មហារីកសួតគឺជាជំងឺដែលមនុស្សលើពិភពលោក មានការភ័យខ្លាច ព្រោះវាមិនត្រឹមតែបង្កការលំបាក តែក្នុងអំឡុងពេលចាប់ផ្ដើមកើតមាននោះទេ គឺរាប់ចាប់ពីដំណាក់កាលដំបូងដល់ ដំណាក់កាលព្យាបាល។ ជាក់ស្ដែងណាស់ ស្ថិតក្នុងដំណាក់កាលព្យាបាល អ្នកជំងឺប្រឈមនឹងផលវិបាកជាច្រើនផងដែរ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
មហារីកសួតគឺជាជំងឺដែលមនុស្សលើពិភពលោក មានការភ័យខ្លាច ព្រោះវាមិនត្រឹមតែបង្កការលំបាក តែក្នុងអំឡុងពេលចាប់ផ្ដើមកើតមាននោះទេ គឺរាប់ចាប់ពីដំណាក់កាលដំបូងដល់ ដំណាក់កាលព្យាបាល។ ជាក់ស្ដែងណាស់ ស្ថិតក្នុងដំណាក់កាលព្យាបាល អ្នកជំងឺប្រឈមនឹងផលវិបាកជាច្រើនផងដែរ។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
អ្នកជំងឺមហារីកសួតប្រឈមនឹងការពិបាកដកដង្ហើម មិនថាស្ថិតក្នុងកំលុងឈឺ និង ព្យាបាល។ ផលវិបាកនៃការដកដង្ហើមគឺដោយសារតែ សារធាតុរាវមានកកើតជុំវិញបេះដូង សួត ដែលវាបង្កឲ្យស្ទះក្នុងបំពង់ខ្យល់ ធ្វើឲ្យអ្នកជំងឺកើតស្ដ្រេស ថប់បារម្ភ ឆ្លងមេរោគ ឬអាចជាជំងឺក្រិនសាច់សួត ដោយវិទ្យុសកម្ម។ កត្ដាទាំងនេះបណ្ដាលមកពីផលប៉ះពាល់នៃការព្យាបាល ឬអាចជារោគសញ្ញាមហារីក។ ក្នុងស្ថានភាពបែបនេះ អ្នកជំងឺអាចសាកល្បងអនុវត្ដវិធីផ្សេងៗដូជជា កុំជក់បារី ឬនៅឆ្ងាយពីផ្សេងបារី ហាត់ប្រាណបន្ដិចបន្ដួច ញ៉ាំអាហារសុខភាព គេងឲ្យក្បាលខ្ពស់ជាងសួត ដកដង្ហើមវែងៗ មួយៗ បន្ទប់ត្រូវត្រជាក់ល្មម ក្នុងករណីចាំបាច់ដែលអ្នកជំងឺ ពិបាកទ្រាំខ្លាំងត្រូវទាក់ទងទៅគ្រូពេទ្យជាបន្ទាន់។
អ្នកជំងឺមហារីកសួត ក្នុងកំលុងព្យាបាលនឹងជួបបញ្ហា អស់កម្លាំង ល្ហិតល្ហៃ។ អាការៈនេះ នឹងអាចកើតមាន ក្នុងកំលុងព្យាបាលលើកដំបូង។ អ្នកជំងឺត្រូវតែនិយាយពីអាការៈទាំងអស់ប្រាប់ទៅគ្រូពេទ្យ ជាពិសេសពេលចាប់ផ្ដើមព្យាបាលលើកដំបូង ព្រោះការព្យាបាល ទៅមុខទៀត អ្នកជំងឺអាចប្រឈមនឹងការអស់កម្លាំងកាន់តែខ្លាំងទៅៗ។ គ្រូពេទ្យអាចអនុវត្ដតាមវិធីព្យាបាលរៀងៗខ្លួន ផ្អែកលើអាការៈអ្នកជំងឺ។ ម្យ៉ាងវិញទៀតវាអាចជា យុទ្ធសាស្ដ្រនៃការព្យាបាល ដែលគ្រូពេទ្យបានប្រើ។ ដូច្នេះចូរពិភាក្សាជាមួយគ្រូពេទ្យបានច្បាស់លាស់ អំពីករណីនេះ។ មួយវិញទៀត ករណីខ្លះអ្នកជំងឹអាចមានអាការៈអស់កម្លាំង នៅចុងបញ្ចប់នៃដំណាកាលព្យាបាល នេះដោយសារតែជំងឺមហារីកក្នុងកម្រិតស្រាល។
អ្នកជំងឺនឹងប្រឈមបញ្ហានេះ អំឡុងពេលព្យាបាល។ ការព្យាបាលជំងឺមហារីកសួត ត្រូវប្រើប្រាស់វិធីចាក់សារធាតុគីមីបញ្ចូល ឬបាញ់កាំរស្មី ការណ៍នេះបង្កផលប៉ះពាល់ទៅដល់គ្រាប់ឈាមក្រហម និងគ្រាប់ឈាមសដែលជាផ្នែកមួយប៉ះពាល់ដល់ ភាពរឹងមាំនៃប្រព័ន្ធភាពសាំ។ កត្ដាដំបូង គ្រាប់ឈាមសត្រូវថយចុះ ប្រព័ន្ធភាពសាំក៏ត្រូវចុះខ្សោយ មិនអាចវាយប្រហារពពួកបាក់តេរីនិង មេរោគក្នុងខ្លួនបានទេ។ ចំណុចនេះគួរព្រួយបារម្ភ ដែលភាគច្រើនគ្រូពេទ្យតម្រូវឲ្យអ្នកជំងឺលាងដៃជាប្រចាំឲ្យបានស្អាត និង អ្នកមើលថែអ្នកជំងឺត្រូវតែអនាម័យជានិច្ចជៀសវាងការចម្លងបាក់តេរីទៅដល់អ្នកជំងឺ។
អ្នកជំងឺប្រឈមនឹងការហូរឈាមលើរាងកាយគ្រប់ទីកន្លែង នេះក៏ព្រោះតែការថយចុះបរិមាណ ប្លាកែតនឹងអាចកើតមានពេលរងសម្ពាធពីការព្យាបាល ដោយវិធីណាមួយ។ មិនថាការប្រើកាំរស្មី ឬសារធាតុគីមីនោះទេ សុទ្ធសឹងតែប៉ះពាល់ បរិមាណប្លាកែតនៅក្នុងឈាមទាំងអស់។ ការថយចុះបរិមាណប្លាកែត គឺជាកត្ដាប្រឈមខ្លាំងបំផុត មិនអាចគ្រប់គ្រងចរន្ដឈាមបានល្អនោះទេ ដូច្នេះអ្នកជំងឺត្រូវតែប្រយ័ត្ន នឹងការរបួសដោយប្រការណាមួយ បូករួមទាំងការដុសធ្មេញ ងាយនឹងហូរឈាមតាមអញ្ចាញ ដូច្នេះត្រូវប្រើប្រាស់ច្រាស់ទន់ៗ។
អ្នកជំងឺប្រមាណជា ៧០% ជួបអាការៈជ្រុះសក់ និងរោមក្នុងពេលព្យាបាល។ អាការៈនេះ អាចកើតមានជាបណ្ដោះអាសន្នប៉ុណ្ណោះ ព្រោះវានឹងអាចដុះមកវិញធម្មតាក្រោយពេលព្យាបាលជា។ មានអ្នកជំងឺជាច្រើន ប្រឈមការតក់ស្លុត ភិតភ័យ ដោយប្រតិកម្មនឹងការព្យាបាលនេះ ការព្រួយបារម្ភទាំងនេះក៏អាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកជំងឺបានដែរ ដូច្នេះហើយ អ្នកជំងឺត្រូវតែទទួលបានការណែនាំ ពន្យល់ឲ្យបានច្បាស់ពីក្រុមគូ្រពេទ្យក្នុងខណៈពេលព្យាបាលនោះ។
អត្ថបទគួរអាន៖
ភាពតានតឹង ព្រួយបារម្ភ អាចធ្វើឲ្យអ្នកជំងឺត្រូវថយចុះចំណង់ផ្លូវភេទ និង ភាពស្និទ្ធស្នាល ក្នុងមនោសញ្ចេតនាស្នេហាជាមួយដៃគូ អំឡុងពេលព្យាបាលជំងឺមហារីកសួត។ បញ្ហាដែលជួបប្រទះមានដូចជាការបាត់បង់ចំណង់ផ្លូវភេទ លិង្គមិនឡើងរឹង ការប្រែប្រួលបរិមាណមេជិវិតឈ្មោល ឈឹចាប់ពេលរួមភេទ(ស្ដ្រី) ស្ងួតទ្វារមាស ចុះខ្សោយម៉ាស់សាច់ដុំ និងរដូវមិនទៀងទាត់ នេះដោយសារការព្យាបាលដោយ ចាក់គីមីក្នុងរយៈពេលខ្លី។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Treating symptoms of advanced lung cancer https://www.cancerresearchuk.org/about-cancer/lung-cancer/advanced/treatment/treating-symptoms
Living as a Lung Cancer Survivor https://www.cancer.org/cancer/lung-cancer/after-treatment/follow-up.html
How Do I Manage Lung Cancer Side Effects? https://www.lung.org/lung-health-diseases/lung-disease-lookup/lung-cancer/treatment/manage-side-effects
Coping with Side Effects of Lung Cancer Treatment https://www.cancersupportcommunity.org/article/coping-side-effects-lung-cancer-treatment