បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន
ការពពោះ គឺជារយៈពេលដ៏សំខាន់ និងមានអត្ថន័យបំផុតសម្រាប់ម៉ាក់ៗ។ អំឡុងពេលនេះដែរ យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្នចំពោះទម្លាប់ខុសឆ្គងមួយចំនួន ដែលអាចប៉ះពាល់ដល់សុខភាពអាអូនក្នុងផ្ទៃ។ តើរឿងអ្វីខ្លះ ដែលម៉ាក់ៗមិនគួរធ្វើអំឡុងពេលពពោះ? ១. ខ្ជិលច្រអូស និងមិនធ្វើអ្វីទាំងអស់ ម៉ាក់ៗគួរធ្វើសកម្មភាពប្រចាំថ្ងៃស្រាលៗ រួមបញ្ចូលការហាត់យូហ្គា ដើរជារៀងរាល់ថ្ងៃ ឬចំណាយពេលខ្លះ ធ្វើរឿងដែលខ្លួនឯងចូលចិត្ត។ ទង្វើទាំងនេះ អាចជួយគ្រប់គ្រងអារម្មណ៍ កាត់បន្ថយអាការៈចាញ់កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀសបញ្ហាសុខភាពផ្សេងៗ។ ម្យ៉ាងវិញទៀត បើយើងអង្គុយច្រើនពេក នោះនឹងអាចបណ្តាលឲ្យមានបញ្ហាសុខភាពមួយចំនួន ដូចជាឡើងទម្ងន់ ឬជំងឺទឹកនោមផ្អែមពេលពពោះ។ល។ ២. ជក់បារី ញ៉ាំគ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន នៅពេលដែលយើងជក់បារី ញ៉ាំគ្រឿងស្រវឹង ឬជាតិកាហ្វេអ៊ីន សារធាតុទាំងនោះនឹងចូលទៅកាន់សុករបស់ម៉ាក់ៗ ហើយប៉ះពាល់ដល់ទារកក្នុងផ្ទៃដោយផ្ទាល់។ ហានិភ័យនៃកូនស្លាប់ក្នុងផ្ទៃ សម្រាលមិនគ្រប់ខែ ការរលូតកូន កូនកើតមិនគ្រប់គីឡូ និងបញ្ហាទារកស្លាប់ភ្លាមៗ អាចនឹងកើនឡើងខ្ពស់។ គ្រឿងស្រវឹង ក៏រួមចំណែកដល់បញ្ហាមិនប្រក្រតីខាងរាងកាយ និងបញ្ញាស្មារតី ហើយការជក់បារីទៀតសោត អាចប៉ះពាល់ដល់សមត្ថភាពក្នុងការមានផ្ទៃពោះម្តងទៀត និងបង្កជាបញ្ហាផ្លូវដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំអាហារជាក់លាក់ ទន្ទឹមនឹងនេះដែរ សាច់ បន្លែ ត្រី ឬស៊ុតឆៅ ទឹកផ្លែឈើ ឈីស និងអាហារកែច្នៃមួយចំនួន អាចបណ្តាលឲ្យមានផលវិបាកក្នុងពេលសម្រាល។ អ៊ីចឹងហើយ […]