backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ធ្លាក់ទឹករម្អិលពេលពពោះអាចគ្រោះថ្នាក់ បើមានរោគសញ្ញាទាំង ៦នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 05, 2022

ធ្លាក់ទឹករម្អិលពេលពពោះអាចគ្រោះថ្នាក់ បើមានរោគសញ្ញាទាំង ៦នេះ

ការ​ធ្លាក់​ទឹក​រម្អិល​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ចំពោះ​ស្រី​ៗ​យើង​ មិន​ថា​កំពុង​តែ​មាន​ផ្ទៃពោះ​ឬ​អត់​ទេ​។ ជា​ទូទៅ​ ការ​ធ្លាក់​ទឹក​រម្អិល​នេះ​ ចាប់ផ្ដើម​​នៅ​រយៈពេល​​​​ពីរ​ឆ្នាំ​មុន​ពេល​មក​រដូវ​លើក​ដំបូង ​និង​បន្ត​រហូត​ដល់​យើង​អស់​រដូវ​តែ​ម្ដង​។ ​

ជា​ទូទៅ សម្រាប់​ស្ត្រី​ពពោះ​ អាច​ធ្លាក់​ទឹក​រម្អិល​ពណ៌​ទឹក​ដោះ​កាន់​តែ​ច្រើន​ឡើង​ នៅ​ពេល​​កម្រិត​អ័រម៉ូន​Oestrogen ឡើង​ខ្ពស់​ ហើយ​ដោយ​សារ​តែ​បរិមាណ​ និង​ប្រភេទ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​នេះ​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​ពេល​មួយ​ទៅ​ពេល​មួយ ស្រី​ៗ​យើង​អាច​នឹង​ពិបាក​បែងចែក​រវាង​ការ​ធ្លាក់​ទឹក​រម្អិល​ប្រក្រតី​ និង​មិន​ប្រក្រតី​អំឡុង​ពេល​ពពោះ។​

បញ្ហាទ្វារមាសពេលពពោះ១

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ការ​ធ្លាក់​ទឹក​រម្អិល​ប្រក្រតី​អំឡុង​ពេល​ពពោះ​

ស្ត្រី​ភាគ​ច្រើន​ប្រឈម​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ទឹក​ដោះ​ដែល​មាន​ក្លិន​តិចតួច ឬ​គ្មាន​ក្លិន​ទាល់​តែ​សោះ​ សូម្បី​តែ​នៅ​មុន​ពេល​ពពោះ​​។ យ៉ាង​ណា​មិញ បញ្ហា​​នេះ​មិន​គួរ​ឲ្យ​បារម្ភ​ឡើយ ពីព្រោះ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ និង​ស្បូន​​។ ជាមួយ​គ្នា​នេះ​ដែរ ​ស្រី​ៗ​យើង​អាច​នឹង​សង្កេត​ឃើញ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កាន់​តែ​ច្រើន​​ឡើង​​ៗ នៅ​ពេល​ដែល​យើង​ជិត​ដល់​ថ្ងៃ​សម្រាល​ ហើយ​ការ​ធ្លាក់​ទឹក​រម្អិល​នេះ​ក៏​អាច​មាន​ការ​ប្រែប្រួល​តិចតួច ដោយ​​មាន​ផ្ទុក​​រម្អិល​ដែល​មាន​ពណ៌​ផ្កាឈូក​​ស្អិត​ និង​​មាន​សណ្ឋាន​ដូច​ចាហួយ​។ ​

​​​ការ​ធ្លាក់​ទឹក​រម្អិល​​មិន​ប្រក្រតី​អំឡុង​ពេល​ពពោះ

រោគសញ្ញា​​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​​មិន​ប្រក្រតី​មួយ​ចំនួន​អំឡុង​ពេល​ពពោះ ដែល​យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ មាន​៖

  • បរិមាណ​ការ​ធ្លាក់​ទឹក​រម្អិល​កើន​ឡើង ឬ​ពណ៌​ទឹក​រម្អិល​មាន​ភាព​​ខុស​ប្លែក​ពី​ធម្មតា​​ មុន​ពេល​​គភ៌​មាន​អាយុ ​​៣៧​សប្ដាហ៍​
  • បែក​ទឹក​ភ្លោះ ព្រោះ​វា​អាច​បង្ហាញ​ពី​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​
  • ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​ អាច​បង្ក​ជា​ការ​ឈឺ​ចាប់​នៅ​ពេល​នោម​ ឬ​ពេល​រួម​ភេទ​។ មួយ​វិញ​ទៀត​ អាការៈ​​រលាក​ ឈឺចាប់​ រមាស់​ ឬ​ក្រហាយ​នៅ​ត្រង់​បរិវេណ​ទ្វារ​មាស អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ផង​ដែរ​។
  • ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​បៃតង​ និង​ក្រហម​ ឬ​រមាស់​នៅ​តំបន់​ពិសេស អាច​បង្ហាញ​ពី​ជំងឺ​ប្រមេះ​ទឹក​ថ្លា និង​ជំងឺ​កាមរោគ​ដទៃ​ទៀត (STIs) ​ដែល​ចាំបាច់​ត្រូវ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។
  • មាន​ក្លិន​ឆ្អាប​ ចេញ​ពី​ទ្វារ​មាស ជា​ពិសេស​​ក្រោយ​ពេល​រួម​ភេទ​ ដែល​អាច​ជា​វត្តមាន​នៃ​ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស។
  • ការ​ធ្លាក់​ឈាម​ ដោយ​មាន​ការ​ឈឺចាប់​ខ្លាំង អំឡុង​ពេល​មាន​ផ្ទៃពោះ ជា​សញ្ញា​ដ៏​គ្រោះថ្នាក់​បំផុត និង​តម្រូវ​ឲ្យ​យើង​ត្រូវ​​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

អត្ថបទគួរអាន៖

ចំណុចសំខាន់

រោគសញ្ញា​​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​​មិន​ប្រក្រតី​មួយ​ចំនួន​អំឡុង​ពេល​ពពោះ ដែល​យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ មាន​៖
  • បរិមាណ​ការ​ធ្លាក់​ទឹក​រម្អិល​កើន​ឡើង ឬ​ពណ៌​ទឹក​រម្អិល​មាន​ភាព​​ខុស​ប្លែក​ពី​ធម្មតា​​ មុន​ពេល​​គភ៌​មាន​អាយុ​​៣៧​សប្ដាហ៍​។
  • បែក​ទឹក​ភ្លោះ
  • ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​ អាច​បង្ក​ជា​ការ​ឈឺ​ចាប់​នៅ​ពេល​នោម​ ឬ​ពេល​រួម​ភេទ​។ មួយ​វិញ​ទៀត​ អាការៈ​​រលាក​ ឈឺចាប់​ រមាស់​ ឬ​ក្រហាយ​នៅ​ត្រង់​បរិវេណ​ទ្វារ​មាស អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ផង​ដែរ​។
  • ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​បៃតង​ និង​ក្រហម​ ឬ​រមាស់​នៅ​តំបន់​ពិសេស អាច​បង្ហាញ​ពី​ជំងឺ​ប្រមេះ​ទឹក​ថ្លា  និង​ជំងឺ​កាមរោគ​ដទៃ​ទៀត (STIs) ​ដែល​ចាំបាច់​ត្រូវ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។
  • មាន​ក្លិន​ឆ្អាប​ ចេញ​ពី​ទ្វារ​មាស
  • ការ​ធ្លាក់​ឈាម​  ដោយ​មាន​ការ​ឈឺចាប់​ខ្លាំង អំឡុង​ពេល​មាន​ផ្ទៃពោះ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម