backup og meta

បែក​ញើស​ពេល​យប់​ អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​​ឈាម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 04, 2022

បែក​ញើស​ពេល​យប់​ អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​​ឈាម

​ការ​បែក​ញើស​ជា​រឿង​ធម្មតា​​​នៅ​​អំឡុង​ពេល​​រដូវ​ក្ដៅ ប៉ុន្តែ​ប្រសិនបើ​​យើង​តែងតែ​បែក​ញើស​ទោះ​ជា​អាកាសធាតុ​បែប​ណា​ក៏​ដោយ​នោះ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ជាក់​ស្ដែង ការ​បែក​ញើស​​ខ្លាំង​​ និង​អម​ដោយ​រោគសញ្ញា​​ដទៃ​ទៀត​ ដូចជា​គ្រុន​ក្ដៅ អស់​កម្លាំង ធ្លាក់​ឈាម​ និង​ស្រក​ទម្ងន់​ អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​ឈាម​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​បែក​ញើស​ពេល​យប់​ធម្មតា និង​​​​ការ​បែក​ញើស​ដែល​បញ្ជាក់​ពី​​ហានិភ័យ​សុខភាព។

ការ​បែក​ញើស​ពេល​យប់​បណ្ដាល​មក​ពី​ជំងឺ​មហារីក​ឈាម​

នៅ​ក្នុង​ករណី​ដែល​យើង​បែក​ញើស​ពេល​យប់​ខ្លាំង ទោះ​ជា​យើង​គេង​នៅ​ក្នុង​បរិយាកាស​ត្រជាក់​​នោះ វា​អាច​​​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ឈាម​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​ដទៃ​ទៀត​ដែល​អម​ជាមួយ​នឹង​ការ​បែក​ញើស​ពេល​យប់​ រួម​មាន​៖

ចំពោះ​កុមារ រោគ​សញ្ញា​​មាន​ដូចជា​៖

  • ការ​ហូរ​ឈាម​ ឬ​ស្នាម​ជាំ​
  • ឈឺ​ចាប់​នៅ​ក្នុង​ឆ្អឹង​
  • ជំងឺ​ក្រពេញ​ទឹក​រងៃ
  • ស្លេកស្លាំង
  • អ្នក​ដែល​មាន​ជំងឺ​មហារីក​ឈាម​អាច​ប្រឈម​នឹង​អាការៈ​បែក​ញើស​ពេល​យប់​ ដោយ​សារ​តែ​កង្វះ​កោសិកា​ឈាម​ដែល​មាន​សុខភាព​ល្អ​។ យោង​តាម​ការ​សិក្សា​មួយ​​បាន​ពន្យល់​ថា ការ​ប្រមូលផ្ដុំ​កោសិកា​មហារីក​ឈាម ច្រើន​ពេក​នៅ​ក្នុង​ខួរ​ឆ្អឹង ​អាច​រារាំង​មិន​ឲ្យ​រាងកាយ​បង្កើត​កោសិកា​ឈាម​ ឬ​ប្លាកែត​ដែល​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ ជា​ហេតុ​ធ្វើ​ឲ្យ​រាងកាយ​ចាប់ផ្ដើម​ផលិត​កោសិកា​ឈាម​ខុស​ប្រក្រតី​។ ជាមួយ​គ្នា​នេះ​ដែរ រាងកាយ​​របស់​យើង​បង្កើន​សីតុណ្ហភាព​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ​ ដែល​ធ្វើ​​ឲ្យ​យើង​​មាន​អាការៈ​គ្រុន​ក្ដៅ​ និង​បែក​ញើស​ពេល​យប់​។

    ចង់គណនា BMR ចុចទីនេះ!
    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    បែកញើសពេលយប់១

    បែក​ញើស​ពេល​យប់​ក៏​អាច​ជា​សញ្ញា​នៃ​ស្ថានភាព​សុខភាព​ដទៃ​ទៀត​

    ​​ប្រសិនបើ​យើង​មិន​មាន​រោគសញ្ញា​ដទៃ​​ទៀត​នៃ​ជំងឺ​មហារីក​ឈាម​ទេ​នោះ ការ​បែក​ញើស​ច្រើន​ជ្រុល​អាច​ជា​សញ្ញា​នៃ​ស្ថានភាព​សុខភាព​ដទៃ​ទៀត​។ ចំពោះ​ស្ត្រី​វ័យ​ចំណាស់​ វា​អាច​ជា​សញ្ញា​នៃ​ការ​អស់​រដូវ​។ ពិត​ណាស់​ ការ​បែក​ញើស​ពេល​យប់​ក៏​អាច​ពាក់ព័ន្ធ​នឹង​ការ​មាន​ផ្ទៃពោះ ថប់​បារម្ភ ការ​ឆ្លង​មេរោគ​ អ័រម៉ូន​មិន​ប្រក្រតី​ ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​។ មួយ​វិញ​ទៀត វា​ក៏​អាច​បណ្ដាល​មក​ពី​សារធាតុ​ដទៃ​ទៀត​ដែល​យើង​​ស្រូប​យក​​ ដូចជា​ថ្នាំ ឬ​គ្រឿង​ស្រវឹង​ជា​ដើម​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម