តាមគោលការណ៍របស់ក្រសួងសុខាភិបាល តម្រូវឲ្យស្រីៗមានផ្ទៃពោះលេបថ្នាំជាតិដែកឲ្យបានយ៉ាងហោចណាស់ ៩០ គ្រាប់ អំឡុងពេលពពោះក្នុងត្រីមាសទី១? តើថ្នាំជាតិដែកមានផ្ទុកអ្វីខ្លះ និងសំខាន់ប៉ុនណាចំពោះសុខភាពម្តាយ និងគភ៌?
ដូចដែលយើងដឹងស្រាប់ហើយថា អំឡុងពេលមានផ្ទៃពោះអ័រម៉ូនប្រែប្រួលខ្លាំង ចំណែករាងកាយយើងត្រូវការជាតិដែក ដើម្បីផលិតអេម៉ូគ្លូប៊ីនទ្វេដង ដែលមានតួនាទីសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហម។ អេម៉ូក្លូប៊ីន មានតួនាទីផលិតគ្រាប់ឈាមបន្ថែមដល់កូនក្នុងផ្ទៃ ដូច្នេះហើយជាតិដែកគឺជាអ្វីដែលស្រីៗមានផ្ទៃពោះត្រូវការដើម្បីបង្កើនគ្រាប់ឈាមក្រហម កាត់បន្ថយភាពស្លេកស្លាំង និងហានិភ័យផ្សេងៗ ពេលសម្រាលអាអូន។
ថ្នាំជាតិដែកមានផ្ទុកអ្វីខ្លះ?
ស្រីៗគ្នាយើងមានដឹងទេ គ្រាប់ថ្នាំជាតិដែក មិនមែនមានតែជាតិដែកមួយមុខប៉ុណ្ណោះទេ វាផ្ទុកបន្ថែមនូវអាស៊ីដហ្វូលិច ដែលអាចជួយឲ្យទារកក្នុងផ្ទៃឲ្យមានសុខភាពល្អ ចៀសផុតពីការឆែបមាត់ ពកឆ្អឹងខ្នងជាដើម។
តើត្រូវញ៉ាំថ្នាំជាតិដែកពេលណា?
ថ្នាំជាតិដែកផ្តល់ឲ្យដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនានា ពិសេសមណ្ឌលសុខភាព។ ស្រីៗដែលមានផ្ទៃពោះត្រូវញ៉ាំថ្នាំជាតិដែក ១ គ្រាប់ រៀងរាល់ថ្ងៃ ឲ្យបានយ៉ាងហោចណាស់ ៩០ គ្រាប់អំឡុងពេលពពោះ ៣ដំបូង។ គ្រូពេទ្យបានណែនាំឲ្យស្រីៗមានផ្ទៃពោះញ៉ាំនៅពេលបាយល្ងាច ដើម្បីបញ្ចៀសការធ្វើទុក្ខ ក្រោយពេលលេបថ្នាំ ដូចជាធីងធោង វិលមុខ ក្អួតចង្អោរ។
[embed-health-tool-ovulation]
ថ្នាំវីតាមីនផ្សេងៗអាចជំនួសថ្នាំជាតិដែកបានទេ?
ចម្លើយខ្លី គឺមិនបាននោះទេ ព្រោះថ្នាំវីតាមីនដទៃទៀតមិនមានជាតិដែកគ្រប់គ្រាន់សម្រាប់ម្តាយ និងកូន ត្រូវការនោះទេ ថ្នាំទាំងនោះសម្បូរវីតាមីនច្រើនជាងជាតិដែក។ ម៉ាក់ៗមិនបាច់បារម្ភទេ ការលេបថ្នាំជាតិដែកតែមួយមុខរយៈពេល ៣ ខែដំបូង គ្រប់គ្រាន់ហើយទាំងម្តាយ និងកូន ការទិញថ្នាំវីតាមីនផ្សេងៗមកបំប៉នសុខភាពជំនួស អាចឲ្យយើងចំណាយលុយច្រើន ឯជាតិដែកវិញក៏មិនគ្រប់គ្រាន់ដែរ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?