ជាទូទៅដុំសាច់ស្បូន ឬដុំស្បូន ជាដុំសាច់ស្លូត ហើយមិនសូវឲ្យចេញជាសញ្ញាអ្វីទេ ច្រើនកើតលើស្រ្តីដែលមាន អាយុលើស ៣០ឆ្នាំ។ ដុំស្បូនអាចមានទំហំចាប់ពីប៉ុនគ្រាប់ម្រេច ដល់ប៉ុនផ្លែក្រូចថ្លុង។ នេះបើតាមការបកស្រាយនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យ កាល់ម៉ែត។ តើរោគសញ្ញាជំងឺដុំស្បូន ឬដុំសាច់ស្បូនមានអ្វីខ្លះគួរឲ្យសម្គាល់?
១. រោគសញ្ញាដុំស្បូនមានអ្វីខ្លះ?
ដុំស្បូនអាចមាននៅ ៣ទីតាំងខុសៗគ្នា គឺដុំសាច់នៅលើសាច់ស្បូន ដុំសាច់នៅក្នុងសាច់ស្បូន និងដុំសាច់នៅក្នុងរន្ធស្បូន។ ចំពោះស្ត្រីដែលមានដុំស្បូន អាចចេញនូវរោគសញ្ញាសំខាន់ៗមួយចំនួនខាងក្រោមនេះ។
– ឈាមរដូវធ្លាក់ច្រើនជាងធម្មតា និងមានសភាពដុំៗ
– អាចមានឈាមធ្លាក់ពាក់កណ្ដាលវដ្ដរដូវ
– ចុកពោះខ្លាំងពេលមករដូវ
– ឈឺធ្ងន់ៗក្នុងអាងត្រគាក
ចំពោះស្រីៗដែលមានរោគសញ្ញា ដូចរៀបរាប់ខាងលើនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាប់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល តើត្រូវព្យាបាលដោយប្រើថ្នាំ ឬវះកាត់។
![](https://cdn.hellokrupet.com/wp-content/uploads/2019/10/Uterine-Fibroid-scaled.jpg)
២. មូលហេតុបង្កឲ្យកើតដុំស្បូន
រហូតមកដល់បច្ចុប្បន្ននេះ គេមិនទាន់រកឃើញមូលហេតុច្បាស់លាស់បង្កឲ្យកើតដុំស្បូននៅឡើយទេ ប៉ុន្តែគេសង្កេតឃើញថា មានកត្តាប្រឈមមួយចំនួន ដូចជាកត្តាអ័រម៉ូន តំណពូជ និងកត្តាជាតិសាសន៍ ជាដើម ដែលពូជសាសន៍ស្បែកខ្មៅមានដុះសាច់ស្បូនច្រើនជាងពូជសាសន៍ស្បែកស។
គួរស្វែងយល់ពីបញ្ហាស្បូនច្រើនទៀត៖