ត្រីមាសទី ១

ត្រីមាសទី ១ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី ១

ចំណេះដឹងទូទៅ

ត្រីមាសទី ១

មូសអង្កាមកំពុងកើនខ្លាំង ប៉ាម៉ាក់ និងស្ត្រីពពោះ គួរប្រយ័ត្នជំងឺប៉ុន្មានមុខនេះ

មូសអង្កាម កំពុងតែកើន​ខ្លាំងឡើង​គួរ​ឱ្យ​កត់សម្គាល់ នា​ពេលថ្មី​ៗនេះ ហេតុនេះ ប៉ាម៉ាក់ដែលមានកូនតូច និងស្ត្រីពពោះ គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ពី​ការ​ឆ្លង​ជំ​ងឺ​ធ្ងន់​ធ្ងរ​មួយ​ចំនួន និងផល​ប៉ះ​ពាល់​ចំពោះ​ទារក​ក្នុង​ផ្ទៃ ដែល​បណ្តាល​មក​ពី​សត្វមូស​អង្កាម​ខាំ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗនេះ យើង​សង្កេតឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ពី​ការ​កើន​ឡើង​នៃ​សតស្វមូស​អង្កាមក្នុង​ចំនួន​ច្រើន​ខុស​ពី​ឆ្នាំ​មុនៗ ហើយ​ការ​កើន​ឡើង​ខុស​ប្រក្រតី​នៃ​វត្តមាន​សត្វមូស​ទាំង​នេះ គឺ​បណ្តាល​មក​ពី​ការ​កើន​ឡើង​កម្តៅ និងកំហាប់​ក្លិន​ស្អុយ​នៃ​ទឹក​ស្អុយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ប្រែ​ប្រួលអាកាសធាតុនៅ​រដូវក្តៅ​ចាប់ពី​ខែ​វិច្ឆិកា រហូត​ដល់​ខែ​មេសា ក៏អំ​ណោយ​ផល​ដល់ការ​បង្កាត់​ពូជ ការ​កកើត និង​បំលាស់​ទី​នៃ​មូស​អង្កាម​នេះ​ផង​ដែរ​។ ហេតុនេះ យើង​គ្រប់គ្នា​គួរ​តែ​ប្រយុទ្ធ​ប្រយ័ត្ន​លើ​ជំ​ងឺ​ឆ្លង​ផ្សេងៗ​តាមរយៈ​សត្វ​មូស​អង្កាម ជា​ពិសេស​កុមារអាយុក្រោម៥ឆ្នាំ និង​ស្ត្រី​កំពុង​តែ​មាន​ផ្ទៃ​ពោះ បើ​ទោះ​បី​វា​មិន​មែន​ជា​ភ្នាក់​ងារ​ចម្លង​ជំ​ងឺ​គ្រុន​ឈាម គ្រុនចាញ់ និង​គ្រុនឈីក ក៏ដោយ​។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក តើមូសអង្កាមអាចបង្កជំងឺ​អ្វីខ្លះ? ប៉ុន្តែ បើយោង​ទៅ​តាម​ទៅ​គេហ​ទំ​ព័រ PMC មូស​អង្កាម​គឺ​ជា​ភ្នាក់​ងារ​ចម្លង​ជំ​ងឺ​ធ្ងន់​ធ្ងរ​ជាច្រើន ដែល​​អាច​បង្ក​ផល​ប៉ះ​ពាល់​​ខ្លាំង​​លើ​កុមារ និង​ស្ត្រី​កំពុង​ពពោះ ដោយសារ​តែពួក​គេ​មាន​​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ទន់ខ្សោយ​។ មូស​អង្កាម ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ភ្នាក់​ងារ​ចម្លង​វីរុស និង​ប៉ា​រ៉ា​ស៊ីត ជាច្រើន​ប្រភេទ ដែល​នាំឱ្យប៉ះ​ពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​។ ចំពោះកុមារ​អាយុក្រោម៥ឆ្នាំ ពួក​គេ​អាច​នឹង​​ឆ្លង​ជំ​ងឺ​មួយ​ចំនួន​ដែល​ចម្លង​ដោយ​មូសអង្កាម ដូច​ជា ជំ​ងឺ​រលាក​ស្រោម​ខួរ និង​វីរុស West Nile។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់ PMC​។ ដោយឡែក សម្រាប់​ស្ត្រី​​កំពុង​ពពោះ ជាពិសេស​នៅ​ត្រីមាស​ទី​១ ការ​ឆ្លង​វីរុស […]

ស្វែងរក ត្រីមាសទី ១

ត្រីមាសទី ១

តិចអត់ដឹង រួមភេទពេលពពោះ ផ្តល់គុណសម្បត្តិជាច្រើន

ចាស់ៗពីដើមតែងតែបារម្ភ ណែនាំយើងកុំធ្វើនេះ កុំធ្វើនោះ អំឡុងពេលពពោះ តាមបទពិសោធន៍ដែលពួកគាត់ធ្លាប់ឆ្លងកាត់ ដោយ​រាប់បញ្ចូលទាំងអារឿងរួមភេទទៀតផង ពិសេសគឺ​ពេល​ជិតគ្រប់ខែតែម្ដង​។ ចាស់ៗត្រណមណាស់ ខ្លាចអ៊ីចេះ ខ្លាចអ៊ីចុះ ! ប៉ុន្តែវេជ្ជស្រាស្រ្តសម័យនេះ​មិនបានហាមទេ ថែមទាំងលើកទឹកចិត្តឲ្យយើង​រួម​ភេទ​ដល់​ថ្ងៃ​សម្រាល​ទៀតផង គ្រាន់តែធ្វើក្នុងសកម្មភាព​​ថ្នមៗ​គ្រប់​គ្រាន់​ហើយ​ ខណៈមូលហេតុ គឺដោយសារគុណប្រយោជន៍ដ៏អស្ចារ្យខាងក្រោមនេះឯង។​ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ១- ការរួមភេទពេលពពោះជាវិធីមានសុវត្ថិភាព និងប្រសិទ្ធភាពដើម្បីរក្សាទំនាក់ទំនងប្តីប្រពន្ធ គ្នាយើងអាចប្រហែលជាកម្រគិតដល់រឿងរួមភេទ ព្រោះគ្នាយើងពិសេសស្រីៗអាចនឹងគិតថា​ការរួមភេទ​ពេល​កំពុង​ពពោះ​នឹងធ្វើឲ្យកូនក្នុងផ្ទៃយើងឈឺចាប់បាន។ ដល់ពេលឈប់ប្រើទស្សនៈបែបនេះទៀតហើយ ព្រោះដរាបណាវេជ្ជបណ្ឌិត មិនបានណែនាំយើងកុំឲ្យបន្តរួមភេទពេលពពោះនោះ មានន័យថា រួមភេទពេលពពោះ​នៅតែមានសុវត្ថិភាពសម្រាប់ម៉ាក់ៗ​និងបេប៊ី។ យ៉ាងណាក៏ដោយ ពេលយើងរួមភេទ​ពេលពពោះក៏មិនបណ្តាលឲ្យប៉ះពាល់អូនៗក្នុងផ្ទៃ ឬ​បង្ក​ហានិភ័យ​​ឆ្លង​​មេរោគ​ទៅ​អូន​នោះ​ដែរ ​(ត្រូវច្បាស់ថា ដៃគូរួមភេទយើង​គ្មានជំងឺកាមរោគ)។ បើទោះជាស្រីៗកំពុងពពោះ មានបញ្ហាសុខភាពមួយចំនួន​ក្តី​ ប៉ុន្តែការឈានដល់ចំណុចកំពូល គឺមិនអាចបង្កើនឱកាសនាំឲ្យរលូតកូន ឬសម្រាលមុនខែនោះដែរ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ២-អារម្មណ៍កាន់តែអស្ចារ្យជាងធម្មតា បម្រែបម្រួលអ័រម៉ូនពេលពពោះ អាចជួយឲ្យចំណង់ផ្លូវភេទយើងកាន់តែពុះកញ្ជ្រោលជាងពេលធម្មតា​ទៅ​ទៀត​។ ​ចុះ​​មាន​​ដឹង​​អ្វីកាន់​តែ​អស្ចារ្យជាង​នេះ​ដែរ​អត់?​ កំណើនលំហូរឈាមទាំងអស់ទៅកាន់បបូរទ្វារមាស នឹងធ្វើឲ្យអារម្មណ៍រំជើបរំជួលកើនឡើងក្នុងកម្រិត​ខ្ពស់​បំផុត ​ហើយវានឹងផ្តល់នូវបទពិសោធផ្លួវភេទដ៏ពុះកញ្ជ្រោល រោលរាល ជាមួយនឹងការឈានដល់ចំណុចកំពូលយើងមិនធ្លាប់​ឆ្លង​កាត់​ពី​មុន​ក្នុង​ជីវិត​។ អំឡុងពេលនេះ គ្នាយើងអាចនឹងរកឃើញតំបន់ស្រណុកសុខស្រួល និង​ផ្តល់​ភាព​រីករាយ​ឲ្យ​យើង ដែល​ធ្លាប់​ដឹង​ពី​មុន​មក។ ៣- […]


ត្រីមាសទី ១

តិចអត់ដឹង! ទឹកភ្លោះមានតួនាទីសំខាន់ជួយដល់កូនក្នុងផ្ទៃច្រើនយ៉ាង

ស្រីៗ ​ស្ទើរ​តែ​គ្រប់​គ្នា​ច្បាស់​ជា​ធ្លាប់​ឮ​ហើយ​ពាក្យ​ថា ទឹក​ភ្លោះ ជា​ពិសេស​នៅ​ពេល​ស្ត្រីពពោះជិត​សម្រាល​កូន​ដែល​តែង​ស្រែក​ថា​បែក​ទឹក​ភ្លោះ​។ តែ​ធ្លាប់ឆ្ងល់ទេ​ថា ទឹក​ភ្លោះ​ដែល​មាន​អំឡុង​ពេល​ពពោះ មាន​តួ​នាទី​សំខាន់​យ៉ាង​ម៉េច​ខ្លះ​ដល់​កូន​ក្នុង​ផ្ទៃ? បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​ទឹក​ភ្លោះ​ចាប់​ផ្ដើម​កកើត​ឡើងតាំង​ពី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​គភ៌ ហើយ​វា​កើត​ចេញ​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្ដាយ​ដែល​ជ្រាប​ចូល​ទៅ​តាម​រយៈ​សុក ត​មក​ពី​វត្ថុ​រាវ​ដែល​បាន​ជ្រាប​ចូល​តាម​រយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ និង​ទឹក​នោម​របស់​ទារក។ តើ​ទឹក​ភ្លោះ​មាន​តួ​នាទី​អ្វី​ខ្លះ​? លោក​វេជ្ជបណ្ឌិត​ថា ទឹក​ភ្លោះ​ជា​វត្ថុ​រាវ​ដែល​នៅ​ចាំ​ការពារទារក​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​វា​មាន​តួ​នាទី​ដូច​ជា៖ -  ​ជួយ​ការពារការ​ប៉ះ​ទង្គិច ការ​ញ័រ​រញ្ជួយពី​ខាង​ក្រៅ​ ​(វា​មាន​ជាតិ​ទឹក​៩២% និង​មាន​សារ​ធាតុ​ផ្សេង​២%​) - រក្សា​សីតុណ្ហភាព ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​ភាព​កក់​ក្ដៅ - អាច​ឲ្យ​កូន​ធ្វើ​ចលនា​ដៃ​ជើង​បាន​ដោយ​សេរី (ឧ.ដូច​បាន​ហែល​ទឹក​នៅ​ក្នុង​ពោះ​ម្ដាយ) -ទារក​នៅ​ក្នុង​ពោះ​បាន​ហ្វឹក​ហាត់​ការ​លេប​ទឹក​ចូល​ពោះ តាំង​ពី​នៅ​ក្នុង​ពោះ ដោយ​ការ​លេប​ទឹក​ភ្លោះ។ ការ​ធ្វើ​បែប​នេះ ជា​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​គ្រឿង​ក្នុង​​ទារក។ ​ពេល​មុន​សម្រាល​ កូន​នៅ​ក្នុង​ផ្ទៃ​ម្ដាយអាយុ​គ្រប់​២០​សប្ដាហ៍ ទឹក​ភ្លោះ​នឹង​ជ្រាប​ចេញ​ចូល​តាម​ស្រទាប់​ស្បែក​លែង​បាន​ទៀត​ហើយ វា​នឹង​ចេញ​មក​តាម​ទឹក​មូត្រ​របស់​ទារក ហើយ​ទារក​ក៏​លេប​ទឹក​ភ្លោះ​ចូល​ទៅ​វិញ វិល​ទៅ​វិល​មក​ជារឿយៗ។ លោក​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ពិនិត្យ​មើល​ទឹក​ភ្លោះ​ក៏​អាច​ប្រាប់​ឲ្យ​ដឹង​ពី​សុខភាព និង​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​បាន​ដែរ ក៏ប៉ុន្តែ ទោះ​ទឹក​ភ្លោះ​មាន​តួ​នាទី​សំខាន់​ច្រើន​​ដល់​ទារក​ដូច​ដែល​បាន​រៀប​រាប់​ក៏​ដោយ ​ក្នុង​ករណី​ដែល​បរិមាណ​ទឹក​ភ្លោះ​មាន​តិច​ពេក ឬ​ច្រើន​ពេក​ខុស​ប្រក្រតី ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​ដែរ។


ត្រីមាសទី ១

នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ​ (វីដេអូ)

ការ​ចាក់​វ៉ាក់សាំង​អំឡុង​ពពោះ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ ឬ​ជំងឺ​ផ្សេងៗ ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ ពេល​ពពោះ ស្រីៗ​ត្រូវ​ចាក់​វ៉ាក់សាំង​អីខ្លះ? តើ​វ៉ាក់សាំង​នីមួយៗ​ចាំបាច់​យ៉ាង​ណា​ខ្លះ​ចំពោះ​ម្តាយ និង​កូន?មាន​តែ​វ៉ាក់សាំង ២ មុខ​ប៉ុណ្ណោះ​ដែល​តម្រូវ​ឲ្យ​ស្រីៗ​ចាក់​ពេល​កំពុង​ពពោះ វ៉ាក់សាំង​​ទាំង​នោះ​មាន វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស និង​វ៉ាក់សាំង​ផ្តាសាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ អត្ថបទពាក់ព័ន្ធ: ចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ (វីដេអូ) មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ កាលវិភាគចាក់វ៉ាក់សាំងតេតាណុសពេលពពោះ ដើម្បីការពារទាំងម្តាយនិងកូន ហេតុ​អី​ស្រីៗ​ពពោះ​ងាយ​កើតជំងឺ​នេះ? ពេលពពោះ ម៉ាក់ៗខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ត្រីមាសទី ១

ពេល​ពពោះ ម៉ាក់ៗធ្វើ​បាន​ប៉ុន្មាន​ចំណុច​នេះ កូន​កើត​មក​នឹង​ឆ្លាត​វាងវៃ (វីដេអូ)

បំណង​ប្រាថ្នា​ធំ​បំផុត​របស់​ម៉ាក់ប៉ា​គ្រប់រូប គឺ​ចង់​បាន​កូន​កើត​មក​មាន​សុខភាព​ល្អ ដល់​ពេល​ធំ​ឡើង​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ក្លាយ​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម។ កូន​មាន​សុខភាព​ល្អ ឆ្លាត អាស្រ័យ​លើ​សកម្មភាព​រួមផ្សំ​របស់​ម៉ាក់ និង​ប៉ា​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី អួង លីដា នាយ​សាល នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។ខាង​ក្រោមនេះ​ជា​សកម្មភាព​មួយ​ចំនួន​ដែល​ជួយ​​ដល់​ការ​លូតលាស់​ផ្នែក​បញ្ញា​​ស្មារតី​របស់​កូន ចាប់​តាំង​ពី​ពេលដែល​ម៉ាក់ៗ​ពពោះ​មក​ម្ល៉េះ។ អត្ថបទពាក់ព័ន្ធ: ចង់ឲ្យកូនឆ្លាត ខួរក្បាលលូតលាស់ល្អ ម៉ាក់ប៉ាចាំបាច់ធ្វើរឿងទាំងនេះ កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត? ស្រីៗមាន​ផ្ទៃពោះនៅ​វ័យ​ក្មេង​ពេកអាច​ប្រ​ឈមនឹង​បញ្ហាច្រើន​ទាំង​ម្ដាយ និង​កូន ស្រីៗយកកូនចេញ អាចជួបគ្រោះថ្នាក់ធំៗទាំងនេះ ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា? មានផ្ទៃពោះហើយ ម៉ាក់ៗនៅអាចស្លៀកខោខោវប៊យបានទៀតអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ត្រីមាសទី ១

សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

ស្រ្តី​មាន​ផ្ទៃពោះ​ទាំង​អស់​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ និង​ផ្លែ​ឈើ​ល្អ​ៗ ដើម្បី​បំប៉ន​សុខភាព ព្រម​ទាំង​ការ​លូតលាស់​ក្នុង​ផ្ទៃ។ ក្នុង​នោះ​ផ្លែឈើ​ដែល​ល្អ​បំផុត​គឺ​ផ្លែ​ប៊ើរ ដែល​ងាយ​ស្រួល​រក​ទិញ និង​មាន​តម្លៃ​សមរម្យ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​សម្បូរ​បែបដែលមានក្នុងផ្លែប៊ើរ​ជួយ​ចំពោះ​ម្ដាយ និង​កូន​អំឡុង​ពេល​មាន​ផ្ទៃពោះ៖ – សារធាតុ Carotenoids ជួយ​បង្ការ​ជំងឺ​មហារីក និង​ជំងឺ​ភ្នែក។ – សម្បូរ​ប៉ូតាស្យូម ដែលជួយបញ្ចុះ​​សម្ពាធ​​​ឈាម ​​ទប់​ស្កាត់​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរក្បាល។ – សម្បូរ​ជាតិ folate ដែល​ជួយ​ការ​ពារ​សរ​សៃ​ឈាម​បេះ​ដូង​ដល់​ស្ត្រី​​មាន​ផ្ទៃពោះ។ Folate មាន​នៅ​ក្នុង​​ផ្លែ​ប៊ើរ ជួយ​​បង្កើន​​សកម្ម​ភាព​មុខងារ​​របស់​​សរសៃ​ប្រសាទ និង​ការពារ​​សរសៃ​ឈាម​​បេះដូង​​មាន​​ប្រសិទ្ធ​​ភាពល្អ​​ទ្វេដង។ – ជាតិ​ដែក ជួយ​ប្រព័ន្ធ​ការពារ​យើងមាន​ភាព​រឹងមាំ។ នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ មិន​ត្រឹម​តែ​អាច​បង្ការ​ជំងឺ​ចំពោះ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ថែមទាំង​ទារក​នៅ​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា​ដែរ។ – វីតាមីន B6 ជួយ​​បង្កើន​​ប្រព័ន្ធ​​ភាព​ស៊ាំ និង​កម្លាំង​ដើម្បី​​ជំរុញ​​ដំណើរ​ការ​រំលាយ​​អាហារ និង​ជួយ​​ផលិត​​កោសិកា​​ឈាម​​ដែរ។ – សម្បូរ​ជាតិ​ខ្លាញ់​អូមេហ្គា ៣ ដែល​ជួយ​​ស្រួប​​យក​​សារធាតុ​ចិញ្ចឹម​ចូលក្នុង​​រាងកាយ​​យ៉ាង​ងាយ​ស្រួល​​បំផុត។ – ផ្លែ​ប៊ើរក៏​សម្បូរ​​ណាស់​ដែរ​​នូវ​សារ​ជាតិ​​ប្រឆាំង​​អុកស៊ីតកម្ម ដែល​ជួយ​​រក្សា​​ស្បែក​​ឲ្យ​តឹង​​ណែន។ – អាស៊ីដ​ហ្វូលិក ល្អ​​បំផុត​​សម្រាប់​​ការ​អភិវឌ្ឍន៍​​ខួរក្បាល​​របស់​​ទារក​​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា? បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន តិចនិក​ងាយៗ អាច​ជួយ​ស្រីៗកាត់​បន្ថយ​ស្ត្រេស​ពេល​ពពោះ ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត? ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន? ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ […]


ត្រីមាសទី ១

អ្នកម៉ាក់សម័យថ្មីពេលមានផ្ទៃពោះ ច្រើនតែធ្វើរឿង ៥ នេះ

សម័យ​មុន ​ម៉ាក់​ៗ​មួយ​ចំនួន​អាច​មិន​សូវ​បាន​តាមដាន​សុខភាព​ ពេល​មាន​គភ៌​​បាន​ដិតដល់​។ តែ​សម្រាប់​បច្ចុប្បន្ន​វិញ ​ខុស​គ្នា​ដាច់​ស្រឡះ​តែម្ដង ម៉ាក់​ៗ​តែងតែ​ធ្វើ​តាម​ការ​ណាត់​ជួប និង​សង្កេត​មើល​ពី​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​បាន​យ៉ាង​ល្អ។ អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល នឹង​បង្ហាញ​ពី​របៀប​ថែទាំ​ខ្លួន និង​កូន​បាន​យ៉ាង​ល្អ។ ១- ពិនិត្យ​សុខភាព​ជា​ប្រចាំ ការ​ពិនិត្យ និង​តាមដាន​សុខភាព​ជា​ប្រចាំ​ខែ ពិតជា​សំខាន់​ណាស់​សម្រាប់​ម៉ាក់​ៗ ហើយ​ក្នុង​ការ​ពិនិត្យ​អេកូ​យ៉ាង​តិច​ក៏ ៤-៥ដង​ដែរ៖ លើក​ទី​១ ក្រោយ​បាត់​រដូវ ពិនិត្យ​ដើម្បី​ដឹង​ថា​មាន​ផ្ទៃពោះ​ឬ​អត់ កូន​ស្ថិត​ក្នុង​ទីតាំង​សុវត្ថិភាពទេ? ទារក​កំពុង​វិវត្ត ឬ​ឈប់? លើក​ទី​២ ពេល​ទារក​អាយុ ១២ សប្ដាហ៍ ដើម្បី​កំណត់​ថ្ងៃ​បង្ក​កំណើត និង​ថ្ងៃ​គ្រប់ខែ វាស់​កម្រាស់​កញ្ចឹង​កកូន រក​មើល​ភាព​មិន​ប្រក្រតី​របស់​ទារក។ លើក​ទី​៣ ២៣-២៥សប្តាហ៍ ជា​អំឡុង​អេកូសាស្ត្រ​មើល​លម្អិត គ្រប់​សរីរាង្គ​របស់​ទារក ខួរក្បាល មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក  បេះដូង។ លើក​ទី​៤ ពេល​ទារក​អាយុ ៣២- ៣៥ សប្ដាហ៍ មើល​ការលូតលាស់ និង​សុខភាព​ទារក ទម្រង់ និង​ទម្ងន់​កូន ទីតាំង​សុក បរិមាណ​ទឹក​ភ្លោះ បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​អាច​កើត​មាន​ចំពោះ​ទារក។ លើកទី៥ ដល់​ថ្ងៃ​កំណត់​សម្រាល តែ​មិន​ឈឺពោះ ពេទ្យ​នឹង​តាមដាន​សុខភាព​កូន […]


ត្រីមាសទី ១

តិចនិក​ងាយៗ អាច​ជួយ​ស្រីៗកាត់​បន្ថយ​ស្ត្រេស​ពេល​ពពោះ

មិន​ខុស​ទេ អាកាស​ធាតុ​ក្តៅ​បែប​នេះ ណាមួយ​ភ័យ​ខ្លាច​រឿង​អាកូវីដ ១៩ ទៀត មនុស្ស​ធម្មតា​ក៏ស្ត្រេស​ដែរ កុំ​ថា​ឡើយ​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​នោះ។ យ៉ាងណា “Hello គ្រូពេទ្យ” នៅ​តែ​និយាយ​ដដែលៗ កុំ​ស្ត្រេស​ខ្លាំង​ពេក ត្រូវ​ចេះ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ហើយ​ខាង​ក្រោម​នេះ ជា​តិចនិក​ខ្លះៗ​ ស្រីៗ​គ្នា​យើង​កំពុង​ពពោះ អាច​យក​ទៅ​អនុវត្ត​បាន។ ១- ផ្តោត​សំខាន់​លើ​កូន​ក្នុង​ពោះ​យើង ជារឿង​ល្អ​ណាស់​ ទាំង​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ បើ​គ្នា​យើង​អាច​រក​ពេល​វេលា​សម្រាក​ឲ្យ​បាន​ច្រើន ហើយ​កុំ​មាន​អារម្មណ៍​បន្ទោស​ខ្លួន​ឯង​ឲ្យ​សោះ។ នៅ​ពេល​ណា​មួយ​យើង​មាន​ឱកាស វិធី​ល្អ​បំផុត​ដើម្បី​កុំ​ឲ្យ​អារម្មណ៍​គិត​រឿង​មិន​ល្អ​ច្រើន ស្រីៗ​កំពុង​ពពោះ អាច​ឈប់​ខ្វាយ​ខ្វល់​រឿង​ជុំ​វិញ​ខ្លួន​បន្តិច មក​ផ្តោត​អារម្មណ៍​លើ​កូន​ក្នុង​ពោះ​របស់​យើង ពិត​ជា​រឿង​ល្អ ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​បាន។ ចាប់​ពី​សប្តាហ៍​ទី២៣ បេប៊ី​ក្នុង​ពោះ នឹង​អាច​ឮ​សំឡេង​ម៉ាក់ៗ ហេតុ​នេះ​ព្យាយាម​និយាយ​លេង​ជាមួយ​បេប៊ី​ក្នុង​ផ្ទៃ​ឲ្យ​បាន​ច្រើន ឬ​អានសៀវភៅឲ្យ​កូន​ស្តាប់​ក៏​បាន ព្រោះ​ជា​វិធី​សាស្ត្រ​ល្អ​បំផុត ដើម្បី​បង្កើន​ទំនាក់​ទំនង​យើង​ជា​មួយ​គភ៌​ ក៏​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​វិជ្ជមាន​កាន់​តែ​ច្រើន​អំឡុង​ពេល​ពពោះ​ដ៏​ពិបាក​នេះ។ អត្ថបទ​ពាក់​ព័ន្ធ៖ ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ អាកាសធាតុក្ដៅ! ស្រីៗកំពុងពពោះគួរដឹងតិចនិកហាត់ប្រាណ និង​របៀបស្លៀកពាក់​ ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? ជាតិដែកជួយអីខ្លះ? ២- សម្រាក និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ត្រូវ​ស្តាប់​រាងកាយ​យើង​ខ្លះ​ផង បើ​មាន​អារម្មណ៍​ល្វើយ អាច​សម្រាក ឬ​គេង​មួយ​ស្រលេត និង​ឆាប់​ចូល​គេង​ពី​ព្រលប់។ ការ​គេង មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ផ្លូវចិត្ត​មនុស្ស​គ្រប់​គ្នា ក៏​ជួយ​គាំទ្រ​ដល់​សុខភាព​យើង​អំឡុង​ពេល​ពពោះ​ទៀត​ផង។ អាច​សាក​ល្បង​តិចនិក​ជួយ​ឲ្យ​យើង​គេង​ស្កប់​ស្កល់​ពេល​យប់ អំឡុង​ពេល​ពពោះ​បាន។ បើ​ស្រីៗ​គ្នា​យើង​ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ម្តាយ​គេ​យើង​​អាច​នឹង​ដឹង​ច្រើន រឿង​ពិបាក​រក​ពេល​សម្រាក​នេះ ប៉ុន្តែ​យ៉ាង​ណា យើង​ក៏​ត្រូវ​តែមាន​ពេល​សម្រាប់​ខ្លួន​ឯង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ដែរ។ […]


ត្រីមាសទី ១

អាកាសធាតុក្ដៅ! ស្រ្តីពពោះគួរដឹងតិចនិកហាត់ប្រាណ និង​របៀបស្លៀកពាក់​

អត្ថបទ​មុន​នេះ “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ពី​ផល​វិបាក​ខ្លះៗ​របស់​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​អំឡុង​ខែ​ក្តៅ ក៏​ដូច​ជា​តិច​និក​បញ្ចុះ​កម្តៅ ញ៉ាំ​អាហារ​ និង​ផឹក​ទឹកជា​ដើម។ ប៉ុន្តែ​អត្ថបទ​ខាង​ក្រោម​នេះ នឹង​ណែនាំ​ស្រីៗ​គ្នា​យើង​ពី​របៀប​ស្លៀក​ពាក់​ការពារ​ខ្លួន​ពេល​ពពោះ និងការ​ហាត់​ប្រាណ​ជាដើម ដែល​សុទ្ធ​សឹង​ចាំ​បាច់គ្នា​យើង​ត្រូវ​ដឹង​អំឡុង​ពេល​នេះ។ ១- របៀប​ស្លៀក​ពាក់ និង​ការ​ពារ​កម្តៅ​ព្រះ​អាទិត្យ សម្លៀក​បំពាក់​មាន​ផាសុកភាព ស្រាល រលុង ជួយ​ឲ្យ​ដក​បង្ហើម​បាន​ស្រួល ពិសេស​សម្លៀក​បំពាក់ផលិត​ពី​ក្រណាត់​ផលិត​ពី កប្បាស អាច​ស្រូប​ញើស​បាន​ល្អ គឺ​ស័ក្ដិ​សម​បំផុត​សម្រាប់​ស្រីៗ​គ្នា​យើង​ប្រើ​ប្រាស់​អំឡុង​ពេល​ពពោះ​នា​រដូវ​ក្តៅ​បែប​នេះ។ ចៀស​វាង ប្រភេទ​ក្រណាត់​សំយោគ ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ដក​ដង្ហើម នាំ​ឲ្យ​មាន​អារម្មណ៍​កាន់​តែ​ក្តៅ​លើស​ដើម។ កុំ​ចំណាយ​ពេល​ទៅ​ខាង​ក្រៅ​ផ្ទះ​ ត្រូវ​ពន្លឺ​ព្រះអាទិត្យ​យូរ​ពេក ព្យាយាម​រក​កន្លែង​មាន​ម្លប់​សម្រាក ឬ​ធ្វើ​អ្វី​មួយ។ អាច​ពាក់​វែន​តាការពារ​ពន្លឺ​ថ្ងៃ និង​មួក​ដែល​មាន​លយ​ផ្ទៃ​ចេញ​មក​ក្រៅ (យ៉ាង​ហោច​ ៧៥មិល្លីម៉ែត្រ) ដើម្បី​ឲ្យ​ប្រាកដ​ថា មួក​យើង​អាច​ផ្តល់​​ម្លប់​បាំង​មុខ ​ក និង​ត្រចៀក​យើង​បាន​ជិត​ល្អ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ពេល​ចេញ​ទៅ​ក្រៅ ត្រូវ​ប្រើ​ក្រែម​ការពារ​ពន្លឺ​ថ្ងៃ​គ្រប់​ពេល (ប្រភេទ​ទាប​បំផុត​នៃ​កម្រិត SPF30+) ហើយ​ត្រូវ​លាប​ឡើង​វិញ​រៀងរាល់ ២ម៉ោង​ម្តង ពិសេស​បើ​យើង​មាន​លេង​ទឹក ឬ​ក្រោយ​បែក​ញើស​ខ្លាំង។ បើ​សង្កេត​ឃើញ​ថា ស្បែក​យើង​ងាយ​ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សេង គួរ​ស្វែង​រក​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ផលិត​ជា​ពិសេស​សម្រាប់​ស្រីៗ​កំពុង​ពពោះ​យក​មក​ប្រើ​ជំនួស​ឡេ​ធម្មតា។ [embed-health-tool-due-date] ២- ហាត់​ប្រាណ អំឡុង​ពេល​ពពោះ ចំ​រដូវ​ក្តៅ​ផង​នោះ មុន​សម្រេច​ចិត្ត​ហាត់​ប្រាណ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន ហើយ​ត្រូវ​ប្រាកដ​ថា វិធី​ហាត់​ប្រាណ​ដែល​យើង​ជ្រើស គឺ​​ល្អ​សម្រាប់​សុខភាព​ទាំង​យើង និង​បេប៊ី​ក្នុង​ផ្ទៃ។ កុំ​ព្យាយាម​ហាត់​ប្រាណ ក្នុង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​រាង​កាយ​យើង​ឡើង​កម្តៅ​លឿន​ដូច​គ្នា។ […]


ត្រីមាសទី ១

ស្រីៗត្រូវដឹងពីការពិនិត្យពោះ-ឈាម-ទឹកនោម ការចាក់វ៉ាក់សាំង ពេលមានផ្ទៃពោះ

អំឡុង​មាន​ផ្ទៃពោះ ជា​ពេល​ដែល​ស្ត្រី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ តាម​ដាន​សុខភាព​ឲ្យ​ជាប់​លាប់ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ផ្ទៃ។ ដើម្បី​ជា​ចំណេះ​ដឹង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដំបូងៗ និង​ស្ត្រី​ដែល​ត្រៀម​យក​កូន Hello គ្រូពេទ្យ​ នឹង​លម្អិត​ពី​អត្ថប្រយោជន៍​នៃ​ការ​ពិនិត្យ​ផ្ទៃពោះ​តាម​ត្រីមាស​នីមួយៗ ការ​ពិនិត្យ​ឈាម-ទឹកនោម ការ​ចាក់​វ៉ាក់សាំង និង​ថ្នាំ​ផ្សេងៗ។ ១. ការ​ពិនិត្យ​ផ្ទៃពោះ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ការ​ពិនិត្យ​ផ្ទៃពោះ​មាន​សារៈសំខាន់​ណាស់ ដើម្បី​តាម​ដាន​ការ​វិវត្ត​សរីរាង្គ និង​ដឹង​ពី​ជំងឺ​ផ្សេងៗ​របស់​ទារក​នៅ​ក្នុង​ផ្ទៃ។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ពិនិត្យ​ផ្ទៃពោះ​ទាំង​៣​ត្រីមាស។ ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី១ – តើ​មាន​កូន​មែន ឬ​អត់? – កូន​ចាប់​កំណើត​ថ្ងៃ​ណា? គ្រប់​ខែ​ថ្ងៃ​ណា? – ម្តាយ​មាន​កត្តា​ប្រឈម គ្រោះ​ថ្នាក់​ឬ​ទេ? ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី២ – តើ​ទារក​ក្នុង​ផ្ទៃ​លូត​លាស់ សមស្រប​តាម​អាយុ​របស់​គេ ដែរ​ឬទេ? – តើ​ម្តាយ​មាន​ជំងឺ​អំឡុង​ពេល​ពពោះ? (ឧ. លើសឈាម,ទឹកនោមផ្អែម, បេះដូង…) – តើ​កូន​អាច​ប្រឈម​កើត​មុន​ខែ​ឬទេ? ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី៣ – មើល​ការ​លូតលាស់​របស់​ទារក – ដើម្បី​វាយ​តម្លៃ និង​រៀប​ចំ​ទុក​ជា​មុន ថា​តើ​កូន​អាច​កើត​បាន​តាម​ធម្មជាតិ ឬ​ក៏​ត្រូវ​វះកាត់។ អត្ថបទពាក់ព័ន្ធ៖ មើល​អេកូ​ញឹក​ពេក ប៉ះពាល់​កូន​អត់? ​ពិនិត្យ​ប៉ុន្មាន​ដង​ល្អ? ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់? ២. ការពិនិត្យឈាម និងទឹកនោម ពេល​ចាប់​ផ្តើម​មាន​កូន៖ ការ​ពិនិត្យ​រក​ក្រុម​ឈាម គ្រាប់​ឈាម និង​ជំងឺ​ផ្សេងៗ រួមទាំងពិនិត្យ​ជាតិ​ស្ករ ក្នុង​ឈាម ខ្វះ​ជាតិ​ស្ករ ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ ពេល​ជិត​សម្រាល៖ ការ​ពិនិត្យ​ឈាម​នៅ​រយៈពេល​នេះ​មាន​សារៈសំខាន់ សម្រាប់​ត្រៀម​នៅ​ពេល​សម្រាល (សម្រាល​ដោយ​ធម្មជាតិ ឬ​វះកាត់)។ បើ​មិន​មាន​ករណី​ចាំបាច់​ទេ ការ​ពិនិត្យ​ឈាម​ធ្វើ​ឡើង​តែ​២ដង​ប៉ុណ្ណោះ គឺ​ពេល​ចាប់​ផ្តើម​មាន​កូន និង​ពេល​ជិត​សម្រាល​កូន […]


ត្រីមាសទី ១

សុកខ្សោយ ពេលពពោះ កូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ? (វីដេអូ)

ការ​ពពោះ​ល្អ ឬមិនល្អ អាស្រ័យ​កត្តា​អាយុ សុខភាព និង​កត្តា​ផ្សេងៗ​។ ស្ត្រី​មួយ​ចំនួន អាច​បង្ក​កំណើត​បាន ប៉ុន្តែ​បែរ​ជា​មិន​អាច​រក្សា​គភ៌ក្នុង​ផ្ទៃ​បាន​ដល់​ថ្ងៃ​សម្រាល ឬកូន​កើត​មក​មាន​បញ្ហា​សុខភាព មិន​គ្រប់​លក្ខណៈ​ជាដើម។ “Hello គ្រូពេទ្យ” នឹងលើកយកបញ្ហាសុកខ្សោយ ពេលពពោះ មកបកស្រាយ​លម្អិតថាអ្វីជាសុកខ្សោយ ហើយមូលហេតុអ្វី បណ្តាលឲ្យសុកខ្សោយ? អត្ថបទពាក់ព័ន្ធ: អ្វីជាសុក ហើយ​សំខាន់​ខ្លាំង​ប៉ុនណា​​សម្រាប់​ស្ត្រីពពោះ? ឲ្យតែកូនមានសុករុំកកូន តម្រូវឲ្យវះកាត់ ឬយ៉ាងណា? ពេលពពោះ​ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះ​ថ្នាក់​ណាស់! ពពោះត្រូវប្រយ័ត្នរឿងទាំងនេះ អាចរបើកសុក ធ្វើឲ្យកូនខ្វះសារធាតុចិញ្ចឹម ស្លាប់ក្នុងពោះ ជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ ដោយសារតែស្ត្រីពពោះផឹកថ្នាំបុរាណ ស្រីៗកំពុងពពោះ ហើយមានបញ្ហាប៉ុន្មាននេះ ដាច់ខាតកុំធ្វើដំណើរផ្លូវឆ្ងាយ សុក​រុំ​ក​កូន​មក​ពី​អី? គ្រោះ​ថ្នាក់​ទេ? សុកពាំងនៅចំមាត់ស្បូន ត្រូវធ្វើម៉េច? កូន និងម្តាយជួបផលវិបាកអីខ្លះ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ