ត្រីមាសទី ១

ត្រីមាសទី ១ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី ១

ចំណេះដឹងទូទៅ

ត្រីមាសទី ១

មូសអង្កាមកំពុងកើនខ្លាំង ប៉ាម៉ាក់ និងស្ត្រីពពោះ គួរប្រយ័ត្នជំងឺប៉ុន្មានមុខនេះ

មូសអង្កាម កំពុងតែកើន​ខ្លាំងឡើង​គួរ​ឱ្យ​កត់សម្គាល់ នា​ពេលថ្មី​ៗនេះ ហេតុនេះ ប៉ាម៉ាក់ដែលមានកូនតូច និងស្ត្រីពពោះ គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ពី​ការ​ឆ្លង​ជំ​ងឺ​ធ្ងន់​ធ្ងរ​មួយ​ចំនួន និងផល​ប៉ះ​ពាល់​ចំពោះ​ទារក​ក្នុង​ផ្ទៃ ដែល​បណ្តាល​មក​ពី​សត្វមូស​អង្កាម​ខាំ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗនេះ យើង​សង្កេតឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ពី​ការ​កើន​ឡើង​នៃ​សតស្វមូស​អង្កាមក្នុង​ចំនួន​ច្រើន​ខុស​ពី​ឆ្នាំ​មុនៗ ហើយ​ការ​កើន​ឡើង​ខុស​ប្រក្រតី​នៃ​វត្តមាន​សត្វមូស​ទាំង​នេះ គឺ​បណ្តាល​មក​ពី​ការ​កើន​ឡើង​កម្តៅ និងកំហាប់​ក្លិន​ស្អុយ​នៃ​ទឹក​ស្អុយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ប្រែ​ប្រួលអាកាសធាតុនៅ​រដូវក្តៅ​ចាប់ពី​ខែ​វិច្ឆិកា រហូត​ដល់​ខែ​មេសា ក៏អំ​ណោយ​ផល​ដល់ការ​បង្កាត់​ពូជ ការ​កកើត និង​បំលាស់​ទី​នៃ​មូស​អង្កាម​នេះ​ផង​ដែរ​។ ហេតុនេះ យើង​គ្រប់គ្នា​គួរ​តែ​ប្រយុទ្ធ​ប្រយ័ត្ន​លើ​ជំ​ងឺ​ឆ្លង​ផ្សេងៗ​តាមរយៈ​សត្វ​មូស​អង្កាម ជា​ពិសេស​កុមារអាយុក្រោម៥ឆ្នាំ និង​ស្ត្រី​កំពុង​តែ​មាន​ផ្ទៃ​ពោះ បើ​ទោះ​បី​វា​មិន​មែន​ជា​ភ្នាក់​ងារ​ចម្លង​ជំ​ងឺ​គ្រុន​ឈាម គ្រុនចាញ់ និង​គ្រុនឈីក ក៏ដោយ​។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក តើមូសអង្កាមអាចបង្កជំងឺ​អ្វីខ្លះ? ប៉ុន្តែ បើយោង​ទៅ​តាម​ទៅ​គេហ​ទំ​ព័រ PMC មូស​អង្កាម​គឺ​ជា​ភ្នាក់​ងារ​ចម្លង​ជំ​ងឺ​ធ្ងន់​ធ្ងរ​ជាច្រើន ដែល​​អាច​បង្ក​ផល​ប៉ះ​ពាល់​​ខ្លាំង​​លើ​កុមារ និង​ស្ត្រី​កំពុង​ពពោះ ដោយសារ​តែពួក​គេ​មាន​​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ទន់ខ្សោយ​។ មូស​អង្កាម ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ភ្នាក់​ងារ​ចម្លង​វីរុស និង​ប៉ា​រ៉ា​ស៊ីត ជាច្រើន​ប្រភេទ ដែល​នាំឱ្យប៉ះ​ពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​។ ចំពោះកុមារ​អាយុក្រោម៥ឆ្នាំ ពួក​គេ​អាច​នឹង​​ឆ្លង​ជំ​ងឺ​មួយ​ចំនួន​ដែល​ចម្លង​ដោយ​មូសអង្កាម ដូច​ជា ជំ​ងឺ​រលាក​ស្រោម​ខួរ និង​វីរុស West Nile។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់ PMC​។ ដោយឡែក សម្រាប់​ស្ត្រី​​កំពុង​ពពោះ ជាពិសេស​នៅ​ត្រីមាស​ទី​១ ការ​ឆ្លង​វីរុស […]

ស្វែងរក ត្រីមាសទី ១

ត្រីមាសទី ១

ពពោះ? សាក​តិចនិក​ញ៉ាំ​អាហារ​ប៉ុន្មាន​ចំណុច​នេះ ធានា​ល្អ​ទាំង​ម៉ាក់ៗ និង​បេប៊ី

ពិត​ណាស់ អំឡុង​ពេល​ពពោះ គ្នា​យើង​ភាគ​ច្រើន ញ៉ាំ​អី​ក៏​មិន​បាន​មែន ចាញ់​នុ៎ះ​ចាញ់! ប៉ុន្តែ​យ៉ាង​ណា​ត្រូវ​តែ​ញ៉ាំ ព្រោះ​បើ​មិន​ញ៉ាំ អាច​ប៉ះពាល់​ទាំង​យើង និង​គភ៌​ក្នុង​ផ្ទៃ។ អត្ថនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ស្រីៗ​គ្នា​យើង តិចនិក​ញ៉ាំ​អាហារ​ខ្លះៗ​អំឡុង​ពេល​ពពោះ ធានា​ថា ល្អ​ទាំង​ម៉ាក់ និង​បេប៊ី។ ១- កុំ​ភ្លេច​ញ៉ាំ​អាហារ​ព្រឹក – ព្យាយាម​ញ៉ាំ​អាហារ​ព្រឹក​តាម​អាច​ធ្វើ​បាន ដូច​ជា​ញ៉ាំ​ផ្លែ​ឈើ និង​ធញ្ញជាតិ​ចម្រុះ Cereals គឺ​ល្អ​ចំពោះ​សុខភាព ព្រោះ Cereals មាន​ផ្ទុក​សារធាតុ​ចញ្ចឹម​ជាច្រើន ពិសេស​ជាតិ​កាល់​ស្យូម​ដែល​រាង​កាយ​យើង​ត្រូវ​ការ​ចាំ​បាច់​អំឡុង​ពេល​ពពោះ។ – បើ​មាន​អារម្មណ៍​ចាញ់​ខ្លាំង មិន​ស្រួល​ខ្លួន អាច​ញ៉ាំ​របស់​ក្រៀមៗ​ដូច​ជា​នំបុ័ង​ស្រូវ​សាលី​ក៏​បាន បន្ទាប់​មក ត្រូវ​ញ៉ាំ​អាហារ​ផ្សេង​ទៀត​ឲ្យ​បាន​ច្រើន​នៅ​ពេល​ព្រឹក។ ២- ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ – ញ៉ាំ​អាហារ​ចម្រុះ​ឲ្យ​បាន​ច្រើន​ គឺ​ល្អ​សម្រាប់​ស្រីៗ​ពពោះ ដូច​ជា​ការ៉ុត បន្លែ​បៃតង​ចម្អិន​រួច ចេក និង​ត្រសក់​ស្រូវ។ – ញ៉ាំ​សណ្តែក និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល ឬ​អាច​សាក​ល្បង​អង្ករសម្រូប ឬអូដមៀល (oatmeal) ក៏​ល្អ​ដែរ។ ៣- ជ្រើស​រើស​អាហារ​សម្រន់​ល្អ​សម្រាប់​សុខភាព – អាច​ញ៉ាំ​យ៉ាអូរ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់​តែ​ម្តង។ – អាច​ញ៉ាំ​នំ​គ្រាប់​ធញ្ញជាតិ និង​ឈីស​គ្មាន​ជាតិ​ខ្លាញ់​បាន។ ៤- ញ៉ាំ​វីតាមីន មាន​ផ្ទុក​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលីក​រៀង​រាល់​ថ្ងៃ ញ៉ាំ​ពពួក​វីតាមីន​បំប៉ន​មាន​ផ្ទុក​សារធាតុ​ទាំង​ពីរ​នេះ​រៀង​រាល់​ថ្ងៃ គឺ​ល្អ​ខ្លាំង និង​ចាំ​បាច់​អំឡុង​ពេល​ពពោះ […]


ត្រីមាសទី ១

មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ

ការ​ចាក់​វ៉ាក់សាំង​មុន​ពេល​ពពោះ និងអំឡុង​ពពោះ ពិតជាមានសារសំខាន់ណាស់ គឺជួយ​បង្ការ​ការ​ឆ្លង​មេរោគ ឬ​ជំងឺ​ផ្សេងៗ ដែល​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ពោះ។ មុន​ពេល​ពពោះ និង​ពេល​កំពុង​ពពោះ ស្រីៗ​ត្រូវ​ចាក់​វ៉ាក់សាំង​អីខ្លះ? តើ​វ៉ាក់សាំង​នីមួយៗ​ចាំបាច់​យ៉ាង​ណា​ខ្លះ​ចំពោះ​ម្តាយ និង​កូន? ១. វ៉ាក់សាំង​ត្រូវ​ចាក់​មុន​ពេល​ពោះ ស្រីៗ​ដែល​ត្រៀម​លក្ខណៈ​យក​កូន ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ស្អូច និង​អុតស្វាយ ឲ្យ​បាន ៣ ខែ មុន​មាន​ផ្ទៃពោះ ទើប​មាន​ប្រសិទ្ធភាព និង​មិន​គ្រោះ​ថ្នាក់។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​មក​ពី​ប្រទេស​បារាំង។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច វ៉ាក់សាំង​អុតស្វាយ មិន​អាច​ចាក់​អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ​នោះ​ទេ។ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ទាំង ២ មុខ​នេះ ស្រីៗ​ដែល​មាន​បំណង​យក​កូន ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច វ៉ាក់សាំង​អុតស្វាយ ​ឲ្យបាន៣ខែ មុន​ពេលមាន​ផ្ទៃ​ពោះ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់ ២. វ៉ាក់សាំង​ត្រូវ​ចាក់​ពេល​ពពោះ មាន​តែ​វ៉ាក់សាំង ២ មុខ​ប៉ុណ្ណោះ​ដែល​តម្រូវ​ឲ្យ​ស្រីៗ​ចាក់​ពេល​កំពុង​ពពោះ វ៉ាក់សាំង​​ទាំង​នោះ​មាន វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស និង​វ៉ាក់សាំង​ផ្តាសាយ។ – វ៉ាក់សាំង​តេតាណុស ជំងឺ​តេតាណូស​​បង្ក​ដោយ​បាក់តេរី​ឈ្មោះ Clostrium tetani ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ មានការ​ឈឺចាប់​សាច់ដុំ​ថ្គាម និងក ។ ជំងឺ​នេះ​ក៏​អាច​បណ្តាល​មក​ពី​សត្វឆ្កែ ឆ្មា ស្វា […]


ត្រីមាសទី ១

ទារកក្នុងផ្ទៃលូតលាស់បានល្អ អាស្រ័យលើកត្តាសំខាន់២នេះ

ដើម្បី​ឲ្យ​គភ៌​លូត​លាស់​បាន​ល្អ គឺ​ត្រូវ​ការ​ម្តាយ​ម្នាក់​ដែល​មាន​សុខភាព​ល្អ និង​អាហារូបត្ថម្ភ​ល្អ​ផង​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ថែទាំ​សុខភាព​ម្តាយ​ពេល​មាន​ផ្ទៃពោះ និង​របប​អាហារ​ចាំបាច់ ដែល​ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ។ ១. ម្តាយ​មាន​សុខភាព​ល្អ កាលណា​ម្តាយ​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​ដង្កាត់​អ្វី កូន​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា អ៊ីចឹង​ហើយ​ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់។ រឿង​គួរ​ធ្វើ៖ – ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ហោច​ណាស់​ឲ្យ​បាន ៤ដង – ត្រូវ​ចាក់​ថ្នាំ​តេតាណុស – ត្រូវ​លេប​ថ្នាំ​គ្រាប់​ជាតិ​ដែក​ឲ្យ​បាន​​យ៉ាង​តិច ៩០ គ្រាប់ – ញ៉ាំ​ថ្នាំ​ទម្លាក់​ព្រូន ឬ​សត្វ​ល្អិត – សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ – ញ៉ាំ​អាហារ​ចម្រុះ​មុខ។ ប្រការ​គួរ​ចៀស​វាង៖ – ការងារ​ធ្ងន់ៗ – កុំ​ស្ត្រេស​ខ្លាំង​ពេក។ អត្ថបទពាក់ព័ន្ធ៖ មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់ ២. អាហារូបត្ថម្ភ​គ្រប់​គ្រាន់ អំឡុង​ពពោះ​ម្តាយ​ត្រូវ​ការ​អាហារូបត្ថម្ភ​ទ្វេដង ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង​ផង និង​កូន​ក្នុង​ផ្ទៃពោះ។ ក្រៅ​ពី​ញ៉ាំ​ឲ្យ​ច្រើន ម៉ាក់ៗ​ក៏​ត្រូវ​ចេះ​ជ្រើស​រើស​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដែរ។ រឿងគួរធ្វើ៖ – ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​​៥​ពេល/ថ្ងៃ អាហារ​ចម្បង​៣ពេល និង​អាហារ​សម្រន់ ២ពេល – ញ៉ាំ​អាហារ​ចម្រុះមុខ មាន ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ – ញ៉ាំ​ទឹក​ដោះគោ។ ប្រការគួរចៀសវាង៖ – ស្រា – បារី – កាត់បន្ថយ ឬ​ឈប់​ផឹក​កាហ្វេ – អាហារ​ក្រៀម​ក្រោះ – អាហា​រឆៅ […]


ត្រីមាសទី ១

របៀបញ៉ាំ ៣ បែប មិនធ្វើឲ្យម៉ាក់ៗឡើងគីឡូខ្លាំង តែកូនសុខភាពល្អ

ស្រីៗ​មានផ្ទៃពោះ​ត្រូវ​ញ៉ាំ​អាហារ​ច្រើន​ជាង​ធម្មតា ដើម្បី​បំប៉ន​ទាំង​កូន​ក្នុង​ផ្ទៃ តែ​មនុស្ស​ស្រី​ជាច្រើន​តែង​ជួប​ប្រទះ​បញ្ហា​ឡើង​គីឡូ​ខ្លាំង​អំឡុង​ពេល​នេះ។ ដើម្បី​ជា​គំនិត​ខ្លះ​ៗ ម៉ាក់​ៗ ៣ រូប​បាន​ចូល​ខ្លួន​មក​ចែក​រំលែករបៀប​ញ៉ាំ​មិន​ឲ្យធាត់ តែ​កូន​ក្នុងពោះលូតលាស់​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត។ ១- ញ៉ាំ​បាយ​ច្រើន​ដង តែ​តិច តៀន សុភាណា បាន​ចែក​រំលែក​ថា ពេល​មាន​ផ្ទៃពោះ​អាហារ​ពិតជា​សំខាន់​ខ្លាំង​ណាស់ តែ​បើ​ញ៉ាំ​ច្រើន​ជ្រុល​តាម​ឃ្លាន​ប្រាកដជា​ឡើង​ទម្ងន់​ខ្លាំង ដូចនេះ​ហើយ​ទើប​ស្ត្រី​រូប​នោះ​ជ្រើសរើស​វិធី​ញ៉ាំ​បាយ​តិច​ៗ តែ​ញ៉ាំ ៤-៥ ដង/ថ្ងៃ។ ម៉ាក់​ៗ​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​ការណែនាំ​ពី​គ្រូពេទ្យ​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ ហើយ​ឲ្យ​ធ្វើ​បែប​នេះ​រហូត​ដល់​គ្រប់ខែ ​ឃើញ​ថា ដៃជើង​មិន​ធំ​ជាង​មុន​ពេល​មាន​កូន​ឡើយ ហើយ​កូន​ក្នុង​ពោះ​វិញ​គ្រប់​គីឡូ​ល្អ​ណាស់។ ស្ត្រី​រស់នៅ​ភ្នំពេញ​បាន​បន្ត​ទៀត​ថា សរុប​បាយ​ញ៉ាំ​ជា​ប្រចាំ​ប្រហែល ៣ កូន​ចាន​ចង្កឹះ ត្រី សាច់​វិញ​ប្រហែល ១ ឬ ២ ខាំ ស៊ុត ២ គ្រាប់ បន្លែ​​ប្រហែល ៥ ខាំ ហើយ​ផ្លែឈើ ៣ ខាំ/​ថ្ងៃ តែ​ញ៉ាំ​ម្ដង​បន្តិចៗ។ ២- ញ៉ាំ​អាហារ​គ្មាន​ជាតិ​ខ្លាញ់ អ្នកនាង ខៀវ សុភី បាន​ឲ្យ​យោបល់ថា ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​កុំ​ញ៉ាំ​ឲ្យ​សោះ តែ​បើ​ឃ្លាន​ខ្លាំង​អាច​ញ៉ាំ​ម្ដងម្កាល​ក៏​មិន​អី​ដែរ។ អ្នក​ម៉ាក់​កូន ២ រូប​នេះ​ចែករំលែក​បទពិសោធផ្ទាល់​ខ្លួន​ថា ពេល​ពពោះ​កូន​ម្ដង​ៗ  […]


ត្រីមាសទី ១

វីតាមីនប្រភេទនេះ ល្អចំពោះ​ម្តាយនិង​កូនក្នុងពោះ ​អាចកាត់​បន្ថយ​ជំងឺ​បម្រុង​ក្រឡាភ្លើង

វីតាមីន​គ្រប់​ប្រភេទ​សុទ្ធ​តែ​ល្អ​ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ ជួយ​ទ្រទ្រង់​គភ៌​ឲ្យ​លូតលាស់ និងមាន​សុខភាព​​ល្អ ចៀស​ផុត​ពី​ហានិភ័យ​ផ្សេងៗ។ ថ្ងៃ​នេះ Hello គ្រូពេទ្យ សូម​លើក​យក​ពី​អត្ថប្រយោជន៍​នៃ​វីតាមីន D ចំពោះ​កូន​ផ្ទៃ ឲ្យ​ម៉ាក់ៗ​បាន​ដឹង។ ១- អ្វី​ទៅ​ជា​វីតាមីន D វីតាមីន D មាន​តួនាទី​សំខាន់​នៅ​ក្នុង​ដំណើរ​ការឆ្អឹង ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ ដោយ​វា​បំលែង​ជាតិ​កាល់​ស្យូម និង​ផូស្វាត​ឲ្យ​មាន​លំនឹង នេះ​បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO)។ ២- អត្ថ​ប្រយោជន៍​របស់​វីតាមីន D ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ការ​ញ៉ាំ​វីតាមីន D ឲ្យ​បាន​គ្រប់​គ្រាន់​ពេល​មាន​ផ្ទៃពោះ​ ល្អ​ទាំង​ចំពោះ​សុខភាព​ម្តាយ និង​កូន ដែល​ក្នុង​នោះ​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​បម្រុង​ក្រឡាភ្លើង ជំងឺ​​ទឹកនោម​ផ្អែម​ពេល​ពពោះ កាត់​បន្ថយ​ការ​ធ្លាក់​ឈាម​ច្រើន បង្ការ​កូន​កើត​មក​មិន​គ្រប់​គីឡូ និង​កូន​កើត​មិន​គ្រប់​ខែ​ជា​ដើម។ ៣- ត្រូវ​ញ៉ាំ​វីតាមីន D នៅ​ពេល​ណា? ស្រីៗ​ត្រូវ​ញ៉ាំ​វីតាមីន ៤០០ IU (International Units) រៀង​រាល់​ថ្ងៃ ពេល​ដឹង​ថា​មាន​ផ្ទៃពោះ រហូត​ដល់​ថ្ងៃ​សម្រាល ឬ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ​៣ ​ខែ​ដំបូង​នៃ​ការ​ពពោះ។ ៤- វីតាមីន D មាន​នៅ​ក្នុង​អ្វីខ្លះ? វីតាមីន D ត្រូវ​បាន​ផលិត​អំឡុង​ពេល​រាងកាយ​យើង​ប៉ះ​ជាមួយ​នឹង​កាំ​រស្មី​ព្រះអាទិត្យ​នា​ពេល​ព្រឹក ហើយ​ស្រូប​យក​ទៅ​ក្នុង​ខ្លួន ហើយ​វា​ក៏​មាន​នៅ​ក្នុង​ខ្លាញ់​ត្រី​គ្រប់​ប្រភេទ ផ្នែក​លឿង​នៃ​ស៊ុត ត្រីធូណា ផ្សិត […]


ត្រីមាសទី ១

ពោះគ្មានស្នាមសង្វារ បើម៉ាក់ៗធ្វើរឿងទាំងនេះ

ពេល​មាន​ផ្ទៃពោះ ក្រៅពី​ចង់​ឲ្យ​កូន និង​ខ្លួនឯង​សុខភាព​ល្អ នៅ​មាន​ក្ដី​ប្រាថ្នា​ធំ​មួយ​ទៀត​គឺ​មិន​ចង់​ឲ្យ​ពោះ​មាន​ឡើង​សង្វារ តែ​ម៉ាក់​​ខ្លះ ​ព្រោះ​មិន​បាន​ថែទាំ និង​យល់​ដឹង​ពី​វិធី​ការពារ ទើប​បណ្ដាលឲ្យ​មាន​សង្វារ​ក្រវេមក្រវាម​ពេញ​ពោះ។ ដូចនេះ​យើង​សូម​ហាម​ម៉ាក់​ៗ​ចំនួន ធ្វើ​រឿង​ទាំងនេះ ចៀសវាង​កើត​សង្វារ៖ ១- កុំ​ភ្លេច​លាប​ឡេ/ប្រេង អ្នកនាង មាន សុភាវី បាន​ឲ្យ​ដឹង​ថា វិធី​ការពារ​កុំឲ្យ​បែក​សង្វារ​ពោះ គឺ​ត្រូវ​លាប​ប្រេង ឬ​ឡេ​នៅ​ពោះ​តាំងពី​ទម្ងន់​ដំបូង​ៗ។ ព្រោះ​ថា​កាលណា​យើង​តែងតែ​ផ្ដល់​សំណើម​ដល់​កន្លែង​នោះ​រហូត​លើសលប់ ហើយ​ពេល​ពោះ​ចាប់ផ្ដើម​ធំ ស្បែក​ពោះ​ក៏​នៅតែ​មិន​ស្ងួត ដែល​អាច​ការពារ​ការ​លេច​ចេញ​ស្នាម​នោះ​មក​បាន។ អ្នក​ម៉ាក់​វ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា នាង​មាន​កូន ២ ហើយ​តែ​គ្មាន​ស្នាម​សង្វារ​សូម្បី​បន្តិច ព្រោះ​មិន​ដែល​ភ្លេច​លាប​ឡេ ប្រេង​ដូង ឬ​ប្រេង​អូលីវ​ឡើយ ហើយ​នៅ​ប្រឹង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​រក្សា​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​មក​វិញ។ ២- កុំ​ភ្លេច​ម៉ាស​បិទ​ពោះ «វិធី​ផ្ដល់​សំណើម​ដល់​ពោះ​ដែល​ល្អ​បំផុត នោះ​គឺ​ការ​ប្រើ​ម៉ាស ដែល​រូបរាង​របស់​វា​គឺ​ស្រដៀង​ម៉ាស​បិទ​មុខ​យើង​ដែរ ហើយ​វា​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ជួយ​ឲ្យ​ពោះ​ស និង​ជួយ​ឲ្យ​ស្បែក​ពោះ​រលោង។» នេះ​ជា​វិធី​ចេក​រំលែក​របស់​អ្នកនាង មាស រីតា។ ម៉ាក់​ៗ​ទើប​មាន​កូន​អាយុ ១ ខួប ៥ ខែ​បាន​បញ្ជាក់​ទៀត​ថា ម៉ាស​នោះ​អាច​ប្រើ​តាំងពី​គភ៌​បាន ៣-៤ ខែ​ឡើង ហើយ​មួយ​សប្ដាហ៍​ប្រើ​ម្ដង រហូត​ដល់​កើត អាច​ជួយ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។ ៣- មិន​ស្លៀក​សម្លៀកបំពាក់​វែង​ៗ អ្នក​នាង យ៉ន បរមី […]


ត្រីមាសទី ១

តិចនិកថែទាំសុខភាព តាំងពីត្រីមាសទី១ ដល់ថ្ងៃសម្រាល

ចាប់​ផ្តើម​ដឹង​ថា​មាន​ផ្ទៃ​ពោះ​ភ្លាម ស្រីៗ​គ្នា​យើង​ ច្បាស់​ជា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ មើល​ថែ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ពិសេស​ប្តី​យើង​ច្រើន​ជាង​មុន​មិន​ខាន។ ទោះ​ទទួល​បាន​ការ​ជ្រោម​ជ្រែង បារម្ភ​ច្រើន​ក្តី ប៉ុន្តែ​ស្រីៗ​គ្នា​យើង​ផ្ទាល់ គួរ​ដឹង​អ្វី​ត្រូវ​ធ្វើ អ្វី​មិន​គួរ​ធ្វើចាប់​តាំង​ពី​ត្រី​មាស​ដំបូង រហូត​ដល់​ថ្ងៃ​សម្រាលឲ្យ​បាន​ច្បាស់ ទើប​សុខភាព​ម៉ាក់ និង​បេប៊ីក្នុង​ផ្ទៃ​ ក៏​ល្អ​ទៅ​តាម​នឹង​ដែរ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹងប្រាប់​គ្នា​យើង​ពីតិចនិក​តាម​ដាន ថែទាំសុខភាព ចាប់​ពី​ពពោះ​ដំបូង រហូតដល់សម្រាលឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ ១- ត្រីមាសដំបូង (ចាប់ពីពេលបង្កកំណើតដល់សប្តាហ៍ទី ១២) សម្រាប់​ការ​ពិនិត្យ​ផ្ទៃ​ពោះ​ដំបូង ​គ្រូពេទ្យ​​ច្រើន​ពិនិត្យ​លើ​រាង​កាយ ​ដើម្បី​វាយ​តម្លៃ​សុខ​ភាពយើង។ យើង​​នឹង​ទទួល​បាន​ឯក​សារ​ ​រាប់​បញ្ចូល​ពី​ថ្ងៃ​ដំបូងនៃ​ការ​ព​ពោះ និង​អាយុ​គភ៌ ហើយ​​ត្រូវ​ធ្វើ​តេស្ត​ឈាម​ ដើម្បី​រក​ពី​មេរោគ ​ប្រមេះទឹកថ្លា ឬ​ ប្រមេះទឹកបាយ ដូច្នេះ​​បើយើង​​មិន​ដែល​ពិនិត្យ​មាត់​ស្បូន​តាម Pap smear ពី​មុន​នោះ ​គ្រូពេទ្យ​អាច​នឹង​ស្នើ​សុំ​យើង​ឲ្យ​​ធ្វើ​ការ​តេស្ត​។ ជា​ធម្មតា យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​រៀង​រាល់ ៣-៤ សប្តាហ៍ម្តង ដោយ​គ្រូពេទ្យ ​នឹង​ពិនិត្យ​មើល​​សម្ពាធ​ឈាម ទម្ងន់ និង​ទឹក​នោម ដើម្បី​ពិនិត្យ​ពី​បរិមាណ​ប្រូតេអ៊ីន និង​ស្ករ​គ្លុយ​កូស។ គ្រូពេទ្យ​ ​ក៏​អាច​សួរ​សំណួរ​មួយ​ចំនួន​​ទាក់​ទង​នឹង​បញ្ហា​នៅ​ពេល​ផ្សេង​ទៀត អំឡុង​ពេល​យើង​ចាប់​ផ្តើម​ពពោះ​ដូច​គ្នា។ នៅចន្លោះ​សប្តាហ៍​ទី ១២-១៣ គ្រូពេទ្យ​នឹង​ពិនិត្យ​ពី​ចង្វាក់​បេះដូងកូនយើង និង​រៀប​ចំ​ការ​ថត​អេកូ ហើយ​បើ​ស្រីៗ​គ្នា​យើង​ពពោះ […]


ត្រីមាសទី ១

ស្រីៗចែកតិចនិកងាយៗ បង្ការសង្វារពេលពពោះ និងសម្រាលកូន

ពេល​ពពោះ និង​ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មួយ​ចំនួន​តែ​មាន​លេច​ចេញ​នូវ​ស្នាម​សង្វារ​នៅ​លើ​ស្បែក ពិសេស​កន្លែង​ដែល​រីក​ធំ ដូចជា ត្រង់​ក្បាល​ពោះ សុដន់ កំភួនជើង និង​ភ្លៅ។ ស្នាម​សង្វារ​ធ្វើ​ឲ្យ​បាត់បង់​សោភណ​ភាព អ៊ីចឹង​ហើយ​ស្រីៗ​គ្នា​យើង​មក​ដឹង​ពី​វិធី​ការពារ និង​បំបាត់​ស្នាម​សង្វារ ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល តាម​រយៈ​ការ​ចែក​រំលែក​បទ​ពិសោធ​របស់​ម៉ាក់ៗ​ដែល​ឆ្លង​កាត់​ការ​សម្រាល​កូន ប៉ុន្មាន​រូប​ខាង​ក្រោម​នេះ៖ ១- ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពេល​ពពោះ គីឡូ​ក៏​ឡើង ស្បែក​ស្ងួត​បែក​ស្រកា ព្រោះ​ប្រឹង​រីក ងាយ​នឹង​ឡើង​សង្វារ​ណាស់ អ្នកនាង​ស្រីណាត ជា​អ្នក​លក់​សម្លៀក​បំពាក់ នៅ​ផ្សារ​ធំ​ថ្មី ដែល​មាន​កូន​២នាក់​ហើយ​នោះ ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃ​ពោះ ញ៉ាំ​ទឹក​ឲ្យ​ច្រើន ពិសេស​ពេល​ថ្ងៃ។ ចំពោះ​បទ​​ពិសោធ​របស់​អ្នកនាង ការ​ញ៉ាំ​ទឹក​ច្រើន សុខភាព​ល្អ ជួយ​ឲ្យ​ស្បែក​មាន​សំណើម ឯ​សង្វារ​ក៏​មិន​មាន​ដែរ។ ២- គ្រប់គ្រងទម្ងន់​​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ឡើង​ខ្លាំង​ពេក ការ​ឡើង​ទម្ងន់​ខ្លាំង​ពេក​ពេល​ពពោះ ធ្វើ​ឲ្យ​ស្បែក​រីក ងាយ​នឹង​ឡើង​សង្វារ អ៊ីចឹង​ហើយ​ស្រីៗ​គ្នា​យើង​ត្រូវ​ចេះ​វិធី​គ្រប់​គ្រង​ទម្ងន់ កុំ​ឲ្យ​ឡើង​លើស​ពី ១៣ គីឡូក្រាម ចាប់​តាំង​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល។ នេះ​​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី ដាណេ ដែល​មាន​កូន​ដល់​ទៅ​៣នាក់ តែ​មិន​មាន​សង្វារ​សូម្បី​បន្តិច។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្បែកម៉ាក់ៗប្រែប្រួលម៉េចខ្លះ? ឈប់​ប្រើ​វិធី​បុរាណ​​នេះ​​ទៀត​ ព្រោះធ្វើឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​រួច​ស្អិត​ស្បូន​ ៣- លាប​ប្រេង​ដូង ចាស់ៗ​ពី​ដើម គ្មាន​អី​លាប​ក្រៅ​ពី​ប្រេង​ដូង​នោះ​ទេ វា​ជួយ​ឲ្យ​ស្បែក​មាន​សំណើម អត់​មាន​សង្វារ។ ការ​ធ្វើ​តាម​ជំនឿ​ចាស់ៗ​មួយ​នេះពិត​​ជា​ល្អ​មែន […]


ត្រីមាសទី ១

ទាំងនេះជាក្បាច់ហាត់ប្រាណមានសុវត្ថិភាព និងល្អបំផុត ចំពោះស្រីៗពពោះ

លំហាត់​ប្រាណ​ពេល​មាន​ផ្ទៃ​ពោះមិន​មែន​ជា​រឿង​គ្រោះថ្នាក់​នោះ​ទេ គឺ​ល្អ​ចំពោះ​សុខភាព និង​អាច​ជួយ​ឲ្យ​សម្រាល​កូន​ស្រួល​ទៀត​ផង។ តែ​ទោះ​យ៉ាង​ណា​ស្រីៗ​យើង​ត្រូវ​ចេះ​ជ្រើស​​រើស​ក្បាច់​ហាត់​ប្រាណ​ណា​ដែល​សម​ស្រប​ចំពោះ​រាងកាយ​យើង និង​គភ៌។ Hello គ្រូពេទ្យ នឹង​ណែនាំ​នូវ​ក្បាច់​ហាត់​ប្រាណ​មួយ​ចំនួន​ដែល​មាន​សុវត្ថិភាព និង​ល្អ​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។ ១- ដើរ ការ​ដើរ​ចុះ​ដើរ​ឡើង​ឲ្យ​បាន​ច្រើន​ពេល​មាន​ផ្ទៃពោះ​ជួយ​សម្រួល​សរសៃ​សសូង កាត់​បន្ថយ​អាការៈ​ហើម​ជើង និង​ងាយ​ស្រួល​ក្នុង​ការ​សម្រាល​កូន។ ២- អង្គុយ​ងើប​ចុះ​ឡើង វិធី​ហាត់​ប្រាណ​បែប​នេះ គួរ​ហាត់​រយៈ​ពេល ១៥ នាទី ដោយ​កាន់​ដុំ​ដែក​ទម្ងន់ ១,៥-២ គីឡូ ឈរ​កន្ធែក​ជើង​ឲ្យ​ធំ​ជាង​ទំហំ​ត្រគាក​បន្តិច ប្រឹង​ក្បាល​ពោះ ហើយ​បង្វិល​ស្មា​ទៅ​ក្រោយ។ ចាប់​ផ្ដើម​បន្ទន់​ជង្គង់ ហើយ​បន្ទាប​ខ្លួន​អង្គុយ​ចុះ រក្សា​ទីតាំង​ជង្គង់ កុំ​ឲ្យ​លយ​ទៅ​មុខ​ហួស​ម្រាម​ជើង រួច​ពន្លា​ជង្គង់​មក​ទី​តាំង​ដើម​វិញ ហើយ​លើក​ដៃ​ឡើង​លើ​ឲ្យ​ផុត​ក្បាល។ ធ្វើ​បែប​នេះ​សារ​ឡើង​វិញ​ឲ្យ​បាន ១០-១៥ ដង។ ៣- ហែលទឹក ហែល​ទឹក​វិធី​ដ៏​ល្អ​ដើម្បី​ឲ្យ​រាង​កាយ​នៅ​សកម្ម និង​ធ្វើ​ចលនា​សាច់​ដុំ​អាង​ត្រគាក ​វា​​មាន​សុវត្ថិភាព​ល្អ​ណាស់ មិន​ប៉ះពាល់​ដល់​អាអូន​ទេ​លើក​លែង​តែ​គ្រូ​ពេទ្យ​ហាម​ឃាត់។ យើង​អាច​ចាប់​ផ្តើម​ដោយ​ការ​ហែល​យឺតៗ ហើយ​បង្កើន​កម្រិត​ពេល​ខ្លួន​យើង​អាច​ទៅ​រួច។ យ៉ាង​ណា​ក៏​ដោយ យើង​គួរ​ប្រុង​ប្រយ័ត្ន​ពេល​ទៅ​ហែល​ក្នុង​អាង​ហែល​ទឹក​រួម ដែល​មាន​មនុស្ស​ច្រើន​ពី​កន្លែង​ផ្សេងៗ​គ្នា ព្រោះ​ប្រព័ន្ធ​ការពារ​យើង​​ខ្សោយ​ជាង​មុន​ធ្វើ​ឲ្យ​ងាយ​​ឆ្លង​រោគ។ ៤- ហាត់​យូហ្គា យូហ្គា ជា​វិធី​ហាត់​ប្រាណ​បែប​ស្រាលៗ ដែល​ពិភពលោក​សុទ្ធ​តែ​ជឿ​ថា អាច​ជួយ​បាន​ច្រើន​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ពិសេស​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ ហាត់​យូហ្គា កាន់​តែ​ល្អ​ទៀត ព្រោះ​អាច​ជួយ​រក្សា​ទម្ងន់​ខ្លួន​បាន​ត្រឹម​ត្រូវ រក្សា​សម្ពាធ កម្រិតជាតិ​ស្ករ កាត់​បន្ថយ​បញ្ហា​ប្រឈម​ជា​ច្រើន​ពេល​ពពោះ។ ៥- លើក​ដៃ​លើក​ជើង បើ​មិន​អាច​ហាត់​ប្រាណ​តាម​ប៉ុន្មាន​វិធី​ខាង​លើ ហោច​ណាស់​ម៉ាក់ៗ​អាច​ធ្វើ​ចលនា​រាង​កាយ ដោយ […]


ត្រីមាសទី ១

៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត

ជំងឺ​បេះដូង​ពី​កំណើត ជា​ជំងឺ​​ដែល​កើត​មាន​តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម្លេះ ដោយសារ​តែ​បេះដូង​ទារក​វិវត្ត​ខុស​ប្រក្រតី​ផ្នែក​ណា​មួយ។ មាន​មូលហេតុ​សំខាន់ ៣ ដែល​ជំរុញ​ឲ្យ​ទារក​មាន​ជំងឺ​បេះដូង​ពី​កំណើត នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យបេះដូង។ ដើម្បី​បង្ការ​កូន​កុំ​ឲ្យ​មាន​ជំងឺ​បេះដូង​ពី​កំណើត ម៉ាក់ៗ​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ផ្ទៃពោះ ដែល​ខាង​ក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​ដែល​ម៉ាក់​ចាំ​បាច់​ត្រូវ​ធ្វើ​ឲ្យ​បាន។ ១- កុំ​ប្រើ​ថ្នាំ​ផ្តេស​ផ្តាស ក្រៅ​ពី​វេជ្ជបញ្ជា ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ថ្នាំ​អ្វី​ផ្សេង​ផ្តេសផ្តាស​នោះ​ទេ។ កាលណា​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា ទោះ​ជា​ថ្នាំ​ពេទ្យ ឬ​ថ្នាំ​បុរាណ​ក្តី អាច​ប៉ះពាល់​ដល់​ការ​វិវត្ត​គភ៌​ក្នុង​ផ្ទៃ និង​ធ្វើ​ឲ្យ​កូន​មាន​ជំងឺ​បេះដូង​ពី​កំណើត។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន ត្រូវធ្វើម៉េច? ២- ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ការ​ញ៉ាំ​អាហារ​ចម្រុះ​មុខ​ឲ្យ​បាន​គ្រប់​គ្រាន់ អំឡុង​ពពោះ ជា​រឿង​ចាំបាច់ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ។ កាលណា​ស្រីៗ​ពពោះ​ខ្វះ​ជីវជាតិ ពិសេស​ខ្វះ​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិច អាច​ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ជំងឺ​បេះដូង​ពី​កំណើត។ អត្ថបទពាក់ព័ន្ធ៖ ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ ៣- មាន​ជំងឺ​ត្រូវ​ទៅ​ពេទ្យ​បន្ទាន់ ទោះ​ជា​មាន​ជំងឺ​អ្វី​ក៏​ដោយ មិន​ថា​គ្រុន​ក្តៅ ផ្តាសាយ​នោះ​ទេ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ​ពិនិត្យ​សុខភាព និង​លេប​ថ្នាំ​តាម​គ្រូពេទ្យ​ណែនាំ ហើយ​​បើ​ម៉ាក់ៗ​កើត​​​​ជំងឺ​​​ឆ្លង​មួយ​ចំនួនទៀត ពិសេស​ជំងឺ​ស្អូច​ទៀត​រឹត​តែ​គ្រោះ​ថ្នាក់ និង​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់ទារក ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។ អត្ថបទពាក់ព័ន្ធ​៖ ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ