ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

អ្នកវិទ្យាសាស្រ្តរក​ឃើញ​វិធីបំប្លែងកោសិកាមហារីកឱ្យក្លាយជាកោសិកាធម្មតាវិញ

ពិត​ជា​អស្ចារ្យ​មែន! ថ្មី​ៗ​នេះ ក្រុម​អ្នក​​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ Kwang-Hyun Cho នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​​ទទួល​ជោគជ័យ​ក្នុង​ការ​​បំប្លែង​កោសិកា​មហារីក​ឱ្យ​ក្លាយ​ទៅ​ជា​កោសិកា​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពិនិត្យជំងឺមហារីកពោះវៀនធំឥតគិតថ្លៃ ចុចទីនេះ! នៅ​ពេល​ដែល​កោសិកា​ធម្មតា និង​កោសិកា​មហារីក​រួម​បញ្ចូល​គ្នា មុន​ពេល​ដែល​ពួកវា​បំប្លែង​ទៅ​ជា​កោសិកា​មហារីក​ អំឡុង​ពេល​បង្កើត​ជា​ដុំ​សាច់ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្រ្ត​ជីវវិទ្យា​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​បញ្ចា្រស់ ដែល​អាច​កែប្រែ​ដំណើរការ​នៃ​ជំងឺ​មហារីក​បាន។ [embed-health-tool-due-date] បន្ទាប់​មក​ ពួក​គេ​បាន​អនុវត្ត​លើ​កោសិកា​មហារីក​ពោះវៀន​ធំ ហើយ​បាន​បញ្ជាក់​តាម​រយៈ​ការពិសោធន៍​កោសិកា​ម៉ូលេគុល​ថា កោសិកា​មហារីក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយ​ជា​កោសិកា​ធម្មតា​។ នេះ​ជា​បច្ចេកវិទ្យា​ដើម ដែល​សន្និដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​គំរូ​កុំព្យូទ័រ​នៃ​បណ្តាញ​ហ្សែន​ដែល​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​​អំពី​ការវិវត្ត​នៃ​ជំងឺ​មហារីក​ពី​ទិន្នន័យ​​​កោសិកា​តែ​មួយ RNA​ ហើយ​រក​ឃើញ​ប្រព័ន្ធ​បំប្លែង​ម៉ូលេគុល​សម្រាប់​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ត្រលប់​មក​ដូច​ដើម​វិញ។ ចំពោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ការ​ព្យាបាល​ចំពោះ​ជំងឺ​មហារីក​ដទៃ​ទៀត​នា​ពេល​អនាគត៕ ចំណុចសំខាន់ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគូល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

មហារីកសុដន់

ស្រីៗ ​បើមានអារម្មណ៍មិនស្រួល​ពេលពាក់អាវក្នុង អាចជាសញ្ញា​មហារីកសុដន់

ស្រីៗយើង​ដឹង​ទេ​ថា ស្ត្រី​នៅ​ម៉ាឡេស៊ី​ម្នាក់​ក្នុង​ចំណោម ២០ នាក់ ប្រឈម​មុខ​ខ្ពស់​កើត​ជំងឺ​មហារីក​សុដន់? នេះ​ជា​ទិន្នន័យ​​គួរ​ឲ្យ​បារម្ភ​មួយ។ អត្រា​ប្រឈម​មុខ​ខ្ពស់នេះ ​គឺ​ដោយ​សារ​ស្ត្រីម៉ាឡេស៊ី មិន​ព្រម​ទៅ​ពិនិត្យ​សុដន់នៅ​មន្ទី​រពេទ្យ ដោយ​សារ​​ខ្លាច ឬ​ថាមិន​ខ្វល់​ខ្វាយ​ពីជំងឺមួយនេះ។ ការ​ណាត់​ជួប​គ្រូពេទ្យ​ជា​ប្រចាំ អាច​ជួយ​ឲ្យ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​លឿន និង​រក​ឃើញ​ក្នុង​ដំណាក់​កាល​ដំបូង ដែល​ជួយ​ឲ្យ​ស្រីៗយើង​​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។ ​អ្នកជំនាញ​បាន​រក​ឃើញ​ចំណុច​មួយ​ចំនួន​អាច​បង្ហាញ​អំពី​ជំងឺ​មហារីក​សុដន់ ហើយ​ក្នុង​នោះ​ក៏​ទាក់​ទង​ជាមួយ​​អារម្មណ៍​មិន​ស្រួល​នៅ​ពេល​ពាក់​អាវ​ទ្រនាប់​ដែរ។ ​ស្រីៗ​​អាច​ពិនិត្យ​រក​មើល​ចំណុច​អស់​នេះ​ដោយ​ខ្លួន​ឯង មុន​ទៅ​ពិនិត្យ​ឲ្យ​ច្បាស់​ជាមួយ​គ្រូពេទ្យ។ ១- ឡើងដុំពក ឬហើមសុដន់ វិធី​ងាយ​ស្រួល​ជាង​គេ​ដើម្បី​ពិនិត្យ​រក​មើល​​មហារីក​សុដន់​ក្នុង​ដំណាក់​កាល​ដំបូង​នោះ​ គឺយក​ដៃ​ស្ទាប​ជុំ​វិញ​ដោះ​រក​មើល​ដុំ​ពក ឬ​កន្លែង​ហើម ម៉ាស្សា​ផ្នែក​ខាង​ក្រៅ​របស់​ដោះ ដើម្បី​រក​មើល​អ្វី​ប្លែក​កើត​មាន​ ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន។ ប៉ុន្តែ ​ត្រូវ​ដឹង​ថា ​រាល់​ដុំ​ពក កន្លែង​ដែល​ឡើង​ហើម​លើ​សុដន់​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​បណ្ដាល​មក​ពី​មហារីក​ទាំង​អស់​នោះទេ។ ប្រើ​វិធី​ដដែល​នេះ​ដើម្បី​រក​មើល​ដុំ​ពក ឬ​កន្លែង​ហើម នៅ​ពេល​យើង​យក​ដៃ​ស្ទាប​ទៅ​មាន​អារម្មណ៍​ឈឺ។ ប្រសិន​បើ​យើងស្ទាប​ទៅ​ឈឺ​មែន នោះ​អាច​ជា​សញ្ញា​របស់​​មហារីក​សុដន់​មួយ​ដែរ។ ប៉ុន្តែ ​វិធី​ដែល​ច្បាស់​ជាង​គេ​ គឺត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ពិនិត្យ​ឲ្យ​ច្បាស់​លាស់។ ២- តើអារម្មណ៍មិនស្រួលពេលពាក់អាវទ្រនាប់ ជាសញ្ញារបស់ជំងឺមហារីកសុដន់ដែរឬអត់? សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប ពាក់​អាវ​ទ្រនាប់​គឺ​ជា​រឿង​​សំខាន់ ដើម្បី​ទប់​សុដន់​របស់យើង។ ប៉ុន្តែ​ មាន​ស្រីៗ​យើងមួយ​ចំនួន​ជឿ​ថា ការ​ពាក់​អាវ​ទ្រនាប់​រឹប​ពេក ឬ​លើក​សុដន់​ខ្លាំង​ពេក អាច​បណ្ដាល​ឲ្យ​កើត​មហារីក​សុដន់ ប៉ុន្តែ​ការ​ពិត​ទៅ​​គឺ​ជា​រឿង​ជឿ​តាម​គ្នា​ប៉ុណ្ណោះ ហើយ​មិនទាន់​មាន​ភស្ដុតាង​ដើម្បី​បញ្ជាក់​អំពី​មូលហេតុ​មួយ​នេះ​បាន​នៅ​ឡើយ​។ ការ​ពាក់​អាវ​ទ្រនាប់​តឹង​ពេក​ មិន​ទាក់​ទង​ជាមួយ​ការ​កើត​​​មហារីក​សុដន់​ឡើយ។ ប៉ុន្តែ​ មិន​មែន​បាន​ន័យ​ថា អារម្មណ៍​ពេល​ពាក់​អាវ​ទ្រនាប់​ មិន​មាន​ទាក់​ទង​ជាមួយ​មហារីក​សុដន់​ឡើយ។ […]


មហារីកថ្លើម

ស្វែងយល់ និង​ដឹងពីតិចនិកការពារខ្លួនពីជំងឺរលាកថ្លើមគ្រប់ប្រភេទ

១-ព័ត៌មានទូទៅ ១.១-តើអ្វីជាជំងឺ​រលាកថ្លើមបណ្ដាលពីវីរុស? ជំងឺរលាកថ្លើម សំដៅទៅលើការរលាកទៅលើកោសិកាថ្លើម​ និង​ខូច​ខាត​សាច់​ថ្លើម។ ជំងឺ​​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ និង​បណ្ដាល​មកពី​​មូល​ហេតុ​ជា​ច្រើន ប៉ុន្តែ​រោគ​សញ្ញា​របស់​ជំងឺរលាកថ្លើមអាច​ប្រហាក់ប្រហែល​គ្នា។ ​ថ្លើម​មានមុខ​ងារ ​ដូច​ជា កម្ចាត់​ជាតិ​ពុល​ក្នុង​ឈាម ជាកន្លែង​ស្តុក​វីតាមីន និង​​ផលិត​អ័រម៉ូន។ ការរលាក​ថ្លើម​អាច​បង្កផល​ប៉ះពាល់​ដល់​ដំណើរ​ការ​ទាំង​អស់​នេះ និង​ធ្វើ​ឲ្យ​លេច​ចេញ​បញ្ហា​សុខ​ភាព​ជា​ច្រើន។ មូល​ហេតុ​របស់​ជំងឺ​រលាក​ថ្លើម​មាន​ច្រើន ប៉ុន្តែ​មូលហេតុ​ដែល​មាន​ច្រើន​ជាង​គេ គឺ​បណ្ដាល​មកពី​វីរុស។ អ្នក​ជំនាញ​ជឿ​ថា ​មានវីរុស​យ៉ាង​តិច ៥​ ប្រភេទដែល​អាច​បង្កឲ្យ​រលាក​ថ្លើមបាន​។ ​ប្រភេទជំងឺរលាកថ្លើម​ដែល​កើត​ច្រើន​ជាង​គេ​គឺ រលាក​ថ្លើម​ប្រភេទ A  B និង C ហើយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុ​លម្អិតម៉េចបានដល់ថ្នាក់​ក្រិន​ថ្លើម ព្យាបាលលែងជា ៦ ចំណុច ចាំបាច់ត្រូវធ្វើ ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺថ្លើមគ្រប់ប្រភេទ ១.២- ប្រភេទជំងឺរលាកថ្លើមដោយសារវីរុស ប្រភេទ​វីរុស​រលាក​ថ្លើម​មាន​ច្រើន​ទម្រង់ តែ​ប្រភេទ​ដែល​កើត​ឡើង​ច្រើន​ជាង​គេ​ចំនួន ៣ គឺ​រលាក​ថ្លើម​ប្រភេទ A  B និង C។ រាល់​ប្រភេទ​នៃ​ជំងឺ​រលាក​ថ្លើម​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​កើត​ឡើង​ស្រួច​ស្រាវ​ក្នុង​រយៈ​ពេល ៦ខែ ឬ​តិច​ជាង​នេះ។ ប៉ុន្តែ​ រលាក​ថ្លើម​ប្រភេទ B និង C អាច​កើត​ជា​ជំងឺ​រ៉ាំ​រ៉ៃ។ រាល់​ប្រភេទ​ជំងឺ​រលាក​ថ្លើម​ទាំង​អស់ មាន​លក្ខណៈ​ខុស​ៗ​គ្នា ប៉ុន្តែ​រោគ​សញ្ញា​​មាន​ភាព​ស្រដៀង​គ្នា។ រលាក​ថ្លើម​ប្រភេទ A ភាគ​ច្រើន​នៃ​ជំងឺរលាក​ថ្លើម​ប្រភេទ A គឺ​មិន​សូវ​ធ្ងន់​ធ្ងរ​ទេ ហើយ​អ្នក​ជំងឺភាគ​ច្រើន​ជា​ដាច់ […]


មហារីកសុដន់

ជឿអត់ ថាប្រុសៗអាចកើតជំងឺមហារីកដោះដូចស្រីៗដែរ?

តើ​មានប្រុសៗគ្នាយើង​ណា​ខ្លះ​ជឿ​ថា ជំងឺ​មហារីក​ដោះ គឺ​អាច​កើត​លើ​មនុស្ស​ប្រុស​ដែរ? ប្រសិន​បើយើង​​ជា​មនុស្ស​ប្រុស ហើយ​កំពុង​អាន​អត្ថ​បទ​មួយ​នេះ តើ​​គិត​ថាមហារីកដោះលើបុរសអាច​ទៅ​រួច​ដែរ​ទេ? នៅ​ម៉ោង ៦ព្រឹក បុរសម្នាក់​ឈ្មោះ​ Omar កំពុង​តែ​ទៅ​ងូត​ទឹក​មុន​ពេល​ចេញ​ទៅ​ធ្វើ​ការ។ “តើនេះ​ជា​ដុំ​អ្វី?” លោក Omar និយាយ​ជាមួយ​ខ្លួន​ឯង ពេលកំពុង​យក​ដៃ​ស្ទាប​ដោះ​របស់​លោក​។ “ ប៉ុន្តែ​ ដុំ​មួយ​នេះ​មិន​ឈឺ​ទេ។ អ៊ីចឹង​​ប្រហែល​ជា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ហើយ…” លោក​និយាយ​លួង​ខ្លួន​ឯង។ ១-ភាគរយដែលមនុស្សប្រុសអាចកើតមហារីកសុដន់ ​ជា​ការ​ពិត មនុស្ស​ប្រុស​ក៏​ប្រឈម​មុខ​ជាមួយ​ជំងឺ​មហារីក​ដោះ​ដែរ គ្រាន់​តែថា​​ភាគ​រយ​ដែល​អាច​កើត គឺ​មាន​ក្នុង​កម្រិត​ទាប​ជា​ទី​បំផុត។ ​ទិន្នន័យ​ដែលដែល​មាន​មកន្លង​មក​​បញ្ជាក់​ថា ក្នុង​​ចំណោម​ជំងឺ​មហារីកដោះ​ទាំង​អស់ មាន​តែ​ ១​ភាគ​រយ​តែ​ប៉ុណ្ណោះ​កើត​លើ​មនុស្ស​ប្រុស ហើយ​មាន​មនុស្ស​ប្រុស​ម្នាក់​ក្នុង​ចំណោម​មួយ​ពាន់​នាក់ ដែល​ធ្វើ​រោគ​វិនិច្ឆ័យមាន​ជំងឺ​មហារីក​ដោះ។ ប៉ុន្តែ​ភាគ​រយ​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ដោះ លើ​មនុស្ស​​ប្រុស​មាន​ភាគ​រយ​ខ្ពស់ ដោយ​សារ​បុរស​​មិន​សូវ​យល់​ច្បាស់​អំពី​ជំងឺ​មួយ​នេះ។ ប្រុសៗ​ភាគ​ច្រើន​មិន​ខ្វាយ​ខ្វល់​អំពី​ដុំ​មាន​លើ​ដោះនោះទេ​ ដែល​វា​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មាន​ភាព​យឺតយ៉ាវ ក៏​ដូច​គ្នា​ជាមួយ​ការ​ព្យាបាល​ដែរ។ អត្ថបទគួរអាន៖  ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ សាហាវ​ណាស់ វៀតណាម​ស្លាប់​ជាង ៣០០នាក់​រាល់​ថ្ងៃ​ដោយ​សារ​មហារីក ​ព្រោះ​ផឹក​ស្រា​​ច្រើន អង់គ្លេស​នឹង​​បង្កើត​​ថ្នាំ​ព្យាបាល​​មហារីកឲ្យ​ជាដាច់ ​ដំបូង​​បំផុត​​ក្នុង​​លោក ២-ជំងឺមហារីកដោះលើមនុស្សប្រុស ទាំង​បុរស និង​ស្រ្តី​គឺ​មាន​ជាលិកា​ដោះ​ដូច​គ្នា​តាំង​ពី​ពេល​​ចាប់​កំណើត​មក​ម្លេះ។ ទោះ​បី​ជា​មនុស្ស​ប្រុស​មិន​អាច​ផលិត​ទឹក​ដោះបាន​ក្ដី ក៏​ដោះ​របស់បុរស​នៅ​តែ​អាច​វិវត្ដ​ទៅ​ជា​មហារីក​បាន​ដូច​គ្នា។ ជា​ទូទៅ​បហារីកដោះត្រូវគេរកឃើញ​នៅ​ពេល​មាន​វត្តមាន​ដុំ​រឹង​នៅ​ខាង​ក្រោម​ចុង​ដោះ និង​សាច់​ដោះ​របស់មនុស្សប្រុស​។ ករណី​មហារីក​ដោះ​លើ​មនុស្ស​ប្រុស​ភាគ​ច្រើន មាន​ឈ្មោះ​ថា Infiltrating Ductal Carcinoma (IDC) […]


មហារីកសុដន់

ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់?

បច្ចេកវិទ្យា​រីក​ចម្រើន ស្រីៗ​ដែល​មិន​ពេញ​ចិត្ត​នឹង​រូបរាង​ខាង​ក្រៅ​របស់​ខ្លួន បាន​សម្រេច​ចិត្ត​ទៅ​កែ​កុន​កន្លែង​មិន​ពេញ​ចិត្ត​នោះ ដូចជា​ច្រមុះ មាត់ ដើម​ទ្រូង​ជា​ដើម។ ទាក់​ទង​នឹង​ការ​កែ​កុន​ដើម​ទ្រូង​ញឹក​ញាប់​នោះ មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ស្ត្រី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់។ ចំពោះ​បញ្ហា​នេះ​លោក​សាស្ត្រាចារ្យ​ អ៊ាវ សុខា​ គ្រូពេទ្យ​ជំនាញ​ជំងឺ​មហារីក​ និង​ឈាម​បាន​ឲ្យ​ដឹង​ថា​ ការ​វះកាត់​ពង្រីក​ដើមទ្រូង​ឲ្យ​ធំ​មាន​បច្ចេកទេស​កែ​ច្រើន​យ៉ាង ​ហើយ​បញ្ហា​ប្រឈម​ ឬ​មិន​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ គឺ​អាស្រ័យ​ទៅ​លើ​បច្ចេកទេស​ដែល​ប្រើ​ដើម្បី​​កែ​ដើមទ្រូង​នោះ។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ឧទាហរណ៍​ថា “មាន​បង​ប្អូន​ស្រ្តី​ខ្លះ​នៅ​កម្ពុជា​ គាត់​ចាក់​សី​លី​កូន (Silicone) ទៅ​ក្នុង​ដើមទ្រូង​ ដើម្បី​ឲ្យ​សី​លី​កូន​ពង្រីក​ទំហំ​សុដន់​របស់​គាត់​ ហើយ​សីលីកូន​នោះ​ទៅ​ប៉ះ​នឹង​ខ្លាញ់​ ប៉ះ​ទៅ​លើ​សាច់ដុំ​ និង​ប៉ះ​ទៅ​លើ​ក្រពេញ​ទឹកដោះ​ផ្ទាល់ បច្ចេកទេស​បែប​នេះ​អាច​មាន​ហានិភ័យ តែ​មិន​មែន​ទាំង​ស្រុង​ទេ​ អាច​មាន ២ករណី ក្នុង​១០០​ករណី”។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ អ៊ី​ស្រា​អែល​​រក​​​ឃើញ​​​ដើម​ហេតុ​​​​បង្ក​​មហារីក​​សុដន់ អាច​ជា​ពន្លឺ​​ព្យាបាល​ថ្មី ​ ន៎ុះ! បារាំងចេញបម្រាមមិនឲ្យ​វះកាត់​ពង្រីក​សុដន់ ព្រោះតែ… លោក​វេជ្ជបណ្ឌិត​បាន​បញ្ចាក់​ដែរ​ថា​ ផ្ទុយ​ទៅ​វិញ បច្ចេកទេស​ដែល​ធ្វើ​ការ​វះ​កាត់​ញាត់​ថង់​សីលីកូន​ចូល​ទៅ​ក្នុង​ដើមទ្រូង​ នៅ​ខាង​ក្រោយ​ខ្លាញ់​ ពី​លើ​សាច់ដុំ​ដើមទ្រូង​ បើ​សិន​ជា​ថង់​ប្លាស្ទិច​សីលីកូន​នោះ​មិន​ធ្លាយ​ទេ​​​ គ្មាន​ហានិភ័យ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ទេ។ ឥឡូវនេះ​ដោយ​សារ​វិទ្យាសាស្ត្រ​ទំនើប​មែន​ទែន ដូច​នេះ​គេ​វះ​យក​ខ្លាញ់​នៅ​ក្នុង​ក្បាល​ពោះ​ស្រ្តី​ ទៅ​ដាក់​នៅ​ក្នុង​សុដន់​ដើម្បី​ឲ្យ​ធំ វិ​ធី​នេះ​គឺ​គ្មាន​បញ្ហា​ទេ ព្រោះ​ខ្លាញ់​គឺ​ជា​របស់​ស្ត្រី​ផ្ទាល់។ ដើម្បី​បញ្ចៀស​ហានិភ័យ​​ជំងឺ​មហារីក​សុដន់​លោក​វេជ្ជបណ្ឌិត​ក៏​បាន​ឲ្យ​យោបល់​ថា​ ស្រ្តី​គួរ​ជ្រើសរើស​បច្ចេកទេស​ទី៣ ហើយ​រក​ពេទ្យ​ដែល​មាន​ជំនាញ​ វះ​កាត់​ពង្រីក​សុដន់​ដោយ​ប្រើ​ខ្លាញ់​របស់​ខ្លួន​ផ្ទាល់ ដើម្បី​ពង្រីក​សុដន់​ ព្រោះ​វា​គ្មាន​ហានិភ័យ​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​។ អត្ថបទពាក់ព័ន្ធ៖ […]


មហារីកផ្សេងទៀត

ខាន់លឿងលើស្បែក និងភ្នែក អាចកើតមហារីកលំពែង

ទាំង​បុរស​ទាំង​ស្រ្តី បើ​មានចេញ​ខាន់​លឿង​លើ​ស្បែក និង​ភ្នែក អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​លំពែង នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ហ្វេសប៊ុក​ផេក​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ក្រៅ​ពី​សញ្ញា​មួយ​នេះ មាន​សញ្ញា​អី​ផ្សេង​ទៀត​ដែល​បញ្ជាក់​ថា យើង​កើត​ជំងឺ​មហារីក​លំពែង ហើយ​ជំងឺ​នេះ​បណ្តាល​មក​ពី​អ្វី? ១. អ្វី​ទៅ​ជា​ជំងឺ​មហារីក​លំពែង មហារីក​លំពែង​ជា​ជំងឺ​កម្រ តែ​កាច​សាហាវ ហើយ​ភាគ​ច្រើន​កើត​លើ​មនុស្ស​ប្រុស​អាយុ​ចាប់​ពី ៤០ឆ្នាំ​ឡើង​ទៅ។ ៨០% នៃ​ជំងឺ​នេះ ភាគ​ច្រើន​កើត​នៅ​ក្បាល​លំពែង ឯខ្លួន និង​កន្ទុយ​លំពែង​មិន​សូវ​កើត​មាន​នោះ​ទេ។ ២. កត្តា​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​លំពែង គេ​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​មហារីក​លំពែង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​នេះ៖ – មាន​ជំងឺ​ទឹកនោម​ផ្អែម – រលាក​លំពែង​រ៉ាំរ៉ៃ – ផឹក​ស្រា និង​ជក់​បារី – ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ – កត្តា​តំណ​ពូជ។ ៣. រោគ​សញ្ញាជំងឺមហារីកលំពែង កើត​មហា​រីក​លំពែង មិន​មាន​រោគ​សញ្ញា​ជាក់​លាក់​ទេ ព្រោះ​វា​កើត​ឡើង​ដោយ​ស្ងៀមស្ងាត់ តែ​អ្នក​ជំងឺ​អាច​ឈឺ​នៅ​ចុងដង្ហើម ធ្វើ​ឲ្យ​មិន​សូវ​ឃ្លាន​អាហារ និង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម។ – រាក​មួល – មានជំងឺ​ទឹក​នោម​ផ្អែម – ឡើង​លឿង​លើ​ស្បែក និង​ភ្នែក – ស្រក​ទម្ងន់។ ៤. ការ​ព្យាបាល​ជំងឺ​មហារីក​លំពែង តាម​ការ​បកស្រាយ​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ការ​ព្យាបាល​ជំងឺ​មហារីក​លំពែង​អាស្រ័យ​ទៅ​លើ​ទីតាំង​របស់​ដុំ​មហារីក ដោយ​ពឹង​ផ្អែក​ទៅ​លើ​វិធី​វះកាត់។ គ្រូពេទ្យ​វះកាត់ នឹង​កាត់​យក​បំណែក​ណា​មួយ​នៃ​លំពែង​ដែល​មាន​ដុំ​មហារីក។ ក្រោយ​វះ​កាត់​រួច អ្នក​ជំងឺ​អាច​ត្រូវ​ព្យាបាល​បន្ថែម​ដោយ​ថ្នាំ​គីមី ឬ​បាញ់​កាំរស្មី។ អត្ថបទពាក់ព័ន្ធ៖ Pancreatitis (ជំងឺ​រលាក​លំពែង) Pancreatic cancer (មហារីក​លំពែង) Obstructive Jaundice (ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


មហារីកថ្លើម

ស្វែងយល់ពីជំងឺរលាកថ្លើមប្រភេទ B គ្នាយើងមិនគួររំលង

​រលាក​ថ្លើម​ប្រភេទ B (Hepatitis B) ជា​ជំងឺ​ដែលធ្វើឱ្យថ្លើម​មាន​ស្នាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្លើម​ងាយ​នឹង​ចុះ​ខ្សោយ និង​ក្លាយ​ទៅ​ជា​មហារីក​ ហើយប្រសិន​បើ​អ្នកមិន​ព្យាបាល​ឱ្យទាត់​​ពេល​ទេ ជំងឺ​នេះ អាច​បង្ក​ឲ្យ​ស្លាប់​បាន។ ១. ដូច​ម្តេច​ដែល​ហៅ​ថា ជំ​ងឺរលកាថ្លើម​ប្រភេទ B គឺជាការឆ្លងវីរុសថ្លើមដែលបណ្តាលមកពីវីរុសរលាកថ្លើមប្រភេទ B ហើយការ​ឆ្លង​វីរុស​នេះ អាច​មាន​រយៈ​ពេល​ខ្លី និង​ធ្ងន់​ធ្ងរ និងមាន​រយៈ​ពេល​វែង​។ ២- តើជំងឺ​រលាក​ថ្លើម​ប្រភេទ B ឆ្លង​យ៉ាង​ដូច​ម្ដេច? ប្រសិន​បើ​នរណា​ម្នាក់​ឆ្លង​ជំងឺ​នេះ នោះ​គេ​អាច​នឹង​លេច​ចេញ​សញ្ញា​និង​រោគ​សញ្ញា​ដូច​ជា៖ ខាន់​លឿង (ស្បែក​រួម​ទាំង​ផ្នែកមួយ​ចំនួន​នៅ​លើ​រាង​កាយ​ប្រែ​ពី​ស ទៅ​ជា​លឿង ថែម​ទាំង​ទឹក​នោម​ឡើង​ក្រម៉ៅ ប្រែ​ទៅ​ជា​ពណ៌​ឈាម​ជ្រូគ ឬ​ករណី​ខ្លះ​ទៅ​ជា​ពណ៌ទឹក​ក្រូច)  លាមក​ឡើង​ស គ្រុន​ក្ដៅ អស់​កម្លាំង​ខ្លាំង បាត់​ចំណង់​ញ៉ាំ​អាហារ ចង្អោរ ឬក្អួត ឈឺ​ពោះ រោគ​សញ្ញា​ទាំង​នេះ អាច​នឹង​លេច​ចេញ​ឡើង​ក្រោយ​ពី​ឆ្លងពី១​ខែ​ទៅ ៦​ខែ។ មនុស្ស​ជា​ច្រើន​អាច​ដឹង​ថា​មាន​ជំងឺ​នេះ នៅ​ពេល​ដែល​ធ្វើ​តេស្ត​ឈាម​ប៉ុណ្ណោះ។ ៣- តើ​ត្រូវ​ព្យាបាល ជំងឺ​រលាក​ថ្លើម​ប្រភេទ B (Hepatitis B) ដូច​ម្ដេច? ព្យាបាល​ភ្លាម​ៗ​បន្ទាប់​ពី​ឆ្លង បន្ទាប់​ពីយើង​ដឹង​ថា​បាន​ប៉ះ​នឹង​វីរុស​ជំងឺ​រលាក​ថ្លើម​ប្រភេទ B យើង​ត្រូវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម។ ប្រសិន​បើ​យើង​​មិន​ទាន់​ចាក់​វ៉ាក់សាំង​ការពារ ឬមិន​ប្រាកដ​ថា​ការ​ចាក់​វ៉ាក់សាំង​ពី​មុន​នោះមាន​ប្រសិទ្ធិភាព​ឬ​អត់​នោះ គ្រូ​ពេទ្យ​នឹង​ចាក់​វ៉ាក់​សាំង​បន្ថែម ហើយ ​និងចាក់​ថ្នាំ Hepatitis Immune globulin […]


មហារីកថ្លើម

ចេះតែរមាស់ស្បែក​ដោយគ្មានមូល​ហេតុ អាចមកពីជំងឺមួយ​​ប្រភេទនេះ

ស្បែក​របស់​យើង​គ្រប់​គ្នា​ប្រៀប​បាន​ដូច​ជា​បង្អួច ដែល​អាច​ធ្វើ​ឲ្យ​សុខ​ភាព​របស់​យើង​ប្រែ​ក្លាយ​ទៅ​ជា​មាន​ជំងឺ ប្រសិន​បើ​ស្បែក​របស់​យើង​មាន​ការ​ប្រែ​ប្រួល។ បញ្ហា​រមាស់​ស្បែក​​អាច​ជា​សញ្ហា​មួយ​បង្ហាញ​អំពី​បញ្ហា​សុខ​ភាព​មួយ​ចំនួន មា​នដូច​ជា​ជំងឺ​ថ្លើម​ជា​ដើម។ ជា​ការ​ពិត​ទៅ​បម្រែ​បម្រួល​នៃ​ស្បែក​ គឺ​ជា​សញ្ញា​ដំបូង​របស់​ជំងឺ​ថ្លើម​សម្រាប់​អ្នក​ជំងឺ។ រមាស់​ស្បែក​គឺ​ជា​សញ្ញា​កើត​ឡើង​ច្រើន​ជាង​គេ ហើយ​វា​ក៏​ជា​រោគ​សញ្ញា​គួរ​ឲ្យ​ធុញ​ទ្រាន់​ជាង​គេ​សម្រាប់​ជំងឺ​ថ្លើម​ប្រម៉ាត់​នេះ​ផង​ដែរ។ វា​អាច​កើត​ឡើង​ឆាប់​បាត់​ទៅ​វិញ និង​អាច​មាន​សញ្ញា​តិច​តួច ឬ​អាច​កើត​ឡើង​រហូត និង​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ។ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​រមាស់​ពេញ​ដង​ខ្លួន​លើ​អ្នក​ជំងឺ​ថ្លើម គឺ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ក្រៅ​ពី​ការ​បក​ស្រាយ​ដែល​​ទាក់​ទង​ទៅ​នឹង​ការ​ស្ទះ​លំហូរ​នៃ​ទឹក​ប្រំម៉ាត់។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ក្រៅ​ពី​នេះ​គេ​ក៏​ជឿ​ដែរ​ថា​បញ្ហា​រមាស់​លើ​ស្បែក ក៏​បណ្ដាល​មក​ពី​បញ្ហា​លំហូរ​នៃ​ទឹក​ប្រម៉ាត់​ថយ​ចុះ (cholestasis) ដែល​ធ្វើ​ឲ្យ​ទឹក​ប្រម៉ាត់​ក្នុង​ចរន្ដ​ឈាម​កើន​ឡើង ដោយ​សារ​តែ​ប្រព័ន្ធ​បង្ហូរ​របស់​វា​ស្ទះ។ ទឹក​ប្រម៉ាត់​ត្រូវ​បាន​ផលិត​ឡើង​​ក្នុង​សាច់​ថ្លើម ហើយ​វា​ចេញ​ពី​ក្នុង​ថ្លើម​តាម​រយៈ​ប្រព័ន្ធ​ទឹក​ប្រម៉ាត់​ដែល​រត់​កាត់​លំពែង និង​ទៅ​បញ្ចេញ​ចោល​ក្នុង​ពោះ​វៀន​តូច​របស់​យើង។ វា​ជួយ​សម្អាត​កាក​សំណល់​ផលិត​ចេញ​ពី​ថ្លើម និង​ជួយ​ឲ្យ​ពោះ​វៀន​ស្រូប​អាហារ​ជាតិ​ខ្លាញ់​បាន​ល្អ។ ថ្លើម​បន្សាប​ជាតិ​ពុល និង​ច្រោះ​ជាតិ​ប្រៃ​ចេញ​ពី​ក្នុង​ទឹក​ប្រម៉ាត់។ ប្រសិន​បើ​មុខ​ងារ​ទាំង​នេះ​ធ្វើ​ការ​មិន​បាន​ល្អ វា​នឹង​ធ្វើ​ឲ្យ​ចាល់​ជាតិ​អំបិល​ក្នុង​ទឹក​ប្រម៉ាត់ ជាតិ​អាស៊ីដ​ក្នុង​ទឹក​ប្រម៉ាត់ និង​មាន​ជាតិ​ប៊ីលីរ៉ុយប៊ីន​កើត​ឡើង។ គេ​ជឿ​ថា​វត្តមាន​នៃ​សារធាតុ​ទាំង​អស់​នោះ​ គឺ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ឡើង​រមាស់ និង​ក្រហាយ។ មាន​ការ​ស្រាវ​ជ្រាវ​កំពុង​ធ្វើ​ឡើង​ដើម្បី​សិក្សា​បន្ថែម​អំពី​សារធាតុ​គីមី​ជាក់​លាក់ ដែល​បង្ក​ឲ្យ​ស្បែក​រមាស់​ទាក់​ទង​ជាមួយ​ទឹក​ប្រម៉ាត់ ដែល​លទ្ធ​ផល​របស់​ការ​សិក្សា​នោះ​ អាច​ធ្វើ​ឲ្យ​យើង​រក​មធ្យោបាយ​ព្យាបាល​បញ្ហា​រមាស់​នេះ​បាន។ ១- លក្ខណៈនៃបញ្ហារមាស់លើអ្នកមានជំងឺថ្លើម រមាស់​ច្រើន​កន្លែង ឬ​រមាស់​ពេញ​ដង​ខ្លួន​បណ្ដាល​មក​ពី​ជំងឺ​ថ្លើម អាច​កើត​ឡើ​ង​មុខសញ្ញា​ ឬ​រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​ការ​វិវត្ដន៍​របស់​បញ្ហា​ចាល់​ទឹក​ប្រម៉ាត់។ រមាស់​ស្បែក​ក្នុង​បញ្ហា​ចាល់​ទឹក​ប្រម៉ាត់​មាន​លក្ខណៈ​ប្លែក​ខុស​ពី​គេ។ វា​ភាគ​ច្រើន​រមាស់​ខ្លាំង​តាម​អវយវៈ​ ជា​ពិសេស​គឺ​នៅ​លើ​បាត​ដៃ និង​បាត​ជើង។ វា​រមាស់​កាន់​តែ​ខ្លាំង​នៅ​ពេល​ល្ងាច​ជិត​យប់ និង​នៅ​ពេល​យប់ ដែល​វា​នឹង​រំខាន​ដល់​ដំណេក​របស់​យើង​។ វា​ច្រើន​កើត​ឡើង​កាន់​តែ​ខ្លាំង​ពេល​អ្នក​មក​រដូវ អ្នក​ព្យាបាល​ប្រើ​វិធី​ចាក់​អ័រម៉ូន មា​នផ្ទៃ​ពោះ​ក្នុង​សប្ដាហ៍​ដំបូង​ៗ ពេល​ប៉ះ​ជាមួយ​រោម​ចៀម និង​ប៉ះ​ជាមួយ​កម្ដៅ ដូច​ជា​ងូត​ទឹក​ក្ដៅ​ជា​ដើម។ វា​មិន​បាត់​ទៅ​វិញ​នៅ​ពេល​យើងអេះ […]


មហារីកលំពែង

Pancreatitis (ជំងឺ​រលាក​លំពែង)

និយមន័យ១- អ្វី​ទៅ​ជាជំងឺ​រលាក​លំពែង? ជំងឺ​រលាក​លំពែង គឺ​ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​រលាក​និង​ហើម​ទៅ​លើ​លំពែង។ លំពែក​គឺ​ជា​ក្រពេញ​ដែល​មាន​រាង​ទ្រវែង​សំប៉ែត ដែល​ផ្ដេក​នៅ​ពីក្រោយ​ក្រពះ នៅ​ផ្នែក​ខាង​លើ​របស់​ពោះ។ លំពែង​មាន​មុខងារ​បញ្ចេញ​អង់ហ្ស៊ីម​រំលាយ​ចូល​ទៅ​ក្នុង​ពោះវៀន​តូច ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ និង​បញ្ចេញ​អ័រម៉ូន​អាំងស៊ុយលីន និង​គ្លុយកាហ្គុង (Glucagon) ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​បំបែក​និង​គ្រប់​គ្រង​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន។ ជំងឺ​រលាក​លំពែង​​​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ រលាក​លំពែង​ស្រួច​ស្រាវ និង​រលាក​លំពែង​រ៉ាំរ៉ៃ។ –ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ គឺ​ជា​ការ​រលាក​ភ្លាម​ៗ ដែល​កើត​ឡើង​មាន​រយៈពេល​ខ្លី ដែល​វា​មាន​កម្រិត​ចាប់​ពី​ស្រាល​ទៅ​ដល់​ធ្ងន់​ធ្ងរ ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។ អ្នក​ជំងឺ​ភាគ​ច្រើន​ដែល​មាន​ជំងឺ​នេះ នឹង​ជា​សះស្បើយ​ពេញ​លេញ បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។ ចំពោះ​ករណី​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​មាន​ការ​ហូរ​ឈាម​នៅ​ក្នុង​ក្រពេញ​នោះ​តែ​ម្ដង ហើយ​ធ្វើ​ឲ្យ​ខូច​ខាត​ជាលិកា​ក្រពេញ​ធ្ងន់​ធ្ងរ មាន​ការ​បង្ក​រោគ និង​ធ្វើ​ឲ្យ​កើត​ជា​គីស។ ជំងឺ​រលាក​លំពែង​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សរីរាង្គ​សំខាន់​ផ្សេង​ទៀត​ដូច​ជា បេះដូង សួត និង​តម្រង​នោម។ –ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ គឺ​ជា​ជំងឺ​ដែល​លំពែង​ទទួល​រង​ការ​រលាក​យូរ​អង្វែង។ ជំងឺ​នេះ​ច្រើន​កើត​ឡើង​បន្ទាប់​ពី​មាន​ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ ហើយ​អ្នក​ដែល​ច្រើន​តែ​មាន​ជំងឺ​នេះ គឺ​ច្រើន​តែ​អ្នក​ដែល​ផឹក​ស្រា​ច្រើន។ ការ​ខូច​លំពែង​ដោយ​សារ​តែ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន (ស្រា ឬ ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ផ្សេង​ទៀត) អាច​នឹង​មិន​បង្ក​ឲ្យ​ឃើញ​រោគ​សញ្ញា​ជា​ច្រើន​ឆ្នាំ​ទេ ប៉ុន្តែ ពេល​អ្នក​ជំងឺ​ឈឺ វា​នឹង​វិវត្តចេញ​ជា​រោគ​សញ្ញា​ជំងឺ​រលាក​លំពែង​ធ្ងន់​ធ្ងរ​តែ​ម្ដង។ ២- តើ​ជំងឺ​​រលាក​លំពែងកើត​ឡើង​ញឹក​ញាប់​ឬ​ទេ? ជំងឺ​រលាក​លំពែង អាច​នឹង​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​វា​អាច​គ្រប់​គ្រង​បាន​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម​ផ្សេងៗ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ Pancreatic cancer (មហារីក​លំពែង) រោគ​សញ្ញា៣- តើ​រោគ​សញ្ញាជំងឺ​រលាក​លំពែងមាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ​រួម​មាន៖ -ឈឺ​ពោះ​ផ្នែក​ខាង​លើ​ដែល​រាល​មក​ក្នុង​ខ្នង វា​អាច​ឈឺ​កាន់​តែ​ខ្លាំង​នៅ​ពេល​ញ៉ាំ​អាហារ ជា​ពិសេស​ពពួក​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន។ -ហើម​និង​តឹង​ណែន​ក្នុង​ពោះ -ក្អួត​ចង្អោ -គ្រុន​ក្ដៅ -ចង្វាក់​បេះដូង​កើន​ឡើង រោគ​សញ្ញា​នៃ​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​៖ រោគ​សញ្ញា​គឺ​ស្រដៀង​នឹង​រោគ​សញ្ញា​ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ​ដែរ ប៉ុន្តែ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន […]


មហារីកសុដន់

ស្រីៗ​ក្នុង​វ័យនេះ​គួរទៅពិនិត្យ​សុដន់​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ

ស្រ្តីៗ​គ្នាយើង​ដែល​ចង់ស្វែង​រក​ការ​ពិនិត្យ​សុដន់​​ ត្រូវ​ទៅទទួលការ​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ។ អ្នក​ជំនាញ​ទាំង​អស់​នោះ ត្រូវ​បាន​គេ​បង្ហាត់​បង្រៀន​ឲ្យ​ពួក​គាត់​ចាប់​បាន​ចំណុច​មិន​ប្រក្រតី និង​សញ្ញា​គ្រោះ​ថា្នក់​មាន​លើ​សុដន់។ ការ​ពិនិត្យ​សុដន់​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ពិនិត្យ​រក​ជំងឺ​មហារីក​សុដន់​ក្នុង​ដំណាក់​កាល​ដំបូង។ ​ស្រីៗ​គ្រប់​រូប​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ និង​ពិនិត្យ​សុដន់​​រៀង​រាល់ ១​ឆ្នាំ ទៅ ៣​ឆ្នាំ​ម្ដងចាប់​ពី​ពេល​មាន​អាយុ ២០​ឆ្នាំ និង​យ៉ាង​ហោច​ណាស់​ទៅ​ពិនិត្យ​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ​ពេល​មាន​អាយុ​ចាប់​ពី៤០​ឆ្នាំ​ឡើង​ទៅ។ ១- ពេលណាត្រូវត្រៀមសម្រាប់ជួបគ្រូពេទ្យពិនិត្យសុដន់ យើង​អាច​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង ដោយ​​សង្កេត​រក​មើល​ថាឃើញ​មាន​គឺ​កូន​កណ្ដុរឬយ៉ាងណា​។ ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​​មាន​បទ​ពិសោធន៍​វិញ គាត់​អាច​រក​ឃើញ​កន្លែង​ដែល​គួរ​ឲ្យ​សង្ស័យ និង​ជា​​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អ្នក​ជំងឺ​ខ្លួន​ឯង​មិន​បាន​ចាប់​អារម្មណ៍។ ប្រសិន​បើ​ស្រីៗគ្នា​យើង​​មាន​សញ្ញា​ដូច​ខាង​ក្រោម គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​លើ​សុដន់​។ មាន​ដុំ​កូន​កណ្ដុរ​ថ្មី​លេច​ឡើង ឬ​មាន​បម្រែ​បម្រួល​ក្នុង​សុដន់​ដូច​ជា ប្រែ​ប្រួល​រូប​រាង​ចុង​សុដន់ ឬ​មាន​ហូរ​ទឹក​រងៃ​ចេញ​មក​តាម​ចុង​សុដន់​ប្លែក​ខុស​ពី​ធម្មតា។​ ចុង​សុដន់​​លិប​ចូល​ក្នុង ក្នុង​ករណី​នេះ​គឺ​ចុង​សុដន់​របស់​អ្នក​​ជំងឺលិប​ចូល​ទៅ​ខាង​ក្នុង​នៃ​សុដន់ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​មាន​បញ្ហា​នេះ​តាំង​ពី​កំណើត គឺ​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ការ​ប្រែ​ប្រួល​បែប​នេះ ទើ​ប​តែ​កើត​ឡើង​ថ្មី​ៗ​​ទេ​នោះ យើង​ត្រូវ​ប្រាប់​គ្រូពេទ្យ​អំពី​បញ្ហា​ទាំង​អស់​នេះ។ មាន​ឈឺ​ចាប់​លើ​សុដន់​តែ​ម្ខាង ឬ​ឈឺ​ទាំង​សង​ខាង ដែល​វា​មិន​ទាក់​ទង​ជាមួយ​នឹង​ពេល​អ្នក​មក​រដូវ​ទេ។ ធ្លាប់​វះ​កាត់​កែ​សុដន់​ពីមុន ធ្លាប់​ច្រឹប​សាច់​សុដន់​យក​ទៅ​ពិនិត្យ មាន​ប្រវត្ដិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​មហារីក​សុដន់។ ពេល​វេលា​ល្អ​បំផុត​សម្រាប់​ពិនិត្យ​សុដន់​របស់​ស្រ្តី គឺ​ក្នុង​រយៈ​ពេល ១ ទៅ ២​សប្ដាហ៍​បន្ទាប់​ពី​មក​រដូវ​រួច ដោយ​សារ​តែ​អំឡុង​ពេល​កំពុង​មក​រដូវ សុដន់​​នឹង​ឡើង​រឹង និង​ហើម។ ២- តើមានអ្វីកើតឡើងអំឡុងពេលពិនិត្យសុដន់ មុន​ពេល​ពិនិត្យ គ្រូពេទ្យ​ជំនាញ​ត្រូវ​ការ​សួរ​នាំ​អំពី​ព័ត៌​មាន​ទាក់​ទង​ជាមួយ​ប្រវត្ដិ​ជំងឺ រួម​បញ្ចូល​ទាំង​ព័ត៌​មាន​អំពី​ប្រវត្ដិ​នៃ​វដ្ដ​រដូវ និង​ប្រវត្ដិ​នៃ​ការ​មាន​គភ៌​ដែរ។ ដើម្បី​ធ្វើ​ការ​ពិនិត្យ យើង​​ត្រូវ​ចាំ​បាច់​ដោះ​សម្លៀក​បំពាក់​ចាប់​ពី​ត្រឹម​ចង្កេះ​ឡើង​លើ​ចេញ។ អំឡុង​ពេល​កំពុង​ពិនិត្យ គ្រូពេទ្យ​នឹង​ពិនិត្យ​មើលលក្ខណៈ​ទូទៅ​របស់​សុដន់ បម្រែ​បម្រួល​នៃ​ទំហំ​សុដន់ រូប​រាង ឬ​ភាព​ស្មើ​គ្នា​រវាង​សុដន់​ទាំង​សង​ខាង។ គ្រូពេទ្យ​ប្រហែល​ជា​អាច​ឲ្យ​អ្នក​ជំងឺ​​​ប្ដូរ​ឥរិយាបថ​ខ្លះ​ៗ ដូច​ជា​តម្រូវ​ឲ្យ​​គេង និង​ដាក់​ដៃ​ទាំង​សង​ខាង​ក្រោម​ក្បាល លើក​ដៃ​ទាំង​សាង​ខាង​ឡើង​លើ​ក្បាល លើក​ត្រគៀក​ទាំង​សង​ខាង​ឡើង និង​អាច​សង្កត់​ដៃ​​លើ​ត្រគៀក។ កាយ​វិការ​ទាំង​អស់​នេះ​ជួយ​ឲ្យ​គ្រូពេទ្យ […]


មហារីកសុដន់

ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម

បច្ចុប្បន្ន​ជំងឺ​មិន​ឆ្លង ដូចជា​ជំងឺ​មហារីក បេះដូង សួត គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល ទឹកនោម​ផ្អែម កំពុង​តែ​គំរាម​កំហែង​សុខភាព​ខ្លាំង​ជាង​ជំងឺ​មិន​ឆ្លង។ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ ដើម្បី​បង្ការ​មិន​ឲ្យ​ប្រឈម​នឹង​ជំងឺ​មិន​ឆ្លង​ទាំង​នោះ? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ណែនាំ​អំពី​ប្រការ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ដើម្បី​ចៀស​ផុត​ពី​ការ​គំរាម​កំហែង​របស់​ជំងឺ​មិន​ឆ្លងចំពោះ​សុខភាព​យើង ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។ ១. ប្រការ​គួរ​ធ្វើ ក. ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ប្រការ​ដែល​យើង​គួរ​ធ្វើ​ដំបូង​បំផុត​នោះ គឺ​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ​នៅ​ពេល​មាន​ជំងឺ​ដង្កាត់​ម្តងៗ មិន​ត្រូវ​លេប​ថ្នាំ​ដោយ​ចិត្ត​ឯង ឬ​គ្មាន​វេជ្ជបញ្ជា​នោះ​ទេ ពិសេស​ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក (ថ្នាំផ្សះ)។ ខ. ធ្វើ​សកម្មភាព​រាងកាយ ការ​ធ្វើ​សកម្មភាព​រាងកាយ​ដោយ​លេង​កីឡា​ផ្សេងៗ និង​ហាត់ប្រាណ ដូចជា ដើរ រត់ ជិះកង់ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​នោះ​ទេ ជំងឺ​ផ្សេងៗ​ក៏​អាច​កាត់​បន្ថយ​បាន​ដែរ។ យក​ល្អ​យើង​គួរ​ចំណាយ​ពេល​ហាត់​ប្រាណ​ឲ្យ​បាន ៣០នាទី/ថ្ងៃ។ គ. ចាក់​វ៉ាក់សាំង​ការពារ “ការពារ​ប្រសើរ​ជាង​ព្យាបាល” ដូចនេះ​ហើយ​យើង​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ​ជា​មុន នូវ​ប្រភេទ​ជំងឺ​ណា​ដែល​មាន​វ៉ាក់សាំង​ការពារ​រួច​ហើយ ដូច​ជា​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន វ៉ាក់សាំង​ថ្លើម​ប្រភេទ B ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា ឃ. បំបៅ​កូន​ដោយ​ទឹកដោះ ចំពោះ​ស្ត្រី​ការ​បំបៅ​ដោះ​កូន​ចំណេញ​ទាំង​ថវិកា និង​សុខភាព ក្នុង​នោះ​កូន​ដែល​បៅ​ដោះ​ម្តាយ​មាន​សុខភាព​ល្អ អាច​ចៀស​ផុត​ពី​ជំងឺ​ច្រើន​មុខ ឯ​ម្តាយ​វិញ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់ មហារីក​ដៃស្បូន-មាត់ស្បូន។ អត្ថបទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ ២. ប្រការ​គួរ​ចៀស​វាង ក. កុំ​ជក់​បារី បារី​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​នោះ ដូចនេះ​យើង​កុំ​ជក់​បារី ហើយ​ចំពោះ​អ្នក​ដែល​ជក់​ហើយ​ត្រូវ​ចាប់​ផ្តើម​ផ្តាច់​ពី​ថ្ងៃ​នេះ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ