អត្ថបទផ្សេងទៀតពី ទម្លាប់ល្អ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
អត្ថបទផ្សេងទៀតពី ទម្លាប់ល្អ
ការរស់នៅល្អ ជាអ្វី? សំដៅលើចំណុចណាខ្លះ?
ការរស់់នៅល្អ រាប់បញ្ចូលទាំង សុខភាពរាងកាយល្អ សុខភាពផ្លូវចិត្តរឹងមាំ ការប្រាស្រ័យទាក់ទងក្នុងសង្គមល្អ ហើយអាចសង្កេតមើលនិងវាយតម្លៃរាល់ចំណុចខ្វះខាតនៃទម្លាប់ល្អៗដែលខ្លួនអសកម្ម ឬខ្វះខាត។ មុនឈានដល់ចំណុចទាំងនេះ គឺគេរាប់បញ្ចូលវិន័យនៃការរស់នៅ ទម្លាប់ក្នុងការធ្វើអ្វីមួយទៀងទាត់ដែលជាប្រយោជន៍មិនប៉ះពាល់សុខភាពដូចជា គេងគ្រប់គ្រាន់ ញ៉ាំអាហារល្អ មិនជម្នះញ៉ាំអាហារប៉ះពាល់សុខភាពតាមឃ្លាន ញ៉ាំទឹកគ្រប់គ្រាន់ ហាត់ប្រាណ ប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនវិជ្ជមានចេះជួយយកអសារគ្នាមិនបង្កគ្រោះថ្នាក់ និងមានជំហរគិតវិជ្ជមានជាប្រចាំ។
ការរស់នៅល្អ មានសារសំខាន់អីខ្លះ?
ជាក់ស្ដែងទម្លាប់នៃការរស់នៅល្អ មានវិន័យ មានគោលការណ៍ជាក់លាក់ ជាគន្លឹះសំខាន់ដែលមានសុខភាពល្អបរិបូរណ៍។ បើសុខភាពល្អបានសេចក្ដីថា មានភាគរយតិចតួចណាស់ក្នុងការវិវត្តន៍ទៅជាជំងឺដង្កាត់នានា។ សុខភាពរាងកាយមាំទាំ សុខភាពផ្លូវចិត្តនិងអារម្មណ៍ក៏រឹងមាំដូចគ្នា ដែលជាហេតុបង្កើតជាជំហរដ៏រឹងមាំក្នុងការគិត ធ្វើ និងរក្សាសកម្មភាពវិជ្ជមាន បង្កើតសមិទ្ធផលជោគជ័យជាបន្តបន្ទាប់។
ស្វែងយល់បន្ថែម:
តិចនិកខ្លះពីអ្នកជំនាញ តាំងចិត្តបង្កើតទម្លាប់ល្អដើម្បីសុខភាព
ចង់បានទម្លាប់នៃការរស់នៅល្អ គួរបង្កើតដោយវិធីណា? គួរធ្វើអីខ្លះ?
"ទម្លាប់ល្អជាប្រចាំមិនងាយស្រួលធ្វើបានទេ។ អ្នកជោគជ័យ យកឈ្នះខ្លួនឯងបាន មានការតាំងចិត្តខ្ពស់ ទើបបង្កើតទម្លាប់ល្អក្នុងការរស់នៅបាន។ ប៉ុន្តែមានវិធីមួយចំនួនដែលគួររៀនតាម ប្រសិនបើចង់បានទម្លាប់ល្អក្នុងការរស់នៅ ឬធ្វើអ្វីមួយ៖ - កំណត់គោលដៅ (ទម្លាប់) ឲ្យសម្រេចអ្វីមួយដែលចង់បាន រយៈពេលណា (ឧទាហរណ៍៖ (១)សម្រកគីឡូឲ្យបាន ១០គីឡូ រយៈពេល ៣ខែ។ (២) ឈប់ផឹកភេសជ្ជៈមានជាតិស្ករ ឬទឹកក្រូច ឬភេសជ្ជៈប៉ូវកម្លាំង ត្រឹម ៣ខែ។ (៣) តាំងចិត្តឈប់ជក់បារី/ឈប់ផឹកគ្រឿងស្រវឹងឲ្យបាន ៣ខែទៅមុខ) - កត់ត្រា ឬតាមដានពីការវិវត្តន៍ជាប្រចាំ - មានចិត្តអំណត់ ក្នុងការផ្លាស់ប្ដូរទម្លាប់មិនល្អនានា - កំណត់ពីដំណាក់កាលចុងក្រោយ ឬលទ្ធផលនៃការខិតខំ ទើបយើងដឹងថាយើងសម្រេចបានកម្រិតណា - បើជោគជ័យ (១០០% ឬកម្រិតខ្ពស់ណាមួយ) គួរផ្តល់រង្វាន់ខ្លួនឯងចំពោះជោគជ័យដែលបានខិតខំ។ "
ស្វែងយល់បន្ថែម:
ទម្លាប់ល្អៗម៉ាក់ប៉ាគួរធ្វើ មុនពេលឲ្យកូនចូលគេង