ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

អ្នកវិទ្យាសាស្រ្តរក​ឃើញ​វិធីបំប្លែងកោសិកាមហារីកឱ្យក្លាយជាកោសិកាធម្មតាវិញ

ពិត​ជា​អស្ចារ្យ​មែន! ថ្មី​ៗ​នេះ ក្រុម​អ្នក​​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ Kwang-Hyun Cho នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​​ទទួល​ជោគជ័យ​ក្នុង​ការ​​បំប្លែង​កោសិកា​មហារីក​ឱ្យ​ក្លាយ​ទៅ​ជា​កោសិកា​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពិនិត្យជំងឺមហារីកពោះវៀនធំឥតគិតថ្លៃ ចុចទីនេះ! នៅ​ពេល​ដែល​កោសិកា​ធម្មតា និង​កោសិកា​មហារីក​រួម​បញ្ចូល​គ្នា មុន​ពេល​ដែល​ពួកវា​បំប្លែង​ទៅ​ជា​កោសិកា​មហារីក​ អំឡុង​ពេល​បង្កើត​ជា​ដុំ​សាច់ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្រ្ត​ជីវវិទ្យា​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​បញ្ចា្រស់ ដែល​អាច​កែប្រែ​ដំណើរការ​នៃ​ជំងឺ​មហារីក​បាន។ [embed-health-tool-due-date] បន្ទាប់​មក​ ពួក​គេ​បាន​អនុវត្ត​លើ​កោសិកា​មហារីក​ពោះវៀន​ធំ ហើយ​បាន​បញ្ជាក់​តាម​រយៈ​ការពិសោធន៍​កោសិកា​ម៉ូលេគុល​ថា កោសិកា​មហារីក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយ​ជា​កោសិកា​ធម្មតា​។ នេះ​ជា​បច្ចេកវិទ្យា​ដើម ដែល​សន្និដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​គំរូ​កុំព្យូទ័រ​នៃ​បណ្តាញ​ហ្សែន​ដែល​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​​អំពី​ការវិវត្ត​នៃ​ជំងឺ​មហារីក​ពី​ទិន្នន័យ​​​កោសិកា​តែ​មួយ RNA​ ហើយ​រក​ឃើញ​ប្រព័ន្ធ​បំប្លែង​ម៉ូលេគុល​សម្រាប់​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ត្រលប់​មក​ដូច​ដើម​វិញ។ ចំពោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ការ​ព្យាបាល​ចំពោះ​ជំងឺ​មហារីក​ដទៃ​ទៀត​នា​ពេល​អនាគត៕ ចំណុចសំខាន់ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគូល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

មហារីកសុដន់

បើគ្រួសារមានប្រវត្តិកើតមហារីកសុដន់ គួរធ្វើបែបណា?

មក​ទល់​ពេលនេះ គេមិនទាន់ដឹងច្បាស់លាស់​ពី​មូលហេតុ​​ដែលនាំ​ឱ្យ​កើត​​ជំងឺ​មហារីក​សុដន់ នៅឡើយ​ទេ ហេតុនេះ ស្រីៗ​តម្រូវ​ឱ្យតាម​ដាន​សុខភាព និង​ពិនិត្យ​សុដន់​ឱ្យបាន​ដិត​ដល់។ ក្នុង​ករណី​មាន​ប្រវត្តិ​គ្រួសារ ទោះ​ខាង​ឪពុក ខាង​ម្តាយ ឬ​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ថា​យើង​ត្រូវ​ជួបគ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​មហារីក។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ពិនិត្យមហារីកមាត់ស្បូនឥតគិតថ្លៃ ចុចត្រង់នេះ ពិនិត្យមហារីកសុដន់ឥតគិតថ្លៃ ចុចត្រង់នេះ បើ​តាម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម​រូប​នេះ បើ​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ យើង​ត្រូវ​ពិនិត្យ​សុដន់​តាំង​ពី​អាយុ​២០ឆ្នាំ។ កាល​ពី​មុន​គ្រូពេទ្យ​ជំនាញ​ត្រឹម​ថត​សុដន់​មើល​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប យើង​អាច​បូម​ឈាម​ស្រ្តី​នោះ​ទៅ​មើល​ហ្សែន​ដែល​ឲ្យ​កើត​មហារីក​សុដន់​ អាច​ដឹង​ថា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ ឬអត់។ បើ​សិន​ជា​លទ្ធផល​បញ្ជាក់​ថា អត់​មាន​ហ្សែន​ដែល​ដូរ​ទ្រង់ទ្រាយ​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ មាន​ន័យ​ថា​ស្ត្រី​នោះ​អត់​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​នោះ​ទេ ទោះបី​ជា​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់​ក៏​ដោយ។ [embed-health-tool-ovulation] ផ្ទុយ​ទៅ​វិញ បើ​លទ្ធផល​ពិនិត្យ​ឈាម​ឃើញ​ថា មាន​ហ្សែន​ដែល​នាំ​ឲ្យ​កើត​មហារីក​សុដន់ ស្ត្រី​រូបនេះ​ត្រូ​វរក​មធ្យោបាយ​ការពារ ដោយ​ត្រូវ​តាមដាន​សុដន់​ឲ្យ​ដិត​ដល់ និង​ញឹក​ញាប់ អាច៦ខែ/ម្តង បើ​សិន​ជា​មាន​សញ្ញា​អ្វី​មួយ​ប្រែប្រួល​នៅ​សុដន់​ខាង​ណា គ្រូពេទ្យ​នឹង​ព្យាបាល​ខាង​នោះ​មុន។ ចំពោះ​បច្ចេកវិទ្យា​ទំនើប​បូម​ឈាម​រក​មើល​ហ្សែន​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ ដែល​លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​នោះ មិន​ទាន់​មាន​នៅ​ស្រុក​ខ្មែរ​យើង​នៅ​ឡើយ​ទេ យើង​ត្រូវ​បូម​ឈាម​ផ្ញើ​​ទៅ​ក្រៅ​ប្រទេស​វិភាគ​មើល ឯ​តម្លៃ​វិញ​ក៏​មិនសូវ​ជា​ថ្លៃ​ខ្លាំង​ប៉ុន្មាន​ដែរ៕ ចំណុចសំខាន់ បើ​តាម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម​លោក អ៊ាវ សុខា បើ​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ យើង​ត្រូវ​ពិនិត្យ​សុដន់​តាំង​ពី​អាយុ​២០ឆ្នាំ។ កាល​ពី​មុន​គ្រូពេទ្យ​ជំនាញ​ត្រឹម​ថត​សុដន់​មើល​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប យើង​អាច​បូម​ឈាម​ស្រ្តី​នោះ​ទៅ​មើល​ហ្សែន​ដែល​ឲ្យ​កើត​មហារីក​សុដន់​ អាច​ដឹង​ថា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ ឬអត់។ បើ​សិន​ជា​លទ្ធផល​បញ្ជាក់​ថា អត់​មាន​ហ្សែន​ដែល​ដូរ​ទ្រង់ទ្រាយ​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ មាន​ន័យ​ថា​ស្ត្រី​នោះ​អត់​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​នោះ​ទេ ទោះបី​ជា​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់​ក៏​ដោយ។ អត្ថបទពាក់ព័ន្ធ៖ ​មហារីក​សុដន់ […]


មហារីកសុដន់

តើ​គួរ​ធ្វើចិត្ត​បែប​ណាពេលព្យាបាល​មហារីក​ដោះ​ទើបជា​ បែរជារីក​រាលដាល​ថ្មី​ទៀត​?

អ្នកជំងឺ​មហារីក​ដោះរាល​ដាល​តែង​មាន​អារម្មណ៍​អវិជ្ជមាន ដោយសារ​តែ​អ្វីដែល​អ្នក​ទាំង​នោះ​បាន​​ឆ្លង​កាត់មាន​ការ​ពិបាក​ទាំង​ជំងឺ និងផល​វំខាន​នៃ​ការ​ព្យាបាលផង​ ហើយឥលូវត្រូវ​មាន​មហារីក​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ថែម​ទៀត។ តើ​អ្នកជំងឺ​​ទាំង​នោះ​មាន​អារម្មណ៍​បែប​ណា?​ ១- អារម្មណ៍​របស់​អ្នក​ជំងឺ​ ពេល​​មាន​ជំងឺ​មហារីក​ដោះ​​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀត​ មាន​ន័យ​ថា​មនុស្ស​ស្រី​យើង​​ត្រូវ​ឆ្លង​កាត់​អារម្មណ៍​ជា​អ្នក​មាន​ជំងឺ​មហារីក​ដោះ​នោះ​ម្តង​ទៀត។​ យើង​អាច​ខ្លាច​ ខឹង ពិបាកចិត្ត និងធ្លាក់​ទឹក​ចិត្ត។ ពេល​ខ្លះ​អាច​ស្អប់​ខ្លួន​ឯង ឬ​ខឹង​​ជាមួយ​គ្រូពេទ្យ​ ដោយ​ចាប់​ផ្តើម​អត់ទុក​ចិត្ត​ចំពោះ​ការ​ព្យាបាល​។ យ៉ាង​ណា​មិញ​អារម្មណ៍ទាំង​នេះ​អាច​ខុស​គ្នា​ពី​មនុស្សស្រី​​ម្នាក់​ទៅ​ម្នាក់​ទៀត។​ អត្ថបទគួរអាន៖  ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ សាហាវ​ណាស់ វៀតណាម​ស្លាប់​ជាង ៣០០នាក់​រាល់​ថ្ងៃ​ដោយ​សារ​មហារីក ​ព្រោះ​ផឹក​ស្រា​​ច្រើន អង់គ្លេស​នឹង​​បង្កើត​​ថ្នាំ​ព្យាបាល​​មហារីកឲ្យ​ជាដាច់ ​ដំបូង​​បំផុត​​ក្នុង​​លោក សំណួរ​ដែល​ស្រីៗ​កើត​មហារីក​ដោះ​ចង់​ដឹង​បំផុត ២-តើ​អ្នកជំងឺអាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ដូច​ម្តេច?​​ ទោះ​បីជាការ​មាន​អារម្មណ៍​បែប​នេះក្ដី នេះគឺ​​អាចថា​ជា​រឿង​ធម្មតា តែ​ក៏អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកជំងឺ​ បើសិន​ជាយើង​​​គ្រប់​គ្រង​អារម្មណ៍​មិន​បាន​ល្អ។ ក្នុង​ករណី​ខ្លះយើង​អាច​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ និង​មាន​ភាព​ភ័យ​ខ្លាច​ពេល​ក្រោយ​ការ​ព្យាបាល។ ខាង​ក្រោម​នេះ​ជា​មធ្យោបាយ​មួយ​ចំនួន​ដែល​អាច​ជួយស្រីៗយើង​ចំពោះ​បញ្ហា​ទាំង​នេះ​បាន​ដូចជា៖ ការ​ពិគ្រោះ​យោបល់៖ យើង​អាច​រក​ជំនួយ​ពី​អ្នក​ជំនាញ​។ កុំ​មាន​ការ​អៀន​ខ្មាស គួរ​ប្រាប់​គ្រប់​យ៉ាង​ទៅគ្រូពេទ្យ​ ដើម្បី​រកវិធី​ជួយ​យើងបាន​។ ការ​ពិភាក្សា​អាច​ធ្វើ​នៅ​បន្ទប់​ស្ងាត់​ ហើយ​មាន​ផាសុកភាព។​​​  រក​អ្វី​ផ្សេង​មក​បន្លប់៖ យើង​គួរ​រកអ្វី​ផ្សេង​​មក​បន្លប់​ ហើយ​គិត​តែ​រឿង​សប្បាយៗ។  សំរាក​លំហែ​កាយ៖ ឈប់គិត​ច្រើន​ ហើយ​ទៅ​មុជ​ទឹក​ក្តៅ​ឧណ្ហៗ​រួច​ចូល​គេង។​ ការ​ម៉ាស្សា​ក៏​អាច​ជួយ​យើង​បាន​ដែរ។ បើក​ចិត្ត​ឲ្យ​ទូលាយ​៖ គិតពីអ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត។ ជីវិត​យើង​នៅ​មាន​អ្វី​ដែល​​ស្រស់​បំព្រងច្រើន​ណាស់ ដូច​នេះយើងត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​មហារីក​នេះ។​​ ប្រសិន​បើ​ស្រីៗ​យើង​​នៅ​តែ​តាន​តឹង​អារម្មណ៍​ ឬ​មានបញ្ហា​មួយ​ចំនួន​ដូចជា​បាត់​ចំណង់​អាហារ​ អស់​អារម្មណ៍​ធ្វើ​កិច្ចការ​ផ្សេងៗ​ គេង​មិន​លក់​ឬពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍ ​គួរ​តែ​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។​ យើង​ប្រាកដ​ជា​ពិបាក​ចិត្ត​ដោយ​សារ​ការ​លាប់​ឡើង​វិញ​នៃ​ជំងឺ​នេះ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ​គ្រប់​គ្រង​យើង​បាន​ឡើយ។​ អត្ថបទពាក់ព័ន្ធ៖  រក​ឃើញ​​ថ្នាំ​​​ថ្មី​ ប្រឆាំង​មហារីក​សុដន់​ មាន​ប្រសិទ្ធភាព​​​ខ្ពស់​ជាង​មុន​ ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់ ចម្ងល់​សំខាន់ៗ​ទាំង ៦ ចាំបាច់ត្រូវដឹង​ ក្រោយ​ព្យាបាលមហារីកសុដន់​ ​ថ្នាំ​គ្រាប់​វីតាមីន D អាច​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​មហារីក​គ្រប់ប្រភេទ ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​Hello​​ Health​ […]


មហារីកមាត់ស្បូន

លម្អិតពីវ៉ាក់សាំងមហារីកមាត់ស្បូន (វីដេអូ)

យើង​ដឹង​ហើយ​ថា គ្រប់​ករណី​មហារីក​មាត់​ស្បូន បង្ក​ដោយ​មេរោគ HPV (Human Papilloma Virus) ហើយ​មេរោគ​នេះ​ជា​ញឹក​ញាប់​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​តាម​ការ​រួមភេទ។ ជំងឺ​មហារីក​មាត់​ស្បូន​កើត​មាន​តែ​លើ​ស្រីៗ​ប៉ុណ្ណោះ ដូច្នេះ​ស្រីៗ​ចាំបាច់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​អាច​ចាក់​បាន​ទាំង​កុមារី ស្ត្រី​ពេញ​វ័យ និង​ស្ត្រី​មាន​ដៃគូ លើក​លែង​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ ចុះការចាក់វ៉ាក់សាំងទៅលើស្រ្តីដែលឆ្លងកាត់ការរួមភេទ និងស្រ្តីដែលមិនទាន់មានដៃគូរ មានប្រសិទ្ធភាពដូចគ្នាដែរឬទេ? អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ ជំងឺមហារីកបំពង់ដៃស្បូន នេះជារោគសញ្ញាសំខាន់ៗមួយចំនួន​ស្រីៗគួរដឹង ​ការសិក្សា៖ចាក់វ៉ាក់សាំងការពារមេរោគ​HPVម្ដង ក៏មាន​ប្រសិទ្ធភាព​ស្មើ​នឹង​​វ៉ាក់សាំង ២ ឬ៣ដង ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ ពិតទេ ធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព?


មហារីកមាត់ស្បូន

ការប្រឈមនឹងជំងឺមហារីករបស់ស្ត្រី (វីដេអូ)

ជំងឺមហារីក គឺ​ជា​ជំងឺដែល​ស្រ្តី​កម្ពុជា​ប្រឈម​មុខខ្លាំង ក្រៅ​ពី​ជំងឺ​ស្រ្តី​ដទៃ​ទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយ លោក​វេជបណ្ឌិត អ៊ាវ សុខា វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺមហារីក និង​ឈាម​បាន​ឲ្យដឹង​ថា ជំងឺមហារីក​ស្បូន និងជំងឺមហារីកសុដន់ គឺមានការកើតឡើងលើស្រ្តីច្រើនជាងគេ ។ ក្រៅពីជំងឺមហារីកទាំងពីរនេះ លោក​វេជបណ្ឌិតថា ក៏មានជំងឺមហារីកផ្សេងៗទៀតដែលកើតនៅលើស្ត្រីផងដែរ។ អត្ថបទពាក់ព័ន្ធ៖ បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? កាន់តែធ្ងន់ធ្ងរ ខូចចិត្ត បណ្តាលឲ្យកើតមហារីក ស្លាប់ច្រើនពេក វៀតណាមត្រៀមផ្ដល់វ៉ាក់សាំងមហារីកមាត់ស្បូនទ្រង់ទ្រាយធំ ឲ្យក្មេងស្រីៗ ជំងឺ​មហារីកក្រពេញ​អូវែ ស្រីៗត្រូវ​យកចិត្តទុកដាក់ ស្រីៗ​មាន​បញ្ហា​បែបនេះពេល​គេង អាច​ប្រឈម​ជំងឺ​មហារីក


មហារីកផ្សេងទៀត

ខ្មែរយើងជួបប្រទះជំងឺមហារីក៥ប្រភេទនេះ ញឹកញាប់ជាងគេ

មហារីក​មាត់ស្បូន សុដន់ ថ្លើម សួត និងក្រពះ-ពោះវៀន ជា​ប្រភេទ​​ជំងឺ​មហារីក​ទាំង​៥ ដែល​កើត​មាន​លើ​ពលរដ្ឋ​ខ្មែរ​ញឹក​ញាប់​ជាង​គេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក។ តាម​ការ​អង្កេត​របស់​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​មហារីក​ខាង​​លើ នៅ​ប្រទេស​កម្ពុជា​យើង វ័យ​ដែល​កើត​ជំងឺ​មហារីក មាន​អត្រា​ខ្ពស់​ជាង​គេ គឺ​អាយុ​ចាប់​ពី៤៨-៥១ឆ្នាំ ។ “បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​យើង​ដូចជា វៀតណាម និងថៃ យើង​សង្កេត​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា អ្នក​កើត​ជំងឺ​មហារីក មាន​វ័យ​ក្មេង ជាង​ប្រទេស​ទាំងពីរ​នេះ“។ ម្យ៉ាង​វិញ​ទៀត​អ្នក​កើត​ជំងឺ​មហារីក​នៅ​ប្រទេស​កម្ពុជា អាយុ​តិច​ជាង​៣០ឆ្នាំ មាន​លើស​ពី១០% ដែល​តួលេខ​នេះ នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ មាន​ចន្លោះពី ៤-៦%។ កត្តា​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក លោក​វេជ្ជបណ្ឌិត​ថា ទោះ​ជា​ជំងឺ​មហារីក​ប្រភេទខ្លះ​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​ក្តី តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក។ តំណពូជ៖ កត្តា​តំណពូជ ឬហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​ជំរុញ​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូន​តៗ​គ្នា។ មេរោគ-បាក់តេរី៖ មេរោគ និង​បាក់តេរី​ខ្លះ​ដែល​មាន​នៅ​ក្នុង​ធម្មជាតិ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ដូច​ជា​ជំងឺ​មហារីក​មាត់​ស្បូន បង្ក​ឡើង​ដោយ​មេរោគ HPV។ បរិយាកាស​ជុំវិញ៖ ខ្យល់ពុល ពន្លឺថ្ងៃ សារធាតុគីមី​មាន​ក្នុង​គ្រឿង​សំណង់។ ចំណីអាហារ៖ បារី ស្រា អាហារផ្អាប់ ជ្រក់ ខ្ចៅខ្យង -ល-។ វិធីបង្ការជំងឺមហារីក ត្បិត​តែ​ជំងឺ​មហារីក​មួយ​ចំនួន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់ គ្មាន​វ៉ាក់សាំង​ការពារ តែ​យើង​អាច​បង្ការ​បាន​តាម​វិធី​សាមញ្ញៗ មិន​ចាំបាច់​ចំណាយ​ថវិកា។ – កុំពិសាស្រា ឬ​ជក់បារី – រស់នៅ​ដោយ​ផាសុកភាព – […]


មហារីកមាត់ស្បូន

ក្រៅពីវ៉ាក់សាំង មានវិធីអីទៀតអាចការពារជំងឺមហារីកមាត់ស្បូនបាន?

ជំងឺ​មហារីក​មាត់ស្បូន គឺ​ជា​ជំងឺទី១ដែល​ស្រ្តី​កម្ពុជា​ប្រឈម​មុខ ក្រៅ​ពី​ជំងឺ​ស្រ្តី​ដទៃ​ទៀត។ លោក​វេជបណ្ឌិត អ៊ាវ សុខា វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺមហារីក និង​ឈាម​បាន​ឲ្យដឹង​ថា ទោះ​បី​មហារីក​ស្បូន ជា​ជំងឺដែល​ស្រ្តី​ប្រឈម​ជាមួយ​ខ្លាំង តែ​មិន​បាច់​បារម្ភ​ពេក​ទេ ព្រោះ​ស្រ្តី​អាច​ការពារ​ទប់ស្កាត់​ជំងឺមហារីក​មាត់​ស្បូន​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង និងការ​ពិនិត្យ​កោសិកា​មាត់ស្បូន។ ១. ការ​ចាក់​វ៉ាក់​សាំង ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់​ស្បូន គឺ​អាច​ចាក់​លើ​កុមារី​ចាប់​ពី​អាយុ៩​ឆ្នាំ​ឡើង​ទៅ និង​មាន​សុខ​ភាព​ល្អ។ វ៉ាក់សាំង​នេះ​ចាក់​បាន​តែ៣ដង​ប៉ុណ្ណោះ ថ្ងៃ០ (ថ្ងៃ​ចាក់​លើកដំបូង) ខែទី១ និងខែទី៦។ វ៉ាក់សាំង​សម្រាប់​ប្រឆាំង​នឹង​ជំងឺមហារីក​មាត់​ស្បូន មាន​២ប្រភេទ គឺ​មួយ​ប្រភេទ​ផលិត​នៅ​អឺរ៉ុប និង​មួយ​ប្រភេទ​ទៀត​ផលិត​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​ជំងឺមហារីក​មាត់ស្បូន​បាន​ដូចគ្នា ​ហើយ​កម្ពុជា​គឺ​មាន​វ៉ាក់សាំង​ទាំង២​ប្រភេទ​នេះ។ [embed-health-tool-ovulation] ទោះ​បី​វ៉ាក់សាំង​ទាំង២​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូចគ្នា​ក៏ដោយ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ​យើង​មិន​អាច​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​នេះ​លាយ​គ្នា​បាន​ទេ ព្រោះ​វា​គ្មាន​ការ​សិក្សា​វិទ្យាសាស្រ្ត​ណា​បញ្ចាក់​លម្អិត​ថា​តើ​អាច​ប្រើ​វ៉ាក់សាំង​ទាំងពីរ​នេះ​លាយ​គ្នា​បាន​នៅ​ឡើយ​ទេ។ លោកវេជ្ជបណ្ឌិតថា ការ​ចាក់​វ៉ាក់សាំង​ការពារ​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ នៅ​មាន​វិធី​មួយ​ទៀត​ដែល​គួរធ្វើ  គឺការពិនិត្យកោសិកាមាត់ស្បូន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. ការពិនិត្យកោសិកាមាត់ស្បូន ស្រ្តី​ណា​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​រួមភេទ​លើក​ទីមួយ​ហើយ ស្រី្ត​នោះ​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ក្នុង​មួយ​ឆ្នាំ/ម្តង សម្រាប់​ស្រ្តី​អាយុ​ចាប់​៤៥ឆ្នាំ​ឡើង ​និង​សម្រាប់​ស្រ្តី​ដែល​មាន​វ័យ​នៅក្មេង គឺ២ឆ្នាំ​/ម្តង ធ្វើ​បែប​នេះ​រហូត​ដល់​វ័យ៧០ឆ្នាំ។​​​​​​​​​​​ ការ​ពិនិត្យ​កោសិកា​មាត់ស្បូន​នេះ គឺ​ដើម្បី​ពិនិត្យ​រក​មើល​កោសិកា​ណា​ដែល​ប្រែប្រួល អាច​វិវត្តទៅ​ជា​មហារីក​បាន និង​ដើម្បី​ព្យាបាល​ទប់ស្កាត់​មុន​ពេល​វា​កាន់​តែ​ធ្ងន់ធ្ងរ ទោះ​បី​មិន​ឈឺ ឬ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ក៏ដោយ។ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា បាន​ឲ្យ​យោបល់​ដល់​ស្រ្តី​គ្រប់​រូប​ថា គួរ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​ស្បូន​ឲ្យបាន​គ្រប់​រូប និង​តាម​ដាន​សុខភាព​មាត់​ស្បូន​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​ជៀស​ផុត​ពី​ជំងឺមហារីក​មាត់​ស្បូនដ៏​កាច​សាហាវ​នេះ។ អត្ថបទពាក់ព័ន្ធ៖ […]


មហារីកសុដន់

ដុំលើសុដន់មនុស្សស្រីប្រភេទ Fibroadenoma អាចបាត់ទៅវិញមិនបាច់ព្យាបាល

១- តើអ្វីជាដុំសុដន់ប្រភេទ fibroadenoma? ដុំ fibroadenoma នៅ​លើ​សុដន់​គឺ​ជា​ដុំ​ស្លូត​មួយ​ដែល​ច្រើន​កើត​លើ​មនុស្ស​ស្រី​វ័យ​ក្មេង។ ដុំនេះមិន​បង្ករ​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​នោះទេ ហើយ​ភាគ​ច្រើន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​ឯង និ​ងមិន​ចាំ​បាច់​ត្រូវ​ការ​ការ​ព្យាបាល​ដែរ។ ដុំ fibroadenoma ​មិន​មែន​ជា​ដុំ​មហារីក​នោះ​ទេ ហើយ​មិន​រីក​រាល​ដាល​ទៅ​កាន់​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​នោះដែរ។ ភាគ​ច្រើន​ដុំនេះ​មាន​ទំហំ​តូច រឹង​ពេល​ប៉ះ តែ​មិន​ឈឺ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ​កើត​មហារីកសុដន់ ប៉ះពាល់​អារម្មណ៍ដៃគូអត់? ២- ដុំ fibroadenomas នៅលើសុដន់មានពីរប្រភេទគឺ៖ ដុំ fibroadenomas ​ធម្មតា​មិន​បង្ករ​ឲ្យ​ឈាន​ទៅ​រក​ជំងឺ​មហារីក​នៅ​សុដន់។ រូប​រាង​របស់​មិន​ប្រែ​ប្រួល​ គឺ​នៅ​ដដែល​បើ​មើល​តាម​មីក្រូទស្សន៍។ ដុំ fibroadenomas សាំ​ញ៉ាំ​មាន​កោសិកា​គីស​តូច​ៗ ផ្ទុក​ទៅ​ដោយ​ទឹក​ពេញ​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ នឹង​​មាន​ជាប់​ជាតិ​កាល់ស្យូម។ ៣- ហេតុអ្វីបានជាស្រីៗកើតដុំ fibroadenomas នៅ​លើសុដន់? អ្នក​វិទ្យា​សាស្ត្រ​មិន​ទាន់​អាច​បក​ស្រាយ​បាន​នៅ​ឡើយ​ទេ ថា​ហេតុ​អ្វី​បាន​ជា​ស្រីៗកើត​ដុំ fibroadenomas។ ប៉ុន្តែ គេ​ជឿ​ថា​អ័រម៉ូន (អឺស្ត្រូហ្សែន) អាច​ជា​មូល​ហេតុ​បង្ករ​ឲ្យ​កើត​បញ្ហា​មួយ​នេះ។ ក្រៅ​ពី​នេះ​នៅ​មាន​ថ្នាំ​គ្រាប់​ពន្យា​កំណើត ពេល​ស្រីៗខ្លះបាន​លេប​មុន​អាយុ​ ២០​ឆ្នាំ គឺ​អាច​ឲ្យ​​វិវត្ដ​ទៅ​ជា​ដុំ fibroadenomas ច្រើន​ជាង​អ្នក​ដទៃ។ ដុំ​នៅ​លើ​សុដន់​អាច​រីក​មាឌ​កាន់​តែ​ធំ​ពេល​ស្រីៗ​កំពុង​ពពោះ ហើយ​​នឹង​អាច​រួញ​មក​វិញ​ពេល​ដល់​វ័យ​អស់​រដូវ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់? ៤- តើធ្វើដូចម្ដេចទើបអ្នកដឹងថាខ្លួនឯងមានដុំនៅលើសុដន់? គ្រូពេទ្យ​នឹង​ពិនិត្យ​លើ​សុដន់​របស់​យើង។ ពេល​ខ្លះ​យើង​ប្រហែល​ជា​ត្រូវ​ការ​ថត​មើល ឬ​ប្រើ​ម៉ាស៊ីន​ថត​សុដន់ ដើម្បី​ដឹង​ថាជាដុំ​មហរីក​ឬ​មិន​មែន […]


មហារីកសុដន់

ស្រីៗបើមានទម្លាប់ទាំងនេះ នឹងធ្វើឲ្យសុដន់ឆាប់យារធ្លាក់មិនខាន

ស្រីៗយើងខ្លះ​ប្រហែល​ជា​អន់​ចិត្ដ ដោយ​សារ​តែ​បញ្ហា​សុដន់​យារ​ធ្លាក់​​មិន​អាច​ជៀស​បាន។ វ័យ​កាន់​តែ​ចាស់ សុដន់​របស់យើង​ចាប់​ផ្ដើម​បាត់​បង់​ជាតិ​កូឡាជែន និង​ភាព​យឺត​​បន្តិច​ម្ដង​ៗ។ សុដន់​យារ​ធ្លាក់​អាច​កើត​​ឡើង​ជា​បញ្ហា​តំណ​ពូជ​ដែរ។ ដូច​នេះ​ប្រសិន​បើ​ម៉ាក់​របស់យើង​មាន​សុដន់​យារ នោះយើង​ខ្លួនឯង​​ក៏​អាច​មាន​សុដន់​យារ​ដូច​គ្នា​ដែរ។ លើស​ពី​នេះ​ថែម​ទៀត​នៅ​មាន​ទម្លាប់​មិន​ល្អ​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​សុដន់​របស់​យើង​​កាន់​តែ​ឆាប់​យារ​ធ្លាក់។ ១- ពាក់អាវក្នុងមិនត្រូវទំហំ មាន​មនុស្ស​ស្រី​ជា​ច្រើន​នាក់ ដែល​​ពាក់​អាវ​​ក្នុង​​មិន​ត្រូវ​ជាមួយ​ទំហំ​ទ្រូង​របស់​ខ្លួន ហើយ​​អ្នកទាំង​នោះ​​មិន​បាន​គិត​​ដល់​ផល​ប៉ះ​ពាល់​​នោះ​ទេ។ អាវ​ក្នុង​រលុង​ដែល​គ្នាយើង​​ពាក់​រាល់​ថ្ងៃ គឺ​មិន​អាច​ទ្រ​សុដន់​បាន​ឡើយ។ អាវ​ក្នុង​ដែល​រលុង​នឹង​ធ្វើ​ឲ្យ​សុដន់​របស់​យើង​រលាក់​ពេល​ដើរ នឹង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​យឺត​រហូត​ធ្វើ​ឲ្យ​សុដន់​ធ្លាក់ និង​​យារ។ ដូច​នេះ​យើង​​ត្រូវ​តែ​ប្រាកដ​ថា ទិញ​អាវ​ក្នុង​ជ្រើស​យក​​ទំហំ​​ដែល​​ត្រូវជាមួយ​ទ្រូង​​ដើម្បី​ឲ្យ​ទ្រ​សុដន់​​របស់យើង​បាន​ល្អ។ អត្ថបទ​ពាក់ព័ន្ធ៖ ចម្ងល់​សំខាន់ៗ​ទាំង ៦ ចាំបាច់ត្រូវដឹង​ ក្រោយ​ព្យាបាលមហារីកសុដន់​ ស្រីៗ បើ​កាត់បន្ថយញ៉ាំ​ខ្លាញ់​បាន ដូច​កាត់​បន្ថយមហារីកសុដន់អ៊ីចឹង ម៉ាស្សា អាច​ជួយ​ឲ្យដើមទ្រូង​ស្រីៗ​ធំ​ ហើយ​ស្អាត ២- ជក់បារី ការ​ជក់​បារី​គឺ​ធ្វើ​ឲ្យ​ខូច​ខាត​ភាព​យឺត​របស់​ស្បែក ហើយ​​ក៏​ធ្វើ​ឲ្យ​សុដន់​របស់​យើងយារ​ធ្លាក់​ដូច​គ្នា។ លើស​ពី​នេះ​ទៀត​នោះ ការជក់បារី​​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​ការ​ផលិត​ជាតិ​កូឡាជែន និង​ប៉ះ​ពាល់​ដល់​ចរន្ដ​ឈាម​រត់​ដូច​គ្នា។ ពេល​ដែល​សុដន់​របស់យើង​មិន​មាន​ជាតិ​កូឡា​ជែន និង​ឈាម​រត់​ទៅ​ចិញ្ចឹម​គ្រប់​គ្រាន់ ស្បែក​​នឹង​ប្រែ​ទៅ​ជា​យារ និង​ធ្លាក់​ចុះ​លឿន​ជាង​ការ​វិវត្ដន៍​ធម្មតា។ ៣- ត្រូវកម្ដៅថ្ងៃ ស្បែក​នៅ​លើ​សុដន់​របស់​យើង​ក៏​ត្រូវ​ការ​ការ​ពារ​ពី​កាំ​រស្មី​ព្រះ​អាទិត្យ ដូច​គ្នា​ទៅ​នឹង​ស្បែក​មុខ និង​ក​របស់​យើង​ដូច​គ្នា។ ប្រសិន​បើ​យើង​មិន​បាន​ការ​ពារ​ស្បែក​សុដន់​​បាន​ល្អ ជា​ពិសេស​​គឺ​ចន្លោះ​​រវាង​សុដន់​​ទាំង​សង​ខាង ហើយ​បណ្ដោយ​ឲ្យ​ប៉ះ​ពាល់​ជាមួយ​ពន្លឺ​ព្រះ​អាទិត្យ នោះ​នឹង​ធ្វើ​ឲ្យ​សុដន់​របស់យើង​រលាក ចាស់​ជាង​វ័យ ហើយ​ជា​លទ្ធ​ផល​សុដន់​នឹង​ប្រែ​ទៅ​ជា​ជ្រួញ និង​យារ​ធ្លាក់។ អត្ថបទ​ពាក់​ព័ន្ធ៖ កំពុងពពោះ ស្រាប់​តែ​សុដន់​ប្រែ​ប្រួល​ខុស​ប្រក្រតី គួរ​ធ្វើ​តេស្ត​ចាំ​បាច់​ទាំង​នេះ ម៉េច​បាន​ចុង​សុដន់​ប្រែពណ៌ក្រមៅ ហើយ​ធ្វើ​ម៉េច​ទើប​ស៊ីជម្ពូវិញ? ៤- ហាត់ប្រាណខ្លាំងពេក ពេល​ដែល​យើង​រត់ […]


មហារីកមាត់ស្បូន

រោគសញ្ញាជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?

ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ស្ត្រី​ជាច្រើន​ជុំវិញ​ពិភពលោក​មួយ​ចំនួន​បាន​ជួប​ប្រទះ។ មក​ទល់​ពេល​នេះ​ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ហើយ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ក៏​នៅ​ព្រួយ​បារម្ភ​ពី​សុខភាព​ផ្នែក​សំខាន់​នោះ​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ការ​ភ័យខ្លាច​មិន​ខុស​ទេ តែ​ត្រូវធ្វើកាពិនិត្យរកមើលកោសិការមហារីកមាត់ស្បូនដែរដើម្បីទទួលការព្យាបាលទាន់ពេលវេលា។ ​ធ្វើ​តេស្ត​បានមិនចាំបាច់ទាល់តែចេញរោគសញ្ញាទាំងនេះទេ។ រោគសញ្ញា​ជំងឺមហារីកមាត់ស្បូន​ – ធ្លាក់​ឈាម​តិច ឬ​ច្រើន – ធ្លាក់​ឈាម​រដូវ​ច្រើន​ខុស​ពី​ធម្មតា – ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ ឬ​ក្រោយ​ពេល​ពិនិត្យ​មាត់​ស្បូន – ឈឺ​ចាប់​ពេល​រួម​ភេទ – ឈឺ​ចង្កេះ ឬ​អាង​ត្រគាក​ខុស​ប្រក្រតី – ធ្លាក់ស​ច្រើន​ខុស​ធម្មតា – ស្រក​គីឡូ អស់​កម្លាំង។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ទៀត​ថា ចំពោះ​ស្ត្រី​ដែល​មិន​ទាន់​ឆ្លងកាត់​ការ​រួម​ភេទ ឬ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន អាច​ការពារ​ជំងឺ​ដ៏​សាហាវ​មួយ​នេះ​បាន ហើយកត្តា​នាំ​ឲ្យ​កើត​ក៏​មាន​ច្រើន​ដែរ។ ក្នុង​នោះ​ដែរ​ ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព ក៏​បង្ហាញ​របាយការណ៍​ដែល​ទទួល​បាន​ពី​ករណី​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​លើ​ពិភពលោក​ផង​ដែរ។ មហារីក​មាត់ស្បូន​កើត​ឡើង​ញឹកញាប់​បំផុត​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ទាប និង​មធ្យម ឆ្នាំ ២០១៨ មាន​ករណី​ថ្មី ៥៧ម៉ឺន ស្មើនឹង ៨៤% នៃ​ករណី​ថ្មី​ទូទាំង​ពិភពលោក ឆ្នាំ ២០១៨ ស្ត្រី ៣១១.០០០ នាក់​ស្លាប់​ដោយសារ​ជំងឺមហារីក​មាត់​ស្បូន ចំនួន​អ្នក​ស្លាប់​នៅ​ឆ្នាំ ២០១៨ ស្មើ ៨៥% នៃ​ការ​ស្លាប់​នេះ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ទាប។ ​ដោយ​​ឡែក​​នៅ​​កម្ពុជា​​វិញ ត្បិត​​មិន​​ទាន់​​មាន​​ស្ថិតិ​​ជាតិ ប៉ុន្តែ​​លោក​​សាស្ត្រាចារ្យ អ៊ាវ […]


មហារីកសួត

អ្នកអត់​ជក់​បារីផង អាច​កើត​ជំងឺ​មហារីក​សួត​ដែរអត់?

មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា ការ​កើត​ជំងឺ​មហារីក​សួត គឺ​បណ្តាល​មក​ពី​ការ​ជក់​បារី​ច្រើន​លើស​លប់ ហើយ​ក៏​មាន​ការ​ស្រាវ​ជ្រាវ​បញ្ជាក់​ថា ជំងឺ​មហារីក​សួត​ ៩០% កើត​ឡើង​ដោយ​សារ​ការ​ជក់​បារី​ពិតមែន។ ចុះ​អ្នក​ដែល​មិន​ជក់​បារី​សោះ គ្មាន​ហានិភ័យ​ក្នុង​ការ​កើត​មាន​ជំងឺ​មហារីក​សួត​មែនទេ? លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា​ ជំនាញ​ផ្នែក​មហារីក​ និង​ឈាម​ បកស្រាយ​ថា អ្នក​ដែល​យល់​ឃើញ​ថា​មិន​ជក់​បារី​សោះ មិន​អាច​កើត​ជំងឺ​មហារីក​សួត​បាន គឺ​ខុស​ទាំងស្រុងហើយ។ ត្បិត​តែមកដល់សព្វថ្ងៃនេះ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​ពី​ការ​កើត​ជំងឺ​មហារីក​សួត​ក៏​ពិត​មែន តែ​គេ​ដឹង​ថា​កត្តា​ជា​ច្រើន​ទៀត​អាច​រួម​ចំណែក​ក្នុង​ការ​កើត​ជា​ជំងឺ​មហារីក​សួត​នេះ ក្រៅ​ពី​ការ​ជក់​បារី​ ហើយ​កត្តា​ទាំង​នោះ​មាន​ដូច​ជា៖ ១. កត្តា​បំពុល​បរិយា​កាស ២. កត្តា​សារធាតុ​វិទ្យុសកម្ម​ខ្លះ ដែល​មាន​ជា​ធម្មជាតិ​ក្នុង​ដី ៣​. កត្តា​សារ​ធាតុ​គីមី​ពុល​ខ្លះ ដែល​យើង​ប្រើប្រាស់​ដោយ​មិន​ដឹង​ខ្លួន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​កត្តា​ផ្សេង​ទៀត​រួម​មាន៖ ការ​ឆ្លង​វីរុស ការ​ឆ្លង​ពពួក​ផ្សិត ជំងឺ​របេង តួនាទី​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ ប្រព័ន្ធ​អង់​ដូគ្រីន​មិន​មាន​តុល្យភាព និង​កត្តា​តំណ​ពូជ។ល។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចំណែក​កត្តា​ហានិភ័យ ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក​សួតរួមមាន៖ -​ អ្នក​ជក់បារី បង្កើន​ហានិភយ័ កើត​មហារីក​សួត ២០​ដង ច្រើន​ជាង​អ្នក​មិន​ជក់​បារី – អ្នក​មិន​ជក់​បារី បុ៉ន្តែទទួល​ផ្សែង​បារី​ពី​អ្នក​ដទៃ – ឧស្ម័ន វិទ្យុ​សកម្ម រ៉ាដុង ដែល​មាន​ក្នុង​ដី ជា​លក្ខណៈ​ធម្មជាតិ – សារ​ធាតុ អា​បេ​ស្តុស មាន​ក្នុង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ