home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សម្រាលកូនរួចភ្លាមម៉ាក់ៗអាចធ្វើរឿងទាំងនេះបាន មិនបាច់ភ័យខ្លាចទាស់អ្វីនោះទេ

សម្រាលកូនរួចភ្លាមម៉ាក់ៗអាចធ្វើរឿងទាំងនេះបាន មិនបាច់ភ័យខ្លាចទាស់អ្វីនោះទេ

បច្ចុប្បន្ន​បច្ចេកទេស​វេជ្ជសាស្ត្រ​ទំនើប អាច​ជួយ​សម្រួល​ផ្នែក​សម្ភព​បាន​ច្រើន។ តែ​ទោះជា​បែប​នោះ​ម៉ាក់​ៗ​មួយ​ចំនួន ក្រោយ​សម្រាល​កូន​ហើយ​នៅ​ស្ដាប់​បង្គាប់​ចាស់​ៗ ដោយ​ប្រកាន់​ខ្ជាប់​ទម្លាប់​បែប​បុរាណ​ដដែល ព្រោះ​ខ្លាច​មាន​បញ្ហា​ទាស់​ផ្សេង​ៗ។

បញ្ហា​នេះ​ដែរត្រូវ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បកស្រាយ​ថា ស្ត្រី​ក្រោយ​សម្រាល​កូន​ហើយ​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត ដោយ​គ្មាន​ផល​ប៉ះពាល់​ឡើយ។ ​វេជ្ជបណ្ឌិតរូបនោះ​បាន​ឲ្យ​ដឹង​ថា “ទាស់” គ្មាន​នៅក្នុងវេជ្ជសាស្រ្តឡើយ ហើយអ្នក​សម្រាល​កូន​រួច​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង​ដូច​មុន​ពេល​សម្រាលដែរ តែមុនយើងធ្វើអ្វីត្រូវ​ដឹង​ពី​ស្ថានភាព​សុខភាព​យើង​សិន។

លោក​បញ្ជាក់ថារឿង​ដំបូង​ដែល​មិន​ធ្វើ​ឲ្យ​ស្រ្តី​ទាស់​ក្រោយ​សម្រាលនោះ គឺ​ការ​ងូត​ទឹក តែបែរចាស់​ពី​មុន​ហាម​ដាច់ខាត​មិន​ឲ្យ​ងូត ព្រោះ​សរសៃ​នៅ​ខ្ចី​អាច​នាំឲ្យ​ត្រជាក់​ជ្រុល ទៅ​ជា​ព្រឺ​រងា​ទាស់។ ការ​ងូត​ទឹក​ក្រោយ​សម្រាល​ជួយ​ឲ្យ​អារម្មណ៍ល្អ ធ្វើ​ឲ្យ​ស្ត្រី​ស្រឡះ​ក្នុង​ខ្លួន និង​ជា​អនាម័យ​ខ្លួន​ប្រាណ ហើយ​បើ​មិន​បាន​ងូត​ទឹក​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​រាង​កាយ​កខ្វក់ បង្ក​ទៅ​ជា​មេរោគ ហើយ​ម្ដាយ​ត្រូវ​ឱប​កូន បី​កូន បំបៅ​កូន ងាយ​នឹង​ឆ្លង​មេរោគ​នោះ​ទៅ​កូន​ទៀត។ មួយ​វិញ​ទៀត​បើទើប​សម្រាល​ថ្មី​ៗ នៅ​មាន​អាការៈ​វិល​មុខ​ អស់​កម្លាំង ចូល​បន្ទប់​ទឹក​ត្រូវ​ប្រយ័ត្ន​រអិល ឬការដួល ព្រោះ​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​បាន។

បន្ថែម​ពី​លើ​ការ​ងូត​ទឹក​ធម្មតាវេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នោះ​ក៏បន្តទៀតថា ស្ត្រី​ក្រោយ​សម្រាល​អាច​កក់ និង​សិត​សក់​បាន​ធម្មតា​ទៀត​ផង មិន​នាំ​ឲ្យ​ទាស់ ឬ​ឈឺក្បាល​ឡើយ។ តែ​បើ​តាម​ជំនឿ​បែប​បុរាណ​គេ​មិន​ឲ្យ​ស្ត្រី​កក់ និង​សិត​សក់​ឡើយ ព្រោះ​គិត​ថា​នៅ​សរសៃ​ខ្ចី ប្រសិន​បើ​អេះ ឬ​ទាញ​នាំឲ្យ​ប៉ះពាល់​ទៅ​សរសៃ​ក្បាល នាំឲ្យ​ឈឺក្បាល​ចាប់​ជាប្រចាំ។ ផ្ទុយ​ទៅ​វិញ​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ម៉ាក់​ៗ​ធ្វើ​តាម​ចិត្ត​ដូច​មុន​ពេល​សម្រាល ព្រោះតែ​កក់​ ឬ​សិត​មិន​បាន​ជាប់​ទាក់ទិន​នឹង​ការ​ឈឺក្បាល​ឡើយ តែ​មកពី​បញ្ហា​ផ្សេង​ៗ​ទៀត​ដូចជា​គេង​មិន​លក់ គិត​ច្រើន ញ៉ាំ​អាហារ​មិន​បាន​គ្រប់គ្រាន់ និង​ហត់នឿយ​ជា​ប្រចាំ​ទៅ​វិញ​ទេ។

ទាស់

ចំណែក​រឿង​មួយ​ទៀត​ដែល​ម៉ាក់​ៗ​អាច​ធ្វើ​បាន ដោយ​មិន​ព្រួយ​រឿង​ទាស់​ដែរនោះ គឺ​ការញុាំអាហារ បន្លែ និង​ផ្លែឈើ​គ្រប់​យ៉ាង។ កាលពី​មុន​ចាស់​ៗ​តែង​ហាម​មិន​ឲ្យ​ញ៉ាំ​អាហារ​មាន​បន្លែ​ឡើយ គឺ​ឲ្យ​ញ៉ាំ​តែ​អាហារ​ក្រៀមក្រោះ​ដូចជា​សាច់​អាំង ចៀន…។ ទម្លាប់​ញ៉ាំ​អាហារ​ខ្សោះ​ជីវជាតិ​ទាំង​នេះ​ទៅវិញ​ទេ ដែល​នាំ​ឲ្យ​ទៅ​ជា​ស្គម​ជ្រុល រាងកាយ​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ហើយ​រាងកាយ​ប្រែជា​គ្មាន​សាច់​ឈាម​ឡើយ ស្បែក​មិន​ភ្លឺ​ថ្លា និង​ប្រែ​ជា​ខ្មៅ​ស្រអាប់។ យក​ល្អ​ញ៉ាំ​អាហារ​ជា​ប្រភេទ​ស្ងោរ ស៊ុប មាន​សាច់ បន្លែ តែ​ត្រូវ​លាង​សម្អាត និង​ចម្អិន​ឲ្យ​ឆ្អិន​ល្អ ទើប​ញ៉ាំ​ទៅ​មិន​រាករូស ឬ​ចុកឆ្អល់ និងហើមពោះ។

ងាក​មក​មើល​រឿង​ដែល​ចាស់​ៗ​តែង​ហាម​ឃាត់​មួយ​ទៀត​នោះ គឺ​ការ​មើល​ទូរទស្សន៍ និង​ទូរស័ព្ទ ព្រោះ​យល់​ឃើញ​ថា ការ​មើល​របស់​អស់​ទាំង​នោះ​នាំឲ្យ​ស្រវាំង​ភ្នែក និង​ពេល​ចាស់​ទៅ​មើល​មិន​ច្បាស់​តែ​ម្ដង។ តែ​បើ​តាម​ការ​បកស្រាយ​របស់​គ្រូពេទ្យ​វិញ បាន​បញ្ជាក់​ថា​ភ្នែក​របស់​យើង​គ្មាន​អ្វី​ប្រែប្រួល ឬ​ក៏ខូចទេ គ្រាន់តែ​ម៉ាក់​ខ្លះ​មើល​ច្រើន​ពេក ទើប​ការ​សម្លឹង​អ្វី​ផ្ដោត​យូរ​អាច​នាំឲ្យ​វិល​មុខ សម្រាក​មិន​បាន​គ្រប់​គ្រាន់។ ណា​មួយ​បើ​មើល​កូន​បណ្ដើរ លេង​ទូរស័ព្ទ​បណ្ដើរ​អាច​មិន​ផ្ចង់​អារម្មណ៍​មើល​ថែ​កូន​បាន​ល្អ ឬ​អាច​ធ្វើឲ្យ​បែកបាក់ ឬ​កំពប់​អីវ៉ាន់​ទៀត​ផង។ វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា កុំ​ថា​ឡើយ​អ្នក​កូន​ខ្ចី​មនុស្ស​ធម្មតា​ពេល​មើល​ច្រើន​ក៏​មិន​ល្អ​ដែរ ធ្វើឲ្យ​គេង​មិន​លក់ រួយ​គ្រាប់ភ្នែក និង​បញ្ហា​ដទៃ​ទៀត​ជាច្រើន។ ដូចនេះ​គួរ​មើល​វា​ក្នុង​កម្រិត​សម​ល្មម​ទៅ​បាន ហើយ​អ្នក​មាន​ការងារ​រកស៊ី និង​កិច្ចការ​ចាំបាច់​ត្រូវ​ប្រើ អាច​បន្ត​ទៀត​បាន ព្រោះ​ជា​រឿង​ចៀស​មិន​បាន តែ​បើ​សម្រាប់​មើល​រឿង មើល​ចម្រៀង លេង​បណ្ដាញ​សង្គម គួរតែ​ផ្អាក​ទៅ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 23/09/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត