មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ – មុន​ឈាន​ដល់​ការ​មាន​កូន ពពោះ រហូត​ថ្ងៃ​សម្រាល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើន​ក្នុង​នាម​ជា​ឪពុកជាម្ដាយរបស់​កូន​ក្នុង​ក្ដីស្រមៃ រាប់ចាប់​តាំង​ពី​ចំណុច​នានាគួរ​ធ្វើ​និងមិន​គួរ​ធ្វើ​ក្នុង​ការ​ត្រៀមយកកូណ​ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ បញ្ហា​សុខភាព​នានាដែល​បង្កការ​រាំងស្ទះ​ដល់​ការ​បង្កកំណើត មូលហេតុ​មិន​អាច​មានកូនបាន ការ​ព្យាបាល​និង​ការ​ចែករំលែកបទពិសោធន៍​នានា​ពី​អ្នក​ម៉ាក់ផ្សេងទៀតជាច្រើន

ចំណេះដឹងទូទៅ

មុនមានផ្ទៃពោះ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

បើ​ម៉ាក់​ពពោះ ឬ​កំពុង​ត្រៀម​យក​កូន​ គួរ​តែ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពីព្រោះ​ថា ​ការ​រក​ឃើញ​វីរុស​នេះ​ទាន់​ពេលវេលា អាច​ការពារ​ខ្លួន​ម៉ាក់​ និង​ទារក​ក្នុង​ផ្ទៃ​បាន។ ក្នុង​ករណី​ដែល​យើង​ផ្ទុក​មេរោគ​អេដស៍ តើ​អាច​ចម្លង​ទៅ​អា​អូន​ក្នុង​ផ្ទៃ​បាន​អត់? ជា​ទូទៅ បើ​ម៉ាក់​ផ្ទុក​មេរោគ​អេដស៍​អំឡុង​ពេល​ពពោះ គឺ​មាន​ហានិភ័យ​ក្នុង​ការ​ចម្លង​ទៅ​កូន​បាន​ តាម​រយៈ​​របៀប​ទាំង​៣​នេះ ​ការ​ពពោះ ការ​សម្រាល​កូន ជា​ពិសេស​ការ​សម្រាល​កូន​តាម​ទ្វារ​មាស ការ​បំបៅ​ដោះ​កូន ទោះ​យ៉ាង​​នេះ​ក្តី ការ​ផ្ទុក​មេរោគ​អេដស៍​មិន​មែន​បាន​ន័យ​ថា​យើង​មិន​អាច​យក​កូន​បាន​ទេ បើ​យើង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា នោះ​យើង​ច្បាស់​ជា​អាច​បញ្ចៀស​ការ​ឆ្លង​ទៅ​កាន់​បេប៊ី​ក្នុង​ផ្ទៃ ក៏​ដូចជា​ថែទាំ​សុខភាព​ខ្លួន​ឯង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ធ្វើ​ម៉េច​ទើប​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ? ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​ប៉ុន្មាន​ចំណុច​នេះ៖ ញ៉ាំ​ថ្នាំ​ប្រឆាំង​មេរោគអេដស៍ សម្រាល​កូន​ដោយ​វះកាត់ ​ផ្តល់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដល់​កូន​ភ្លាម​ៗ ក្រោយ​ពេល​សម្រាល ​ជៀសវាង​ការ​បំបៅ​ដោះ​កូន ប្រសិនបើ​គ្នា​យើង​​ចង់​បាន​កូន​ ប៉ុន្តែ​ដៃគូ​មាន​ផ្ទុក​មេរោគ​អេដស៍​ តើ​យើង​ធ្វើ​ម៉េច​ល្អ? សម្រាប់​ម៉ាក់​ៗ​ដែល​ចង់​បាន​កូន​ គួរ​តែ​​នាំ​ដៃគូ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ជាមួយ​គ្នា​ ហើយ​ប្រសិនបើ​ដៃគូ​មាន​ផ្ទុយ​មេរោគ​អេដស៍ ហើយ​យើង​មិន​មាន​ផ្ទុក​ទេ​នោះ ស្រីៗ​យើង​គួរ​ប្រើប្រាស់​ថ្នាំ​បង្ការ​មេរោគ​អេដស៍ (PrEP) ដើម្បី​ការពារ​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​ពី​ជំងឺ​ឆ្លង​ដ៏​កាចសាហាវ​មួយ​នេះ។ ចំណុចសំខាន់ ធ្វើ​ម៉េច​ទើប​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ? ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​ប៉ុន្មាន​ចំណុច​នេះ៖ ញ៉ាំ​ថ្នាំ​ប្រឆាំង​មេរោគអេដស៍ សម្រាល​កូន​ដោយ​វះកាត់ ​ផ្តល់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដល់​កូន​ភ្លាម​ៗ ក្រោយ​ពេល​សម្រាល ​ជៀសវាង​ការ​បំបៅ​ដោះ​កូន អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]

អត្ថបទផ្សេងទៀតពី មុនមានផ្ទៃពោះ

ស្វែងរក មុនមានផ្ទៃពោះ

បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​នំ​ឃេក​បាន​អត់​? ​មាន​ផល​ប៉ះពាល់​​អ្វី​ខ្លះ​?

​​​​​​​​​​​​​​​​​​ក្នុង​​អំឡុង​ពេល​ពពោះ​ ស្រី​ៗ​យើង​ប្រហែល​ជា​​​ចង់​ញ៉ាំ​អាហារ​ផ្អែម​ៗ​ដូចជា​នំ​ឃេក​ និង​ស្ករ​គ្រាប់​ជា​ដើម​។​ ពិត​ណាស់​ ការ​ញ៉ាំ​អាហារ​បែប​នេះ​ម្ដងម្កាល គឺ​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ​ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ច្រើន​ជ្រុល​ វា​អាច​ផ្ដល់​ផល​ប៉ះពាល់​​ជា​ច្រើន​ដល់​យើង​ និង​កូន​ក្នុង​ផ្ទៃ។​ ជាក់​ស្ដែង របប​អាហារ​​​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​គឺ​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ​តែ​ម្ដង​​ ប៉ុន្តែ​​នំ​ឃេក​ភាគ​ច្រើន​ផ្ដល់​តម្លៃ​អាហារូបត្ថម្ភ​តិច​តួច​បំផុត​។​ ​យ៉ាង​ណា​មិញ​ ​​យើង​អាច​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដើម្បី​​ឲ្យ​ដឹង​​ពី​បរិមាណ​សម​ស្រប​​ដែល​ស្ត្រី​ពពោះ​អាច​ញ៉ាំ​បាន​ និង​ពុំ​មាន​ផល​​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។ ​​​​​​ប្រព័ន្ធ​ភាព​ស៊ាំ​ ប្រព័ន្ធ​​ភាព​ស៊ាំ​របស់​​​ស្ត្រី​មាន​ផ្ទៃ​ពោះ​គឺ​ខ្សោយ​​ជាង​ធម្មតា​។​ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​មាន​ជំងឺ​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​មួយ​ចំនួន​ ព្រម​ទាំង​អាច​បង្ក​គ្រោះថ្នាក់​ដល់​​ទារក​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​​។ ពិត​ណាស់​ នំ​ឃេក​​វាយ​បញ្ចូល​ជាមួយ​នឹង​ស៊ុត​ឆៅ ដែល​អាច​បង្ក​ជា​បាក់តេរី​ដ៏​គ្រោះថ្នាក់​ដូចជា​ Salmonella។​ ចំណែក​ឯ​នំ​ឃេក​ធ្វើ​ដោយ​ខ្លួន​ឯង​ ដែល​ចម្អិន​មិន​បាន​ល្អ​ ក៏​អាច​មាន​ផ្ទុក​ពពួក​បាក់តេរី​ដូចជា​Toxoplasma និង​Listeria ដែល​អាច​ឆ្លងកាត់​សុក​របស់​ម៉ាក់​ៗ​​ និង​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​​​ក្លាយ​ទៅ​ជា​ឈឺ​​ផង​ដែរ​។​ ​សារធាតុចិញ្ចឹម អាហារ​សម្រន់​ដូចជា​នំ​ឃេក​ ដំឡូង​បំពង​ និង​​ទឹក​សូដា​ រួម​ចំណែក​ដល់​ការ​ឡើង​ទម្ងន់​​ជ្រុល ​ក្នុង​អំឡុង​ពេល​ពពោះ​ ហើយ​ក៏​ពុំ​មាន​ផ្ដល់​សារធាតុ​ចិញ្ចឹម​ណាមួយ​ដែល​ទារក​កំពុង​លូតលាស់​​ត្រូវការ​សោះ​ឡើយ​។​ ​ការ​ឡើង​ទម្ងន់​ចន្លោះ​១៤​​គី​ឡូ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ​ដោយ​សារ​តែ​​ម៉ាក់​ៗ​​ទទួល​បាន​ពី​ទម្ងន់​​ខ្លួន​របស់​ទារក​ បូករួម​ទាំង​​ទម្ងន់​ពី​ស្បូន​ ជាលិកា​សុដន់​រីក​ធំ​ ​បរិមាណ​ឈាម​ ទឹក​ភ្លោះ និង​សុក​។​ ប៉ុន្តែ​ ម៉ាក់​ៗ​​មិន​គួរ​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ផ្អែម​ទាំង​ស្រុង​​ឡើយ​ ដោយ​គ្រាន់​តែ​ញ៉ាំ​អាហារ​ទាំង​នោះ​នៅ​ក្នុង​បរិមាណ​មួយ​សម​ល្មម​ និង​ត្រូវ​​ធានា​ថា​​ម៉ាក់​ៗ​នៅ​តែ​​ទទួល​បាន​អាហារ​បំប៉ន​គ្រប់គ្រាន់​។​ ជាតិ​អាកុល​ ជាមួយ​គ្នា​នេះ​ដែរ​ នំ​ឃេក​ និង​សូកូឡា​មួយ​ចំនួន​ផ្ទុក​ជាតិ​អាល់កុល​ ដូចជា​Rum, Bourbon និង​Amaretto ដែល​មិន​មាន​សុវត្ថិភាព​ចំពោះ​​អ្នក​មាន​ទម្ងន់​ឡើយ​​។​ ទោះ​បី​ជា​ជាតិ​អាកុល​អាច​បន្ថែម​រសជាតិ​ដល់​នំ​ឃេក​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​ឆ្លងកាត់​សុក​ […]


ការត្រៀមយកកូន

ស្រីៗ​កំពុងព្យាយាមយកកូន ចាក់វ៉ាក់សាំងកូវីដ១៩ បានអត់?

បច្ចុប្បន្ន​ពិភព​លោក​មាន​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ១៩ ហើយ​ប្រទេស​ជា​ច្រើន​កំពុង​ចាក់​វ៉ាក់សាំង​​នេះ​ដល់​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​ការ​ពារ​ការ​រាតត្បាត​វីរុស​នេះ​កាន់​តែ​ច្រើន។ ទន្ទឹម​នឹង​មាន​វ៉ាក់សាំង​​នេះ​មនុស្ស​មួយ​ចំនួន​មិន​អាច​ចាក់​បានទេ បើ​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​មាន​បញ្ហា​សុខភាព​ណា​មួយ។ ចុះ​ស្រីៗ​យើង មាន​បំណង​យក​កូន​វិញ អាច​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩​បាន​ឬ​យ៉ាងណា? ចំពោះ​ចម្លើយ​​លើ​សំណួរ​នេះ Hello គ្រូពេទ្យ​ នឹង​លើ​យក​ការ​បក​ស្រាយ​របស់​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​និង​បង្កា​រ​ជំងឺ​ឆ្លង (CDC)​ អាមេរិក​ មក​ឲ្យ​ស្រីៗ​យើង​បាន​ដឹង​។​ នៅ​ក្នុង​វិប​សាយCDC​ អាមេរិក ចុះ​ផ្សាយ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ពន្យល់​ថា ស្រ្តី​ដែល​មាន​បំណង​យក​កូន ឬ​កំពុង​ព្យា​យាម​យក​កូន​គួរ​តែ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ​១៩។ CDC​ អាមេរិក​បញ្ជាក់​ថា​ តាម​ការ​ស្រាវ​ជ្រាវ​កន្លង​មក អ្នក​ជំនាញ​ជឿ​ថា​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ទំនង​ជា​មិន​​មាន​ហានិភ័យ​ណាមួយ​លើ​អ្នក​ព្យាយាម​យកកូន ឬ​មាន​បំណង​យក​កូន​នោះ​ទេ​ មិន​ថា​ក្នុង​រយៈពេល​ខ្លី ឬ​វែង​។ បើ​តាមCDC​ អាមេរិក​ ដដែល វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ក៏​ដូច​ជា​វ៉ាក់សាំង​ផ្សេងៗ​ទៀត​ដែរ គឺ​ជួយ​បង្ហាត់​រាង​កាយ​ឲ្យ​បង្កើត​បាន​​អង់ទីករ សម្រាប់​តទល់​​នឹង​វីរុស​បង្ក​ជា​ជំងឺ​កូវីដ១៩​ និង​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​នៅ​ពេល​ក្រោយ​។ ប្រភព​ដដែល​បន្ត​ថា គិត​មក​ទល់​ពេល​នេះ​មិន​មាន​ភស្តុ​តាង​បញ្ជាក់​ថា​អង់ទីករ​ដែល​បង្កើត​ឡើង​ដោយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ អាច​បង្ក​ជា​បញ្ហា​ក្នុង​ការ​មាន​ផ្ទៃពោះ និង​ការ​អភិវឌ្ឈ​សុក​​នោះ​ទេ។ បន្ថែម​ពី​នេះ ក៏​គ្មាន​ដែរ​ភស្តុតាង​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​បង្ក​កំណើត។ ជា​ការ​ណែ​នាំ CDC​ អាមេរិក​ ថា​អ្នក​ដែល​កំពុង​ព្យាយាម​យក​កូន ឬ​មាន​បំណង​យក​កូន គួរ​ទៅ​ទទួល​វ៉ាក់​សាំង​បង្ការ​កូវីដ​១៩ នៅ​ពេល​មានការ​ប្រកាស​ឲ្យ​ចាក់​​​វ៉ាក់សាំង​នេះ។


បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

​ផឹក​តែ​ខ្ញី​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ពិត​មែន​អត់​?

ខ្ញី​អាច​ប្រើប្រាស់​ជា​ប្រភេទ​គ្រឿង​ទេស​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ក៏​ដូចជា​ឆុង​តែ​ដ៏​​មាន​​​ឱជារស​ឈ្ងុយ​ឆ្ងាញ់​ ព្រម​ទាំង​អាច​ជួយ​​ព្យាបាល​បញ្ហា​សុខភាព​មួយ​ចំនួន​ថែម​ទៀត​ផង​។​ យ៉ាង​ណា​មិញ​ ការ​ញ៉ាំ​តែ​ខ្ញី​នៅ​អំឡុង​ពេល​ពពោះ​ មិន​បណ្ដាល​ឲ្យ​​រលូត​កូន​ឡើយ​ ប្រសិនបើ​ម៉ាក់​ៗ​​​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ហើយ​មិន​ញ៉ាំ​វា​លើស​ចំនួន​​កំណត់​​។ អត្ថប្រយោជន៍​​​នៃ​តែ​ខ្ញី​ ​​​យោង​តាម​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​Maryland តែ​ខ្ញី​ត្រូវ​បាន​ប្រើប្រាស់​​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​បំបាត់​អាការៈ​ឈឺ​ក្បាល​ ព្រម​ទាំង​ផ្ដាសាយ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។ លើស​ពី​នេះ​ វា​ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ក្រពះ​ ដូចជា​រាក​រូស​ និង​ក្អួត​ចង្អោរ​ ដែល​ជា​រោគ​សញ្ញា​​​ទូទៅ​របស់​​​ស្ត្រី​មាន​ផ្ទៃពោះ​ផង​ដែរ​។​ តើ​ការ​ញ៉ាំ​តែ​ខ្ញី​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​ឬ​ទេ​? ​ជាទូទៅ​ តែ​ខ្ញី​ស្រស់​មាន​សុវត្ថិភាព​​​​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​​​យើង​គប្បី​​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​បន្ថែម​ទៀត​ មុន​ពេល​ផឹក​វា​។​ ជាមួយ​គ្នា​នេះ​ដែរ​ តែ​ខ្ញី​ផ្សំ​ពី​ប្រភេទ​ឫស​ស្ងួត​ ដែល​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ នៅ​អំឡុង​ពេល​ពពោះ​ឡើយ​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​ម៉ាក់​ៗ​ទិញ​តែ​ខ្ញី​​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​​ស្រាប់​ សូម​អាន​​សេចក្ដី​ណែនាំ​ឲ្យ​បាន​ច្បាស់លាស់​​ជាមុន​សិន​។ បរិមាណ​​ស័ក្ដិសម​សម្រាប់​ស្ត្រី​មាន​គភ៌​ ​​នៅ​ក្នុង​ករណី​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​យើង​ផឹក​តែ​ខ្ញី​​នៅ​អំឡុង​ពេល​ពពោះ​ ចូរ​​អនុវត្ត​តាម​បរិមាណ​ដែល​​ណែនាំ​នោះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​Maryland​បាន​បញ្ជាក់​ថា​ បរិមាណ​ធម្មតា​ដែល​ម៉ាក់​ៗ​​គួរ​ញ៉ាំ​តែ​ខ្ញី​ គឺ​ចំនួន​២៥០​មិល្លីក្រាម​ ចំនួន​៤​ដង​ក្នុង​មួយ​ថ្ងៃ​ ហើយ​មិន​ត្រូវ​ឲ្យ​លើស​៤​ក្រាម​នៅ​ក្នុង​មួយ​ថ្ងៃ​ឡើយ​ រួម​ទាំង​ខ្ញី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ​ផ្សេង​ទៀត​​ផង​ដែរ​​។


បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

ញ៉ាំ​បន្លែ​ច្រើន​មុនព​ពោះ​ កាត់​បន្ថយ​ហានិភ័យ​​កូនកើត​​មិន​គ្រប់​​ខែ

កូន​កើត​មិន​គ្រប់​ខែ​ផ្ដល់​ផល​វិបាក​ជាច្រើន​​​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​ទារក​ ដូចជា​ការវិវត្តនៃ​សួត​មិន​​ទាន់​​ល្អ​ ពិបាក​ក្នុង​ការ​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ ការ​ធ្វើ​មេតាប៉ូលីស​ខ្សោយ​ និង​មិន​ងាយ​​ឡើង​ទម្ងន់​។​​ នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ ​ទារក​អាច​ត្រូវការ​ការ​ថែទាំ​រយៈពេល​យូរ​ និង​ដិតដល់​ ការ​ប្រើ​ថ្នាំ​ និង​អាច​មាន​ការ​វះកាត់​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ​ម៉ាក់​ៗ​អាច​បញ្ចៀស​បញ្ហា​កូន​កើត​មិន​គ្រប់​ខែ​នេះ​បាន​ ដោយ​គ្រាន់​តែ​ធ្វើ​រឿង​សាមញ្ញ​ប៉ុណ្ណោះ​។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​បន្លែ​ជាក់លាក់មួយចំនួនមុន​ពេល​ពពោះ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បញ្ហា​កូន​កើត​មិន​គ្រប់​ខែ​នេះ​បាន​។ គណនាថ្ងៃសម្រាលកូន គណនាថ្ងៃមេជីវិតញីទុំធ្លាក់ បន្លែ​ល្អ​បំផុត​មុន​ពេល​មាន​ផ្ទៃពោះ​ ​​​​​ពិត​ណាស់​ ការ​ញ៉ាំ​បន្លែ​ច្រើន​ ដូចជា​ការ៉ុត​ ស្ពៃ​ក្ដោប​ ផ្កា​ខាត់​ណា​ ​សណ្ដែក​បៃតង​ និង​ដំឡូង​បារាំង​ មុន​ពេល​មាន​គភ៌​ អាច​ជួយ​ឲ្យ​ស្ត្រី​​កើត​កូន​គ្រប់​ខែ​ និង​មាន​សុខភាព​ល្អ​។​ ជាទូទៅ​ បន្លែ​ទាំង​នេះ​​សម្បូរទៅ​ដោយ​សារធាតុ​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ឬ​សារធាតុ​​ចិញ្ចឹម​ប្រឆាំង​នឹង​ការ​រលាក​ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​នេះ​តែម្តង។ ជាក់​ស្ដែង​ ស្ត្រី​ពឹងផ្អែក​លើ​សារធាតុ​ចិញ្ចឹម​ដែល​បាន​រក្សា​ទុក​ ដូចជា​កាល់ស្យូម​ និង​ជាតិ​ដែក​​មុន​ពេល​មាន​គភ៌​ ដែល​មាន​សារសំខាន់​​សម្រាប់​សុក​ និង​ការ​លូតលាស់​ជាលិកា​របស់​ទារក។​ ប្រសិនបើ​យើង​​ចាប់ផ្ដើម​របប​អាហារ​សុខភាព​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃ​ពោះ​ហើយ​ ​វា​អាច​នឹង​យឺត​ពេល​ ពីព្រោះ​ទារក​នឹង​លូតលាស់​ពេញលេញ​​នៅ​ចុង​ត្រី​មាស​ទី​មួយ​។ [embed-health-tool-due-date] អត្ថបទគួរអាន៖ ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ អ្នកឧស្សាហ៍គេងមិនឆ្អែតឬមិនគ្រប់ពេលយប់ អាចពិបាកមានកូន ​ស្រី​ៗ​មិន​ទាន់​ចង់​បាន​កូន​នៅ​វ័យ​ក្មេង​ វិធី​បង្កកស៊ុត​អាចជា​ជម្រើស​មួយ​ ធ្លាប់បារម្ភអត់ថា​កូនអាចពីពិការពីកំណើត? មានផលប៉ះពាល់អីខ្លះ ហើយការពារយ៉ាងម៉េច? ផ្លែ​ឈើ​ទាំង​៦​មុខ​នេះ ល្អ​សម្រាប់​ម៉ាក់ៗ​កំពុង​​ពពោះ ​​​ហានិភ័យ​សុខភាព​ជាច្រើន​កើត​មាន​ចំពោះ​ទារក​​កើត​មិន​គ្រប់​ខែ​ ​​ប្រសិនបើ​មិន​ចង់​ឲ្យ​កូន​ជួប​ប្រទះ​បញ្ហា​សុខភាព​ច្រើន​ទៅ​ថ្ងៃ​ក្រោយ​ទេ​នោះ​ ស្រីៗ​យើង​គួរ​ញ៉ាំ​របប​អាហារ​ល្អ​ និង​ផ្លាស់ប្ដូរ​ឥរិយាបថ​មួយ​ចំនួន​ ដែល​អាច​មានអត្ថ​ប្រយោជន៍​នៅ​ពេល​ដែល​​យើង​ចាប់ផ្ដើម​គិត​ចង់​បាន​កូន​។​​​ ​​​​កូន​កើត​មិន​គ្រប់​ខែ គឺ​ជា​ការ​សម្រាល​មុន​​​សប្ដាហ៍ទី៣៧ ​នៃ​ការ​ពពោះ​ […]


ការត្រៀមយកកូន

គន្លឹះ​ថែទាំ​សុខភាព​ឲ្យ​ល្អ​អំឡុងពេល​ពពោះ​​ ​វ័យ​ខ្ទង់២០​ឆ្នាំ​ ៣០​ឆ្នាំ​ ៤០ឆ្នាំ

​មិន​ថា​យើង​ចង់​មាន​ផ្ទៃពោះ​ ឬ​កំពុង​តែ​មាន​ផ្ទៃពោះ​នោះ​ទេ​ ការ​ថែទាំ​សុខភាព​​ឲ្យ​ល្អ​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។​ ខណៈ ​ដែល​​តម្រូវ​ការ​នៃ​រាងកាយ​​ មាន​ការ​វិវត្តន៍​ទៅ​តាម​វ័យ​ ការ​មាន​ផ្ទៃពោះ​​នៅ​ក្នុង​វ័យ​​ខ្ទង់​២០​ឆ្នាំ​ គឺ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ពី​ការ​មាន​ផ្ទៃ​ពោះ​នៅ​ក្នុង​វ័យ​ខ្ទង់​៣០​ឆ្នាំ និង​៤០​ឆ្នាំ​។​ យ៉ាង​ណា​មិញ​ យើង​នៅ​តែ​អាច​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ ទោះ​បី​ជា​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​ណា​ក៏​ដោយ​។​ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​ ហើយ​ក៏​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​រាងកាយ​របស់​យើង​ផង​ដែរ​ ដូច្នេះ​ហើយ​យើង​ចាំបាច់​ត្រូវ​យល់​ដឹង​ពី​គន្លឹះ​ថែទាំ​សុខភាព​​ពេល​មាន​ផ្ទៃ​ពោះ​នៅ​​គ្រប់​វ័យ​ឲ្យ​បាន​ដិតដល់​។​ គន្លឹះ​ថែទាំ​សុខភាព​នៅ​ពេល​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​ ​​​​​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​ គឺ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​​ក្នុង​ការ​មាន​ផ្ទៃពោះ​ ហើយ​​យើង​ក៏​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​​​​នៃ​​​ការ​មាន​កូន​​យ៉ាង​ងាយ​ស្រួល​ផង​ដែរ​​។​ បន្ថែម​ពី​នេះ​ ស្រីៗ​យើង​មាន​ហានិភ័យ​ទាប​នៅ​ក្នុង​ការ​រលូត​កូន​ ដែល​ជា​ក្ដី​ព្រួយបារម្ភ​មួយ​សម្រាប់​អ្នក​ដែល​ចង់​មាន​កូន​។​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ជាមួយ​គ្នា​នេះ​ដែរ​ រាងកាយ​របស់​យើង​​មាន​ភាព​រឹងមាំ​នៅ​ក្នុង​ការ​ពពោះ​ រីឯ​ស្បែក​ក៏​មាន​សភាព​ទន់​ល្មម​ ជាមួយ​នឹង​ភាព​យឺត​ ព្រម​ទាំង​សំណើម​ ដែល​អាច​វិល​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ បន្ទាប់​ពី​សម្រាល​កូន​រួច​។​ នៅ​ក្នុង​វ័យ​នេះ​ យើង​ក៏​មាន​ហានិភ័យ​តិច​តួច​​ក្នុង​ការ​​កើត​មាន​ជំងឺ​ផ្សេង​ៗ​ ដូចជា​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​​។​ ដោយ​សារ​តែ​យើង​ស្ថិត​ក្នុង​វ័យ​មួយ​ដ៏​ស័ក្ដិសម​ក្នុង​ការ​មាន​កូន​ ​ស្រីៗ​យើង​គ្រាន់​តែ​ញ៉ាំ​អាហារ​ល្អ​ៗ ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ​ និង​ដើរ​ជុំវិញ​ផ្ទះ​ ដើម្បី​ឲ្យ​យើង​មាន​សុខភាព​ល្អ​នៅ​ពេល​​មាន​ទម្ងន់​ ក៏​គ្រប់គ្រាន់​ហើយ​។​ ចូរ​ជៀសវាង​ការ​ជក់​បារី​ ញ៉ាំ​ស្រា​ និង​ស្រ្តេស​។​ បន្ថែម​ពី​នេះ​ យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​កូន​មាន​ការ​លូតលាស់​ល្អ​។​ ​គន្លឹះ​ថែទាំ​សុខភាព​នៅ​ពេល​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ខ្ទង់​៣០​ឆ្នាំ ការ​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​នេះ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទៀត​ឡើយ​ ហើយ​នៅ​ពេល​ដែល​យើង​​ឈាន​ដល់​អាយុ​៣៥​ឆ្នាំ​ លទ្ធភាព​ក្នុង​ការ​មាន​កូន​របស់​យើង​នឹង​ធ្លាក់​ចុះ​។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​ធ្វើ​ការ​ពិនិត្យ​បន្ថែម​​ ពីព្រោះ​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​ភាព​មិន​ប្រក្រតី​នៃ​ហ្សែន​នឹង​ចាប់ផ្ដើម​កើន​ឡើង​នៅ​វ័យ​នេះ​។​ ពិត​ណាស់​ ជំងឺ​ផ្សេង​ៗ​ […]


ការត្រៀមយកកូន

​គន្លឹះ​សំខាន់​ៗ​ ​ស្រី​ៗ​​គួរដឹង​​មុន​​​សម្រេច​ចិត្ត​​​យក​កូន

​ពិត​ណាស់​ ការ​បង្កើត​គ្រួសារ​មួយ​ៗ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​​ទេ​ ពីព្រោះ​វា​ទាមទារ​ភាព​អត់ធ្មត់​ ការ​យោគយល់​គ្នា​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ស្រីៗ​យើង​ត្រៀម​ខ្លួន​​រួច​រាល់​ ក្នុង​ការ​​បង្កើត​គ្រួសារ​មួយ​ដ៏​កក់​ក្ដៅ ​​និង​សម្រេច​ចិត្ត​ថា​​ចង់​យក​កូន​ យើង​ត្រូវ​ដឹង​ពី​រឿងរ៉ាវ​មួយ​ចំនួន​នេះ​​​ជា​មុន​សិន​។ ១. ការ​ធ្វើ​តេស្ត​​រក​ជំងឺ​ពី​កំណើត​ ​ ​ពេល​ខ្លះ​ យើង​មាន​បម្រែបម្រួល​ហ្សែន​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​​កើត​ឡើង​ចំពោះ​ទារក​​ ប្រសិនបើ​ពួក​គេ​ទទួល​បាន​ហ្សែន​​ទាំង​នោះ​​ពី​ប៉ា​ម៉ាក់​។​ ​ជាក់ស្ដែង​ មាន​ជំងឺ​ហ្សែន​ជា​ច្រើន​ ដូចជា​ជំងឺ​អូទីស្សឹម​ (Autism) ​ឬ​ Down's Syndrome​។ល។​ ការ​ធ្វើ​តេស្ត​ស្វែង​រក​ជំងឺ​ពី​កំណើត​ អាច​​​​ឲ្យ​យើង​ដឹង​ថា​​តើ​បុរស​ ឬ​នារី​​នោះ​មាន​បម្រែបម្រួល​ហ្សែន​​ដែរ​ឬ​ទេ​។​ សូម្បី​តែ​ក្នុង​អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ​ ​ការ​ធ្វើ​តេស្ត​​សារធាតុ​រាវពី​អំប្រ៊ីយ៉ុង​ ក៏​អាច​បង្ហាញ​ឲ្យ​យើង​ដឹង​​ថា​តើ​​ អំប្រ៊ីយ៉ង​មាន​ជំងឺ​ហ្សែន​ឬ​អត់​​​ផង​ដែរ​។​ ២. ​ស្វែង​យល់​ពី​រយៈពេល​នៃ​ការ​បញ្ចេញ​ពង​អូវុល​ ​​​​​​​​​ប្ដី​ប្រពន្ធ​ជា​ច្រើន មាន​អារម្មណ៍​ខក​បំណង​នៅ​ពេល​ដែល​ពួក​គេ​បរាជ័យ​ក្នុង​ការ​យក​កូន​ បន្ទាប់​ពី​ព្យាយាម​ជា​ច្រើន​លើក​។​ ជួន​កាល​ មនុស្ស​ភាគ​ច្រើន​អាច​ភ្លេច​យក​ចិត្ត​ទុក​ដាក់​លើ​​ការ​បញ្ចេញ​ពង​អូវុល​។​ ​ជា​ទូទៅ​ រយៈពេល​១២ ដល់​១៦​ថ្ងៃ​ បន្ទាប់​ពី​ស្រីៗ​យើង​មក​រដូវ​រួច​ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពេលវេលា​ដែល​​អាច​​មាន​កូន​ខ្ពស់​បំផុត​។​ ៣. ឈប់​ផឹក​គ្រឿង​ស្រវឹង​ និងឈប់​​ជក់​បារី​ ​​​មិន​ត្រឹម​តែ​ម៉ាក់​ទេ​ដែល​គួរ​ឈប់​ជក់​បារី​ សូម្បី​តែ​ប៉ា​ក៏​គួរ​បញ្ឈប់​ទម្លាប់​​អាក្រក់​មួយ​នេះ​ដែរ​ ​ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ម្ដាយ​ និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​។​ រី​ឯ​ការ​​ផឹក​គ្រឿង​ស្រវឹង​នៅ​អំឡុង​ពេល​ ឬ​មុន​ពេល​មាន​ទម្ងន់​ ក៏​មិន​ល្អ​ចំពោះ​សុខភាព​ទាំង​ម្ដាយ​ និង​កូន​ដូច​គ្នា​។ ៤. ចាប់ផ្ដើម​សន្សំ​ប្រាក់​បម្រុង​ ​យើង​ប្រហែល​ជា​មាន​ប្រាក់​សន្សំ​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​​អាសន្ន​ ឬ​សម្រាប់​​ការ​សិក្សា​​នៅ​ក្រៅ​ប្រទេស​ ក៏​ដូចជា​​សម្រាប់​​ដំណើរ​កម្សាន្ត​មិន​ខាន​។​ ដូច​គ្នា​នេះ​ដែរ​ […]


បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

ស្រីៗ​ខ្លះអាចច្រឡំថាខ្លួនមាន​ផ្ទៃពោះ នេះជាមូល​ហេតុ

​ការមាន​ផ្ទៃ​ពោះ​ជា​រឿងគួរ​ឲ្យ​រំភើប​មួយ​សម្រាប់​ស្រីៗ​យើង ដែល​កំពុង​ព្យា​យាម​យក​កូន​។ ប៉ុន្តែ​ការ​មាន​ផ្ទៃពោះ​មិន​មានន័យ​ថា​គ្រប់​ពេល​ គឺ​មាន​វត្ត​មាន​ប៊េប៊ី​ក្នុង​ផ្ទៃ​នោះ​ទេ​។ ករណី​កម្រ​ខ្លះ​ស្រីៗ​យើង​ជឿ​ថា​ខ្លួន​ឯង​មាន​ផ្ទៃ​ពោះ ដោយ​សារ​តែ​មាន​អាការៈ​ស្រដៀង​គ្នា​នឹង​ការ​មាន​ផ្ទៃ​ពោះ តែ​តាម​ពិត​វា​កើត​ឡើង​ដោយ​សារ​តែ​រឿង​ផ្សេង​ទៅ​វិញ។ «ច្រឡំ​ថាមាន​ផ្ទៃពោះ» ឬ False pregnancy  គឺ​ជា​អាការៈ​ដែល​ស្រីៗ​គិត​ថា​ខ្លួន​មាន​ផ្ទៃពោះ ទាំង​ដែល​ខ្លួន​មិន​មាន​កូន​ក្នុង​ផ្ទៃ​នោះ​ទេ។ «ច្រឡំ​ថាមាន​ផ្ទៃពោះ» នេះ​អាច​មាន​អាការៈ​មួយ​ចំនួន​ដូចស្រីៗមាន​ផ្ទៃ​ពោះ​​​ចាញ់​កូន​ដែរ ដូច​ជា​ឡើង​ទម្ងន់ ចង្អោរ និងឈឺ​ខ្នង​ជា​ដើម។​​​ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ១. «ច្រឡំ​ថា​មាន​ផ្ទៃពោះ» កើតឡើង​ដោយ​របៀប​ណា?​ ថ្មីៗ​នេះ ក្រុម​វេជ្ជបណ្ឌិត​បាន​ចាប់​ផ្ដើម​យល់​ដឹងថា​បញ្ហា​ផ្លូវ​ចិត្ត និង​រាងកាយ​ ជា​ដើម​ចម​នៃ​បញ្ហា «ច្រឡំ​ថា​មាន​ផ្ទៃពោះ» នេះ ទោះ​បីជា​ដើម​ចម​ជាក់​លាក់​នៅ​មិន​ទាន់​បានដឹង​ក៏​ដោយ​។ ក្រុម​វេជ្ជបណ្ឌិត​សង្ស័យ​ថាកត្តា​ចិត្ត​សាស្រ្ត​បាន​បំភាន់​ទៅ​កាន់​រាង​កាយ​ថា​មាន​ផ្ទៃ​ពោះ​។ ពេល​ស្រីៗមាន​អារម្មណ៍​ចង់​បាន​កូន​ខ្លាំង ដោយសារ​តែ​ខ្លួន​មិន​អាច​បង្ក​កំណើត ឬ​រលូត​កូន​ញឹក​ញាប់ ឬ​បាត់​រដូវ នោះ​រាង​កាយ​នឹង​ផលិត​សញ្ញា​មាន​ផ្ទៃ​ពោះ​មួយ​ចំនួនឡើង ដូច​ជា​ពោះ​ឡើង​ធំ រីកដោះ ឬ​អាច​ថែមទាំងមាន​អារម្មណ៍​ដូច​មាន​ទារកធ្វើ​ចលនា​ក្នុង​ផ្ទៃ​ទៀត​ផង​។​​​ ខួរ​ក្បាល​របស់​មនុស្ស​ស្រី​ ក៏​ចាប់​ផ្ដើម​បក​ប្រែ​សញ្ញាទាំង​នោះ និង​រំញោច​ឲ្យ​មាន​ការ​បញ្ចេញ​អ័រ​ម៉ូន​ដូច​ជា​អឺស្រ្តូហ្សែន និង ប្រូឡាក់ទីន ដែល​នាំឲ្យ​កើត​មាន​រោគ​សញ្ញា​ដូច​ជា​អ្នក​ចាញ់កូន​។​​ ២. រោគ​សញ្ញា«ច្រឡំ​ថា​មាន​ផ្ទៃពោះ» រោគ​សញ្ញា​​«ច្រឡំ​ថា​មាន​ផ្ទៃពោះ»​ ក៏​ដូច​គ្នា​ទៅ​នឹង​ការ​មាន​ផ្ទៃ​ពោះ​ដែរ​។ មាន​ដូច​ជា៖​ រំខាន​ដល់​ការ​មក​រដូវ ពោះ​ឡើង​ធំ ដោះ​រីកធំ និង​ឡើង​តឹង ប្រែ​ប្រួលចុង​សុដន់ និង​អាច​ប្រែ​ទាំង​ការ​ផលិតទឹក​ដោះ​ មាន​អារម្មណ៍ថា​មាន​អ្វី​នៅ​ក្នុង​ពោះ​ ចង្អោរ ឬ​ក្អួត និង​​​ […]


ឧបសគ្គការមានកូននិងការព្យាបាល

នេះអាច​ជាមូលហេតុ​ស្រីៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន

អត្ថបទ​មុន “Hello គ្រូ​ពេទ្យ” បាន​ប្រាប់​មូល​ហេតុ​មួយ​ចំនួនធ្វើ​ឲ្យ​ប្រុសៗ ទោះ​រៀប​ការ​ច្រើន​ឆ្នាំ​ហើយ​ នៅ​តែ​មិន​អាច​មាន​អូនៗ​​នឹង​គេ។ ចុះ​បើ​ខាង​ប្រុស​អត់​អី ប៉ុន្តែ​មូលហេតុ​អត់កូន ​បណ្តាល​មក​ពី​ខាង​ស្រី​វិញ តើ​វា​បង្ក​ឡើង​ដោយ​កត្តា​អ្វី​ខ្លះ? ខាង​ក្រោម​នេះ ជា​ចម្លើយ​សម្រាប់​ស្រីៗ​​យើង ដែល​រៀប​ការ​រាប់​ឆ្នាំ​នៅ​តែ​គ្មាន​កូន។ ១- បញ្ហា​ទាក់​ទង​ជា​មួយ​វដ្ត​មេ​ជីវិត​ញី បញ្ហា​នេះ គឺ​កើត​ឡើង​នៅ​ក្នុង​ចន្លោះ​ពេល​វដ្ដ​រដូវ​។ បើ​រដូវ​យើងមាន​រយៈ​ពេល​ខ្លី​ជាង ឬ​យូរ​ជាង​ធម្មតា និង​មាន​លក្ខណៈ​មិន​ប្រក្រតី នោះ​អាច​បណ្ដាល​មិន​ឲ្យ​មាន​វត្ត​មាន​មេជីវិត​ញី​បាន​ឡើយ។ ស្រីៗ​យ៉ាង​ហោច​ណាស់ ២៥% ជុំ​វិញ​ពិភព​លោក កំពុង​ជួប​ប្រទះ​បញ្ហាធំ​មួយ​នេះ ខណៈ​កត្តា​ជា​ច្រើន​ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​កើត​មាន​បញ្ហា​នេះ​មាន​ដូច​ជា៖ – ដុំគីសទឹកលើក្រពេញអូវែច្រើនកន្លែង (PCOS)៖ វា​ជា​បញ្ហា​មួយ​កើត​ឡើង​ ដោយ​សារ​មេជីវិត​មិន​អាច​លូត​លាស់​បាន​នៅ​ក្នុង​ក្រពេញ​អូវែ វា​ក៏​អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​អ័រម៉ូន។ បញ្ហា​នេះ យើង​ពិបាក​កំណត់​រោគ​សញ្ញា ដោយ​សារ​រាង​កាយ​មនុស្ស​ម្នាក់ៗ មាន​លក្ខណៈ​ខុស​គ្នា ខណៈ​រោគ​សញ្ញា​តែង​ប្រទះ​មាន​ដូចជា មិន​ធ្លាក់​មេជីវិត​ញី មាន​ការ​ប្រែ​ប្រួល​វដ្ដ​រដូវ ឡើង​ទម្ងន់​ខុស​ប្រក្រតី ឡើង​មុន មាន​ដុះ​រោម​ច្រើន​លើ​មុខ និង​មិន​អាច​មាន​អូនៗ​បាន។ – ខូច​មុខ​ងារ​ក្រពេញ​អ៊ីប៉ូថាឡាមូស (Hypothalamic dysfunction)៖ បញ្ហា​មេជីវិត​ញី អាច​បណ្ដាល​មក​ពី​ស្រ្តេស លើស​ទម្ងន់ ឬ​ខ្វះ​គីឡូ  ឬ​ក្នុង​ពេល​ថ្មីៗ មាន​ឡើង​គីឡូ ឬ​ស្រក​គីឡូ​ខុស​ពី​ប្រក្រតី។ – មេ​ជីវិត​ញី​មិន​គ្រប់​គ្រាន់៖ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​កង្វះ​ចំនួន​ពង​មេជីវិត​ញី នៅ​ក្នុង​ក្រពេញ​អូវែ ដែលបណ្ដាល​មក​ពីប្រព័ន្ធ​ភាព​ស៊ាំមាន​ការ​យល់​ច្រឡំ​វាយ​ប្រហារ​ជាលិកា​ដៃ​អូវែ ឬ​អាច​ជាប់​ពាក់​ព័ន្ធ​​បញ្ហា​ហ្សែន​ដូច​គ្នា។ – […]


ការត្រៀមយកកូន

សង្ស័យថាមានផ្ទៃពោះ ស្រីៗគួរ​ធ្វើ​តេស្ត​ពេល​ណា​ល្អ?

​សម្រាប់​ស្រីៗ​យើង​ភាគ​ច្រើន​ ប្រហែល​ជា​មាន​ការ​ថប់បារម្ភ​ខ្លាំង​​ នៅ​ពេល​ត្រូវ​ធ្វើ​តេស្ត​ផ្ទៃពោះ​ម្តង​ៗ​ ពីព្រោះ​អ្នក​ខ្លះ​ចង់​បាន​​កូន​ រី​ឯ​អ្នក​ខ្លះ​ទៀត​បែរ​ជា​មិន​ចង់​បាន​កូន​ទៅ​វិញ។​​​​ ទោះ​ជា​បែប​ណា​ក្តី​ ការ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​នៅ​ពេលវេលា​​ត្រឹមត្រូវ​ គឺ​មាន​សារៈសំខាន់​ណាស់​ ​ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ដឹង​​កាន់​តែ​ច្បាស់​អំពី​ការ​មាន​ផ្ទៃ​ពោះ​។​ ១.ពេល​ណា​យើង​គួរ​ធ្វើ​តេស្ត​​ជាមួយ​នឹង​ឧបករណ៍​តេស្ត​ដោយ​ខ្លួន​ឯង​? ​​​ជា​ទូទៅ​ នៅ​ពេល​ដែល​យើង​បាត់​រដូវ​ ឬ​មក​រដូវ​យឺត​ វា​អាច​ជា​សញ្ញា​ដំបូង​ដែល​​ធ្វើ​ឲ្យ​យើង​​ត្រូវ​ប្រញាប់​​ទៅ​រក​ទិញ​​តេស្ត​ផ្ទៃ​ពោះ​​ជាក់​ជា​មិនខាន។​ ប៉ុន្តែ​ ស្រីៗ​យើង​គួរ​​តែ​រង់ចាំ​ដល់​ពេលវេលា​ជាក់លាក់​មួយ​សិន​​​ មុន​នឹង​​សម្រេច​ចិត្ត​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​​​។​ ​ ការ​ធ្វើ​តេស្ត​​នៅ​ក្នុង​រយៈ​ពេល​១​ ទៅ​២​សប្ដាហ៍​បន្ទាប់​ពី​យើង​រួម​ភេទ​រួច​ ឬ​១០​ថ្ងៃ​បន្ទាប់​ពី​យើង​បាត់​រដូវ​ គឺ​ជា​ពេល​វេលា​ដ៏​សមស្រប​​នៅ​ក្នុង​ការ​ស្រាយ​ចម្ងល់​នេះ​​។​ ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​រង់ចាំ​​​​ពេល​វេលា​​បន្តិច​សិន​​នោះ​​គឺ​ដោយសារ​តែ​យើង​ត្រូវ​ស្វែង​រក​​​​​​អ័រម៉ូន​មាន​ផ្ទៃពោះ hCG ​ដែល​ត្រូវ​ការ​រយៈពេល​ពី​៧ទៅ១២ថ្ងៃ​ បន្ទាប់​ពី​ស៊ុត​​ត្រូវ​បាន​បង្ក​កំណើត​ និងបាន​ទៅ​តោងជាប់​នឹង​ជញ្ជាំងស្បូន​។​ ហេតុដូច្នេះ​ហើយ​ ប្រសិន​បើ​យើង​ធ្វើ​តេស្ត​លឿន​ជាង​នេះ​ ​យើង​អាច​នឹង​ទទួល​លទ្ធផល​អវិជ្ជមាន​ បើ​ទោះបី​ជា​យើង​មាន​ផ្ទៃ​ពោះ​ក៏​ដោយ​ ពី​ព្រោះ​កម្រិតអ័រម៉ូន hCG មិន​ត្រូវ​គ្នា​នៅ​ឡើយ​​​។ ២.​ពេល​ណា​យើង​គួរ​ធ្វើ​តេស្ត​ឈាម​​រក​មើល​ផ្ទៃពោះ​? ​​​​​​​នៅ​ពេល​ដែល​​ស្រីៗ​យើង​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​ ជាមួយ​នឹង​ឧបករណ៍​តេស្ត​​ដោយ​ខ្លួន​ឯង​ ឃើញ​​លទ្ធផល​អវិជ្ជមាន​ជាច្រើន​ដង​ ប៉ុន្តែ​យើង​នៅ​តែ​ជឿ​ថា​ខ្លួន​​​​មាន​ផ្ទៃពោះ​នោះ​ យើង​អាច​ធ្វើ​តេស្ត​ឈាម​រក​មើល​ផ្ទៃ​ពោះ​បាន​​ ដើម្បី​ឲ្យ​​ប្រាកដ​ក្នុង​ចិត្ត​។ នៅ​ពេល​ដែល​ឧបករណ៍​តេស្ត​ផ្ទៃ​ពោះ​ វាស់​កម្រិត​អ័រម៉ូន​  hCG ការ​ធ្វើ​តេស្ត​ឈាម​​មាន​ភាព​ត្រឹមត្រូវ​ជាង​ ព្រម​ទាំង​អាច​ស្វែង​រក​កម្រិត​អ័រម៉ូន​ hCG​នៅ​ក្នុង​ឈាម​បាន​ផង​ដែរ។​ ​ប៉ុន្តែ​ យើង​ត្រូវ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​ជា​មុន​សិន​ បន្ទាប់​ពី​ការ​រួម​ភេទ​ ឬ​បាត់​រដូវ​ ដូច​​ទៅ​នឹង​​ការ​ធ្វើ​តេស្ត​ដោយ​ឧបករណ៍​ដែរ​។ ​ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ធ្វើតេស្ត​ឈាម​រក​មើល​ផ្ទៃពោះ​ ក៏​អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ស្ត្រី​ដែល​ធ្លាប់​រលូត​កូន​ មាន​ផល​វិបាក​នៅ​ក្នុង​មាន​កូន​ ឬ​​មាន​បញ្ហា​​សុខភាព​នៅ​ពេល​កន្លង​មក​ផង​ដែរ​។​ ៣.​ពេល​វេលា​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​ ​​​​​យោង​ទៅ​តាម​អ្នក​ជំនាញ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​ ​យើង​នឹង​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ​បំផុត​ ប្រសិន​បើ​យើង​ធ្វើ​តេស្ត​នៅ​ពេល​ព្រឹក​ព្រលឹម​ គឺ​នៅ​ពេល​ដែល​យើង​នោម​ជា​លើក​​ដំបូង​ ពីព្រោះ​ទឹក​នោម​នៅ​ពេល​ព្រឹក​ […]


ការត្រៀមយកកូន

មានជំងឺទឹកនោមផ្អែម ហើយចង់បានកូនត្រូវពិនិត្យសុខភាពទាំងនេះសិន

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវ​ប្រយ័ត្ន​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាចក្លាយ​ជា​ឧបសគ្គ​មួយ​ក្នុង​ការ​ពពោះ​របស់​យើង​ដូច​ជា កូន​លើស​ទម្ងន់ កូន​កើត​មិន​គ្រប់​ខែ ឬ​កូន​អាច​ស្លាប់​នៅ​ក្នុង​ពោះ​តែ​ម្ដង។ គ្រាន់​តែ​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​បង្ក​ជា​ផល​វិបាក​ច្រើន​យ៉ាង​នេះ ចុះ​ប្រសិន​បើ​ស្ត្រី​កើត​ទឹក​នោម​ផ្អែម​ស្រាប់ ចង់​មាន​ផ្ទៃពោះ​គួរ​ធ្វើ​យ៉ាង​ណា? តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​គ្រប់​រូប​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់ មិន​ថា​ប្រភេទ​១ ឬ​ប្រភេទ​២​ទេ សុទ្ធ​តែ​អាច​ពពោះ​បាន​ធម្មតា ប៉ុន្តែ​មុន​នឹង​សម្រេច​ចង់​បាន​កូន ម៉ាក់ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ពិនិត្យ​លើ​ផ្នែក​សុខភាព​ទាំង​នេះ​សិន ដើម្បី​ចៀសវាង​ផលវិបាក​ទាំង​អា​អូន​ក្នុង​ផ្ទៃ និង​ម៉ាក់ៗ​ផ្ទាល់​ខ្លួន​ដូចជា៖ – ពិនិត្យ និង​តាម​ដាន​ជាតិ​ស្ករ​ឲ្យ​មាន​លំនឹង មុន​នឹង​ចង់​ពពោះ – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជំងឺ​ទឹក​នោម​ផ្អែម ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ពី​ការ​បន្ត​ប្រើ​ប្រាស់​អាំងស៊ុយលីន – ស្ត្រី​គួរ​ពិនិត្យ​មើល​ភ្នែក បេះ​ដូង និង​តម្រងនោម – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពី​ការ​ជំនួស ឬ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូចជា ថ្នាំ​បញ្ចុះ​ឈាម ឬ​ថ្នាំ​បញ្ចុះ​ខ្លាញ់។ល។ – ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ផ្នែក​ម្ហូប​អាហារ​ រី​ឯ ស្ត្រី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ មាន​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ក្នុង​ការ​ព្យាបាល ហើយ​ចង់​បាន​កូន គឺ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ផ្លាស់​ប្ដូរ​ថ្នាំ​គ្រាប់​មួយ​ចំនួន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​ផ្លាស់​មក​ប្រើ​ថ្នាំ​ចាក់​អាំងស៊ុយលីន​វិញ។ ស្រប​គ្នា​នេះ ចំពោះ​ម៉ាក់ៗ​ពពោះ​គ្រប់​រូប គួរ​តែ​តាមដាន​សុខភាព និង​ជាតិ​ស្ករ​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ចៀសវាង​ពី​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ ម៉ាក់​ៗ​ពពោះ​អាច​គ្រប់​គ្រង ឬ​កាត់​បន្ថយ​ជាតិ​ស្ករ​មាន​នៅ​ក្នុង​ខ្លួន​បាន​ដោយ​ការ​ហាត់​ប្រាណ ញ៉ាំ​អាហារ​ល្អ​ៗ រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ យក​ល្អ គួរ​តែ​ចាប់​ផ្ដើម​ពពោះ​នៅ​ពេល​ដែល​ទម្ងន់​ត្រូវ​ស្តង់ដារ ពោល​គឺ​ទម្ងន់​សុវត្ថិភាព​មួយ មិន​លើស​ទម្ងន់ ព្រោះ​ពេល​យើង​ពពោះ ទម្ងន់​នឹង​បន្ត​ឡើង​ថែម​ទៀត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ