ក្អកស្ងួត ក្អកមានស្លេស្ម ខ្ញីក៏មានប្រសិទ្ធភាពជួយបន្ធូរបន្ថយអាការៈនេះមិនអន់នោះទេ ព្រោះវាក៏មានផ្ទុកសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្ម។ ខ្ញីភាគច្រើនគេតែងនិយម ញ៉ាំជាមួយទឹកក្ដៅ ហើយញ៉ាំក្នុងកម្រិតមួយកែវ ចំណុះ ពី១៥០ មិល្លីលីត្រ ទៅ ២០០មិល្លីលីត្រ គឺល្អសម្រាប់សុខភាព។ អ្នកមានអាការៈក្អក អាចសាកល្បងញ៉ាំទឹកក្ដៅជាមួយខ្ញីឲ្យបានជាប្រចាំនឹងជួយកាត់បន្ថយអាការៈក្អក ឲ្យឆាប់ជាសះស្បើយ។
៣.ទឹកក្រូចស្រស់
បើនិយាយទៅដល់ទឹកក្រូចស្រស់ គឺផ្ដោតសំខាន់ទៅដល់ វីតាមីន C ជាវីតាមីនជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ វីតាមីនមួយប្រភេទនេះថ្វីដ្បិតមិនមានគុណសម្បត្ដិជួយកាត់បន្ថយអាការៈក្អកឲ្យមានប្រសិទ្ធភាពដូចសារធាតុដទៃ ប៉ុន្ដែវាជួយរារាំងការវវិត្ដនៃជំងឺ និងមិនឲ្យប៉ះពាល់ដល់ផ្នែកផ្សេងនោះទេ។ ញ៉ាំទឹកក្រូចស្រស់យ៉ាងហោច១កែវក្នុងមួយថ្ងៃ ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ឲ្យរឹងមាំការពារពីជំងឺផ្សេងៗ។