ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

អ្នកវិទ្យាសាស្ត្រ បង្ហាញពីភាពជោគជ័យនៃឱសថព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់

អ្នកវិទ្យាសាស្ត្រជាច្រើន បាន​បង្ហាញពីភាព​ជោគ​ជ័យរបស់​ឱសថព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​ប្រើប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱសថ​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាមហៅ​កាត់ថា GLP-1 ក៏ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱសថទិព្វ ផង​ដែរ​។ តម្រូវការឱសថ​សម្រក​ទម្ងន់នេះ​ ដែល​​​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​យីហោជាច្រើន​ដូច​ជា Ozempic, Wegovy, Mounjaro និង Zepbound នោះ នៅ​តែ​បន្ត​កើន​ឡើង ស្រប​ពេល​ដែល​ការ​សិក្សា​នា​ពេល​ថ្មី​ៗ​ បង្ហាញ​ថា ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​អាមេរិក​ចំនួន​៨នាក់ បាន​ប្រើប្រាស់ ឬ​កំពុង​ប្រើប្រាស់​ឱសថ​ទាំងនេះ ដើម្បី​ព្យា​បាល​ជំ​ងឺ​ទឹកនោម​ផ្អែម ជំ​ងឺ​បេះដូង ឬ​ជំ​ងឺ​ធាត់​។ ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បណ្តាញ​សារ​ព័ត៌​មាននានា​ រួម​ទាំង​អ្នកជំ​ងឺ និង​វេជ្ជបណ្ឌិតជាច្រើននាក់ បាន​ចាត់​ទុក GLP-1 ជា «ឱសថទិព្វ» ដោយ​សារ​តែ​ប្រសិទ្ធ​ភាព​នៃ​ការ​សម្រក​ទម្ងន់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​របស់វា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​។ ទោះ​បី​​ជា​មាន​ការ​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ឱសថ​នេះ​ក៏ដោយ ប៉ុន្តែ ព័ត៌​មាន​អំពី​ផល​ប៉ះ​ពាល់​របស់ឱសថនេះ​​លើ​ប្រព័ន្ធសរីរាង្គរាងកាយ មិន​ទាន់​មាន​ភាព​ទូទំទូលាយ​នៅឡើយ​ទេ​។ បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​នាក់​នៅ​សាកល​វិទ្យាល័យវេជ្ជសាស្ត្រ Washington ក្នុង​ទីក្រុង St. Louis និង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព និង​កិច្ច​ការអតីតយុទ្ធជន St. Louis បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ​ចំពោះ​លទ្ធផល​សុខភាព ក្នុង​ចំណោម​​អ្នក​ជំ​ងឺ​ទឹកនោម​​ផ្អែម​​ច្រើន​ជាង​២លាននាក់ ដែល​កំពុង​តែ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​នេះ។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ […]

អត្ថបទផ្សេងទៀតពី ជំងឺទឹកនោមផ្អែម

ស្វែងរក ជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បាន?

អ្នក​ជំងឺ​ទឹកនោម​ផ្អែម ទោះ​បី​ជា​ឃ្លាន​យ៉ាង​ណា​ក៏​ដោយ មិន​ហ៊ាន​ញ៉ាំ​អី​ផ្តេសផ្តាស​ទេ ជា​ពិសេស​របស់​ផ្អែមៗ។ តើ​ចំណី​អាហារ ផ្លែឈើ ឬ​ភេសជ្ជៈ​ផ្អែមៗ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ពិត​ជា​មិន​អាច​ញ៉ាំ​បាន​ទាល់​តែ​សោះ ឬ​យ៉ាង​ណា? ចុះ​ទឹក​អំពៅ ឬ​ផ្លែទុរេន​អាច​ញ៉ាំ​បាន​អត់? ស្រាយ​ចម្ងល់​ខាង​លើ​នេះ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម ថា អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បណ្តាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​លើស​ធម្មតា ដោយសារ​លំពែង​ខ្សោយ មិន​អាច​បម្លែង​ជាតិ​ស្ករ​បាន ១០០% ។ កាលណា​ញ៉ាំ​របស់​ផ្អែម​ខ្លាំង ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង​មួយ​រំពេច តែ​មិន​មាន​ន័យ​ថា អ្នក​កើត​ទឹកនោម​ផ្អែម​មិន​ត្រូវ​ការ​ជាតិ​ស្ករ ឬ​ញ៉ាំ​ផ្អែម​មិន​បាន​នោះ​ទេ។ “យើង​ដឹង​ហើយ​ថា ស្ករ​ជា​អាហារ​ផ្តល់​ថាមពល អត់​មាន​នរណា​​អាច​អត់វា​បាន​នោះ​ទេ ទោះ​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដោយ ក៏​ត្រូវ​តែ​ហូប​ជាតិ​ស្ករខ្លះ​នៅ​ក្នុង​ហ្នឹង ដូចជា​យើង​ហូប​បាយ ក៏​មាន​ជាតិ​ស្ករ ហូប​ផ្លែ​ឈើ​ក៏​មាន​ជាតិ​ស្ករ ស្អី​ក៏​មាន​ជាតិ​ស្ករ​ដែរ គ្រាន់​តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ”។ លោក​សាស្ត្រាចារ្យ​សេង សេរី រៀប​រាប់។ អត្ថបទពាក់ព័ន្ធ៖ កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ? វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម ចំពោះ​របប​អាហារ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គឺ​គ្រូពេទ្យ​កំណត់​ជាតិ​ស្ករ​ទៅ​លើ​អាហារ​ដែល​អាច​ញ៉ាំ​បាន ដើម្បី​ចៀស​វាង​ផល​វិបាក​ដោយសារ​ជាតិ​ស្ករ​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ក្នុង​នោះ​មាន​ការ​ជ្រើសរើស​រវាង​ផ្លែ​ឈើ​ណា​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង ដូចជា​ទុរេន ខ្នុរ ទឹកពៅ ផ្លែមៀន ដែល​ផ្លែឈើ […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមមានឧបករណ៍មួយនេះ ជួយបានច្រើន

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេស​ជំងឺ​ទឹកនោមផ្អែម​ទើប​បញ្ចប់​ការ​សិក្សា​នៅ​ស្រុក​ខ្មែរ ហើយ​កំពុង​សិក្សា​បន្ថែម​នៅ​ប្រទេស​បារាំង បាន​ណែនាំ​ឧបករណ៍ Pompe Insuline ដែល​ជា​ជំនួយ​ការ​សំខាន់​សម្រាប់​មួយ​អ្នក​ជំងឺ​ទឹកនោមផ្អែម។ លោក​បាន​បង្ហាញ​ថា ប្រសិនបើ​ស្រុក​ខ្មែរ​មាន​ការ​នាំ​ចូល​ឧបករណ៍​មួយ​នេះ ពិតជា​អាច​ជួយ​សម្រួល​ការ​ចាក់​អាំងស៊ុយលីន​ដល់​អ្នក​ជំងឺ​បាន​ច្រើន។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​ទឹកនោមផ្អែម​មាន​ច្រើន​ប្រភេទ ហើយ​អ្នក​កើត​ក្នុង​ប្រភេទ​ទី ១ និង​ទី ២ ពេល​ដល់​ដំណាក់កាល​ណា​មួយ​ត្រូវ​ចាក់​អាំងស៊ុយលីន មាន​របស់​នេះ​អាច​ជួយ​បាន​ច្រើន។ រីឯ​មូលហេតុ​ដែល​គេ​បង្កើត Pompe គឺ​ដើម្បី​ជា​ជំនួយ​កុំ​ឲ្យ​ចាក់​អាំង​ស៊ុយលីន​តាម​សឺរ៉ាំង​ច្រើនដង​ពេក។ ក្រៅ​រឿង​ចាក់​អាំងស៊ុយលីន​តាម​សឺរ៉ាំង មុន​ជំនាន់ Pompe បង្ហាញ​ខ្លួន គេ​ក៏​បាន​បង្កើត​ប៉ិច​ចាក់ តែ Pompe នេះ​មាន​ភាព​ងាយស្រួល​ជាង ២ វិធី​មុន​ៗ ហើយ​អ្នក​ជំងឺ​នៅ​ស្រុក​ខ្មែរ​ភាគច្រើន​នៅ​ប្រើ​សឺរ៉ាំង។ តែ​ក្រឡេក​មើល​ទៅ​អ្នក​ជំងឺ​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ គឺ​គេ​ប្រើ​ឧបករណ៍​មួយ​នេះ​ភាគច្រើន ហើយ​លោក​មាន​សុទិដ្ឋិនិយម​ថា ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ប្រទេស​យើង​ក៏​ការ​ប្រើប្រាស់​ច្រើន​ដែរ។ ចំណែក​របៀប​ប្រើ​វិញ គឺ​ត្រូវ​ដាក់​ជាប់​នឹង​ខ្លួន ហើយ​ក្នុង Pompe មាន​ម្ជុល​ជាប់​ក្នុង​សាច់ និង​ត្រូវ​ដូរ ៣ ថ្ងៃ​ម្ដង។ បន្ទាប់មក​មាន​ម៉ូនីទ័រ​មួយ​សម្រាប់​គណនា​ចំនួន​អាំងស៊ុយលីន។ បើ​និយាយ​ពី​អត្ថប្រយោជន៍​ទទួល​បាន​ពី​ការ​ប្រើ Pompe ទាំង​អ្នក​ជំងឺ និង​គ្រូពេទ្យ​មាន៖ ១- កាត់​បន្ថយ​ការ​ចាក់​អាំងស៊ុយលីន​ច្រើន​ដង​ទៅ​លើ​អ្នក​ជំងឺ ២- គ្រូពេទ្យ​ងាយ​ស្រួល​គណនា​ចំនួន​អាំងស៊ុយលីន​អ្នក​ជំងឺ ៣- គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ​ចំពោះ​អ្នក​ជំងឺ​ណា​មាន​ជាតិ​ស្ករ​ឡើង​ចុះ​ៗ ៤- អាច​កំណត់​ចំនួន​អាំងស៊ុយលីន​ចំពោះ​អ្នក​ជំងឺ​ម្នាក់ៗ។ វេជ្ជបណ្ឌិត វី ឌុច្ជដា បាន​ឲ្យ​ដឹង​ថា​ឧបករណ៍​មួយ​នេះ​មាន​អាយុ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់

សឹង​តែ​១០០% នៃ​អ្នក​ធាត់ គេច​មិន​រួចពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២​ នោះទេ គ្រាន់​តែ​យូរ ឬ​ឆាប់​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​អះអាង​របស់​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី។ សាស្ត្រារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បន្ត​ថា អ្នក​ដែល​ធាត់ៗ មិន​ត្រឹម​តែ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ ​នោះ​ទេ អាច​ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​ផ្សេង​ទៀត មានឡើង​ឈាម មហារីក ដោយ​ជំងឺ​ទាំង​៣​មុខ​នេះ នៅ​តាម​អ្នក​ដែល​ធាត់​លើស​ទម្ងន់​ជាប់​រហូត។ “ខ្មែរ​យើង បង​ប្អូន​ជួប​គ្នា ឃើញ​ធាត់​សប្បាយ​ចិត្ត​ណាស់ ការ​ពិត​មិន​អ៊ីចឹង​ទេ គឺ​ជា​រឿង​គ្រោះ​​ថ្នាក់​ទៅ​ថ្ងៃ​អនាគត​ទៅ​វិញ គាត់​ប្រហែល​ជា​​អ្នក​ជំងឺ​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង”។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត រៀបរាប់។ ដូច្នេះ​​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ គ្រូពេទ្យ​តែង​តែ​ណែនាំ​ឲ្យ​រក្សា​ទម្ងន់​ឲ្យ​បាន​សម​ស្រប ដែល​ពាក្យ​សាមញ្ញ​ហៅ​ថា រក្សារាង កុំ​ឲ្យ​ធាត់​លើស​ទម្ងន់ ដុះ​ក្បាល​ពោះ។ “បច្ចុប្បន្ន​នេះ អ្នក​ជំនាញ​ខាង​អង្គការ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរជាតិ គេ​គ្រាន់​តែ​មើល​ក្បាល​ពោះ ក៏​ដឹង​ថា អ្នក​ហ្នឹង​មាន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ ព្រោះ​គេ​បាន​កម្រិត​ថា ឲ្យ​វាស់​រង្វង់​ពោះ មនុស្ស​ប្រុស​រង្វង់​ពោះ ក្រោម៩០ សង់ទីម៉ែត្រ មនុស្ស​ស្រី​តិច​ជាង ៨០សង់ទីម៉ែត្រ”។ ចុចគណនាសន្ទស្សន៍ BMI ដើម្បីដឹងថា កម្ពស់ប៉ុនណា គួរមានទម្ងន់ប៉ុនណា ទើបសុខភាពល្អ។ អត្ថបទពាក់ព័ន្ធ៖  មូលហេតុបង្កជំងឺទឹកនោមផ្អែម យើងគួរដឹង និងការពារ ពិសេសអ្នកធាត់ៗ កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ? ចំពោះ​ស្ត្រី​វិញ​ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី​២ បំផុត នៅ​ពេល​អស់​រដូវ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ?

សំណួរ​នេះ​តែង​តែ​ឮ​រឿយៗ ដោយ​អ្នក​ខ្លះ​អះ​អាង​ថា ជំងឺ​ទឹកនោម​ផ្អែម​អាច​ព្យាបាល​ជា ឯ​អ្នក​ខ្លះ​ទៀត​​ថា ព្យាបាល​មិន​ជា​នោះ​ទេ។ ដើម្បី​ស្រាយ​ចម្ងល់​នេះ ក្រុម​ការងារ Hello គ្រូ​ពេទ្យ​បាន​ធ្វើ​បទ​សម្ភាសន៍​មួយ​ជាមួយ​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោមផ្អែម។ សាស្ត្រាចារ្យ​ថា ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​បាន​ចាត់​ចូល​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​ពាក្យ​ថា រ៉ាំរ៉ៃ មាន​ន័យ​ថា ព្យាបាល​មិន​ជា​នោះ​ទេ តែ​កើត​ហើយ​តម្រូវ​ឲ្យ​ព្យាបាល​អស់​មួយ​ជីវិត ដោយ​អ្នក​ជំងឺ​ត្រូវ​លេប​​ថ្នាំ​ជាប់​រហូត។ ចុះ​បើ​ជំងឺ​ទឹក​នោម​​ផ្អែម ព្យាបាល​មិន​ជា​នោះ​ទេ ម៉េច​បាន​យើង​នៅ​តែ​ខំ​ព្យាបាល? សំណួរ​នេះ​លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា កាលណា​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ យើង​មិន​ព្យាបាល កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ដល់ ៤០០-៥០០ mg/dL ឬ១០០០ mg/dL ធ្វើ​ឲ្យ​អ្នក​ជំងឺ​សន្លប់​ស្លាប់​ភ្លាមៗ។ ផ្ទុយ​ទៅ​វិញ ទោះ​ជា​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ឲ្យជាដាច់​ក៏​ដោយ តែបើ​​គ្រូពេទ្យ​ប្រើថ្នាំ​​ព្យាបាល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ឲ្យ​កម្រិត​ជាតិ​ស្ករ​ចុះ​មក​នៅ​កម្រិត​ធម្មតា​វិញ អ្នក​ជំងឺ​ទឹក​នោម​អាច​រស់​នៅ​បាន​យូរ ដូច​មនុស្ស​ជា​ធម្មតា។ “បើ​យើង​ព្យាបាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ចុះ​​មក​នៅ​ធម្មតា ដូច​គេ​ដូច​ឯង យើង​​ឃើញ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ ឥលូវ អាច​រស់​ដល់​អាយុ ៧០-៨០ឆ្នាំ ដើរ​ធម្មតា ធ្វើការ​ធម្មតា រកស៊ី​ចិញ្ចឹម​ជីវិត​អី​ធម្មតា គ្រាន់​តែ​គាត់​ត្រូវ​ការ​លេប​ថ្នាំ​ជាប់​ជា​ប្រចាំ”។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖ Gestational diabetes (ទឹកនោមផ្អែមពេលពពោះ) ទឹក​នោម​ផ្អែម​​ប្រភេទ ១ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

មូលហេតុបង្កជំងឺទឹកនោមផ្អែម គួរដឹង និងការពារ

ជំងឺទឹកនោមផ្អែម ជាប្រភេទ​ជំងឺ​មេតាប៉ូលិស ដោយ​បណ្ដាលឲ្យកម្រិត​ជាតិស្ករ​ក្នុង​ឈាម​ឡើងខ្ពស់។ ជាធម្មតា អ័រម៉ូន​អាំងស៊ុយលីន បាន​ចល័ត​ជាតិស្ករ​ពី​ឈាម ទៅក្នុង​កោសិកា ដើម្បី​រក្សា និង​ប្រើ​សម្រាប់ជា​ថាមពល។ តែនៅពេល​យើង​កើត​ជំងឺទឹកនោមផ្អែម រាងកាយ​របស់​យើង មិន​អាច​បង្កើត​អាំងស៊ុយលីន​គ្រប់គ្រាន់​នោះទេ។ ១. ប្រភេទ​ជំងឺ​ទឹកនោមផ្អែម ជំងឺទឹកនោមផ្អែម ប្រភេទ ១ (Type 1 diabetes ) ជាប្រភេទ​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ការពារ​ខ្លួនឯង ដោយ​ប្រព័ន្ធ​ការពារ បំផ្លាញ​កោសិកា​ក្នុង​លំពែង (កោសិកាបេតា)  ដែល​ជាកន្លែង​បង្កើត​អាំងស៊ុយលីន។ ចំណែក​មូលហេតុ​នៃ​ការបំផ្លាញ​កោសិកា​នេះ ពុំទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នោះទេ។ ជំងឺ​ប្រភេទនេះ កើតមាន​ប្រមាណ ១០% ប៉ុណ្ណោះ។ ជំងឺទឹកនោមផ្អែម ប្រភេទ ២ (Type 2 diabetes) កើតឡើង​នៅពេល​រាងកាយ​ប្រឆាំង​នឹង​អាំងស៊ុយលីន ហើយ​កំរិតជាតិ​ស្ករ កកើត​ច្រើន​​នៅ​ក្នុងឈាម។ ជំងឺ​ទឹកនោមផ្អែមពេល​ពពោះ (Gestational diabetes) ជាការ​កើនឡើង​ជាតិស្ករខ្ពស់​ក្នុងឈាម អំឡុងពេល​ពពោះ ដោយ​នេះបណ្ដាល​មកពី​ការ​រាំងខ្ទប់​អ័រម៉ូន​អាំងស៊ុយលីន ដែល​ផលិត​ដោយ​សុក។ បម្រុង​ទឹកនោមផ្អែម (Prediabetes) កើតឡើង​នៅពេល​ជាតិស្ករ​កើនឡើង​ខ្ពស់​ជាងធម្មតា តែ​វាមិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​ថា ជំងឺ​ជំងឺទឹកនោមផ្អែម ប្រភេទ ២។ អត្ថបទពាក់ព័ន្ធ៖ មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ ឪឡឹកល្អខ្លាំង តែបើកើតទឹកនោមផ្អែម គួរប្រយ័ត្នផងពេលញ៉ាំ! ២. មូលហេតុ​បង្ក ដូចបញ្ជាក់​ខាងលើ ក្រុម​វេជ្ជបណ្ឌិត​ពុំទាន់​អាច​កំណត់​ច្បាស់​លាស់ពី​មូលហេតុ​បង្ក​ជំងឺទឹកនោមផ្អែម […]


ជំងឺទឹកនោមផ្អែមប្រភេទ២

វិធីបំបាត់រាករូសឲ្យបានលឿន ក្រែងត្រូវដើរលេង ធ្វើការ ឬរវល់អីផ្សេងៗ

បញ្ហារាករូស ជារឿងដ៏អាក្រក់​មួយ ជាពិសេស នៅពេល​យើងទៅ​ធ្វើការ ដើរលេង ឬចូលរួម​កម្មវិធី​ផ្សេងៗ ហើយ​ជា​ធម្មតា វា​ធូរស្រាលវិញ រយៈពេល ២-៣​ថ្ងៃ តែ​យើង​ក៏មាន​វិធី​មួយចំនួន ជួយ​បំបាត់​បញ្ហា​នេះ បាន​កាន់តែ​លឿន​ផងដែរ។ ១. លេបថ្នាំបំបាត់រាក មនុស្ស​មួយចំនួន គិតថា រាក​មិនបង្ក​ការ​រំខាន​ខ្លាំងនោះទេ ដូច្នេះ ទុកឲ្យ​វាទៅ​តាម​ដំណើរ ក្នុងករណី​ដែលពួកគេ​នៅផ្ទះ ឬ​នៅជិត​បន្ទប់ទឹក។ ប៉ុន្ដែ​ក្នុង​ករណី​កំពុង​ធ្វើដំណើរ ឬចូលរួម​កម្មវិធី​ផ្សេងៗ ការលេបថ្នាំ​បំបាត់​រាក បន្ទាប់​ពី​យើង​រាក​លើកទី១ ជា​ជម្រើស​ល្អបំផុត។ យើង​គួរជ្រើសរើស​ថ្នាំ​បំបាត់​រាក ដែល​មាន​សមាសធាតុ Loperamide និង Bismuth Subsalicylate។ ២. ផឹកទឹកអង្ករ ទឹកអង្ករ ជារូបមន្ត​ដ៏មាន​ប្រសិទ្ធភាព ក្នុង​ការ​បំបាត់​បញ្ហា​រាក បាន​យ៉ាងលឿន។ យើង​អាច​ដាំវា ដោយ​ដាក់​អង្ករ ១​ពែង និង​ទឹក ២​ពែង រយៈពេល ១០​នាទី ឬរហូត​ដល់​វាពុះ។ ទឹកអង្ករ មិនត្រឹមតែ​អាច​បំពេញ​ជាតិទឹក​ក្នុង​រាងកាយ​ប៉ុណ្ណោះទេ វាថែមទាំង​កាត់បន្ថយ​រយៈពេល​រាក​ផងដែរ ហើយ​វាធ្វើ​ឲ្យ​លាមក​រឹងវិញ។ ៣. លេបថ្នាំបំប៉ន ឬអាហារ​មាន​សារធាតុ Probiotic បញ្ហារាក បណ្ដាល​ឲ្យមកពី​អតុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន។ សារធាតុ Probiotic អាចជួយ​ធ្វើឲ្យ​មាន​តុល្យភាព​ឡើងវិញ ដោយ​បង្កើត​ពពួក​បាក់តេរី​ល្អ។ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ហាត់ប្រាណមុនអាហារពេលព្រឹក ជួយប្រឆាំងជំងឺទឹកនោមផ្អែម

ការ​ធ្វើ​លំហាត់​ប្រាណ​ មុន​ពេល​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​ប្រសិទ្ធិភាព​ជួយ​រាង​កាយ​ អាច​ប្រឆាំង​នឹង​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន។​ តាម​លទ្ធផល​​ស្រាវជ្រាវ​​ធ្វើ​ឡើង ដោយ​សាកលវិទ្យាល័យ​ Bath សហការ​ជា​មួយ​សាកលវិទ្យាល័យ​ Birmingham ប្រទេស​អង់គ្លេស បាន​តាម​ដាន​​ និង​រក​ឃើញ​​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​ ៣០​នាក់។ អ្នក​ចូល​រួម​ស្ម័គ្រ​ចិត្ត​សុទ្ធ​សឹង​ជា​អ្នក​មាន​​រាង​កាយ​ធាត់ នៅ​ពេល​ពិសោធ​ អ្នក​ស្រាវជ្រាវ​បាន​បែង​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ដោយ​១​ក្រុម​ ​ធ្វើ​លំហាត់​ប្រាណ មុន​ញ៉ាំ​អាហារ​ព្រឹក ១​ក្រុម​ទៀត​ ញ៉ាំ​អាហារ​រួច​ទើប​ហាត់​ប្រាណ ក្នុង​រយៈ​ពេល​ ៦​សប្តាហ៍​។ ជា​លទ្ធផល​ អ្នក​ស្រាវជ្រាវ​កត់​សម្គាល់​ឃើញ​ថា ក្រុម​ដែល​ធ្វើ​លំហាត់​ប្រាណ​រួច​ទើប​ញ៉ាំ​អាហារ​ពេល​ព្រឹក មាន​លទ្ធផល​ប្រសើរ​ ដោយ​សាច់​ដុំ​ និង​រាង​កាយ​ពួក​គេ ឆ្លើយ​តប​នឹង​អាំង​ស៊ុយ​លីន​បាន​យ៉ាង​ល្អ ពោល​គឺ អាច​គ្រប់​គ្រង​កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ដែល​​លទ្ធផល​នេះ​ជា​ភាសា​បច្ចេក​ទេស​ហៅ​ថា “Insulin Sensitive”។ សម្រាប់​​លទ្ធ​ផល​នេះ រាង​កាយ​ពួក​គេ​ត្រូវ​ការ​អាំង​ស៊ុយ​លីន​​ក្នុង​កម្រិត​តិច​តួច​ប៉ុណ្ណោះ។ ដោយ​ឡែក​ សម្រាប់​ក្រុម​ដែល​ញ៉ាំ​អាហារ​រួច​ ទើប​ហាត់​ប្រាណ​ បែរ​ទទួល​បាន​លទ្ធផល​ផ្ទុយ គឺ​រាង​កាយ​មិន​អាច​តប​នឹង​អាំងស៊ុយលីន​ (គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម) ដែល​តម្រូវ​ឲ្យ​ពួក​គេ​ត្រូវ​ការ​អាំងស៊ុយលីន​បន្ថែម​សម្រាប់​រាង​កាយ ហើយ​ភាសា​បច្ចេកទេស​សម្រាប់​លទ្ធផល​នេះ​ហៅ​ថា “Insulin Resistance”។ អត្ថបទ​ពាក់​ព័ន្ធ៖ ​ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន ផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម គួរស្វែងយល់ទាំងអស់គ្នា! ដោយ​ឃើញ​លទ្ធផល​នេះ លោក​វេជ្ជបណ្ឌិត Javier Gonzalez អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​​នៃ​សាកលវិទ្យាល័យ​ខាង​លើ បាន​និយាយ​ថា៖ […]


ផលវិបាកជំងឺទឹកនោមផ្អែម

មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ

ជំងឺទឹក​នោម​ផ្អែម មិនរើស​អើងលើ​ភេទ អាយុ​ទេ ​យើង​​អាច​កើត​ជំងឺ​រុំារ៉ៃនេះ​គ្រប់​ពេល ពិសេស​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្អែម ញុំា​ភេសជ្ជៈមាន​ជាតិ​ស្ករ​ខ្ពស់ ប្រយ័ត្ន​ខ្លួន​ឲ្យហើយ​ទៅ។ ចំពោះ​អ្នក​កើត​ជំងឺនេះ​ហើយ ក៏​ត្រូវ​ចេះ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ផង ពិសេស​ស្បែក​​តែ​ម្តង ព្រោះ​ជំងឺ​នេះងាយ​បង្ក​ឲ្យ​ ស្បែក​ស្ងួត រមាស់ បង្ករោគ​ដោយ​បាក់​តេរី​ និង​ពពួក​ផ្សិតដែលងាយ​ធ្វើ​ឲ្យ​ស្បែក​រលាត់ និងរបួសក្លាយទៀត​ផង។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ពី​តិចនិក​ថែ​ទាំ​សុខភាព​ស្បែក​ឲ្យ​បាន​ល្អ តាមរយៈ​អត្ថបទ​នេះ។ ១- វិធីសាមញ្ញថែទាំស្បែកពេល​កើត​ទឹក​នោម​ផ្អែម – ប្រើ​ថ្នាំ​រក្សា​សម្ពាធ​ឈាម ​និង​ជាតិ​ខ្លាញ់ (Cholesterol) បាន​ទៀង​ទាត់ – ប្រើ​ម៉ាស៊ីន​បង្កើត​ចំហាយ​ទឹក​ក្នុង​បន្ទប់ អំឡុង​រដូវ​ត្រជាក់​ ឬ​ខែ​កត្តិក – ចៀសវាង​មុជ​ទឹក​ក្តៅ​ និង​ត្រាំ​ទឹក​យូរ ​ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត – លាប​ក្រែម​រលោង ​ការពារ​ប្រេះ​បបូរ​មាត់ – ជួត​សម្អាត​ខ្លួន​ឲ្យ​ស្ងួត​ល្អ​ក្រោយ ​មុជ​ទឹក​ និង​ប្រើ​ឡេ​លាប​ខ្លួនផ្តល់​សំណើម – ញ៉ាំ​ទឹក ភេសជ្ជៈគ្មាន​ជាតិ​ស្ករ គ្មាន​ជាតិ​កាហ្វេ​អ៊ីនឲ្យច្រើន ​ដើម្បី​​ស្បែក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ – ញ៉ាំអា​ហារ​សម្បូរ ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (omega-3) ​ដូច​ជា ​ត្រី​សាឌីន ត្រី​ធូណា ត្រី​សាល់ម៉ុន ផលិត​ផល​សណ្តែក​សៀង និង​ពួក​គ្រាប់​ធុញ្ញជាតិ​ជាដើម ដើម្បី​ចិញ្ចឹម​ស្បែក។ – ថែ​រក្សា​ជើង​ឲ្យ​បានស្អាត​​ល្អ ​ដោយ​ពាក់​ស្បែក​ជើងល្មមជើងយើង យក​កម្ទេច​កម្ទី​ផ្សេងៗ​ចេញពី​ស្បែក​ជើង​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

ផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម គួរស្វែងយល់ទាំងអស់គ្នា

គ្នា​យើង​សុទ្ធ​តែ​ធ្លាប់​ដឹង​ខ្លះៗ​ហើយ ពាក់​ព័ន្ធជំងឺ​ទឹក​នោម​ផ្អែក ដោយ​ជំងឺ​នេះ បង្ក​ឲ្យ​យើង​មាន​បញ្ហា​សុខភាព​រ៉ាំ​រ៉ៃ​អស់​មួយ​ជីវិត។ ដោយសារ​​បញ្ហា​ជាតិស្ករខ្ពស់​ខ្លាំងរយៈ​ពេល​យូរ និង​បញ្ហា​អ័រម៉ូនអាំង​ស៊ុយលីន មិន​គ្រប់​គ្រាន់ ឬមិន​អាច​បំពេញមុខងារ​បាន​ពេញ​លេញ នាំ​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម នឹង​បង្កឲ្យ​យើង​មាន​បញ្ហា​សុខភាព​ច្រើន​ថែម​ទៀត “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ក្នុង​អត្ថបទ​នេះ។​ ១- អ្វីទៅជាជំងឺទឹក​នោម​ផ្អែម? ជំងឺ​ទឹក​នោម​ផ្អែម ជា​ជំងឺ​​រាងកាយ​មិន​អាច​ផលិត ឬ​ប្រើ​ប្រាស់​អ័រ​ម៉ូន​អាំងស៊ុយលីន ដែល​ជា​អ័រម៉ូន​សម្រាប់​ដឹក​ជញ្ជូន​ស្ករ​ចូល​ក្នុង​កោសិកា​ដើម្បី​បំប្លែងជា​ថាមពល។ ទោះ​បី​ជំងឺ​ទឹក​នោម​ផ្អែម​អាច​គ្រប់​គ្រង​បានក៏​ពិត​មែន ​ប៉ុន្តែជំងឺ​នេះ​ នៅ​តែ​មាន​ផល​វិបាក​ធំៗ​មួយ​ចំនួន ​ដូច​ជា នាំ​ឲ្យ​ខូច​ខាត​តម្រង​នោម ជំងឺ​បេះដូង និង​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ជាដើម។ ២- ផល​ប៉ះពាល់​ធំៗ​បង្ក​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម – បញ្ហាតម្រងនោម (Threatened kidney)៖ ជំងឺ​ទឹក​នោម​ផ្អែម ​នឹង​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​ ដោយ​ធ្វើឲ្យ​​រំខាន​ដល់​ការ​ច្រោះ​សារជាតិ​ពុល​ចេញ​ពី​ឈាម នាំ​យើង​​កើត​ជំងឺ​តម្រង​នោម​ ដោយ​សារជំងឺ​ទឹក​នោម​ផ្អែម ដែល​ភាសា​បច្ចេកទេស​ហៅថា Diabetic Nephropathy។ ជំងឺ​នេះ ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ​នៅ​ដំណាក់​កាល​​ដំបូង ខណៈ​រោគ​សញ្ញា​តែ​មួយគត់​ ដែល​បង្ហាញ​ថា​តម្រង​នោម​មាន​បញ្ហា កំណើន​​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម (Microalbuminuria)។ គ្នា​យើង​មាន​​ជំងឺ​ទឹក​នោម​ផ្អែម ​គួរ​ទៅ​ពិនិត្យ​មើល​មុខ​ងារ​តម្រង​នោម​ ដើម្បី​ចៀស​វាង​មាន​វបញ្ហាតម្រង​នោម និងខូច​តម្រង​នោមតែ​ម្តង។ – ​ខ្លាញ់កក​ក្នុង​សរសៃ​ឈាម (Fat buildup in vessel walls)៖ កំណើន​ជាតិ​ស្ករ​ក្នុង​ឈាម អាច​ធ្វើ​ជាតិ​ខ្លាញ់​កក​តាម​សរសៃ​ឈាម​កាន់​តែ​ច្រើន។ ខ្លាញ់​ដែល​កក​នោះ ​នឹង​បន្ថយ​លំហូរ​ឈាម​ ​ធ្វើឲ្យ​​សរសៃ​ឈាម​រឹង​បន្តិច​ម្តងៗ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ស្ករបង្កជំងឺទឹកនោមផ្អែម តែបើឈប់ញ៉ាំ តើរាងកាយយើង ​​មាន​បញ្ហា​អី​ខ្លះ?

មាន​ការអះអាង​ជាច្រើន បញ្ជាក់​ថា ការ​ញ៉ាំ​ជាតិ​ស្ករច្រើន មិនល្អ​សម្រាប់​សុខភាព​ និង​បង្ក​ជំងឺ​​ច្រើន​ ពិសេស​ជំងឺ​ទឹកនោមផ្អែម ​ជំងឺ​ធាត់ ឬលើស​ទម្ងន់។ ដូច្នេះ ដើម្បី​បញ្ចៀស​ជំងឺ និង​បញ្ហា​សុខភាព​នានា អ្នកជំនាញ​ណែនាំ​ឲ្យ​ញ៉ាំស្ករ​ក្នុង​បរិមាណ​តិច ហើយ​ក៏មាន​មនុស្ស​មួយ​ចំនួន តម​ការ​ញ៉ាំ​ជាតិ​ស្ករ​ផងដែរ។ ការឈប់​ញ៉ាំ​ជាតិស្ករ មាន​ផលប៉ះពាល់​មួយ​ចំនួន ទាំង​វិជ្ជមាន និង​អវិជ្ជមាន។ ពេល​យើង​ឈប់​ញ៉ាំ​ជាតិ​ស្ករ ដំបូង យើង​នឹង​ឃ្លាន និង​គិតដល់​ចំណី​អាហារ ដោយសារ​ខួរក្បាល​ត្រូវការ​ជាតិស្ករ ដើម្បី​ដំណើរការ​ល្អ។ ក្នុងស្ថានភាព​ខ្សោយ​ថាមពល ខួរក្បាល​ព្យាយាម​រក្សា​ឲ្យ​យើង​រស់រាន ដូច្នេះ​យើង​ទទួល​សញ្ញា​ថា ខួរក្បាល​ត្រូវការ​ថាមពល ដែល​បាន​មកពី​អាហារ។ ​បើ​​ឈប់​ញ៉ាំ​ជាតិស្ករ​ទាំងស្រុង ខួរក្បាល​នឹងក្លាយជា​សីរាង្គ ដែល​រងការ​ប៉ះពាល់​ជាងគេ។ ពេលនោះ យើង​នឹង​មាន​អារម្មណ៍ឆេវឆាវ ខ្សោយ​ថាមពល និង​គ្មាន​ការ​ផ្ដោត​អារម្មណ៍ ដោយសារ​ខួរក្បាល ពុំទទួល​បាន​ប្រភព​ថាមពល។ ប៉ុន្ដែ ជាបន្ដបន្ទាប់ ខួរក្បាល​អាច​សម្រប​ដោយ​ប្រើ​ប្រភព​ថាមពល​ផ្សេង​ជំនួស​វិញ ដែល​វា​អាច​ចំណាយ​ពេល​ច្រើន​ថ្ងៃ ឬសប្ដាហ៍ ដើម្បី​សម្រប​បាន។ ទោះយ៉ាងណា ការ​ញ៉ាំស្ករ​តិច អាច​ល្អ​សម្រាប់​បេះដូង និង​ក្រពះ។ សុខភាព​បេះដូង អាច​ល្អប្រសើរ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន ដែល​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ។ វាក៏​អាច​ជួយ​ដល់​ស្ថានភាព​ផ្សេង​ទៀត ដូចជា​បញ្ហា​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម។ ជាមួយ​គ្នានេះ វាក៏​ជួយ​ដល់​ការ​រំលាយ​អាហារ​ផងដែរ ព្រោះ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ពោះវៀន។ ការ​កាត់បន្ថយ​ការញ៉ាំ​ជាតិស្ករ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ