backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សញ្ញានៃជំងឺមហារីកទ្វារមាស អាចច្រលំនឹងការបង្ករោគលើផ្លូវទឹកនោម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

សញ្ញានៃជំងឺមហារីកទ្វារមាស អាចច្រលំនឹងការបង្ករោគលើផ្លូវទឹកនោម

ជំងឺ​មហារីក​ទ្វារ​មាស​ ជា​ការ​លូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា​​ក្នុង​ទ្វារ​មាស​ ហើយ​កត្តា​អាយុ​អាច​បង្កើន​ហានិភ័យ​នៃ​​ការ​កើត​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​។ សម្រាប់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​៥០​ឆ្នាំ មាន​ឱកាស​កើត​ជំងឺ​មហារីក​ទ្វារ​មាស​តិចតួច​ជាង​​អ្នក​ដែល​មាន​អាយុ​លើស​ពី​៧០​ឆ្នាំ​ឡើង​ទៅ។ រី​ឯ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ អាច​ធ្វើ​ឲ្យ​យើង​ភ័ន្ត​ច្រឡំ​ទៅ​នឹង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ការ​បង្ក​រោគ​ផ្សិត​ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​តាមដាន​ឲ្យ​ដិតដល់​ពី​រោគសញ្ញា​មិន​ប្រក្រតី​ណា​មួយ។

​​​រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​

១. រមាស់​​ទ្វារ​មាស និង​ក្រហាយ​នៅ​ពេល​នោម​

ជា​ទូទៅ អាការៈ​រមាស់​ និង​ក្រហាយ​ទ្វារ​មាស​ជា​រោគសញ្ញា​ទូទៅ​ ដែល​កើត​លើ​ស្រី​ៗ​យើង​ភាគច្រើន​ និង​បង្ហាញ​ពី​ការ​បង្ក​រោគ​លើ​ប្លោក​នោម​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ការ​បង្ក​រោគ​ផ្សិត​។ យ៉ាង​ណា​មិញ អាការៈ​ខាង​លើ​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ដូច​គ្នា​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

​២. ឫស​លើ​ទ្វារ​មាស

ជំងឺ​ឫស​លើ​ប្រដាប់​បន្ត​ពូជ កើត​ឡើង​ជា​​ញឹកញាប់ ដែល​មាន​ពណ៌​ដូច​ទៅ​នឹង​ស្បែក​របស់​យើង​ដែរ និង​កើត​នៅ​ជុំវិញ​ទ្វារ​មាស មាត់​ស្បូន​ លិង្គ ឬ​រន្ធ​គូទ។ យោង​តាម​សមាគម​ជំងឺ​មហារីក​អាមេរិក​​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​verrucous carcinoma ​ដែល​ជា​ប្រភេទ​រង​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ ក៏​​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ឫស​ផង​ដែរ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ និង​ពិនិត្យ​ឫស​ដែល​ដុះ​នៅ​លើ​បរិវេណ​នោះ​ ទើប​ជា​ការ​ប្រសើរ។

មហារីកទ្វារមាស

អត្ថបទគួរអាន៖

  • ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់
  • រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
  • បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
  • ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព?
  • ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV
  • ៣. ការ​ប្រែប្រួល​នៃ​ស្បែក​

    ក្នុង​ករណី​នៃ​ការ​កើត​​ជំងឺ​មហារីក​ទ្វារ​មាស បរិវេណ​នៅ​លើ​ទ្វារ​មាស​អាច​មើល​ទៅ​ខុស​ប្លែក​ពី​ប្រក្រតី ដោយ​មើល​ទៅ​ស​ ឬ​ខ្មៅ​ជាង​ស្បែក​ធម្មតា​។ លើស​ពី​នេះ យើង​អាច​នឹង​ឃើញ​ដុំ​ពក​ ដែល​មាន​ពណ៌​ក្រហម​ ផ្កា​ឈូក​ ឬ​ស​ និង​ដូច​ទៅ​នឹង​ឫស ឬ​​មាន​សភាព​គ្រើម​ ឬ​ក្រាស់​ជា​ង​ស្បែក​ត្រង់​បរិវេណ​នោះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម