ចំពោះហេតុផលវេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រីរូបនោះបញ្ជាក់ថា ស្ត្រីមានគភ៌នៅត្រីមាសដំបូងត្រូវលេបថ្នាំនេះ ១ គ្រាប់ក្នុងមួយថ្ងៃ ជាមួយថ្នាំជាតិដែករយៈពេល ៩០ ថ្ងៃ ដើម្បីការពារកង្វះគ្រាប់ឈាមក្រហម និងការលូតលាស់របស់ទារកក្នុងផ្ទៃឲ្យបានពេញលក្ខណៈ ព្រមទាំងមិនស្លេកស្លាំង។
ចំណែកឯការលេបថ្នាំអាស៊ីដហ្វូលិក ស្ត្រីដែលមានបំណងចង់មានកូនត្រូវលេបវា ១ គ្រាប់ក្នុងមួយថ្ងៃរយៈពេលយ៉ាងហោច ៣ ខែ មុនពេលមានកូន វាអាចជួយឲ្យគភ៌លូតលាស់គ្រប់លក្ខណ: ជាពិសេសអាចការពារបានពីជំងឺឆ្អឹងខ្នងបិទមិនជិត (Spina Bifida) និងទារកឥតលលាដ៍ក្បាល (Anencephaly)។
លោកបានបន្ថែមទៀតថា ក្រៅពីបំពេញអវយវៈឲ្យកូនហើយអាស៊ីដហ្វូលិកនៅមានសារៈសំខាន់ច្រើនយ៉ាងទៀតចាប់ពីការបង្កើត និងជួសជុល DNA ផលិតកោសិកាគ្រាប់ឈាមក្រហមរហូតដល់បំពេញមុខងារដល់ខួរក្បាល។ ជាទូទៅស្ត្រីត្រូវការអាស៊ីដហ្វូលិកប្រហែល ៤០០ មីក្រូក្រាម/ថ្ងៃ ខណៈស្ត្រីមានផ្ទៃពោះត្រូវការ ៤០០-៨០០ មីក្រូក្រាមជាប្រចាំ។