​ទាំង​បន្ថយ​ចំណង់​ញ៉ាំ​អាហារ​​ ដែល​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​។ វិធី​​នេះ ត្រូវ​បាន​ពិសោធ​រយៈ​​ពេល១២​សប្តាហ៍​​លើ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ស្ម័គ្រ​ចិត្ត​ ដែល​មាន​បញ្ហា​​លើស​ទម្ងន់ ​២៨ ​នាក់ ហើយ​​​វិធី​នេះ ជួយ​ឱ្យ​អ្នក​ទាំងនោះឲ្យ​ស្រកទម្ងន់​​ជា​មធ្យម​៥​គីឡូក្រាម និង​​ថយ​ចុះ​ជា​តិ​ស្ករ​​ក្នុង​ឈាម​ (Hemoglobin A1C) ប្រមាណ​១,២%។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុបង្កជំងឺទឹកនោមផ្អែម យើងគួរដឹង និងការពារ ពិសេសអ្នកធាត់ៗ ហាត់ប្រាណមុនញ៉ាំអាហារពេលព្រឹក ជួយរាងកាយប្រឆាំងជំងឺទឹកនោមផ្អែមបាន កើតទឹកនោមផ្អែម បើសាកព្យាបាលដោយឱសថបុរាណ ប្រៀបនឹងសម្លាប់អ្នកជំងឺ ក្រោយ​រយៈ​ពេល​ ១២​សប្តាហ៍​ អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​កត់​សម្គាល់​ឃើញ​ពី​ប្រសិទ្ធភាព​ ឃើញ​ថា អ្នក​ជំងឺ​ទាំង​នោះ ពុំ​ពឹង​ផ្អែក​លើ​​ការ​ចាក់​អាំង​ស៊ុយ​លីន​បាន​ច្រើន ដែល​​អ្នក​វិទ្យាសាស្រ្ត​ចាត់​ទុក​វិធី​នេះ ជា​ការ​ណែ​នាំ​ថ្មី​មួយ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ សម្រាប់​​​ការ​រក​ឃើញ​នេះ គឺ​ជា​ការ​ស្រាវជ្រាវ​រួម​គ្នា រវាង​ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​ មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​ Wolfson​ និង​សាកលវិទ្យាល័យ​ Hebrew Jerusalem នៃ​ប្រទេស​អ៊ីស្រាអែល។


ជំងឺទឹកនោមផ្អែមប្រភេទ២

ស្ត្រីងាយកើតជំងឺទឹកនោមផ្អែមបំផុត នៅពេលណា?

ស្ត្រី​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បំផុត​នៅ​ពេល​អស់​រដូវ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម។ លោក​សាស្ត្រាចារ្យ​ដែល​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បន្ត​ថា ស្ត្រី​ខ្មែរ​អាច​អស់​រដូវ​នៅ​អាយុ ៤០ឆ្នាំ អ្នកខ្លះ ៤៥ឆ្នាំ ឬក៏ ៥០ឆ្នាំ អាស្រ័យ​ទៅ​កត្តា​តំណពូជ ហើយ​ក៏​ជា​វ័យ​ដែល​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ។ ចំពោះ​មូលហេតុ​ដែល​ស្ត្រី​អស់​រដូវ​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ដោយសារ​ចាប់​ពី​អស់​រដូវ​ទៅ ទម្ងន់​ស្ត្រី​ចាប់​ផ្តើម​ឡើង ក្បាល​ពោះ​ចាប់​ផ្តើម​ដុះ។ បែប​នេះ​ហើយ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ស្ត្រី​ចាប់​ពី​អាយុ ៤០​ឆ្នាំ​ឡើង​ទៅ គ្រូពេទ្យ​ណែនាំ​ឲ្យ​កាត់​បន្ថយ​កុំ​ញ៉ាំ​ប្រៃ​ពេក កុំ​ញ៉ាំ​ផ្អែម​ពេក កុំ​ញ៉ាំ​ខ្លាញ់​ច្រើន​ពេក ត្រូវ​បង្កើន​ការ​ហាត់​ប្រាណ ដើម្បី​ការពារ​ជំងឺ​ផ្សេង មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​ឈាម លើស​ជាតិ​ខ្លាញ់ ពុកឆ្អឹង ជាដើម។ “កត្តា​ចំណី​អាហារ​សព្វ​ថ្ងៃ​សម្បូរ​បែប ថោកៗ សុទ្ធ​តែ​ជា​កត្តា​ជំរុញ​ជំងឺ​ទឹកនោម​ផ្អែម លើស​ឈាម លើស​ខ្លាញ់ លើស​ជាតិ​អាស៊ីដ​ហើយ ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​យើង​ឡើង ផល​វិបាក​នៃ​សុខភាព​កើត​មាន​ច្រើន”។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បញ្ជាក់។ ក្រៅ​ពី​ធាត់លើស​ទម្ងន់ កត្តា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី២ មាន កត្តា​អាយុ (លើស​ពី​៤០ឆ្នាំ) កត្តា​តំណពូជ ចំណី​អាហារ មិន​ហាត់​ប្រាណ​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់ កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ? ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង ២​​ ខុស​គ្នា​ម៉េចខ្លះ? អ្នកមានជំងឺទឹកនោម​ផ្អែម​ដឹងតិចនិកនេះ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

របៀបថែទាំអ្នកជំងឺទឹកនោមផ្អែមប្រភេទ​ទី​២ កូនចៅត្រូវដឹង

សម្រាប់​អ្នក​មាន​ចាស់ទុំ​នៅ​ផ្ទះ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ត្រូវ​ដឹង​ពី​របៀប​ថែទាំ ដើម្បី​កុំ​ឲ្យ​ស្ថានភាព​វិវត្តកាន់តែ​ធ្ងន់​ទៅ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ណែនាំ​ពី​របៀប​ថែទាំ និង​ត្រួត​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ មួយ​ចំនួនអាចឲ្យយើង​តាមដានជាប្រចាំ៖ ១- ត្រូវ​នាំ​អ្នកជំងឺទៅ​ពិនិត្យ​កម្រិត HbA1c ៤ដង/ឆ្នាំ និង​ត្រូវ​ស្គាល់​កម្រិត​ជាតិ​ស្ករ​ជា​មធ្យម​របស់​គាត់ ២- ត្រូវ​នាំ​ជំងឺ​ទៅ​ពិនិត្យ​បាត​ភ្នែក​ម្ដង​ក្នុង​១​ឆ្នាំ/ម្តង ៣- ត្រូវ​នាំ​អ្នកជំងឺ​ទៅ​ពិនិត្យ​បេះដូង​ដោយវាស់ចង្វាក់បេះដូង ( ECG)  ១ឆ្នាំ/ម្តង ៤- ការ​ធ្វើ​តេស្ត​សរសៃ​សាច់ដុំ ROT Achilles និង​ពិនិត្យ​ជើង ១ឆ្នាំ/ម្តង។ ៥- ត្រូវ​ពិនិត្យ​មើល​កម្រិត​ជាតិ albumin ក្នុង​ទឹក​នោម និង creatinine ក្នុង​ឈាម​ជារៀងរាល់ឆ្នាំ ៦- ពិនិត្យ​តុល្យភាព​សារជាតិ​ខ្លាញ់​ប្រចាំឆ្នាំ ៧- ការ​ពិនិត្យ​មាត់​ធ្មេញ​ប្រចាំ ១ឆ្នាំ/២ដង ៨- រៀបចំរបបអាហារឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ ចំណាំ៖ ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ គឺ​ ត្រូវ​វាយ​តម្លៃ​លើ​កម្រិត​ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ​ដែល​វាស់​ដោយអ្នកជំងឺ បូក​ជាមួយ​នឹង​កម្រិត HbA1c រៀងរាល់ ៣ ខែ/ម្តង។ អត្ថបទពាក់ព័ន្ធ៖ ដំបូន្មាន​អ្នក​ជំងឺ​ទឹកនោម​ផ្អែម គួរតែ​ដឹង​ដើម្បី​កុំឲ្យ​មាន​របួស


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោម​ផ្អែម​ដឹងតិចនិកនេះ អាចជួយសុខភាព​ច្រើន

ការ​សិក្សា​បាន​បង្ហាញ​ថា ​អ្ន​កដែល​មានជំងឺទឹក​នោម​ផ្អែម​ងាយ​នឹងមាន​ជំងឺ​បាក់​ទឹក​ចិត្ត​ជាង​មនុស្ស​ធម្មតា។ ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​បញ្ហា​ផ្លូវ​ចិត្ត​ពិត​ជាមាន​ទំនាក់​ទំនង​គ្នា​ខ្លាំង ដែល​អាច​មាន​ផល​ប៉ះ​ពាល់​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ​ការ​គ្រប់​គ្រង​នៃ​បញ្ហា​ទឹក​នោម​ផ្អែម​ដើម​ឡើយ​ គឺ​សង្កត់​ធ្ងន់​លើ​របប​អាហារ ថ្នាំ​ និង​លំហាត់​ប្រាណ​តែ​ប៉ុណ្ណោះ ហើយ​ផ្នែក​នៃ​បញ្ហា​ផ្លូវ​ចិត្ត​ត្រូវ​បាន​គេ​មើល​រំលង។ ដោយសារ​តែ​ការ ទទួល​នូវ​គំនិត​អវិជ្ជមាន ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ស្ទាក់​ស្ទើរ​ក្នុង​ការ​ស្វែងរក​ការ​ពិភាក្សា​ ឬ​ការ​ព្យាបាល។ ១-អារម្មណ៍ច្របូកច្របល់នៃអ្នកជំងឺទឹកនោមផ្អែម ការសិក្សាជាច្រើន​បាន​បង្ហាញថា អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម ទំនង​ជាមាន​ការ​ឆ្លើយតប​នៃ​អារម្មណ៍​ខ្លាំង ទៅ​នឹង​បទពិសោធន៍មិន​ល្អ។ ការ​សិក្សានេះ​ក៏បាន​បង្ហាញ​ទៀត​ដែរ​ថា​ ខួរក្បាល​ខាង​ស្តាំ​នៃ​ អ្នក​ដែល​បម្រុង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ និង​​ជំងឺ​ទឹក​នោម​ផ្អែម​ ប្រភេទទី​២ ធ្វើ​សកម្មភាព​ខ្លាំង​ ដែល​ទាក់​ទង​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត និង​អារម្មណ៍​អវិជ្ជ​មាន។ អ្នក​ដែល​បម្រុង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ និង​​ជំងឺ​ទឹក​នោម​ផ្អែមក៏​បាន​បង្ហាញ​ថាមាន​កម្រិត​ជាតិ​ គ័រទីស៊ុល​ទាប ដែល​មានសកម្មភាព​ប្រឆាំង​នឹង​ស្រ្តេស​ទាប។ វា​ក៏បាន​បង្ហាញ​ផង​ដែល​ថា​ ការ​កើត​មាន​ជំងឺ​ថប់​អារម្មណ៍​ចំពោះ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម អាច​មាន​ខ្ពស់​រហូត​ដល់​ ៤០ភាគរយ ជាទូទៅ ​អ្នក​ជំងឺ​ទឹកនោម​ផ្អែមឆ្លងកាត់​ដំណាក់​កាល​នៃ​អារម្មណ៍​មួយ​ចំនួន​។ ២-ការ​គ្រប់​គ្រង​បញ្ហា​ផ្លូវ​ចិត្ត​សម្រាប់អ្នក​មានជំងឺទឹកនោមផ្អែម ដោយសារ​តែ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​តែង​តែ​មាន​គំនិត​អវិជ្ជមាន​ ការ​សម្រក​ទម្ងន់​ និង​ការ​គ្រប់​គ្រង​បញ្ហា​សុខភាព​ដទៃ​ទៀត​ គឺ​រឹត​តែពិបាក​ក្នុង​ការ​គ្រប់​គ្រង។ អារម្មណ៍​អវិជ្ជមាន​ និង​បញ្ហា​ថប់​អារម្មណ៍ មាន​ផល​ប៉ះ​ពាល់​ដល់​ការ​គ្រប់​គ្រង​ខ្លួន​ឯង​​ចំពោះ​អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម ដែល​ង្ហាញ​ចេញ​តាម​រយៈ​របប​អាហារ​ដែល​មិន​ល្អ និងការ​ញ៉ាំ​ថ្នាំ​មិន​​បាន​ទៀង​ទាត់​ក៏​ដូចជា​ការ​ធ្វើ​សកម្ម​ភាព​តិច​ និង​មាន​ការ​ចំណាយ​ច្រើន​លើ​ថ្លៃ​ថ្នាំ​ព្យាបាល។ សម្រាប់​អ្នក​ផ្តល់​សេវាសុខភាព ការ​ផ្តល់​នូវ​ការ​គាំពារ​ខាង​ផ្លូវ​ចិត្ត​ដែល​ត្រូវ​ការ​អ្នក​ជំងឺ ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ក្នុង​ការ​ថែ​ទាំគ្រប់​គ្រង​ជំងឺ​​ទឹក​នោម​ផ្អែម។ ការ​សិក្សា​ថ្មី​ៗ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​មាន​ការ​គាំទ្រ​ និង​ថែ​ទាំ​បាន​ល្អ​ពី​អ្នក​ផ្តល់​សេវា​សុខភាព វា​អាច​ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​ក្នុងការ​ព្យាបាល​ និង​កាត់​បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត​របស់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ទាំង​នេះ​អាច​ធ្វើ​តាម​វិធី​ខាង​ក្រោម៖ ផ្តល់​ការ​យល់​ដឹង​​ និង​ការ​អភិវឌ្ឍ​នៃ​ជំនាញ​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​ចេះ​យក​ចិត្តទុក​ដាក់​ និង​បង្កើន​ជំនាញ​ទំនាក់​ទំនង ធ្វើ​ឲ្យ​ការគ្រប់គ្រងនិងការថែទាំអ្នកជំងឺតាមតម្រូវការរបស់ពួកគេដូច​ជាបញ្ហា​របស់​យើង​ វាយ​តម្លៃ​ពី​ផលវិបាក​នៃជំងឺ​ទឹក​នោម​ផ្អែម​ចំពោះ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​វិធីដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ ការ​ព្រួយ​បារម្ភ​ អំពី​ការ​ថែ​ទាំ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ហាម​​ពួកគេ​មិន​ឲ្យ​ធ្វើ​នូវ​រឿង​ជាច្រើន។ ​ពួក​គេ​អាច​នៅ​តែ​ឯង ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​គំនិត​អវិជ្ជ​មាន។ អ្នក​ផ្តល់​សេវា​សុខភាព​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​សេរីភាព​តាម​រយៈ​ជំនាញ​នៃ​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ដោយ​ការ​ប្រើ​ប្រាស់​នូវ​វិធី​ណាមួយ​ដើម្បី​បង្កើន​ការ​ពិភាក្សា​បើក​ចំហ​ណាមួយ​ពី​ផលវិបាក​ក្នុង​ការ​ថែ​ទាំ​នូវ​ជំងឺ​ទឹក​នោម​ផ្អែម​ពួកគេ។ ២-​ការ​គ្រប់​គ្រង​បញ្ហា​ផ្លូវ​ចិត្ត​ពេល​មាន​ជំងឺ​ទឹក​នោម​ផ្អែម តាម​ឃ្លា​មួយ​របស់​លោកស្រី​ Deborah Rozman និយាយ​ថា “ប្រសិន​បើយើង​មិន​គ្រប់​គ្រង​អារម្មណ៍​របស់​យើង​ឲ្យ​បាន​ល្អ​ទេ នោះ​អារម្មណ៍​របស់​យើង​នឹង​គ្រប់​គ្រង​យើង​វិញ” ដូចនេះ ការ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ធ្វើ​មុន​គេ​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​គួរ​ធ្វើ​តាម​វិធី​ខាងក្រោម​ដើម្បី​គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក​៖ ការ​ទទួល​ស្គាល់​ការពិត​ ការ​ទទួល​ស្គាល់​ការ​ពិត​នៃ​ជំងឺ​របស់អ្នក​ នឹង​អាច​ជួយ​អ្នក​ឲ្យ​ផ្តោតលើ​វិធី​សាស្រ្ត​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​របស់​អ្នក​។ អ្នក​ក៏​គួរ​តែ​រៀន​ទទួល​ស្គាល់​នូវ​អារម្មណ៍​អវិជ្ជមាន​ដែល​អាច​កើត​មាន​ឡើង។ អ្នក​អាច​ធ្វើ​វា​ឲ្យ​ប្រសើរ​ឡើង​ដោយ​កែ​ប្រែ​មក​ព្យាយាម​គិត​បែប​វីជ្ជមាន​វិញ។ ឧទាហរណ៍ អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ម្នាក់​អាច​ប្រាប់​ខ្លួន​ឯង​ថា “វា​តាម​ពិត​ទៅ​ជា​រឿង​ដែល​ល្អ​មួយ​ដែល​ ខ្ញុំ​បាន​ដឹង​រោគ​វិនិច្ឆ័យ​លឿន ព្រោះ​វា​មិន​យឺត​ពេល​សំរាប់​ខ្ញុំ​ក្នុង​ការ​ចាប់​ផ្តើម​រស់​ក្នុង​ក្នុង​ជីវិត​មួយ​ដែល​មាន​សុខភាព​ល្អ និង​ព្យាយាម​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​របស់​ខ្ញុំ​រហូត​ដល់​ស្ថិត​ក្នុង​ស្ថានភាពមួយ​ថេរ។​”  ការ​លើក​លែង​ឲ្យ​ខ្លួន​ឯង និង​រៀន​ពី​បទពិសោធន៍​នេះ វាមាន​ភាពងាយ​ស្រួល​ណាស់​ដែល​មនុស្ស​ម្នាក់​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មានអារម្មណ៍​ថាខ្លួន​មាន​កំហុស សោកស្តាយ និង​បន្ទោស​ខ្លួន​ឯង អំពីលទ្ធផល​នៃ​ការ​រស់​នៅ​របស់​ពួក​គេ។ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ឆ្ងល់អត់ ម៉េចបានអ្នកជំងឺទឹកនោមផ្អែមនោមញឹកនោះញឹក?

ហេតុអ្វីអ្នកជំងឺជំងឺទឹកនោមផ្អែមនោមញឹក? ដើម្បី​ដឹង​ថា ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​អត់ យើង​អាច​សម្គាល់​បាន​តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន ដូចជា នោម​ញឹក​ខុស​ធម្មតា ស្រេក​ទឹក​ខ្លាំង ឃ្លាន​ខ្លាំង ស្រក​គីឡូ ហើយ​ដើម្បី​ឲ្យ​​កាន់​តែ​ច្បាស់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើ​តេស្ត​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ចំពោះ​មូលហេតុ​ដែល​អ្នក​ជំងឺ​ទឹកនោម​ផ្អែម នោម​ញឹក​​នោះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម ពន្យល់​ថា កាលណា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ខ្លាំង ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​​សរសៃ​ឈាម​ត្រូវ​ចាល់​បញ្ចេញ​មក​ក្រៅ តាម​​រយៈ​ការ​នោម។ នោម​​ដើម្បី​អី? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ដែល​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ អះអាង​ថា នោម​ដើម្បី​បញ្ចេញ​ជាតិ​ស្ករ កាល​ណា​ជាតិ​ស្ករ​យើង​ឡើង​ខ្ពស់ តម្រង​នោម​យើង​ត្រូវ​ខំ​ធ្វើ​​ម៉េច​បញ្ចេញ​ទឹក​នោម​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចេញ​ជាតិ​​ស្ករ ដើម្បី​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ។ ទោះ​បី​ជា​យើង​ខំ​នោម​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​បាន​ជួយ​បាន​ដែរ ពេល​ដែល​យើង​នោម​ច្រើន​មាន​រឿង​អី​កើត​ឡើង? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ថា ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ធ្វើ​ឲ្យ​យើង​ស្រេក​ទឹក យើង​ទារ​រក​ទឹក​ផឹក តែ​យើង​ផឹក​ទឹក​ចូល​ទៅ​ក្នុង​ខ្លួន ជាតិ​ទឹក ទាំង​នោះ​មិន​នៅ​ក្នុង​ខ្លួន​ទេ វា​ចេញ​អស់​មក​វិញ តាម​រយៈ​ការ​នោម ដូច្នេះ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​នោម​ច្រើន ផឹក​ច្រើន។ “អ្នក​ជំងឺ​នោម​ផ្អែម​ នោម​ផឹក នោម​ផឹក នៅ​តែ​ម៉ា​កង្វល់​ហ្នឹង ធ្វើ​ឲ្យ​​ខ្វះ​ជាតិ​ទឹក ដូច​យើង​រាក យើង​ក្អួត​​អ៊ីចឹង បើ​កាល​ណា​ស្ករ​ចុះ​មក​វិញ បាត់​នោម គាត់​ក៏​បាត់​ស្រេក​ទឹក​ដែរ អា​ហ្នឹង​ជា​ដំណើរ​ការ​នៃ​ការ​​វិវត្ត​នៃ​ជំងឺ មាន​តែ​ការ​ព្យាបាល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទើប​អាច​ជួយ​បាន“។ លោក​វេជ្ជបណ្ឌិត សេង សេរី រៀបរាប់។ ចំពោះ​តួលេខ​អ្នក​កើត​ទឹក​នោម​ផ្អែម​នៅ​លើ​ពិភព​លោក​វិញ បុរស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​ជាង​ស្ត្រី​បន្តិច​ប៉ុណ្ណោះ […]


ផលវិបាកជំងឺទឹកនោមផ្អែម

កើតទឹកនោមផ្អែម ព្យាបាលដោយថ្នាំបុរាណដូចសម្លាប់អ្នកជំងឺ

បើ​កើត​ទឹក​នោម​ផ្អែម ហើយ​ស្វែក​រក​ការ​ព្យាបាល​ដោយ​ឱសថ​បុរាណ ប្រៀប​នឹង​សម្លាប់​អ្នក​​ជំងឺ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​​ផ្អែម។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ បន្ត​ថា អ្នក​ជំងឺ​ទឹក​នោមផ្អែម​ដែល​ធ្លាក់​ខ្លួន​ធ្ងន់ធ្ងរ ដោយសារ​តែ​ខ្វះ​ការ​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ ច្រើន​ជឿ​ការ​ផ្សព្វផ្សាយ​ពី​ការ​ព្យាបាល​ដោយ​ថ្នាំបុរាណ។ ការ​ជឿ​លើ​ថ្នាំ​បុរាណ មិន​ត្រឹម​តែធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​ខាត​បង់​ទាំង​ពេល​វេលា ចំណាយ​លុយ​កាក់​ច្រើន ហើយ​ធ្លាក់​ខ្លួន​ពិការ​ទៀត។ “អ្នក​ជំងឺ​ច្រើន​តែ​ជឿ​ថា ស្លឹក​នេះ​ជាមួយ​ស្លឹក​នោះ ប្រើ​ទៅ​ជា​ទឹក​នោម​ផ្អែម ធ្វើ​អ៊ីចឹង​ដូច​សម្លាប់​អ្នក​ជំងឺ​វិញ​ទេ ដែល​យើង​ផ្សព្វផ្សាយ​បែប​ហ្នឹង បើ​គេ​ធ្វើ​អ៊ីចឹង​កើត ពិភព​លោក​គេ​មិន​ទុក​ឲ្យ​អ្នក​កើត​ទឹកនោម​ផ្អែម ដល់ ៥០០-៦០០ លាន​នាក់​នោះ​ទេ គេ​ព្យាបាល​ជា​ហើយ”។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖  កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ? កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បានសោះឬ? សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោមផ្អែម ផ្ទុយ​មក​វិញ លោក​វេជ្ជបណ្ឌិត​ថា បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ ជាមួយ​គ្រូពេទ្យ​ជំនាញ ​អាច​រស់​បាន​យូរ​ដូច​មនុស្ស​ធម្មតា អាយុ​អាច​ដល់ ៧០-៨០ឆ្នាំ ធ្វើ​កិច្ចការងារ​អ្វី​ក៏​បាន។ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​មាន​ដំបៅ​ជើង ត្រូវ​កាត់​ជើង​ចោល ភាគ​ច្រើន​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​ដូច​គ្នា។ ជា​ដំបូន្មាន​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម លោក​វេជ្ជបណ្ឌិត សេង សេរី ថា អ្ន​ក​ជំងឺ​ត្រូវព្យាបាល​ឲ្យ​បាន​ជាប់​លាប់ តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹម​ត្រូវ ឧស្សហ៍​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចំណែក​ចំណី​ចំណុក […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បាន?

អ្នក​ជំងឺ​ទឹកនោម​ផ្អែម ទោះ​បី​ជា​ឃ្លាន​យ៉ាង​ណា​ក៏​ដោយ មិន​ហ៊ាន​ញ៉ាំ​អី​ផ្តេសផ្តាស​ទេ ជា​ពិសេស​របស់​ផ្អែមៗ។ តើ​ចំណី​អាហារ ផ្លែឈើ ឬ​ភេសជ្ជៈ​ផ្អែមៗ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ពិត​ជា​មិន​អាច​ញ៉ាំ​បាន​ទាល់​តែ​សោះ ឬ​យ៉ាង​ណា? ចុះ​ទឹក​អំពៅ ឬ​ផ្លែទុរេន​អាច​ញ៉ាំ​បាន​អត់? ស្រាយ​ចម្ងល់​ខាង​លើ​នេះ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម ថា អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បណ្តាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​លើស​ធម្មតា ដោយសារ​លំពែង​ខ្សោយ មិន​អាច​បម្លែង​ជាតិ​ស្ករ​បាន ១០០% ។ កាលណា​ញ៉ាំ​របស់​ផ្អែម​ខ្លាំង ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង​មួយ​រំពេច តែ​មិន​មាន​ន័យ​ថា អ្នក​កើត​ទឹកនោម​ផ្អែម​មិន​ត្រូវ​ការ​ជាតិ​ស្ករ ឬ​ញ៉ាំ​ផ្អែម​មិន​បាន​នោះ​ទេ។ “យើង​ដឹង​ហើយ​ថា ស្ករ​ជា​អាហារ​ផ្តល់​ថាមពល អត់​មាន​នរណា​​អាច​អត់វា​បាន​នោះ​ទេ ទោះ​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដោយ ក៏​ត្រូវ​តែ​ហូប​ជាតិ​ស្ករខ្លះ​នៅ​ក្នុង​ហ្នឹង ដូចជា​យើង​ហូប​បាយ ក៏​មាន​ជាតិ​ស្ករ ហូប​ផ្លែ​ឈើ​ក៏​មាន​ជាតិ​ស្ករ ស្អី​ក៏​មាន​ជាតិ​ស្ករ​ដែរ គ្រាន់​តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ”។ លោក​សាស្ត្រាចារ្យ​សេង សេរី រៀប​រាប់។ អត្ថបទពាក់ព័ន្ធ៖ កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ? វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម ចំពោះ​របប​អាហារ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គឺ​គ្រូពេទ្យ​កំណត់​ជាតិ​ស្ករ​ទៅ​លើ​អាហារ​ដែល​អាច​ញ៉ាំ​បាន ដើម្បី​ចៀស​វាង​ផល​វិបាក​ដោយសារ​ជាតិ​ស្ករ​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ក្នុង​នោះ​មាន​ការ​ជ្រើសរើស​រវាង​ផ្លែ​ឈើ​ណា​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង ដូចជា​ទុរេន ខ្នុរ ទឹកពៅ ផ្លែមៀន ដែល​ផ្លែឈើ […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមមានឧបករណ៍មួយនេះ ជួយបានច្រើន

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេស​ជំងឺ​ទឹកនោមផ្អែម​ទើប​បញ្ចប់​ការ​សិក្សា​នៅ​ស្រុក​ខ្មែរ ហើយ​កំពុង​សិក្សា​បន្ថែម​នៅ​ប្រទេស​បារាំង បាន​ណែនាំ​ឧបករណ៍ Pompe Insuline ដែល​ជា​ជំនួយ​ការ​សំខាន់​សម្រាប់​មួយ​អ្នក​ជំងឺ​ទឹកនោមផ្អែម។ លោក​បាន​បង្ហាញ​ថា ប្រសិនបើ​ស្រុក​ខ្មែរ​មាន​ការ​នាំ​ចូល​ឧបករណ៍​មួយ​នេះ ពិតជា​អាច​ជួយ​សម្រួល​ការ​ចាក់​អាំងស៊ុយលីន​ដល់​អ្នក​ជំងឺ​បាន​ច្រើន។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​ទឹកនោមផ្អែម​មាន​ច្រើន​ប្រភេទ ហើយ​អ្នក​កើត​ក្នុង​ប្រភេទ​ទី ១ និង​ទី ២ ពេល​ដល់​ដំណាក់កាល​ណា​មួយ​ត្រូវ​ចាក់​អាំងស៊ុយលីន មាន​របស់​នេះ​អាច​ជួយ​បាន​ច្រើន។ រីឯ​មូលហេតុ​ដែល​គេ​បង្កើត Pompe គឺ​ដើម្បី​ជា​ជំនួយ​កុំ​ឲ្យ​ចាក់​អាំង​ស៊ុយលីន​តាម​សឺរ៉ាំង​ច្រើនដង​ពេក។ ក្រៅ​រឿង​ចាក់​អាំងស៊ុយលីន​តាម​សឺរ៉ាំង មុន​ជំនាន់ Pompe បង្ហាញ​ខ្លួន គេ​ក៏​បាន​បង្កើត​ប៉ិច​ចាក់ តែ Pompe នេះ​មាន​ភាព​ងាយស្រួល​ជាង ២ វិធី​មុន​ៗ ហើយ​អ្នក​ជំងឺ​នៅ​ស្រុក​ខ្មែរ​ភាគច្រើន​នៅ​ប្រើ​សឺរ៉ាំង។ តែ​ក្រឡេក​មើល​ទៅ​អ្នក​ជំងឺ​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ គឺ​គេ​ប្រើ​ឧបករណ៍​មួយ​នេះ​ភាគច្រើន ហើយ​លោក​មាន​សុទិដ្ឋិនិយម​ថា ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ប្រទេស​យើង​ក៏​ការ​ប្រើប្រាស់​ច្រើន​ដែរ។ ចំណែក​របៀប​ប្រើ​វិញ គឺ​ត្រូវ​ដាក់​ជាប់​នឹង​ខ្លួន ហើយ​ក្នុង Pompe មាន​ម្ជុល​ជាប់​ក្នុង​សាច់ និង​ត្រូវ​ដូរ ៣ ថ្ងៃ​ម្ដង។ បន្ទាប់មក​មាន​ម៉ូនីទ័រ​មួយ​សម្រាប់​គណនា​ចំនួន​អាំងស៊ុយលីន។ បើ​និយាយ​ពី​អត្ថប្រយោជន៍​ទទួល​បាន​ពី​ការ​ប្រើ Pompe ទាំង​អ្នក​ជំងឺ និង​គ្រូពេទ្យ​មាន៖ ១- កាត់​បន្ថយ​ការ​ចាក់​អាំងស៊ុយលីន​ច្រើន​ដង​ទៅ​លើ​អ្នក​ជំងឺ ២- គ្រូពេទ្យ​ងាយ​ស្រួល​គណនា​ចំនួន​អាំងស៊ុយលីន​អ្នក​ជំងឺ ៣- គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ​ចំពោះ​អ្នក​ជំងឺ​ណា​មាន​ជាតិ​ស្ករ​ឡើង​ចុះ​ៗ ៤- អាច​កំណត់​ចំនួន​អាំងស៊ុយលីន​ចំពោះ​អ្នក​ជំងឺ​ម្នាក់ៗ។ វេជ្ជបណ្ឌិត វី ឌុច្ជដា បាន​ឲ្យ​ដឹង​ថា​ឧបករណ៍​មួយ​នេះ​មាន​អាយុ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ