ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

អ្នកវិទ្យាសាស្រ្តរក​ឃើញ​វិធីបំប្លែងកោសិកាមហារីកឱ្យក្លាយជាកោសិកាធម្មតាវិញ

ពិត​ជា​អស្ចារ្យ​មែន! ថ្មី​ៗ​នេះ ក្រុម​អ្នក​​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ Kwang-Hyun Cho នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​​ទទួល​ជោគជ័យ​ក្នុង​ការ​​បំប្លែង​កោសិកា​មហារីក​ឱ្យ​ក្លាយ​ទៅ​ជា​កោសិកា​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពិនិត្យជំងឺមហារីកពោះវៀនធំឥតគិតថ្លៃ ចុចទីនេះ! នៅ​ពេល​ដែល​កោសិកា​ធម្មតា និង​កោសិកា​មហារីក​រួម​បញ្ចូល​គ្នា មុន​ពេល​ដែល​ពួកវា​បំប្លែង​ទៅ​ជា​កោសិកា​មហារីក​ អំឡុង​ពេល​បង្កើត​ជា​ដុំ​សាច់ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្រ្ត​ជីវវិទ្យា​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​បញ្ចា្រស់ ដែល​អាច​កែប្រែ​ដំណើរការ​នៃ​ជំងឺ​មហារីក​បាន។ [embed-health-tool-due-date] បន្ទាប់​មក​ ពួក​គេ​បាន​អនុវត្ត​លើ​កោសិកា​មហារីក​ពោះវៀន​ធំ ហើយ​បាន​បញ្ជាក់​តាម​រយៈ​ការពិសោធន៍​កោសិកា​ម៉ូលេគុល​ថា កោសិកា​មហារីក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយ​ជា​កោសិកា​ធម្មតា​។ នេះ​ជា​បច្ចេកវិទ្យា​ដើម ដែល​សន្និដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​គំរូ​កុំព្យូទ័រ​នៃ​បណ្តាញ​ហ្សែន​ដែល​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​​អំពី​ការវិវត្ត​នៃ​ជំងឺ​មហារីក​ពី​ទិន្នន័យ​​​កោសិកា​តែ​មួយ RNA​ ហើយ​រក​ឃើញ​ប្រព័ន្ធ​បំប្លែង​ម៉ូលេគុល​សម្រាប់​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ត្រលប់​មក​ដូច​ដើម​វិញ។ ចំពោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ការ​ព្យាបាល​ចំពោះ​ជំងឺ​មហារីក​ដទៃ​ទៀត​នា​ពេល​អនាគត៕ ចំណុចសំខាន់ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគូល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

មហារីកមាត់ស្បូន

ជំងឺមួយនេះ អាចធ្វើឲ្យស្ត្រីមករដូវតិច អត់កូន និងរលូតកូនញឹកញាប់!

យើង​ធ្លាប់​តែ​ឮ​ញឹក​ញាប់​ពី​ជំងឺ​គីស​ដៃ​ស្បូន ដោយឡែក​ជំងឺ​ស្អិត​ស្បូន​វិញ​ប្រហែល​ជា​មិន​សូវ​ឮ​នោះ​ទេ? តែ​តាម​ពិត​ទៅ​ជំងឺ​នេះ​ស្រីៗ​គ្នា​យើង​ក៏​ឧស្សាហ៍​កើត​មាន​ដែរ។ តើ​ជំងឺ​ស្អិត​ស្បូន បណ្តាល​មក​ពី​អ្វី? មាន​ផល​វិបាក​អីខ្លះ? តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ស្បូន​ស្អិត​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មាន​រដូវ​តិចតួច រដូវ​មក​មិន​ទៀង ពេល​មក​រដូវ​មក​ម្តងៗ​ចុក​ខ្លាំង មាន​គីស​នៅ​ដៃ​ស្បូន ស្ត្រី​អាច​គ្មាន​កូន ឬ​រលូត​កូន​ញឹក​ញាប់។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! "កាលណា​ស្បូន​ស្អិត ដោយសារ​ការ​កូន​រលូត ឬ​រម្លូត​កូន ស្បូន​គាត់​ស្អិត​អស់​រលីង គាត់​មាន​កូន កូន​អត់​នៅ ហើយ​គាត់​សម្អាត​អស់ ស្បូន​ស្អិត អ៊ីចឹង​ផ្ទៃ​ស្បូន​ស្អិត​អស់​ហើយ នៅ​សល់​តិច ធ្វើ​ឲ្យ​មាន​រដូវ​តិច​តួច"។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។ [embed-health-tool-ovulation] ក្រៅ​ពី​ការ​រំលូត​កូន​ញឹក​ញាប់ ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ និង​ការ​រលាក​អាង​ត្រគាក ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ជំងឺ​ស្អិត​ស្បូន​ដែរ។ រោគសញ្ញាជំងឺស្អិតស្បូន៖ - ឈឺអាងត្រគាក - ចុកពោះខ្លាំងពេកមករដូវ - មករដូវតិចតួច។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប


មហារីកមាត់ស្បូន

ដឹងអត់ថា កត្តាប្រឈមអ្វីខ្លះ បណ្តាលឲ្យស្រ្តីកើតជំងឺដុំសាច់ស្បូន?

បើ​ស្បូន​មាន​បញ្ហា​ផ្សេង​ៗ​ដូចជា​រលាក​ស្បូន គីស ឬ​ដុំ​សាច់​ស្បូន ជា​ក្ដី​កង្វល់ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត ជាពិសេស​ជំងឺ​ដុំ​សាច់​ស្បូន។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ថា ជំងឺ​ដុំ​សាច់​ស្បូន គឺជា​ដុំ​សាច់​ស្លូត មិនមែន​មហារីក ហើយ​ក៏​មិន​សូវ​ឲ្យ​មាន​ជា​សញ្ញា​អ្វី​នោះ​ទេ និង​ច្រើន​កើត​លើ​ស្ត្រី​មាន​អាយុ​លើស​ពី ៣០ ឆ្នាំ ព្រម​ទាំង​អាច​មាន​ទំហំ​ចាប់ពី​ប៉ុន​ផ្លែ​ពុទ្រា រហូត​ដល់​ប៉ុន​ផ្លែ​ក្រូចថ្លុង។ ១- ជា​ញឹកញាប់​ដុំ​ស្បូន​មាន៣​ទី​តាំង – ដុំ​សាច់​នៅ​លើ​សាច់​ស្បូន – ដុំ​សាច់​នៅ​ក្នុង​សាច់​ស្បូន – ដុំ​សាច់​នៅ​ក្នុង​រន្ធ​ស្បូន ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- មូលហេតុ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​កត្តា​ប្រឈម​មួយ​ចំនួន​ដូចជា៖ – ភាព​មិន​ប្រក្រតី​ហ្សែន ​ការ​ប្រែប្រួល​នៃ​កត្តា​លូតលាស់ (ប្រូតេអ៊ីន​ដែល​កើត​ឡើង​នៅ​ក្នុង​ខ្លួន​ដែល​ដឹក​នាំ​អត្រា និង​ទំហំ​នៃ​ការ​បំផ្លាញ​កោសិកា) ការ​បញ្ចេញ​មិន​ធម្មតា​នៃ​ប្រព័ន្ធ​សរសៃ​ឈាម និង​ការ​ឆ្លើយតប​ជាលិកា​ទៅ​នឹង​របួស​ស្បូន​ដើរ​តួ​ក្នុង​ការ​វិវត្តនៃ​ជំងឺ​នេះ។ – កត្តា​អ័រម៉ូន​អេស្ត្រូសែន ទំនង​ជា​ជំរុញ​ឲ្យ​មាន​ការ​លូតលាស់​នៃ​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​ដុំ​ស្បូន (គេ​សង្កេត​ឃើញ​ថា ស្ត្រី​ពេញ​វ័យ ឬ​ក្នុង​វ័យ​បន្ត​ពូជ​មាន​ការ​កកើត ឬ​កើន​ទំហំ​នៃ​ដុំ​សាច់​ស្បូន តែ​ដល់​ពេល​ស្ត្រី​អស់​រដូវ ទំហំ​ដុំ​ស្បូន​រួម​តូច​មក​វិញ) – កត្តា​អ័រម៉ូន​អេស្ត្រូសែន ទំនង​ជា​ជំរុញ​ឲ្យ​មាន​ការ​លូតលាស់​នៃ​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​ដុំ​ស្បូន (គេ​សង្កេត​ឃើញ​ថា ស្ត្រី​ពេញ​វ័យ ឬ​ក្នុង​វ័យ​បន្ត​ពូជ​មាន​ការ​កកើត ឬ​កើន​ទំហំ​នៃ​ដុំ​សាច់​ស្បូន តែ​ដល់​ពេល​ស្ត្រី​អស់​រដូវ […]


មហារីកសុដន់

ស្រីៗប្រយ័ត្នកើត​មហារីក​សុដន់មិន​ដឹង​ខ្លួន បើ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ (វីដេអូ)

មហារីក​សុដន់​ជា​ដ៏​ជំងឺ​កាច​សាហាវ កើត​ឡើង​ដោយ​សារ​ការ​វិវត្ត​លឿន​ខុស​ប្រក្រតី​នៃ​កោសិកា​សុដន់។ ជំងឺ​នេះ​អាច​កើត​មាន​គ្រប់​ផ្នែក​នៃ​សុដន់ ប៉ុន្តែ​ភាគ​ច្រើន​កើត​មាន​នៅ​បំពង់​ទឹកដោះ។មក​ទល់​ពេល​នេះ​ពិភពលោក​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​សុដន់​នៅ​ឡើយទេ តែ​យើង​អាច​បង្ការ​បាន​តាមរយៈ​ការ​ទៅ​ថត​សុដន់​​រកមើល​ជំងឺ​មហារីក​ជាប្រចាំ និង​ការ​ស្ទាប​សុដន់​ដោយ​ខ្លួនឯង ក្លែង​មាន​ដុំ​អី​ប្លែក ហើយ​មិន​ត្រូវ​ជក់​បារី ផឹកស្រា រក្សា​ទម្ងន់​ឲ្យ​មាន​លំនឹង​កុំ​ឲ្យ​ធាត់​ពេក ហាត់​ប្រាណ​ជា​ប្រចាំ។


មហារីកថ្លើម

ប្រយ័ត្ន!​ មានជំងឺទាំងនេះ អាចបណ្ដាលឲ្យកើតជាទាចទឹក

វត្តមាន​ទឹក​ដក់​នៅ​ក្នុង​ស្រោម​ពោះ ហើយ​មិន​មាន​ឈាម នោះ​គេ​ឲ្យ​ឈ្មោះ​ថា​ទាច​ទឹក។ ​ទាច​ទឹក​នេះ​មិន​មែន​ជា​ជំងឺ​តំណ​ពូជ​ទេ ហើយ​វា​ក៏​មិន​អាច​សុខៗ កើត​បាន​ដោយ​ឯក​ឯង​ដែរ នេះ​បើ​តាម​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី។ ជំងឺ​ទាច​ទឹកនេះ ​ភាគ​ច្រើន​កើត​ឡើង​ដោយសារ​ការ​បង្ក​របស់​ជំងឺ​ដទៃ​ផ្សេងៗ​ជា​ច្រើន​ទៀត​មាន​ដូច​ជា៖ -​ ជំងឺ​ក្រិន​ថ្លើម និង​រលាក​ថ្លើម -​ ជំងឺ​ដុំ​នៅ​ក្នុង​ថ្លើម (មហារីក​ថ្លើម) - ជំងឺ​ដុំ​នៅ​ក្នុង​ក្រពះ (មហារីក​ក្រពះ) - ជំងឺ​ដុំ​នៅ​ក្នុង​ពោះវៀន​ធំ (មហារីក​ពោះវៀន) - ជំងឺ​ដុំ​នៅ​ក្នុង​ស្រោម​ខ្លាញ់​ពោះ​វៀន - ជំងឺ​ដុំ​នៅ​ក្នុង​ដៃ​ស្បូន - ជំងឺ​ដុំ​នៅ​ក្នុង​លំពែង ។ល។ ​ពេល​​ឈឺ​ទាច​ទឹក អ្នក​ជំងឺ​មាន​បង្ហាញ​រោគ​សញ្ញា​បែប​ម៉េច​ខ្លះ? លោក​វេជ្ជបណ្ឌិតឯកទេសផ្នែក​សម្ភព និង​រោគ​ស្ត្រីរូបនេះ​​ថា រោគ​សញ្ញា​ជំងឺ​ទាច​ទឹក អាស្រ័យ​ទៅ​លើ​មូល​ហេតុ​របស់​ជំងឺ​នីមួយ​ៗ​ដែល​បង្ក​ឡើង។ ប៉ុន្តែខាង​គ្រូពេទ្យ​អាច​កំណត់​បាន​ថា កើត​ជំងឺ​ទាច​ទឹក​ ដោយសង្កេត​មើល​ទៅ​លើ​សភាព​របស់​អ្នក​ជំងឺ និង​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ឡើងលើ​អ្នក​ជំងឺ។ ដូច​ទៅ​នឹង​ជំងឺ​ដទៃ​ទៀត​ដែរ ជំងឺ​ទាច​ទឹក​ក៏​ផ្ដល់​ផល​វិបាក​ដល់​អ្នក​ជំងឺ​ដែរ៖ "ក្រៅពី​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ថមថយ​នូវ​កម្លាំង រាង​កាយ​ស្គម​ស្គាំង ពិបាក​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នក​ជំងឺ​ទាច​ទឹក​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ព្យាបាល"។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា ជំងឺ​ទាច​ទឹក​អាច​ឆក់​ជីវិត​យើង ក្នុង​ករណី​ដែល​មិន​មាន​ការ​ព្យាបាល​ទាន់​ពេល និង​មិន​ត្រឹម​ត្រូវ​។ បើ​ចង់​ចៀស​ឆ្ងាយ​ជំងឺ​ទាច​ទឹក​នេះ​កាន់​តែ​ខ្លាំង គឺ​ត្រូវ​ចេះ​ថែ​ទាំ​សុខភាព កុំឲ្យ​កើត​ជំងឺ​ដែល​បាន​រៀប​រាប់​ប្រាប់ ហើយ​មិន​គួរ​ផឹក​ស្រា​ច្រើន​រហូត​ទាល់​តែ​កើត​ក្រិន​ថ្លើម​ទេ ព្រោះ​ជំងឺ​ក្រិន​ថ្លើម​ គឺ​ជា​ប្រភព​នៃ​ជំងឺ​ទាច​ទឹក។


មហារីកផ្សេងទៀត

Brain Cancer (ជងឺមហារីកខួរក្បាល)

ចំណេះដឹង​មូល​ដ្ឋាន១- អ្វីជាជំងឺមហារីកខួរក្បាល? ជំងឺ​មហារីក​ខួរ​ក្បាល​គឺ​ជា​ការ​រីក​លូត​លាស់​ខ្លាំង​របស់កោសិកា​មហារីក​ដែល​មិន​ធម្មតា (ដុំ​សាច់​មហារីក) នៅ​ក្នុង​ខួរ​ក្បាល។ មហារីក​ខួរ​ក្បាល​​ចែក​ចេញ​ជា​ពីរ​ប្រភេទគឺ៖ – មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ដំបូង មិន​សូវ​មាន​កើត​ទេ ​និង​កើត​ចេញ​ពី​ខួរ​ក្បាល។ – មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី ២ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មហារីក​ខួរ​ក្បាល​ ដែល​មហារីក​បាន​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​និង​រីក​រាល​ដាល​ទៅ​ខួរ​ក្បាល ហើយជំងឺនេះឃើញ​កើតមាន​ញឹក​ញាប់។ ជំងឺ​មហារីក​ខួរ​ក្បាល​មិន​អាច​ព្យា​បាលជា​​ទេ ប៉ុន្តែ​អត្រា​​ការ​រស់​រានមានជីវិត​ក៏​​អាច​កើន​មានដែរ​ ​បើ​សិនជា​បាន​ដឹងលឿន​ពី​ករណីនេះ​។ អ្នកជំងឺ​អាចពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​រដំណាក់​កាល​នៃ​ការ​ថត​ស្កេនខួរក្បាលត្រឹមត្រូវ។ ២- តើជំងឺមហារីកខួរក្បាលកើតច្រើនដែលឬទេ? ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី ២ គឺ​កើត​មាន​ច្រើន​លើ​មនុស្ស​ពេញ​វ័យ​ខណៈ​​ដែល​ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​បឋម​កើត​មាន​ច្រើន​លើ​កុមារ និង​ក្មេង​ដែលមាន​អាយុ​ក្រោម ២0 ឆ្នាំ។ មហារីក​ខួរ​ក្បាល​គឺ​ជា​ជំងឺដែល​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​បើធៀបទៅ​នឹង​​ជំងឺ​មហារីកផ្សេងទៀត។ យល់ដឹង​ពី​រោគ​សញ្ញា១- រោគសញ្ញានៃជំងឺមហារីកខួរក្បាល រោគសញ្ញា​ទូទៅ​នៃ​មហារីក​ខួរ​ក្បាល​មាន​ដូចជា៖  – ឈឺ​ក្បាល ភាគ​ច្រើន​នៅ​ពេល​ព្រឹក – ចង្អោរ និង​ក្អួត – ផ្លាស់​ប្តូរ​សមត្ថភាព​ក្នុង​ការ​និយាយ ស្តាប់ ឬ​មើល – មាន​បញ្ហា​លើ​តុល្យភាព​រាង​កាយ ឬ​ការ​ដើរ – មាន​បញ្ហា​លើ​ការ​គិត ឬ​ការ​ចង​ចាំ – មាន​អារម្មណ៍​ខ្សោយ ឬ​ងងុយ​ដេក – មាន​ការ​ផ្លាស់​ប្តូរ​អារម្មណ៍ ឬ​អាកប្បកិរិយា ក្រៅពីនេះ​ក៏អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើយើង​​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ។ ២- ពេលណាត្រូវទៅជួបគ្រូពេទ្យ? គ្នា​យើង​​គួរ​តែទៅជួប​គ្រួ​ពេទ្យ​ប្រសិន​បើ​​មាន​បញ្ហា​ដូច​ខាង​ក្រោម៖ – រោគសញ្ញា​​មិន​បាន​ធូរ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ។ – ឈឺ​ក្បាល​ញឹក​ញាប់​ហើយ​ប៉ះ​ពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ។ – បើ​យើង​​ឧស្សាហ៍​ប្រកាច់។ យល់ដឹង​ពី​មូល​ហេតុ១- មូលហេតុនៃជំងឺមហារីកខួរក្បាល មូល​ហេតុ​នៃ​ជំងឺមហារីក​ខួរ​ក្បាល​ដំណាក់​កាល​ដំបូង​ភាគ​ច្រើន​មិន​ត្រូវ​បាន​ដឹងច្បាស់​លាស់​ទេ តែថា​អាច​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​នៃ​ជាលិកា​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល​លូត​លាស់​លឿន​មិន​ធម្មតា​។ ដំណាក់​កាល​ដំបូង​នៃ​មហា​រីក​ខួរ​ក្បាល​មាន​ច្រើន​ប្រភេទ​ហើយ​អាស្រ័យ​​លើ​ប្រភេទ​នៃ​កោសិកា​ដែល​កើត។ ជំងឺ​មហារីក​ខួរ​ក្បាល​ទី ២ បណ្តាល​មក​ពី​កោសិកា​មហារីក​ដែល​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ទៅ​ខួរ​ក្បាល។ មហារីកខួរក្បាល​ច្រើន​កើត​លើអ្នក​ដែល​មាន​ប្រវត្តិធ្លាប់​កើត​មហារីក។ ជំងឺ​មហារីក​ប្រភេទ​នេះ​ភាគ​ច្រើន​រាល​ដាល​ពីជំងឺ​​មហារីក​ដទៃ​ទៀត​មាន​ដូច​ជា៖ – ជំងឺងឺ​មហារីក​​សុដន់ – ជំងឺ​មហារីក​ពោះ​វៀន​ធំ – ជំងឺ​មហារីក​តម្រង​នោម – […]


មហារីកពោះវៀនធំ

ក្រៅពីឫសដូងបាត បត់ជើងមានឈាម ក៏អាចជាសញ្ញានៃជំងឺកាចមួយនេះដែរ

មាន​មនុស្ស​មួយ​ចំនួន​មិន​បាន​ចាប់​អារម្មណ៍​ខ្លំាង​ពេក​ទេ ពេលបត់​ជើង​ធំ​ឃើញ​មាន​ចេញ​ឈាម​មក​ជាមួយ ព្រោះ​ភាគ​ច្រើន​គិត​ថា វា​បណ្ដាល​មក​ជំងឺ​ឫស​ដូង​បាត​ប៉ុណ្ណឹង​ឯង ប៉ុន្តែ​ក្រៅ​ពី​ជំងឺ​នេះ វា​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​កាច​សាហាវ​មួយ​ទៀត​ដែរ។ ចំពោះ​បញ្ហា​នេះ លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ផ្នែក​ជំងឺ​ថ្លើម ក្រពះ ពោះវៀន បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា “អ្នក​ជំងឺ​ភាគ​ច្រើន គិត​ថា​បត់​ជើង​មក​ឈាម ទាក់ទង​នឹង​ជំងឺ​ឫស​ដូង​បាត តែ​តាម​ពិតមិនប្រាកដថា ជាជំងឺឫសដូងទេ។ ការ​បត់​ជើង​ចេញ​មក​មាន​ឈាម​មិន​មែន​មាន​តែ​ជំងឺ​ឫសដូង​បាត​មួយ​មុខ​ទេ គឺ​អាច​មាន​ជំងឺ​មហារីក​ពោះ​វៀន​ ​ដែល​យើង​ត្រូវ​មាន​ការ​ប្រយ័ត្ន”។ ក្រៅ​ពី​ការ​បត់​ជើង​មាន​ឈាម រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​ពោះ​វៀន​រួម​មាន៖ – ស្រក​គីឡូ​ដោយ​ឯក​ឯង – ឈឺ​ពោះ​នៅ​ពេល​យប់ – ទល់លាមក ឬរាករូសញឹកញាប់ – អស់កម្លាំង ខ្សោយ មានអារម្មណ៍ថាហត់ៗ – ស្លេកស្លាំង – តឹងពោះ ជាដើម។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​ចេញ​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ និង​មាន​វ័យ​ចំណាស់ ​(អាយុ​ចាប់​ពី៤៥​ឆ្នាំ​ឡើង) ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ ដោយ​ការ​ឆ្លុះ​មើល​ពោះ​វៀន​ឲ្យ​បាន​ឆាប់​បំផុត ចៀសវាង​ពោះ​វៀន​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ ពី​ព្រោះ​ជំងឺ​មហារីក​ពោះ​វៀន អាច​ព្យាបាល​ជា​សះស្បើយ គ្មាន​បញ្ហា​អី​ដែល​គួរ​ឲ្យ​ស្មុគ​ស្មាញ​ទេ ប្រសិន​បើ​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។​ អត្ថបទពាក់ព័ន្ធ៖ មកដឹងពីរោគសញ្ញាមហារីកពោះវៀនធំ និងវិធីបង្ការមានប្រសិទ្ធភាពបំផុត ដឹងអត់ ហេតុអ្វីញ៉ាំមីញឹក ធ្វើឲ្យស្អិតក្រពះ-ពោះវៀន និងវិវត្តជាមហារីក? ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ សាច់​ឆ្ងាញ់ តែបើញ៉ាំច្រើន​ហួស​កម្រិត ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​មួយ​នេះ មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស អ្នកវិទ្យាសាស្រ្តរកឃើញតម្រុយបង្ការ​ជំងឺមហារីកពោះវៀនធំ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ […]


មហារីកមាត់ស្បូន

ស្ត្រីធ្លាប់រួមភេទរួច គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដែរអត់?

ការ​ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង​ទៅ មុន​ពេល​ប្រឡូក​នឹង​ការ​រួមភេទ មាន​ប្រសិទ្ធភាព​អាច​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ស្ទើរ​តែ ១០០%។ ចុះ​ចំពោះ​ស្ត្រី​ដែល​ធ្លាប់​រួម​ភេទ ឬ​រៀបការ​ហើយ គួរ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​អត់? បើ​ចាក់ តើ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ភាគ​រយ? ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន ចាក់​មុន​ពេល​រួមភេទ ចាប់ពីអាយុ​៩ឆ្នាំ ដល់​២៦ឆ្នាំ មាន​ប្រសិទ្ធភាព​ពី ៧៥-៩០% នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​ផ្នែក​ខាង​ស្ត្រី នៅ Singapore Medical Center។ ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ក្រោយ​ពេល​រៀបការ ឬ​រួមភេទ​ហើយ លោកស្រី​វេជ្ជបណ្ឌិត​ថា ប្រសិទ្ធភាព​មាន​ការ​ថយ​ចុះ មិន​ដូច​ការ​ចាក់​វ៉ាក់សាំង​ពេល​នៅ​ក្មេង​នោះ​ទេ។ បើសិន​ជា​ស្ត្រី​អាយុ​ចាប់​ពី​៤៥ឆ្នាំ​ឡើង​ទៅ លោកស្រី​វេជ្ជបណ្ឌិត​មិន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​នោះ​ទេ ដោយប្តូរ​មក​ពិនិត្យ​មើល​កោសិកា​មាត់ស្បូន​ជា​ប្រចាំ​ល្អ​ជាង។ ចំពោះ​មូលហេតុ​ដែល​លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​មិន​ឲ្យ​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន​នោះ គឺ​ការ​ចាក់​វ៉ាក់សាំង​នៅ​ពេល​នេះ ប្រសិទ្ធភាពតិច ​មាន​ប្រមាណ​ជា​១០%​ ប៉ុណ្ណោះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បើ​មិន​ចាក់​វ៉ាក់សាំង តើ​យើង​ត្រូវ​ពិនិត្យ​មើល​កោសិកា​មាត់​ស្បូន​ប៉ុន្មាន​ឆ្នាំ​ម្តង? លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា ថា អាស្រ័យ​ទៅ​តាម​លទ្ធផល​នៃ​ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន អាច​២ឆ្នាំម្តង ឬ​១ឆ្នាំ​​ម្តង។ “ស្ត្រី​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​រៀង​រាល់​២ឆ្នាំម្តង បើ​សិន​ជា​ទទួល​បាន​លទ្ធផល​ល្អ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​មាត់​ស្បូន​មិន​ល្អ មាន​មេរោគ អាច​ពិនិត្យ​៦ខែ ឬ១ឆ្នាំ​ម្តង”។ [embed-health-tool-ovulation] ការ​ពិនិត្យ​មាត់​ស្បូន មិន​មែន​ធ្វើ​ឡើង​ចំពោះ​ស្ត្រី​ដែល​មិន​បាន​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​នោះ​ទេ ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច […]


មហារីកសុដន់

មហារីក​សុដន់ អត់​វ៉ាក់សាំង​ការពារ​មែន តែ​ស្រីៗ​យើង​អាច​បង្ការ​បាន​ (វីដេអូ)

មហារីក​សុដន់​ជា​ជំងឺ​កាចសាហាវ​មួយ​ដែល​កើត​លើ​ស្ត្រី​លំដាប់​ទី ២ បន្ទាប់​ពី​មហារីក​មាត់​ស្បូន។ ជំងឺ​នេះ​ពុំ​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅ​ឡើយ​ទេ តែ​យើង​អាច​បង្ការ​បាន​តាមរយៈការស្ទាបសុដន់​ដោយ​ខ្លួនឯង និង​ការ​ទៅ​ថតសុដន់​​រកមើលជំងឺ​មហារីក​ជាប្រចាំ។ អត្ថបទពាក់ព័ន្ធ: តិចនិកស្ទាប និងពិនិត្យសុដន់ រកជំងឺមហារីកដោយខ្លួនឯង គ្រួសារមានប្រវត្តិកើតមហារីកសុដន់ យើងគួរធ្វើបែបណាកុំឲ្យហានិភ័យខ្ពស់ រឿងសំខាន់៤យ៉ាង ស្រីៗចាំបាច់ត្រូវដឹងពីជំងឺមហារីកសុដន់ កត្តាសំខាន់ទាំងបីនេះ ជាមូលហេតុធ្វើឲ្យកើតមហារីកសុដន់ ពិតមែន? ដុំលើសុដន់មនុស្សស្រីប្រភេទ Fibroadenoma អាចបាត់ទៅវិញមិនបាច់ព្យាបាល ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់? កើតមហារីកសុដន់ គួរប្រាប់កូនៗដោយវិធីណា? ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់ តើ​គួរ​ធ្វើចិត្ត​បែប​ណាពេលព្យាបាល​មហារីក​ដោះ​ទើបជា​ បែរជារីក​រាលដាល​ថ្មី​ទៀត​? ឧបករណ៍តេស្ដឈាមថ្មីអាចរកឃើញជំងឺមហារីកជាង៥០ប្រភេទ ជឿអត់ ថាប្រុសៗអាចកើតជំងឺមហារីកដោះដូចស្រីៗដែរ? រក​ឃើញ​​ថ្នាំ​​​ថ្មី​ ប្រឆាំង​មហារីក​សុដន់​ មាន​ប្រសិទ្ធភាព​​​ខ្ពស់​ជាង​មុន​ អាស៊ីដ ២​ប្រភេទ​​ល្អ​អស់ទាស់​ ចំពោះ​ស្រីៗ​មិន​ចង់​កើត​មហារី​កសុដន់ ក្រោយ​ព្យាបាល​មហារីក​សុដន់​ អាច​យក​កូន​បាន​អត់? ស្រីៗ ​បើមានអារម្មណ៍មិនស្រួល​ពេលពាក់អាវក្នុង អាចជាសញ្ញា​មហារីកសុដន់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


មហារីកមាត់ស្បូន

ចំថ្ងៃមករដូវ ស្រីៗអាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានអត់?

ចម្ងល់​ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន តែ​បែរ​ជា​ចំ​ថ្ងៃ​មក​រដូវ តើ​នៅ​អាច​ចាក់​បាន​ដដែល ឬ​ក៏​អត់​ទេ? ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្ត្រី​ដែល​ចង់​ចាក់​វ៉ាក់សាំង HPV គឺ​ទាល់តែ​មាន​អាយុ ៩ ឆ្នាំ​ឡើង​ទៅ ដែល​មិន​ធ្លាប់​ឆ្លង​កាត់​ការ​រួម​ភេទ។ ចំពោះ​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន​នេះ​អាច​ចាក់​បាន​តាំង​ពី​មិន​ទាន់​មាន​រដូវ​ម្ល៉េះ។ តែ​សម្រាប់​អ្នក​មក​រដូវ​ចំ​ថ្ងៃ​ណាត់​ជួប​ចាក់​ម្ដង​ទៀត នៅ​តែ​អាច​ទៅ​ចាក់​វ៉ាក់សាំង​នោះ​បាន​ដដែល គ្មាន​ផល​ប៉ះពាល់ ឬ​ផល​រំខាន​មកពី​ការ​មក​រដូវ​ឡើយ។ តែ​ចំពោះ​ផល​រំខាន​នៃ​វ៉ាក់សាំង គឺ​អាច​មាន​ធម្មតា​ដូចជា​ក្ដៅ​ខ្លួន រមាស់ ឡើង​ស្នាម​កន្ទួលមុខ​ម្ជុល​ជាដើម ដូចនេះ​យើង​មិន​បាច់​បារម្ភ​ឡើយ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! សម្រាប់​អ្នក​មាន​ផ្ទៃពោះ​វិញ ការ​ចាក់​វ៉ាក់សាំង HPV អំឡុង​ពេល​នេះ​មិន​គួរ​ធ្វើ​នោះ​ទេ ។ ឱសថ​ការី​រូប​នោះ​បន្ត​ថា បើសិនជា​ស្ត្រី​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ ស្រាប់តែ​ខែ​បន្ទាប់​ដឹង​ថា ខ្លួន​មាន​ផ្ទៃពោះ​នោះ គឺ​ត្រូវ​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ភ្លាម។ [embed-health-tool-ovulation] ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​គឺជា​​កាដូ​មួយ​ដ៏​ល្អ​សម្រាប់​កូន​ស្រី ដែល​ចាប់ពី​អាយុ ៩ ឆ្នាំ​ឡើង​ទៅ ដើម្បី​ការពារ​អាយុជីវិត​នា​ពេល​​អនាគត​របស់​ពួក​គាត់ កុំ​ឲ្យ​កើត​ជំងឺ​មហារីក​មាត់ស្បូន។ អត្ថបទពាក់ព័ន្ធ៖ ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនរួចហើយ ចាំបាច់ត្រូវតាមដានជាមួយពេទ្យជាប្រចាំ អត់? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? ស្វែងយល់​ពី​ជម្រើសនៃការព្យាបាលជំងឺមហារីកមាត់ស្បូនដោយការវះកាត់ ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា ប្រយ័ត្នស្រីៗ! មានសញ្ញាទាំងនេះ តិចកើតមហារីកមាត់ស្បូនមិនដឹងខ្លួន ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង […]


មហារីកក្រពះ

ញ៉ាំត្រីងៀត ត្រីឆ្អើរ អាចកើតមហារីកក្រពះដោយមិនដឹងខ្លួន (វីដេអូ)

មាន​មូល​ហេតុ​ជា​ច្រើន​ជំរុញ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​ក្រពះ ក្នុងនោះ​ចំណី​អាហារ​ដើរ​តួនាទី​ឈាន​មុខ​គេ។ លោក​វេជជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា ការ​សិក្សា​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​មាន​សាច់​ដែល​ខ្លោចៗ​ខ្លះ ដូច​ជា​ត្រីងៀត ត្រីឆ្អើរ ជាដើម​នោះ មាន​ផ្ទុកសារធាតុ​គីមី​ម្យ៉ាង ឈ្មោះ នីត្រូហ្សាមីន ញ៉ាំ​ទៅ​អាច​កើត​ជំងឺ​មហារីក​ក្រពះ។ អត្ថបទពាក់ព័ន្ធ: ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ អាហារទាំងនេះ អ្នកឈឺក្រពះគួរតម បើមិនចង់ប៉ះពាល់កាន់តែខ្លាំង សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ ជំងឺទាំង៥នេះហើយ ឧស្សាហ៍កើតញឹកញាប់លើក្រពះ ឧស្សាហ៍​​ឈឺឆ្អល់ក្នុង​ពោះ អាច​សាក​វិធី​នេះ​បាន ពិតទេ ញ៉ាំអាហារមិនទៀងពេល ធ្វើឲ្យយើងឈឺក្រពះ? ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ ជំងឺទាំង៥នេះហើយ ឧស្សាហ៍កើតញឹកញាប់លើក្រពះ ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន ចូលចិត្តញ៉ាំហឹរខ្លាំង អាចបណ្តាលឲ្យរលាកក្រពះអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ