ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

អ្នកវិទ្យាសាស្ត្រ បង្ហាញពីភាពជោគជ័យនៃឱសថព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់

អ្នកវិទ្យាសាស្ត្រជាច្រើន បាន​បង្ហាញពីភាព​ជោគ​ជ័យរបស់​ឱសថព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​ប្រើប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱសថ​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាមហៅ​កាត់ថា GLP-1 ក៏ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱសថទិព្វ ផង​ដែរ​។ តម្រូវការឱសថ​សម្រក​ទម្ងន់នេះ​ ដែល​​​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​យីហោជាច្រើន​ដូច​ជា Ozempic, Wegovy, Mounjaro និង Zepbound នោះ នៅ​តែ​បន្ត​កើន​ឡើង ស្រប​ពេល​ដែល​ការ​សិក្សា​នា​ពេល​ថ្មី​ៗ​ បង្ហាញ​ថា ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​អាមេរិក​ចំនួន​៨នាក់ បាន​ប្រើប្រាស់ ឬ​កំពុង​ប្រើប្រាស់​ឱសថ​ទាំងនេះ ដើម្បី​ព្យា​បាល​ជំ​ងឺ​ទឹកនោម​ផ្អែម ជំ​ងឺ​បេះដូង ឬ​ជំ​ងឺ​ធាត់​។ ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បណ្តាញ​សារ​ព័ត៌​មាននានា​ រួម​ទាំង​អ្នកជំ​ងឺ និង​វេជ្ជបណ្ឌិតជាច្រើននាក់ បាន​ចាត់​ទុក GLP-1 ជា «ឱសថទិព្វ» ដោយ​សារ​តែ​ប្រសិទ្ធ​ភាព​នៃ​ការ​សម្រក​ទម្ងន់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​របស់វា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​។ ទោះ​បី​​ជា​មាន​ការ​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ឱសថ​នេះ​ក៏ដោយ ប៉ុន្តែ ព័ត៌​មាន​អំពី​ផល​ប៉ះ​ពាល់​របស់ឱសថនេះ​​លើ​ប្រព័ន្ធសរីរាង្គរាងកាយ មិន​ទាន់​មាន​ភាព​ទូទំទូលាយ​នៅឡើយ​ទេ​។ បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​នាក់​នៅ​សាកល​វិទ្យាល័យវេជ្ជសាស្ត្រ Washington ក្នុង​ទីក្រុង St. Louis និង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព និង​កិច្ច​ការអតីតយុទ្ធជន St. Louis បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ​ចំពោះ​លទ្ធផល​សុខភាព ក្នុង​ចំណោម​​អ្នក​ជំ​ងឺ​ទឹកនោម​​ផ្អែម​​ច្រើន​ជាង​២លាននាក់ ដែល​កំពុង​តែ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​នេះ។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ […]

អត្ថបទផ្សេងទៀតពី ជំងឺទឹកនោមផ្អែម

ស្វែងរក ជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

ប្រយ័ត្នខូចភ្នែកដោយមិនដឹងខ្លួន បើអត់ខ្វល់រឿងជាតិស្ករ

បើមានអ្នកផ្ទះកើតទឹកនោមផ្អែម ត្រូវប្រាប់សាម៉ីខ្លួនឲ្យប្រយ័ត្ន ព្រោះ​ផលវិបាកជំងឺនេះ មានច្រើន ហើយសុទ្ធតែធ្ងន់ៗ ក្នុងនោះ អាចធ្វើឲ្យខូចភ្នែក មើលមិនឃើញ។ បញ្ហាលម្អិតមានក្នុងការបកស្រាយរបស់ “Hello គ្រូពេទ្យ” ខាងក្រោម។ កម្រិតជាតិស្ករជាតិក្នុងឈាមខ្ពស់ អាចនាំឲ្យភ្នែកមានបញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺសរសៃឈាមបាតភ្នែក ទឹកដក់បាតភ្នែក ឬភ្នែកឡើងបាយ។ ១- ស្រវាំងភ្នែក អ្នកទឹកនោមផ្អែមដែលមានជាតិស្ករខ្ពស់ ជាទូទៅ មានបញ្ហាស្រវាំងភ្នែក ដោយសារកំហាប់ទឹកនៅក្រោយកញ្ចក់ភ្នែកខាប់ខ្លាំង ដែលធ្វើឱ្យរ៉េទីនចាប់យករូបភាពពុំបានល្អ។ ដំណោះស្រាយ គឺត្រូវគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ ហើយភ្នែកយើងនឹងមើលឃើញធម្មតាវិញ ក្នុងរយៈពេលយ៉ាងតិច ៣ អាទិត្យក្រោយជាតិស្ករចុះធម្មតាវិញ។ [embed-health-tool-bmi] ២- ជំងឺទឹកដក់ក្នុងភ្នែក ជំងឺកើតឡើងពេលសម្ពាធទឹកកើនឡើងនៅក្នុងភ្នែក ហើយទឹកនោះហូរចេញមកក្រៅមិនបាន ធ្វើឲ្យសរសៃឈាម និងសរសៃប្រសាទភ្នែកខូច អាចឈានទៅរកពិការភ្នែក។ ជំងឺនេះ ឧស្សាហ៍កើតជាងគេ ហើយទម្រាំដឹងខ្លួនមានរោគសញ្ញា គឺចូលដល់ដំណាក់កាលធ្ងន់ទៅហើយ។ រោគសញ្ញាមាន ឈឺក្បាល ឈឺគ្រាប់ភ្នែក និងផ្នែកខាងក្រោយគ្រាប់ភ្នែក ស្រវាំងភ្នែក ចេញទឹកភ្នែកច្រើន។ អ្នកទឹកនោមផ្អែម ៤០% អាចវិវត្តទៅរកជំងឺនេះ ហើយពេទ្យអាចប្រើថ្នាំបញ្ចុះសម្ពាធភ្នែក និងឲ្យទឹកក្នុងភ្នែកឆាប់ហូរចេញ។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/SuhG8kgh9hQ ៣- ភ្នែកឡើងបាយ យើងអាចមើលឃើញច្បាស់ ដោយសារកញ្ចក់ប្រស្រីភ្នែកថ្លា ប៉ុន្តែក្នុងករណីមានបាយភ្នែក កញ្ចក់នឹងឡើងល្អក់ ធ្វើឲ្យយើងមើលមិនច្បាស់។ ពេទ្យអាចព្យាបាលដោយវះកាត់ និងពាក់វ៉ែនតាជំនួយ។ […]


ផលវិបាកជំងឺទឹកនោមផ្អែម

ដំបៅ​ជើង ត្រូវ​កាត់​ជើង​ចោល​ បើ​មាន​ទឹក​នោម​ផ្អែម?

ធ្លាប់​ឮ​គេ​ថា កើត​ទឹក​នោម​ផ្អែម ស្រួល​មិន​ស្រួល​អាច​កាត់​ជើង​ចោល ដែរ​អត់? ពិត មិន​ពិត ស្ដាប់ “Hello គ្រូ​ពេទ្យ​បក​ស្រាយ​សិន។ អ្នក​ទឹក​នោម​ផ្អែម ជា​ទូទៅ អាច​មាន​បញ្ហា​ជើង ដោយសារ​ទឹក​នោម​ផ្អែម​ធ្វើ​ឲ្យ​សរសៃ​ប្រសាទ​ខូច​ខាត និង​បន្ថយ​ចរន្ត​ឈាម​ទៅ​បាត​ជើង។ អ៊ីចឹង​ហើយ ​ទើបគ្នាយើង ក៏​ដូចជាម៉ាក់ប៉ា កើត​ទឹក​នោម​ផ្អែម​ តែង​មាន​អារម្មណ៍​ស្ពឹក​ចុង​ដៃ​ចុង​ជើង។ អនាម័យ​ជើង ជា​រឿង​សំខាន់ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ ​ពិសេស​ឈាន​ដល់​ការ​កាត់​ប្រអប់​ជើង ឬ​ជើង។ ១- អនាម័យប្រអប់ជើង - លាង​ជើង​ឲ្យ​ស្អាត ហើយ​ជូត​ឲ្យ​ស្ងួត - ​មើល​ចំណុច​ក្រហម ឬ​​ស្បែកក្រិន​នៅ​ម្ដុំ​ណា​មួយ - កាត់​ក្រចក​ឲ្យ​បាន​ស្អាត។ វិធី​ល្អ គឺ​កាត់​ក្រោយ​ពេល​ងូត​ទឹក​រួច ហើយ​ហាម​ឆ្កៀល​ក្រចក​ជ្រៅៗផង - ឧស្សាហ៍​ពិនិត្យ​មើល​ជើង ក្រែង​ឡើង​ដំបៅ ផ្សិត ត្រចៀក​ក្រាញ់ ហើយ​បើ​មាន​ពងទឹក កុំ​ញេច ព្រោះ​អាច​បង្ក​រោគ​ឲ្យ​កាន់​តែ​ធ្ងន់។​ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/UgLB5AlDbFU ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់ពិនិត្យជំងឺទឹកដក់បាតភ្នែក ចុចទីនេះ! ចង់ពិនិត្យជំងឺវរង្វេងវង្វាន់ ចុចទីនេះ! ចង់ពិនិត្យជំងឺស្ទះដង្ហើមរុំារ៉ៃ ចុចទីនេះ! ២- ពាក់ស្បែកជើង និងស្រោមជើង អ្នក​​ទឹក​នោម​ផ្អែម​មិន​ត្រូវ​ដើរ​ជើង​ទទេ​ឡើយ ព្រោះ​អាច​មុត​ជើង ហើយ​ពិបាក​ជា។ ខាង​ក្រោម​នេះ ជា​តិចនិក​ខ្លះៗ៖ - ករណី​ខ្លះ ពេទ្យ​ប្រាប់​ឲ្យ​ពាក់​ស្បែក​ជើង​ពិសេស - ពាក់​​ស្បែក​ជើង​ការពារ​ជើង​ទៅ​តាម​អាកាស​ធាតុ - កុំ​អង្គុយ​គង​អន្ទាក់ខ្លា ឬ​កាយ​វិការ​ណា​ដែល​អាច​ទប់​ឈាម ​មិន​ឲ្យ​ហូរ​ទៅ​ចិញ្ចឹម​បាត​ជើង - […]


ជំងឺទឹកនោមផ្អែមប្រភេទ២

បើឈឺ ២ មុខនេះ ត្រូវដឹងអ្វីគួរញ៉ាំ និងមិនគួរ

ទឹកនោមផ្អែម និងលើសឈាម សុទ្ធជាជំងឺកាចសាហាវឆក់យកជីវិតមនុស្សជាច្រើនរៀងរាល់ឆ្នាំ អាចកើតលើមនុស្សគ្រប់វ័យ មិនថាក្មេង ចាស់ ជំទង់ ខណៈស្រុកយើងក៏សម្បូរអ្នកជំងឺទាំងពីរប្រភេទនេះដែរ។ គ្នាយើង និងចាស់ៗនៅផ្ទះ មានកើតទឹកនោមផ្អែមផង លើសឈាមផង គួរប្រុងប្រយ័ត្ន។ “Hello គ្រូពេទ្យ” នឹងណែនាំអាហារគួរញ៉ាំ និងមិនគួរញ៉ាំ ដើម្បីរក្សាសុខភាពឲ្យប្រសើរ។ ៣ ភាគ ៤ គ្នាយើងកើតទឹកនោមផ្អែម សុទ្ធតែមានបញ្ហាលើសឈាម។ កត្តារបបអាហារ សំខាន់បំផុតគ្រប់គ្រងសុខភាពរបស់យើងប្រចាំថ្ងៃ៖ ១- ជាតិសូដ្យូម (អំបិល) គ្នាយើងលើសឈាម ត្រូវតមប្រៃដាច់ខាត អនុញ្ញាតឲ្យញ៉ាំត្រឹមតែ ១៥០០ មិល្លីក្រាម (១ស្លាបព្រាកាហ្វេ) ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ អាហារនៅតាមហាង មានជាតិអំបិល និងសារធាតុប្រៃខ្លាំង អ៊ីចឹងគួរចំណាយពេលចម្អិននៅផ្ទះប្រសើរជាង ចំណេញទាំងលុយកាក់ បានទាំងសុខភាព។ ២- គ្រាប់ធញ្ញជាតិ និងជាតិម្សៅ គ្រាប់ធញ្ញជាតិ និងអាហារជាតិម្សៅ សម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមចាំបាច់ អាចធ្វើឲ្យជាតិស្ករក្នុងឈាមប្រសើរឡើង និងឆ្អែតបានយូរ។ ៣- ចេក ចេកសម្បូរប៉ូតាស្យូម អាចបន្ថយអំពើរបស់សូដ្យូម (អំបិល) ទៅលើសរសៃឈាម ដូចនេះគួរញ៉ាំចេកឲ្យបានច្រើន។ ៤- ស្រា អាល់កុល មានជាតិស្ករខ្ពស់ ចឹងហើយគួរតែចៀសវាង។ ៥- បន្លែ និងផ្លែឈើ ដោយសារបន្លែ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

របៀប​មើលលទ្ធផល លើឧបករណ៍វាស់ជាតិស្ករខ្លួនឯង

ដឹង​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមខ្លួនឯង ជារឿង​ចាំ​បាច់​បំផុត ដើម្បីអាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ រក្សា​សុខ​ភាព​ប្រសើរ​ជាង​មុន ជាពិសេសបង្ការជំងឺរ៉ាំរ៉ៃទឹកនោមផ្អែមតែម្ដង។ អ៊ីចឹង ត្រូវ​ដឹង និងពិនិត្យ​តាម​ណា​? “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ងាយៗ​ពិនិត្យ​ជាតិ​ស្ករ​ខ្លួន​ឯង ឲ្យ​គ្នា​យើង​បាន​ដឹង តាម​រយៈ​ឧបករណ៍​​វាស់​ជាតិ​ស្ករ ហៅ​សាមញ្ញ ម្ជុល​ជោះជាតិ​ស្ករ ដែលមាន​ច្រើន​ជម្រើស លក់តាម​ឱសថស្ថាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១- របៀបអានកម្រិតជាតិស្ករ ធម្មតា កម្រិត​ជាតិ​ស្ករ​សម្រាប់​មនុស្ស​ទូទៅ​គឺ ៧០-១០០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម ដោយ​មិន​កំណត់​ពេល​វាស់​ស្ទង់​នោះ​ទេ។ ប៉ុន្តែ ​បើ​ស្ថិត​ក្នុង​រយៈពេល​ ៨ ម៉ោង ក្រោយ​បាយ គឺ​ត្រូវ​នៅ​ក្រោម ១០០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម។ បើ​ចុះ​ទាប​ជាង ៧០ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម មាន​ន័យ​ថា ​ខ្វះ​ជាតិ​ស្ករ។ ត្រូវចាំថា ​ពេល​ជាតិ​ស្ករ​ស្ថិត​នៅ​ចន្លោះ ១០០-១២៥ មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម អំឡុង​ពេល​ព្រឹក​មិន​ទាន់​ញ៉ាំ​អាហារ ជា​មុខ​សញ្ញា​ត្រៀម​​កើត​ទឹក​នោម​ផ្អែម ហើយ​បើ​ឡើង​ហួស ១២៦  មិល្លីក្រាម/​ដេស៊ីលីត្រ​ឈាម វិញ ​គឺ​កើត​ទឹកនោមផ្អែមតែ​ម្ដង។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/mEt2QOlbaBI ២- គួរជ្រើសរើសឧបករណ៍ពិនិត្យបែបណា? ឧបករណ៍​ពិនិត្យ ​អាច​រក​បាន​នៅ​គ្រប់​ឱសថស្ថាន បើ​ចង់​បាន​ផលិត​ផល​ណា​ល្អ​ អាច​ទៅ​សុំ​យោបល់​ពី​គ្រូពេទ្យ និង​ឱសថការី […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ទាំងនេះ ជាវិធីរៀបចំរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម

សម្រាប់អ្នកទឹកនោមផ្អែម លំហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ ដើរតួសំខាន់ដើម្បីររក្សាទម្ងន់ និងធ្វើឲ្យមានលំនឹងជាតិស្ករនៅក្នុងឈាម។ អ្នកទឹកនោមផ្អែម ងាយធាត់ខ្លាំងណាស់ បើញ៉ាំអាហារជាតិខ្លាញ់ និងកាបូនអ៊ីដ្រាត (ផ្អែម) ច្រើន ជាហេតុដែលនាំឲ្យថ្នាំទឹកនោមផ្អែម ក៏ថយប្រសិទ្ធភាពតាមហ្នឹងដែរ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីការរៀបចំអាហារសម្រាប់អ្នកទឹកនោមផ្អែមឲ្យមានសុខភាពល្អ។ ១- អាហារត្រូវញ៉ាំ ចំណីយើងញ៉ាំក្នុងមួយពេល ត្រូវមាន ៤ ចំណែក៖ – ពីរចំណែកជាបន្លែបៃតង និងបន្លែគ្មានជាតិម្សៅ ដូចជា ការ៉ុត ស្ពៃ និងប៉េងប៉ោះ។ – មួយចំណែកទៀត ជាជាតិប្រូតេអ៊ីនបានពីសាច់ ដូចជា ត្រី ត្រីធូណា ឬសាច់ (ជ្រូក/គោ) សុទ្ធមិនលាយខ្លាញ់ – មួយចំណែកចុងក្រោយ ជាអាហារមានជាតិម្សៅ ដូចជា ដំឡូង និងអង្ករ ជាដើម។ លើសពីនេះ យើងអាចញ៉ាំផ្លែឈើ ទឹកដោះគោ កាហ្វេ និងតែ ដែលមិនត្រូវដាក់ស្ករនោះទេ។ ២- កាបូអ៊ីដ្រាត ជាតិស្ករភាគច្រើន មានប្រភពពីកាបូនអ៊ីដ្រាត (ជាតិស្ករដែលបានពីអាហារ)។ ដូចនេះ ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាមឲ្យបានល្អ ត្រូវញ៉ាំបរិមាណដូចគ្នារាល់ថ្ងៃ និងកំណត់ពេលវេលាឲ្យបានទៀង ទើបថ្នាំទឹកនោមផ្អែមមានប្រសិទ្ធភាព។ បើមានចម្ងល់ អាចស្វែងរកអ្នកឯកទេសចំណីអាហារ ដើម្បីប្រឹក្សាយោបល់បាន […]


ជំងឺទឹកនោមផ្អែមប្រភេទ២

Hypoglycemia (ខ្វះជាតិស្ករក្នុងឈាម)

និយមន័យ១- អ្វីជា​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម? ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ ​កើត​ឡើង​ពេល​គ្លុយកូស​ក្នុង​ឈាម​ធ្លាក់​ចុះ​ជាង​កម្រិត​ធម្មតា។ គ្លុយកូស ​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​សម្រាប់​សារពាង្គ​កាយ ទទួល​បាន​​ពី​ចំណី​អាហារ។  ​គ្លុយកូស​សម្បូរ​ជាង​គេ ​មាន​ក្នុង​អាហារផ្ទុក​កាបូអ៊ីដ្រាត​ ដូចជា ​​បាយ​ ដំឡូង​បារាំង​ នំ​បុ័ង ទឹក​ដោះ​គោ​​ ផ្លែ​ឈើ ​និង​បង្អែម។ លំពែង​មាន​នាទី​សំខាន់​ ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ​និង​ជា​អ្នក​ផលិត​អ័រម៉ូន​អាំងស៊ុយលីន​ ដែល​មាន​នាទី​ជួយ​កោសិកា​ប្រើ​ប្រាស់​គ្លុយកូស ជា​​ថាមពល ​និង​បន្ថយ​កម្រិត​គ្លុយកូស​ក្នុង​ឈាម។ មាន​អ័រម៉ូន​សំខាន់​មួយ​ទៀត ​ចូល​រួម​គ្រប់​គ្រង​គ្លុយកូស​ក្នុង​ឈាម​ គឺ​អ័រម៉ូន​គ្លុយកាហ្គុង ​មាននាទី​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ដូចគ្នា។ ហេតុនេះ​​ពេល​លំពែង​មិន​បាន​ផលិត​អ័រម៉ូន​គ្លុយកាហ្គុង​គ្រប់​គ្រាន់ ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ធ្លាក់​ចុះ​ ​បណ្ដាល​ឲ្យ​កើត​​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាមតែម្តង។ ​ ២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ជំងឺ​នេះ​កម្រ​នឹង​កើតលើ​មនុស្សពេញ​វ័យ ឬ​ក្មេង​ជំទង់ ភាគ​ច្រើន​កើត​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ​ព្យាបាល​ដោយ​ចាក់​អាំងស៊ុយលីន​ ឬ​ព្យាបាល​ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ច្បាស់​លាស់។ ករណី​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ក៏​អាច​បណ្ដាល​មក​ពី​ផល​រំខាន ដោយ​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ ដូចជាជំងឺ​ខ្វះ​អ័រម៉ូន ​ឬ​ដុំ​មហារីក​ជាដើម។ រោគសញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? រោគសញ្ញា មាន​ញ័រ​ វិល​មុខ​ ឈឺ​ក្បាល​ បែក​ញើស​ញឹក​ញ៉ាប់​ ឃ្លាន​ច្រើន​ បេះដូង​លោត​ញ៉ាប់ ស្បែក​ស្លេកស្លាំង ​អាច​កើតអំឡុង​ពេល​គេង ​និង​ធ្វើ​ឲ្យ​យើង​យំ ​ឬ​យល់​សប្ដិ​អាក្រក់។ ដោយ​សារ​ជាតិ​ស្ករមាននាទី​ផ្ដល់​ថាមពល​រាង​កាយ ហេតុ​នេះ​ពេល​ខ្វះ​ជាតិ​ស្ដរ​ក្នុង​ឈាម ​តែង​មាន​អារម្មណ៍​អស់​កម្លាំង ​និង​មិន​សូវ​ស្រួល​ខ្លួន​ ជាងនេះ​​ពេលជាតិ​ស្ករ​ធ្លាក់​ចុះ​ខ្លាំង​ភ្លាម​ៗ នឹងធ្វើឲ្យយើង​សន្លប់ ​ឬ​ប្រកាច់។ អាច​មាន​រោគសញ្ញា​ដទៃ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់​​ទាក់​ទង​រោគសញ្ញា​រសូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​តែង​កើត​ភ្លាម​ៗ និង​លឿន​ ហេតុនេះគួរ​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ជា​បន្ទាន់​ក្នុង​ករណី៖ – ប្រទះ​រោគសញ្ញា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ និងគ្មាន​ជំងឺ​ទឹក​នោម​ផ្អែម – មានជំងឺ​ទឹក​នោម​ផ្អែម ​វិល​មុខ ​ឬ​សន្លប់​ដោយ​សារ​ខ្វះ​ជាតិ​ស្ករ – ទឹក​នោម​ផ្អែម​ និង​ខ្វះ​ជាតិ​ស្ករ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

Diabetic hypoglycemia (ខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែម)

និយមន័យ១- ខ្វះជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមជាអ្វី? ខ្វះ​ជាតិ​ស្ករ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម សំដៅ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ជាង ៧២ មីលី្លក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ។ យើង​គ្រប់​គ្នា​ច្បាស់​ណាស់ តែង​បារម្ភ​ករណី​កើន​កម្រិត​ជាតិ​ក្នុង​ឈាម​ ពេល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ប៉ុន្តែ​បើ​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​លើស​កម្រិត ​អាច​នាំ​ឲ្យ​មានជាតិ​ស្ករ​ចុះទាប​ខ្លាំង ​គ្រោះ​ថ្នាក់​ដល់​ជីវិត ជាង​ករណី​លើស​កម្រិត​ជាតិ​ស្ករ​ទៅ​ទៀត។ ២- បញ្ហា​នេះ​កើត​មាន​ញឹកញាប់​ដែរ​ទេ? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​មាន​ដូច​ជា៖ – បែក​ញើស – មាន​អារម្មណ៍​អស់​កម្លាំង – វិល​មុខ – ស្លេកស្លាំង – ឃ្លាន – ចង្វាក់​បេះដូង​លោត​ញាប់​ជាង​មុន – ស្រវ៉ាំង​ភ្នែក – ប្រកាច់ – វង្វេង​វង្វាន់ – សន្លប់ – ករណី​ធ្ងន់​ធ្ងរអាច​សន្លប់​រយៈយូរ។ បញ្ហា​នេះ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​បារម្ភ​រោគសញ្ញា​ណា​មួយ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ៤- ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ? ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​សំណួរ​គប្បី​ ពិភាក្សាជា​មួយ​គ្រូពេទ្យ។ មនុស្ស​ម្នាក់​ៗមាន​រោគ​សញ្ញា​ផ្សេង​គ្នា ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជា​ជម្រើស​ល្អបំផុត។ មូលហេតុបង្ក៥- មូលហេតុ​អ្វី​ខ្លះ​បណ្តាល​ឲ្យ​ខ្វះ​ជាតិ​ស្ករ? ច្រើន​កើត​គ្នាយើងមាន​ជំងឺ​ទឹក​នោម​ផ្អែម ​និង​ព្យាបាល​ដោយ​ចាក់​អាំងស៊ុយលីន ហើយ​ក៏​អាច​កើត​មាន​លើ​គ្នាយើង​ប្រើ​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​មួយ​ចំនួន​ផង​ដែរ។ ខណៈ​មូល​ហេតុ​ចម្បង​រួម​មាន៖ – ចាក់​អាំងស៊ុយលីន​ច្រើន​ពេក – ញ៉ាំ​មិន​គ្រប់​គ្រាន់ – តម​ញ៉ាំ​អាហារ​មួយពេល – ហាត់​ប្រាណ​ ឬ​បញ្ចេញ​កម្លាំង​ច្រើន​លើស​ធម្មតា ទាំងមិន​បានញ៉ាំ​អាហារ​គ្រប់​គ្រាន់ – ផឹក​ស្រា។ កត្តាប្រឈម៦- កត្តា​អ្វី​ខ្លះ​ធ្វើ​ឲ្យ​ប្រឈម​ខ្វះ​ជាតិស្ករ? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាលព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។ ៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា? អាច​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ តាមរយៈ​ឧបករណ៍​វាស់​ជាតិ​ស្ករ​នៅ​ផ្ទះ ហើយ​បើ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ជាង ៧០ មីលីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ មាន​ន័យ​ថា​យើង​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ហើយ។ សំខាន់​បំផុត​ត្រូវ​កត់ត្រា​ទុក ទាំង​ពេល​វេលា លទ្ធផល​ជាតិ​ស្ករ ថ្នាំ​ និង​កម្រិត​ថ្នាំ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ប្រយ័ត្នឲ្យ​មែនទែនស្រីៗ! ទាំងនេះជាសញ្ញា​ជំងឺ​ទឹកនោម​ផ្អែម​គួរតែ​ដឹង

ត្បិត​ទឹកនោម​ផ្អែម​ប្រភេទទី ​២ អាច​កើតលើមនុស្ស​ប្រុសស្រីក៏​ដោយ ប៉ុន្តែ​រោគ​សញ្ញា​អាការៈ​ជំងឺ ​មាន​សភាព​ខុស​គ្នា​ខ្លះៗ។ ដោយ​សារ​ជំងឺ​ប្រភេទ​នេះ ​កាច​សាហាវ មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជា​សះស្បើយ​នៅ​ឡើយ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​រោគសញ្ញា​ខ្លះៗ​ សម្រាប់​ស្រីៗ​គ្នា​យើង​បាន​ដឹង និង​អាច​បង្ការ ឬ​ព្យាបាល​ទាន់​ពេល។ អ្វី​សំខាន់បំផុត​ គឺការសិក្សា​ថ្មីមួយ បានបង្ហាញ​ពី​ការ​ធ្លាក់​ចុះ​អត្រា​ស្លាប់​របស់​ប្រុសៗ​ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម ចន្លោះ​ឆ្នាំ ១៩៧១ ដល់ឆ្នាំ ២០០០ ខណៈ​អត្រា​ស្លាប់​របស់ស្រីៗ​កំពុង​តែ​កើន​ឡើង​ខ្លាំង។ ក្នុងនោះមូលហេុត​ចម្បង​ដោយសារ​កត្តា​មួយ​ចំនួនដូចជា៖ - ទឹក​នោម​ផ្អែម​លើ​ស្រីៗ ពិបាក​ព្យាបាល - ស្រីៗ​មាន​ជំងឺ​បេះដូង ​ច្រើន​ប្រភេទ​ជាងប្រុសៗ - កម្រិត​អ័រម៉ូន​ និង​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ការពារ​ខុស​គ្នា - ស្រីៗ​មិន​សូវ​ទទួល​​ការ​ព្យាបាល​លើ​កត្តា​ប្រឈម​​ជំងឺ​សរសៃ​ឈាម​បេះដូង និង​បញ្ហា​សុខភាព​ផ្សេងៗ​ពាក់​ព័ន្ធ​ជំងឺ​នេះ។ ១- រោគសញ្ញាទឹក​នោម​ផ្អែម​លើ​ស្រីៗ បើ​សិន​ស្រីៗ​គ្នា​យើង​ មាន​​ទឹក​នោម​ផ្អែម ​អាច​នឹង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ប្រុសៗ៖ - ឃ្លាន​ខ្លាំង ស្រេក​ទឹក​ជាង​មុន - នោម​ញឹក - ស្រក​ ឬ​ឡើង​គីឡូ​គ្មាន​មូល​ហេតុ - នឿយ​ហត់ - ស្រវាំង​ភ្នែក - របួស​មិន​ងាយ​ជា - ចង្អោរ - ឆាប់​មួម៉ៅ - បង្ក​រោគ (ដំបៅ) នៅ​ស្បែក - ដៃ​ជើង​លែង​សូវ​ដឹង​វិញ្ញាណ - ស្បែក​ខ្មៅ​ជាង​មុន នៅ​តាម​ផ្នត់​ស្បែក - ដង្ហើម​មាន​ក្លិន​ផ្អែមៗ​ដូច​ផ្លែ​ឈើ ឬ​ក្លិន​អាសេតូន។ រោគសញ្ញាខ្លះមានតែលើស្រីៗ៖ - ឡើង​ផ្សិត​​ក្នុង​មាត់​ និង​ទ្វារ​មាស - រលាក​ផ្លូវ​ទឹក​នោម - អសម្ថភាព​ផ្លូវ​ភេទ - […]


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺទឹក​នោម​ផ្អែមប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​

ជំងឺទឹក​នោម​ផ្អែម ប្រុសៗ​គ្នា​យើង​ត្រូវ​តែ​ប្រយ័ត្ន!យើង​អាច​ប្រឈម​​​កើត​​ជំងឺនេះ បើ​មាន​រោគ​សញ្ញា​ប្លែកៗ​លើ​ស្បែក តម្រងនោម ឬ​ប្រព័ន្ធ​ប្រសាទ​។ អ្វី​សំខាន់​ ជំងឺ​នេះធ្វើ​ឲ្យ​ប្រុសៗ​អសមត្ថភាព​ផ្លូវភេទ​ទៀត​ផង។ តើ​បញ្ហា​សុខភាពមួយនេះ ពាក់ព័ន្ធ​អ្វីខ្លះដែល​​អាច​ធ្វើ​ឲ្យ​អា​អូន​តូច​លែង​ឡើង​រឹង ឬអសមត្ថភាពផ្លូវភេទ? ១- ជំងឺទឹកនោមផ្អែមបណ្ដាលឲ្យអសមត្ថភាពផ្លូវភេទ ក្រៅពី​បញ្ហា​អសមត្ថភាពផ្លូវភេទ​របស់​ស្ត្រី បញ្ហា​អសមត្ថភាព​ផ្លូវភេទ​ មាន​ន័យ​ថា ​លិង្គ​មិន​ឡើង​រឹង ​ឬ​​រឹង​មិន​បាន​យូរ ហើយ​មូល​ហេតុ​បង្ក​ឲ្យ​ប្រុសៗ​គ្នា​យើង​ជួប​បញ្ហា​នេះ អាច​មក​ពីលើស​ឈាម ស្រ្តេស ជក់​បារី ញុំាគ្រឿងស្រវឹង ធាត់លើសទម្ងន់ ផល​រំខាន​ដោយ​លេប​ថ្នាំ បញ្ហាតម្រង​នោម បញ្ហា​សរសៃ​ឈាម​ និង​ប្រព័ន្ធ​ប្រសាទ។ ប៉ុន្តែ​បើ​គ្នា​យើង​មាន​បញ្ហា​អសមត្ថ​ភាព​ផ្លូវ​ភេទ ត្រូវ​ដឹង​ថា​អាច​បណ្ដាល​មក​ពី​​ទឹក​នោម​ផ្អែម។ តាម​ការ​សិក្សា​មួយ​នៅ​អាមេរិក ​ប្រុសៗ​មាន​ទឹក​នោម​ផ្អែម​ប្រមាណ​ពី ២០-៧០ ភាគរយ មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ។ ​ទឹក​នោម​ផ្អែម ក៏​ជា​មូល​ហេតុ​នាំឲ្យ​ខូច​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​សរសៃ​ឈាម​ និង​សរសៃ​ប្រសាទ​លិង្គ​ដំណើរ​ការ​ខុស​ប្រក្រតី ជា​ហេតុ​បង្ក​បញ្ហានេះ។ ឯ​បញ្ហា​ផ្លូវ​ទឹក​នោម​វិញ ជំងឺ​នេះ​ ធ្វើឲ្យ​ទឹកកាម​បញ្ចេញ​ចូល​ក្នុង​ប្លោក​នោម (Retrograde ejaculation) រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់ ​ទឹក​កាម​ចេញ​តិច​ជាង​មុន។ [embed-health-tool-heart-rate] ២- គួរបង្ការបញ្ហាបែបណា? វិធី​បង្ការ​ល្អ​បំផុត គឺរក្សា​ជាតិ​ស្ករ​ក្នុង​ឈាមឲ្យ​មាន​លំនឹង​ល្អ។ គ្នា​យើង​អាច​ជ្រើស​យក​វិធី​​ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ ​ដូច​ជា ប្រើ​ថ្នាំ​ពេទ្យ ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​សុខភាព។ រីឯ​ថ្នាំ​សម្រាប់​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ មាន Tadalafil (Cialis®), Vardenafil (Levitra®) […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ស្រីៗកំពុងពពោះ ត្រូវដឹងវិធីបង្ការ និង​ព្យាបាល​ទឹកនោម​ផ្អែម បើមិនចង់​ឲ្យ​កូន​ប៉ះពាល់

ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ កើត​ឡើង​ញឹកញាប់​លើ​ស្រីៗ ហៅ​ថា​ទឹក​នោម​ផ្អែម​ប្រភេទ ៣។ យ៉ាង​ណា ជំងឺ​ប្រភេទ​នេះ ខុស​ពី​ទឹកនោម​ផ្អែម​ប្រភេទ​ផ្សេងៗ​ទៀត នឹង​ជា​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ប៉ុន្តែ​ បើ​មិន​ចេះ​បង្ការ ឬ​ព្យាបាល​ត្រឹម​ត្រូវ​ទេ ​អាច​ប៉ះ​ពាល់​សុខ​ភាព​ទាំង​ម៉ាក់ៗ និង​អូនៗ​តែម្តង ពិសេស​ម៉ាក់ៗ អាច​នឹង​កើត​ជំងឺបម្រុង​ក្រឡា​ភ្លើង (Pre-eclampsia) ការ​បង្ករោគ ហូរ​ឈាម​ក្រោយ​សម្រាល (Postpartum hemorrhage) និង​រលូត​កូន​ទៀត។ ការ​ព្យាបាល គឺ​សំខាន់​ណាស់ ដើម្បី​រក្សា​សុខ​ភាពកូនឲ្យ​បាន​ល្អ និង​ចៀស​វាង​ផល​លំបាក​ពេល​សម្រាល។ ទាំង​នេះ​ជា​វិធី​បង្ការខ្លះៗ គ្នាយើង​អាច​អនុវត្ត​បាន៖ ១- ពិនិត្យជាតិស្ករក្នុងឈាមឲ្យទៀងទាត់ កំពុង​ពពោះ​ ពេទ្យ​នឹង​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ពី ៤-៥ ដង​ក្នុង​មួយ​ថ្ងៃ ជា​ពិសេស​ពេល​ព្រឹក​ និង​ក្រោយ​អាហារ។ ជា​ធម្មតា​ ជាតិ​ស្ករ​ពេល​មិនទាន់​ញ៉ាំ​អាហារ ត្រូវ​តិច​ជាង ១០០ មិល្លីក្រាម/​ដេស៊ីលីត្រ។ ១ ម៉ោង​ក្រោយ​អាហារ តិច​ជាង ១៤០ មិល្លីក្រាម/​ដេស៊ីលីត្រ ហើយ ២ ម៉ោង​ក្រោយ​អាហារ គឺ ១៣០ មិល្លីក្រាម/​ដេស៊ីលីត្រ។ បើ​សិន​ជា​កំពុង​មាន​ផ្ទៃ​ពោះ កម្រិត​ជាតិ​ស្ករ​ខ្ពស់​ជាង​នេះ អាច​កើត​ជំងឺទឹក​នោម​ផ្អែម​ពេល​ពពោះ​មិន​ខាន។ ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម នឹង​ជួយ​ស្ត្រី​ជា​ម្ដាយ​បាន​ដឹង​ពី​កម្រិត​ជាតិ​ស្ករក្នុង​ខ្លួន ហើយ​​ព្យាបាល​​ត្រឹម​ត្រូវ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗមានទឹកនោម​ផ្អែម​ពេល​ពពោះ ប៉ះពាល់កូនក្នុង​ផ្ទៃ​កម្រិត​ណា? ២- ញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់ អាហារ​មាន​ជីវ​ជាតិ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ