backup og meta

៧ជំហានជួយឱ្យឆាប់មានផ្ទៃពោះ អ្នកអាចសាកល្បងជាមួយដៃគូបាន

៧ជំហានជួយឱ្យឆាប់មានផ្ទៃពោះ អ្នកអាចសាកល្បងជាមួយដៃគូបាន

ចំពោះគូស្វាមីភរិយាជាច្រើន ការ​មានផ្ទៃពោះ គឺ​ជា​វេលា​ដែល​ពួកគេ​ទន្ទឹង​រង់​ចាំដ៏យូរអង្វែងមួយ ក្រោយពី​ការ​រៀប​​ការ​។ ហេតុនេះ វា​ជា​រឿង​ធម្ម​ជាតិ​មួយដែលពួក​គាត់សាក​ល្បង​ប្រើ​វិធីផ្សេង​ៗ ដើម្បី​មាន​ផ្ទៃពោះឱ្យ​បាន​ឆាប់​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា សូម​ចង​ចាំ​ថា ការមាន​ផ្ទៃ​ពោះ មិនមែន​ផ្តោត​តែ​ទៅ​លើ​ការ​រួម​ភេទ​ប៉ុណ្ណោះ​ទេ​។ ហេតុនេះ តើ​​ដៃគូ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់លើ​ចំណុច​អ្វីខ្លះ​ដើម្បី​​មាន​ផ្ទៃ​ពោះ​ឱ្យបាន​ឆាប់? សូម​ស្វែង​យល់​ចម្លើយ​តាម​រយៈ​ការ​រៀបរាប់​ខាងក្រោមនេះ​។

វិធី​ក្នុងការ​មាន​ផ្ទៃ​ពោះ​ឱ្យបាន​ឆាប់​​ដែលអ្នក​អាច​អនុវត្តន៍​ជាមួយ​ដៃគូ​របស់​អ្នកបាន

ដៃគូមួយ​ចំនួន អាច​មាន​ផ្ទៃពោះភ្លាម​ៗ ក្រោយពី​​ទើប​តែ​រៀប​ការ​បាន​២ ទៅ​៣សប្តាហ៍ ប៉ុន្តែ មាន​គូស្វាគមន៍​ជាច្រើន ដែល​ត្រូវ​ការ​ពេល​វេលា​យូរ​ជាង​នេះ បើ​ទោះ​បី​ពួក​គេ​រួម​ភេទ​ជា​ញឹក​ញាប់​ក៏ដោយ​។

ដោយ​សារ​តែ​ដំណើរ​ការ​នៃ​ការ​មាន​ផ្ទៃពោះ មិនផ្តោត​សំខាន់​តែ​លើ​ការ​​រួម​ភេទ​តែ​មួយ​មុខ អ្នក​គួរ​តែ​អនុវត្តន៍​ចំណុច​ដូច​ខាង​ក្រោមនេះ​ដើម្បី​មាន​ផ្ទៃពោះ​ឱបានឆាប់​។

១. ឈប់ប្រើថ្នាំ និងដកឧបករណ៍ពន្យារ​កំណើតចេញ

ប្រសិនបើអ្នកធ្លាប់​ប្រើ​ឧបករណ៍​ពន្យារ​កំណើត​ពីមុនមក ត្រូវ​ប្រាកដ​ថា អ្នក​បាន​យក​ឧបករណ៍​នោះចេញ​វិញ នៅ​ពេល​ដែល​ព្យា​យាម​បង្ក​កំណើត​។ ប៉ុន្តែ ការ​ពន្យារ​កំណើត​មួយ​ចំនួន ជា​ពិសេស ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើតអ័រម៉ូន អាច​ត្រូវ​ការ​​ពេល​យូរ​ដើម្បី​ធ្វើឱ្យអ័រម៉ូនក្នុង​រាងកាយ​មាន​លំនឹង ហេតុនេះ អ្នក​ត្រូវ​តែ​រង់​ចាំ​បន្តិច​។

ថ្នាំពន្យារ​កំណើត​ខ្លះ តម្រូវ​ឱ្យ​អ្នក​ត្រូវ​ការពេល​១ខែ ទៅ​៣ខែ ក្រោយ​ពី​អ្នក​ឈប់​ប្រើ ដើម្បីធ្វើ​ឱ្យអ័រម៉ូនមានលំនឹង ហើយ​ថ្នាំ​ខ្លះ​ទៀត​ត្រូវ​ការ​ពេលយូរ​ជាង​នេះ​។

វិធីជួយឱ្យមានផ្ទៃពោះ

២. ពិគ្រោះ​ជា​មួយ​នឹង​គ្រូពេទ្យ​ជំនាញ

នៅមុន​ពេល​ចាប់​ផ្តើម​មាន​ផ្ទៃពោះ អ្នក​គួរ​តែ​ព្យា​យាម​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន​។ ការ​ពិនិត្យ​សុខភាព​គួរ​តែ​ធ្វើ​ឡើង​ទាំង​លើប្តី និងប្រពន្ធ ឬឪពុក និងម្តាយ។

ក្នុងករណីខ្លះ គ្រូពេទ្យ អាចសុំឱ្យអ្នកធ្វើតេស្តលទ្ធភាពនៃការបង្កកំណើត។ វិធីនេះ គ្រូពេទ្យរបស់អ្នកអាចកំណត់ថាតើមានលក្ខខណ្ឌណាមួយដែលអាចរារាំងដល់ការព្យា​យាម​ក្នុង​ការ​មាន​ផ្ទៃពោះរបស់អ្នកឬអត់។

ដោយសារលក្ខខណ្ឌជាក់លាក់មួយចំនួន គ្រូពេទ្យរបស់អ្នកអាចផ្តល់ឱ្យអ្នកនូវថ្នាំបង្កើន​លទ្ធផល​នៃ​ការ​បង្កកំណើត ដើម្បីជួយសម្រួលដល់កម្មវិធីមានផ្ទៃពោះរបស់អ្នក។

៣. ដឹង​ពីរយៈពេល​នៃ​ការ​បង្ក​កំណើត

វិធីទៀត​ដែលអ្នក​អាច​ធ្វើ​ដើម្បី​មាន​ផ្ទៃពោះ​ឱបាន​ឆាប់ គឺការ​រួម​ភេទ​អំពេឡ​នៃ​ការ​បង្ក​កំណើត​។ អំឡុង​ពេលនៃ​ការ​បង្ក​កំណើត គឺ​ជា​ពេល​ដែលអូវុល​ធ្លាក់ ឬបញ្ចេញ​ស៊ុត​ដែល​ត្រៀម​បង្ក​កំណើត​។

បើ​យោង​ទៅ​តាម​គេហ​ទំ​ព័រ National Health Services សម្រាប់​វដ្តរដូវ​រយៈ​ពេល​២៨​ថ្ងៃ ការ​បង្ក​កំណើត​មាន​រយៈពេល​១៤​ថ្ងៃ ក្រោយពី​ថ្ងៃ​ទី​១​នៃ​ការ​មាន​រដូវ​ចុងក្រោយ​របស់​អ្នក​។ ត្រូវ​ចង​ចាំ​ថា​ការ​បញ្ចូល​អូវុល មាន​រយៈ​ពេល​ត្រឹម​តែ​៧២ម៉ោង​ប៉ុណ្ណោះ​។

ការ​រួម​ភេទ​ដែលមិនស្ថិត​ក្នុង​រយៈពេល​នៃ​ការ​បង្ក​កំណើត នៅ​តែ​មាន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​។ ប៉ុន្តែ ឱកាស​នៃ​ការ​មាន​ផ្ទៃ​នោះ​នេះ គឺ​តិច​ជាង​ស្ថិតក្នុង​អំឡុង​ពេលនៃការ​បង្ក​កំណើត​។

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់!

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!

ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)!

ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក!

៤. រួម​ភេទ​ជា​ទៀង​ទាត់

ប្រសិន​បើ​អ្នក​អស់​កម្លាំង ឬ​មិន​ចូលចិត្ត​រួម​ភេទ​ជា​រៀង​រាល់ថ្ងៃ អ្នក​អាច​​រួម​ភេទ​រៀង​រាល់​២ ទៅ​៣​ថ្ងៃម្តង​។ មេជីវិត​របស់​បុរស អាច​រស់​នៅក្នុង​ស្បូន​បាន​រហូត​ដល់​ទៅ​៥ថ្ងៃ​។

ទោះ​បី​គូ​ស្នេហ៍​ភាគ​ច្រើន ជ្រើស​រើស​យក​ការ​រួម​ភេទ​នៅ​មុន​ពេល​ចូល​គេង​ក៏ដោយ ប៉ុន្តែ អ្នក​អាច​សាក​ល្បង​នៅ​ពេល​ព្រឹក​វិញ​។ ការ​ធ្វើ​បែប​នេះ គឺ​ដោយសារ​តែ​ការ​ស្រាវ​ជ្រាវ​ជាច្រើន​បង្ហាញ​ថា ការ​ផលិត​មេ​ជីវិតបុរស​ច្រើន​បំផុត គឺ​នៅ​ពេល​ព្រឹក​។

ក្រៅពី​មើល​តាម​វដ្តរដូវ ឬថ្ងៃ​ទម្លាក់​មេ​ជីវិត​ញី អ្នក​ក៏​អាច​ប្តូរ​ក្បាច់​នៃការ​រួម​ភេទឱ្យ​បាន​ច្រើន​ផង​ដែរ ដើម្បី​​អាច​មាន​ផ្ទៃពោះ​ឱ្យ​បាន​ឆាប់​។ ត្រូវ​ប្រាកដ​ថា ក្បាច់ ឬ​ទី​តាំង​នៃ​ការ​រួម​ភេទ ធ្វើ​ឱ្យ​ដៃគូ​ទាំង​២​មាន​អារម្មណ៍​សុខស្រួល​ដូចគ្នា ដើម្បី​បង្កើត​កុំ​ឱ្យ​មាន​សម្ពាធ ពេល​រួម​ភេទ​។

៥. រក្សា​ទាំង​គុណ​ភាព និង​បរិមាណមេជីវិតឈ្មោល

ការ​មាន​ផ្ទៃពោះ មិន​មែនផ្តោត​តែ​លើ​មេជីវិត​ញី​តែម្ខាង​ឡើយ ប៉ុន្តែ​ក៏​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​លើ​មេជីវិត​ឈ្មោលផងដែរ​។ ហេតុនេះ អ្នកអាច​​អនុវត្តន៍វិធីដូចខាងក្រោមនេះ ដើម្បី​បង្កើនគុណ​ភាព និង​បរិមាណមេជីវិតឈ្មោល។

  • កាត់បន្ថយ​ការ​ពិសាគ្រឿង​ស្រវឹង
  • ឈប់ជក់បារី
  • កាត់បន្ថយ​ការ​ពិសា​ជាតិកាហ្វេ
  • រក្សា​ទម្ងន់​ដែលផ្តល់សុខភាពល្អ
  • ញ៉ាំ​អាហារ​សម្បូរជីវជាតិ និង​ជួយបង្កើន​មេជីវិត​ឈ្មោល ដូច​ជា វីតាមីន C វីតាមីន D ស័ង្កសី អាស៊ីដហ្វូលីក និងកាល់ស្យូម
  • ជៀសវាង​ត្រាំទឹកមានសីតុណ្ហភាពលើសពី៣៤,៤អង្សាសេ

៦. រៀន​ពី​វិធីគ្រប់គ្រង​ភាព​តាន​តឹង

តើ​អ្នក​ដឹង​ទេ ការចង់មាន​ផ្ទៃពោះ ជា​រឿយៗ បង្កើត​ឱ្យ​មាន​ភាព​តាន​តឹង ហើយ​ការ​កើន​ឡើង​អ័រ​ម៉ូន Cortisol អំឡុង​ពេលមានភាព​តានតឹង ត្រូវ​បាន​គេ​ជឿ​ថា អាច​រា​រាំង​ដល់​ដំណើរ​ការ​នៃ​ការ​បញ្ចេញ​អូវុល។ ហេតុនេះ អ្នក​គួរ​តែ​ព្យា​យាមធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​ការ​រីក​រាយ។

៧. អនុវត្តន៍របៀប​របប​រស់​នៅ​ដែលផ្តល់​សុខភាពល្អ

ចំណុច​ចុងក្រោយ​ដើម្បី​មាន​ផ្ទៃពោះ​ឱ្យ​បាន​ឆាប់ គឺ​ការ​ប្រើ​របៀប​របប​រស់​នៅ​ប្រកប​ដោយ​សុខភាពល្អ​។ អ្នក​អាច​ចាប់​ផ្តើម​ជាមួយ​នឹង​ជំហាន​ងាយ​ៗ​ដូច​ជា ឈប់​ជក់បារី គេងឱ្យបានគ្រប់គ្រាន់ ធ្វើ​លំហាត់ប្រាណ​ជា​ប្រចាំ និងញ៉ាំ​អាហារ​មាន​ជីវ​ជាតិ​គ្រប់គ្រាន់​ ជា​ដើម​៕

ចំណុចសំខាន់

វិធី​ក្នុងការ​មាន​ផ្ទៃ​ពោះ​ឱ្យបាន​ឆាប់​​ដែលអ្នក​អាច​អនុវត្តន៍​ជាមួយ​ដៃគូ​របស់​អ្នកបាន
១. ឈប់ប្រើថ្នាំ និងដកឧបករណ៍ពន្យារ​កំណើតចេញ
២. ពិគ្រោះ​ជា​មួយ​នឹង​គ្រូពេទ្យ​ជំនាញ
៣. ដឹង​ពីរយៈពេល​នៃ​ការ​បង្ក​កំណើត
៣. ដឹង​ពីរយៈពេល​នៃ​ការ​បង្ក​កំណើត
៤. រួម​ភេទ​ជា​ទៀង​ទាត់
៥. រក្សា​ទាំង​គុណ​ភាព និង​បរិមាណមេជីវិតឈ្មោល
៦. រៀន​ពី​វិធីគ្រប់គ្រង​ភាព​តាន​តឹង
៧. អនុវត្តន៍របៀប​របប​រស់​នៅ​ដែលផ្តល់​សុខភាពល្អ

អត្ថបទគួរអាន៖

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How does pregnancy happen? | Pregnancy symptoms & signs . (nd). Planned Parenthood | Official Site. Retrieved 02 February 2025, from https://www.plannedparenthood.org/learn/pregnancy/how-pregnancy-happens

Planning for your pregnancy . (2024, June 14). Trusted Health Advice | healthdirect. Retrieved 02 February 2025, from https://www.healthdirect.gov.au/getting-pregnant

12 things to do when trying for a baby. (2020). Tommy’s. Retrieved 02 February 2025, from https://www.tommys.org/pregnancy-information/planning-a-pregnancy/how-to-get-pregnant/12-things-do-when-trying-baby

How to get pregnant . (2021, December 11). Mayo Clinic. Retrieved 02 February 2025, from https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/how-to-get-pregnant/art-20047611

កំណែ​ប្រែបច្ចុប្បន្ន

07/02/2025

អត្ថបទ​ដោយ Sopheng In

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

ស្រ្តីពពោះប្រយ័ត្នឲ្យមែនទែន! ខ្យល់ពុលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ!

អាការៈមុនមករដូវ អាចច្រឡំនឹងអាការៈមានផ្ទៃពោះដំបូងដែរអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sopheng In · កែ 4 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម