backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សម្រាលកូនតាមធម្មជាតិ អាចនាំឲ្យកើតជំងឺឫសដូងបាតដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02

សម្រាលកូនតាមធម្មជាតិ អាចនាំឲ្យកើតជំងឺឫសដូងបាតដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​ឫសដូងបាត គឺ​ជា​ការ​ហើម​សរសៃ​វ៉ែន​នៅ​ខាង​ក្នុង​រន្ធ​គូទ ឬ​នៅ​ក្នុង​ស្បែក​ជុំវិញ​រន្ធ​គូទ​។ ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​សម្ពាធ​លើ​រន្ធ​គូទ​ខាង​ក្រោម​កើនឡើង។ ជា​ទូទៅ នៅ​ពេល​ដែល​គ្នា​យើង​​មាន​ផ្ទៃពោះ ទារក​អាច​បង្កើន​សម្ពាធ​បន្ថែម​នៅ​លើ​តំបន់​នេះ ដែល​ជា​លទ្ធផល​​ធ្វើ​ឲ្យ​ជំងឺ​ឫសដូងបាត អាច​វិវត្ត​នៅ​អំឡុង​ពេល​ពពោះ​​ និង​ក្រោយ​ពេល​សម្រាល​កូន​រួច និង​កើត​ឡើង​ជា​ញឹកញាប់​ ក្រោយ​ម៉ាក់​ៗ​សម្រាល​កូន​តាម​ធម្មជាតិ​រួច។

​ជំងឺ​ឫសដូងបាត អាច​បង្ក​ឲ្យ​កើត​មាន​រោគសញ្ញា​មួយ​ចំនួន​ រួម​មាន​៖

  • ធ្លាក់​ឈាម​​អំឡុង​ពេល​បន្ទោបង់
  • ហើម​
  • ​រមាស់។​

តើ​ជំងឺ​ឫសដូងបាត​អាច​ជះ​សះស្បើយ​ដោយ​ខ្លួន​ឯង​អត់?

ជា​ធម្មតា ជំងឺ​ឫសដូងបាត​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង អាស្រ័យ​លើ​ទំហំ ទីតាំង និង​កម្រិត​ធ្ងន់ធ្ងរ ហើយ​ជំងឺ​នេះ អាច​ជា​សះស្បើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ទៅ​ប៉ុន្មាន​សប្តាហ៍។ ក្នុង​ករណី​ខ្លះ ជំងឺ​នេះ​អាច​បង្កើត​ជា​កំណក​ឈាម​ដ៏​ឈឺចាប់​ បើ​ទោះ​បី​ជា​កំណក​ឈាម​ទាំង​នោះ​មិន​បង្ក​គ្រោះថ្នាក់​ក៏​ដោយ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

យើង​អាច​ព្យាបាល​ជំងឺ​ឫសដូងបាត​ដោយ​ខ្លួន​ឯង​​បានទេ?

ថ្វី​ត្បិត​តែ​ជំងឺ​ឫសដូងបាត​ភាគ​ច្រើន​អាច​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​យើង​អាច​ពន្លឿន​ការ​ព្យាបាល​ និង​កាត់បន្ថយ​ការ​ឈឺចាប់​ ដោយ​អនុវត្ត​​តិចនិក​មួយ​ចំនួន​៖

  • ញ៉ាំ​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដូចជា​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​។
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
  • ត្រាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ត្រង់​បរិវេណ​ប៉ះពាល់
  • ជូត​សម្អាត​ដោយ​​កូន​កន្សែង​សើម​  ដើម្បី​ជៀសវាង​ការ​រលាក
  • ត្រាំ​​ទឹក​កក និង​កំណាត់​ត្រជាក់​ ដើម្បី​កាត់បន្ថយ​អាការៈ​ហើម​ និង​ត្រូវ​រុំ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ជៀសវាង​ប៉ះពាល់​ផ្ទាល់​ទៅ​លើ​ស្បែក​​
  • ជៀសវាង​ប្រឹង​​ខ្លាំង​ អំឡុង​ពេល​បន្ទោបង់។

ចំណុចសំខាន់

ជំងឺ​ឫសដូងបាត គឺ​ជា​ការ​ហើម​សរសៃ​វ៉ែន​នៅ​ខាង​ក្នុង​រន្ធ​គូទ ឬ​នៅ​ក្នុង​ស្បែក​ជុំវិញ​រន្ធ​គូទ​។ ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​សម្ពាធ​លើ​រន្ធ​គូទ​ខាង​ក្រោម​កើនឡើង។ ជា​ទូទៅ នៅ​ពេល​ដែល​គ្នា​យើង​​មាន​ផ្ទៃពោះ ទារក​អាច​បង្កើន​សម្ពាធ​បន្ថែម​នៅ​លើ​តំបន់​នេះ ដែល​ជា​លទ្ធផល​​ធ្វើ​ឲ្យ​ជំងឺ​ឫសដូងបាត អាច​វិវត្ត​នៅ​អំឡុង​ពេល​ពពោះ​​ និង​ក្រោយ​ពេល​សម្រាល​កូន​រួច និង​កើត​ឡើង​ជា​ញឹកញាប់​ ក្រោយ​ម៉ាក់​ៗ​សម្រាល​កូន​តាម​ធម្មជាតិ​រួច។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម