ត្រីមាសទី ១

ត្រីមាសទី ១ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី ១

ចំណេះដឹងទូទៅ

ត្រីមាសទី ១

មូសអង្កាមកំពុងកើនខ្លាំង ប៉ាម៉ាក់ និងស្ត្រីពពោះ គួរប្រយ័ត្នជំងឺប៉ុន្មានមុខនេះ

មូសអង្កាម កំពុងតែកើន​ខ្លាំងឡើង​គួរ​ឱ្យ​កត់សម្គាល់ នា​ពេលថ្មី​ៗនេះ ហេតុនេះ ប៉ាម៉ាក់ដែលមានកូនតូច និងស្ត្រីពពោះ គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ពី​ការ​ឆ្លង​ជំ​ងឺ​ធ្ងន់​ធ្ងរ​មួយ​ចំនួន និងផល​ប៉ះ​ពាល់​ចំពោះ​ទារក​ក្នុង​ផ្ទៃ ដែល​បណ្តាល​មក​ពី​សត្វមូស​អង្កាម​ខាំ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗនេះ យើង​សង្កេតឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ពី​ការ​កើន​ឡើង​នៃ​សតស្វមូស​អង្កាមក្នុង​ចំនួន​ច្រើន​ខុស​ពី​ឆ្នាំ​មុនៗ ហើយ​ការ​កើន​ឡើង​ខុស​ប្រក្រតី​នៃ​វត្តមាន​សត្វមូស​ទាំង​នេះ គឺ​បណ្តាល​មក​ពី​ការ​កើន​ឡើង​កម្តៅ និងកំហាប់​ក្លិន​ស្អុយ​នៃ​ទឹក​ស្អុយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ប្រែ​ប្រួលអាកាសធាតុនៅ​រដូវក្តៅ​ចាប់ពី​ខែ​វិច្ឆិកា រហូត​ដល់​ខែ​មេសា ក៏អំ​ណោយ​ផល​ដល់ការ​បង្កាត់​ពូជ ការ​កកើត និង​បំលាស់​ទី​នៃ​មូស​អង្កាម​នេះ​ផង​ដែរ​។ ហេតុនេះ យើង​គ្រប់គ្នា​គួរ​តែ​ប្រយុទ្ធ​ប្រយ័ត្ន​លើ​ជំ​ងឺ​ឆ្លង​ផ្សេងៗ​តាមរយៈ​សត្វ​មូស​អង្កាម ជា​ពិសេស​កុមារអាយុក្រោម៥ឆ្នាំ និង​ស្ត្រី​កំពុង​តែ​មាន​ផ្ទៃ​ពោះ បើ​ទោះ​បី​វា​មិន​មែន​ជា​ភ្នាក់​ងារ​ចម្លង​ជំ​ងឺ​គ្រុន​ឈាម គ្រុនចាញ់ និង​គ្រុនឈីក ក៏ដោយ​។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក តើមូសអង្កាមអាចបង្កជំងឺ​អ្វីខ្លះ? ប៉ុន្តែ បើយោង​ទៅ​តាម​ទៅ​គេហ​ទំ​ព័រ PMC មូស​អង្កាម​គឺ​ជា​ភ្នាក់​ងារ​ចម្លង​ជំ​ងឺ​ធ្ងន់​ធ្ងរ​ជាច្រើន ដែល​​អាច​បង្ក​ផល​ប៉ះ​ពាល់​​ខ្លាំង​​លើ​កុមារ និង​ស្ត្រី​កំពុង​ពពោះ ដោយសារ​តែពួក​គេ​មាន​​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ទន់ខ្សោយ​។ មូស​អង្កាម ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ភ្នាក់​ងារ​ចម្លង​វីរុស និង​ប៉ា​រ៉ា​ស៊ីត ជាច្រើន​ប្រភេទ ដែល​នាំឱ្យប៉ះ​ពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​។ ចំពោះកុមារ​អាយុក្រោម៥ឆ្នាំ ពួក​គេ​អាច​នឹង​​ឆ្លង​ជំ​ងឺ​មួយ​ចំនួន​ដែល​ចម្លង​ដោយ​មូសអង្កាម ដូច​ជា ជំ​ងឺ​រលាក​ស្រោម​ខួរ និង​វីរុស West Nile។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់ PMC​។ ដោយឡែក សម្រាប់​ស្ត្រី​​កំពុង​ពពោះ ជាពិសេស​នៅ​ត្រីមាស​ទី​១ ការ​ឆ្លង​វីរុស […]

ស្វែងរក ត្រីមាសទី ១

ត្រីមាសទី ១

ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ?

ដំឡូងជ្វា ជា​អាហារ​ដែល​មាន​រសជាតិផ្អែម ងាយ​ស្រួល​រក និង​មាន​តម្លៃ​ថោក តែ​ម៉ាក់ៗ​ដែល​កំពុង​ពពោះ​មាន​ដឹង​អត់ ដំឡូង​ជ្វា​ល្អ​ចំពោះ​ទារក​ក្នុង​ផ្ទៃពោះ​ខ្លាំង​ណាស់ អ៊ីចឹង​ហើយ​គួរ​តែ​​ញ៉ាំ​វា​ឲ្យ​បាន​ច្រើន។ ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ កាល់ម៉ែត លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ដំឡូង​ជ្វា​សម្បូរ​ទៅ​ដោយ​សារធាតុ​បេតាការ៉ូទីន ហើយ​ត្រូវ​បាន​បម្លែង​ទៅ​ជា​វីតាមីន A នៅ​ក្នុង​ខ្លួន​របស់​យើង។ វីតាមីន A គឺ​ចាំបាច់​សម្រាប់​ការ​លូតលាស់​នៃ​កោសិកា​រាង​កាយ​របស់​ទារក​ក្នុង​ផ្ទៃ ពិសេស​កែវភ្នែក។ បន្ថែម​ពី​លើ​នេះ​ទៀត អត្ថ​ប្រយោជន៍​របស់​ដំឡូងជ្វា គឺ​ជួយ​ដល់​កា​រំលាយអា​ហារ ព្រោះ​ដំឡូង​ជ្វា​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​កាត់​បន្ថយ​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ កាត់​បន្ថយ​អាការៈ​ទល់​លាមក និងហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ។ អត្ថបទពាក់ព័ន្ធ៖ ដំឡូងជ្វា សំបូរជាតិសរសៃ និងវីតាមីន ជួយ​ច្រើន​ដល់សុខភាព បន្លែ-ផ្លែឈើល្អៗ ជួយកូនក្នុងផ្ទៃលូតលាស់ល្អ ម៉ាក់ៗត្រូវញ៉ាំឲ្យបានច្រើន ដំឡូងជ្វាពណ៌ស្វាយ តម្លៃ​សមរម្យ​ ហើយ​អត្ថប្រយោជន៍​​ច្រើន​មិន​ធម្មតា ខាងក្រោម​នេះ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​របស់​ដំឡូងជ្វា ដែល​សុទ្ធ​តែ​មាន​ប្រយោជន៍ចំពោះ​សុខភាព​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ។ សារធាតុ​ចិញ្ចឹម​របស់​ដំឡូងជ្វា ការ​ញ៉ាំ​ដំឡូងជ្វា ១២៤ក្រាម​ផ្តល់​ជាតិ​ទឹក​ប្រហែល ៩៨,៧ក្រាម និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត៖ ប្រូតេអ៊ីន៖ ២ក្រាម ជាតិខ្លាញ់៖ ៣ក្រាម កាបូអ៊ីដ្រាត៖ ១៨,៧ក្រាម ជាតិសរសៃ៖ ២,៤៨ក្រាម ជាតិដែក៖ ០,៧មីល្លិក្រាម កាល់ស្យូម៖ ៥០,៨​មីល្លិក្រាម ម៉ាញ៉េស្យូម៖ ១៩,៨មីល្លិក្រាម ផូស្វ័រ៖ ៥០,៨មីល្លិក្រាម ប៉ូតាស្យូម៖ ២៥៩មីល្លិក្រាម សូដ្យូម៖ ៣០៦មីល្លិក្រាម វីតាមីន C៖ ១២,៨​មីល្លិក្រាម បេតាការ៉ូទីន៖ ៩,៤៧មីល្លិក្រាម វីតាមីន A៖ ៨២៣មីក្រូក្រាម វីតាមីន K៖ ៥,១មីក្រូក្រាម។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ត្រីមាសទី ១

កាល់ស្យូមល្អយ៉ាងម៉េចខ្លះ ចំពោះម៉ាក់ៗ និងទារកនៅក្នុងផ្ទៃ?

ជា​ទូទៅ​ពេល​ម៉ាក់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំឡុង​ពពោះ គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់ៗ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ដែល​មាន​ទាំង​ជាតិ​ដែក រ៉ែ វីតាមីន ជាពិសេស​ជាតិ​កាល់ស្យូម។ តើ​កាល់ស្យូម​នោះ មាន​សារៈសំខាន់​អ្វី​ខ្លះ​ចំពោះ​យើង និង​កូន​ក្នុង​ផ្ទៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា កាល់ស្យូមល្អ​​ចំពោះ​ម៉ាក់​ៗ​ អាច​ការពារ​ពីជំងឺ​បម្រុង​ក្រឡា​ភ្លើង ដែល​មាន​ហានិភ័យ​ខ្ពស់​មួយពេលសម្រាល ។ ចំណែក​ទារក​ក្នុង​ផ្ទៃ​វិញ ពេល​ម៉ាក់​ៗ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ ឆ្អឹង​កូនរឹងមាំ​នឹង​លូតលាស់​បាន​ល្អ ធ្វើឲ្យ​ចង្វាក់​បេះដូង​មាន​ដំណើរ​ការ​ល្អ សរសៃប្រសាទ និង​សាច់ដុំ​មាន​ភាព​រឹងមាំ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា​ចិន-សែន​សុខ បាន​បន្ថែម​ទៀត​ថា ពេល​នៅ​ក្នុង​ពោះ​ទារក​ទទួលជាតិ​កាល់ស្យូម​គ្រប់គ្រាន់ មាន​ហានិភ័យ​កើត​មិន​គ្រប់ខែ​ទាប​ជាង ទារក​មិន​ទទួល​បាន​ជាតិ​កាល់ស្យូម ហើយ​ក្រោយ​កើត​មក ទារក​នឹង​មាន​កម្ពស់​ត្រឹមត្រូវ​តាម​ស្តង់ដារ។ លោក​បន្ថែម​ទៀត​ថា ដូចនេះ​ត្រូវ​តែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ដូចជា តៅហ៊ូ ទឹកដោះគោ យ៉ាអួរ បន្លែ​ស្លឹក​បៃតង​ចាស់ សណ្ដែក​សៀង នំប៉័ង​គ្រាប់​ធញ្ញជាតិ ត្រី​សាឌីន គ្រាប់​អាល់ម៉ុង។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? ជាតិដែកជួយអីខ្លះ? ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន ម៉ាក់ៗលាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នក​អាយុច្រើន ព្រោះហេតុផលបែបនេះ អ្នកជំនាញថា​ការបង្កកំណើត​ក្នុងមន្ទីរពិសោធន៍មាន​អត្រាជោគជ័យទាប ស្ដាប់ជាង និងស្រីៗអ៊ុតសក់ត្រង់ពេលពពោះ ទើបដឹងថាប៉ះពាល់កម្រិតណា បន្លែផ្លែឈើ៣មុខនេះ ស្រីៗមានផ្ទៃពោះកុំសាកអី អាចរលូតកូន ឬកូនកើតមុនខែ តិចនិកជួយទឹកកាមមានសុខភាពល្អ អត្រាមានកូនកាន់តែខ្ពស់ ហេតុអ្វីគ្រាន់តែរ៉េស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា កូនអាចមានគ្រោះថ្នាក់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ត្រីមាសទី ១

កូនកើតពីម្តាយមិនស្ត្រេស មានចំណុចល្អទាំងនេះ

មាន​មូល​ហេតុ​ជា​ច្រើន ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ទៅ​ជា​ស្មុគ​ស្មាញ​ក្នុង​ចិត្ត កើត​ស្ត្រេស ដូច​ជា រាងកាយ និង​អ័រម៉ូន​ប្រែប្រួល ញ៉ាំ​មិន​បាន គេង​មិន​បាន ក្រុម​គ្រួសារ ឬ​ស្វាមី​មិន​យល់​ចិត្ត​ជាដើម។ ការ​ដែល​​មាន​បញ្ហា​ស្ត្រេសធ្វើឲ្យស្ត្រីពពោះ​ប្រឈមនឹងជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​ខ្លួន​ឯង ​និង​ក្នុង​ផ្ទៃក៏​ប៉ះ​ទង្គិច​ដែរ។ ផ្ទុយ​ទៅ​វិញ ម្តាយ​ដែល​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រីករាយ​បាន​អំឡុង​ពេល​ពពោះ កូន​កើត​មក​នឹង​មាន​ចំណុច​វិជ្ជមាន​ច្រើនពិសេស​ផ្នែក​បញ្ញា​ស្មារតី នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA ។ ម្តាយ​មិន​មាន​បញ្ហា​ផ្លូវ​ចិត្ត​អំឡុង​ពពោះ ហើយ​ទាំង​ជួយ​ហ្វឹក​ហាត់​ខួរក្បាល​កូន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ដោយ​ការ​និយាយ​លេង​ជាមួយ​កូន និទាន​រឿង​ឲ្យ​កូន​ស្តាប់ រួម​ទាំង​សកម្មភាព​ផ្សេងៗ​ទៀត​នោះ កូន​កើត​មក​នឹង​ទទួល​បាន​ចំណុច​ល្អៗ​ទាំង​៦​នេះ។ ១. ញញឹម​ជានិច្ច និង​ធត់ធ្មត់​ខ្ពស់ ២. មិន​ឆេវឆាវ ៣. មិន​ងាយ​យំ​យប់ ៤. ងាយ​ចុះ​សម្រុង​នឹង​សង្គម ៥. ងាយ​យល់​ពី​អ្វីៗ​ជុំវិញ​ខ្លួន និង​ស្រូប​យក​ព័ត៌មាន​លឿន ៦. សមត្ថភាព​ខួរក្បាល​ខាង​ស្តាំ​ខ្លាំង។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំនាញ៖ កូនកើតពីម្តាយស្ត្រេស កម្រក្លាយជាក្មេងឆ្លាត ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម


ត្រីមាសទី ១

កំពុងពពោះ គួរញ៉ាំយ៉ាងម៉េចទើបមិនឡើងគីឡូខ្លាំង?

ស្រីៗមានផ្ទៃពោះត្រូវញ៉ាំអាហារច្រើនជាងធម្មតា ដើម្បីបំប៉នទាំងកូនក្នុងផ្ទៃ តែមនុស្សស្រីជាច្រើនតែងជួបប្រទះបញ្ហាឡើងគីឡូខ្លាំងអំឡុងពេលនេះ។ ដើម្បីជាគំនិតខ្លះៗ ម៉ាក់ៗ ៣ រូបបានចូលខ្លួនមកចែករំលែករបៀបញ៉ាំមិនឲ្យធាត់ តែកូនក្នុងពោះលូតលាស់បានត្រឹមត្រូវតាមក្បួនខ្នាត។ ១- ញ៉ាំបាយច្រើនដង តែតិច តៀន សុភាណា បានចែករំលែកថា ពេលមានផ្ទៃពោះអាហារពិតជាសំខាន់ខ្លាំងណាស់ តែបើញ៉ាំច្រើនជ្រុលតាមឃ្លានប្រាកដជាឡើងទម្ងន់ខ្លាំង ដូចនេះហើយទើបស្ត្រីរូបនោះជ្រើសរើសវិធីញ៉ាំបាយតិចៗ តែញ៉ាំ ៤-៥ ដង/ថ្ងៃ។ ម៉ាក់ៗវ័យ ២៦ ឆ្នាំរូបនេះបានការណែនាំពីគ្រូពេទ្យពេលទៅពិនិត្យផ្ទៃពោះ ហើយឲ្យធ្វើបែបនេះរហូតដល់គ្រប់ខែ ឃើញថា ដៃជើងមិនធំជាងមុនពេលមានកូនឡើយ ហើយកូនក្នុងពោះវិញគ្រប់គីឡូល្អណាស់។ ស្ត្រីរស់នៅភ្នំពេញបានបន្តទៀតថា សរុបបាយញ៉ាំជាប្រចាំប្រហែល ៣ កូនចានចង្កឹះ ត្រី សាច់វិញប្រហែល ១ ឬ ២ ខាំ ស៊ុត ២ គ្រាប់ បន្លែប្រហែល ៥ ខាំ ហើយផ្លែឈើ ៣ ខាំ/ថ្ងៃ តែញ៉ាំម្ដងបន្តិចៗ។ ២- ញ៉ាំអាហារគ្មានជាតិខ្លាញ់ អ្នកនាង ខៀវ សុភី បានឲ្យយោបល់ថា អាហារដែលសម្បូរជាតិខ្លាញ់កុំញ៉ាំឲ្យសោះ តែបើឃ្លានខ្លាំងអាចញ៉ាំម្ដងម្កាលក៏មិនអីដែរ។ អ្នកម៉ាក់កូន ២ រូបនេះចែករំលែកបទពិសោធផ្ទាល់ខ្លួនថា ពេលពពោះកូនម្ដងៗ […]


ត្រីមាសទី ១

ចង់ឲ្យកូនក្នុងផ្ទៃសុខភាពល្អ ស្បែកស្អាត សក់ច្រើន ម៉ាក់ៗត្រូវការវីតាមីនអីខ្លះ?

ពេល​ម៉ាក់​ៗ ពពោះ​ប្រាកដជា​ពិតជា​គិតគូរ​ខ្លាំង ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​សុខភាព​ល្អ សម្រស់​ស្រស់​សម្បុរ​ស​ខ្ចី ស្បែក​ទន់​រលោង និង​មាន​សក់​ក្រាស់​ល្អ។ បញ្ហា​នេះ​ម៉ាក់​ៗ​ធ្លាប់​មាន​បទ​ពិសោធន៍​មួយ​ចំនួន​បាន​ចូល​ខ្លួន​ចែករំលែក​របប​អាហារ​ដែល​ជួយ​ឲ្យ​កូន​មាន​ស្បែក​ស​ស្អាត សក់​ទន់​រលោង ក្នុង​នោះ​រឿង​ចាំបាច់​បំផុត​ទាំង​គេ​ទាំង​យើង​គិត​ពី​ការ​ញ៉ាំ​អាហារ​ប៉ូវ និង​ថ្នាំ​ជំនួយ​ផ្សេង​ៗ​ឲ្យ​កូន​ពេញ​លក្ខណៈ​សិន។ ១- ផ្លែ​ទទឹម សម្រាប់ ប៉ែន ប៉ុណ្ណីកា បាន​ចែក​រំលែក​មក​ថា ​អ្នកនាង និង​ស្វាមី​សុទ្ធតែ​សម្បុរ​មិន​ស​ទេ តែ​កូន​ៗ​វិញ​សាច់​ដូច​សំឡី។ ពេល​កូន​ដំបូង​ស្ត្រី​វ័យ ៣០ ឆ្នាំ​រូប​នេះ​មិន​ដឹង​ឡើយ​ថា​មកពី​អ្វី គ្រាន់តែ​ញ៉ាំ​ផ្លែ​ទទឹម​តាំងពី​មាន​ភ្លាម​ៗ​រហូត​ដល់​កើត ព្រោះ​ជា​ផ្លែឈើ​ដាំ​នៅ​ផ្ទះ​ខ្លួន​ស្រាប់។ ស្ត្រី​មេផ្ទះ​នៅ​ស្រុក​បសេដ ខេត្ត​កំពង់ស្ពឺ បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​ផ្លែ​ទទឹម ក៏​មាន​ញ៉ាំ​ផ្លែឈើ​ដទៃ​ទៀត​ដូចជា​ប៉ោម និង​ទំពាំងបាយជូរ គ្រាន់តែ​មិន​សូវ​ច្រើន​ប៉ុណ្ណោះ លុះ​ដល់​មាន​កូន​ទី​២ និង​ទី៣ នៅតែ​បន្ត​ញ៉ាំ​ផ្លែ​ទន្ទឹម និង​ចំណី​អាហារ​ល្អ​ៗ ផ្លែឈើ​ចម្រុះ​បន្ថែម​ទៀត​កូន​ក៏​នៅតែ​ស្អាត​ទាំងអស់។ ២- ក្រូច​ពោធិ៍សាត់ និង​ទឹកដោះគោ​ឆៅ អ្នកនាង ឆឺន ឡុងហៀង អ្នក​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល បាន​ចែក​រំលែក​បទ​ពិសោធ​ខ្លួន​ថា តាំងពី​ចាប់ផ្ដើម​ទម្ងន់ រហូត​ដល់​គ្រប់ខែ​សម្រាល ម៉ាក់​ៗ​រូប​នេះ​ញ៉ាំ​តែ​ក្រូច​ពោធិ៍សាត់ ២ ផ្លែ និង​ទឹកដោះគោ​ឆៅ ២ កំប៉ុង/ថ្ងៃ។ លទ្ធផល​គឺ​កូន​អ្នកនាង​មាន​សម្បុរ​ស​ស្អាត សក់​ខ្មៅ ត្រង់​ទន់​រលោង និង​ច្រើន​ខ្លាំង​ទៀត​ផង។ ម៉ាក់​ៗ​កូន​ប្រុស​ដំបូង​រូប​នេះ បាន​បន្ត​ទៀត​ថា […]


ត្រីមាសទី ១

ដឹង​ថាមានផ្ទៃពោះ​ភ្លាម ម៉ាក់ៗផ្តើម​ញ៉ាំ​អាហារ​ទាំង​នេះ​​ល្អ​ខ្លាំងចំពោះសុខភាព និងគភ៌ក្នុងផ្ទៃ

ទើប​ដឹង​មាន​ផ្ទៃ​ពោះ​ គួរ​តែ​គិត​គូរ​ពី​អាហារ​យើង​ញ៉ាំ​បន្តិច​ទៅ! អ្នក​ជំនាញ​តែង​លើក​ឡើង​ថា ជ្រើស​រើស​អាហារ​ត្រឹម​ត្រូវ មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ​ទេ ពេល​អូនៗ​កើត​មក កាន់​តែ​ឆ្លាត​ថែម​ទៀត។ អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​ប្រាប់ពី​ប្រភេទ​អាហារ ១៣​យ៉ាង ល្អ​បំផុត​សម្រាប់​ស្រីៗ​កំពុង​ពពោះ។ ១– ផលិត​ផល​ទឹក​ដោះ​គោ ផលិត​ផល​ទឹក​ដោះ​គោ ពិសេស​យ៉ាអួ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ។ សារធាតុ​សំខាន់ៗ​ក្នុង​អាហារ​ផលិត​ចេញ​ពី​ទឹក​ដោះ​គោ អាច​ជួយ​បង្កើន​ប្រូតេអ៊ីន និង​បំពេញ​តម្រូវ​ការ​កាល់ស្យូម​ក្នុង​រាង​កាយ​យើង​គ្រប់​គ្រាន់។ សារធាតុ​ប្រូ​បាយអូទិក (Probiotics) ក្នុង​ប្រភេទ​អាហារ​ទាំង​នេះ អាច​កាត់​បន្ថយ​បញ្ហា​សុខភាព​សាំញ៉ាំ​ជាច្រើន​អំឡុង​ពេល​ស្រីៗ​ពពោះ។ ២– ពពួក​សណ្តែក​កួរ ពពួក​សណ្តែក​កួរ (Legumes) ជា​ប្រភព​នៃ​ជាតិ​ហ្វូឡេត ជាតិ​កាក​សរសៃ និង​សារជាតិ​បំប៉ន​ជាច្រើន​ទៀត។ ជាតិ​ហ្វូឡេត ត្រូវ​ចាត់​ទុក​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​បំផុត​មួយ​អំឡុង​ពេល​ពពោះ ព្រោះ​កាត់​បន្ថយ​អត្រា​ហានិភ័យ​ពិការ​ពីកំណើត​ចំពោះ​បេប៊ី និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត ៣– ដំឡូង​ជ្វា ដំឡូង​ជ្វា ដែល​បរទេស​និយម​ហៅ​ថា ដំឡូង​ផ្អែម គឺ​ជាប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ Beta-carotene ដែល​ជា​សារធាតុ​មួយ អាចឲ្យ​រាង​កាយ​ចាប់​យក​ដើម្បី​ផលិត​ជាវីតាមីន A ខណៈវីតាមីន​ប្រភេទ​នេះ សំខាន់​ដល់ការ​លូតលាស់​របស់​បេប៊ី ក៏​ដូច​​កោសិកា​ផ្សេងៗ​ជាច្រើន​ទៀត អំឡុង​ពេល​ភគ៌​កំពុង​លូត​លាស់​នៅ​ក្នុង​ផ្ទៃ។ អត្ថបទ​ពាក់​ព័ន្ធ៖ ញ៉ាំ​ក្រូច ជឿថាអាច​ជួយការពារ​ជំងឺ​ធាត់ ជំងឺបេះដូង និង​ទឹក​នោម​ផ្អែម អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ជឿអត់​បើ​​ប្រាប់​ថា ប្រភេទ​អាហារ​យើង​ញ៉ាំ ប៉ះពាល់​ដល់​អារម្មណ៍យើង? ៤– ត្រីសាល់ម៉ុន ត្រី​សាល់ម៉ុន ​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ […]


ត្រីមាសទី ១

ប៉ូវអាហារប៉ុន្មានមុខនេះអំឡុងពពោះ មិនភ័យកូនកើតមកខ្សោយបញ្ញា

ពេល​ដឹង​ថា​មាន​ផ្ទៃពោះ​ភ្លាមៗ ម៉ាក់ៗ​ប្រឹង​បំប៉ន​ចំណី​អាហារ​សឹង​តែ​គ្រប់​មុខ ធ្វើ​យ៉ាង​ណា​​ឲ្យ​កូន​ក្នុង​ផ្ទៃ​ឆាប់​ធំ​ធាត់ និង​លូត​លាស់​បាន​ល្អ។ ការ​បំប៉ន​អាហារ​ឲ្យ​តែ​បាន​ឆ្អែតៗ ដោយ​មិន​បាន​គិត​ពី​អត្ថប្រយោជន៍​របស់​វា មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ ស្ត្រី​ពពោះ​ចាំបាច់​ត្រូវ​ដឹង​ពី​ប្រភេទ​អាហារ​ដែល​ល្អៗ​សម្រាប់​ខ្លួន និង​កូន។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​អាហារ​ដែល​ម៉ាក់ៗ​ត្រូវ​ញ៉ាំ ដើម្បី​ជួយ​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​កូន​ក្នុង​​ផ្ទៃ។ ១. អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អំឡុង​​ទារក​នៅ​​ក្នុង​ផ្ទៃ គឺ​ជា​ពេល​ដែល​ប្រឈម​នឹងការ​ខ្វះ​អូមេហ្កា ៣ ដោយសារ​ជាលិកា​ម្ដាយ​ដែល​ផ្ទុក​វា​ធ្លាក់​ចុះ ហើយ​យើង​ត្រូវ​ប្រើ​​វា​ដើម្បី​ឲ្យ​​ទារក​លូត​​លាស់​បាន​​ល្អ បែប​នេះ​ទើប​តម្រូវ​ឲ្យ​ស្ត្រី​ពពោះ​បំពេញ​បន្ថែម​នូវ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ តាម​រយៈ​អាហារ ឬ​អាហារ​បំប៉ន​ផ្សេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ អូមេហ្គា៣ ជា​ប្រភព​ដើម​ដែល​ផ្តល់​នូវ DHA ដែល​សម្បូរ​នៅ​ក្នុង​ខ្លាញ់​ត្រី​រស់នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ដូច​ជា ត្រី​សាលម៉ុន ត្រីស្បៃកា ត្រីសាឌីន។ ក្រៅ​ត្រី​សមុទ្រ​ទាំង​​ប៉ុន្មាន​នេះ​ ស្រីៗ​គ្នា​យើង​អាច​បន្ថែម​សារធាតុ DHA ដែលមាននៅក្នុងទឹកដោះគោម្សៅ ផលិតឡើងសម្រាប់ស្ត្រីមានផ្ទៃពោះ។ បន្ថែម​ពី​នោះ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​ក្នុង​រុក្ខជាតិ និងសាច់​សត្វ ខណៈ​គ្រាប់​ធញ្ញជាតិ​​កែច្នៃ​ហើយ ឬ​ក៏​ប្រេង​របស់​វា គ្រាប់​​មិន​ទាន់​កែច្នៃ គ្រាប់វ៉លណាត់ សណ្តែក​សៀង សុទ្ធ​តែ​ជា​ប្រភព​សម្បូរ​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា៣។ ប្រភព​អង្គការ​សុខភាព​ពិភព​លោក​​ដដែល​បញ្ជាក់​ថា ស្ត្រី​ពពោះ​ដែល​ទទួល​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ គ្រប់​គ្រាន់ អាច​បង្ការ​កូន​កើត​មុន​ខែ ជំងឺ​ក្រឡា​ភ្លើង​ចំពោះ​ម្ដាយ ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល បង្កើន​ទម្ងន់​កូន និង​ផ្តល់​គុណ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​ទារក ដូច​ជា​បង្កើន​ការ​លូតលាស់​ខួរ​ក្បាល​របស់​ទារក​ក្នុង​ផ្ទៃ ហើយ​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​ខួរ​ក្បាល។ ២- ផ្លែប៊ើរ ស្ត្រី​មាន​ផ្ទៃ​ពោះ […]


ត្រីមាសទី ១

កាលវិភាគចាក់វ៉ាក់សាំងតេតាណុសពេលពពោះ ដើម្បីការពារទាំងម្តាយនិងកូន

ជំងឺ​តេតាណូស​​បង្ក​ដោយ​បាក់តេរី​ Clostrium Tetani ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ ឈឺចាប់​សាច់ដុំ​ថ្គាម និងក ។ ជំងឺ​នេះ​ក៏​អាច​បណ្តាល​មក​ពី​សត្វឆ្កែ ឆ្មា ស្វា ឬ​ជ្រូក​ខាំ និង​របួស​ដោយសារ​ការ​មុត​អំបែង វត្ថុ​មិន​ស្អាត ឬ​ដែក​ច្រែះ​ជាដើម។ ចំពោះ​ទារក​វិញ​មេរោគ​តេតាណូស​ចូល​តាម​ផ្ទិ​ត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ឬ​​យក​​របស់​​មិន​​ស្អាត​​​កាត់ ឬ​បិទ​​រុំ​​ផ្ចិត​​កូន ហើយ​​ម្តាយ​មិន​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​តេតាណុស ចាក់​វ៉ាក់​សាំង​មិន​បាន​គ្រប់​​គ្រាន់ ឬ​មិន​បាន​ចាក់​រម្លឹក​ឡើង​វិញ ធ្វើ​ឲ្យ​ទារក​គ្រោះ​ថ្នាក់​ដល់​ស្លាប់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ខាង​ក្រោម​នេះ​ជា​កាល​វិភាគ​ចាក់​វ៉ាក់សាំង​តេតាណុស​ទាំង​៥ ដូស ដើម្បី​ការពារ​​ម្តាយ និង​កូន៖ ដូសទី១៖ ស្ត្រី​អាច​ចាក់​នៅ​ពេល​អាយុ ១៥ឆ្នាំ ឬ​នៅ​មាន​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ការ​ចាក់​វ៉ាក់សាំង​តេតាណុស​​លើក​ដំបូង​នេះ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ដូសទី២៖ ចាក់​យ៉ាង​តិច ១ ខែ ក្រោយ​ពេល​ចាក់​លើក​ទី ១ ដែល​ប្រសិទ្ធភាព​របស់​វា​មាន​រយៈពេល ៣ ឆ្នាំ ប៉ុណ្ណោះ។ ដូសទី៣៖ ចាក់​យ៉ាង​តិច ៦ ខែ ក្រោយ​ចាក់​លើក​ទី ២។ ការចាក់​វ៉ាក់សាំង​លើក​ទី ៣ នេះ​មាន​ប្រសិទ្ធ​ភាព​រយៈពេល ៥ ឆ្នាំ។ ដូសទី៤៖ ចាក់​យ៉ាង​តិច […]


ត្រីមាសទី ១

ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ

ពេលពពោះជាវេលាដ៏សំខាន់ដែលស្រីៗចាំបាច់ត្រូវថែទាំសុខភាពឲ្យល្អ សម្រាកឲ្យគ្រប់គ្រាន់ ជាពិសេសត្រូវចេះជ្រើសរើសអាហារបំប៉នណាល្អៗ ដើម្បីទ្រទ្រង់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃឲ្យបានលូតលាស់ល្អ កើតមកឆ្លាតវាងវៃ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា អាហារដែលមាន DHA ដើរតួនាទីសំខាន់ជួយឲ្យខួរក្បាលទារកក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាតវាងវៃ ឯភ្នែកក៏ភ្លឺច្បាស់។ ១. អ្វីទៅជា DHA? DHA មកពីពាក្យថា Docosahexaenoic Acid វាជាអាស៊ីដខ្លាញ់ល្អ ហើយអាស៊ីដខ្លាញ់អូមេហ្គា ៣ ជាប្រភពដើមផ្តល់នូវ DHA។ ២. DHA មាននៅក្នុងអ្វីខ្លះ? អាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលជាប្រភពដើមផ្តល់នូវ DHA សម្បូរនៅក្នុងខ្លាញ់ត្រីរស់នៅក្នុងសមុទ្រទឹកជ្រៅ ដូចជា ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន បង្គាធំៗ និងមួយផ្នែកតូចនៅក្នុងសាច់ ស៊ុត និងគ្រាប់ធញ្ញជាតិមួយចំនួន។ ក្រៅពីអាហារមុខនេះ ស្រីៗពពោះក៏អាចបន្ថែមនូវសារធាតុ DHA តាមរយៈការញ៉ាំថ្នាំវីតាមីនដែលមានសារធាតុ DHA បំប៉នសុខភាព។ ៣. បរិមាណ DHA ដែលស្ត្រីពពោះត្រូវការ បើតាមអង្គការសុខភាពពិភពលោក (WHO) អំឡុងទារកនៅក្នុងផ្ទៃ គឺជាពេលដែលប្រឈមនឹងការខ្វះអូមេហ្កា ៣ ដែលជាប្រភពដើមនៃ DHA ដោយសារជាលិកាម្ដាយដែលផ្ទុកវាធ្លាក់ចុះ […]


ត្រីមាសទី ១

បន្លែ-ផ្លែឈើល្អៗ ជួយកូនក្នុងផ្ទៃលូតលាស់ល្អ ម៉ាក់ៗត្រូវញ៉ាំឲ្យបានច្រើន

បន្លែ-ផ្លែឈើ សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិរ៉ែ និង​កាក​សរសៃ ល្អ​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ឲ្យ​ច្រើន។ ១. ដំឡូងជ្វា ដំឡូង​ជ្វា​សម្បូរ​ទៅ​ដោយ​សារធាតុ​បេតាខារ៉ូទីន ហើយ​ត្រូវ​បាន​បម្លែង​ទៅ​ជា​វីតាមីន A នៅ​ក្នុង​ខ្លួន​របស់​យើង។ វីតាមីន A គឺ​ចាំបាច់​សម្រាប់​ការ​លូតលាស់​នៃ​កោសិកា​រាង​កាយ និង​ការ​ជួយ​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ។ លើស​ពី​នេះ​ទៀត​ដំឡូង​ជ្វា​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​កាត់​បន្ថយ​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ កាត់​បន្ថយ​អាការៈ​ទល់​លាមក។ អត្ថបទពាក់ព័ន្ធ៖ ដំឡូងជ្វា ល្អ​អី​ល្អ​យ៉ាង​នេះ ២. ផ្លែប៊ើរ សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​មាន​ប៉ូតាស្យូម ដែល​ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម។ ជាតិ​លុយទីន ល្អ​សម្រាប់​ភ្នែក និង​អាស៊ីដ​ហ្វូលិក ដែល​មាន​តួនាទី​ជួសជុល​​កោសិកា​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ក្រៅ​ពី​នោះ​ផ្លែប៊ើរ ក៏​ជា​ប្រភព​​នៃ​វីតាមីន B ដែល​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ និង​រោគ​ផ្សេងៗ ហើយ​វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន C និង E ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ យល់ហេតុផលនេះ ដឹងតែចង់ញ៉ាំផ្លែប៊ើរ ព្រោះប្រយោជន៍ច្រើន ៣. បន្លែ​ពណ៌​បៃតង បន្លែ​ពណ៌​បៃតង មាន​ស្ពៃពុយឡេង ប្រូខូលី ផ្ទុក​នូវ​ជាតិ​ជាតិ​ដែក កាល់ស្យូម ហ្វូលិកអាស៊ីដ និង​វីតាមីន A, B, […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ