ត្រីមាសទី ១

ត្រីមាសទី ១ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី ១

ចំណេះដឹងទូទៅ

ត្រីមាសទី ១

មូសអង្កាមកំពុងកើនខ្លាំង ប៉ាម៉ាក់ និងស្ត្រីពពោះ គួរប្រយ័ត្នជំងឺប៉ុន្មានមុខនេះ

មូសអង្កាម កំពុងតែកើន​ខ្លាំងឡើង​គួរ​ឱ្យ​កត់សម្គាល់ នា​ពេលថ្មី​ៗនេះ ហេតុនេះ ប៉ាម៉ាក់ដែលមានកូនតូច និងស្ត្រីពពោះ គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ពី​ការ​ឆ្លង​ជំ​ងឺ​ធ្ងន់​ធ្ងរ​មួយ​ចំនួន និងផល​ប៉ះ​ពាល់​ចំពោះ​ទារក​ក្នុង​ផ្ទៃ ដែល​បណ្តាល​មក​ពី​សត្វមូស​អង្កាម​ខាំ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗនេះ យើង​សង្កេតឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ពី​ការ​កើន​ឡើង​នៃ​សតស្វមូស​អង្កាមក្នុង​ចំនួន​ច្រើន​ខុស​ពី​ឆ្នាំ​មុនៗ ហើយ​ការ​កើន​ឡើង​ខុស​ប្រក្រតី​នៃ​វត្តមាន​សត្វមូស​ទាំង​នេះ គឺ​បណ្តាល​មក​ពី​ការ​កើន​ឡើង​កម្តៅ និងកំហាប់​ក្លិន​ស្អុយ​នៃ​ទឹក​ស្អុយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ប្រែ​ប្រួលអាកាសធាតុនៅ​រដូវក្តៅ​ចាប់ពី​ខែ​វិច្ឆិកា រហូត​ដល់​ខែ​មេសា ក៏អំ​ណោយ​ផល​ដល់ការ​បង្កាត់​ពូជ ការ​កកើត និង​បំលាស់​ទី​នៃ​មូស​អង្កាម​នេះ​ផង​ដែរ​។ ហេតុនេះ យើង​គ្រប់គ្នា​គួរ​តែ​ប្រយុទ្ធ​ប្រយ័ត្ន​លើ​ជំ​ងឺ​ឆ្លង​ផ្សេងៗ​តាមរយៈ​សត្វ​មូស​អង្កាម ជា​ពិសេស​កុមារអាយុក្រោម៥ឆ្នាំ និង​ស្ត្រី​កំពុង​តែ​មាន​ផ្ទៃ​ពោះ បើ​ទោះ​បី​វា​មិន​មែន​ជា​ភ្នាក់​ងារ​ចម្លង​ជំ​ងឺ​គ្រុន​ឈាម គ្រុនចាញ់ និង​គ្រុនឈីក ក៏ដោយ​។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក តើមូសអង្កាមអាចបង្កជំងឺ​អ្វីខ្លះ? ប៉ុន្តែ បើយោង​ទៅ​តាម​ទៅ​គេហ​ទំ​ព័រ PMC មូស​អង្កាម​គឺ​ជា​ភ្នាក់​ងារ​ចម្លង​ជំ​ងឺ​ធ្ងន់​ធ្ងរ​ជាច្រើន ដែល​​អាច​បង្ក​ផល​ប៉ះ​ពាល់​​ខ្លាំង​​លើ​កុមារ និង​ស្ត្រី​កំពុង​ពពោះ ដោយសារ​តែពួក​គេ​មាន​​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ទន់ខ្សោយ​។ មូស​អង្កាម ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ភ្នាក់​ងារ​ចម្លង​វីរុស និង​ប៉ា​រ៉ា​ស៊ីត ជាច្រើន​ប្រភេទ ដែល​នាំឱ្យប៉ះ​ពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​។ ចំពោះកុមារ​អាយុក្រោម៥ឆ្នាំ ពួក​គេ​អាច​នឹង​​ឆ្លង​ជំ​ងឺ​មួយ​ចំនួន​ដែល​ចម្លង​ដោយ​មូសអង្កាម ដូច​ជា ជំ​ងឺ​រលាក​ស្រោម​ខួរ និង​វីរុស West Nile។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់ PMC​។ ដោយឡែក សម្រាប់​ស្ត្រី​​កំពុង​ពពោះ ជាពិសេស​នៅ​ត្រីមាស​ទី​១ ការ​ឆ្លង​វីរុស […]

ស្វែងរក ត្រីមាសទី ១

ត្រីមាសទី ១

ម៉ាក់ៗគួរដឹងពីទម្ងន់ និងប្រវែងគភ៌ក្នុងផ្ទៃ លូតលាស់ត្រឹមត្រូវតាមស្ដង់ដារ

ការ​តាមដាន​ការ​វិវត្តរបស់​កូន​ក្នុង​ផ្ទៃ ពិតជា​ចាំបាច់​ខ្លាំង​ណាស់ ដើម្បី​ចង់​ដឹង​ថា​កូន​លូតលាស់​ត្រឹមត្រូវ​តាម​ស្តង់ដារ​ដែរ ឬ​ទេ។ ថ្ងៃនេះ Hello គ្រូពេទ្យ​ នឹង​ប្រាប់​ម៉ាក់​ៗ​ពី​ទម្ងន់ និង​ប្រវែង​គភ៌​តាម​ខែ​នីមួយ​ៗ ដែល​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ​ជា​អ្នក​ពន្យល់​ដូច​ខាងក្រោម៖ - សប្ដាហ៍​ទី ១-៤ រយៈពេល​ពី ១០-១៤ ថ្ងៃ​បន្ទាប់​ពី​បង្ក​កំណើត ស្ត្រី​ខ្លះ​នឹង​មាន​ធ្លាក់​ឈាម​តិចតួច ដែល​ធ្វើ​ឲ្យ​យើង​គិត​ថា នោះ​ជា​ការ​មក​រដូវ ប៉ុន្តែ​តាមពិត​នោះ​គឺ​ជា​ឈាម​នៃ​ការ​ចាប់​កំណើត។ នៅ​ពេល​អំប្រ៊ីយ៉ុង​នៅ​ឡើយ ដូចនេះ​មិន​ទាន់​លេច​ចេញ​ជា​រូបរាងទេ។ - ចាប់ពី​ ១ ​ខែ​កន្លះដល់​ខែ​ទី ២ មានចេញពន្លក​ខ្នែង​បែក​ចេញ​ជា​ដៃ និង​ជើង​ទារក​ចាប់ផ្ដើម​លូត​លាស់​ជា​លំដាប់។ ទារក​មាន​ប្រវែង​ជា​មធ្យម ១,៦​ សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ១ក្រាម។ - ខែ​ទី ៣ មក​ដល់​ខែ​នេះ​ហើយ ទារក​មាន​ប្រវែង ៥,៤ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ១៤ ក្រាម។ - ខែ​ទី ៤ អាយុ​ប៉ុណ្ណោះ​គភ៌​ចាប់​ផ្ដើម​រៀន​ដក​ដង្ហើម​ហើយ។ កូន​មាន​ប្រវែង​ជា​មធ្យម ១១,៦ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ​ ១០០ក្រាម។ - ខែ​ទី ៥ កូន​របស់​យើង​អាច​មាន​ប្រវែង​​ប្រហែល​ជា ១៦,៤ សង់ទីម៉ែត្រ […]


ត្រីមាសទី ១

ពពោះកុំរំលងអាហារទាំងនេះ ញ៉ាំច្រើនជួយឲ្យឆ្អឹង-ធ្មេញកូនរឹងមាំ

មុន​ពេល​ត្រៀម​យក​កូន និង​ពេល​កំពុង​ពពោះ ស្រីៗ​តែង​តែ​បំប៉ន​អាហារ​ល្អៗ ដើម្បី​ជា​ជំនួយ​ដល់​កូន​ក្នុងផ្ទៃ​ឲ្យ​លូត​លាស់​លឿន។ ក្នុង​នោះ​វេជ្ជ​បណ្ឌិត​ផ្នែក​សម្ភព​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​បំប៉ន​អាហារ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​ជា​ប្រភព​នៃ​កាល់ស្យូម ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​កូន​ក្នុង​ផ្ទៃ​រឹង​មាំ​ល្អ។ អាហារ​ដែល​សម្បូរ​កាល់ស្យូម រួម​មាន ទឹកដោះ​គោ (ស្ត្រី​អាច​ញ៉ាំ​ជា​ប្រចាំ​តាំង​ពេល​ត្រៀម​យក​កូន អំឡុង​ពពោះ និង​ក្រោយ​សម្រាល) យ៉ាអួ តៅហ៊ូ ស៊ុត ត្រីសាលម៉ុន សណ្តែក ប្រូខូលី បន្លៃបៃតង ល្ង គ្រាប់អាល់ម៉ុន ចំពោះ​ផ្លែ​ឈើ ត្រូវ​ញ៉ាំ​​ពពួក​ដែល​សម្បូរវីតាមីន C មាន​រសជាតិ​ជូរ ពិសេស​គឺផ្លែ​ក្រូច។   កាល់​​ស្យូម​​ប្រហែល​៩០​ភាគ​រយ គឺ​ត្រូវ​បាន​ស្តុក​ទុក​ក្នុង​ឆ្អឹង ក្រៅ​​ពី​​នេះ​​​​ក៏​ឃើញ​​មាន​​នៅ​​តាម​​ ជាលិកា សរីរាង្គ និង​​រត់​​ក្នុង​​ចរន្ដ​ឈាម។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ការ​ញ៉ាំ​កាល់ស្យូម​គ្រប់​គ្រាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឆ្អឹង-ធ្មេញ​កូន​លូត​លាស់​បាន​ល្អ​នោះ​ទេ វា​ជួយ​ឲ្យ​ប្រព័ន្ធ​ឈាម​រត់​ក្នុង​សាច់ដុំ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដំណើរ​ការ​បាន​ល្អ កាត់​បន្ថយ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ ស្ត្រី​ពពោះ​ត្រូវ​ការកាល់ស្យូមយ៉ាងតិច ១.២០០ មិល្លីក្រាម/ថ្ងៃ  និង​បន្ត​ញ៉ាំ​ឲ្យ​បាន ១.០០០ មិល្លីក្រាម/ថ្ងៃ អំឡុង​បំបៅដោះកូន រហូត​ដល់​គ្រប់​១២ខែ។ ក្នុង​នោះ​របប​អាហារ​ខាងលើ​ជា​ប្រភព​កាល់ស្យូម​ដ៏​សំខាន់ រួម​ទាំងការ​ញ៉ាំ​ថ្នាំវីតាមីន​ផ្សេងៗ។


ត្រីមាសទី ១

ប៉ូវខួរក្បាលកូនឲ្យលូតលាស់ល្អ ម៉ាក់គួរញ៉ាំអីខ្លះពេលពពោះ?

ខួរក្បាលជាផ្នែកមួយសំខាន់ ហើយម៉ាក់ប៉ាក៏ខ្វាយខ្វល់ជាងគេដែរ តើធ្វើម៉េចខ្លះដើម្បីឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាតនោះ? លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា អាហារដែលមាន DHA (Docosahexaenoic Acid) ដើរតួនាទីសំខាន់ជួយឲ្យខួរក្បាលទារកក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាតវាងវៃ ឯភ្នែកក៏ភ្លឺច្បាស់។ ក្នុងនោះអាស៊ីដខ្លាញ់អូមេហ្កា ៣ ជាប្រភពដើមដែលផ្តល់នូវ DHA។ បើតាមអង្គការសុខភាពពិភពលោក (WHO) អំឡុងពពោះជាពេលដែលប្រឈមនឹងការខ្វះអូមេហ្កា ៣ ដោយសារជាលិកាម្ដាយដែលផ្ទុកវាធ្លាក់ចុះ ហើយយើងត្រូវប្រើវាដើម្បីឲ្យទារកលូតលាស់បានល្អ បែបនេះទើបតម្រូវឲ្យស្ត្រីពពោះបំពេញបន្ថែមនូវអាស៊ីដខ្លាញ់អូមេហ្កា ៣ តាមរយៈអាហារ ឬថ្នាំវីតាមីន។ ស្ត្រីពពោះដែលទទួលបានអាស៊ីដខ្លាញ់អូមេហ្គា៣ គ្រប់គ្រាន់ អាចបង្ការកូនកើតមុនខែ ជំងឺក្រឡាភ្លើងចំពោះម្ដាយ ជំងឺបាក់ទឹកចិត្តក្រោយសម្រាល បង្កើនទម្ងន់កូន និងផ្តល់គុណប្រយោជន៍ផ្សេងទៀតដល់ទារក ដូចជាបង្កើនការលូតលាស់ខួរក្បាលរបស់ទារកក្នុងផ្ទៃ ហើយកាត់បន្ថយគ្រោះថ្នាក់ជំងឺខួរក្បាល។   ប្រភពអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលស្ត្រីមានផ្ទៃពោះត្រូវការចាំបាច់សម្រាប់ការលូតលាស់ខួរក្បាល មាននៅក្នុងត្រីសមុទ្រ ដូចជាត្រីសាលម៉ុន ស្រីសាឌីន បង្គាធំៗ ក្រៅពីនោះមាននៅក្នុងសាច់ ស៊ុត គ្រាប់វ៉លណាត់ សណ្តែកសៀង សុទ្ធតែជាប្រភពសម្បូរអាស៊ីដខ្លាញ់អូម៉េហ្កា៣។ ទោះបីជាត្រីសមុទ្រសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្កា ៣ ក៏ពិតមែន ប៉ុន្តែក្នុងនោះស្ត្រីពពោះគួរចៀសវាងត្រីសមុទ្រធំ រស់នៅក្នុងទឹកជ្រៅ ដូចជា ត្រីឆ្លាម ត្រីថាសហ្វីស […]



ត្រីមាសទី ១

សណ្ដែកមានប្រយោជន៍ចំពោះសុខភាពណាស់ តាំងពីកូនក្នុងផ្ទៃរហូតដល់វ័យសិក្សា

គុណសម្បត្តិនៃពពួកសណ្ដែកចំពោះសុខភាពមានច្រើនខ្លាំងណាស់ ហើយក្នុងនោះ វេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា សណ្ដែកច្រើនប្រភេទណាស់ដែលយើងអាចរកទិញបាននៅលើទីផ្សារ យកមកញ៉ាំបាន។ ដោយហេតុសណ្ដែកមានប្រយោជន៍ច្រើន ទើបគេយកសណ្ដែកទៅកែច្នៃធ្វើអាហារច្រើន ក្នុងនោះមានបញ្ចូលក្នុងរូបមន្តទឹកដោះម្សៅដែរ។ បើស្ត្រីមានផ្ទៃពោះញ៉ាំសណ្ដែក ឬផលិតពីសណ្តែកវិញ គភ៌ក្នុងផ្ទៃក៏ទទួលបានសារធាតុចិញ្ចឹមច្រើន ហើយពេលកូនធំឲ្យញ៉ាំក៏លូតលាស់បញ្ញាស្មារតីល្អដែរ។ ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់មែត បានរៀបរាប់ពីផលល្អរបស់ទឹកសណ្ដែកចំពោះស្ត្រីមានផ្ទៃពោះថា ពេលបានផឹកទឹកសណ្ដែកញឹកញាប់ពិតជាល្អ ព្រោះសម្បូរទៅដោយជាតិកាល់ស្យូម ប្រូតេអ៊ីន វីតាមីន B1, A , E អាស៊ីដហ្វូលិក អាស៊ីដខ្លាញ់ និងកាបូអ៊ីដ្រាត ដែលសុទ្ធសឹងចាំបាច់សម្រាប់ទារកក្នុងផ្ទៃ ជួយឲ្យកូនមានសុខភាពល្អ។ អត្ថប្រយោជន៍មួយទៀត គឺវាអាចធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ ក្រោយពេលកើតចេញមក ឆ្លាតវាងវៃ រៀនឆាប់ចាំ។ ចំពោះការទទួលទានដោយសុវត្ថិភាព គឺ៣-៤ ដង/ថ្ងៃ តែបើមានបញ្ហាអាលែកហ្ស៊ីសូមកុំផឹក ឬញ៉ាំអី។   វេជ្ជបណ្ឌិតតំណាងគ្រូពេទ្យវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជារូបនោះ បានណែនាំឲ្យស្ត្រីពពោះផឹកទឹកសណ្ដែកសៀងធ្វើខ្លួនឯង ជាជាងទិញស្រាប់ ហើយសណ្ដែក ២ ប្រភេទផ្សេងទៀតដូចជា សណ្ដែកក្រហម ខៀវ សុទ្ធតែផ្ដល់គុណប្រយោជន៍រៀងខ្លួនទៀត។ - សណ្ដែកក្រហមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិដែក ជាតិសរសៃ និងប្រូតេអ៊ីនជួយឲ្យកូនលូតលាស់បានល្អទាំងផ្នែកបញ្ញាស្មារតី និងរាងកាយ ហើយប្រូតេអ៊ីនដើរតួយ៉ាងសំខាន់ជួយក្នុងការវិវឌ្ឍរបស់កូន។ ដូចនេះគួរញ៉ាំសណ្ដែកក្រហមក្នុងត្រីមាសទី ២ […]


ត្រីមាសទី ១

គេង ២ បែបនេះអំឡុងពេលពពោះ ល្អចំពោះម៉ាក់ និងកូន

មនុស្ស​ស្រី​ទាំងអស់​ពេល​ពពោះ​ជួប​បញ្ហា​លំបាក​អំឡុង​ពេល​គេង ជាពិសេស​ពេល​ពោះ​កាន់​តែ​ធំ ដោយ​យប់​ខ្លះ​មិន​អាច​គេង​លក់​ស្កប់ស្កល់ ត្រូវ​ប្រែ​ទៅ​ប្រែ​មក។ កាលណា​គេង​មិន​បាន​គ្រប់គ្រាន់​សុខភាព​យើង និង​គភ៌​ក៏​មិន​ប្រសើរ​ដែរ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដំបូន្មាន​ថា ដើម្បី​ងាយ​គេង​លក់​ស្កប់ស្កល់ និង​ការពារ​សុខភាព​កូន​ក្នុង​ផ្ទៃ គួរ​គេង ២ បែប​នេះ។ ១- គេង​មាន​កល់​ខ្នើយ បើ​យើង​ពិបាក​ក្នុង​ការ​គេង​ណាស់ អាច​យក​ខ្នើយ​មក​កល់​ដាក់​ក្រោម​ជើង ដើម្បី​សម្រួល​ការ​លំបាក​ចុក​រួយ​ជើង ចុក​រួយចង្កេះ និង​ជួយ​ឲ្យ​ចលនាឈាមរត់​ស្រួល ឬ​មិន​ហើម​ជើង។ យើង​ក៏​អាច​បន្ថែម​ខ្នើយ​ទៅ​កល់​ពី​ក្រោយ​ខ្នង ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺ ឬ​ជាប់​ចង្កេះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២- គេង​ផ្អៀង​ចំហៀង គេង​ផ្អៀង​ទៅ​ចំហៀង​ជា​ជម្រើស​ល្អ​បំផុត ជាពិសេស​គឺ​ការ​គេង​ផ្អៀង​ទៅ​ឆ្វេង។ គេង​ផ្អៀង​ទៅ​ឆ្វេង​អាច​ជួយ​ពង្រឹង​របត់​ឈាម​រត់ បង្កើន​លំហូរ​ឈាម​បាន​កាន់​តែ​ច្រើន​ដល់​គភ៌ បេះដូង និង​តម្រង​នោម។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​ការពារ អាការៈ​ក្រហាយ​ដើម​ទ្រូង និង​អាការៈ​ឈឺខ្នង ឈឺ​ចង្កេះ​បាន ព្រម​ទាំង​ជួយ​សម្រួល​លំហូរ​ឈាម​ទៅ​ក្នុង​ស្បូន និង​បង្កើន​សារធាតុចិញ្ចឹម ដល់​សុក ដែល​នាំឲ្យ​ទារក​កាន់តែ​មាន​សុខភាព​ល្អ។


ត្រីមាសទី ១

នេះជាកាលវិភាគចាក់វ៉ាក់សាំងតេតាណូសប្រភេទថ្មីសម្រាប់ស្ត្រីពពោះ និងស្ត្រីក្នុងវ័យបន្តពូជ

ថ្មីៗ​នេះ កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​ផ្លាស់ប្តូរ​ប្រភេទ​វ៉ាក់សាំង​តេតាណូស​ប្រភេទ​ថ្មី គឺ​វ៉ាក់សាំង​តេតាណូស-ខាន់ស្លាក់ (Td Vaccine)។ គោលការណ៍​ផ្លាស់ប្តូរ​វ៉ាក់សាំង​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ក្នុង​វ័យ​បន្តពូជ ដោយ​ត្រូវ​ចាក់​សាច់ដុំ លើ​ស្មា​ខាង​ស្តាំ ចំនួន​៥​ដង ទើប​គ្រប់​ដូស្ត អាច​ការពារ​ជំងឺ​តេតាណូស​បាន​១​ជីវិត និង​ការពារ​ជំងឺ​ខាន់​ស្លាក់។ ខាង​ក្រោម​នេះ​ជា​កាល​វិភាគ​ចាក់​វ៉ាក់សាំង​តេតាណូស-ខាន់ស្លាក់ (Td Vaccine)៖ ១. ស្ត្រី​ក្នុង​វ័យ​បន្តពូជ អាយុ ១៥-៤៥ឆ្នាំ លើក​ទី១៖ ចាប់​អាយុ ១៥ឆ្នាំ លើកទី២៖ យ៉ាងតិច ១ខែ ក្រោយ​ចាក់​លើកទី១ លើក​ទី៣៖ យ៉ាង​តិច ៦ខែ ក្រោយ​ចាក់​លើក​ទី២ លើក​ទី៤៖ យ៉ាង​តិច ១ឆ្នាំ ក្រោយ​ចាក់លើក​ទី៣ លើក​ទី៥៖ យ៉ាង​តិច ១ឆ្នាំ ក្រោយ​ចាក់​លើក​ទី៤ ២. ស្ត្រី​មាន​ផ្ទៃពោះ លើក​ទី១៖ នៅ​ពេល​ចាប់​ផ្តើម​មាន​ផ្ទៃពោះ លើកទី២៖ យ៉ាង​តិច ១ខែ ក្រោយ​ចាក់​លើក​ទី១ លើកទី៣៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ លើកទី៤៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ លើកទី៥៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ ការ​ផ្លាស់ប្តូរ​ប្រភេទវ៉ាក់សាំង​តេតាណូស​នេះ ដើម្បី​ធានា​ការពារ​ជំងឺ​ខាន់​ស្លាក់​ប្រកប​ដោយ​ចីរភាព ដោយចាប់ផ្តើមនៅទូទាំងប្រទេស នៅឆ្នាំ២០២០នេះ។


ត្រីមាសទី ១

ចំណីប្រភេទនេះ មានគុណសម្បត្តិកាត់បន្ថយអាការៈចាញ់កូន

ជា​ធម្មតា​ម៉ាក់​ៗ​ដែល​មាន​អាការៈ​ចាញ់​កូន​ត្រឹម ៣ ខែ​ដំបូង តែ​ក៏​មាន​ខ្លះ​ទៀត​ចាញ់​ច្រើន​ខែ ឬ​រហូត​ដល់​ជិត​កើត​ក៏​មាន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ចាញ់​កូន​មកពី​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ​តែ​ម្ដង។ លោក​បន្ត​ទៀត​ថា ប្រភេទ​នៃ​ការ​ចាញ់​នេះ ម៉ាក់​ៗ​ភាគ​ច្រើន​ចេះ​តែ​ចង់​ក្អួត​ចង្អោរ ឬ​ក្អួត​ចង្អោរ​នៅ​រៀងរាល់​ព្រឹក​ព្រលឹម ឬ​ធុំ​ក្លិន​អាហារ និង​ក្លិន​ក្រអូប​មិន​បាន​ជា​ដើម។ ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ រូប​នោះ​បាន​បន្ត​ទៀត​ថា ការ​ព្យាបាល ឬ​កាត់​បន្ថយ​អាការៈ​ក្អួត​ចង្អោរ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ដូចគ្នា​ទៅ​នឹង​ការ​ថែទាំ​សុខភាព​ខ្លួនឯង ដោយ​ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន។ គ្រាប់​ធញ្ញជាតិ​សម្បូរ​ពពួក​វីតាមីន B វីតាមីន B កំផ្លេច ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចាញ់ ក្នុង​នោះ​មាន​ដូចជា​សណ្ដែក​ដី គ្រាប់​ស្វាយ​ចន្ទី កៅឡាក់ អាល់ម៉ុន គ្រាប់​រីករាយ វ៉ុលណាត់ ជាដើម។ ក្រៅពី​មាន​ជាតិ​វីតាមីន B វា​ក៏​សម្បូរ​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ដូចជា អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ម៉ាញេសូម។ ក្នុង​នោះ​យើង​អាច​សាកល្បង​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម​ទៀត ដើម្បី​កាត់​បន្ថយ​អាការៈ​ចាញ់៖ - ញ៉ាំ​អាហារ​សាប​ៗ - ញ៉ាំ​តិច​ៗ តែ​ច្រើន​ដង - ញ៉ាំ​អាហារ​មាន​ជាតិ​ខ្ញី - ផឹកទឹក​ឲ្យ​បាន​ច្រើន - កុំ​ញ៉ាំ​អាហារ​ហឹរ និង​មាន​ជាតិ​ខ្លាញ់

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ