ទន្ទឹមគ្នានោះលោកសាស្ដ្រាចារ្យ Russell Foster នៅសាកលវិទ្យល័យ Oxford ក៏បានបង្ហាញមតិខ្លះអំពីការកំណត់ពេលវេលា គេងក្នុងចំនួន៧ម៉ោងសម្រាប់សុខភាពខួរក្បាល ដោយឡែកលោកចង់បញ្ជាក់ថា គុណភាពនៃការគេង ៧ម៉ោងក៏មានភាពខុសគ្នា ដែលការគេង៧ម៉ោងខ្លះមានភាពស្ងប់ និង ៧ម៉ោងខ្លះមិនស្ងប់ ហេតុដូច្នេះការសិក្សាមួយមិនអាចគ្រប់គ្រាន់សម្រាប់មនុស្សទូទៅបានទេ។ ការគេងដែលល្អគឺ យើងត្រូវដឹងពីតម្រូវការជាក់ស្ដែងនៃរាងកាយរបស់យើង ថារយៈពេលប៉ុន្មានដែលខ្លួនប្រាណយើងត្រូវការគេងឲ្យគ្រប់គ្រាន់។ មនុស្សគ្រប់រូបមានទម្លាប់នៃការគេងខុសៗគ្នា មានខ្លះគេងភ្ញាក់ច្រើន មានខ្លះគេងមិនភ្ញាក់ គឺជាទម្លាប់នៃការគេងពួកគេ ជាពិសេសភាពខុសគ្នានៃមនុស្សវ័យកណ្ដាល និង វ័យចំណាស់។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ជាក់ស្ដែងបើគិតទៅដល់ការកំណត់ពេលវេលាសម្រាប់ការគេងដែលត្រឹមត្រូវ កន្លងមកអ្នកស្រី Michelle Drerup អ្នកជំនាញផ្នែកសុខភាព នៃការគេងធ្លាប់មានប្រសាសន៍ថា អ្នកគ្រប់គ្នាតែងតែមានអារម្មណ៍ស្រស់ស្រាយ មានការចងចាំល្អប្រសិនបើគេងបានគ្រប់គ្រាន់ ព្រោះការគេងគ្រប់គ្រាន់ គឺជាថាមពលសំខាន់ដែលខួរក្បាលមិនអាចខ្វះបាន។ អ្នកស្រីបានណែរនាំពីរយៈពេលនៃការគេង ដោយចាត់ថ្នាក់ពីអាយុពី ១៨ទៅ៦៤ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៩ ម៉ោង និង វ័យ៦៥ឆ្នាំគួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៨ ម៉ោងទើបខួរក្បាលមានសុខភាពល្អ។