តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ជំងឺមហារីកសួតកម្រិតដំបូង មិនងាយបង្ហាញរោគសញ្ញានោះទេ

    ជំងឺមហារីកសួតកម្រិតដំបូង មិនងាយបង្ហាញរោគសញ្ញានោះទេ

    អ្នកជំងឺមហារីកសួតកម្រិតដំបូងភាគច្រើន មិនបង្ហាញរោគសញ្ញាសម្គាល់​ថា​ជាមហារីកនោះទេ ដរាបណាមិនទាន់វិវត្ដឈានដល់ដំណាក់​កាលរីករាលដាល ប៉ុន្ដែក៏មិនមែនទាំងអស់នោះដែរ។ អ្នកជំងឺមួយចំនួនតូច ក៏បង្ហាញរោគសញ្ញា​បន្ដិចបន្ដួច ឬរោគសញ្ញាជំងឺសួតដទៃទៀត ស្ថិតក្នុងការសង្ស័យ ខណៈអ្នកជំងឺភាគច្រើន មិនសូវចាប់អារម្មណ៍។

    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ដោយសារតែជំងឺមហារីកសួតដំណាក់កាលដំបូងកម្របង្ហាញរោគសញ្ញា ដូច្នេះអ្នកជំងឺ ក៏ពិបាកនឹងកំណត់សម្គាល់​ខ្លួនឯងថាត្រូវពិនិត្យស្វែងរកជំងឺនេះ​ណាស់​។ ប៉ុន្ដែមានករណីគួរសង្ស័យមួយចំនួន ទាក់ទងនឹងជីវិតរស់នៅអ្នកជំងឺ ដូចជាការជក់បារី ដែលមានរយៈពេលយូរ និងលក្ខខណ្ឌសុខភាពសួតផ្សេងទៀតស្ថិតក្នុងការសង្ស័យ ហើយអាចបង្ករោគសញ្ញាទូទៅគួរចាប់អារម្មណ៍បំផុត មានដូចខាងក្រោម៖

    • ការក្អកដែលមិនបាត់ ឬ កាន់តែអាក្រក់ទៅៗ
    • ក្អកចេញឈាម ឬមានកំហាកពណ៌ច្រែះ
    • ការឈឺទ្រូងនៅពេល ដកដង្ហើមវែងៗ ក្អក ឬសើច
    • ថប់ៗដង្ហើម
    • បាត់បង់ចំណង់អាហារ
    • ការស្រកទម្ងន់
    • មានអារម្មណ៍អស់កម្លាំងឬខ្សោយ
    • ការឆ្លងមេរោគដូចជារលាកទងសួត ជំងឺរលាកសួតដែលមិនទាន់ជាសះស្បើយ​

    ប៉ុន្មានចំណុចខាងលើ អ្នកជំងឺអាចស្ថិតក្នុងដំណាក់កាលទើបតែចាប់ផ្ដើម ហើយក៏ជាពេលវេលាដែលអ្នកជំងឺត្រូវស្វះស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីពិនិត្យពិគ្រោះ និងព្យាបាល។ ដំណាក់កាលនេះ អ្នកជំងឺមានភាគរយច្រើនអាចជាសះស្បើយបានលឿន។ ប៉ុន្ដែប្រសិនបើអ្នកជំងឺ មិនសូវចាប់អារម្មណ៍យកចិត្ដទុកដាក់នឹងអាការៈទាំងនេះទេ នឹងអាច​ឈានដល់ដំណាក់កាល​កោសិកា​មហារីក​រាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ នោះនឹងវិវត្ដទៅជាធ្ងន់ធ្ងរ ដែល​អាចបង្ហាញអាការៈដូចជា៖

    • ឈឺឆ្អឹង (ដូចជាឈឺខ្នង ឬត្រគាក)
    • ក្អកមានធ្លាក់ឈាម មានក្លិន
    • ប្រែប្រួលប្រព័ន្ធប្រសាទ (ឈឺក្បាល ទន់ខ្សោយ ឬស្ពឹកដៃ ឬជើង វិលមុខ) ដោយ​សារតែ​​មហារីករាលដាលដល់ខួរក្បាល
    • ស្បែក និងភ្នែកឡើងលឿង ក្នុងករណីមហារីករាលដាលដល់ថ្លើម
    • ការហើមកូនកណ្តុរ ដូចជានៅក ឬខាងលើឆ្អឹងកង

    បញ្ហាសួត

    អត្ថបទគួរអាន៖

    ជំងឺមហារីកសួតគឺជាជំងឺដ៏គ្រោះថ្នាក់ និងអាចគំរាមកំហែង ដល់អាយុជីវិត ប្រសិនជាមិនបាន​យកចិត្ដទុកដាក់តាមដានសុខភាព និងព្យាបាលទាន់ពេលវេលានោះទេ។ ជាក់ស្ដែងណាស់ ប្រសិនបើស្ថិតក្នុងដំណាក់កាលអ្នកជំងឺនៅក្នុងកម្រិតដំបូង ឬទើបតែកកើត ដោយបង្ហាញរោគសញ្ញាសង្ស័យ មិនទាន់ឈានដល់ដំណាក់កាលរាលដាល អ្នកជំងឺត្រូវតែប្រញាប់ទៅពិនិត្យ និង ស្វែងរកការព្យាបាល ឲ្យបានលឿនបំផុត ប៉ុន្ដែប្រសិនបើអូសបន្លាយពេលវេលា ទុកឲ្យសភាពជំងឺកា្លយជាធ្ងន់ធ្ងរ នោះភាពជាសះស្បើយនៃជំងឺមានភាគរយតិចតួច។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ 05/07/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត